Category: ព័ត៌មានអន្តរជាតិ

  • កុមារហ្គាហ្សាបានចូលរៀននៅសាលាវិញ ក្រោយខកខាន ៣ឆ្នាំ ព្រោះសង្គ្រាម

    កុមារហ្គាហ្សាបានចូលរៀននៅសាលាវិញ ក្រោយខកខាន ៣ឆ្នាំ ព្រោះសង្គ្រាម

    ហ្គាហ្សា ៖ កុមារប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ បានត្រឡប់ទៅចូលរៀននៅតាមសាលាឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេល ៣ ឆ្នាំ ព្រោះតែសង្គ្រាម។ បើតាម anadolu, សិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀន ដោយឆ្លងកាត់អគារ ដែលរងការបំផ្លាញដោយសង្គ្រាម និងផ្លូវថ្នល់ដែលខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលការខ្វះខាតសម្ភារៈសិក្សាមូលដ្ឋានធ្វើឱ្យការត្រឡប់ទៅសាលារៀនរបស់ពួកគេ កាន់តែលំបាកថែមទៀត។ ជាមួយនឹងការចាប់ផ្តើមឆ្នាំសិក្សាថ្មីនៅហ្គាហ្សា, សិស្សមិនត្រឹមតែប្រឈមមុខនឹងបញ្ហាអគារសាលាមិនគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ច និងមនុស្សធម៌ដ៏ធ្ងន់ធ្ងរទៀតផង។ គ្រួសារជាច្រើនដែលត្រូវផ្លាស់ទីលំនៅកំពុងជួបការលំបាកក្នុងការបំពេញតម្រូវការរបស់កូនៗសម្រាប់ឯកសណ្ឋានសាលា សៀវភៅ សម្ភារៈសិក្សា និងរបស់ចាំបាច់ផ្សេងទៀតសម្រាប់ការសិក្សា។ កុមារ Ahmed Zahir សិស្សថ្នាក់ទី៩ ដែលកាន់សៀវភៅដោយប្រើឈើច្រត់ពីរ ដើម្បីជួយទ្រទ្រង់ខ្លួន បានប្តេជ្ញាមិនបោះបង់ការទៅសាលារៀន និងការសិក្សានោះទេ ទោះបីជាខ្លួនបានរងរបួសក្នុងអំឡុងពេលសង្គ្រាមក៏ដោយ។ កុមារ Ahmed Zahir បានប្រាប់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារ AA ថា ខ្លួនសប្បាយចិត្តដែលបានត្រឡប់មកសាលារៀនវិញ បន្ទាប់ពីការផ្អាកដ៏យូរ។ រូបគេនិយាយថា «ពួកយើងសប្បាយចិត្តខ្លាំងណាស់ ព្រោះថ្ងៃនេះជាថ្ងៃបើកបវេសនកាល។ ពួកខ្ញុំមិនបានទៅសាលារៀនអស់រយៈពេលជាយូរមកហើយ។ អស់រយៈពេល ២ ឆ្នាំកន្លះ យើងគ្មានការសិក្សា ហើយខ្វះខាតធនធាន សៀវភៅ និងសម្ភារៈសិក្សា»៕ ប្រភព…

  • លោក ពូទីន ចោទអ៊ុយក្រែនថា ជ្រៀតជ្រែកការបោះឆ្នោតរុស្ស៊ី

    លោក ពូទីន ចោទអ៊ុយក្រែនថា ជ្រៀតជ្រែកការបោះឆ្នោតរុស្ស៊ី

    មូស្គូ ៖ លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានថ្លែងចោទប្រកាន់អ៊ុយក្រែនថា បានព្យាយាមជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោតសភា របស់ប្រទេសរុស្ស៊ី។ បើតាម straitstimes, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការឧស្សាហកម្មយោធារុស្ស៊ីថា ថ្នាក់ដឹកនាំអ៊ុយក្រែនមិនប្រញាប់ប្រញាល់រៀបចំការបោះឆ្នោតក្នុងប្រទេសខ្លួនឯងនោះទេ ប៉ុន្តែបែរជាព្យាយាមរំខានដល់ការបោះឆ្នោតរបស់រុស្ស៊ីទៅវិញ ដោយលោកមិនបានបង្ហាញភស្តុតាងជាក់ស្តែងណាមួយឡើយ។ បើតាម លោក ពូទីន, អ៊ុយក្រែនបានក្លាយទៅជា “របបផ្តាច់ការ” ដោយសារតែមិនបានរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មី បន្ទាប់ពីផុតអាណត្តិ របស់លោក Volodymyr Zelenskiy។ មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានចង្អុលបង្ហាញថា ការវាយប្រហាររបស់អ៊ុយក្រែន រួមទាំងការវាយប្រហារនៅតំបន់មួយ ដែលទើបតែបានសម្លាប់ទាំងប្រធានគណៈកម្មាធិការបោះឆ្នោត ប្រចាំនៅមូលដ្ឋាន បង្ហាញថា ការផ្តល់ជូននូវកិច្ចចរចាសន្តិភាពរបស់អ៊ុយក្រែនគឺមិនពិតប្រាកដនោះទេ។ ការឆ្លើយតបពីខាងទីក្រុងកៀវវិញ, លោក ហ្សេលេនស្គី និងមន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា ការបោះឆ្នោតមិនអាចធ្វើទៅបានទេ ក្នុងអំឡុងពេលប្រកាសអាជ្ញាសឹក ដែលបានអនុវត្តចាប់តាំងពីការមានព្រឹត្តិការណ៍ ដែលទីក្រុងកៀវហៅថា «ការឈ្លានពានរបស់រុស្ស៊ី» ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ជាមួយគ្នានេះ, ទីក្រុងកៀវបានចំអកឱ្យការបោះឆ្នោតរុស្ស៊ីថាជា “ការបោះឆ្នោតបោកប្រាស់” ដែលលទ្ធផលត្រូវបានកំណត់ទុករួចជាស្រេច។ ប្រជាជនរុស្ស៊ីបានចាប់ផ្តើមបោះឆ្នោត កាលពីថ្ងៃសុក្រ…

  • លោក Trump ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មឈុតធំលើរុស្ស៊ី ជាផ្លូវការ

    លោក Trump ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មឈុតធំលើរុស្ស៊ី ជាផ្លូវការ

    វ៉ាស៊ីនតោន ៖ សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើច្បាប់ដ៏ទូលំទូលាយមួយ ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី និងប្រទេសដៃគូរកស៊ី ដែលជាការបើកផ្លូវឱ្យមានការបង្កើនសម្ពាធសេដ្ឋកិច្ចលើទីក្រុងមូស្គូ ជុំវិញសង្គ្រាមអ៊ុយក្រែន។ បើតាម straitstimes, ច្បាប់នេះកំណត់គោលដៅលើវិស័យថាមពល និង វិស័យការពារជាតិរបស់រុស្ស៊ី ក៏ដូចជា កងនាវាដឹកប្រេងសម្ងាត់ ដែលគេចវេះពីទណ្ឌកម្មកំពុងមានស្រាប់ ដើម្បីកាត់ផ្តាច់ប្រភពថវិកាដែលទីក្រុងមូស្គូប្រើប្រាស់សម្រាប់ចំណាយលើសង្គ្រាមជាមួយអ៊ុយក្រែន។ យ៉ាងណាមិញ អ្នករិះគន់លើកឡើងថា «ច្បាប់» ដែលក៏មានវិធានការដាក់ពន្ធគយលើប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់រុស្ស៊ីផងដែរនោះ អាចបង្កបញ្ហាដល់ប្រទេសដទៃទៀត ប្រសិនបើពួកគេធ្លាក់ចូលក្នុងគោលដៅរបស់លោក Trump នៅពេលអនាគត។ មូលហេតុគឺតែដោយសារច្បាប់នេះផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតី ក្នុងការដាក់ពន្ធគយ ដែលអាចបន្តមានសុពលភាព ហួសពីអាណត្តិរបស់លោក Donald Trump ទៅទៀត។ សេចក្តីព្រាងច្បាប់នេះ បច្ចុប្បន្ន ត្រូវបានគេហៅថា «ច្បាប់ Lindsey O. Graham ស្តីពីការដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ៊ីរ៉ង់ ឆ្នាំ ២០២៦»។ គេរៀបចំឡើងដើម្បីជាការគោរពដល់សពរបស់សមាជិកគណបក្សសាធារណរដ្ឋមកពីរដ្ឋ South Carolina ដែលបានទទួលមរណភាព កាលពីខែកក្កដា ហើយ បានអនុម័តដោយសភាតំណាងរាស្ត្រ…

  • ប៉ូឡូញចូលសម្ព័ន្ធភាព «ប្រឆាំងមីស៊ីលផ្លោង» ជាមួយអ៊ុយក្រែន, លោក Zelensky ថា ប្រទេសទាំងពីរមានសត្រូវរួមតែមួយ

    ប៉ូឡូញចូលសម្ព័ន្ធភាព «ប្រឆាំងមីស៊ីលផ្លោង» ជាមួយអ៊ុយក្រែន, លោក Zelensky ថា ប្រទេសទាំងពីរមានសត្រូវរួមតែមួយ

    វ៉ាសូវី ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានថ្លែងកាលពីថ្ងៃទី ១៨ ខែកញ្ញាថា ប្រទេសប៉ូឡូញបានចូលរួមក្នុងសម្ព័ន្ធភាព «ប្រឆាំងមីស៊ីលផ្លោង» ជាមួយនឹងប្រទេសអ៊ុយក្រែន និង សម្ព័ន្ធមិត្តផ្សេងៗទៀត។ លោក Zelensky ឆ្លើយតបថា ប្រទេសទាំងពីរមានសត្រូវរួមតែមួយ។ លោក Tusk បាននិយាយ នៅក្នុងវីដេអូមួយ ដែលបង្ហោះលើបណ្តាញសង្គម X ថា «ចាប់ពីថ្ងៃនេះតទៅ ប៉ូឡូញគឺជាផ្នែកមួយនៃគម្រោងដ៏សំខាន់នេះ… យើងបានឯកភាពគ្នាលើទម្រង់ និងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ»។ លោក Tusk បានចូលរួមកិច្ចប្រជុំកំពូលមួយ កាលពីថ្ងៃសុក្រ របស់ក្រុមតំបន់ថ្មីមួយដែលរួមមានប្រទេសចំនួន ៨ ក្នុងតំបន់ Carpathian ដែលត្រូវបានរៀបចំឡើងនៅភាគខាងលិចប្រទេសអ៊ុយក្រែន និងផ្តួចផ្តើមដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។ បើតាម straitstimes, កាលពីខែកក្កដា អ៊ុយក្រែន និងប្រទេសអឺរ៉ុបចំនួន ៩ បានប្រកាសបង្កើតសម្ព័ន្ធភាពការពារដែនអាកាសមួយ ដែលនឹងរួមបញ្ចូលទាំងការអភិវឌ្ឍរួមគ្នានូវប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងថ្មីមួយ ដើម្បីជាជម្រើស និងជាដំណោះស្រាយដែលមានតម្លៃទាបជាងប្រព័ន្ធ Patriot របស់សហរដ្ឋអាមេរិក។ លោក…

  • វេណេស៊ុយអេឡាគ្រោងយកមាសតម្លៃ៤ពាន់លានដុល្លារ ចេញពីអង់គ្លេស ទៅទុកនៅអាមេរិក

    វេណេស៊ុយអេឡាគ្រោងយកមាសតម្លៃ៤ពាន់លានដុល្លារ ចេញពីអង់គ្លេស ទៅទុកនៅអាមេរិក

    ការ៉ាកាស ៖ ប្រទេសវេណេស៊ុយអេឡាជិតសម្រេចបានកិច្ចព្រមព្រៀងផ្ទេរទុនបម្រុងមាសតម្លៃ ៤ ពាន់លានដុល្លារពីធនាគារអង់គ្លេស ទៅកាន់ទីក្រុងញូវយ៉ក។ នេះបើតាមការចេញផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃសុក្រ។ មានសេចក្តីរាយការណ៍ថា ប្រទេសវេណេស៊ុយអេឡាកំពុងខិតជិតសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីផ្ទេរមាសដែលមានតម្លៃ ៤ ពាន់លានដុល្លារ ពីធនាគារ Bank of England ទៅកាន់ធនាគារ Federal Reserve របស់អាមេរិក បន្ទាប់ពីមានជម្លោះផ្លូវច្បាប់អូសបន្លាយពេលជាច្រើនឆ្នាំ។ ក្រោមការដឹកនាំរបស់ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez, រដ្ឋាភិបាល និងក្រុមប្រឆាំងបានឈានដល់ការឯកភាពគ្នាដ៏កម្រមួយ កាលពីខែសីហា គឺការសហការគ្នាដើម្បីយកមកវិញនូវមាសចំនួន ៣១ តោន ដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងក្រោមដីនៅទីក្រុងឡុងដ៍។ កាសែត Financial Times បានរាយការណ៍ថា យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ប្រធានាធិបតីស្តីទីនឹងទទួលបានសិទ្ធិគ្រប់គ្រងស្របច្បាប់លើមាសនោះ ប៉ុន្តែមិនអាចលក់វាបានភ្លាមៗនោះទេ។ តំណាងក្រុមប្រឆាំងម្នាក់ដែលត្រូវបានគេរាយការណ៍ថា ពាក់ព័ន្ធនឹងការចរចានេះ បាននិយាយថា «មាសនឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែ លោកស្រី Delcy នឹងមិនអាចចូលប្រើប្រាស់វាដោយផ្ទាល់បានទេ។ វាស្ថិតនៅក្រោមការត្រួតពិនិត្យ និងមានការកំណត់លក្ខខណ្ឌជាក់លាក់»។ បើតាម independent ,…

  • អ៊ីស្រាអែល ពន្លឿនបំពាក់គ្រាប់បែកទម្ងន់ ៤៥០ គីឡូក្រាម ដល់យន្តហោះចម្បាំង F-35

    អ៊ីស្រាអែល ពន្លឿនបំពាក់គ្រាប់បែកទម្ងន់ ៤៥០ គីឡូក្រាម ដល់យន្តហោះចម្បាំង F-35

    ហ៊្សេរុយសាឡឹម ៖ ភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោលថែមមួយកម្រិតទៀត ស្របពេលដែលអ៊ីស្រាអែលកំពុងពន្លឿនបំពាក់គ្រាប់បែក SPICE 1000 មានទម្ងន់ដល់ទៅ ៤៥០ គីឡូក្រាមដល់យន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ F-35 របស់ខ្លួន។ បើតាម Jerusalem Post, ក្រុមហ៊ុនអ៊ីស្រាអែល Rafael Advanced Defense Systems និងក្រុមហ៊ុនអាមេរិក Lockheed Martin កំពុងចាប់ដៃគ្នាពន្លឿនការបំពាក់គ្រាប់បែក SPICE 1000 ទៅក្នុងយន្តហោះចម្បាំង F-35I Adir របស់កងទ័ពអាកាសអ៊ីស្រាអែល។ កិច្ចសហការ និងដំណើរការសាកល្បងបំពាក់គ្រាប់បែក SPICE 1000 ទៅក្នុងយន្តហោះចម្បាំង F-35 កំពុងត្រូវបានធ្វើឡើងនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Lockheed Martin នៅលើទឹកដីសហរដ្ឋអាមេរិក។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងរួចរាល់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលអនុញ្ញាតឱ្យយន្តហោះចម្បាំងបំបាំងកាយ F-35I របស់អ៊ីស្រាអែល អាចទម្លាក់គ្រាប់បែកប្រភេទនេះបានក្នុងពេលឆាប់ៗ។ យោងតាម Defense News, គ្រាប់បែក SPICE 1000 ត្រូវបានរចនាឡើងមានបំពាក់ស្លាបសងខាង ដែលជួយវាឱ្យហោះលើអាកាសទៅបុកបំផ្ទុះគោលដៅបានចម្ងាយជាង ១២០…

  • ចិន កំពុងពន្លឿនការស្រាវជ្រាវលើយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសំឡេងជំនាន់ថ្មី

    ចិន កំពុងពន្លឿនការស្រាវជ្រាវលើយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសំឡេងជំនាន់ថ្មី

    ប៉េកាំង ៖ ប្រទេសចិនកំពុងពន្លឿនការស្រាវជ្រាវលើយន្តហោះដឹកអ្នកដំណើរល្បឿនលឿនជាងសំឡេងជំនាន់ថ្មី មុនពេលឈានទៅដល់ការហោះហើរសាកល្បងល្បឿនលឿនជាងសំឡេងនៅចុងឆ្នាំ ២០២៦ ខាងមុខនេះ។ បើតាម Global Times, យន្តហោះគំរូល្បឿនលឿនជាងសំឡេងជំនាន់ថ្មីរបស់ចិន ដែលមានឈ្មោះថា TMS-10 បានឈានចូលដល់ដំណាក់កាលដំឡើងចុងក្រោយបង្អស់ហើយ។ យន្តហោះគំរូ TMS-10 ត្រូវបានបង្កើតឡើងដោយមន្ទីរពិសោធន៍ Tianmushan ដោយមានការគាំទ្រពីសាកលវិទ្យាល័យ Beihang។ គោលដៅចម្បងនៃគម្រោងនេះ គឺអភិវឌ្ឍយន្តហោះពាណិជ្ជកម្មល្បឿនលឿនជាងសំឡេងជិត ២ ដង ដែលអាចដឹកអ្នកដំណើរចន្លោះពី ១០ ទៅ ១៥ នាក់។ ប្រសិនបើយន្តហោះ TMS-10 ត្រូវបានដាក់ដំណើរការផ្លូវការនោះ ការចំណាយពេលធ្វើដំណើរតាមផ្លូវអាកាសក្នុងចម្ងាយផ្លូវជាង ១,០០០ គីឡូម៉ែត្រ ពីទីក្រុងប៉េកាំង និងទីក្រុងស៊ាងហៃ ត្រូវបានរំពឹងថា នឹងកាត់បន្ថយមកត្រឹម ៣០ នាទីប៉ុណ្ណោះ បើធៀបនឹងបច្ចុប្បន្នគឺប្រហែល ២ ម៉ោង។ ប្រភពដដែលឱ្យដឹងថា យន្តហោះគំរូ TMS-10 ធ្លាប់បានសាកល្បងហោះហើរល្បឿនយឺតជាងសំឡេង ០,៩ ដងជាលើកដំបូងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ហើយការធ្វើតេស្តពេលនោះ គឺផ្តោតលើការសាកល្បងការហោះឡើង ការចុះចត ស្ថិរភាព…

  • លោក ស៊ី អញ្ជើញបំពេញទស្សនកិច្ចនៅអាមេរិកសប្តាហ៍ក្រោយ, លោក ត្រាំ គ្រោងទទួលដល់ព្រលាន្ត

    លោក ស៊ី អញ្ជើញបំពេញទស្សនកិច្ចនៅអាមេរិកសប្តាហ៍ក្រោយ, លោក ត្រាំ គ្រោងទទួលដល់ព្រលាន្ត

    «វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី Donald Trump មានគម្រោងទៅទទួលស្វាគមន៍ប្រធានាធិបតីចិន លោក Xi Jinping ដល់ព្រលាន្តយន្តហោះ នៅពេលដែលមេដឹកនាំចិនរូបនេះអញ្ជើញទៅដល់សហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ។» ប្រភពបានបង្ហើបថា យន្តហោះរបស់លោក Xi គ្រោងនឹងចុះចត នៅឯមូលដ្ឋានរួម Andrews ឬ Joint Base Andrews ដែលជាព្រលានយន្តហោះយោធា ស្ថិតនៅក្បែរនឹងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ បើតាម Reuters, វាជារឿងកម្រណាស់ដែលប្រធានាធិបតីអាមេរិកចេញទៅទទួលស្វាគមន៍មេដឹកនាំបរទេស ដល់ព្រលានយន្តហោះ រាល់ពេលបំពេញទស្សនកិច្ចម្តងៗ។ មន្ត្រីជាន់ខ្ពស់អាមេរិកដែលបានផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានអំពីដំណើរទស្សនកិច្ចនេះ បាននិយាយថា កម្មវិធីនឹងរួមបញ្ចូលទាំងពិធីទទួលស្វាគមន៍នៅខាងក្នុងសេតវិមាន, ពិធីត្រួតពលយោធា ធ្វើឡើងនៅឯសួនផ្កាកុលាប ឬ Rose Garden និង ពិធីលៀងសាយភោជន៍ផ្លូវការនៅពេលល្ងាច។ ពួកគេបាននិយាយថា ក្នុងចំណោមភ្ញៀវដែលនឹងចូលរួមពិធីលៀងសាយភោជន៍នោះ នឹងមាននាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរូប រួមមានលោក Jeff Bezos មកពីក្រុមហ៊ុន Amazon, លោក Sundar…

  • តម្លៃប្រេងឆៅធ្លាក់ថ្លៃលើកទី៣ជាប់ៗគ្នា ហើយត្រៀមនឹងចុះប្រចាំសប្តាហ៍

    តម្លៃប្រេងឆៅធ្លាក់ថ្លៃលើកទី៣ជាប់ៗគ្នា ហើយត្រៀមនឹងចុះប្រចាំសប្តាហ៍

    បរទេស ៖ តម្លៃប្រេងឆៅបានចុះថោក នៅថ្ងៃទី ១៨ ខែកញ្ញា ដែលជាការធ្លាក់ថ្លៃលើកទីបីជាប់ៗគ្នា ហើយ ត្រៀមនឹងបន្តធ្លាក់ជាប្រចាំសប្តាហ៍ ដោយសារតែការកាត់បន្ថយក្តីបារម្ភជុំវិញការរំខានដល់សកម្មភាពផ្គត់ផ្គង់ ពីសំណាក់ អារ៉ាប៊ី សាអូឌីត ខណៈដែលប្រទេសនាំចេញប្រេងដ៏ធំលើពិភពលោកមួយនេះបង្កើនការដឹកជញ្ជូនប្រេងឆៅ តាមច្រកអូម៉ង់ ព្រមជាមួយនឹង ការបង្កើនស្តុកប្រេងរបស់បណ្តាប្រទេសនានា។ បើតាម straitstimes, តម្លៃកិច្ចសន្យាអនាគតសម្រាប់ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៦៥ ដុល្លារអាមេរិក ឬ ១,៦ ភាគរយ មកនៅត្រឹម ១០៣,១៧ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកតម្លៃកិច្ចសន្យាអនាគតសម្រាប់ប្រេងឆៅប្រភេទអាមេរិក US West Texas Intermediate ឬ WTI បានធ្លាក់ចុះ ៦១ សេន ឬ ០,៦ ភាគរយ មកនៅត្រឹម ១០១,៣០ ដុល្លារ។ ប្រភពបន្តថា តម្លៃប្រេង Brent ដែលជាតម្លៃគោល កំពុងស្ថិតក្នុងនិន្នាការធ្លាក់ចុះប្រចាំសប្តាហ៍ ជាលើកដំបូង ក្នុងរយៈពេលបីសប្តាហ៍ ដោយបានធ្លាក់ចុះ ១,៤…

  • UN រកឃើញថា អាមេរិក ពិតជាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើ អ៊ីរ៉ង់ ត្រូវកាត់ទោសនៅតុលាការ ICC

    UN រកឃើញថា អាមេរិក ពិតជាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើ អ៊ីរ៉ង់ ត្រូវកាត់ទោសនៅតុលាការ ICC

    អ.ស.ប ៖ បេសកកម្មស្វែងការពិតរបស់អង្គការសហប្រជាជាតិស្តីពីប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានមូលដ្ឋានសមហេតុផលក្នុងការជឿជាក់ថា សហរដ្ឋអាមេរិកគឺជាអ្នកនៅពីក្រោយការវាយប្រហារយោធាចំនួន ២ លើកទៅលើសាលារៀន និងកន្លែងលេងកីឡានៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែកុម្ភៈ ។ បេសកកម្មស្វែងការពិតរបស់ UN ស្តីពីអ៊ីរ៉ង់ក៏បានចាត់ទុកសកម្មភាពទាំងនេះថាជាឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវតែបញ្ជូនសំណុំរឿងទៅកាត់ទោសនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ ICC ផងដែរ ។ បន្ទាប់ពីមានមូលដ្ឋានសមហេតុផលនេះ បេសកកម្មស្វែងការពិតរបស់ UN ស្តីពីអ៊ីរ៉ង់គ្រោងនឹងដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនាថ្ងៃទី២១ ខែកញ្ញា ។ បើតាម straitstimes, បេសកកម្មស្វែងរកការពិតរបស់ UN គឺជាស្ថាប័នស៊ើបអង្កេត មិនមែនជាស្ថាប័នតុលាការនោះទេ ដូច្នេះស្ថាប័នមួយនេះមិនមានសិទ្ធិចាប់ផ្តើមនីតិវិធីព្រហ្មទណ្ឌណាមួយនោះឡើយ ។ យ៉ាងណា ការរកឃើញចុងក្រោយនេះ អាចត្រូវបានប្រើប្រាស់ក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ ដោយតុលាការជាតិ ឬតុលាការអន្តរជាតិ ដូចជា តុលាការ ICC ជាដើម ។ ជាមួយគ្នានេះ បណ្តារដ្ឋនានាក៏នឹងពិភាក្សាអំពីការរកឃើញ នៅក្នុងរបាយការណ៍នេះផងដែរ នៅពេលដែលវាត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅប្រទេសស្វីស នាសប្តាហ៍ក្រោយ ។ បើតាមក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ, មានការរកឃើញមូលហេតុសមស្របដែលនាំឱ្យជឿថា កងកម្លាំងសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារលើសាលាបឋមសិក្សា Shajareh Tayyebeh ក្នុងទីក្រុង…