Category: ព័ត៌មានអន្តរជាតិ

  • ប៉ាគីស្ថាន ជំរុញ អ៊ីរ៉ង់ ហាម ក្រុមហ៊ូធី វាយរោងចក្រថាមពល អារ៉ាប៊ីសាអូឌីត

    ប៉ាគីស្ថាន ជំរុញ អ៊ីរ៉ង់ ហាម ក្រុមហ៊ូធី វាយរោងចក្រថាមពល អារ៉ាប៊ីសាអូឌីត

    អ៊ីស្លាម៉ាបាត ៖ មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir នៅថ្ងៃ ព្រហស្បតិ៍ បានជំរុញឱ្យអ៊ីរ៉ង់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូល និងទប់ស្កាត់ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន កុំឱ្យវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលរបស់អារ៉ាប៊ីសាអូឌីត។ ការជំរុញរបស់ប្រមុខកងទ័ពប៉ាគីស្ថាន ធ្វើឡើងតាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ចំពេលដែលប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះ កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន។ បើតាម Anadolu, កិច្ចសន្ទនានេះ បានផ្តោតសំខាន់លើស្ថានការណ៍ក្នុងតំបន់ ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី និងការចាប់ផ្តើមឡើងវិញនូវការចរចាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានជាប់គាំង។ ឆ្លើយតបការអំពាវនាវរបស់ភាគីប៉ាគីស្ថាន រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហាញក្តីសង្ឃឹមយ៉ាងវិជ្ជមាន ប៉ុន្តែមិនទាន់មានការផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ យ៉ាងណា កន្លងមក អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ងធ្លាប់បានបញ្ជាក់ថា ទីក្រុងតេហេរ៉ង់មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសយេម៉ែនឡើយ ដោយចាត់ទុកក្រុមឧទ្ទាមហ៊ូធីជាតួអង្គឯករាជ្យ។ ការជំរុញរបស់ប៉ាគីស្ថាននេះដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្ទាក់ចាប់យន្តហោះដ្រូនមួយគ្រឿង ដែលគេសង្ស័យថា ជារបស់ក្រុមហ៊ូធី នៅជិតទីក្រុងបរិសុទ្ធ Mecca ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ការវាយប្រហារនេះ បានបង្កឱ្យមានការខឹងសម្បារពីសហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសមូស្លីមផងដែរ។ ប៉ុន្តែភ្លាមៗ ក្រុមឧទ្ទាមហ៊ូធីបានប្រកាសច្រានចោល៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

  • លោក Lavrov ចោទ លោកខាងលិចកំពុងត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី

    លោក Lavrov ចោទ លោកខាងលិចកំពុងត្រៀមធ្វើសង្គ្រាមជាមួយ រុស្ស៊ី

    មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ី បានចោទប្រកាន់កាលពីថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសលោកខាងលិចកំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយរុស្ស៊ី ខណៈព្យាយាមផ្សព្វផ្សាយនូវអ្វីដែលខ្លួនហៅថា “រឿងមិនពិត” អំពីការគំរាមកំហែងរបស់ទីក្រុងមូស្គូ។ បើតាម Anadolu, រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov អះអាងថា រុស្ស៊ីមិនមានបំណងវាយប្រហារអឺរ៉ុបឡើយ ប៉ុន្តែជម្លោះណាមួយដែលបង្កឡើងដោយការវាយប្រហារពីសំណាក់បណ្តាប្រទេសអឺរ៉ុប នោះនឹងមានលក្ខណៈខុសគ្នាទាំងស្រុងពីសង្គ្រាមអ៊ុយក្រែន និងបញ្ចប់ទៅវិញយ៉ាងលឿនបំផុត។ លោក Lavrov ដែលមានវ័យ៧៦ឆ្នាំរូបនេះបញ្ជាក់ថា រុស្ស៊ីមានសមត្ថភាពឆ្លើយតបចំពោះបញ្ហាប្រឈមខាងក្រៅ ដែលលោកចាត់ទុកថា ប៉ះពាល់ដល់សន្តិសុខជាតិរបស់ទីក្រុងមូស្គូ។ ជាមួយគ្នានេះ លោក Lavrov បានបង្ហាញភាពខុសគ្នារវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោននៅតែមានឆន្ទៈរក្សាការសន្ទនាជាមួយរុស្ស៊ី ទោះបីមានការខ្វែងគំនិតគ្នាខ្លាំងក៏ដោយ។ លោក Lavrov សង្កត់ធ្ងន់ថា រុស្ស៊ីនៅតែបើកទ្វារចំហ ចំពោះការសន្ទនាប្រកបដោយអត្ថន័យ ជាមួយគ្រប់ភាគីដែលមានឆន្ទៈចូលរួម ហើយមិនចង់ឱ្យមន្ត្រីបរទេសមករុស្ស៊ី ដើម្បីតែធ្វើការរិះគន់ជាសាធារណៈនោះទេ។ យ៉ាងណា ជើងខ្លាំងការទូតចាស់វស្សារូបនេះ ទទួលស្គាល់ថា ការសន្ទនារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកនៅពុំទាន់នាំឱ្យមានការផ្លាស់ប្តូរជាក់ស្តែងណាមួយនោះទេ ហើយលោកក៏មិនរំពឹងថា នឹងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងពេលដ៏ខ្លីខាងមុខផងដែរ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖…

  • ចិន ដាក់មហិច្ឆតាផលិតរថក្រោះចម្បាំងនុយក្លេអ៊ែរ បាញ់បានចម្ងាយ ៤៥០ គីឡូម៉ែត្រ

    ចិន ដាក់មហិច្ឆតាផលិតរថក្រោះចម្បាំងនុយក្លេអ៊ែរ បាញ់បានចម្ងាយ ៤៥០ គីឡូម៉ែត្រ

    ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី បានដាក់មហិច្ឆតាផលិតរថក្រោះចម្បាំងដំបូងបង្អស់ ដើរដោយថាមពលនុយក្លេអ៊ែរ និងបំពាក់កាណុងកាំភ្លើងអាចបាញ់កម្ទេចគោលដៅក្នុងចម្ងាយរហូតដល់ ៤៥០ គីឡូម៉ែត្រ។ បើតាម South China Morning Post, មហិច្ឆតាផលិតរថក្រោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរនេះ ត្រូវបានបញ្ចេញដោយក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Inner Mongolia First Machinery Group ដែលជាក្រុមហ៊ុនផលិតរថក្រោះឈានមុខរបស់ចិន និងវិទ្យាស្ថានបច្ចេកវិទ្យាក្រុងប៉េកាំង។ ដៃគូទាំងពីរបានស្នើឡើងនូវគម្រោងផលិតរថក្រោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរទម្ងន់ ៦០ តោន បំពាក់ដោយកាណុងកាំភ្លើងអេឡិចត្រូម៉ាញ៉េទិច Railgun ជាមួយនឹងកម្លាំង ៥០ មេហ្គាជូល (MJ)។ កាណុង Railgun ខុសពីកាណុងកាំភ្លើងរថក្រោះធម្មតា ព្រោះវាប្រើថាមពលអគ្គិសនី និងកម្លាំងអេឡិចត្រូម៉ាញ៉េទិច ដើម្បីបង្កើនល្បឿនគ្រាប់ផ្លោង ជំនួសឱ្យការប្រើសារធាតុផ្ទុះគីមី ដើម្បីវាយប្រហារគោលដៅរឹងមាំរបស់សត្រូវ ដូចជា រថពាសដែក បន្ទាយបេតុង និងទីតាំងការពារក្រោមដីជាដើម។ កាណុងកាំភ្លើងនេះ អាចបាញ់គ្រាប់ផ្លោងក្នុងល្បឿនរហូតដល់ ៣,៥ គីឡូម៉ែត្រក្នុងមួយវិនាទី ឬលឿនសំឡេងជាង ១០.២ដង ដែលអាចបាញ់កម្ទេចគោលដៅក្នុងចម្ងាយរហូតដល់ ៤៥០ គីឡូម៉ែត្រ។ ប្រភពដដែលឱ្យដឹងថា ផែនការអភិវឌ្ឍរថក្រោះចម្បាំងរបស់ចិន…

  • លោក Zelensky ព្រមានថា សង្គ្រាម អ៊ុយក្រែន អាចគំរាមកំហែងដល់សន្តិសុខអាស៊ីបូព៌ា

    លោក Zelensky ព្រមានថា សង្គ្រាម អ៊ុយក្រែន អាចគំរាមកំហែងដល់សន្តិសុខអាស៊ីបូព៌ា

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ព្រមានថា ភ្លើងសង្គ្រាមដែលកំពុងហែកហួរនៅ អ៊ុយក្រែន អាចនឹងបង្កការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់អាស៊ីបូព៌ា ដោយសារតែការពង្រឹងផ្នែកយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជប៉ុន NHK នៅទីក្រុងកៀវកាលពីថ្ងៃពុធ, លោក Zelensky បញ្ជាក់ថា កូរ៉េខាងជើងបានបញ្ជូនទាហានរាប់ម៉ឺននាក់ទៅចូលរួមក្នុងសមរភូមិជាមួយរុស្ស៊ី ដើម្បីរួមកម្លាំងគ្នាប្រយុទ្ធនឹងអ៊ុយក្រែន។ លោកថា ការធ្វើបែបនេះ នឹងអនុញ្ញាតឱ្យយោធាកូរ៉េខាងជើង អាចរៀនសូត្រ និងទទួលបានបទពិសោធន៍សង្គ្រាមសម័យទំនើបដោយផ្ទាល់ ដោយមិនចាំបាច់រងការខាតបង់ធំដុំ ដែលវានឹងក្លាយជាការគំរាមកំហែងសន្តិសុខដ៏ធំមួយសម្រាប់តំបន់អាស៊ីបូព៌ា។ ជាមួយគ្នានេះ លោក Zelensky ក៏បាននិយាយផ្លែផ្កាឱ្យចិនផងដែរថា បើទោះបីជាមិនធ្លាប់ឃើញមីស៊ីលរបស់ចិនផ្ទាល់ ប៉ុន្តែគ្រឿងបន្លាស់ជាច្រើនរបស់ចិន ត្រូវបានរកឃើញនៅក្នុងមីស៊ីល និងយន្តហោះដ្រូន ដែលរុស្ស៊ីប្រើប្រាស់វាយប្រហារមកលើអ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ថែមទាំងបានរិះគន់ជំហរផ្នែកការទូតរបស់ទីក្រុងប៉េកាំងចំពោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរថា មហាយក្សចិនមិនបានឈរនៅខាងទីក្រុងកៀវផ្នែកនយោបាយនោះទេ ។ លោកសង្កត់ធ្ងន់ថា មហាអំណាចដូចជាប្រទេសចិនអាចដើរតួនាទីសំខាន់ ក្នុងការជំរុញឱ្យសង្គ្រាមនេះបញ្ចប់ ប៉ុន្តែលោកយល់ថា ជំហររបស់ចិនបច្ចុប្បន្នមានភាពលំអៀងទៅរករុស្ស៊ី ជាជាងការរក្សាជំហរកណ្តាល ។ នៅក្នុងបទសម្ភាសន៍ដដែលនោះ ប្រធានាធិបតីអ៊ុយក្រែនវ័យ ៤៨ ឆ្នាំរូបនេះ ក៏បានបង្ហាញពីគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិជាមួយប្រទេសជប៉ុន…

  • អាមេរិក និងក្រុមហ៊ូធី ជួបចរចាទ្វេភាគីព្រមព្រៀងថា មិនវាយប្រហារគ្នាទៅវិញទៅមក

    អាមេរិក និងក្រុមហ៊ូធី ជួបចរចាទ្វេភាគីព្រមព្រៀងថា មិនវាយប្រហារគ្នាទៅវិញទៅមក

    បរទេស ៖ ក្រុមមន្ត្រីអាមេរិក និងក្រុមប្រដាប់អាវុធហ៊ូធីរបស់ប្រទេសយ៉េមែន បានណាត់ជួបចរចាគ្នាដោយផ្ទាល់ នៅក្នុងប្រទេសអូម៉ង់ ដោយបានព្រមព្រៀងថា នឹងមិនវាយប្រហារគ្នាទៅវិញទៅមកទៀតឡើយ ។ នេះបើតាម Reuters ចេញផ្សាយកាលពីថ្ងៃពុធ ។ ការណាត់ជួបគ្នានេះបានធ្វើឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រដាប់អាវុធមួយនេះ បានដណ្តើមយកតំបន់យុទ្ធសាស្ត្រ នៅតាមបណ្តោយឆ្នេរសមុទ្រក្រហម អំឡុងប្រតិបត្តិការវាយលុកដ៏ធំមួយ ជាហេតុធ្វើឱ្យកងកម្លាំងប្រទេសយ៉េមែន ដែលគាំទ្រដោយអារ៉ាប៊ី សាអូឌីត បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ។ បើតាម Reuters, ដំណឹងអំពីការណាត់ជួបគ្នាដ៏កម្រនេះ ស្របទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបាននិយាយ កាលពីថ្ងៃសៅរ៍ ថា ក្រុមហ៊ូធីបានទាក់ទងតាមទូរស័ព្ទ មកកាន់រដ្ឋបាលរបស់លោក ដោយស្នើសុំទីក្រុងវ៉ាស៊ីនតោន កុំលូកដៃចូលក្នុងសង្គ្រាម នៅប្រទេសយេម៉ែន ។ គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក Trump បានចាត់ថ្នាក់ក្រុមហ៊ូធីថាជា «អង្គការភេរវករបរទេស» នៅខែមីនា ឆ្នាំ២០២៥ ដោយចាត់ទុកការគាំទ្រដល់ក្រុមនេះថាជាបទល្មើសព្រហ្មទណ្ឌ។ នៅពេលនោះ អាមេរិកក៏បានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែក រយៈពេល២ខែ ដើម្បីបញ្ឈប់ការវាយប្រហាររបស់ក្រុមហ៊ូធី ទៅលើនាវាដឹកជញ្ជូននានា នៅក្នុងសមុទ្រក្រហមផងដែរ ។ យ៉ាងណាមិញ…

  • បណ្តាញសារព័ត៌មានអន្តរជាតិ ៤ ប្រទេស ជួបជុំគ្នាក្នុងវេទិកាប្រឆាំងព័ត៌មានក្លែងក្លាយ

    បណ្តាញសារព័ត៌មានអន្តរជាតិ ៤ ប្រទេស ជួបជុំគ្នាក្នុងវេទិកាប្រឆាំងព័ត៌មានក្លែងក្លាយ

    ភ្នំពេញ៖កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាថ្នាក់តំបន់ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ស្របគ្នានឹងការប្រកាសការប្រកួតប្រជែងជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦។ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នកសារព័ត៌មានមកពី៤ប្រទេសផងដែរ។ វេទិកាថ្នាក់តំបន់ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ បានប្រារព្ធឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦​​ក្រោមគម្រោងកិច្ចសហប្រតិបត្តិការ«តំបន់មេគង្គ-ឡានឆាង» ដោយ​មានការចូលរួមពី​អ្នកសារព័ត៌មានមក​ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីកសាងបណ្តាញអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ប្រកបដោយ​ទំនួល​ខុសត្រូវខ្ពស់ លើកកម្ពស់ទំនុកចិត្តសាធារណៈលើប្រភពព័ត៌មានច្បាស់ការណ៍ ព្រមទាំងពង្រឹងភាពធន់របស់​សង្គមជាតិ ក្នុងការប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា «វេទិកាថ្ងៃនេះ គឺជាការបន្តដំណើរពិភាក្សាទៅមុខទៀត។ យើងកំពុងបោះជំហានពីកិច្ចសន្ទនាទៅកាន់កិច្ចសហប្រតិបត្តិការជាក់ស្តែង ពីការឆ្លើយតបទៅកាន់ការការពារ និងពីគំនិត​ផ្តួចផ្តើមដាច់ដោយឡែកទៅកាន់ភាពធន់រួមគ្នា និងកាន់តែរឹងមាំ។ ទន្ទឹមនឹងការជជែកវែកញែកក្នុងអង្គវេទិកា ក៏ការរៀបចំកម្មវិធីប្រកួតប្រកួតពានរង្វាន់អ្នកផលិតមាតិកាប្រយុទ្ធប្រឆាំង​ព័ត៌មានក្លែងក្លាយព្រមគ្នាផដែរ។ បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ថា ជាផ្នែកមួយដ៏សំខាន់នៃវេទិកា​ថ្ងៃនេះ។ ឯកឧត្តមលើកឡើងថា​យើងមិនត្រឹមតែពិភាក្សាអំពីបញ្ហាប្រឈមប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងទទួលស្គាល់និងចាត់​ទុកអ្នក​សារព័ត៌មាន អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ អ្នកផ្ទៀងផ្ទាត់ការពិត យុវជន និងអ្នកផលិតមាតិកា ជាផ្នែកមួយដ៏​សំខាន់ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា បរិយាកាសព័ត៌មានសកលលោកកំពុងផ្លាស់ប្តូរយ៉ាងលឿន។ បច្ចេកវិទ្យាឌីជីថល បណ្តាញសង្គម និងបញ្ញាសិប្បនិម្មិតឬអេអាយ (AI) បានបង្កើតឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍ នវានុវត្តន៍ ការអប់រំ ការចូលរួមរបស់​សាធារណជន ការចែករំលែកចំណេះដឹង និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ទន្ទឹមនេះ បច្ចេកវិទ្យាក៏បាន​បង្កផលប៉ះពាល់ថ្មីៗផងដែរ។…

  • អឺរ៉ុបនឹងកំណត់ការចូលប្រើប្រាស់បណ្តាញសង្គម សម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ

    អឺរ៉ុបនឹងកំណត់ការចូលប្រើប្រាស់បណ្តាញសង្គម សម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ

    កូប៉ិនហាក ៖ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងថា នៅថ្ងៃព្រហស្បតិ៍នេះ លោកស្រីនឹងស្នើច្បាប់មួយទៅកាន់បណ្តាប្រទេសជាសមាជិក ដើម្បីកំណត់ការចូលប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ។ បើតាម NHK, លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងពីចំណុចនេះ នៅក្នុងសុន្ទរកថាស្ដីពីស្ថានភាពសហភាព ឬ State of the Union នៅទីក្រុង កូប៉ិនហាក ប្រទេសដាណឺម៉ាក កាលពីថ្ងៃពុធ។ លោកស្រី Von der Leyen បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការកំណត់អាយុសម្រាប់ការប្រើប្រាស់បណ្តាញសង្គម។ លោកស្រីបានមានប្រសាសន៍ថា «ទាំងយប់ ទាំងថ្ងៃ ឪពុកម្តាយបានឃើញពីផលប៉ះពាល់អវិជ្ជមាន ដែលរួមមានដូចជា ការបាត់បង់ដំណេក ការថប់បារម្ភ និងសូម្បីតែការធ្វើបាបខ្លួនឯង»។ លោកស្រីបានបន្ថែមថា «ក្នុងករណីជាច្រើនកំពុងកើនឡើងនោះ, ថែមទាំងឈានទៅដល់សោកនាដកម្មដែលបណ្តាលឱ្យបាត់បង់ជីវិតទៀតផង»។ យោងតាមសំណើនេះ, ការប្រើប្រាស់បណ្តាញសង្គមនឹងត្រូវបានហាមឃាត់សម្រាប់កុមារដែលមានអាយុក្រោម ១៣ ឆ្នាំ។ ចំណែកកុមារដែលមានអាយុ ១៣ និង ១៤ ឆ្នាំ នឹងត្រូវបានអនុញ្ញាតឱ្យបង្កើតគណនីបានលុះត្រាតែមានការត្រួតពិនិត្យពីឪពុកម្តាយ…

  • លោក ពូទីន ជំរុញឲ្យប្រជាជនរុស្ស៊ីចេញទៅបោះឆ្នោត ដើម្បីបង្ហាញពីឯកភាពជាតិ

    លោក ពូទីន ជំរុញឲ្យប្រជាជនរុស្ស៊ីចេញទៅបោះឆ្នោត ដើម្បីបង្ហាញពីឯកភាពជាតិ

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានអំពាវនាវដល់ប្រជាជន ឲ្យចូលរួមការបោះឆ្នោត នាពេលខាងមុខ ដើម្បីបង្ហាញពីភាពឯកភាពគ្នាជាមួយនឹងប្រទេសជាតិ។ ប្រទេសមួយនេះចាប់ផ្តើមរៀបចំការបោះឆ្នោតសភា ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃសុក្រ ស្អែកនេះ ដើម្បីជ្រើសរើសសមាជិកសភាជាន់ទាប ឬ State Duma ដែលមានអាសនៈចំនួន ៤៥០ ហើយស្ថាប័ននេះតែងតែអនុម័តគំនិតផ្តួចផ្តើមនានារបស់វិមានក្រឹមឡាំងដោយស្មោះត្រង់។ នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ, លោកប្រធានាធិបតីបានអំពាវនាវឱ្យប្រជាជនរុស្ស៊ីចេញទៅបោះឆ្នោត និងបង្ហាញពីភាពឯកភាពគ្នាជាមួយប្រទេសជាតិ។ លោក ពូទីន ចាត់ទុកការបោះឆ្នោត នាពេលខាងមុខនេះថា នឹងក្លាយជា «ការរួមចំណែករួមគ្នាឆ្ពោះទៅរកជ័យជម្នះរបស់រុស្ស៊ី» ទាំងនៅលើសមរភូមិ និងក្នុងការប្រឈមមុខដាក់គ្នាជាមួយគូប្រជែងនយោបាយរបស់ប្រទេស។ បើតាម AFP, នេះគឺជាការបោះឆ្នោតសភាលើកដំបូង ចាប់តាំងពីប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការសង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ការបោះឆ្នោតដែលស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ត្រូវបានវិមានក្រឹមឡាំងចាត់ទុកថា ជាឧបករណ៍វាស់ស្ទង់មតិសាធារណៈជុំវិញសង្គ្រាមជាមួយអ៊ុយក្រែន ដែលកំពុងអូសបន្លាយចូលដល់ឆ្នាំទី ៥ ហើយនោះ។ ប្រព័ន្ធនយោបាយត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយគេរំពឹងយ៉ាងទូលំទូលាយថា គណបក្សកាន់អំណាច «United Russia» ដែលទទួលបានការគាំទ្រពីលោក ពូទីន នឹងបន្តរក្សាឥទ្ធិពលរបស់ខ្លួន៕ ប្រភព ៖…

  • ក្រុម ហ៊ូធី ប្រកាសបាញ់ទម្លាក់យន្តហោះចម្បាំងតម្លៃប្រហែល ១០០ លានដុល្លារមួយគ្រឿងរបស់ អារ៉ាប៊ីសាអូឌីត នៅ យេម៉ែន

    ក្រុម ហ៊ូធី ប្រកាសបាញ់ទម្លាក់យន្តហោះចម្បាំងតម្លៃប្រហែល ១០០ លានដុល្លារមួយគ្រឿងរបស់ អារ៉ាប៊ីសាអូឌីត នៅ យេម៉ែន

    សាណាអា ៖ ក្រុមឧទ្ទាមហ៊ូធី ប្រកាសអះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-15 មួយគ្រឿងមានតម្លៃប្រហែល ១០០ លានដុល្លាររបស់កងទ័ពអាកាសអារ៉ាប៊ីសាអូឌីត នៅលើដែនអាកាសខេត្ត Marib ប្រទេសយេម៉ែន។ ភ្លាមៗ ខាងភាគីអារ៉ាប៊ីសាអូឌីតនៅពុំទាន់ធ្វើការឆ្លើយតបចំពោះការអះអាងរបស់ក្រុមឧទ្ទាមហ៊ូធីនៅឡើយទេ។ បើតាម Jerusalem Post, អ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក Yahya Saree បានអះអាងកាលពីថ្ងៃ ពុធ ថា យន្តហោះចម្បាំង F-15 ត្រូវបានបាញ់ទម្លាក់ដោយប្រើ មីស៊ីលពីដីទៅអាកាស (SAM) ដែលផលិតក្នុងស្រុក។ យ៉ាងណា លោកមិនបានបញ្ជាក់ថាតើហេតុការណ៍នេះ កើតឡើងនៅពេលណាទេ ប៉ុន្តែអះអាងថា យន្តហោះរបស់កងទ័ពអាកាសអារ៉ាប៊ីសាអូឌីតបានធ្វើការវាយប្រហារតាមអាកាសច្រើនជាង ៤៥០ លើក នៅក្នុងសប្តាហ៍នេះ។ លោក Saree បន្ថែមថា ក្រុមប្រដាប់អាវុធរបស់ខ្លួន បានរារាំងក្រុមយន្តហោះចម្បាំងចំនួនពីរក្រុម រួមមានយន្តហោះចម្បាំង F-15 និង Eurofighter Typhoon ហើយកំពុងស្វែងរកទីតាំងធ្លាក់របស់យន្តហោះ F-15។ ទន្ទឹមគ្នា អ្នកនាំពាក្យរូបនេះ បានច្រានចោលការចោទប្រកាន់ថា ក្រុមហ៊ូធីបានវាយប្រហារគោលដៅនៅទីក្រុង Mecca ដោយយន្តហោះដ្រូន…

  • រុស្ស៊ី ព្រមាន ការពង្រាយអាវុធក្នុងគន្លងតារាវិថី អាចបង្កើនហានិភ័យផ្ទុះសង្គ្រាមក្នុងលំហអាកាស

    រុស្ស៊ី ព្រមាន ការពង្រាយអាវុធក្នុងគន្លងតារាវិថី អាចបង្កើនហានិភ័យផ្ទុះសង្គ្រាមក្នុងលំហអាកាស

    មូស្គូ ៖ ប្រទេសរុស្ស៊ី ព្រមានធ្ងន់ៗថា ការដាក់ពង្រាយអាវុធក្នុងគន្លងតារាវិថី អាចនឹងបង្កើនហានិភ័យនៃការប្រណាំងប្រជែងអាវុធ ជាពិសេសការផ្ទុះសង្គ្រាមក្នុងលំហអាកាស។ បើតាម The Star, អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានអះអាងកាលពីថ្ងៃ ពុធ ថា ពិភពលោកនៅមានពេលវេលាគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការប្រណាំងប្រជែងអាវុធក្នុងលំហអាកាស តាមរយៈការបង្កើតសន្ធិសញ្ញាអន្តរជាតិ ដែលមានកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីហាមឃាត់ការដាក់ពង្រាយអាវុធវាយប្រហារនៅក្នុងលំហអាកាស។ ជាមួយគ្នានេះ លោក Ryabkov បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបោះបង់ការស្ទាក់ស្ទើរ និងចូលរួម ក្នុងការបង្កើតក្របខណ្ឌអន្តរជាតិ ដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះប្រដាប់អាវុធក្នុងលំហអាកាស។ ការអំពាវនាវរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីមេបញ្ជាការកងទ័ពអវកាសអាមេរិក លោក Douglas Schiess ប្រកាសថា កងទ័ពអវកាសអាមេរិកកំពុងប្រតិបត្តិការអាវុធនៅក្នុងគន្លងតារាវិថី ដើម្បីការពារកងកម្លាំងចម្រុះពីការវាយប្រហារតាមលំហអាកាស។ រុស្ស៊ីដែលជាមហាអំណាចអវកាសកំពូលមួយ ក្នុងចំណោមមហាអំណាចទាំងបីរបស់ពិភពលោក បានជំរុញគំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិដែលហាមឃាត់ការប្រើប្រាស់ ឬការគំរាមកំហែងប្រើកម្លាំងប្រឆាំងនឹងវត្ថុអវកាសជាយូរមកហើយ។ ទោះជាយ៉ាងណា កិច្ចចរចានៅតែជួបភាពជាប់គាំង ដោយសារការខ្វះទំនុកចិត្ត និងការចោទប្រកាន់គ្នារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក៕ ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា