Category: ព័ត៌មានអន្តរជាតិ

  • កូរ៉េខាងជើង ចោទ អាមេរិក ជាមេខ្លោងជំរុញខ្លួនឱ្យបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ

    កូរ៉េខាងជើង ចោទ អាមេរិក ជាមេខ្លោងជំរុញខ្លួនឱ្យបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ

    ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង បានអះអាងនៅថ្ងៃ ពុធ នេះថា ការជំរុញរបស់សហរដ្ឋអាមេរិកឱ្យសម្ព័ន្ធមិត្ត ដូចជា ជប៉ុន និងកូរ៉េខាងត្បូង ពិចារណាអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាហេតុផលសម្រាប់ទីក្រុងព្យុងយ៉ាងបន្តពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ការអះអាងនេះ កើតឡើងក្នុងឱកាសខួប ៥ ឆ្នាំនៃកិច្ចព្រមព្រៀងការពារជាតិ AUKUS រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី។ បើតាមកាសែត KCNA, កូរ៉េខាងជើងបានរិះគន់កិច្ចព្រមព្រៀង AUKUS រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ដោយអះអាងថា វាអាចរួមចំណែកដល់ការរីករាលដាលបច្ចេកវិទ្យានុយក្លេអ៊ែរ និងបង្កហានិភ័យដល់សន្តិសុខនុយក្លេអ៊ែរសកល។ កូរ៉េខាងជើងយល់ថា កិច្ចព្រមព្រៀង AUKUS ដែលសហរដ្ឋអាមេរិក និងអង់គ្លេសជួយអូស្ត្រាលីឱ្យទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ គឺជាគំរូមួយដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមពង្រីកទៅកាន់សម្ព័ន្ធមិត្តផ្សេងទៀត ដូចជា កូរ៉េខាងត្បូង និងជប៉ុន។ ជាការឆ្លើយតប កូរ៉េខាងជើងត្រូវបានរាយការណ៍ថា ក៏កំពុងជំរុញគម្រោងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងបំពាក់អាវុធនុយក្លេអ៊ែរផងដែរ។ ជាក់ស្តែង កាលពីខែធ្នូ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបង្ហាញរូបភាពលោក គីម ជុងអ៊ុន ចុះពិនិត្យមើលផ្ទាល់នាវាមុជទឹកមួយគ្រឿង ដែលស្ទើរតែសាងសង់រួចរាល់ ហើយត្រូវបានគេជឿថា វាទំនងជាមានទម្ងន់ប្រហែល ៨,៧០០ តោន។…

  • ចារកម្មអ៊ុយក្រែន ៖ ក្រុមហ៊ុនផលិតមីស៊ីល ដ្រូន និងយន្តហោះយោធាចំនួន ១៩ របស់រុស្ស៊ី នៅតែរួចខ្លួនពីទណ្ឌកម្មអន្តរជាតិ

    ចារកម្មអ៊ុយក្រែន ៖ ក្រុមហ៊ុនផលិតមីស៊ីល ដ្រូន និងយន្តហោះយោធាចំនួន ១៩ របស់រុស្ស៊ី នៅតែរួចខ្លួនពីទណ្ឌកម្មអន្តរជាតិ

    កៀវ ៖ ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន ហៅកាត់ HUR ទម្លាយឱ្យដឹងកាលពីថ្ងៃ ចន្ទ ថា មានក្រុមហ៊ុនចំនួន ១៩ របស់រុស្ស៊ី ដែលពាក់ព័ន្ធនឹងការផលិតគ្រឿងបន្លាស់ សម្រាប់ផលិតមីស៊ីល យន្តហោះដ្រូន និងយន្តហោះយោធា នៅមិនទាន់រងទណ្ឌកម្មអន្តរជាតិនោះទេ។ បើតាម Kyiv post, ក្រុមហ៊ុនទាំងនេះ ស្ថិតក្នុងចំណោមសហគ្រាសចំនួន ៥៤ របស់ក្រុមហ៊ុន KRET ដែលជាផ្នែកមួយនៃសាជីវកម្មការពារជាតិរដ្ឋ Rostec របស់ប្រទេសរុស្ស៊ី។ ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន អះអាងថា សហគ្រាសមួយចំនួនបានផ្គត់ផ្គង់ឧបករណ៍ និងប្រព័ន្ធអេឡិចត្រូនិក ដែលប្រើប្រាស់ក្នុងមីស៊ីលចម្ងាយឆ្ងាយ Iskander-M និងមីស៊ីល Zircon ព្រមទាំងមីស៊ីល Kh-59 និងយន្តហោះដ្រូន Orion។ ក្នុងចំណោមក្រុមហ៊ុនទាំង ១៩ របស់រុស្ស៊ី រួមមានក្រុមហ៊ុន Inertial Technologies of Technocomplex, Tambov Elektropribor និង Ulan-Ude Instrument-Making Production Association ជាក្រុមហ៊ុនរ៉ាប់រងការផលិតប្រព័ន្ធរុករក…

  • រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅជួបចរចាជាមួយសមភាគីចិន ដល់ប៉េកាំង នៅថ្ងៃនេះ

    រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅជួបចរចាជាមួយសមភាគីចិន ដល់ប៉េកាំង នៅថ្ងៃនេះ

    ប៉េកាំង ៖ ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃអង្គារ ទី១៥ ខែកញ្ញាថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ ហើយនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងថ្ងៃនេះ។ ក្រសួងបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំងពីររូបនេះ នឹងធ្វើការចរចា នៅថ្ងៃទី១៦ ខែកញ្ញានេះ ខណៈដែលទីក្រុងប៉េកាំងកំពុងព្យាយាមដើរតួជាអ្នកសម្របសម្រួល នៅក្នុងជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលបានអូសបន្លាយពេលជាច្រើនខែមកហើយ។ បើតាម CNA, ប្រទេសចិនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់អ៊ីរ៉ង់ ដោយបានទិញផលិតផលប្រេងភាគច្រើនរបស់អ៊ីរ៉ង់ ហើយក៏ជាអ្នកគាំទ្រផ្នែកការទូតដ៏សំខាន់ផងដែរ។ កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសទាំងពីរនេះ ត្រូវធ្វើឡើង នៅត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលប្រធានាធិបតីចិន លោក Xi Jinping គ្រោងនឹងធ្វើដំណើរ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបចរចាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។ ជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់នឹងក្លាយជាប្រធានបទមួយដែលត្រូវបានគេតាមដានយ៉ាងដិតដល់នៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោក Abbas Araghchi និង លោក Wang Yi រួមជាមួយនឹងបញ្ហាស្មុគស្មាញផ្សេងទៀត រាប់ចាប់ពីបញ្ហាពាណិជ្ជកម្ម រហូតដល់ការប្រកួតប្រជែង លើវិស័យបញ្ញាសិប្បនិម្មិត ឬ…

  • អាមេរិកត្រៀមលក់គ្រាប់បែកទម្ងន់៩០០គីឡូក្រាមរាប់ពាន់គ្រាប់បន្ថែមឲ្យអ៊ីស្រាអែល

    អាមេរិកត្រៀមលក់គ្រាប់បែកទម្ងន់៩០០គីឡូក្រាមរាប់ពាន់គ្រាប់បន្ថែមឲ្យអ៊ីស្រាអែល

    វ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោក Trump កំពុងរៀបចំកញ្ចប់អាវុធតម្លៃ ២,៨ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល ដែលរួមមានគ្រាប់បែកទម្ងន់ប្រហែល ៩០០ គីឡូក្រាម ចំនួនរាប់ពាន់គ្រាប់។ នេះនឹងក្លាយជាការលក់គ្រាប់បែកដ៏មានអានុភាពពីសហរដ្ឋអាមេរិកទៅឱ្យអ៊ីស្រាអែលក្នុងចំនួនច្រើនបំផុត អំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post កាលពីថ្ងៃអង្គារ។ មន្ត្រីអាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ The Washington Post ថាកញ្ចប់អាវុធនេះរួមមានគ្រាប់បែក MK-84 ចំនួន ២ម៉ឺនគ្រាប់ និងគ្រាប់បែក BLU-117 ចំនួន ២ម៉ឺនគ្រាប់ ព្រមទាំង ក្បាលគ្រាប់ប្រភេទ I-2000 Penetrator ចំនួន២ម៉ឺនគ្រាប់។ អាវុធទាំងនេះនឹងត្រូវទិញ តាមរយៈកម្មវិធីហិរញ្ញប្បទានយោធាបរទេស ឬ Foreign Military Financing ជាកម្មវិធីមួយដែលទីក្រុងវ៉ាស៊ីនតោនផ្តល់ថវិកា ឱ្យអ៊ីស្រាអែល យកទៅទិញសម្ភារៈយោធាអាមេរិកវិញ។ ការលក់ដែលបានស្នើឡើងនេះត្រូវបានជូនដំណឹងជាក្រៅផ្លូវការ ទៅកាន់គណៈកម្មាធិការនានារបស់សភា ដែលជាជំហានដំបូងក្នុងដំណើរការអនុម័ត។ រដ្ឋបាលកំពុងស្វែងរកការគាំទ្រពីថ្នាក់ដឹកនាំនៃគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភា និងគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រ។ ស្ថានទូតអ៊ីស្រាអែលមិនបានឆ្លើយតបទៅនឹងសំណើរបស់កាសែតនេះ ដើម្បីសុំការអត្ថាធិប្បាយនោះទេ។ បើតាម Yahoo,…

  • ចិន ក្តៅស្លឹកត្រចៀកខ្លាំង ខណៈ ជប៉ុន ពង្រាយអាវុធវាយលុកយុទ្ធសាស្រ្ត អាមេរិក

    ចិន ក្តៅស្លឹកត្រចៀកខ្លាំង ខណៈ ជប៉ុន ពង្រាយអាវុធវាយលុកយុទ្ធសាស្រ្ត អាមេរិក

    ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃ ចន្ទ ក្តៅស្លឹកត្រចៀកខ្លាំង ដោយបានរិះគន់មិនសំចៃមាត់ ចំពោះការដាក់ពង្រាយអាវុធវាយលុកយុទ្ធសាស្រ្តអាមេរិកនៅលើទឹកដីជប៉ុន ពិសេសការបញ្ចេញសាច់ដុំយោធារួមគ្នាជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិក និងអូស្រ្តាលី ដោយព្រមានធ្ងន់ៗថា សកម្មភាពទាំងនេះ អាចបង្កើនហានិភ័យនៃការប្រឈមមុខគ្នានៅក្នុងតំបន់។ បើតាមកាសែត China Daily, លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន បានព្រមានបែបនេះ ក្រោយមានសេចក្តីរាយការណ៍ថា កងកម្លាំងស្វ័យការពារជើងគោកជប៉ុន កំពុងធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពសហរដ្ឋអាមេរិក និងអូស្ត្រាលី នៅតំបន់ Hokkaido និង Kagoshima របស់ប្រទេសជប៉ុន។ ល្បែងសង្គ្រាមដែលមានឈ្មោះថា «Orient Shield 26» បានចាប់ផ្តើមនៅថ្ងៃទី៨ ខែកញ្ញា ហើយគ្រោងនឹងបន្តរហូតដល់ថ្ងៃទី២៤ ខែកញ្ញាខាងមុខ។ អ្វីដែលនាំឱ្យចិនក្តៅស្លឹកត្រចៀកនោះ គឺការយកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាមេរិកមកចូលរួមក្នុងសមយុទ្ធនៅលើទឹកដីជប៉ុនជាលើកដំបូង។ Typhon ជាប្រព័ន្ធបាញ់មីស៊ីលចល័តសម្រាប់ដាក់ពង្រាយនៅលើដីគោក ដែលអាចបាញ់គោលដៅក្នុងរយៈចម្ងាយប្រហែល ៤៧០ គីឡូម៉ែត្រ ក្នុងនោះរួមមានទាំងមីស៊ីល SM-6 និងមីស៊ីល Tomahawk។ លោក Jiang អះអាងថា សមយុទ្ធនេះមានគោលបំណងជំរុញការដាក់ពង្រាយអាវុធវាយលុកយុទ្ធសាស្ត្រទៅកាន់តំបន់ជួរមុខ…

  • អ៊ុយក្រែន បង្អួតសំណាញ់មេឃថ្មីផលិតផ្ទាល់ដៃ អាចបាញ់មីស៊ីលច្រើនប្រភេទ

    អ៊ុយក្រែន បង្អួតសំណាញ់មេឃថ្មីផលិតផ្ទាល់ដៃ អាចបាញ់មីស៊ីលច្រើនប្រភេទ

    កៀវ ៖ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទបានបង្អួតសំណាញ់មេឃថ្មីមួយប្រភេទ ដែលជាផលិតផលផលិតឡើងដោយខ្លួនឯងផ្ទាល់ ដើម្បីត្រៀបទប់ទល់ជាមួយនឹងមីស៊ីលផ្លោងរបស់រុស្ស៊ី ។ បើតាម Ukrainska Pravda, សំណាញ់មេឃថ្មីនេះមានឈ្មោះថា Shershen ផលិតឡើងដោយក្រុមហ៊ុនអ៊ុយក្រែន Luch Design Bureau ។ វាមានសមត្ថភាពបាញ់គ្រាប់មីស៊ីលច្រើនប្រភេទផ្សេងៗគ្នា ពោលទាំងមីស៊ីលផលិតដោយអ៊ុយក្រែនផ្ទាល់ និងប្រទេសលោកខាងលិច ដូចជាមីស៊ីល R-27, R-73, AIM-9 និង AIM-132 ជាដើម ។ សំណាញ់មេឃថ្មី Shershen នេះ រចនាឡើងសម្រាប់បេសកកម្មវាយប្រហារយន្តហោះ, កម្ទេចមីស៊ីលនាំផ្លូវ និងយន្តហោះដ្រូន ក្នុងចម្ងាយរហូតដល់ ២៥ គីឡូម៉ែត្រ និងក្នុងរយៈកម្ពស់រហូតដល់ ១០ គីឡូម៉ែត្រ ។ ជាមួយគ្នានេះ សំណាញ់មេឃថ្មី Shershen បំពាក់ដោយប្រព័ន្ធរ៉ាដាអាចស្វែងរកឃើញ និងតាមដានគោលដៅសត្រូវក្នុងចម្ងាយប្រហែល ៨៥ គីឡូម៉ែត្រ ហើយអាចបាញ់មីស៊ីលស្ទាក់ចាប់រហូតដល់ ៦ គ្រាប់ក្នុងពេលតែមួយ ។ ដើម្បីអាចដំណើរការសំណាញ់មេឃថ្មីនេះបាន អ៊ុយក្រែនត្រូវការជើងទម្របាញ់មីស៊ីល Borei ចំនួន…

  • អ៊ីស្រាអែល ប្រកាសបញ្ជូនទ័ពជើងទឹកទ្រង់ទ្រាយធំទៅកម្ទេចក្រុមហ៊ូធី កុំឲ្យរំខានផ្លូវសមុទ្របន្តទៀត

    អ៊ីស្រាអែល ប្រកាសបញ្ជូនទ័ពជើងទឹកទ្រង់ទ្រាយធំទៅកម្ទេចក្រុមហ៊ូធី កុំឲ្យរំខានផ្លូវសមុទ្របន្តទៀត

    ហ្ស៊េរុយសាឡិម ៖ ប្រទេសអ៊ីស្រាអែលបានប្រកាសដាក់ពង្រាយក្រុមទាហានជើងទឹកទ្រង់ទ្រាយធំទៅកាន់តំបន់ច្រកសមុទ្រយុទ្ធសាស្ត្រ Bab el-Mandeb ដើម្បីតាមកម្ទេចក្រុមប្រដាប់អាវុធហ៊ូធី កុំឲ្យបានដៃរំខានដល់ផ្លូវទឹកដឹកជញ្ជូនទំនិញបន្តទៅទៀត ។ នេះបើតាមការចេញផ្សាយរបស់កាសែតអ៊ីស្រាអែល Yedioth Ahronoth កាលពីថ្ងៃចន្ទ ។ ការប្រកាសចេញមុខកម្ចាត់ក្រុមហ៊ូធីបានកើតមានឡើង បន្ទាប់ពីមន្ត្រីអ៊ីស្រាអែល បានរិះគន់ចំៗ លើការចុះខ្សោយនៃសមត្ថភាពរារាំង និង ការបរាជ័យរបស់ភាគីពាក់ព័ន្ធក្នុងតំបន់ ដើម្បីទប់ស្កាត់ការវាយលុករបស់ក្រុមហ៊ូធី ។ បើតាមការវាយតម្លៃរបស់អ៊ីស្រាអែល, ក្រុមហ៊ូធីដែលគេជឿថាមានអ៊ីរ៉ង់នៅពីក្រោយខ្នង អាចប្រើប្រាស់មីស៊ីល និងទូកផ្ទុកគ្រឿងផ្ទុះ ដើម្បីវាយប្រហារលើនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ។ ស្ថានការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ នៅក្នុងប្រទេសអ៊ីស្រាអែល អំពីការគំរាមកំហែងដែលអាចកើតមានចំពោះការដឹកជញ្ជូនពាណិជ្ជកម្ម តាមរយៈច្រក Bab el-Mandeb ដែលមានទទឹងចង្អៀតត្រឹមតែប្រហែល ១៨ គីឡូម៉ែត្រប៉ុណ្ណោះ ។ ចំពេលដែលមានការព្រួយបារម្ភទាំងនោះ, មេបញ្ជាការកងទ័ពជើងទឹកអ៊ីស្រាអែល លោកអនុឧត្តមនាវីឯក Eyal Harel បានបញ្ជាឱ្យបង្កើនការត្រៀមខ្លួន ក្នុងចំណោមកងកម្លាំងជើងទឹក ព្រមទាំង បណ្តាមជ្ឈមណ្ឌលបញ្ជានិងត្រួតពិនិត្យ ខណៈពេលដែលកងកម្លាំងបន្ថែមត្រូវបានដាក់ពង្រាយ នៅឯសមុទ្រ។ មន្ត្រីអ៊ីស្រាអែលក៏មានការព្រួយបារម្ភផងដែរថា ជំហរដ៏រឹងមាំរបស់ក្រុមហ៊ូធី នៅជុំវិញច្រក Bab el-Mandeb…

  • អារ៉ាប៊ីសាអូឌីត ប្រទះឃើញរ៉ែអាចចម្រាញ់ជាអាវុធនុយក្លេអ៊ែរ ១១០ លានតោន ក្រោយចុះកុងត្រាជាមួយ អាមេរិក

    អារ៉ាប៊ីសាអូឌីត ប្រទះឃើញរ៉ែអាចចម្រាញ់ជាអាវុធនុយក្លេអ៊ែរ ១១០ លានតោន ក្រោយចុះកុងត្រាជាមួយ អាមេរិក

    រីយ៉ាត ៖ ប្រទេសអារ៉ាប៊ីសាអូឌីតបានរកឃើញរ៉ែអ៊ុយរ៉ាញ៉ូមដែលអាចចម្រាញ់ជាអាវុធនុយក្លេអ៊ែរក្នុងបរិមាណប្រហែល ១១០ លានតោននៅក្នុងតំបន់ Madinah ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Abdulaziz bin Salman កាលពីថ្ងៃចន្ទ ។ បើតាម arabnews, ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ បានចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរសម្រាប់គោលបំណងស៊ីវិល កាលពីថ្ងៃទី២២ ខែកក្កដា ។ ព្រះអង្គម្ចាស់ Abdulaziz bin Salman មានព្រះបន្ទូលនៅក្នុងសន្និសីទពេញអង្គរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិថា «ការរុករក និងការសិក្សាផ្នែកភូគព្ភសាស្ត្រនៅគម្រោង Jabal Sayid ក្នុងតំបន់ Madinah បានបង្ហាញពីធនធានរ៉ែដែលប៉ាន់ស្មានថា មានចំនួនប្រហែល ១១០ លានតោន ។ ព្រះអង្គម្ចាស់ថា ធនធានដែលរកឃើញនេះមានផ្ទុកសារធាតុរ៉ែដីកម្រក្នុងកម្រិតខ្ពស់ ជាពិសេស ធាតុផ្សំធ្ងន់ៗ ព្រមទាំង មានផ្ទុកអ៊ុយរ៉ាញ៉ូមក្នុងកម្រិតដ៏ល្អប្រសើរផងដែរ ។ យោងតាមការវិភាគរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ CSIS, ទីតាំងអារ៉ាប៊ីសាអូឌីតរកឃើញរ៉ែនេះត្រូវបានចាត់ទុកជាតំបន់សម្បូររ៉ែ ជាប់ចំណាត់ថ្នាក់លេខ ៤ នៅទូទាំងពិភពលោក ។…

  • អាមេរិកទទួលស្គាល់ ពីការខ្វះខាតគ្រឿងសព្វាវុធ ព្រោះតែសង្គ្រាមអ៊ីរ៉ង់

    អាមេរិកទទួលស្គាល់ ពីការខ្វះខាតគ្រឿងសព្វាវុធ ព្រោះតែសង្គ្រាមអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមបានឲ្យដឹង កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញាថា សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការខ្វះខាតគ្រឿងសព្វាវុធ ដែលជាលទ្ធផលនៃសង្គ្រាមដ៏មានតម្លៃចំណាយខ្ពស់ ជាមួយនឹងប្រទេសអ៊ីរ៉ង់។ នៅក្នុងរបាយការណ៍ជាកាតព្វកិច្ចលើកដំបូង ដែលដាក់ជូនសភា, អគ្គអធិការនៃក្រសួងសង្គ្រាមបានឱ្យដឹងថា ចន្លោះថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែមិថុនា ប្រតិបត្តិការ Epic Fury ឬ OEF មានការចំណាយប៉ាន់ស្មានចំនួន ៣៣,៤ ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ ២២,៣ ពាន់លានដុល្លារត្រូវបានចំណាយទៅលើគ្រឿងសព្វាវុធ ដែលសំដៅលើកាំភ្លើង គ្រាប់បែកជាដើមនោះ ពោលគឺបានប្រើប្រាស់អស់តែប៉ុណ្ណោះ។ របាយការណ៍នេះបានកត់សម្គាល់ថា «ការប្រើប្រាស់គ្រឿងសព្វាវុធ សម្រាប់ប្រតិបត្តិការ OEF បានបណ្តាលឱ្យមានការខ្វះខាតស្តុកយុទ្ធសាស្ត្រ និងបានបង្ហាញពីបញ្ហាស្ទះនៅក្នុងមូលដ្ឋានឧស្សាហកម្មសម្រាប់ការផ្គត់ផ្គង់គ្រឿងសព្វាវុធឡើងវិញ»។ ប្រភពក៏បានរាយបញ្ជីការខាតបង់របស់កងយន្តហោះអាមេរិកផងដែរ រួមមានយន្តហោះ F-15 ចំនួន ៤ គ្រឿងត្រូវបានបំផ្លាញ, យន្តហោះ F-35 ចំនួន ១ គ្រឿងខូចខាត, យន្តហោះដឹកប្រេងឥន្ធនៈ KC-135 ចំនួន ៧ គ្រឿងខូចខាត និងយន្តហោះគ្មានមនុស្សបើក (drone) ប្រភេទ…

  • លោក Trump ថា អ៊ុយក្រែន និង រុស្ស៊ី សន្យាឈប់វាយប្រហារទីតាំងថាមពលគ្នា

    លោក Trump ថា អ៊ុយក្រែន និង រុស្ស៊ី សន្យាឈប់វាយប្រហារទីតាំងថាមពលគ្នា

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន និងរុស្ស៊ី បានព្រមព្រៀងមិនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកទៀតឡើយ។ ការប្រកាសនេះបានធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីមេដឹកនាំវ័យ៨០ឆ្នាំរូបនេះ បានរិះគន់ទីក្រុងកៀវ ចំពោះការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។ លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social របស់លោកថា «អ៊ុយក្រែនបានយល់ព្រមមិនវាយប្រហារគោលដៅថាមពលរបស់រុស្ស៊ី ហើយ រុស្ស៊ីក៏បានយល់ព្រមធ្វើដូចគ្នានេះដែរ!» លោកបញ្ជាក់ដែរថា «ការឡើងថ្លៃប្រេងម៉ាស៊ូតនៅលើពិភពលោក ភាគច្រើនបណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនមែនដោយសារអ៊ីរ៉ង់នោះទេ។» យ៉ាងណា ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះ ហើយក៏មិនមានប្រតិកម្មភ្លាមៗពីទីក្រុងមូស្គូដែរ។ បើតាម CNA, ការអះអាងរបស់លោក Trump កើតឡើងនៅពេលដែលតម្លៃប្រេងបន្តកើនឡើងខ្ពស់ក្នុងអំឡុងខែទី ៧ នៃសង្គ្រាមពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដែលធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងអតិផរណានៅអាមេរិកកើនឡើង ពោលគឺនៅត្រឹមតែប៉ុន្មានសប្តាហ៍ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់របស់សហរដ្ឋអាមេរិក។ មេដឹកនាំអាមេរិករូបនេះបានទទូចថា សង្គ្រាមដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់នឹងបញ្ចប់ភ្លាមៗបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយតម្លៃប្រេងនឹងធ្លាក់ចុះ ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ លោកហាក់ដូចជាបានរកឃើញគោលដៅថ្មីមួយទៀតដើម្បីបន្ទោសចំពោះតម្លៃប្រេងឥន្ធនៈ។ អ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេងជាច្រើនរបស់រុស្ស៊ី ដែលស្ថិតនៅឆ្ងាយពីព្រំដែនរុស្ស៊ី ខណៈដែលទីក្រុងមូស្គូក៏បានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបណ្តាលឱ្យចំនួនជនស៊ីវិលស្លាប់មានការកើនឡើង៕ ប្រភព…