Category: ព័ត៌មានអន្តរជាតិ

  • លោក ត្រាំ ទាត់ចោលព័ត៌មានថា ចិន ជួយ អ៊ីរ៉ង់ មុនការវាយប្រហារសម្លាប់ទាហាន អាមេរិក

    លោក ត្រាំ ទាត់ចោលព័ត៌មានថា ចិន ជួយ អ៊ីរ៉ង់ មុនការវាយប្រហារសម្លាប់ទាហាន អាមេរិក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អាទិត្យ បានចេញមុខទាត់ចោលព័ត៌មានដែលកាសែត Wall Street Journal ផ្សាយថា អ៊ីរ៉ង់ទទួលបានរូបភាពផ្កាយរណបនៃមូលដ្ឋានទ័ពមួយក្នុងប្រទេសហ្ស៊កដានី ពីក្រុមហ៊ុនចិន មុនការវាយប្រហារសម្លាប់ទាហានអាមេរិក ៣ នាក់ កាលពីខែកក្កដា។ នៅពេលត្រូវបានសាកសួរថាតើលោកនឹងលើកឡើងពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីងដែរទេ? លោក ត្រាំ មិនបានឆ្លើយតបចំៗនោះទេ តែបែរជានិយាយពីការស៊ើបការណ៍រវាងសហរដ្ឋអាមេរិក និងចិនទៅវិញ។ លោក ត្រាំ បានប្រាប់អ្នកកាសែតនៅលើយន្តហោះ Air Force One យ៉ាងដូច្នេះថា ជាទូទៅ ពួកគេកំពុងធ្វើអ្វីដែលយើងកំពុងធ្វើ។ លោកថា ប្រសិនបើចិនស៊ើបការណ៍លើសហរដ្ឋអាមេរិក នោះសហរដ្ឋអាមេរិកក៏ធ្វើដូចគ្នាចំពោះចិនផងដែរ។ ការអះអាងរបស់លោក ត្រាំ កើតឡើងស្របពេលរដ្ឋបាលសហរដ្ឋអាមេរិកកំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងប៉េកាំង ទៅលើបញ្ហាជាច្រើន ខណៈដែលទីក្រុងវ៉ាស៊ីនតោននៅតែមានការព្រួយបារម្ភ ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងចិន និងអ៊ីរ៉ង់។ យ៉ាងណា លោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃ អាទិត្យ បានបញ្ជាក់សាជាថ្មីថា លោកមានទំនាក់ទំនងល្អជាមួយលោកប្រធានាធិបតី…

  • កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើកាំភ្លើងធំ និងមីស៊ីល

    កូរ៉េខាងជើង ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើកាំភ្លើងធំ និងមីស៊ីល

    ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃ ចន្ទ នេះ រាយការណ៍ថា កូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីសាកល្បង និងពង្រឹងសមត្ថភាពរបស់កងកម្លាំងកាំភ្លើងធំ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន។ សមយុទ្ធដែលមានឈ្មោះថា «ការវាយប្រហារដោយកម្លាំងបាញ់រួមគ្នា» បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ដោយមានការចូលរួមពីកងកម្លាំងយោធាចំនួន៥ និងប្រើប្រាស់ប្រព័ន្ធអាវុធជាច្រើនប្រភេទ រួមមាន យន្តហោះដ្រូនពិឃាត មីស៊ីលនាំផ្លូវ មីស៊ីលផ្លោងយុទ្ធសាស្ត្រ និងប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ខ្នាតធំ។ ទីភ្នាក់ងារ KCNA បានដកស្រង់សម្តីមន្ត្រីកាំភ្លើងធំម្នាក់ថា ការបញ្ចេញសាច់ដុំយោធានេះ មានគោលបំណងពង្រឹងស្មារតីប្រយុទ្ធ និងសមត្ថភាពរបស់កងទ័ព ដើម្បីអាចវាយប្រហារសត្រូវបានយ៉ាងមានប្រសិទ្ធភាព នៅពេលទទួលបានបញ្ជា។ ជាមួយគ្នានេះ គណៈអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃទី១២ ខែកញ្ញាថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់ដែនសមុទ្រ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ ការបាញ់សាកល្បងមីស៊ីលនេះកើតឡើង បន្ទាប់ពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយោធារួមគ្នា ដែលជាហេតុធ្វើឱ្យភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េបន្តកើនឡើងកំដៅ។ កន្លងមក កូរ៉េខាងជើងតែងតែអះអាងថា ល្បែងសង្គ្រាមរបស់ខ្លួន គឺជាការហាត់សមការពារខ្លួន និងជាការព្រមានដល់ការគំរាមកំហែងពីសត្រូវ៕ ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម…

  • លោក ត្រាំ ប្រាប់ អ៊ុយក្រែន ឱ្យឈប់វាយរោងចក្រប្រេងម៉ាស៊ូត រុស្ស៊ី

    លោក ត្រាំ ប្រាប់ អ៊ុយក្រែន ឱ្យឈប់វាយរោងចក្រប្រេងម៉ាស៊ូត រុស្ស៊ី

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផលិត និងចម្រាញ់ប្រេងម៉ាស៊ូតរបស់រុស្ស៊ី។ បើតាម Straits Times, មេដឹកនាំអាមេរិករូបនេះ អះអាងថា ការវាយប្រហារទាំងនោះ កំពុងនាំឱ្យមានការខ្វះខាតប្រេងឥន្ធនៈ ដែលកំពុងបង្កផលប៉ះពាល់អវិជ្ជមានដល់ពិភពលោកទាំងមូល។ លោក ត្រាំ សង្កត់ធ្ងន់ថា ការវាយប្រហារដោយយន្តហោះដ្រូនចម្ងាយឆ្ងាយរបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី បានកាត់បន្ថយការផលិតប្រេងឥន្ធនៈ និងបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសរុស្ស៊ី។ ជាក់ស្តែង រុស្ស៊ីបានកែសម្រួលការព្យាករណ៍ផលិតកម្មប្រេងរបស់ខ្លួនសម្រាប់ឆ្នាំនេះ ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៧ ឆ្នាំ និងបានកែប្រែការព្យាករណ៍នាំចេញប្រេងឥន្ធនៈសម្រាប់ឆ្នាំ២០២៦–២០២៧ ដោយសារផលប៉ះពាល់ពីសង្គ្រាម។ យ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះ ព្រមានថា ការវាយប្រហារលើរោងចក្រប្រេងម៉ាស៊ូតកំពុងប៉ះពាល់ដល់ទីផ្សារពិភពលោក ដោយសារតែប្រេងម៉ាស៊ូតជាឥន្ធនៈសំខាន់សម្រាប់រថយន្តដឹកទំនិញ រថភ្លើង នាវា និងឧបករណ៍កសិកម្មផ្សេងៗ។ យោងតាមទិន្នន័យពី GasBuddy ដែលជាស្ថាប័នតាមដានតម្លៃប្រេងឥន្ធនៈ បានឱ្យដឹងថា តម្លៃមធ្យមប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិកបានកើនលើស ៦ ដុល្លារក្នុងមួយហ្គាឡុងជាលើកដំបូង កាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុន៕ ប្រភព ៖ The…

  • សមាជិកសភាអាមេរិក អំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការសមគំនិតក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា

    សមាជិកសភាអាមេរិក អំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការសមគំនិតក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា

    វ៉ាស៊ីនតោន ៖ សមាជិកសភាអាមេរិកបក្សប្រជាធិបតេយ្យមួយរូប នៅថ្ងៃ អាទិត្យ បានអំពាវនាវឱ្យរដ្ឋាភិបាលបបញ្ឈប់នូវអ្វីដែលខ្លួនហៅថា “ការសមគំនិត” របស់សហរដ្ឋអាមេរិក ក្នុងសកម្មភាពយោធារបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា ក្រោយមានសេចក្តីរាយការណ៍អំពីការវាយប្រហារនៅសាលាមេត្តយ្យមួយកន្លែង។ បើតាម Anadolu, លោកស្រី Rashida Tlaib ដែលជាសមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ នៃរដ្ឋ Michigan បានបញ្ជាក់តាមបណ្តាញសង្គម X ថា អំពើប្រល័យពូជសាសន៍នៅតែបន្តកើតមាន ហើយមិនដែលមានបទឈប់បាញ់ទេ។ លោកស្រីអះអាងថា កុមារនៅតែជាអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរពីប្រតិបត្តិការយោធា ហើយថា កុមារមួយចំនួនត្រូវបានសម្លាប់ដោយគ្រាប់បែកផលិតដោយសហរដ្ឋអាមេរិក ខណៈអ្នកដែលនៅរស់ ត្រូវប្រឈមនឹងផលប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងររយៈពេលយូរ។ ជុំវិញបញ្ហានេះ លោកស្រី Tlaib បានទាមទារឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បញ្ឈប់ការចូលរួមសមគំនិតក្នុងអំពើដ៏ឃោរឃៅនៃការបោសសម្អាតជាតិសាសន៍ទាំងនេះ។ ការលើកឡើងរបស់លោកស្រី Tlaib ត្រូវបានអមដោយវីដេអូ ដែលបង្ហាញថា កងកម្លាំងអ៊ីស្រាអែលបានចូលឆ្មក់ក្នុងសាលាមត្តេយ្យមួយនៅតំបន់ហ្គាហ្សា ហើយកុមារតូចៗប្រមាណ ២០០ នាក់ ត្រូវបានរាយការណ៍ថា ជាប់នៅខាងក្នុង ខណៈមានការបាញ់ប្រហារ។ យោងតាមតួលេខដែលបានលើកឡើងក្នុងសេចក្តីរាយការណ៍, អំពើហិង្សានៅហ្គាហ្សាបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនជាង ៧៣,០០០ នាក់ស្លាប់ និងជាង ១៧៤,០០០ នាក់ទៀតរងរបួស ព្រមទាំងបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។…

  • តម្លៃប្រេងបន្តកើនឡើង ក្រោយការវាយប្រហារជាថ្មីលើអារ៉ាប៊ី សាអូឌីត និង នៅឈូងសមុទ្រ

    តម្លៃប្រេងបន្តកើនឡើង ក្រោយការវាយប្រហារជាថ្មីលើអារ៉ាប៊ី សាអូឌីត និង នៅឈូងសមុទ្រ

    បរទេស ៖ តម្លៃប្រេងអន្តរជាតិបានបន្តកើនឡើង បន្ទាប់ពីមានការវាយប្រហារថ្មីៗ ទៅលើប្រទេសអារ៉ាប៊ី សាអូឌីត និង លើនាវាចរណ៍នៅក្នុងឈូងសមុទ្រអារ៉ាប់ កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា។ បើតាម CNA, តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៣,៦២ ដុល្លារ ឬ ៣,៤៦ ភាគរយ ពោលគឺដល់ ១០៨,២៣ ដុល្លារ ក្នុងមួយបារ៉ែល។ ចំណែកតម្លៃប្រេងឆៅប្រភេទ WTI បានកើនឡើង ៣,១៥ ដុល្លារ ឬ ៣,១៥ ភាគរយ ពោលគឺដល់ ១០៣,២០ ដុល្លារក្នុងមួយបារ៉ែល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អារ៉ាប៊ី សាអូឌីត កាលពីថ្ងៃអាទិត្យ បានចេញផ្សាយវីដេអូ បង្ហាញពីការខូចខាតផ្ទះសម្បែង និង វិហារឥស្លាមមួយកន្លែង ដែលបណ្តាលមកពីការវាយប្រហាររបស់ក្រុមហ៊ូធី (Houthi) លើខេត្ត Jazan ភាគខាងត្បូងនៃប្រទេស។ ប៉ុន្តែ ក្រុមហ៊ូធីក៏បានអះអាងផងដែរថា ពួកគេបានវាយប្រហារមូលដ្ឋានយោធារបស់អារ៉ាប៊ីសាអូឌីតមួយកន្លែងនៅក្នុងខេត្តជិតខាង។ ទីភ្នាក់ងារសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស ហៅកាត់ UKMTO បានឱ្យដឹង…

  • លោក ត្រាំ ប្រកាសប្រមូលចំណូលប្រេងអ៊ីរ៉ង់ទូទាត់ថ្លៃសង្គ្រាម ដូចករណីវេណេស៊ុយអេឡា

    លោក ត្រាំ ប្រកាសប្រមូលចំណូលប្រេងអ៊ីរ៉ង់ទូទាត់ថ្លៃសង្គ្រាម ដូចករណីវេណេស៊ុយអេឡា

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកអាចនឹងប្រមូលចំណូលពីប្រេងរបស់អ៊ីរ៉ង់ យកមកទូទាត់ថ្លៃធ្វើសង្គ្រាម ដូចករណីកិច្ចព្រមព្រៀង ដែលធ្វើជាមួយប្រទេសវេណេស៊ុយអេឡា។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល Irish Open, លោក ត្រាំ បានបញ្ជាក់ឡើងវិញដោយជឿជាក់ថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់នៅឆ្នាំនេះ ហើយអាចនឹងកើតឡើងភ្លាមៗបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។ លោកបានបន្ថែមថា តម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះយ៉ាងគំហុក នៅពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់បានបញ្ចប់។ មេដឹកនាំវ័យ៨០ឆ្នាំរូបនេះបាននិយាយទៀតថា លោកនឹងធ្វើតែកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវប៉ុណ្ណោះ ហើយនឹងមិនធ្វើកិច្ចព្រមព្រៀងដែលមិនល្អនោះទេ ដោយបន្ថែមថា ប្រទេសអ៊ីរ៉ង់ បានទាក់ទងមកជាបន្តបន្ទាប់ ដើម្បីស្នើសុំការចរចាសន្តិភាព ដែលជាការអះអាងមួយ ធ្លាប់ត្រូវបានទីក្រុងតេហេរ៉ង់បដិសេធ កាលពីពេលកន្លងទៅ។ ប៉ុន្តែ ប្រធានាធិបតីរូបនេះក៏បានលើកឡើងពីជម្រើសមួយផ្សេងទៀតផងដែរ គឺការបន្តពាក់ព័ន្ធជាមួយអ៊ីរ៉ង់។ ក្នុងនោះ លោកបានប្រៀបធៀបករណីនេះទៅនឹងកិច្ចព្រមព្រៀងរបស់អាមេរិកជាមួយប្រទេសវេណេស៊ុយអេឡា ដែលត្រូវបានប្រកាស កាលពីខែសីហា។ លោក Trump បាននិយាយថា «នៅទីបំផុត យើងនឹងដកខ្លួនចេញ ពីអ៊ីរ៉ង់ លើកលែងតែយើងខ្លួនឯងជាអ្នកសម្រេចចិត្តថា បន្តឬអត់ ហើយអាមេរិកអាចនឹង រក្សាទុកប្រេងដូចករណីប្រទេសវេណេស៊ុយអេឡា»។ លោកបានបន្ថែមទៀតថា ប្រាក់ចំណូលរបស់អាមេរិកដែលទទួលពីវេណេស៊ុយអេឡា បានចំណាយគ្របដណ្តប់លើថ្លៃសង្គ្រាម ជាច្រើនដងរួចមកហើយ។ បើតាម…

  • រុស្ស៊ី បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរខ្ពស់បំផុតក្នុងពេល ៤ ឆ្នាំជាប់ៗគ្នា

    រុស្ស៊ី បង្កើនក្បាលគ្រាប់នុយក្លេអ៊ែរខ្ពស់បំផុតក្នុងពេល ៤ ឆ្នាំជាប់ៗគ្នា

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយជាបន្តបន្ទាប់ក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ដោយគិតត្រឹមឆ្នាំ ២០២៦នេះ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី កើនឡើងចំនួន ១,៧៩៦ គ្រាប់ថែមទៀត ដែលជាកម្រិតខ្ពស់បំផុតក្នុងពេល ៩ ឆ្នាំ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៦ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ SIPRI, ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលរុស្ស៊ីដាក់ពង្រាយបានកើនឡើងប្រហែល ១,៥៨៨ គ្រាប់ក្នុងឆ្នាំ ២០២២, កើន ១,៦៧៤ គ្រាប់ក្នុងឆ្នាំ ២០២៣, កើន ១,៧១០ គ្រាប់ក្នុងឆ្នាំ ២០២៤, កើន ១,៧១៨ គ្រាប់ក្នុងឆ្នាំ ២០២៥ និងកើន ១,៧៩៦ គ្រាប់ក្នុងឆ្នាំ ២០២៦។ ផ្អែកតាមអ្នកវិភាគរបស់វិទ្យាស្ថាន SIPRI, គិតត្រឹមខែមករា ឆ្នាំ ២០២៦នេះ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី មានក្បាលគ្រាប់សរុបចំនួន ៥,៤២០ គ្រាប់។ ក្នុងចំណោមនោះ មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ២,៦០៤ គ្រាប់ត្រូវបានរក្សាទុកនៅឃ្លាំងកណ្តាល, ១,០២០…

  • ជប៉ុន ពិចារណាទិញនាវាមុជទឹកនុយក្លេអ៊ែរបំពាក់ដល់កងទ័ពជើងទឹកលើកដំបូង

    ជប៉ុន ពិចារណាទិញនាវាមុជទឹកនុយក្លេអ៊ែរបំពាក់ដល់កងទ័ពជើងទឹកលើកដំបូង

    តូក្យូ ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ ខូអ៊ីហ្ស៊ូមី អះអាងសាជាថ្មីកាលពីថ្ងៃ សុក្រ ថា ប្រទេសជប៉ុននឹងមិនច្រានចោលលទ្ធភាពបញ្ជាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរលើកដំបូង សម្រាប់បំពាក់ដល់កងទ័ពជើងទឹករបស់ខ្លួននោះទេ ខណៈដែលរដ្ឋាភិបាលនឹងបន្តពិចារណាជម្រើសនេះ។ ការប្រកាសរបស់ប្រមុខការពារជាតិជប៉ុនរូបនេះ កើតឡើងបន្ទាប់ពីមន្ត្រីកងទ័ពជើងទឹកអាមេរិក បានបង្ហាញទស្សនៈវិជ្ជមាន ដោយជំរុញឱ្យទីក្រុងតូក្យូពិចារណាពីតម្រូវការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីឆ្លើយតបតម្រូវការសន្តិសុខ និងប្រតិបត្តិការនៃកងទ័ពជើងទឹកជប៉ុន។ បើតាម Japan Times, នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមានអត្ថប្រយោជន៍យ៉ាងច្រើន ដូចជា អាចល្បាតបានយូរ និងមានល្បឿនលឿនជាងនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូត-អគ្គិសនី ប៉ុន្តែវាមានតម្លៃខ្ពស់ជាង ត្រូវការជំនាញឯកទេស និងមានបញ្ហាផ្នែកសំឡេងក្រោមទឹក។ បច្ចុប្បន្ន ប្រទេសជប៉ុនមាននាវាមុជទឹកចម្បាំងដើរដោយថាមពលម៉ាស៊ូត-អគ្គិសនីចំនួន ២៣ គ្រឿង ហើយធ្លាប់ជៀសវាងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយសារតែបញ្ហាតម្លៃ និងភាពស្មុគស្មាញផ្នែកនយោបាយ។ យ៉ាងណា ការជជែកដេញដោលអំពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបានកើនឡើងម្តងទៀត ដោយសារតែការពង្រីកកម្លាំងយោធាចិននៅតំបន់ប៉ាស៊ីហ្វិក និងការអភិវឌ្ឍកងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង។ ប្រភពបង្ហើបឱ្យដឹងថា ប្រទេសជប៉ុនក៏កំពុងពិចារណាកែសម្រួលឯកសារយុទ្ធសាស្ត្រសន្តិសុខសំខាន់ៗរបស់ខ្លួន ដែលនឹងជួយបើកផ្លូវឱ្យមានការពិចារណាលើការពង្រឹងសមត្ថភាពយោធាថ្មីៗ រួមទាំងតម្រូវការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕ ប្រភព ៖ Japan Times ប្រែសម្រួល ៖ ឈឹម ទីណា

  • មេដឹកនាំ BRICS រួមគ្នាប្រឆាំងការបណ្តេញប្រជាជនហ្គាហ្សា និងជំរុញទប់ស្កាត់សង្គ្រាមអ៊ីរ៉ង់ រួមទាំងអ៊ុយក្រែន

    មេដឹកនាំ BRICS រួមគ្នាប្រឆាំងការបណ្តេញប្រជាជនហ្គាហ្សា និងជំរុញទប់ស្កាត់សង្គ្រាមអ៊ីរ៉ង់ រួមទាំងអ៊ុយក្រែន

    ញូវដេលី ៖ មេដឹកនាំក្រុមប្រទេស BRICS បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី ជាពិសេសចំពោះសង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន។ បើតាម Anadolu, ក្រុមប្រទេស BRICS បានប្រឆាំងយ៉ាងច្បាស់ចំពោះការបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីតំបន់ហ្គាហ្សា និងអំពាវនាវឱ្យបញ្ចប់គោលនយោបាយ ដែលមានគោលដៅផ្លាស់ទីប្រជាជនប៉ាឡេស្ទីនដោយបង្ខំ។ ក្រុមប្រទេស BRICS អះអាងថា ដំណោះស្រាយយូរអង្វែងចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ត្រូវសម្រេចតាមមធ្យោបាយសន្តិវិធី និងត្រូវគោរពសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន រួមទាំងសិទ្ធិកំណត់ជោគវាសនាខ្លួនឯង និងសិទ្ធិវិលត្រឡប់។ ក្រុមប្រទេស BRICS ក៏បានថ្កោលទោសការវាយប្រហារលើមូលដ្ឋាន និងបុគ្គលិករបស់កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីបង់ ហៅកាត់ UNIFIL ដោយសង្កត់ធ្ងន់ថា ការវាយប្រហារបែបនេះ គឺជាការរំលោភលើច្បាប់អន្តរជាតិ។ សម្រាប់ផ្នែកពាណិជ្ជកម្ម, BRICS បានរិះគន់ការកើនឡើងវិធានការពាណិជ្ជកម្មឯកតោភាគី ដូចជា ការដំឡើងពន្ធគយ និងវិធានការមិនមែនពន្ធគយ ដែលខ្លួនចាត់ទុកថា មិនស្របតាមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ មេដឹកនាំ BRICS ក៏បានប្រឆាំងនឹងទណ្ឌកម្មសេដ្ឋកិច្ចឯកតោភាគី និងទណ្ឌកម្មបន្ទាប់បន្សំផងដែរ ដោយអះអាងថា វាអាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនសាមញ្ញ ជាពិសេសក្រុមប្រទេសក្រីក្រ និងងាយរងគ្រោះ ព្រមទាំងប៉ះពាល់ដល់សិទ្ធិអភិវឌ្ឍ សុខភាព និងសន្តិសុខស្បៀង៕ ប្រភព ៖ Anadolu…

  • ចិន គំរាមលុបចោលជំនួបលោក Xi-Trump បើសិន អាមេរិក ហ៊ានលក់អាវុធឱ្យ តៃវ៉ាន់

    ចិន គំរាមលុបចោលជំនួបលោក Xi-Trump បើសិន អាមេរិក ហ៊ានលក់អាវុធឱ្យ តៃវ៉ាន់

    ប៉េកាំង ៖ ប្រទេសចិនបានបោះសម្តីគំរាមទៅកាន់សហរដ្ឋអាមេរិកថា ខ្លួននឹងលុបចោលកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី Xi Jin ping និងលោកប្រធានាធិបតី Donald Trump ដែលហៀបនឹងកើតឡើងនៅចុងខែកញ្ញានេះ ប្រសិនបើភាគីទីក្រុងវ៉ាស៊ីនតោនហ៊ានអនុម័តលក់អាវុធថ្មីៗទៅឱ្យតៃវ៉ាន់មុនពេលនោះ។ ការព្រមាននេះកើតឡើង ខណៈដែលលោក Trump ចង់រៀបចំកិច្ចប្រជុំកំពូលជាមួយលោក Xi ដើម្បីជំរុញទំនាក់ទំនង និងស្វែងរកសមិទ្ធផលការទូត មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។ មុនដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់សហរដ្ឋអាមេរិក ប្រទេសចិនបានអះអាងជាថ្មីថា បញ្ហាតៃវ៉ាន់ គឺជា «ខ្សែបន្ទាត់ក្រហម» ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន ហើយក៏មិនច្រានចោលលទ្ធភាពប្រើកម្លាំងយោធាដណ្តើមយកមកវិញដែរ។ ទោះជាមានភាពខ្វែងគំនិតគ្នាជុំវិញបញ្ហាកោះតៃវ៉ាន់ក៏ដោយ ប្រទេសចិននៅតែបង្ហាញជំហរបើកចំហ ចំពោះកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក។ ហើយមេដឹកនាំទាំងពីរត្រូវបានរំពឹងថា នឹងពិភាក្សាលើបញ្ហាសេដ្ឋកិច្ចសំខាន់ៗជាច្រើន រួមទាំងកិច្ចព្រមព្រៀងកាត់បន្ថយពន្ធគយលើទំនិញដែលមានតម្លៃប្រមាណ ៣០ ពាន់លានដុល្លារពីភាគីនីមួយៗ។ បើតាម Straits Times, សហរដ្ឋអាមេរិកនៅតែបន្តលក់ និងផ្គត់ផ្គង់អាវុធថ្មីៗឱ្យតៃវ៉ាន់ ស្ថិតក្រោមច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) ដែលមានគោលបំណងជួយតៃវ៉ាន់រក្សាសមត្ថភាពការពារខ្លួន។ ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលលោក Trump បានប្រកាសកញ្ចប់លក់អាវុធទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រហែល…