-
ប៉ាគីស្ថាន ថ្កោលទោសការឈ្លានពានរបស់ អ៊ីស្រាអែល លើ លីបង់

អ៊ីស្លាម៉ាបាត ៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shahbaz Sharif នៅថ្ងៃ ចន្ទ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការឈ្លានពានរបស់អ៊ីស្រាអែលលើប្រទេសលីបង់ និងបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់ប៉ាគីស្ថាន ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់លីបង់។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃលីបង់ លោក Ahmad Al Hajjar, លោក Sharif បានបញ្ជាក់ពីសាមគ្គីភាពរបស់ប៉ាគីស្ថានជាមួយរដ្ឋាភិបាល និងប្រជាជនលីបង់ ខណៈលោក Al Hajjar បានបង្ហាញបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប៉ាគីស្ថាន។ ជាការឆ្លើយតប លោករដ្ឋមន្ត្រីមហាផ្ទៃលីបង់បានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់លីបង់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប៉ាគីស្ថាន។ ក្នុងឱកាសនោះ ប៉ាគីស្ថាន និងលីបង់ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ស្តីពីការផ្ទេរអ្នកទោស ដើម្បីឱ្យពលរដ្ឋដែលត្រូវបានកាត់ទោស អាចបន្តអនុវត្តទោសដែលនៅសល់នៅប្រទេសកំណើតរបស់ខ្លួន។ គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានបណ្តាលឱ្យមនុស្សជាង ៤,៣០០ នាក់ស្លាប់ ចាប់តាំងពីក្រុមហេសបូឡាបានបាញ់រ៉ុក្កែតលើអ៊ីស្រាអែលកាលពីថ្ងៃទី២ ខែមីនាកន្លងទៅ។ យោងតាមក្រសួងសុខាភិបាលលីបង់, ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានកុមារជាង ២៥០ នាក់ ស្ត្រីជិត ៤០០ នាក់ និងបុគ្គលិកសុខាភិបាលជាង ១៣០…
-
គុយបា ចោទ អាមេរិក បង្កវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរក្នុងប្រទេសខ្លួន

ឡាហាវ៉ាន ៖ ប្រមុខការទូតកំពូលគុយបាចោទប្រកាន់សហរដ្ឋអាមេរិកនៅថ្ងៃ ចន្ទ ថា កំពុងបង្កវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងបំផ្លិចបំផ្លាញដល់ប្រជាជនគុយបា តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ និងសម្ពាធលើពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសខ្លួន។ គុយបាបានខាតបង់សេដ្ឋកិច្ចក្នុងកម្រិតខ្ពស់បំផុតរហូតដល់ជាង ៨ ពាន់លានដុល្លារ នៅចន្លោះខែមីនាឆ្នាំមុន និងខែកុម្ភៈឆ្នាំនេះ ដោយសារតែវិធានការហាមឃាត់ផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez និយាយថា ការគំរាមកំហែងជាមួយសម្ពាធ និងការដាក់លក្ខខណ្ឌពីសហរដ្ឋអាមេរិក បានរំខានដល់ពាណិជ្ជកម្មអន្តរជាតិរបស់គុយបា ហើយសកម្មភាពនេះកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជន។ ការរឹតបន្តឹងលើការផ្គត់ផ្គង់ថាមពល និងការដាក់ទណ្ឌកម្មបន្ទាប់បន្សំ បានធ្វើឱ្យគុយបាប្រឈមការខ្វះខាតប្រេងឥន្ធនៈ ម្ហូបអាហារ និងថ្នាំពេទ្យ។ ការខ្វះខាតប្រេងបានបណ្តាលឱ្យមានការដាច់អគ្គិសនីយូរ និងរំខានដល់ការដឹកជញ្ជូន វិស័យសុខាភិបាល កសិកម្ម និងការផ្គត់ផ្គង់ទឹក។ ជាមួយគ្នានេះ គុយបាថែមទាំងបានចោទប្រកាន់ចំៗថា សហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើក្រុមហ៊ុនបរទេសនានាដែលធ្វើអាជីវកម្មជាមួយគុយបា និងបន្តអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលទណ្ឌកម្ម និងឱ្យសហគមន៍អន្តរជាតិជួយដោះស្រាយវិបត្តិរបស់ខ្លួនជាបន្ទាន់។ យ៉ាងណា សហរដ្ឋអាមេរិកបានការពារគោលនយោបាយដាក់ទណ្ឌកម្មរបស់ខ្លួន ដោយអះអាងថា គោលនយោបាយដាក់ទណ្ឌកម្ម គឺមានគោលបំណងជំរុញរដ្ឋាភិបាលគុយបា ឱ្យធ្វើកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច។ ការចោទប្រកាន់ចុងក្រោយនេះកើតឡើង ខណៈដែលគុយបាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងថាមពលដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយប្រទេសដីកោះមួយនេះ ក៏កំពុងជួបប្រទះការខ្វះខាតប្រេង ការដាច់ចរន្តអគ្គិសនី និងការខ្វះទំនិញចាំបាច់៕ ប្រភព ៖…
-
អ៊ីរ៉ង់ ប្រកាសថា ខ្លួនមិនពាក់ព័ន្ធនឹងពួកហ៊ូធី ក្នុងសង្គ្រាមនៅយេម៉ែន

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានថ្លែងបដិសេធការជាប់ពាក់ព័ន្ធណាមួយជាមួយក្រុម ហ៊ូធី ក្នុងសង្គ្រាម នៅប្រទេសយេម៉ែន។ ជាជម្លោះដែលកំពុងឡើងកម្តៅខ្លាំង រវាងពួកប្រដាប់អាវុធទាំងនេះ ជាមួយនឹង កងកម្លាំងរដ្ឋាភិបាល។ ក្រសួងការបរទេសអ៊ីរ៉ង់បានចេញការបដិសេធថា ប្រទេសខ្លួនមិនមានជាប់ពាក់ព័ន្ធណាមួយនៅក្នុងសង្គ្រាមនៅយេម៉ែននោះទេ ពោលគឺ បន្ទាប់ពីចលនាហ៊ូទី (Houthi) ដែលគេជឿថា គាំទ្រដោយអ៊ីរ៉ង់ បានដណ្តើមកាន់កាប់ទឹកដីបន្ថែមទៀត។ លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រាប់អ្នកសារព័ត៌មានថា «អ៊ីរ៉ង់មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់យេម៉ែនឡើយ» ដោយបញ្ជាក់ថា «ក្រុមហ៊ូធីគឺជា តួអង្គដែលមានឯករាជ្យភាពទាំងស្រុង ហើយធ្វើការសម្រេចចិត្តដោយផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ»។ បើតាម Tass, ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ី សាអូឌីត និង ក្រុមឧទ្ទាម Houthi បានបន្តកើតមាន នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីខែសីហា ឆ្នាំ ២០១៤ មក។ ស្ថានភាពបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៅរដូវក្តៅនេះ។ ក្រុមឧទ្ទាម Houthi បានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ ទៅលើកំពង់ផែ Mokha នៅសមុទ្រក្រហម កាលពីថ្ងៃទី ១៤ ខែសីហា ដែលបណ្តាលឱ្យប្រតិបត្តិការរបស់កំពង់ផែនេះត្រូវផ្អាកទាំងស្រុង។…
-
ដ្រូន រុស្ស៊ី ប៊ិះហោះទៅបុកកម្ទេចរថភ្លើងគណៈប្រតិភូ អឺរ៉ុប ជិតព្រំដែនប៉ូឡូញ

កៀវ ៖ យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ប៊ិះនឹងហោះទៅបំផ្ទុះកម្ទេចរថភ្លើងដឹកគណៈប្រតិភូការទូតអឺរ៉ុប និង អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ជិតព្រំដែន ប៉ូឡូញ-អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ។ ក្រុមហ៊ុនប្រតិបត្តិករផ្លូវដែករបស់អ៊ុយក្រែន Ukrzaliznytsia បានឲ្យដឹងថា រុស្ស៊ីបានវាយប្រហាររថភ្លើងដឹកអ្នកដំណើរមួយគ្រឿង នៅព្រំដែនរវាងប្រទេសអ៊ុយក្រែន និង ប៉ូឡូញ ដោយបានខកខានហោះទៅបុកកម្ទេចរថភ្លើងការទូត ពោលគឺ ការវាយប្រហារចំលើរថភ្លើងដឹកអ្នកដំណើរ បានកើតឡើង នៅត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងក្រុមអ្នកការទូតអឺរ៉ុបផ្សេងៗទៀតបានធ្វើដំណើរតាមខ្សែរថភ្លើងដដែលនេះ។ នៅលើ Telegram, ក្រុមហ៊ុនបង្ហាញការជឿជាក់ថា រុស្ស៊ីពិតជាមានគោលដៅវាយប្រហារលើរថភ្លើងការទូត ប៉ុន្តែ ខ្សែរថភ្លើងរបស់គណៈប្រតិភូបានចេញដំណើរពីស្ថានីយ មុនពេលកំណត់ ដោយសារតារាងពេលវេលារថភ្លើងត្រូវបានកែសម្រួលភ្លាមៗ ដើម្បីបង្ការឆ្លើយតបនឹងការគំរាមកំហែងឥតឈប់ឈរ ពីការវាយប្រហាររបស់រុស្ស៊ី។ តាមរយៈការបង្ហោះលើ Instagram, អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានថ្កោលទោសការវាយប្រហារនេះថា ជាសកម្មភាព គ្មានគោលដៅច្បាស់លាស់ និង គ្មានន័យ។ អតីតនាយករដ្ឋមន្ត្រីស៊ុយអែត ដែលមានវត្តមានលើរថភ្លើងនោះដែរ គឺ លោក Carl Bildt បានរៀបរាប់…
-
អ៊ុយក្រែន ត្រូវការមីស៊ីលសំណាញ់មេឃពី ១០០ ទៅ ១២០ គ្រាប់ រៀងរាល់ខែ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អះអាងថា អ៊ុយក្រែនត្រូវការមីស៊ីលស្ទាក់ចាប់សម្រាប់ប្រព័ន្ធខែលការពារដែនអាកាសពី ១០០ ទៅ ១២០ គ្រាប់ក្នុងមួយខែ ដើម្បីពង្រឹងការការពារដែនអាកាសនៅរដូវរងាខាងមុខ។ បើតាម Defense Express, ប្រទេសរុស្ស៊ីត្រូវបានប៉ាន់ប្រមាណថា កំពុងពន្លឿនការផលិតមីស៊ីលផ្លោងប្រហែល ១៤០ គ្រាប់ក្នុងមួយខែ។ លោកប្រធានាធិបតី Zelensky អះអាងថា ប្រសិនបើប្រើមីស៊ីលសំណាញ់មេឃចំនួន ២ គ្រាប់សម្រាប់កម្ទេចមីស៊ីលផ្លោងមួយគ្រាប់របស់រុស្ស៊ី ដូច្នេះបើតាមទ្រឹស្តី អ៊ុយក្រែនត្រូវការមីស៊ីលស្ទាក់ចាប់ចំនួន ២៨០ គ្រាប់ក្នុងមួយខែ។ យ៉ាងណា ការទទួលបានចំនួនមីស៊ីលសំណាញ់មេឃដ៏ច្រើនបែបនេះ គឺជារឿងដ៏លំបាក ដោយសារសមត្ថភាពផលិតមីស៊ីលស្ទាក់ចាប់នៅមានកម្រិត។ បញ្ហាស្តុក និងការផ្គត់ផ្គង់មីស៊ីលសំណាញ់មេឃ ត្រូវបានចាត់ទុកថា មានសារៈសំខាន់ខ្លាំងសម្រាប់សមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន មុនរដូវរងាចូលមកដល់។ ជាមួយគ្នានេះ អ៊ុយក្រែនកំពុងស្វែងរកមីស៊ីលសំណាញ់មេឃបន្ថែមពីស្តុករបស់សហរដ្ឋអាមេរិក និងខ្សែសង្វាក់ផលិតកម្ម ខណៈកំពុងពិភាក្សាជាមួយប្រទេសនៅមជ្ឈិមបូព៌ា និងដៃគូរអឺរ៉ុបផងដែរ។ សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន…
-
មេធំសិទ្ធិមនុស្ស UN ជំរុញឱ្យចាត់វិធានការបន្ទាន់ ទប់ស្កាត់ហានិភ័យមិនធ្លាប់មាននៃបច្ចេកវិទ្យា AI

ហ្សឺណែវ ៖ មេធំសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃ ចន្ទ បានអំពាវនាវជាបន្ទាន់ឱ្យបណ្តាប្រទេសនានា និងក្រុមហ៊ុន AI ឈានមុខគេ រួមគ្នាបង្កើតបទបញ្ញត្តិ និងវិធានការគ្រប់គ្រងហានិភ័យមិនធ្លាប់មាន នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឱ្យទាន់ពេលវេលា។ បើតាម CNA, ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk ព្រមានថា ការប្រកួតប្រជែងគ្នាយ៉ាងលឿន ក្នុងការអភិវឌ្ឍ AI កំពុងបង្កើតហានិភ័យដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមកដល់មនុស្សជាតិ និងប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិតរស់នៅ និងសិទ្ធិមនុស្ស។ យោងតាម Anadolu, លោក Türk ជំរុញឱ្យមានស្តង់ដារសុវត្ថិភាពរួម ការវាយតម្លៃផលប៉ះពាល់លើសិទ្ធិមនុស្សជាបន្តបន្ទាប់ និងការត្រួតពិនិត្យដោយស្ថាប័នឯករាជ្យ។ លោក Türk ក៏បានអំពាវនាវឱ្យប្រទេសដែលជាទីតាំងរបស់ក្រុមហ៊ុន AI ធានាថា ក្រុមហ៊ុនទាំងនោះ ទទួលខុសត្រូវចំពោះបច្ចេកវិទ្យារបស់ខ្លួន និងអនុញ្ញាតឱ្យមានការត្រួតពិនិត្យបច្ចេកទេសដោយឯករាជ្យ។ លោក Türk សង្កត់ធ្ងន់ថា គ្មានប្រទេស ឬក្រុមហ៊ុនណាមួយគួរតែសម្រេចដោយខ្លួនឯងថា ពិភពលោកត្រូវទទួលយកហានិភ័យ AI កម្រិតណា ហើយសិទ្ធិមនុស្សមិនគួរត្រូវបានលះបង់ ជាថ្នូរនឹងវឌ្ឍនភាពបច្ចេកវិទ្យាឡើយ។ ជាមួយគ្នានេះ លោក Türk ជំរុញឱ្យប្រទេស និងក្រុមហ៊ុនបច្ចេកវិទ្យាសហការគ្នាតាមរយៈវេទិកាពហុភាគី…
-
អឺរ៉ុប ប្រកាសដាក់ទណ្ឌកម្ម អ៊ីស្រាអែល ឲ្យដល់កម្រិតដែលខ្លួនធ្វើលើ រុស្ស៊ី ជុំវិញការកាន់កាប់ទឹកដីគេខុសច្បាប់

បរទេស ៖ ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុបកាលពីថ្ងៃអាទិត្យបានប្រកាសពីការត្រៀមដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីស្រាអែលឲ្យដល់កម្រិតដែលប្លុកមានសមាជិក ២៧ ប្រទេសមួយនេះ បាននិងកំពុងធ្វើទៅលើប្រទេសរុស្ស៊ី ជុំវិញការចូលកាន់កាប់ទឹកដីរបស់គេ ។ ថ្លែងប្រាប់កាសែត The Irish Times, លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់អឺរ៉ុបបានធ្វើការប្រៀបធៀប «ការតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន» ក្នុងលក្ខណៈដូចគ្នាទៅនឹងរបៀបដែលអឺរ៉ុបបានឆ្លើយតបចំពោះការដណ្តើមកាន់កាប់តំបន់គ្រីមៀ ពីសំណាក់រុស្ស៊ី ។ លោកស្រី Kallas រៀបរាប់ថា «នៅពេលដែលតំបន់គ្រីមៀ ត្រូវបានកាន់កាប់ អឺរ៉ុបបានបញ្ឈប់ពាណិជ្ជកម្មលើផលិតផល ដែលមានប្រភពមកពីតំបន់គ្រីមៀ»។ លោកស្រីបន្តថា «អឺរ៉ុបគួរតែមានជំហរដូចគ្នានេះដែរ ចំពោះករណីអ៊ីស្រាអែល ដោយអឺរ៉ុបគួរតែបញ្ឈប់ការធ្វើពាណិជ្ជកម្ម ជាមួយទឹកដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់ទាំងនោះ» ។ ប្រធានគោលនយោបាយការបរទេសអឺរ៉ុបវ័យ ៤៩ ឆ្នាំរូបនេះក៏បានជំរុញឱ្យបណ្តាប្រទេសនានាប្រកាន់យក ជំហរផ្អែកលើគោលការណ៍ ដោយគាំទ្រការហាមឃាត់នៅទូទាំងសហភាពអឺរ៉ុប លើពាណិជ្ជកម្មទាក់ទងនឹងការតាំងទីលំនៅរបស់អ៊ីស្រាអែលផងដែរ ព្រោះទង្វើទាំងអស់នេះគឺជាសកម្មភាពខុសច្បាប់អន្តរជាតិ ។ បើតាម Middle East Eye, នៅពេលដែលរុស្ស៊ីបានបញ្ចូលតំបន់គ្រីមៀរបស់អ៊ុយក្រែន ទៅជាទឹកដីរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០១៤, សហភាពអឺរ៉ុបបានហាមឃាត់ទំនិញទាំងអស់ពីតំបន់នោះ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីនៅត្រឹមខែមិថុនាឆ្នាំដដែលនោះ ។ ក្រោយមក អឺរ៉ុបក៏បានដាក់កម្រិតលើការនាំចេញអាវុធ,…
-
ជប៉ុន បង្អួតរថយន្តសង្គ្រោះបន្ទាន់សម្រាប់មនុស្សយន្ត

តូក្យូ ៖ ប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យបានបង្អួតរថយន្តសង្គ្រោះបន្ទាន់ប្រភេទថ្មីមួយ និងដំបូងបង្អស់ ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់ជួយសង្គ្រោះមនុស្សយន្ត ។ បើតាម Euronews, រថយន្តសង្គ្រោះបន្ទាន់សម្រាប់មនុស្សយន្តនេះ បង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស GMO Internet Group របស់ជប៉ុន ក្នុងគោលបំណងដឹកជញ្ជូនក្រុមវិស្វករ ឧបករណ៍ជួសជុល គ្រឿងបន្លាស់ និងថែមទាំងមានមនុស្សយន្តបម្រុង សម្រាប់ទៅជួសជុល ឬផ្លាស់ប្តូរឱ្យអតិថិជនដល់ទីកន្លែងភ្លាមៗ នៅពេលមានបញ្ហាបច្ចេកទេស ឬខូចខាត ។ ក្រុមហ៊ុន GMO Air និយាយថា គំនិតនេះកើតចេញពីបញ្ហាដែលក្រុមហ៊ុនធ្លាប់ជួបប្រទះកន្លងមក ពោលនៅពេលមនុស្សយន្តដែលបម្រើការក្នុងសណ្ឋាគារ ឬឃ្លាំងទំនិញមានបញ្ហា អតិថិជនត្រូវផ្ញើវាទៅក្រុមហ៊ុនដើម្បីជួសជុល ដែលធ្វើឱ្យខាតបង់ពេលជាច្រើនថ្ងៃ ។ លោក Shota Takizawa វិស្វករនៅក្រុមហ៊ុន GMO Air និយាយថា រថយន្តសង្គ្រោះបន្ទាន់សម្រាប់មនុស្សយន្តនេះ នឹងដឹកជញ្ជូនមនុស្សយន្តជំនួស ទៅកាន់ទីតាំងមានបញ្ហា ហើយធ្វើការផ្លាស់ប្តូរមនុស្សយន្តដែលខូច ។ លោកថា ប្រសិនបើការជួសជុលមិនអាចធ្វើទៅរួចនៅទីនោះទេ មនុស្សយន្តដែលខូចអាច ត្រូវបានដឹកត្រឡប់ទៅកាន់មជ្ឈមណ្ឌលជួសជុលវិញ ខណៈដែលមនុស្សយន្តថ្មី នឹងបំពេញតួនាទីជំនួសមនុស្សយន្តដែលខួច ។ ទោះបីជាមានការរចនាខាងក្រៅដូចជារថយន្តសង្គ្រោះមនុស្សធម្មតាក៏ពិតមែន ប៉ុន្តែខាងក្នុងរថយន្ត…
-
លោក Trump បន្ទោស អ៊ុយក្រែន ធ្វើឱ្យតម្លៃប្រេងម៉ាស៊ូតជួបភាពវឹកវរមិនធ្លាប់មាន តែអ្នកជំនាញថា មកពីសង្គ្រាម អាមេរិក-អ៊ីរ៉ង់ ទៅវិញទេ

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃអាទិត្យបានស្តីបន្ទោសធ្ងន់ៗទៅដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថាជាអ្នកធ្វើឲ្យតម្លៃប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិកជួបភាពវឹកវរមិនធ្លាប់មាន ដោយសារតែអ៊ុយក្រែនបង្ហោះយន្តហោះដ្រូនវាយលុកលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ។ បើតាម RT, តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រសប្តាហ៍មុនបានស្ទុះឡើងដល់ជាង ៦ ដុល្លារក្នុងមួយហ្គាឡុង កើនឡើងប្រហែល ៥ ដុល្លារ និង ៨៥ សេន ។ តម្លៃនេះ បានហក់ឡើងប្រហែល ៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកាលណោះប្រេងម៉ាស៊ូតមានតម្លៃត្រឹមតែ ៣ ដុល្លារ និង ៧១ សេនប៉ុណ្ណោះក្នុងមួយហ្គាឡុង ។ អ្នកជំនាញទីផ្សារភាគច្រើនអះអាងថា ការជំរុញឲ្យតម្លៃប្រេងម៉ាស៊ូតនៅសហរដ្ឋអាមេរិកហក់ឡើងខ្លាំងបែបនេះ គឺបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងការប៉ះទង្គិចគ្នាជាថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ទៅវិញទេ ។ យ៉ាងណា លោក Trump បានច្រានចោលការលើកឡើងរបស់អ្នកជំនាញទីផ្សារ ដោយនិយាយថា បញ្ហានេះ គឺមានជាប់ពាក់ព័ន្ធជាចម្បងទៅនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។ ដើម្បីបន្ធូរបន្ថយវិបត្តិនេះ លោក Trump បានប្រាប់លោក Zelensky…
-
រុស្ស៊ីទទូចចង់ឲ្យយេម៉ែនមានស្ថិរភាពឡើងវិញ ចំពេលហ៊ូធីនិងកម្លាំងរដ្ឋាភិបាលបង្កើនការប្រយុទ្ធ

មូស្គូ ៖ ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនចង់ឃើញប្រទេសយេម៉ែន មានស្ថិរភាពឡើងវិញ ស្របពេលដែលក្រុមប្រដាប់អាវុធហ៊ូធី និង កងកម្លាំងរដ្ឋាភិបាលកំពុងបង្កើនការប្រយុទ្ធគ្នាកាន់តែខ្លាំង។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានថ្លែងថា រុស្ស៊ីនឹងបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅប្រទេសយេម៉ែន ដែលកំពុងប្រឈមមុខនឹងហានិភ័យនៃការកើនឡើងភាពតានតឹងយ៉ាងខ្លាំង។ លោកបានថ្លែងបែបនេះនៅពេលដែលទីភ្នាក់ងារព័ត៌មាន TASS សួរថាតើទីក្រុងមូស្គូមានគម្រោងពិនិត្យឡើងវិញនូវជំហររបស់ខ្លួនថា តើរដ្ឋាភិបាលយេម៉ែនមួយណា ដែលត្រូវចាត់ទុកថាស្របច្បាប់។ លោកបានមានប្រសាសន៍ថា «សូមរង់ចាំមើលថាតើស្ថានភាពនឹងវិវត្តទៅជាយ៉ាងណា។ ពេលនេះ ស្ថានភាពកំពុងស្ថិតក្នុងភាពមិនស្ថិតស្ថេរយ៉ាងខ្លាំង និងប្រឈមមុខនឹងហានិភ័យនៃការកើនឡើងភាពតានតឹង។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការធ្វើឱ្យស្ថានភាពមានស្ថិរភាពឡើងវិញ»។ បើតាម Tass, ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ី សាអូឌីត និង ក្រុមឧទ្ទាម Houthi បានបន្តកើតមាន នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីខែសីហា ឆ្នាំ ២០១៤មក។ ស្ថានភាពបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៅរដូវក្តៅនេះ។ ក្រុមឧទ្ទាម Houthi បានបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ ទៅលើកំពង់ផែ Mokha នៅសមុទ្រក្រហម កាលពីថ្ងៃទី ១៤ ខែសីហា ដែលបណ្តាលឱ្យប្រតិបត្តិការរបស់កំពង់ផែនេះត្រូវផ្អាកទាំងស្រុង។ នៅដើមខែកញ្ញា ក្រុម Houthi បានបើកប្រតិបត្តិការវាយលុកមួយ…