Category: ព័ត៌មានអន្តរជាតិ

  • រុស្ស៊ី ព្រមាន ការពង្រាយអាវុធក្នុងគន្លងតារាវិថី អាចបង្កើនហានិភ័យផ្ទុះសង្គ្រាមក្នុងលំហអាកាស

    រុស្ស៊ី ព្រមាន ការពង្រាយអាវុធក្នុងគន្លងតារាវិថី អាចបង្កើនហានិភ័យផ្ទុះសង្គ្រាមក្នុងលំហអាកាស

    មូស្គូ ៖ ប្រទេសរុស្ស៊ី ព្រមានធ្ងន់ៗថា ការដាក់ពង្រាយអាវុធក្នុងគន្លងតារាវិថី អាចនឹងបង្កើនហានិភ័យនៃការប្រណាំងប្រជែងអាវុធ ជាពិសេសការផ្ទុះសង្គ្រាមក្នុងលំហអាកាស។ បើតាម The Star, អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានអះអាងកាលពីថ្ងៃ ពុធ ថា ពិភពលោកនៅមានពេលវេលាគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការប្រណាំងប្រជែងអាវុធក្នុងលំហអាកាស តាមរយៈការបង្កើតសន្ធិសញ្ញាអន្តរជាតិ ដែលមានកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីហាមឃាត់ការដាក់ពង្រាយអាវុធវាយប្រហារនៅក្នុងលំហអាកាស។ ជាមួយគ្នានេះ លោក Ryabkov បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបោះបង់ការស្ទាក់ស្ទើរ និងចូលរួម ក្នុងការបង្កើតក្របខណ្ឌអន្តរជាតិ ដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះប្រដាប់អាវុធក្នុងលំហអាកាស។ ការអំពាវនាវរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីមេបញ្ជាការកងទ័ពអវកាសអាមេរិក លោក Douglas Schiess ប្រកាសថា កងទ័ពអវកាសអាមេរិកកំពុងប្រតិបត្តិការអាវុធនៅក្នុងគន្លងតារាវិថី ដើម្បីការពារកងកម្លាំងចម្រុះពីការវាយប្រហារតាមលំហអាកាស។ រុស្ស៊ីដែលជាមហាអំណាចអវកាសកំពូលមួយ ក្នុងចំណោមមហាអំណាចទាំងបីរបស់ពិភពលោក បានជំរុញគំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិដែលហាមឃាត់ការប្រើប្រាស់ ឬការគំរាមកំហែងប្រើកម្លាំងប្រឆាំងនឹងវត្ថុអវកាសជាយូរមកហើយ។ ទោះជាយ៉ាងណា កិច្ចចរចានៅតែជួបភាពជាប់គាំង ដោយសារការខ្វះទំនុកចិត្ត និងការចោទប្រកាន់គ្នារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក៕ ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា

  • យេម៉ែនជម្លៀសប្រជាជនជាង១២ម៉ឺននាក់ចេញពីផ្ទះ ព្រោះជម្លោះ២សប្តាហ៍មកនេះ

    យេម៉ែនជម្លៀសប្រជាជនជាង១២ម៉ឺននាក់ចេញពីផ្ទះ ព្រោះជម្លោះ២សប្តាហ៍មកនេះ

    សាណា ៖ ត្រឹមតែ២សប្តាហ៍, ប្រជាជនជាង ១២ម៉ឺន២ពាន់នាក់បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅក្នុងប្រទេសយេម៉ែន ដោយសារតែការកើនឡើងនៃជម្លោះ រវាងពួកហ៊ូធី និង ក្រុមកងកម្លាំងរដ្ឋាភិបាល។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលចេញផ្សាយកាលពីថ្ងៃពុធ។ សេចក្តីថ្លែងការណ៍មួយពីអង្គភាពប្រតិបត្តិសម្រាប់ការគ្រប់គ្រងជំរុំជនភៀសខ្លួនយេម៉ែន បានបញ្ជាក់ថា មនុស្សសរុបចំនួន ១២ម៉ឺន២,២៩៧នាក់ មកពី ១ម៉ឺន៧,៨៥២គ្រួសារ ត្រូវបានគេរកឃើញថា បានភៀសខ្លួន នៅចន្លោះថ្ងៃទី១ និងថ្ងៃទី១៥ ខែកញ្ញា។ សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់អំពីវិបត្តិមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរឡើង ដោយកត់សម្គាល់ថា ការវាយលុករបស់ក្រុមហ៊ូធី (Houthi) និងការដណ្តើមយកទីតាំងដែលធ្លាប់កាន់កាប់ដោយកងកម្លាំងរដ្ឋាភិបាល បាននាំឱ្យមានការផ្លាស់ប្តូរខ្សែបន្ទាត់នៃការគ្រប់គ្រងនៅជិតសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandeb។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា នេះគឺជាអត្រានៃការផ្លាស់ទីលំនៅខ្ពស់បំផុត។ ក្នុងនោះដែរ គ្រួសារចំនួន ១ពាន់៤៧១គ្រួសារ ដែលធ្លាប់បានភៀសខ្លួនរួចម្តងហើយ នៅតំបន់ខ្លះ ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅ បន្ថែមទៀត ទៅកាន់ទីក្រុង Aden ជាលើកទីពីរ ដោយសារតែជម្លោះដែលកំពុងកើនឡើង។ ពួកគេបានសង្កត់ធ្ងន់ថា តម្រូវការបន្ទាន់បំផុតរបស់ជនភៀសខ្លួនទាំងនោះគឺ ជម្រក ជំនួយមនុស្សធម៌បន្ទាន់ ស្បៀងអាហារ ទឹកស្អាតសម្រាប់ផឹក អនាម័យ សេវាសុខភាព និងជំនួយជាសាច់ប្រាក់។ សេចក្តីថ្លែងការណ៍បានអំពាវនាវដល់ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ អង្គការជំនួយអន្តរជាតិ…

  • លោក ត្រាំ ទទូចឲ្យសង្គ្រាមអ៊ីរ៉ង់ឈានដល់ទីបញ្ចប់ ហើយថា គូជម្លោះក៏ចង់បានដូចគ្នា

    លោក ត្រាំ ទទូចឲ្យសង្គ្រាមអ៊ីរ៉ង់ឈានដល់ទីបញ្ចប់ ហើយថា គូជម្លោះក៏ចង់បានដូចគ្នា

    តេហេរ៉ង់ ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានទទូចសុំបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដោយអះអាងថា ទីក្រុងតេហេរ៉ង់ក៏កំពុងចង់បានកិច្ចព្រមព្រៀមសន្តិភាពជាខ្លាំង ដូចគ្នាដែរ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងរដ្ឋ North Carolina, មេដឹកនាំអាមេរិកវ័យ៨០ឆ្នាំរូបនេះបានរៀបរាប់ថា ជម្លោះជាមួយអ៊ីរ៉ង់ជិតឈានដល់ទីបញ្ចប់ហើយ ដោយសារតែយោងតាមទស្សនៈរបស់លោក ទីក្រុងតេហេរ៉ង់កំពុងស្វែងរកការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយ។ «យើងសង្ឃឹមថា កំពុងឈានទៅរកទីបញ្ចប់នៃជម្លោះនេះ។ ពួកគេចង់សម្រេចកិច្ចព្រមព្រៀងមួយ។ យើងនឹងរង់ចាំមើលថាតើវានឹងដំណើរការទៅយ៉ាងដូចម្តេច»។ បើតាម Tass, ការអះអាងបែបនេះ របស់លោក ត្រាំ បានធ្វើឡើង នៅបន្ទាប់ពីសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានបោះឆ្នោតក្នុងសំឡេង ២២០ ទល់នឹង ២០៤ ដើម្បីអនុម័តសេចក្តីសម្រេចចិត្តមួយ ដែលទាមទារឱ្យប្រធានាធិបតី ដូណាល់ ត្រាំ បញ្ចប់ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ យ៉ាងណា សេចក្តីសម្រេចចិត្តនេះមិនមានកាតព្វកិច្ចអនុវត្តតាមផ្លូវច្បាប់ទេ ហើយគ្រាន់តែជាការផ្តល់អនុសាសន៍ប៉ុណ្ណោះ។ ជាធម្មតា សមាជិកសភាតែងតែបង្ហាញជំហររបស់ពួកគេនៅក្នុងឯកសារបែបនេះ ខណៈដែលរដ្ឋាភិបាលមានសិទ្ធិមិនអើពើនឹងឯកសារទាំងនោះ។ មួយវិញទៀត, ការអះអាងចង់ឲ្យសង្គ្រាមមួយនេះ ឈានដល់ទីបញ្ចប់បែបនេះ ក៏កើតមានឡើង ស្របពេលដែល មនុស្សជុំវិញពិភពលោកចេញមកតវ៉ាទាំងកំហឹង នៅតាមទីសាធារណៈប្រឆាំងការឡើងថ្លៃប្រេងឥន្ធនៈ ក្នុងសប្តាហ៍នេះ ដោយគេដឹងថា ជាការឡើងថ្លៃខ្លាំង ព្រោះតែសង្គ្រាមអាមេរិកប្រឆាំងអ៊ីរ៉ង់។…

  • ចិន ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ អ៊ីរ៉ង់

    ចិន ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ អ៊ីរ៉ង់

    ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ថ្លែងថា ទីក្រុងប៉េកាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ សំដៅការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ទីក្រុងតេហេរ៉ង់ ចំពេលសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែពុះកញ្ជ្រោល។ ការអះអាងនេះ កើតឡើងនៅពេលប្រមុខការទូតកំពូលចិន និងអ៊ីរ៉ង់ ជួបពិភាក្សាគ្នា នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ពោលគឺមួយសប្តាហ៍មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់សហរដ្ឋអាមេរិក។ លោក ស៊ី ត្រូវបានរាយការណ៍ថា នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ហើយមេដឹកនាំទាំងពីរ ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ក៏ដូចជាស្ថានភាពនៅច្រកសមុទ្រហ័រមូស។ បើតាម Aljazeera, លោក វ៉ាង បានអំពាវនាវឱ្យអ៊ីរ៉ង់ និងអាមេរិករក្សាភាពអត់ធ្មត់ និងសមហេតុផល ព្រមទាំងជំរុញបើកច្រកសមុទ្រហ័រមូសឡើងវិញឱ្យបានឆាប់រហ័ស ក៏ដូចជាចៀសវាងការរាលដាលជម្លោះថែមទៀតទៅកាន់យេម៉ែន និងសមុទ្រក្រហម។ បន្ថែមលើនេះ លោក វ៉ាង សង្កត់ធ្ងន់ថា ចិនក៏ជំរុញឱ្យអ៊ីរ៉ង់-អាមេរិកស្តារយន្តការចរចាឡើងវិញ ដោយផ្អែកលើការយល់ព្រមដែលភាគីទាំងពីរធ្លាប់សម្រេចបាន ដោយលោកបានចាត់ទុកជម្លោះបច្ចុប្បន្ន ជាសញ្ញាបង្ហាញថា រចនាសម្ព័ន្ធសន្តិសុខនៅមជ្ឈិមបូព៌ាត្រូវការការកែទម្រង់ និងពង្រឹងថែមទៀត។…

  • រុស្ស៊ី គំរាមប្រើពេល ៣ថ្ងៃ ធ្វើឱ្យរដ្ឋ NATO មួយ រលាយបាត់ពីផែនទី

    រុស្ស៊ី គំរាមប្រើពេល ៣ថ្ងៃ ធ្វើឱ្យរដ្ឋ NATO មួយ រលាយបាត់ពីផែនទី

    មូស្គូ ៖ លោក Nikolay Patrushev ជំនួយការប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃ អង្គារ បានបោះសម្តីគំរាមធ្ងន់ៗថា ប៉ូឡូញ ដែលជារដ្ឋសមាជិកមួយរបស់អង្គការ NATO នឹងរលាយបាត់សូន្យពីផែនទីត្រឹមតែពីរ ទៅបីថ្ងៃប៉ុណ្ណោះ ប្រសិនបើហ៊ានលូកដៃក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ បើតាម RT, ការព្រមាននេះកើតឡើង ក្រោយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorksi បានប្រើវោហាសាស្រ្តព្រមានធ្ងន់ៗថា ប្រសិនបើរុស្ស៊ីហ៊ានបើកការវាយប្រហារពិតមែន នោះប៉ូឡូញ និងសម្ព័ន្ធភាពណាតូនឹងសងសឹកវិញយ៉ាងចាស់ដៃបំផុត ហើយអាចផ្តួលរុស្ស៊ីបានយ៉ាងឆាប់រហ័ស។ មិនទុកយូរ លោក Patrushev បានបោះសម្តីគំរាមវិញថា ប្រសិនបើប៉ូឡូញហ៊ានធ្វើបែបនោះមែន រុស្ស៊ីនឹងបញ្ចេញគ្រប់អាវុធយុទ្ធភណ្ឌ ដែលកងកម្លាំងរបស់ខ្លួនមាន ក៏ដូចជាប្រើធនធានទាំងអស់ ដើម្បីធ្វើឱ្យប៉ូឡូញរលាយបាត់សូន្យពីផែនដីត្រឹមចន្លោះពីពីរទៅបីថ្ងៃប៉ុណ្ណោះ។ ជំនួយការរបស់លោកប្រធានាធិបតី Putin រូបនេះ បានចាត់ទុកការវាយតម្លៃរបស់លោក Sikorksi ថា ជាការមើលស្រាលចំពោះសមត្ថភាពពេញលេញរបស់រុស្ស៊ី ដោយលោកអះអាងថា ទីក្រុងមូស្គូមិនទាន់ប្រើប្រាស់អស់សក្តានុពលយោធាទាំងមូលរបស់ខ្លួន ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែននៅឡើយទេ។ លោក Patrushev ដែលមានវ័យ៧៥ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា ប៉ូឡូញកំពុងភ្លេចមេរៀនប្រវត្តិសាស្ត្រ ហើយមិនព្រមរកសន្តិភាពជូនជាតិទេ តែបែរចង់អូសទាញឱ្យប្រទេសជាតិខ្លួនឯង លេចលង់ទៅរកគ្រោះថ្នាក់ទៅវិញ។ សង្គ្រាមពាក្យសម្តីរវាងទីក្រុងមូស្គូ…

  • អាល្លឺម៉ង់ ហាម អ៊ីរ៉ង់ កុំឱ្យនាំសង្គ្រាមចូលទឹកដី អ៊ីរ៉ាក់

    អាល្លឺម៉ង់ ហាម អ៊ីរ៉ង់ កុំឱ្យនាំសង្គ្រាមចូលទឹកដី អ៊ីរ៉ាក់

    ប៊ែរឡាំង ៖ លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃ អង្គារ បានប្រាប់អ៊ីរ៉ង់កុំឱ្យនាំសង្គ្រាមចូលទៅក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ តាមរយៈក្រុមប្រដាប់អាវុធដែលខ្លួនគាំទ្រ ហើយត្រូវបញ្ឈប់សកម្មភាពបង្កអស្ថិរភាពនៅមជ្ឈិមបូព៌ាជាបន្ទាន់។ បើតាម Anadolu, មេដឹកនាំអាល្លឺម៉ង់រូបនេះ បានជំរុញដូច្នេះ នៅពេលធ្វើសន្និសិទកាសែតរួមគ្នាមួយ ជាមួយលោក Ali Al-Zaidi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នៅទីក្រុងប៊ែរឡាំង។ មិនបង្អង់យូរ លោក Merz ទាមទារថា ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមប្រដាប់អាវុធនានានៅទូទាំងតំបន់ត្រូវតែបញ្ចប់ភ្លាមៗ និងប្រាប់ឱ្យទីក្រុងតេហេរ៉ង់កុំពង្រីកសង្គ្រាមថែមទៀតចូលទៅក្នុងទឹកដីប្រទេសអ៊ីរ៉ាក់។ លោក Merz ដែលមានវ័យ៧០ឆ្នាំរូបនេះ ថែមទាំងជំរុញអ៊ីរ៉ង់ត្រូវតែបញ្ចប់ការបិទផ្លូវទឹកនៅច្រកសមុទ្រហ័រមូសទាំងស្រុង ហើយសំខាន់បំផុតនោះ គឺត្រូវបញ្ឈប់កម្មវិធីនុយក្លេអ៊ែរយោធារបស់ខ្លួនជាបន្ទាន់។ អធិការបតីអាល្លឺម៉ង់រូបនេះ ក៏បានអះអាងផងដែរថា ទីក្រុងប៊ែរឡាំងគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការដកហូតអាវុធពីក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារសន្តិភាព និងសន្តិសុខ។ ជាមួយគ្នានេះ មេដឹកនាំទាំងពីរក៏បានជជែកពីស្ថានភាពនៅសមុទ្រក្រហម ជាផ្លូវទឹកដែលក្រុមឧទ្ទាមហ៊ូធីពង្រីកការគ្រប់គ្រងនៅតាមបណ្តោយឆ្នេរសមុទ្រយេម៉ែន និងបានកាន់កាប់កោះ Mayyun នៅច្រកសមុទ្រ Bab el-Mandeb។ លោក Merz សង្កត់ធ្ងន់ថា បច្ចុប្បន្ន ក្រុមហ៊ូធីកំពុងត្រួតត្រាទីតាំងយុទ្ធសាស្ត្រជុំវិញច្រកសមុទ្រ Bab el-Mandab និងកំពុងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអារ៉ាប៊ីសាអូឌីត…

  • ការឡើងថ្លៃប្រេងឥន្ធនៈដុតបញ្ឆេះកំហឹង និងតវ៉ាជុំវិញពិភពលោក, សហជីពថា ត្រូវតែរួមគ្នាដាក់សម្ពាធ អាមេរិក ឲ្យឈប់វាយប្រហារ អ៊ីរ៉ង់

    ការឡើងថ្លៃប្រេងឥន្ធនៈដុតបញ្ឆេះកំហឹង និងតវ៉ាជុំវិញពិភពលោក, សហជីពថា ត្រូវតែរួមគ្នាដាក់សម្ពាធ អាមេរិក ឲ្យឈប់វាយប្រហារ អ៊ីរ៉ង់

    បរទេស ៖ ក្រុមអ្នកតវ៉ានៅជុំវិញពិភពលោកកាលពីថ្ងៃអង្គារបានចាប់ផ្តើមនាំគ្នាចេញមកតាមដងផ្លូវ ដើម្បីបញ្ចេញកំហឹងចំពោះការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុក និងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ខណៈវិបត្តិទាំងនេះកើតចេញពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ បើតាម CNN, តម្លៃប្រេងបានកើនឡើងលើសកម្រិត ១០០ ដុល្លារក្នុងមួយបារ៉ែលជាថ្មីម្តងទៀត បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារបន្ថែម ទៅលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ នៅក្នុងឈូងសមុទ្រ ខណៈការផ្ទុះឡើងវិញនៃការប្រយុទ្ធគ្នា នៅក្នុងប្រទេសយេម៉ែន ដែលបង្កជាការគំរាមកំហែងដល់ការដឹកជញ្ជូនតាមផ្លូវទឹក នៅច្រកសមុទ្រ Bab al-Mandab ក៏ជាដើមចមធ្វើឲ្យតម្លៃប្រេងកើនឡើងផងដែរ ។ សម្រាប់សហរដ្ឋអាមេរិក, ស្ថានភាពនេះបាននាំឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង និងមានការព្រមានយ៉ាងខ្លាំងដល់គ្រួសារដែលពឹងផ្អែកលើប្រេងសម្រាប់កម្តៅផ្ទះសម្បែងក្នុងរដូវរងា ខណៈដែលអ្នកវិភាគព្យាករណ៍ថា តម្លៃនឹងកើនឡើងដល់ ៣០% ក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់នេះ ។ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចមិនសូវរឹងមាំវិញ, ផលប៉ះពាល់ទៅលើហិរញ្ញវត្ថុជាតិ និងជីវភាពរបស់ប្រជាជនគឺកាន់តែធ្ងន់ធ្ងរ ហើយការអត់ធ្មត់របស់ពួកគេក៏កាន់តែអស់ទៅៗផងដែរ។ នៅពេលដែលតម្លៃប្រេងឥន្ធនៈកើនឡើង, កំហឹងរបស់ប្រជាជនក៏កើនឡើងតាមនោះដែរ ដោយសារពួកគេលែងមានលទ្ធភាពទិញប្រេង, ធ្វើដំណើរទៅធ្វើការ, ប្រកបអាជីវកម្ម ឬ សូម្បីតែផ្តល់សេវាកម្មចាំបាច់នានា។ នៅក្នុងប្រទេសស៊ីរី, ក្រុមអ្នកតវ៉ាបានដុតសំបកកង់រថយន្ត នៅលើផ្លូវហាយវេ ដែលមានចរាចរណ៍មមាញឹក។ នៅប្រទេសហ្គាតេម៉ាឡា, ពួកគេបានបិទផ្លូវដើម្បីទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់។ ចំណែកនៅប្រទេសព័រទុយហ្គាល់ ដែលស្ថិតក្នុងតំបន់អឺរ៉ុបវិញ, ថៅកែអាជីវកម្មក្នុងស្រុក និងកម្មករបាននាំគ្នាដើរហែក្បួនតវ៉ាទៅកាន់គេហដ្ឋានរបស់នាយករដ្ឋមន្ត្រី។ ក្រៅប្រទេសស៊ីរីនៅតំបន់មជ្ឈិមបូព៌ា, ហ្គាតេម៉ាឡានៅតំបន់អាមេរិកកណ្តាល…

  • អឺរ៉ុប គ្រោងបង្កើត «ក្រុមប្រឹក្សាសន្តិសុខ» ថ្មីផ្ទាល់ខ្លួន មានសមត្ថភាពអាចជួយអន្តរាគមន៍ទាន់សភាពការណ៍ជាង ណាតូ

    អឺរ៉ុប គ្រោងបង្កើត «ក្រុមប្រឹក្សាសន្តិសុខ» ថ្មីផ្ទាល់ខ្លួន មានសមត្ថភាពអាចជួយអន្តរាគមន៍ទាន់សភាពការណ៍ជាង ណាតូ

    ព្រុចសែល ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបកំពុងជំរុញឲ្យបង្កើត «ក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប» ថ្មីផ្ទាល់ខ្លួន ជាមួយនឹងសមត្ថភាពអាចជួយអន្តរាគមន៍ប្លុកមួយនេះ ទាន់សភាពការណ៍ ឬលឿនជាងអង្គការណាតូ ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រព័ត៌មានអឺរ៉ុប Euractiv នៅថ្ងៃពុធនេះ ។ លោកស្រី Ursula von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុបនិយាយថា លោកស្រីគ្រោងនឹងអំពាវនាវដល់មេដឹកនាំនៃសហភាពអឺរ៉ុប, អ៊ុយក្រែន ចក្រភពអង់គ្លេស ន័រវែស កាណាដា និងប្រទេសផ្សេងៗទៀត ឱ្យជួបប្រជុំគ្នាក្នុងទម្រង់ថ្មីមួយ ដើម្បីសម្របសម្រួលការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើនឡើង ។ លោកស្រីរៀបរាប់ថា «យើងនឹងបង្ហាញគំនិតរបស់អឺរ៉ុប ដើម្បីធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខផ្ទាល់ខ្លួនរបស់ប្លុកដែលមានសមាជិក ២៧ ប្រទេសមួយនេះ ក្លាយជាការពិត» ។ យ៉ាងណា គេមិនទាន់ច្បាស់ទេថាតើអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte និងប្រធានាធិបតីអាមេរិក លោក Donald Trump នឹងមានប្រតិកម្មយ៉ាងណាចំពោះគំនិតផ្តួចផ្តើមនេះ ដោយសារតែក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប «អាចនឹងក្លាយជាគូប្រជែងដ៏មានសក្តានុពលរបស់អង្គការណាតូ»។ Euractiv បានបន្ថែមថា សំណើរបស់លោកស្រី von der Leyen រួមមានការបង្កើតពិធីសារសន្តិសុខថ្មីមួយ…

  • ក្រុមហ៊ុន L3Harris ទទួលបានកិច្ចសន្យាតម្លៃ ៤,៧ ពាន់លានដុល្លារ ដើម្បីពន្លឿនផលិតមីស៊ីលសំណាញ់មេឃ Patriot

    ក្រុមហ៊ុន L3Harris ទទួលបានកិច្ចសន្យាតម្លៃ ៤,៧ ពាន់លានដុល្លារ ដើម្បីពន្លឿនផលិតមីស៊ីលសំណាញ់មេឃ Patriot

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតសម្ភារៈការពារជាតិ L3Harris Technologies ទទួលបានកិច្ចសន្យារយៈពេល ៧ ឆ្នាំ តម្លៃ ៤,៧ ពាន់លានដុល្លារ ពី Lockheed Martin ដើម្បីផលិតប្រព័ន្ធរុញច្រានសម្រាប់គ្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 MSE របស់សំណាញ់មេឃ Patriot។ កិច្ចសន្យានេះ រួមមានការផលិតម៉ូទ័ររ៉ុក្កែតរឹងពីរ ម៉ូទ័រគ្រប់គ្រងទិសដៅហោះហើរ និងប្រព័ន្ធបង្កើនប្រសិទ្ធភាពបំផ្លាញគោលដៅ ដែលជាសមាសធាតុសំខាន់របស់មីស៊ីលស្ទាក់ចាប់ PAC-3 MSE។ បើតាម Defense news, ក្រុមហ៊ុន Lockheed Martin មានផែនការបង្កើនផលិតកម្មផលិតមីស៊ីលស្ទាក់ចាប់ PAC-3 ពី ៦០០ គ្រាប់ ទៅ ២.០០០ គ្រាប់ក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ ក្រុមហ៊ុន L3Harris កំពុងសាងសង់រោងចក្រថ្មីចំនួន ២ នៅរដ្ឋ Arkansas ដែលគ្រោងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៧ ដើម្បីបង្កើនសមត្ថភាពផលិតប្រព័ន្ធរុញច្រានមីស៊ីល PAC-3។ តម្រូវការគ្រាប់មីស៊ីលស្ទាក់ចាប់ PAC-3 MSE កំពុងកើនឡើងខ្លាំង…

  • អាមេរិកចាយ ៣៨ពាន់លានដុល្លារលើសង្គ្រាមអ៊ីរ៉ង់ ហើយអាចបន្តកើនឡើង ៣ពាន់ដុល្លារ ជាប្រចាំខែ

    អាមេរិកចាយ ៣៨ពាន់លានដុល្លារលើសង្គ្រាមអ៊ីរ៉ង់ ហើយអាចបន្តកើនឡើង ៣ពាន់ដុល្លារ ជាប្រចាំខែ

    វ៉ាស៊ីនតោន ៖ ការចំណាយរបស់អាមេរិកលើសង្គ្រាមជាមួយអ៊ីរ៉ង់បានឡើងដល់ ៣៨ ពាន់លានដុល្លារ ហើយត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើង ៣ ពាន់លានដុល្លារ ក្នុងមួយខែ។ នេះបើតាមការិយាល័យថវិការបស់សភា ហៅកាត់ CBO រាយការណ៍ កាលពីថ្ងៃអង្គារ។ ស្ថាប័នឯករាជ្យផ្នែកគណនេយ្យរបស់អាមេរិកមួយនេះ បានរៀបរាប់ថា សង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់ដែលបានអូសបន្លាយរយៈពេល ៦ ខែមកនេះ បានចំណាយថវិកាអស់ ៣៨ ពាន់លានដុល្លាររួចហើយ ហើយចំនួននេះត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៣ ពាន់លានដុល្លារក្នុងមួយខែ។ បើតាម straitstimes, តួលេខចំណាយនេះគឺប្រហាក់ប្រហែលនឹងទឹកប្រាក់ ៣៧,៥ ពាន់លានដុល្លារ ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្លាប់បានរាយការណ៍ នៅក្នុងកិច្ចប្រជុំសវនាការរបស់ព្រឹទ្ធសភា កាលពីថ្ងៃទី២១ ខែកក្កដា។ របាយការណ៍នេះចេញផ្សាយ នៅពេលដែលរដ្ឋបាលរបស់លោក Trump កំពុងស្វែងរកវិធីបញ្ចប់ជម្លោះ និងបើកផ្លូវទឹកដ៏សំខាន់ឡើងវិញ នោះគឺ ច្រកសមុទ្រ Hormuz។ យោងតាមការគណនារបស់ CBO ដែលបានបូកសរុបរាល់ការចំណាយរហូតដល់ថ្ងៃទី១ ខែសីហា, សង្គ្រាមនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យអត្រាអតិផរណាកើនឡើង ០,៥% នៅក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៧។…