Category: ព័ត៌មានអន្តរជាតិ

  • ជប៉ុន ពិចារណាទិញនាវាមុជទឹកនុយក្លេអ៊ែរបំពាក់ដល់កងទ័ពជើងទឹកលើកដំបូង

    ជប៉ុន ពិចារណាទិញនាវាមុជទឹកនុយក្លេអ៊ែរបំពាក់ដល់កងទ័ពជើងទឹកលើកដំបូង

    តូក្យូ ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ ខូអ៊ីហ្ស៊ូមី អះអាងសាជាថ្មីកាលពីថ្ងៃ សុក្រ ថា ប្រទេសជប៉ុននឹងមិនច្រានចោលលទ្ធភាពបញ្ជាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរលើកដំបូង សម្រាប់បំពាក់ដល់កងទ័ពជើងទឹករបស់ខ្លួននោះទេ ខណៈដែលរដ្ឋាភិបាលនឹងបន្តពិចារណាជម្រើសនេះ។ ការប្រកាសរបស់ប្រមុខការពារជាតិជប៉ុនរូបនេះ កើតឡើងបន្ទាប់ពីមន្ត្រីកងទ័ពជើងទឹកអាមេរិក បានបង្ហាញទស្សនៈវិជ្ជមាន ដោយជំរុញឱ្យទីក្រុងតូក្យូពិចារណាពីតម្រូវការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីឆ្លើយតបតម្រូវការសន្តិសុខ និងប្រតិបត្តិការនៃកងទ័ពជើងទឹកជប៉ុន។ បើតាម Japan Times, នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមានអត្ថប្រយោជន៍យ៉ាងច្រើន ដូចជា អាចល្បាតបានយូរ និងមានល្បឿនលឿនជាងនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូត-អគ្គិសនី ប៉ុន្តែវាមានតម្លៃខ្ពស់ជាង ត្រូវការជំនាញឯកទេស និងមានបញ្ហាផ្នែកសំឡេងក្រោមទឹក។ បច្ចុប្បន្ន ប្រទេសជប៉ុនមាននាវាមុជទឹកចម្បាំងដើរដោយថាមពលម៉ាស៊ូត-អគ្គិសនីចំនួន ២៣ គ្រឿង ហើយធ្លាប់ជៀសវាងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយសារតែបញ្ហាតម្លៃ និងភាពស្មុគស្មាញផ្នែកនយោបាយ។ យ៉ាងណា ការជជែកដេញដោលអំពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបានកើនឡើងម្តងទៀត ដោយសារតែការពង្រីកកម្លាំងយោធាចិននៅតំបន់ប៉ាស៊ីហ្វិក និងការអភិវឌ្ឍកងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង។ ប្រភពបង្ហើបឱ្យដឹងថា ប្រទេសជប៉ុនក៏កំពុងពិចារណាកែសម្រួលឯកសារយុទ្ធសាស្ត្រសន្តិសុខសំខាន់ៗរបស់ខ្លួន ដែលនឹងជួយបើកផ្លូវឱ្យមានការពិចារណាលើការពង្រឹងសមត្ថភាពយោធាថ្មីៗ រួមទាំងតម្រូវការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕ ប្រភព ៖ Japan Times ប្រែសម្រួល ៖ ឈឹម ទីណា

  • មេដឹកនាំ BRICS រួមគ្នាប្រឆាំងការបណ្តេញប្រជាជនហ្គាហ្សា និងជំរុញទប់ស្កាត់សង្គ្រាមអ៊ីរ៉ង់ រួមទាំងអ៊ុយក្រែន

    មេដឹកនាំ BRICS រួមគ្នាប្រឆាំងការបណ្តេញប្រជាជនហ្គាហ្សា និងជំរុញទប់ស្កាត់សង្គ្រាមអ៊ីរ៉ង់ រួមទាំងអ៊ុយក្រែន

    ញូវដេលី ៖ មេដឹកនាំក្រុមប្រទេស BRICS បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី ជាពិសេសចំពោះសង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន។ បើតាម Anadolu, ក្រុមប្រទេស BRICS បានប្រឆាំងយ៉ាងច្បាស់ចំពោះការបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនចាកចេញពីតំបន់ហ្គាហ្សា និងអំពាវនាវឱ្យបញ្ចប់គោលនយោបាយ ដែលមានគោលដៅផ្លាស់ទីប្រជាជនប៉ាឡេស្ទីនដោយបង្ខំ។ ក្រុមប្រទេស BRICS អះអាងថា ដំណោះស្រាយយូរអង្វែងចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ត្រូវសម្រេចតាមមធ្យោបាយសន្តិវិធី និងត្រូវគោរពសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន រួមទាំងសិទ្ធិកំណត់ជោគវាសនាខ្លួនឯង និងសិទ្ធិវិលត្រឡប់។ ក្រុមប្រទេស BRICS ក៏បានថ្កោលទោសការវាយប្រហារលើមូលដ្ឋាន និងបុគ្គលិករបស់កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីបង់ ហៅកាត់ UNIFIL ដោយសង្កត់ធ្ងន់ថា ការវាយប្រហារបែបនេះ គឺជាការរំលោភលើច្បាប់អន្តរជាតិ។ សម្រាប់ផ្នែកពាណិជ្ជកម្ម, BRICS បានរិះគន់ការកើនឡើងវិធានការពាណិជ្ជកម្មឯកតោភាគី ដូចជា ការដំឡើងពន្ធគយ និងវិធានការមិនមែនពន្ធគយ ដែលខ្លួនចាត់ទុកថា មិនស្របតាមច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ មេដឹកនាំ BRICS ក៏បានប្រឆាំងនឹងទណ្ឌកម្មសេដ្ឋកិច្ចឯកតោភាគី និងទណ្ឌកម្មបន្ទាប់បន្សំផងដែរ ដោយអះអាងថា វាអាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនសាមញ្ញ ជាពិសេសក្រុមប្រទេសក្រីក្រ និងងាយរងគ្រោះ ព្រមទាំងប៉ះពាល់ដល់សិទ្ធិអភិវឌ្ឍ សុខភាព និងសន្តិសុខស្បៀង៕ ប្រភព ៖ Anadolu…

  • ចិន គំរាមលុបចោលជំនួបលោក Xi-Trump បើសិន អាមេរិក ហ៊ានលក់អាវុធឱ្យ តៃវ៉ាន់

    ចិន គំរាមលុបចោលជំនួបលោក Xi-Trump បើសិន អាមេរិក ហ៊ានលក់អាវុធឱ្យ តៃវ៉ាន់

    ប៉េកាំង ៖ ប្រទេសចិនបានបោះសម្តីគំរាមទៅកាន់សហរដ្ឋអាមេរិកថា ខ្លួននឹងលុបចោលកិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី Xi Jin ping និងលោកប្រធានាធិបតី Donald Trump ដែលហៀបនឹងកើតឡើងនៅចុងខែកញ្ញានេះ ប្រសិនបើភាគីទីក្រុងវ៉ាស៊ីនតោនហ៊ានអនុម័តលក់អាវុធថ្មីៗទៅឱ្យតៃវ៉ាន់មុនពេលនោះ។ ការព្រមាននេះកើតឡើង ខណៈដែលលោក Trump ចង់រៀបចំកិច្ចប្រជុំកំពូលជាមួយលោក Xi ដើម្បីជំរុញទំនាក់ទំនង និងស្វែងរកសមិទ្ធផលការទូត មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកាខាងមុខ។ មុនដំណើរទស្សនកិច្ចរបស់លោក Xi ទៅកាន់សហរដ្ឋអាមេរិក ប្រទេសចិនបានអះអាងជាថ្មីថា បញ្ហាតៃវ៉ាន់ គឺជា «ខ្សែបន្ទាត់ក្រហម» ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន ហើយក៏មិនច្រានចោលលទ្ធភាពប្រើកម្លាំងយោធាដណ្តើមយកមកវិញដែរ។ ទោះជាមានភាពខ្វែងគំនិតគ្នាជុំវិញបញ្ហាកោះតៃវ៉ាន់ក៏ដោយ ប្រទេសចិននៅតែបង្ហាញជំហរបើកចំហ ចំពោះកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក។ ហើយមេដឹកនាំទាំងពីរត្រូវបានរំពឹងថា នឹងពិភាក្សាលើបញ្ហាសេដ្ឋកិច្ចសំខាន់ៗជាច្រើន រួមទាំងកិច្ចព្រមព្រៀងកាត់បន្ថយពន្ធគយលើទំនិញដែលមានតម្លៃប្រមាណ ៣០ ពាន់លានដុល្លារពីភាគីនីមួយៗ។ បើតាម Straits Times, សហរដ្ឋអាមេរិកនៅតែបន្តលក់ និងផ្គត់ផ្គង់អាវុធថ្មីៗឱ្យតៃវ៉ាន់ ស្ថិតក្រោមច្បាប់ស្តីពីទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act) ដែលមានគោលបំណងជួយតៃវ៉ាន់រក្សាសមត្ថភាពការពារខ្លួន។ ជាក់ស្តែង កាលពីខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលលោក Trump បានប្រកាសកញ្ចប់លក់អាវុធទៅឱ្យកោះតៃវ៉ាន់ ក្នុងតម្លៃប្រហែល…

  • លោក ហ្សេលេនស្គី ចង់ជួបលោក ពូទីន នៅសហរដ្ឋអាមេរិក ដើម្បីចរចាបញ្ចប់សង្គ្រាម

    លោក ហ្សេលេនស្គី ចង់ជួបលោក ពូទីន នៅសហរដ្ឋអាមេរិក ដើម្បីចរចាបញ្ចប់សង្គ្រាម

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា លោកមានឆន្ទៈជួបតទល់ផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅឯកិច្ចប្រជុំកំពូល G20 ដែលគ្រោងធ្វើឡើងនៅសហរដ្ឋអាមេរិក ក្នុងខែធ្នូ ដើម្បីចរចាឈានទៅរកការសម្រេចចិត្តជាក់ស្តែង ក្នុងគោលបំណងបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ការអះអាងបែបនេះរបស់លោក Zelensky ធ្វើឡើងស្របពេលដែលកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីស្តារការចរចាសន្តិភាពឆ្ពោះទៅរកការបិទបញ្ចប់សង្គ្រាមអូសបន្លាយចូលដល់ឆ្នាំទី៥ដែលជាប់គាំង កំពុងត្រូវបានបង្កើនសន្ទុះឡើងវិញ។ នៅពេលត្រូវបានអ្នកកាសែតសាកសួរថាតើលោកនឹងព្រមជួបលោក Putin ដែរទេ ប្រសិនបើមេដឹកនាំទាំងពីរត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ G20 នៅខែធ្នូ? លោក Zelensky បានឆ្លើយថា បាទ ជាការពិតណាស់។ លោកបន្តថា ភាគីទាំងពីរគួរតែជួបចរចាគ្នាដោយផ្ទាល់ ហើយធ្វើការសម្រេចចិត្តភ្លាមៗ ដោយលោកសង្កត់ធ្ងន់ថា លទ្ធផលជាក់ស្តែងមានសារៈសំខាន់ជាងពាក្យសម្តី។ បើតាម AFP, លោក Zelensky បានចាត់ទុកដំណើរទស្សនកិច្ចរបស់អ្នកចរចាអាមេរិក គឺលោក Steve Witkoff និង Jared Kushner ទៅកាន់ទីក្រុងមូស្គូ និងជួបលោក Putin ថា ជា…

  • លោក ត្រាំ អះអាងជាថ្មីថា សង្គ្រាមអ៊ីរ៉ង់ នឹងបញ្ចប់ឆាប់ៗនេះ

    លោក ត្រាំ អះអាងជាថ្មីថា សង្គ្រាមអ៊ីរ៉ង់ នឹងបញ្ចប់ឆាប់ៗនេះ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក Donald Trump នៅថ្ងៃ សៅរ៍ បានអះអាងម្តងទៀតថា សង្គ្រាមជាមួយអ៊ីរ៉ង់អាចនឹងបញ្ចបក្នុងពេលឆាប់ៗនេះ ដោយលោករំពឹងថា វាទំនងជាកើតឡើង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២៦។ ថ្លែងក្រោយជួបនាយករដ្ឋមន្រ្តីអៀរឡង់ លោក Micheal Martin នៅសេតវិមាន, លោកប្រធានាធិបតី Trump ចោទប្រកានអ៊ីរ៉ងពេញៗមាត់ថា កំពុងព្យាយាមអូសបន្លាយសង្គ្រាម ដើម្បីបង្កភាពស្មុគស្មាញដល់ការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេ។ មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ជាថ្មីថា ប្រទេសអ៊ីរ៉ង់ដាច់ខាតមិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ ហើយសហរដ្ឋអាមេរិកក៏នឹងមិនអនុញ្ញាតឱ្យរឿងនេះកើតឡើងដែរ។ បើតាម Anadolu, លោក Trump ព្យាករថា នៅពេលដែលសង្គ្រាមនេះត្រូវបានបញ្ចប់ នោះតម្លៃប្រេងនឹងធ្លាក់ចុះយ៉ាងគំហុកមកវិញ ហើយទីផ្សារភាគហ៊ុននឹងមានការកើនឡើងយ៉ាងខ្លាំង ដែលនឹងជួយកាត់បន្ថយសម្ពាធអតិផរណា។ ជុំវិញបញ្ហានៅសមុទ្រក្រហមវិញ លោក Trump លើកឡើងថា ក្រុមឧទ្ទាមហ៊ូធីនៅយេម៉ែន មិនចង់ប្រយុទ្ធជាមួយសហរដ្ឋអាមេរិកទេ ហើយពួកគេកំពុងអនុញ្ញាតឱ្យនាវាភាគច្រើនបន្តធ្វើដំណើរឆ្លងកាត់តំបន់នោះ។ ចំណែកស្ថានការណ៍នៅតំបន់ហ្គាហ្សា លោក Trump បានការពារតួនាទីរបស់រដ្ឋបាលអាមេរិក និងបដិសេធការចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងជួយសម្រួលដល់អំពើប្រល័យពូជសាសន៍ ឬការកាន់កាប់ទឹកដីខុសច្បាប់របស់អ៊ីស្រាអែលនៅតំបន់ West Bank ។…

  • គ្រាប់បែកចង្កោមបង្ករបួស និងសម្លាប់មនុស្សជាង ១,០០០ នាក់ទូទាំងពិភពលោក ជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត

    គ្រាប់បែកចង្កោមបង្ករបួស និងសម្លាប់មនុស្សជាង ១,០០០ នាក់ទូទាំងពិភពលោក ជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត

    បរទេស ៖ គ្រាប់បែកចង្កោមបានបង្ករបួសស្នាម និងសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ១,០៦៣នាក់ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥ ដែលនេះជាចំនួនអ្នករងគ្រោះប្រចាំឆ្នាំខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រ ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់សម្ព័ន្ធប្រឆាំងគ្រាប់បែកចង្កោម ហៅកាត់ CMC ដែលចេញផ្សាយកាលពីថ្ងៃ អង្គារ, ជនរងគ្រោះដោយសារគ្រាប់បែកចង្កោមភាគច្រើន គឺជាជនស៊ីវិលស្លូតត្រង់ ក្នុងនោះមានកុមារចំនួន ៣៤នាក់។ ក្នុងនោះ ករណីស្លាប់ និងរងរបួសត្រូវបានកត់ត្រានៅប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ឡាវ លីបង់ មីយ៉ាន់ម៉ា រុស្ស៊ី ស៊ីរី និងអ៊ុយក្រែន។ អ៊ុយក្រែនមានចំនួនជនរងគ្រោះខ្ពស់បំផុតជាប់គ្នាក្នុងពេល ៤ ឆ្នាំ តួយ៉ាង ក្នុងឆ្នាំ ២០២៥ មានជនរងគ្រោះស្មើនឹង ៨៧% នៃចំនួនសរុបទូទាំងពិភពលោក។យ៉ាងណា របាយការណ៍នេះព្រមានថា ចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារករណីជាច្រើនមិនត្រូវបានរាយការណ៍។ ចំណែក ចំនួនជនរងគ្រោះខ្ពស់បំផុត ត្រូវបានកត់ត្រាក្នុងឆ្នាំ ២០២២ ដែលមានដល់ទៅ ១,១៧២ នាក់ បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានទ្រង់ទ្រាយធំប្រឆាំងអ៊ុយក្រែន។ បើតាម អាល់ចាហ្ស៊ីរ៉ា, គ្រាប់បែកចង្កោម គឺជាអាវុធដែលមានផ្ទុកគ្រាប់បែកតូចៗជាច្រើននៅខាងក្នុង ហើយអាចបញ្ចេញគ្រាប់បែកតូចៗទាំងនោះក្នុងតំបន់ធំទូលាយដោយមិនអាចគ្រប់គ្រងបានច្បាស់លាស់។ អាវុធប្រភេទនេះ បង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជនស៊ីវិល…

  • ឃ្លាំងអាវុធនុយក្លេអ៊ែរ ឥណ្ឌា កើនដល់ ១៩០ គ្រាប់ ច្រើនជាងគូប្រជែង ប៉ាគីស្ថាន ២០ គ្រាប់

    ឃ្លាំងអាវុធនុយក្លេអ៊ែរ ឥណ្ឌា កើនដល់ ១៩០ គ្រាប់ ច្រើនជាងគូប្រជែង ប៉ាគីស្ថាន ២០ គ្រាប់

    ញូវដែលី ៖ ប្រទេសឥណ្ឌា ត្រូវបានប៉ាន់ប្រមាណថា មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ១៩០ គ្រាប់ តួលេខនេះ ច្រើនជាងប្រទេសគូប្រជែងប៉ាគីស្ថាន ២០ គ្រាប់ ដែលមានប្រហែល ១៧០ គ្រាប់ប៉ុណ្ណោះ។ ក្បាលគ្រាប់នុយក្លេអ៊ែរទាំង ១៩០ គ្រាប់របស់ឥណ្ឌា ត្រូវបានគេរំពឹងថា នឹងវ៉ាដាច់ចំនួនស្តុកអាវុធនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេសក្នុងពេលឆាប់ៗនេះ។ ការប៉ាន់ប្រមាណនេះ ត្រូវបានចងក្រងឡើងដោយសហព័ន្ធអ្នកវិទ្យាសាស្រ្តអាមេរិក ហៅកាត់ FAS ដែលធ្វើការសិក្សា និងវាយតម្លៃកម្លាំងនុយក្លេអ៊ែរសកលឆ្នាំ ២០២៦ ។ បើតាម ហ្វឹស ប៉ុស្តិ, ការវាយតម្លៃនេះ នៅពុំទាន់មានភាពច្បាស់លាស់ទេ ដោយសារតែឥណ្ឌាមិនបានបង្ហាញទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាសាធារណៈឡើយ។ សហព័ន្ធអ្នកវិទ្យាសាស្រ្ត FAS ប៉ាន់ស្មានថា ឥណ្ឌាទំនងជាមានសារធាតុផ្លូតូនីញ៉ូមកម្រិតសម្រាប់ផលិតអាវុធប្រហែល ៧៣០ គីឡូក្រាម ដែលអាចផ្តល់វត្ថុធាតុដើម សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី ១៤០ ទៅ ២២៥ គ្រាប់។ ក្រៅពីអាវុធនុយក្លេអ៊ែរ ឥណ្ឌាមានប្រព័ន្ធបាញ់បង្ហោះអាវុធនុយក្លេអ៊ែរចំនួន ៩ ប្រភេទ រួមមានយន្តហោះចំនួន ២ ប្រភេទ, មីស៊ីលផ្លោងបាញ់ពីដីចំនួន ៦ ប្រភេទ…

  • រុស្ស៊ី ព្រមានប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹង លីទុយអានី

    រុស្ស៊ី ព្រមានប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹង លីទុយអានី

    មូស្គូ ៖ ប្រទេសរុស្ស៊ី នៅថ្ងៃ សុក្រ បានព្រមានប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងលីទុយអានី ខណៈប្រទេសបាល់ទិកមួយនេះ កំពុងពិចារណាលុបចោលការហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ការព្រមានរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីគណបក្សនយោបាយនៅក្នុងសភាលីទុយអានី បានឯកភាពជំហានដំបូង លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកបម្រាមដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីខ្លួន កាលពីខែកក្កដា។ ក្រោយមក គណៈកម្មាធិការកិច្ចការច្បាប់របស់សភា បានបោះឆ្នោតគាំទ្រសំណើនេះ ក្នុងលទ្ធផល ៧ សំឡេងទល់នឹង ២ កាលពីថ្ងៃទី៩ ខែកញ្ញា។ ជាមួយនឹងលទ្ធផលនេះ ត្រូវបានរំពឹងថា នឹងបើកផ្លូវឱ្យមានការសម្រេចចុងក្រោយនៅដើមឆ្នាំ២០២៧។ ការលុបចោលការហាមឃាត់នេះ នឹងអនុញ្ញាតឱ្យលីទុយអានីដែលចូលជាសមាជិកអង្គការណាតូតាំងពីឆ្នាំ២០០៤ អាចដាក់ពង្រាយកម្លាំង ឬអាវុធនុយក្លេអ៊ែរនៅលើទឹកដីប្រទេសខ្លួនបាន។ ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានលីទុយអានីចំៗថា ប្រទេសបាល់ទិកមួយនេះ នឹងស្ថិតនៅក្នុងគោលដៅវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ប្រសិនបើមានការដាក់ពង្រាយអាវុធប្រល័យលោកនេះនៅលើទឹកដីលីនុយអានី។ លោក Peskov បានបោះសម្តីគំរាមទុកមុនថា ប្រសិនបើមានអាវុធនុយក្លេអ៊ែរនៅក្នុងទឹកដីលីទុយអានី ហើយអាវុធទាំងនោះ ត្រូវបានតម្រង់ទិសមករករុស្ស៊ី នោះទឹកដីរបស់លីទុយអានី ក៏នឹងក្លាយជាគោលដៅរបស់អាវុធនុយក្លេអ៊ែររុស្ស៊ីផងដែរ។ បើតាម Kyiv post, ការគំរាមធ្ងន់ៗនេះ កើតឡើងក្រោយរុស្ស៊ីចាប់ផ្តើមដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងទឹកដីបេឡារុស ដែលជាប្រទេសមិនមានអាវុធនុយក្លេអ៊ែរ កាលពីខែមិថុនា…

  • អឺរ៉ុប អនុម័តជំនួយការពារជាតិបន្ថែម ៧ ពាន់លានដុល្លារ ដល់ អ៊ុយក្រែន

    អឺរ៉ុប អនុម័តជំនួយការពារជាតិបន្ថែម ៧ ពាន់លានដុល្លារ ដល់ អ៊ុយក្រែន

    ព្រុចសែល ៖ គណៈកម្មការអឺរ៉ុប នៅថ្ងៃ សុក្រ បានអនុម័តថវិកាបន្ថែមចំនួន ៧.១ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដើម្បីទិញសម្ភារៈការពារជាតិសំខាន់ៗ រួមមានមីស៊ីលស្ទាក់ចាប់ និងសំណាញ់មេឃ គ្រាប់រំសេវ យន្តហោះដ្រូន និងឧបករណ៍សង្គ្រាមអេឡិចត្រូនិក។ បើតាម Anadolu, កញ្ចប់ថវិកានេះ មានគោលបំណងពង្រឹងសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការទប់ទល់នឹងការកើនឡើងការវាយប្រហារដោយមីស៊ីលផ្លោង និងយន្តហោះដ្រូនរបស់រុស្ស៊ី។ កញ្ចប់ថវិកានេះដែរ នឹងផ្តល់ហិរញ្ញប្បទានសម្រាប់ការទិញសម្ភារៈពីក្រុមហ៊ុនការពារជាតិទាំងនៅក្នុងសហភាពអឺរ៉ុប និងនៅអ៊ុយក្រែន ហើយអនុញ្ញាតឱ្យទីក្រុងកៀវទិញមីស៊ីលស្ទាក់ចាប់ PAC-3 សម្រាប់ប្រព័ន្ធខែលការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក។ ប្រភពដដែលបញ្ជាក់ថា ថវិកានេះស្ថិតក្រោមប្រាក់កម្ចីគាំទ្រអ៊ុយក្រែនរបស់សហភាពអឺរ៉ុបចំនួន ១០៤ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៦-២០២៧ ក្នុងនោះ ជិត ៧០ ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ និង ៣៤ ពាន់លានដុល្លារទៀតសម្រាប់ថវិកាជំនួយ។ បច្ចុប្បន្ន សហភាពអឺរ៉ុបបានបញ្ចេញកញ្ចប់ថវិកាការពារជាតិប្រហែល ៩,៦ ពាន់លានដុល្លារ ទៅឱ្យអ៊ុយក្រែនរួចរាល់ហើយនៅក្នុងឆ្នាំ ២០២៦នេះ ខណៈទីក្រុងកៀវកំពុងត្រៀមខ្លួន សម្រាប់រលកថ្មីនៃការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងបណ្តាញថាមពលរបស់ខ្លួននៅក្នុងរដូវរងាខាងមុខ។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen…

  • លោក ពូទីន ចោទ លោកខាងលិច ប្រឹងស្តារភាពជាអ្នកដឹកនាំពិភពលោកឡើងវិញ ទោះត្រូវប្រើវិធីសាស្រ្តកខ្វក់ក៏ដោយ

    លោក ពូទីន ចោទ លោកខាងលិច ប្រឹងស្តារភាពជាអ្នកដឹកនាំពិភពលោកឡើងវិញ ទោះត្រូវប្រើវិធីសាស្រ្តកខ្វក់ក៏ដោយ

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃ សុក្រ បានចោទប្រកាន់ចំៗថា ប្រទេសលោកខាងលិចកំពុងព្យាយាមស្តារភាពជាអ្នកដឹកនាំពិភពលោកឡើងវិញ “តាមគ្រប់មធ្យោបាយចាំបាច់ណាមួយ” ទោះបីជាត្រូវប្រើប្រាស់វិធីសាស្រ្តកខ្វក់ក៏ដោយ។ បើតាម Anadolu, លោក ពូទីន អះអាងបែបនេះ អំឡុងពេលលោកចូលរួមកិច្ចប្រជុំធុរកិច្ចនៃក្រុមប្រទេស BRICS នៅទីក្រុងញូដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃ សុក្រ ។ មេដឹកនាំរុស្ស៊ីរូបនេះ បញ្ជាក់ថា លោកខាងលិចបានបង្វែរការប្រកួតប្រជែងសេដ្ឋកិច្ច ទៅជាយុទ្ធសាស្ត្របង្ខិតបង្ខំដ៏អាក្រក់ ដូចជាការដាក់ទណ្ឌកម្មខុសច្បាប់ និងការគំរាមកំហែងដាក់ទណ្ឌកម្មទ្វេដងលើប្រទេសដទៃ។ លោកថា ជាក់ស្តែង រុស្ស៊ីបានទប់ទល់នឹងទណ្ឌកម្មជាង ៣០,០០០ លើករួចមកហើយ ដោយលោកសង្កត់ធ្ងន់ថា ចំនួននេះស្ទើរតែទ្វេដងនៃទណ្ឌកម្មដែលដាក់លើប្រទេសទាំងអស់នៅលើពិភពលោកបូកបញ្ចូលគ្នា។ លោក ពូទីន ដែលមានវ័យ៧៣ឆ្នាំរូបនេះ បន្ថែមថា ការព្យាយាមរក្សាអំណាចរបស់លោកខាងលិច រាប់បញ្ចូលទាំងការវាយប្រហាររូបវន្ត ឬការបំផ្លិចបំផ្លាញលើបណ្តាញដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម និងបំពង់បង្ហូរប្រេង និងហ្គាស ជាពិសេសការប៉ុនប៉ងបិទខ្ទប់ច្រករបៀងដឹកជញ្ជូនអន្តរជាតិ និងការរឹបអូសយកនាវាចរណ៍តាមផ្លូវសមុទ្រ។ ទោះបីជាយ៉ាងណា ប្រធានាធិបតីរុស្ស៊ីរូបនេះសង្កត់ធ្ងន់ថា ពិភពលោកបច្ចុប្បន្នកំពុងផ្លាស់ប្តូរទៅរកប្រព័ន្ធពហុប៉ូល ដោយមានក្រុមប្រទេស BRICS ជាក្បាលម៉ាស៊ីន…