-
ទីភ្នាក់ងារ IAEA ចោទ អ៊ីរ៉ង់ មិនគោរពតាមកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

តេហេរ៉ង់ ៖ ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅថ្ងៃ ព្រហស្បតិ៍ បានអនុម័សេចក្តីសម្រេចចោទប្រកាន់អ៊ីរ៉ង់ ពីបទមិនគោរពតាមកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងបានបញ្ជូនបញ្ហានេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ បើតាម Aljazeera, នេះជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ ដែលក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA អនុម័តសេចក្តីសម្រេចចោទប្រកាន់បែបនេះ។ ទីភ្នាក់ងារ IAEA បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការខ្វះព័ត៌មានអំពីសម្ភារៈនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់បានប្រកាស និងមិនអាចចូលទៅត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរសំខាន់ៗ ដើម្បីផ្ទៀងផ្ទាត់ថា សកម្មភាពទាំងនោះមានលក្ខណៈសន្តិភាព។ ជាមួយគ្នានេះ ទីភ្នាក់ងារ IAEA អំពាវនាវឱ្យអ៊ីរ៉ង់ចូលរួមការចរចាដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីបង្កើតទំនុកចិត្តអន្តរជាតិលើលក្ខណៈសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។ យ៉ាងណា អ៊ីរ៉ង់បានបដិសេធ និងថ្កោលទោសសេចក្តីសម្រេចនេះ ដោយចាត់ទុកថា មានហេតុផលនយោបាយ និងគ្មានមូលដ្ឋាន។ អ៊ីរ៉ង់អះអាងថា ខ្លួនមិនអាចអនុញ្ញាតឱ្យអ្នកត្រួតពិនិត្យចូលទីតាំងនុយក្លេអ៊ែរបានពេញលេញ គឺដោយសារតែបញ្ហាសង្គ្រាម និងអសន្តិសុខ។ បន្ថែមលើនេះ ទីក្រុងតេហេរ៉ង់ បានសង្កត់ធ្ងន់ថា ខ្លួនមិនមានបំណងផលិតអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែមានសិទ្ធិអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលក្រោមសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ NPT៕ ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម…
-
លោក ត្រាំ ប្រកាសប្តូរឈ្មោះច្រកហ័រមូស មកដាក់ជាឈ្មោះរបស់ខ្លួន «ច្រកសមុទ្រត្រាំ»

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានថ្លែងថា សហរដ្ឋអាមេរិកនឹងហៅច្រកសមុទ្រ Hormuz ថា ជាច្រកសមុទ្រត្រាំ ឬ Trump Strait ហើយបានបន្ថែមថា សហរដ្ឋអាមេរិកកំពុង ទទួលបានជ័យជម្នះ ក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។ លោក Trump បានថ្លែងនៅក្នុងសន្និបាតពាក់កណ្តាលអាណត្តិរបស់គណបក្សសាធារណរដ្ឋ នៅទីក្រុង Dallas រដ្ឋ Texas កាលពីយប់ថ្ងៃពុធថា ៖ «តម្លៃប្រេងនឹងធ្លាក់ចុះភ្លាមៗនៅពេលដែលយើងឈ្នះសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលកំពុងកើតឡើងនៅពេលនេះ យើងនឹងឈ្នះ»។ លោកបន្តថា «យើងគ្រប់គ្រងច្រកសមុទ្រ Hormuz ខ្ញុំគិតថា យើងគួរតែហៅច្រកសមុទ្រ Hormuz ថា ជាច្រកសមុទ្រ Trump»។ លោកបាននិយាយបញ្ជាក់បន្ថែមថា «ខ្ញុំនឹងធ្វើការប្រកាសមួយ…យើងនឹងហៅវាថាជាច្រកសមុទ្រ Trump ហើយខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំអ៊ីរ៉ង់នឹងពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ»។ បើតាម anadolu, ការថ្លែងរបស់លោកបានធ្វើឡើង ចំពេលដែលមានភាពតានតឹងកើនឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជុំវិញបញ្ហាច្រកសមុទ្រ Hormuz ទោះបីជាមានការចុះហត្ថលេខាលើអនុស្សរណៈមួយកាលពីខែមិថុនា ដែលគ្រោងនឹងមានកិច្ចព្រមព្រៀងបើកច្រកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញ ដើម្បីជាជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយក៏ដោយ។ ក្រៅពីបញ្ហាច្រកហ័រមូស, លោក…
-
អ៊ីរ៉ង់បាញ់កម្ទេចដ្រូនអាមេរិក ពេលកំពុងប្រមូលទិន្នន័យនៅតំបន់ឈូងសមុទ្រ

តេហេរ៉ង់ ៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាង កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានកំណត់គោលដៅវាយប្រហារលើដ្រូនប្រមូលទិន្នន័យនៅក្នុងតំបន់ឈូងសមុទ្រ របស់អាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយសារព័ត៌មាន Sepah , កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានប្រកាសថា កងទ័ពជើងទឹករបស់ខ្លួនបានកំណត់គោលដៅលើនាវាគ្មានមនុស្សបើក USV របស់សហរដ្ឋអាមេរិកមួយគ្រឿង នៅឯច្រកសមុទ្រ Hormuz។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក្រោមចំណងជើងថា “ការបំផ្លាញដ្រូន Saildrone របស់អាមេរិកនៅច្រកសមុទ្រ Hormuz”, ពួកគេបានបញ្ជាក់ថា «កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC បានកំណត់គោលដៅលើដ្រូនមានរូបរាង្គដូចនាវាគ្មានមនុស្សបើកប្រភេទ Saildrone Explorer មួយគ្រឿង នៅតំបន់ច្រកសមុទ្រ Hormuz»។ កងកម្លាំងយោធាដែលមានមូលដ្ឋានលើមនោគមវិជ្ជារបស់អ៊ីរ៉ង់មួយនេះ បានបន្ថែមថា ដ្រូនសមុទ្រនោះត្រូវបានប្រើប្រាស់នៅក្នុងតំបន់ដោយកងនាវាចរទី ៥ របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅប្រទេសបារ៉ែន។ កន្លងមក ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានប្រើប្រាស់នាវាគ្មានមនុស្សបើកប្រភេទ Saildrone Explorer ដើម្បីប្រមូលទិន្នន័យ និងរូបភាពនៅក្នុងតំបន់ឈូងសមុទ្រ។ ដ្រូនសមុទ្រទាំងនេះដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ហើយអាចដាក់ឱ្យបំពេញបេសកកម្មនៅក្នុងមហាសមុទ្របានរហូតដល់រយៈពេលមួយឆ្នាំ។ កាលពីថ្ងៃពុធ អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានចាប់យកដ្រូននាវាមុជទឹកគ្មានមនុស្សបើករបស់អាមេរិកមួយគ្រឿង។ ទោះជាយ៉ាងណា យោធាអាមេរិកបានអះអាងថា ដ្រូនក្រោមទឹកមួយគ្រឿងរបស់ខ្លួនបានជួបបញ្ហាបច្ចេកទេស ឬ ដំណើរការមិនប្រក្រតី៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
រុស្ស៊ី បង្អួតយន្តហោះដ្រូនថ្មី អាចបំពាក់លើយន្តហោះចម្បាំង Su-57

មូស្គូ ៖ ប្រទេសរុស្ស៊ីបានបង្អួតយន្តហោះដ្រូនអត្តឃាត UAV ថ្មី ដែលអាចបំពាក់លើយន្តហោះចម្បាំងបំបាំង Su-57 ដើម្បីប្រែក្លាយយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ របស់ខ្លួនមួយនេះ ក្លាយជាមេបញ្ជាការយន្តហោះដ្រូនអត្តឃាត ឬ “Drone Mothership”។ គោលបំណងចម្បងនៃការកែប្រែយន្តហោះចម្បាំង Su-57 ទៅជាមេបញ្ជាការយន្តហោះដ្រូនអត្តឃាតនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពប្រយុទ្ធតាមផ្លូវអាកាសឱ្យកាន់តែខ្លាំងក្លា ជាពិសេសកាត់បន្ថយហានិភ័យចំពោះយន្តហោះ និងអ្នកបើកយន្តហោះ។ បើតាម Military Watch magazine, ក្រុមហ៊ុនការពារជាតិយក្សរបស់រុស្ស៊ី Sukhoi បានសិក្សាលើគម្រោងផលិតយន្តហោះដ្រូនអត្តឃាត UAV សម្រាប់បំពាក់លើយន្តហោះចម្បាំង Su-57 តាំងពីឆ្នាំ២០២៣-២០២៤មកម្ល៉េះ។ ស្ថិតក្រោមផែនការនេះ យន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥នេះ នឹងដើរតួជាមជ្ឈមណ្ឌលបញ្ជាការ និងបញ្ជូនយន្តហោះដ្រូនទៅធ្វើបេសកកម្មដែលមានហានិភ័យខ្ពស់ជំនួស។ សមត្ថភាពពិសេសរបស់យន្តហោះដ្រូន UAV ថ្មីនេះ គឺអាចធ្វើបេសកកម្មដោយស្វ័យប្រវត្តិ ដូចជា ការឈ្លបយកការណ៍ពីគោលដៅសត្រូវ, ស្វែងរក និងកំណត់ទីតាំងប្រព័ន្ធខែលការពារដែនអាកាស។ បន្ថែមលើនេះ ពួកវាក៏មានសមត្ថភាពប្រឆាំងសង្គ្រាមអេឡិចត្រូនិក និងរំខានប្រព័ន្ធទំនាក់ទំនង ឬឧបករណ៍ចាប់សញ្ញា ជាពិសេសអាចដើរតួជាយន្តហោះដ្រូនអត្តឃាតវាយប្រហារគោលដៅសត្រូវផ្ទាល់តែម្តង។ យុទ្ធសាស្ត្រថ្មីនេះទៀតសោត ក៏ត្រូវបានអ្នកជំនាញមើលឃើញថា ជាបដិវត្តន៍មួយ និងជាទិសដៅផ្លាស់ប្តូរមុខមាត់សង្គ្រាមផ្លូវអាកាសសម្រាប់ពេលអនាគត តាមរយៈការរួមបញ្ចូលគ្នារវាងយន្តហោះចម្បាំងមានមនុស្សបើក និងហ្វូងយន្តហោះដ្រូនអត្តឃាត៕ ប្រភព ៖…
-
ចិន សំងំពង្រីកមូលដ្ឋានសាកល្បងយន្តហោះចម្បាំងជំនាន់ថ្មីប្រជែង អាមេរិក

ប៉េកាំង ៖ ប្រទេសចិនកំពុងសំងំផ្លាស់ប្តូររូបរាងអាកាសយានដ្ឋានមួយកន្លែងយ៉ាងឆាប់រហ័ស ដែលនៅតំបន់វាលខ្សាច់ដាច់ស្រយាល ឱ្យក្លាយទៅជាមូលដ្ឋានសាកល្បងហោះហើរដ៏សំខាន់ សម្រាប់កងយន្តហោះចម្បាំងទំនើបៗជំនាន់ថ្មីរបស់ខ្លួន ដើម្បីប្រជែងនឹងសហរដ្ឋអាមេរិក។ បើតាម Interesting engineering, រូបភាពផ្កាយរណបថ្មីៗ បង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃមូលដ្ឋានទ័ពអាកាសសម្ងាត់ ស្ថិតនៅជិតតំបន់ Lop Nur នៃខេត្តស៊ីនជាំង ដែលធ្លាប់ជាទីតាំងប្រវត្តិសាស្រ្ត នៃការសាកល្បងអាវុធនុយក្លេអ៊ែររបស់មហាយក្សចិន។ មូលហេតុដែលចិនជ្រើសយកតំបន់ Lop Nur គឺដោយសារតែទីតាំងនេះមានប្រជាជនរស់នៅតិច និងស្ថិតនៅតំបន់ដាច់ស្រយាល ដែលអំណោយផលដល់ការសាកល្បងបច្ចេកវិទ្យាយោធារសើបៗ ពិសេសកាត់បន្ថយការទាក់ទាញក្រសែភ្នែកពីមជ្ឈដ្ឋានខាងក្រៅ។ យោងតាម Times of India, ការសាងសង់មូលដ្ឋាននេះ ត្រូវបានរាយការណ៍ថា ចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៥ ខណៈយន្តហោះគ្មានកន្ទុយ J-36 ដែលជាយន្តហោះចម្បាំងជំនាន់ទី៦ របស់ចិន បានបង្ហាញវត្តមាននៅទីតាំងនេះជាលើកដំបូង។ ក្រោយមក ក៏មានការបែកធ្លាយរូបរាងយន្តហោះជំនាន់ក្រោយមួយទៀត ដែលត្រូវបានគេស្គាល់ជាទូទៅថា J-50 នៅតំបន់នេះ។ ផ្អែកតាមការវាយតម្លៃរបស់ក្រសួងសង្គ្រាមអាមេរិក, យន្តហោះចម្បាំង J-36 និង J-50 កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍដំបូង ហើយអាចចូលប្រតិបត្តិការនៅឆ្នាំ២០៣៥។ ប្រភពទម្លាយឱ្យដឹងថា មូលដ្ឋានទ័ពអាកាសសម្ងាត់នេះ មានផ្លូវរត់ប្រវែងប្រហែល ៥ គីឡូម៉ែត្រ…
-
ប៉ាគីស្ថាន ប្រកាសត្រៀមបញ្ចេញកម្លាំងណាតូឥស្លាមដែលមានទ័ពជាង ១ លាននាក់ទៅកម្ចាត់ក្រុមហ៊ូធី

អ៊ីស្លាម៉ាបាដ ៖ ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធបានប្រកាសត្រៀមបញ្ចេញកម្លាំងទ័ពអង្គការណាតូឥស្លាមទៅវាយប្រហារលើក្រុមហ៊ូធី បន្ទាប់ពីក្រុមប្រដាប់អាវុធដ៏មានសក្ដានុពលរបស់ប្រទេសយេម៉ែនមួយនេះ វាយប្រហារមកលើប្រទេសអារ៉ាប៊ីសាអូឌីត ។ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បានថ្លែងប្រាប់បណ្តាញព័ត៌មាន Geo News ថា ការវាយប្រហារណាមួយមកលើប្រទេសអារ៉ាប៊ី សាអូឌីត អាចនឹងធ្វើឱ្យកិច្ចព្រមព្រៀងការពារជាតិរួមគ្នា Mecca ឬ គេស្គាល់ថា ជាអង្គការណាតូឥស្លាម ដែលទើបតែបានចុះហត្ថលេខា ថ្មីៗនេះ ត្រូវចាប់ផ្ដើមអនុវត្តភ្លាមៗ ពោលគឺបន្ទាប់ពីក្រុមហ៊ូធី នៅប្រទេសយេម៉ែន បានបាញ់ប្រហារគ្រាប់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងដែនដីនៃប្រទេស អារ៉ាប៊ី សាអូឌីត។ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថានរូបនេះបញ្ជាក់ថា «ប្រសិនបើមានការឈ្លានពាន ឬ ការរីករាលដាលនៃជម្លោះពីយេម៉ែន ចូលទៅក្នុងអារ៉ាប៊ី សាអូឌីត, នោះកិច្ចព្រមព្រៀង Mecca នឹងត្រូវយកមកអនុវត្តជាប្រាកដ។ យើងមានកាតព្វកិច្ចតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ហើយយើងនឹងគោរពតាមការប្តេជ្ញាចិត្តនេះ នៅពេលមានតម្រូវការ»។ ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ូធី ដែលស្និទ្ធនឹងអ៊ីរ៉ង់ បានបើកការវាយប្រហារនៅភាគខាងត្បូងប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៣ នាក់រងរបួស ខណៈជម្លោះរវាងក្រុមហ៊ូធី និងកងកម្លាំងរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ី សាអូឌីត កំពុងមានភាពតានតឹងយ៉ាងខ្លាំង…
-
ស៊ីរី ប្រកាសថ្កោលទោសលោក Netanyahu លួចចូលទឹកដីខ្លួន គ្មានការអនុញ្ញាត

ដាម៉ាស់ ៖ ប្រទេសស៊ីរីបានប្រកាសថ្កោលទោស លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលបានលួចចូលទៅក្នុងចូលទឹកដីរបស់ខ្លួន ដោយគ្មានការអនុញ្ញាត ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសស៊ីរីកាលពីថ្ងៃពុធ ។ ក្រសួងការបរទេសស៊ីរីចាត់ទុកសកម្មភាពនេះថា ជាទង្វើខុសច្បាប់ និង រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើដែនអធិបតេយ្យភាពរបស់ទីក្រុងដាម៉ាស់ ព្រមទាំង បំពានច្បាប់អន្តរជាតិ នៅក្នុងលក្ខណៈបង្កហេតុ ។ ក្រសួងថា ការលួចចូលទឹកដីប្រទេសស៊ីរីពីសំណាក់លោក Netanyahu បានកើតមានឡើង ស្របពេលដែល ការបន្តចូលឈ្លានពាន និងការវាយប្រហាររបស់អ៊ីស្រាអែល នៅក្នុងទឹកដីស៊ីរី កំពុងបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងដល់សន្តិសុខ និង ស្ថិរភាពក្នុងតំបន់។ ក្រសួងការបរទេសស៊ីរីព្រមានទៀតថា អ៊ីស្រាអែលត្រូវតែទទួលខុសត្រូវចំពោះផលវិបាកនានា ហើយបានអំពាវនាវដល់អង្គការសហប្រជាជាតិ, អង្គការអន្តរជាតិ និងបណ្តាប្រទេសដែលមានឥទ្ធិពល ឱ្យចាត់វិធានការដើម្បីបញ្ឈប់ការវាយប្រហារទាំងនោះ និងធានាឱ្យមានការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងឆ្នាំ ១៩៧៤ ដែលជាកិច្ចព្រមព្រៀងដកកងកម្លាំងចេញពីតំបន់ Golan Heights ផងដែរ ។ បើតាម Anadolu , អ៊ីស្រាអែលបានកាន់កាប់តំបន់ Golan Heights របស់ស៊ីរី តាំងពីឆ្នាំ១៩៦៧ និងបានបញ្ចូលទឹកដីនោះមកជាផ្នែកមួយនៃខ្លួនឯងជាឯកតោភាគីនៅឆ្នាំ…
-
រុស្ស៊ី និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទុនបម្រុងប្រេងយុទ្ធសាស្រ្ត

មូស្គូ ៖ ក្រុមហ៊ុនរដ្ឋ Zarubezhneft របស់រុស្ស៊ី និង Petrovietnam របស់វៀតណាម កាលពីថ្ងៃ ពុធ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបង្កើតទុនបម្រុងប្រេងយុទ្ធសាស្ត្រនៅលើទឹកដីប្រទេសវៀតណាម ។ កិច្ចព្រមព្រៀងថាមពលរវាងទីក្រុងមូស្គូ និងហាណូយនេះ បានបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរ ក្នុងអំឡុងដំណើរទស្សនរបស់ប្រធានាធិបតីវៀតណាម លោក តូ ឡាំ មកកាន់ទីក្រុងមូស្គូ។ ទស្សនកិច្ចរបស់លោក តូ ឡាំ កើតឡើងចំពេលដែលវិស័យប្រេងរបស់រុស្ស៊ីកំពុងប្រឈមមុខនឹងសម្ពាធ ដោយសារអ៊ុយក្រែនសម្រុកវាយប្រហារយ៉ាងខ្លាំងក្លាទៅលើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីនៅក្នុងឆ្នាំនេះ។ បើតាម Kyiv post, ក្នុងជំនួបជាមួយមេដឹកនាំវៀតណាម លោកប្រធានាធិបតី ពូទីន បញ្ជាក់ថា ជំហររបស់រុស្ស៊ី និងវៀតណាមលើបញ្ហាតំបន់ និងអន្តរជាតិភាគច្រើនស្របគ្នា ហើយប្រទេសទាំងពីរគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ លោកថា វិមានក្រឹមឡាំងកំពុងពិចារណាអនុញ្ញាតឱ្យពលរដ្ឋវៀតណាម ធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ី ដោយមិនចាំបាច់មានទិដ្ឋាការនាពេលអនាគតដ៏ខ្លី។ ប៉ុន្តែលោកមិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ។ យោងតាមការលើកឡើងរបស់លោក ពូទីន, ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងវៀតណាមកើនឡើងជិត ៦% ក្នុងឆ្នាំ ២០២៥ ហើយសន្ទុះកំណើននេះបានបន្តកើនឡើងខ្លាំងនៅឆមាសទី១ ឆ្នាំ២០២៦។ ចំណែកខាងភាគីវៀតណាមវិញ រំពឹងថា…
-
ប្រេង Brent បន្តឡើងថ្លៃលើស១០០ដុល្លារ ក្នុង១បារ៉ែល ខណៈការវាយប្រហារលើនាវាដឹកប្រេងបង្កើនក្តីបារម្ភអំពីការផ្គត់ផ្គង់

បរទេស ៖ តម្លៃប្រេងឆៅ Brent នៅថ្ងៃព្រហស្បតិ៍នេះ បន្តកើនឡើងលើសពីតម្លៃ ១០០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលពាណិជ្ជករកំពុងត្រៀមខ្លួនសម្រាប់បញ្ហាអាក់ខាននៃការផ្គត់ផ្គង់កាន់តែធ្ងន់ធ្ងរ ពោលគឺបន្ទាប់ពីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារទ្រង់ទ្រាយធំបំផុតលើនាវាដឹកជញ្ជូន ចាប់តាំងពីជម្លោះរយៈពេល ៦ ខែរបស់គូជម្លោះទាំងពីរបានចាប់ផ្តើម។ តម្លៃប្រេងឆៅ Brent បានកើនឡើង ០,១ ភាគរយ ពោលគឺដល់ ១០១,៣៤ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកវិញ មានតម្លៃ ៩៦,៥៥ ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើង ០,៥ ភាគរយ។ អ៊ីរ៉ង់បាននិយាយ កាលពីថ្ងៃពុធថា ខ្លួនបានវាយប្រហារនាវាចំនួន ១០ គ្រឿង នៅជិតច្រកសមុទ្រ Hormuz បន្ទាប់ពីសហរដ្ឋអាមេរិកបានបាញ់ពន្លិចនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៥ គ្រឿង ហើយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងបង្កើនកម្រិតនៃការឆ្លើយតបចំពោះការវាយប្រហារណាមួយបន្ថែមទៀត។ លោក Daniel Hynes អ្នកវិភាគនៅធនាគារ ANZ បានលើកឡើង នៅក្នុងកំណត់ត្រាផ្ញើជូនអតិថិជនថា «ការវាយប្រហារសងសឹកគ្នាទៅវិញទៅមកនេះ បង្ហាញថា ការដឹកជញ្ជូនប្រេងចេញពីឈូងសមុទ្រពែរ្សទំនងជានឹងបន្តជួបបញ្ហាអាក់ខាន…
-
លោក ត្រំា សន្យាឲ្យពលរដ្ឋម្នាក់៥ពាន់ដុល្លារ បើបក្សលោកបន្តគ្រប់គ្រងសភា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ បានប្រកាសសន្យាផ្តល់ប្រាក់ ៥,០០០ ដុល្លារដល់ជនជាតិអាមេរិកម្នាក់ៗ ប្រសិនបើគណបក្សសាធារណរដ្ឋរក្សាបានការគ្រប់គ្រងសភា នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ លោកប្រធានាធិបតី Donald Trump បានសន្យាថា ពលរដ្ឋអាមេរិកពេញវ័យម្នាក់ៗនឹងទទួលបានប្រាក់ចំនួន ៥,០០០ ដុល្លារពីរដ្ឋាភិបាលសហព័ន្ធ ប្រសិនបើគណបក្សសាធារណរដ្ឋរបស់លោកទទួលបានជោគជ័យក្នុងការរក្សាការគ្រប់គ្រងសភា អំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅ នាខែវិច្ឆិកាខាងមុខ។ លោក Trump បានថ្លែងទៅកាន់សមាជិកគណបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋ Texas ថា «ដូច្នេះ ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះ អ្នកក៏នឹងឈ្នះជាមួយយើងដែរ ហើយអ្នកនឹងទទួលបានប្រាក់ ៥,០០០ ដុល្លារ។ វាត្រូវបានគេហៅថាជា ភាគលាភ Trump ឬ Trump dividend»។ ការថ្លែងនេះធ្វើឡើងនៅពេលដែលគណបក្សសាធារណរដ្ឋកំពុងជួបការលំបាកក្នុងការស្ទង់មតិប្រកួតប្រជែងជាមួយគណបក្សប្រជាធិបតេយ្យ។ យ៉ាងណាមិញ លោក Donald Trump មិនបានបញ្ជាក់ថា ប្រាក់នោះនឹងមកពីប្រភពណានោះទេ ដោយគ្រាន់តែលើកឡើងថា «ប្រទេសរបស់យើងកំពុងរកប្រាក់ចំណូលបានយ៉ាងច្រើន»៕ ប្រភព ៖ AFP ប្រែសម្រួល ៖…