-
អ៊ីស្រាអែល ក្រឡាស់សម្តីថា មិនមានផែនការបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីហ្គាហ្សាទេ

ហ្ស៊េរុយសាឡឹម ៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានប្រកាសកាលពីថ្ងៃ ពុធ ថា រដ្ឋាភិបាលអ៊ីស្រាអែលមិនមានផែនការបង្ខំ ឬនិរទេសប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាទេ។ ការអះអាងនេះ ធ្វើឡើងផ្ទុយគ្នាស្រឡះពីរដ្ឋមន្ត្រីអ៊ីស្រាអែលចំនួនពីររូប ដែលបានលើកឡើងពីគំនិតឱ្យបណ្តេញប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សាក្នុងទ្រង់ទ្រាយធំ។ លោក Saar បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅប្រទេសស្លូវេនី ថា ប្រសិនបើប្រជាជនណាម្នាក់ចង់ចាកចេញដោយស្ម័គ្រចិត្ត និងមានប្រទេសផ្សេងព្រមទទួលយកប្រជាជនហ្គាហ្សា នោះអ៊ីស្រាអែលនឹងមិនជំទាស់ទេ ប៉ុន្តែអ៊ីស្រាអែលក៏មិនបង្ខំនរណាម្នាក់ឱ្យចាកចេញដែលប្រឆាំងនឹងឆន្ទៈរបស់ពួកគេដែរ។ យ៉ាងណា សេចក្តីថ្លែងការណ៍របស់លោក Saar កើតឡើងចំពេលមានការលើកឡើងផ្ទុយគ្នាពីមន្ត្រីអ៊ីស្រាអែលមួយចំនួន។ ជាក់ស្តែង រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយនៅថ្ងៃទី២ ខែកញ្ញាថា មិនអាចមានដំណោះស្រាយពិតប្រាកដសម្រាប់ហ្គាហ្សា ដោយគ្មានការធ្វើចំណាកស្រុករបស់ប្រជាជនប៉ាឡេស្ទីនឡើយ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល លោក Itamar Ben-Gvir នៅថ្ងៃទី៣ ខែកញ្ញា ក៏បានលើកឡើងពីផែនការរយៈពេល ៧ ឆ្នាំ ដើម្បីបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា តាមអ្វីដែលលោកហៅថា ការធ្វើចំណាកស្រុកដោយស្ម័គ្រចិត្ត។ លោក Ben-Gvir បានបង្ហាញផែនការមួយដែលមានគោលបំណងឱ្យមានការចាកចេញរបស់ប្រជាជនប៉ាឡេស្ទីនចំនួន ២៥ម៉ឺននាក់ចេញពីតំបន់ហ្គាហ្សាក្នុងឆ្នាំដំបូង បន្ទាប់មក គឺប្រជាជនដែលនៅសល់ប្រហែល…
-
កូរ៉េខាងជើង សំងំសង់កន្លែងចម្រាញ់អ៊ុយរ៉ាញ៉ូមថ្មីមួយ ខណៈអ្នកជំនាញថា មានរោងចក្រច្រើនទៀតនៅតែលាក់បាំង

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានសាងសង់កន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថ្មីមួយ សម្រាប់ផលិតអាវុធប្រល័យលោក នៅឯមជ្ឈមណ្ឌលនុយក្លេអ៊ែរដ៏សំខាន់ក្នុងតំបន់ Yongbyon ។ បើតាម Straits Times, ទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមថ្មីនេះ មានសមត្ថភាព អាចផ្ទុកម៉ាស៊ីន Centrifuge បានរហូតដល់ ២៨ឈុត ហើយថែមទាំងចាប់ផ្តើមដំណើរការផ្នែកបន្ថែមមួយ នៅឯទីតាំងចម្រាញ់ក្នុងតំបន់ Kangson ផងដែរ។ ជាមួយគ្នានេះ លោក Edward Howell សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Oxford និយាយថា អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺរោងចក្រនុយក្លេអ៊ែរជាច្រើនទៀតរបស់កូរ៉េខាងជើង នៅតែត្រូវបានលាក់បាំង និងពិបាកកំណត់គោលដៅ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ (IAEA) បញ្ជាក់ថា គេកំណត់បានអត្តសញ្ញាណអគារថ្មីមួយ មានកម្ពស់២ជាន់នៅរោងចក្រ Yongbyon ថា ជាកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទី២ នៃរោងចក្រនោះ។ យោងតាមរបាយការណ៍, មានសញ្ញាបង្ហាញថា ប្រតិបត្តិការបានចាប់ផ្តើមកាលពីខែមករា នៅឯទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងតំបន់ Kangson ក្បែររដ្ឋធានីព្យុងយ៉ាង នៅក្នុងផ្នែកបន្ថែមមួយដែលត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០២៤។ របាយការណ៍នេះ គឺពឹងផ្អែកលើរូបភាពពីផ្កាយរណប និងប្រភពព័ត៌មានបើកចំហនានា រួមទាំងរូបថតដែលផ្សព្វផ្សាយដោយកាសែតរដ្ឋរបស់កូរ៉េខាងជើង ដើម្បីតាមដានសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ ទន្ទឹមគ្នា ទីភ្នាក់ងារ…
-
លោក ត្រាំ ប្រកាសថា សង្គ្រាមអ៊ីរ៉ង់នឹងចប់ភ្លាម ក្រោយការបោះឆ្នោតអាមេរិក

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានលើកឡើង កាលពីថ្ងៃពុធថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ «ភ្លាមៗ» ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ របស់សហរដ្ឋអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ។ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំគិតថាសង្គ្រាមនឹងបញ្ចប់ភ្លាមៗក្រោយការបោះឆ្នោត ដោយសារអ៊ីរ៉ង់ មិនអាចទ្រាំទ្រតទៅទៀតបានទេ»។ លោកក៏បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ថា កំពុងព្យាយាមយ៉ាងខ្លាំងក្លាដើម្បីជះឥទ្ធិពល ដល់ការបោះឆ្នោតនេះ។ លោក ត្រាំ ក៏បានលើកឡើងដែរថា ការចរចាបន្ថែមជាមួយប្រទេសអ៊ីរ៉ង់អាចនឹងកើតឡើង ប៉ុន្តែ «វាមិនមែនជារឿងដែលយើងកំពុងពិចារណានោះទេ»។ បើតាម BBC, ការលើកឡើងរបស់លោក បានធ្វើឡើងនៅពេលដែលលោកកំពុងធ្វើដំណើរទៅកាន់រដ្ឋ Texas សម្រាប់សន្និបាតលើកដំបូងរបស់គណបក្ស មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ជាពេលដែលតុល្យភាពអំណាចនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចនឹងមានការផ្លាស់ប្តូរ។ លោក Trump កំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃលទ្ធផលស្ទង់មតិ និងសម្ពាធពីផ្ទៃក្នុងគណបក្សសាធារណរដ្ឋរបស់លោកផ្ទាល់ ឱ្យបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។ កាលពីថ្ងៃពុធ តម្លៃប្រេងបានកើនឡើងដល់ ១០០ ដុល្លារ ជាលើកដំបូង ចាប់តាំងពីខែកក្កដាមក ដោយសារតែការកើនឡើងនៃការប្រយុទ្ធគ្នានៅតំបន់មជ្ឈិមបូព៌ា។ ដំបូងឡើយ ប្រធានាធិបតីអាមេរិករូបនេះបានព្យាករថា សង្គ្រាមដែលកំពុងអូសបន្លាយចូលដល់ខែទី ៧ នេះ នឹងមានរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ ជម្លោះនេះ និងផលប៉ះពាល់ជាបន្តបន្ទាប់របស់សង្គ្រាមទៅលើគ្រប់វិស័យ…
-
ជើងហោះហើរអង់គ្លេសរាប់ពាន់ត្រូវបានលុបចោល និងជាប់គាំងភ្លាមៗ

ឡុងដ៍ ៖ ប្រព័ន្ធចរាចរណ៍ផ្លូវអាកាសអង់គ្លេសបានជួបប្រទះនឹងបញ្ហាបច្ចេកទេស បណ្តាលឲ្យជើងហោះហើរក្នុងប្រទេសមួយនេះ ដល់ទៅរាប់ពាន់ជើង ត្រូវបានលុបចោល និង ជាប់គាំងភ្លាមៗ កាលពីថ្ងៃអង្គារ និង ថ្ងៃពុធ។ ក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរួមរបស់អង់គ្លេស ហៅកាត់ NATS បានប្រកាសថា ការលុបចោលជើងហោះហើរ ជាង ១,០០០ ជើង និងការយឺតយ៉ាវនៃជើងហោះហើរ រាប់រយផ្សេងទៀត នាពេលនេះ គឺជាបញ្ហាដ៏ស្មុគស្មាញ និងបានបង្កើតការលំបាកសម្រាប់បណ្តាញអាកាសចរណ៍ទាំងមូល ដែលត្រូវចំណាយពេល ដើម្បីស្តារឡើងវិញ។ យ៉ាងណា ក្រុមហ៊ុន NATS បាននិយាយថា បញ្ហាដែលបានប៉ះពាល់ដល់ប្រព័ន្ធដំណើរការទិន្នន័យជើងហោះហើររបស់ខ្លួនត្រូវបានដោះស្រាយរួចរាល់ហើយ ដោយបញ្ជាក់ថា សុវត្ថិភាពមិនត្រូវបានប៉ះពាល់នោះទេ។ ប៉ុន្តែ លោក Martin Rolfe នាយកប្រតិបត្តិ របស់ក្រុមហ៊ុន NATS បានប្រាប់ថា NATS មិនទាន់បាន ធ្វើការស៊ើបអង្កេតពេញលេញ ដើម្បីស្វែងរកមូលហេតុនៅពីក្រោយបញ្ហាបច្ចេកទេសដែលបង្កឱ្យមានការរំខាននេះនៅឡើយទេ។ យោងតាមទិន្នន័យពីគេហទំព័រតាមដានផ្លូវអាកាស Flightradar24, ជើងហោះហើរចំនួន ១,៣០០ ទៅនិងមក ពីអាកាសយានដ្ឋាន ក្នុងចក្រភពអង់គ្លេស ត្រូវបានលុបចោល កាលពីថ្ងៃអង្គារ។ គេហទំព័រនេះបានបន្ថែមថា…
-
អាមេរិក រូតរះស្វែងរកប្រព័ន្ធកាំភ្លើងការពារដែនអាកាសធូរថ្លៃ ការពារមូលដ្ឋានយោធាក្រៅប្រទេស ទប់ទល់មីស៊ីល និងដ្រូន អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះបានស្វះស្វែងរកប្រព័ន្ធកាំភ្លើងការពារដែនអាកាសចល័ត ដែលមានតម្លៃធូរថ្លៃ ដើម្បីយកមកការពារមូលដ្ឋានយោធារបស់ខ្លួននៅក្រៅប្រទេស ជាពិសេសប្រឆាំងយន្តហោះដ្រូន និងមីស៊ីលនាំផ្លូវរបស់អ៊ីរ៉ង់។ ការស្វែងរកប្រព័ន្ធកាំភ្លើងការពារដែនអាកាសចល័តនេះ កើតមានឡើង បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ព និងទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ និងបំផ្លាញសម្ភារៈយោធា រួមទាំងយន្តហោះចាក់សាំងតាមអាកាស KC-135 ចំនួន ៥ គ្រឿង ។ បើតាម Military Times, កងទ័ពអាកាសអាមេរិកកំពុងស្វែងរកប្រព័ន្ធកាំភ្លើងការពារដែនអាកាសទំហំមធ្យម ដែលអាចមានសមត្ថភាពបាញ់ទម្លាក់ទាំងយន្តហោះដ្រូន និងមីស៊ីលនាំផ្លូវ ហើយកាលបរិច្ឆេទផុតកំណត់នៅត្រឹមថ្ងៃទី៩ ខែតុលាខាងមុខ ។ កងទ័ពអាកាសអាមេរិកនិយាយថា ប្រព័ន្ធអាវុធថ្មីនេះ ត្រូវមានលក្ខណៈអាចចល័តបាន មានទម្ងន់ស្រាល និងអាចដាក់ពង្រាយបានយ៉ាងឆាប់រហ័ស នៅតំបន់ដែលមានការគំរាមកំហែងខ្ពស់ ។ កងទ័ពអាកាសអាមេរិកក៏ចង់ឱ្យប្រព័ន្ធកាំភ្លើងការពារដែនអាកាសចល័តនេះ មានបំពាក់ប្រព័ន្ធរ៉ាដា ប្រព័ន្ធអេឡិចត្រូអុបទិក ប្រព័ន្ធអ៊ីនហ្វ្រា និងឧបករណ៍ចាប់សញ្ញាផ្សេងៗ ដើម្បីរកឃើញ និងតាមដានគោលដៅបានយ៉ាងមានប្រសិទ្ធភាពផងដែរ ។ បន្ថែមលើនេះ ការរចនាប្រព័ន្ធអាវុធថ្មីនេះ ក៏ត្រូវតែផ្តោតសំខាន់លើចំនួនគ្រាប់ដែលអាចផ្ទុកបាន ល្បឿនបាញ់ ចម្ងាយបាញ់ កម្ពស់ប្រតិបត្តិការ ចំនួនទាហានបញ្ជា និងការភ្ជាប់ជាមួយបណ្តាញការពារដែនអាកាសផ្សេងទៀត។ ជាពិសេស កងទ័ពអាកាសអាមេរិកចង់បានអាវុធដែលអាចប្រើគ្រាប់រំសេវមានតម្លៃធូរថ្លៃ ដើម្បីជៀសវាងការប្រើគ្រាប់មីស៊ីលថ្លៃរាប់លានដុល្លារ ទៅបាញ់កម្ទេចយន្តហោះដ្រូនមានតម្លៃថោកជាងឆ្ងាយ។…
-
ចិន ក្លាយជាគោលដៅដ៏ល្អបំផុតសម្រាប់អ្នកជំងឺមហារីកមកពីអាមេរិក និងអឺរ៉ុប

ប៉េកាំង ៖ ប្រទេសចិនកំពុងប្រែក្លាយខ្លួនជាគោលដៅដ៏ល្អបំផុត សម្រាប់អ្នកជំងឺមកពីលោកខាងលិច ដូចជា អាមេរិក និងអឺរ៉ុប ដើម្បីមកព្យាបាលជំងឺមហារីក ។ បើតាមរបាយការណ៍របស់ The Wall Street Journal, ក្នុងឆ្នាំ ២០២៥ មន្ទីរពេទ្យធំៗនៅទូទាំងប្រទេសចិន បានទទួលអ្នកជំងឺអន្តរជាតិប្រមាណ ១ លាន ២ សែន ៨ ម៉ឺននាក់ កើនឡើងជាង ៧៣% ក្នុងរយៈពេល ៣ ឆ្នាំ ខណៈអ្នកជំងឺមកពីអឺរ៉ុប និងអាមេរិកកើនឡើងប្រហែលទ្វេដង ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុចម្បងដែលធ្វើឱ្យចិនក្លាយជាគោលដៅដ៏ល្អបំផុត សម្រាប់អ្នកជំងឺមហារីកមកពីលោកខាងលិច ដោយសារតែការព្យាបាលធូរថ្លៃ តែមានប្រសិទ្ធិភាពខ្ពស់, ការព្យាបាលហ្សែន, ការវះកាត់ជំងឺសរសៃប្រសាទ សន្ទុះវិនិយោគលើបច្ចេកវិទ្យាជីវវេជ្ជសាស្រ្ត និងការរីកចម្រើនខ្លាំងលើបច្ចេកទេសព្យាបាលដោយកោសិកា CAR-T ។ បច្ចេកទេសព្យាបាលដោយកោសិកា CAR-T គឺជាវិធីសាស្រ្តព្យាបាលជំងឺមហារីកដ៏ទំនើបមួយ ដោយកែច្នៃកោសិកាភាពសុំា ឬកោសិកា T របស់អ្នកជំងឺផ្ទាល់យកទៅបំផ្លាញកោសិកាមហារីក ។ បើតាមកាសែតចិន People’s Daily, ដើមឡើយ…
-
យុវជនសិង្ហបុរី វ័យ២២ឆ្នាំម្នាក់ លួចលុយគ្រីបតូបានជាង ២៦០លានដុល្លារ

សិង្ហបុរី ៖ យុវជនជាជនជាតិសិង្ហបុរី វ័យ២២ឆ្នាំ ឈ្មោះ Malone Lam បានសារភាពកំហុសនៅចំពោះមុខតុលាការសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញា លើបទចោទប្រកាន់ពីបទសមគំនិតប្រព្រឹត្តបទល្មើស ពាក់ព័ន្ធនៅក្នុងបណ្តាញចោរកម្មរូបិយប័ណ្ណគ្រីបតូ ឬ Cryptocurrency ដែលបានលួចប្រាក់ជាង ២៦០ លានដុល្លារអាមេរិកពីជនរងគ្រោះជាច្រើននាក់។ នៅក្នុងការសវនាការ រយៈពេលជិត ២ ម៉ោងកន្លះ នៅរដ្ឋធានីវ៉ាស៊ីនតោន, រដ្ឋអាជ្ញាអាមេរិក លោក Christopher Howland បានថ្លែងថា លោក Lam បានដើរតួនាទីជាច្រើន នៅក្នុងបណ្តាញឧក្រិដ្ឋកម្មនេះ។ ជាមួយនឹងសម្លៀកបំពាក់ជាអ្នកទោស, យុវជន ដែលអាចប្រឈមមុខនឹងជាប់ពន្ធនាគារ ២០ឆ្នាំ រូបនេះ បានឆ្លើយតបជាច្រើនដងដើម្បីបញ្ជាក់ថា ខ្លួនយល់ស្របតាមការរៀបរាប់ របស់តំណាងអយ្យការ។ នៅពេលចៅក្រមសួរថា តើគេទទួលស្គាល់កំហុសឬទេ Lam បានដកដង្ហើមធំ រួចឆ្លើយថា «ខ្ញុំសូមសារភាពកំហុស លោកចៅក្រម»។ លោក Lam ក៏បានរៀបរាប់ដែរថា រូបគេកំពុងជួបគ្រូពេទ្យផ្លូវចិត្តជាទៀងទាត់ និងបានលេបថ្នាំព្យាបាលជំងឺផ្លូវចិត្ត, ជំងឺព្រួយបារម្ភ និង ថ្នាំជួយឱ្យគេងលក់។…
-
អ៊ុយក្រែន បញ្ជាទិញមីស៊ីលសំណាញ់មេឃចំនួន ១,០០០ គ្រាប់ ពីសម្ព័ន្ធមិត្ត

កៀវ ៖ ប្រទេសអ៊ុយក្រែនកំពុងចុះកិច្ចសន្យាទិញមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ដែលផលិតដោយសហរដ្ឋអាមេរិកចំនួន ១,០០០ គ្រាប់ ដោយមានជំនួយពីប្រទេសសម្ព័ន្ធមិត្ត និងតាមរយៈកម្ចីពីសហភាពអឺរ៉ុប។ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន លោក Yevhenii Khmara នៅថ្ងៃ អង្គារ និយាយថា មីស៊ីលសំណាញ់មេឃដែលបញ្ជាទិញទាំងនេះ ភាគច្រើននឹងត្រូវប្រគល់នៅឆ្នាំបន្តបន្ទាប់ៗ ដូច្នេះអ៊ុយក្រែននៅតែត្រូវការជំនួយបន្ទាន់បន្ថែម ដើម្បីទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ លោក Khmara បញ្ជាក់ថា អ៊ុយក្រែនក៏កំពុងស្នើឱ្យប្រទេសលោកខាងលិចផ្តល់ មីស៊ីលសំណាញ់មេឃពីស្តុកដែលមានស្រាប់ ដើម្បីបំពេញតម្រូវការបន្ទាន់ ខណៈកិច្ចសន្យាទិញថ្មីនេះ ត្រូវការពេលវេលាយូរ ដើម្បីផលិត និងដឹកជញ្ជូន។ ទន្ទឹមគ្នា ប្រមុខការពារជាតិអ៊ុយក្រែនរូបនេះ ក៏ទទួលស្គាល់ផងដែរថា ទីក្រុងកៀវក៏កំពុងប្រឈមមុខនឹងកង្វះថវិកាប្រមាណ ២៧០ លានដុល្លារ សម្រាប់ការផ្គត់ផ្គង់យន្តហោះដ្រូន ដែលជាអាវុធយុទ្ធសាស្រ្តសំខាន់មួយក្នុងសង្គ្រាមបច្ចុប្បន្ន។ លោក Khmara អះអាងថា រុស្ស៊ីមិនទាន់អាចសម្រេចបាននូវផលប្រយោជន៍ជាយុទ្ធសាស្ត្រសំខាន់ៗ តាមខ្សែត្រៀមជួរមុខប្រវែង ១,២០០ គីឡូម៉ែត្រនៅឡើយទេ ប៉ុន្តែទីក្រុងមូស្គូកំពុងប៉ះប៉ូវការបរាជ័យនៅលើសមរភូមិ តាមរយៈការប្រព្រឹត្តអំពើភេរវកម្មប្រឆាំងនឹងប្រជាជនអ៊ុយក្រែន។ មកទល់ពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងក្រោយរុស្ស៊ីបញ្ជូនទ័ពចូលលុកលុយទឹកដីអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅមិនទាន់បង្ហាញសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយទេ…
-
ដ្រូនរុស្ស៊ីវាយប្រហារចំលើរថភ្លើងដឹកអ្នកដំណើរនៅអ៊ុយក្រែន

កៀវ ៖ យន្តហោះគ្មានមនុស្សបើក Shahed របស់រុស្ស៊ី បានវាយប្រហាររថភ្លើងដឹកអ្នកដំណើរ ដែលចាកចេញពីទីក្រុង Kyiv ទៅកាន់ទីក្រុង Sumy កាលពីថ្ងៃអង្គារ។ នេះបើតាមក្រុមហ៊ុនផ្លូវដែកជាតិអ៊ុយក្រែន។ យោងតាមការបង្ហោះនៅលើបណ្តាញ Telegram របស់ក្រុមហ៊ុនផ្លូវដែកជាតិអ៊ុយក្រែន Ukrzaliznytsia, កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅវាយប្រហារលើរថភ្លើងដឹកអ្នកដំណើរមួយខ្សែដែលធ្វើដំណើរពីទីក្រុង Kyiv ទៅកាន់ទីក្រុង Sumy ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ប្រភេទ Shahed ចំនួនពីរគ្រឿង កាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញា ប៉ុន្តែ ការជូនដំណឹងជាមុនបានអនុញ្ញាតឱ្យអ្នកដំណើរ និងបុគ្គលិកទាំងអស់ជម្លៀសខ្លួនចេញបានទាន់ពេលវេលា មុនពេលការវាយប្រហារកើតឡើង។ ក្រុមហ៊ុនផ្លូវដែកជាតិអ៊ុយក្រែនអះអាងថា ក្រុមការងារត្រួតពិនិត្យរបស់ក្រុមហ៊ុនបានបញ្ឈប់រថភ្លើងនោះនៅឯស្ថានីយមួយ មុនពេលការវាយប្រហារកើតឡើង។ អ្នកដំណើរទាំងអស់ រួមទាំងបុគ្គលិកបម្រើការលើរថភ្លើង និងអ្នកបើកបរ បានជម្លៀសខ្លួនចេញបានទាន់ពេលវេលា។ លោក Oleksandr Pertsovskyi នាយកប្រតិបត្តិក្រុមហ៊ុន Ukrzaliznytsia បានមានប្រសាសន៍ថា «ការវាយប្រហារដោយចេតនាលើរថភ្លើងដឹកអ្នកដំណើរ គឺជាឧក្រិដ្ឋកម្មសង្គ្រាមដ៏អាក្រក់មួយ» ដោយលោកបានអំពាវនាវឱ្យដៃគូរបស់អ៊ុយក្រែនបង្កើនសម្ពាធលើប្រទេសរុស្ស៊ី។ បើតាម kyivpost, ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីហេតុការណ៍មួយផ្សេងទៀត កាលពីថ្ងៃពុធ ទី២ ខែកញ្ញា នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានវាយប្រហារនៅក្បែររថភ្លើងដឹកអ្នកដំណើរលេខ 53/54…
-
អាមេរិកប្រកាសបន្តវាយប្រហារនាវាដឹកប្រេងរបស់អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រមុខការទូតអាមេរិក លោក Marco Rubio អះអាងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងបន្តវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងថា សហរដ្ឋអាមេរិកនឹងបន្តកំណត់គោលដៅវាយប្រហារសងសឹកទៅលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ បន្ទាប់ពីអាជ្ញាធរអាមេរិកបានឱ្យដឹងថា នាវាចំនួន ៥ គ្រឿងត្រូវបានវាយប្រហាររួចហើយ។ លោកបានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសកូឡុំប៊ីថា «អ៊ីរ៉ង់នៅតែបន្តព្យាយាមវាយប្រហារនាវាចម្បាំង របស់សហរដ្ឋអាមេរិក ហើយរាល់ពេលដែលពួកគេធ្វើ ឬ ព្យាយាមធ្វើសកម្មភាពបែបនេះ ពួកគេនឹងត្រូវបាត់បង់នាវាដឹកប្រេង ហើយខ្ញុំគិតថា អ្នកនឹងឃើញហេតុការណ៍បែបនេះកើតឡើងម្តងទៀត នៅថ្ងៃនេះ»។ ការអះអាងនេះ ធ្វើឡើង បន្ទាប់ពីយោធាអាមេរិកបានឱ្យដឹងថា កងកម្លាំងអាមេរិកបានបំផ្លាញនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៥ គ្រឿង កាលពីថ្ងៃអង្គារ បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបាញ់មីស៊ីលផ្លោង ទៅលើនាវាចម្បាំងអាមេរិកចំនួន ២ លើក ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ឬ US Central Command បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា «កងកម្លាំងអាមេរិកបានណែនាំឱ្យនាវិក ចាកចេញពីនាវា មុនពេលនាវាទាំងនោះត្រូវបានវាយប្រហារ និងធ្វើឱ្យលែងអាចដំណើរការបាន»។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា…