Category: ព័ត៌មានអន្តរជាតិ

  • រុស្ស៊ីវាយប្រហារស្លាប់អ៊ុយក្រែន៥នាក់ ទាំងព្រឹក

    រុស្ស៊ីវាយប្រហារស្លាប់អ៊ុយក្រែន៥នាក់ ទាំងព្រឹក

    បរទេស៖ មនុស្ស យ៉ាងហោចណាស់ ៥នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន កាលពីព្រឹកថ្ងៃសៅរ៍នេះ នេះបើយោងតាមរដ្ឋាភិបាល ទីក្រុងកៀវ។ ការវាយប្រហារ របស់រុស្ស៊ីចុងក្រោយនេះ បានកើតមានលើ ទីក្រុង Kherson និង Kharkiv នេះបើយោងតាមអភិបាលក្រុង។ យោងតាមអភិបាលក្រុង Kherson លោក Oleksandr Prokudin បានឱ្យដឹងថា ការវាយប្រហារ បានកើតមានលើលើអគារខ្ពស់មួយ ក្នុងទីក្រុង បានសម្លាប់ប្តីប្រពន្ធ មួយគូ។ នៅទីក្រុង Kharkiv វិញ មានមនុស្សបីនាក់ផ្សេងទៀត ត្រូវបានសម្លាប់ និង យ៉ាងហោចណាស់ ១៧ នាក់បានរងរបួស នៅក្នុងអ្វីដែលអភិបាលក្រុង លោក Igor Terekhov ហៅថា ជា “ការវាយប្រហារដ៏ខ្លាំងក្លាបំផុត” លើទីក្រុងរបស់លោក ចាប់តាំងពីសង្គ្រាមចាប់ផ្តើម ជាង៣ឆ្នាំមកនេះ។ ការវាយប្រហារនេះកើតឡើង ត្រឹម១ថ្ងៃ ក្រោយពេលដែលរុស្ស៊ីបានបាញ់មីស៊ីល និងបញ្ជាដ្រូនទៅវាយលុក រដ្ឋធានីកៀវ ស្លាប់មនុស្សមួយចំនួន។ ជាការវាយប្រហារសងសឹកនឹងអ៊ុយក្រែន…

  • អ៊ីស្រាអែលត្រូវការទ័ព១ម៉ឺននាក់ទៀត ធ្វើប្រតិបត្តិការនៅហ្គាហ្សា

    អ៊ីស្រាអែលត្រូវការទ័ព១ម៉ឺននាក់ទៀត ធ្វើប្រតិបត្តិការនៅហ្គាហ្សា

    បរទេស៖ កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនខ្វះទាហានជាង១០.០០០នាក់ ក្នុងនោះ ទ័ពប្រយុទ្ធត្រូវការ ប្រហែល៦.០០០នាក់ បន្ថែម សម្រាប់ប្រតិបត្តិការ នៅតំបន់ហ្គាហ្សា។ យោធាអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួនខ្វះទាហានជាង ១ម៉ឺននាក់ រួមមានទាំង ប្រហែល ៦ពាន់នាក់ សម្រាប់អង្គភាពប្រយុទ្ធ ខណៈដែលខ្លួនបានជំរុញយុទ្ធនាការកាន់តែខ្លាំង នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល ឧត្តមសេនីយទោ Effie Defrin បាននិយាយ បែបនេះ នៅក្នុងសន្និសិទសារព័ត៌មានតាមទូរទស្សន៍ នៅពេលសួរអំពីការចុះចូលនៃជនជាតិជ្វីហ្វជ្រុលនិយម ចូលទៅក្នុងកងទ័ព។ ឧត្តមសេនីយទោ Effie Defrin ប្រាប់ថា « នេះគឺជាតម្រូវការប្រតិបត្តិការពិតប្រាកដ ហើយនោះហើយជាមូលហេតុដែលយើងកំពុងចាត់វិធានការចាំបាច់ទាំងអស់»។ គួរបញ្ជាក់ថា អ៊ីស្រាអែលបន្តបើកយុទ្ធនាការយោធា នៅតំបន់ហ្កាហ្សា ដើម្បីឆ្លើយតបនឹងការវាយប្រហារ លើទឹកដីរបស់ខ្លួន កាលពីខែតុលា ឆ្នាំ២០២៣ ស្លាប់មនុស្ស ជាង១ពាន់នាក់។ ជាការសងសឹក មនុស្ស ជាង៥ម៉ឺន៤ពាន់នាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សា ចាប់តាំងពីពេលនោះមក នេះបើយោងតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕ ប្រភពពី…

  • Trump ថាគ្មានពេលគិតពី Elon Musk

    Trump ថាគ្មានពេលគិតពី Elon Musk

    បរទេស៖ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកគ្មានពេលគិតពីលោកមហាសេដ្ឋី Elon Musk ដែលកំពុងផ្ទុះសង្គ្រាមពាក្យសម្តី ជាសាធារណៈ បន្ទាប់ពីបុរសមានលុយច្រើនជាងគេរូបនេះ បានដើរចាកចេញ ពីនាយកដ្ឋានជំរុញប្រសិទ្ធិភាពរដ្ឋាភិបាល។ ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោករវល់ពេក ក្នុងការធ្វើការងារ លើបញ្ហាអន្តរជាតិ គ្មានពេលមកគិតអំពីមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk នោះឡើយ។ លោក Trump អះអាងថា «និយាយតាមត្រង់ទៅ ខ្ញុំ​មមាញឹកណាស់ ធ្វើការលើប្រទេសចិន ធ្វើការលើប្រទេសរុស្ស៊ី ធ្វើការលើប្រទេសអ៊ីរ៉ង់ ធ្វើការជាច្រើន ខ្ញុំមិនគិតពី Elon ទេ»។ យ៉ាងណាមិញ ក្រោយពេលលោក Musk បានដើរចេញ លែងធ្វើជាទីប្រឹក្សារបស់ប្រធានាធិបតី វ័យ៧៨ឆ្នាំរូបនេះ ភាគីទាំងពីរបានប៉ះសម្តីគ្នាធ្ងន់ៗ ក្រោយផ្អែមល្ហែមជាមួយគ្នា ប៉ុន្មានខែ។ លោក Musk ផ្តើមចេញពីការរិះគន់ច្បាប់ថវិការរបស់លោក…

  • លោក Trump ប្រដូចសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដូចក្មេងវ៉ៃគ្នាលើសួន

    លោក Trump ប្រដូចសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដូចក្មេងវ៉ៃគ្នាលើសួន

    បរទេស៖ លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានប្រដូចសង្គ្រាម រវាងរុស្ស៊ីនិងអ៊ុយក្រែន ទៅនឹងក្មេងៗវ៉ៃគ្នា នៅសួនកុមារ ហើយបើទោះបីជា មានគេព្យាយាម បំបែកចេញ ក៏នៅតែមិនចេញ ពីគ្នាដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ Nypost។ ប្រធានាធិបតីអាមេរិក វ័យ៧៨ឆ្នាំ រូបនេះ បាននិយាយដូច្នេះ ក្នុងពេលជួបមេដឹកនាំអាល្លឺម៉ង់ នៅឯសេតវិមាន។ លោកបានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky គឺស្រដៀងទៅនឹងកុមារ ដែលកំពុងប្រយុទ្ធគ្នា នៅលើសួន Playground ដែលពិបាក នឹងបំបែកចេញ។ លោកថា «ពេលខ្លះ អ្នកឃើញក្មេងពីរនាក់ កំពុងវាយគ្នា ដូចឆ្កួត…ពួកគេស្អប់គ្នា ទោះបីមានអ្នកព្យាយាមទាញពួកគេ ឱ្យដាច់ពីគ្នា.. ពួកគេមិនចង់ចេញពីគ្នាដែរទាល់តែទុកឱ្យឈ្លោះគ្នា មួយសន្ទុះ ហើយបន្ទាប់មក ចាំញែកពួកគេ ចេញពីគ្នា»។ លោក Trump បានអះអាងថា លោកក៏បានលើកឡើង…

  • អ៊ីស្រាអែលវាយប្រហារមន្ទីរពេទ្យ ស្លាប់ទាំងអ្នកសារព័ត៌មាន៣នាក់ នៅតំបន់ហ្គាហ្សា

    អ៊ីស្រាអែលវាយប្រហារមន្ទីរពេទ្យ ស្លាប់ទាំងអ្នកសារព័ត៌មាន៣នាក់ នៅតំបន់ហ្គាហ្សា

    អ្នកសារព័ត៌មាន៣នាក់ ស្ថិតក្នុងចំណោមមនុស្សស្លាប់ចំនួន៥នាក់ អំឡុងការវាយប្រហារ របស់អ៊ីស្រាអែល លើមន្ទីរពេទ្យ Al-Ahli ស្ថិតនៅក្នុងតំបន់ ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍។ ទីភ្នាក់ងារព័ត៌មាន BBC បានចេញផ្សាយថា អ្នកកាសែតទាំងនោះ បម្រើការងារ នៅស្ថាប័ន បីផ្សេងៗគ្នា រួមមាន ទូរទស្សន៍ប៉ាឡេស្ទីន Today TV , Palestine Today និង ទីភ្នាក់ងារព័ត៌មាន Shams News ដែលរួមមានទាំង អ្នកថតរូប និង អ្នកសរសេរអត្ថបទ។ ក្រៅពីនេះ មានអ្នកកាសែត ៤នាក់ទៀត រងរបួស ផងដែរ ដោយក្នុងនោះ ក៏មានអ្នកឆ្លើយឆ្លងព័ត៌មាន និង អ្នកថត មកពីទូរទស្សន៍ នៅប្រទេសកាតា ទៀតផង នេះបើតាមអ្នកសារព័ត៌មានឈ្មោះ Mohammed Ahmed បានប្រាប់ឲ្យដឹង នៅទីតាំងកើតហេតុ។ យ៉ាងណាមិញ មិនមានការអត្ថាធិប្បាយ ភ្លាមៗ ពីយោធា ឬ រដ្ឋាភិបាលអ៊ីស្រាអែល នោះទេ។…

  • រញ្ជួយដី៦.៤រ៉ិចទ័រវាយប្រហារប្រទេសស៊ីលី

    រញ្ជួយដី៦.៤រ៉ិចទ័រវាយប្រហារប្រទេសស៊ីលី

    បរទេស៖ អាជ្ញាធរក្នុងតំបន់ បាននិយាយថា គ្រោះរញ្ជួយដី កម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារភាគខាងជើងប្រទេសស៊ីលី កាលពីថ្ងៃសុក្រ ដោយបណ្តាលឱ្យដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ជាច្រើន ប៉ុន្តែ មិនមានរបាយការណ៍ភ្លាមៗ អំពីអ្នកស្លាប់ និងរបួសនោះទេ។ យោងតាមមជ្ឈមណ្ឌលជាតិ រញ្ជួយដី នៃសាកលវិទ្យាល័យស៊ីលី បានឲ្យដឹងថា ការរញ្ជួយដី ដែលបានកើតឡើងនៅពេលរសៀល បានវាយប្រហារ នៅជម្រៅ ៦៥ គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីការដាច់ចរន្តអគ្គិសនី នៅតំបន់ដែលរងផលប៉ះពាល់ ហើយមន្ត្រីបាននិយាយថា ការវាយតម្លៃ លម្អិតបន្ថែមទៀត នឹងត្រូវចេញផ្សាយ នៅពេលក្រោយ។ យ៉ាងណាក៏ដោយ មន្ត្រីជំនាញ បានច្រានចោលហានិភ័យ នៃរលកយក្សស៊ូណាមិ។ ដោយស្ថិតនៅលើខ្សែសង្វៀន ភ្លើងប៉ាស៊ីហ្វិក ប្រទេស ស៊ីលី ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូងមួយនេះ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានសកម្មភាពរញ្ជួយដី ខ្លាំងបំផុត ក្នុងពិភពលោក៕ ប្រភព៖ ស៊ីនហួរ, ប្រែសម្រួល៖ សារ៉ាត

  • ជប៉ុនចង់បង្កើតទីក្រុងនៅភពព្រះចន្ទក្នុងឆ្នាំ២០៤០

    ជប៉ុនចង់បង្កើតទីក្រុងនៅភពព្រះចន្ទក្នុងឆ្នាំ២០៤០

    តូក្យូ ៖ ក្រុមហ៊ុនរុករកទីអវកាសឯកជន ispace របស់ជប៉ុន បានបង្ហាញពីមហិច្ឆិតាចង់ឃើញមនុស្សរស់នៅលើភពព្រះចន្ទក្នុងឆ្នាំ២០៤០ តាមរយៈការសាងសង់ទីក្រុងមួយនៅលើផ្ទៃព្រះចន្ទ ដែលអាចផ្ទុកមនុស្សបាន ១.០០០នាក់ និងស្វាគមន៍ភ្ញៀវទេសចររាប់ពាន់នាក់ទៀតសម្រាប់ការទៅទស្សនាទីនោះ។ ដើម្បីសម្រេចផែនការនេះ ដំណាក់កាលដំបូង iSpace បានចុះចតយានអវកាសមួយនៅលើផ្ទៃព្រះចន្ទដោយជោគជ័យជាមុនសិន។ ប៉ុន្តែការប៉ុនប៉ងលើកទីពីរ កាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែឧសភា ក្នុងការចុះចតយានអវកាសស៊ើបអង្កេតនៅលើភពព្រះចន្ទបានបរាជ័យ។ ការប៉ុនប៉ងលើកទី២នេះ បានកើតឡើងបន្ទាប់ពីការធ្វើដំណើរជិត ៥ខែចេញពីផែនដីទៅកាន់ភពព្រះចន្ទ ដែលបានចាប់ផ្តើមជាមួយនឹងការបាញ់បង្ហោះនៅថ្ងៃទី១៥ ខែមករា តាមរយៈរ៉ុក្តែត Falcon 9 របស់ក្រុមហ៊ុន SpaceX ហើយគ្រោងនឹងចុះចតនៅតំបន់មួយនៃភពព្រះចន្ទ គឺ Mare Frigoris ដែលគេស្គាល់ថា ជា “សមុទ្រត្រជាក់”។ យានអវកាស Resilience គឺជាផ្នែកមួយនៃបេសកកម្ម Hakuto-R Mission 2 របស់ក្រុមហ៊ុន ispace ហើយកំពុងធ្វើដំណើរជុំវិញភពព្រះចន្ទ មុនពេលការប៉ុនប៉ងចុះចតកាលពីថ្ងៃព្រហស្បតិ៍។ ដំណើរការដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ យានអវកាសនេះកំពុងផ្ទុកបន្ទុកពាណិជ្ជកម្ម និងវិទ្យាសាស្រ្តចម្រុះ រួមទាំងបច្ចេកវិទ្យាអេឡិចត្រូលីត្រទឹក ដើម្បីសាកល្បងសមត្ថភាពបង្កើតអ៊ីដ្រូសែន និងអុកស៊ីហ៊្សែនចេញពីសមាសធាតុទឹកនៅលើភពព្រះចន្ទ ព្រមទាំងម៉ូឌុលផលិតអាហារសម្រាប់ដាំដុះសារាយ ដែលជាប្រភពអាហារដ៏មានសក្តានុពល និងការស៊ើបអង្កេតវិទ្យុសកម្មអវកាសជ្រៅៗ។ បេសកកម្មនេះ…

  • ជម្លោះលោក Trump និងលោក Musk ហែកលុយ Tesla អស់ ១៥០ពាន់លានដុល្លារ

    ជម្លោះលោក Trump និងលោក Musk ហែកលុយ Tesla អស់ ១៥០ពាន់លានដុល្លារ

    វ៉ាស៊ីនតោន ៖ ផ្តើមចេញពីទំនាក់ទំនងដ៏ផ្អែមល្ហែម ក្លាយទៅជាជម្លោះ និងសង្រ្គាមពាក្យសម្ដីនៅលើបណ្តាញសង្គមរវាងលោក Elon Musk និងលោកប្រធានាធិបតីអាមេរិក Donald Trump បានទាញទម្លាក់ភាគហ៊ុនក្រុមហ៊ុនផលិតឡានអគ្គិសនី Tesla រហូតដល់ ១៤% ភ្លាមៗ គិតជាទឹកប្រាក់ ១៥០ពាន់លានដុល្លារ។ ការខាតបង់ធ្ងន់ធ្ងរបំផុតត្រឹមពេលតែមួយថ្ងៃនៅក្នុងប្រវត្តិសាស្ត្ររបស់ Tesla នេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានរិះគន់យ៉ាងចាស់ដៃលើលោក Musk រហូតគំរាមលុបចោលកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលអាមេរិកជាមួយបណ្ដាក្រុមហ៊ុនរបស់លោក Musk ខណៈមេធំ Tesla រូបនេះបាននិយាយថា លោក Trump គួរតែត្រូវបានគេដំណើរការនីតិវិធីដកចេញពីតំណែង។ លោក Trump បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា មធ្យោបាយដ៏ងាយស្រួលមួយ ដើម្បីសន្សំសំច្ចៃថវិការបស់យើងរាប់ពាន់លានដុល្លារ នោះគឺផ្ដាច់កុងត្រាជាមួយបណ្ដាក្រុមហ៊ុនរបស់លោក Elon។ ជាការឆ្លើយតប លោក Musk បានវាយបកទៅកាន់លោក Trump តាមរយៈបណ្តាញសង្គម X ថា លោកប្រធានាធិបតី Trump គួរតែត្រូវបានគេដំណើរការនីតិវិធីទម្លាក់ចេញពីតំណែង។ យ៉ាងណា គណបក្សសាធារណរដ្ឋដែលកំពុងក្ដាប់សំឡេងភាគច្រើនទាំងនៅសភាតំណាងរាស្ត្រ…

  • កូរ៉េខាងជើងដាក់ដំណើរការនាវាចម្បាំងទម្ងន់ ៥តោនសាជាថ្មី

    កូរ៉េខាងជើងដាក់ដំណើរការនាវាចម្បាំងទម្ងន់ ៥តោនសាជាថ្មី

    ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានដាក់ដំណើរនាវាចម្បាំងមួយគ្រឿង មានទម្ងន់ ៥.០០០គីឡូក្រាមសាជាថ្មី ពោលគឺពីរសប្តាហ៍ក្រោយនាវានោះបានរងការខូចខាត ក្នុងអំឡុងពេលប៉ុនប៉ងដាក់ដំណើរការលើកមុន នៅក្នុងឧប្បត្តិហេតុមួយដែលទាក់ទាញការរិះគន់យ៉ាងខ្លាំងពីមេដឹកនាំប្រទេស គឺលោក Kim Jong Un។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា នាវាចម្បាំងដែលត្រូវបានស្ដារតុល្យភាពឡើងវិញកាលពីដើមសប្តាហ៍នេះ ត្រូវបានដាក់ឱ្យដំណើរការសារជាថ្មី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយឥឡូវនេះ កំពុងចតនៅកំពង់ផែមួយ។ ទីភ្នាក់ងារ KCNA បន្ថែមថា នាវានេះត្រូវបានរំពឹងថា នឹងជួសជុលរួចឡើងវិញយ៉ាងពេញលេញ នៅមុនពេលកិច្ចប្រជុំរបស់គណបក្សកាន់អំណាចនៅខែនេះ។ លោក Kim ដែលបានមើលឃើញដោយផ្ទាល់ នៅពេលបើកដាក់ដំណើរការនាវាចម្បាំងបរាជ័យ ក្នុងអំឡុងការប៉ុនប៉ងដាក់ដំណើរការលើកដំបូងនេះ បានរិះគន់ឧប្បត្តិហេតុនេះថា ជា “អំពើឧក្រិដ្ឋកម្ម” ដែលបានធ្វើឱ្យខូចកិត្តិយស និងមោទនភាពរបស់ប្រទេសយ៉ាងធ្ងន់ធ្ងរ។ ប្រមុខរដ្ឋកូរ៉េខាងជើងរូបនេះ បានសង្កត់ធ្ងន់ថា រឿងនោះគឺជាលទ្ធផលនៃការធ្វេសប្រហែស ភាពមិនទទួលខុសត្រូវ និង ភាពមិនច្បាស់លាស់ខាងវិទ្យាសាស្ត្រ។ គិតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ថាតើកូរ៉េខាងជើងនឹងផ្តន្ទាទោសមន្ត្រីពាក់ព័ន្ធនឹងរឿងនេះបែបណាទេ ប៉ុន្តែរដ្ឋផ្តាច់ការត្រូវបានគេជឿថា អាចនឹងកាត់ទោសធ្ងន់ធ្ងរ ឬក៏ត្រូវប្រឈមមុខនឹងការប្រហារជីវិតតែម្តង នេះបើតាមប្រភពពី BBC។ យ៉ាងណា ក្រុមអ្នកវិភាគមួយចំនួនមើលឃើញថា ការឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់របស់លោក Kim ចំពោះការដាក់ដំណើរការដែលបរាជ័យលើកមុននេះ…

  • ឥណ្ឌូណេស៊ីពិចារណាទិញយន្តហោះចម្បាំង J-10 របស់ប្រទេសចិន

    ឥណ្ឌូណេស៊ីពិចារណាទិញយន្តហោះចម្បាំង J-10 របស់ប្រទេសចិន

    ហ្សាការតា ៖ ឥណ្ឌូណេស៊ីកំពុងថ្លឹងថ្លែងលើការបញ្ជាទិញយន្តហោះចម្បាំង J-10 របស់ប្រទេសចិន ពីព្រោះវាមានតម្លៃថោក និងសមត្ថភាពកម្រិតខ្ពស់ ហើយក៏កំពុងពិចារណាបញ្ចប់ការទិញយន្តហោះ F-15EX ដែលផលិតដោយសហរដ្ឋអាមេរិកផងដែរ នេះបើតាមប្រភពពីមន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃពុធ។ ផែនការរបស់ឥណ្ឌូណេស៊ីនេះ កើតឡើងបន្ទាប់ពីយន្តហោះចម្បាំងចិន J-10 បានបង្ហាញពីឥទ្ធិពលរបស់ខ្លួន ក្នុងអំឡុងជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា នាពេលថ្មីៗនេះ ដោយវាបានបាញ់ទម្លាក់យន្តហោះចម្បាំងបារាំង Rafale មានតម្លៃរាប់រយលានដុល្លារអស់ជាច្រើនគ្រឿង។ អនុរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Donny Ermawan Taufanto បាននិយាយថា ឥណ្ឌូណេស៊ីបានពិភាក្សាជាមួយប្រទេសចិន ហើយពួកគេបានផ្តល់ឱ្យយើងជាច្រើន មិនត្រឹមតែយន្តហោះចម្បាំង J-10 ប៉ុណ្ណោះទេ ប៉ុន្តែក៏មានទាំងកប៉ាល់ អាវុធ និងនាវាចម្បាំងផងដែរ។ ប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើទំនើបកម្មផ្នែកយោធាដែលមានវ័យចំណាស់របស់ខ្លួន។ តួយ៉ាង នៅឆ្នាំ២០២២ ឥណ្ឌូណេស៊ីបានទិញយន្តហោះ Rafale របស់បារាំងចំនួន ៤២គ្រឿងដែលមានតម្លៃ ៨.១ពាន់លានដុល្លារ ដែលក្នុងនោះ ៦គ្រឿងនឹងត្រូវចែកចាយនៅឆ្នាំ២០២៦៕ ប្រភព ៖ tribune ប្រែសម្រួល ៖ ឈឹម ទីណា