Category: ព័ត៌មានអន្តរជាតិ

  • អឺរ៉ុប ១១ ប្រទេស និងកាណាដា ប្តេជ្ញារួមគ្នាប្រឆាំងសកម្មភាពអ៊ីស្រាអែលនៅ West Bank

    អឺរ៉ុប ១១ ប្រទេស និងកាណាដា ប្តេជ្ញារួមគ្នាប្រឆាំងសកម្មភាពអ៊ីស្រាអែលនៅ West Bank

    ព្រុចសែល ៖ ប្រទេសអឺរ៉ុបចំនួន ១១ និងកាណាដា នៅថ្ងៃ អង្គារ បានប្តេជ្ញាចិត្តរួមគ្នាដាក់កំហិតថ្នាក់ជាតិ និងបម្រាមលើការធ្វើពាណិជ្ជកម្មទំនិញ ដែលមានប្រភពចេញពីក្រុមអ្នកតាំងទីលំនៅជ្រុលនិយមរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលកាន់កាប់ដោយខុសច្បាប់អន្តរជាតិ។ បើតាម អាណាឌូលូ, ប្រទេសទាំង១២នេះ រួមមាន បារាំង អង់គ្លេស កាណាដា ដាណឺម៉ាក អេស្ប៉ាញ ហ្វាំងឡង់ អៀរឡង់ អ៊ីស្លង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ និងស៊ុយអែត។ យោងតាមសេចក្តីថ្លែងការណ៍រួម, ប្រទេសទាំងនេះបានរិះគន់យ៉ាងចាស់ដៃចំពោះសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដោយចាត់ទុកថា ការពង្រីកការតាំងទីលំនៅ និងអំពើហិង្សានៅទីនោះ កំពុងដុតបំផ្លាញលទ្ធភាពសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ។ ប្រទេសទាំងនេះ ថែមទាំងបានសម្តែងការព្រួយបារម្ភជាពិសេសចំពោះគម្រោងតាំងទីលំនៅ E1 ដែលត្រូវបានចាត់ទុកថា អាចប៉ះពាល់យ៉ាងខ្លាំងដល់ការរក្សាទឹកដីប៉ាឡេស្ទីនឱ្យមានលក្ខខណ្ឌ សម្រាប់បង្កើតរដ្ឋនាពេលអនាគត។ សេចក្តីថ្លែងការណ៍រួម ក៏បានប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការកាត់យកទឹកដីប៉ាឡេស្ទីន និងការបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីកំណើតពួកគេ ព្រមទាំងជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការពង្រីកការតាំងទីលំនៅ និងសកម្មភាពរដ្ឋបាលស៊ីវិលដែលពាក់ព័ន្ធ។ បន្ថែមលើនេះ ប្រទេសទាំង១២ក៏ទាមទារឱ្យមានការស៊ើបអង្កេត និងផ្តន្ទាទោសតាមច្បាប់ ចំពោះអ្នកតាំងទីលំនៅអ៊ីស្រាអែល ដែលពាក់ព័ន្ធនឹងការបង្កអំពើហិង្សា ក៏ដូចជាស៊ើបអង្កេតការចោទប្រកាន់នានា…

  • UN ប្រកាសថ្កោលទោសហ៊ូធីដែលវាយប្រហារលើអារ៉ាប់ប៊ី សាអ៊ូឌីត

    UN ប្រកាសថ្កោលទោសហ៊ូធីដែលវាយប្រហារលើអារ៉ាប់ប៊ី សាអ៊ូឌីត

    អ.ស.ប ៖ អ្នកនាំពាក្យ ប្រមុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានប្រកាសថ្កោលទោសការវាយប្រហាររបស់ក្រុមប្រដាប់អាវុធហ៊ូធីមកលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលបង្កឲ្យតម្លៃប្រេងកាន់តែឡើងថ្លៃខ្លាំង បន្ថែមពីលើសង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់។ ការថ្កោលទោសនេះ ធ្វើឡើង បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធីបានវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធប្រេង របស់ប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស។ លោក Stephane Dujarric មានប្រសាសន៍ថា «យើងថ្កោលទោសការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហ៊ូធី ទៅលើទីតាំងជាច្រើននៅភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត។ ការវាយប្រហារទាំងនេះបានប៉ះពាល់ដល់ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពល ហើយជាការពិតណាស់ យើងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការរងរបួសរបស់ជនស៊ីវិល»។ ជាការកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធថាមពលមួយចំនួន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានផ្អាក កាលពីថ្ងៃទី៨ ខែកញ្ញានេះ ក្រោយពីមានការវាយប្រហារ ដោយក្រុមហ៊ូធី នៅយេម៉ែន ជាក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ ការវាយប្រហារលើប្រទេសនាំចេញប្រេងធំបំផុតលើលោកមួយនេះបានបណ្តាលឱ្យមនុស្ស ៧៣ នាក់រងរបួស ហើយត្រូវបានអាជ្ញាធរអារ៉ាប៊ី សាអូឌីត ចាត់ទុកថា ជាការកើនឡើងនៃភាពតានតឹងដ៏គ្រោះថ្នាក់។ ជាក់ស្តែង តម្លៃប្រេង កាលពីថ្ងៃអង្គារនេះ បានឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនសប្តាហ៍ ពោលគឺបន្ទាប់ពីក្រុមប្រដាប់អាវុធ ហ៊ូធី បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អារ៉ាប៊ី សាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុត…

  • អ៊ីរ៉ង់ ព្រមាន កូរ៉េខាងត្បូង ជួបគ្រោះធំ បើ​ដកខ្លួនចេញពីមិត្តភាព ៦៤ឆ្នាំ ទៅចូលដៃជាមួយអាមេរិក

    អ៊ីរ៉ង់ ព្រមាន កូរ៉េខាងត្បូង ជួបគ្រោះធំ បើ​ដកខ្លួនចេញពីមិត្តភាព ៦៤ឆ្នាំ ទៅចូលដៃជាមួយអាមេរិក

    តេហេរ៉ង់, សេអ៊ូល៖ ប្រទេសអ៊ីរ៉ង់ បានប្រកាសព្រមានកូរ៉េខាងត្បូង ជួបផលវិបាកធ្ងន់ធ្ងរ និង ផ្លាស់ប្តូរពីមិត្តល្អនឹងគ្នា រយៈពេល៦៤ឆ្នាំ មកជាប្រទេសគាំទ្រដល់ការឈ្លានពានអាមេរិក ប្រសិនទីក្រុងសេអ៊ូលហ៊ានតែបញ្ជូនកម្លាំងយោធាទៅបំពេញបេសកម្មនៅច្រកសមុទ្រហ័រមូសដ៏ចម្រូងចម្រាស់ តាមការដាក់សំពាធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានសរសេរនៅលើបណ្តាញសង្គម X ជាភាសាកូរ៉េ កាលពីថ្ងៃចន្ទថា «ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងសាធារណរដ្ឋកូរ៉េ មានរយៈពេលជាង ៦៤ ឆ្នាំមកហើយ ហើយតែងតែផ្អែកលើការគោរពគ្នាទៅវិញទៅមក។ អ៊ីរ៉ង់ផ្តល់តម្លៃយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាមួយសាធារណរដ្ឋកូរ៉េ»។ លោក Baqaei បានសរសេរបន្តថា «ទោះជាយ៉ាងណាក៏ដោយ វាច្បាស់ណាស់ថា នៅក្នុងស្ថានភាពបច្ចុប្បន្ន រាល់ការចូលរួមក្នុងប្រតិបត្តិការ ឬ វត្តមានយោធាដោយភាគីផ្សេងទៀត នៅក្នុងឈូងសមុទ្រពែរ្ស និងច្រកសមុទ្រហ័រមូស នឹងត្រូវបានចាត់ទុកថា ជាការគាំទ្រដោយផ្ទាល់ដល់អ្នកឈ្លានពាន ហើយនឹងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ»។ លោកបានបន្ថែមថា «គ្មានរដ្ឋាភិបាលដែលមានអធិបតេយ្យភាព និងការទទួលខុសត្រូវណាមួយគួរតែចុះចាញ់នឹងអ្វីដែលលោកបានពណ៌នាថា ជាសម្ពាធ និងការគំរាមកំហែង របស់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។ បើតាម koreatimes, ការបង្ហោះនេះត្រូវបានគេមើលឃើញថា ជាសារផ្ទាល់ទៅកាន់ទីក្រុងសេអ៊ូល ដោយសង្កត់ធ្ងន់លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ…

  • លោក ហ្សេលេនស្គី ថា អ៊ុយក្រែន រុស្ស៊ី និងអាមេរិក អាចនឹងចាប់ផ្តើមការចរចានៅខែនេះ

    លោក ហ្សេលេនស្គី ថា អ៊ុយក្រែន រុស្ស៊ី និងអាមេរិក អាចនឹងចាប់ផ្តើមការចរចានៅខែនេះ

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសនៅថ្ងៃ អង្គារ ថា អ្នកចរចាមកពីអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក អាចនឹងជួបប្រជុំគ្នាយ៉ាងឆាប់បំផុតនៅក្នុងខែកញ្ញានេះតែម្តង ដើម្បីពិភាក្សាអំពីការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។ ការអះអាងនេះ ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារយ៉ាងចាស់ដៃលើទីក្រុងកៀវ ដោយប្រើប្រាស់មីស៊ីល និងយន្តហោះដ្រូន។ អាជ្ញាធរអ៊ុយក្រែនឱ្យដឹងថា ការវាយប្រហារពេញមួយយប់នេះ បានសម្លាប់ជីវិតមនុស្សចំនួន ៣ នាក់ស្លាប់ និងបង្កឱ្យមានអគ្គិភ័យជាច្រើនកន្លែង។ យ៉ាងណា លោក Zelensky សង្កត់ធ្ងន់ថា ទីក្រុងកៀវកំពុងព្យាយាមជំរុញឱ្យមាន កិច្ចប្រជុំត្រីភាគីរវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក ហើយលោកសង្ឃឹមថា ការចរចាដោយផ្ទាល់រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ អាចត្រូវបានស្តារឡើងវិញនៅប៉ុន្មានសប្តាហ៍ខាងមុខទៀត។ ទោះបីជាពុំទាន់មានរបកគំហើញភ្លាមៗ ក្នុងការខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមដ៏ធំបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ក៏ដោយ តែមេដឹកនាំអ៊ុយក្រែនរូបនេះ និយាយថា ប្រសិនបើគ្រប់ភាគីយល់ព្រម កិច្ចប្រជុំនេះអាចធ្វើឡើងក្នុងខែកញ្ញានេះតែម្តង ដោយលោកសង្កត់ធ្ងន់ថា “កាន់តែឆាប់ កាន់តែល្អ”។ គួរបញ្ជាក់ថា ការចរចាជាច្រើនជុំកន្លងទៅ មិនអាចធ្វើឱ្យរុស្ស៊ី និងអ៊ុយក្រែនឈានដល់ដំណោះស្រាយបញ្ចប់សង្គ្រាមជាផ្លូវការបានទេ ខណៈដែលទំនុកចិត្តរវាងភាគីជម្លោះទាំងពីរនៅមានកម្រិតទាប ហើយមិនទាន់មានសញ្ញាច្បាស់លាស់ថា ភាគីណាមួយបានផ្លាស់ប្តូរជំហររបស់ខ្លួនឡើយ៕ ប្រភព ៖…

  • ចិន ថា សម្ពាធយោធាមិនអាចដោះស្រាយជម្លោះ អាមេរិក និងអ៊ីរ៉ង់ បានឡើយ

    ចិន ថា សម្ពាធយោធាមិនអាចដោះស្រាយជម្លោះ អាមេរិក និងអ៊ីរ៉ង់ បានឡើយ

    ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃ អង្គារ បានបញ្ជាក់ច្បាស់ៗថា សម្ពាធយោធាមិនមែនជាដំណោះស្រាយអាចឈានដល់ការបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឡើយ ផ្ទុយទៅវិញ មានតែការចរចាដោយសន្តិវិធីប៉ុណ្ណោះ។ លោក វ៉ាង បានអះអាងបែបនេះ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក អាប់ឌុលរ៉ាម៉ាន់ អាល់ ថានី នៅទីក្រុងប៉េកាំង នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ ផ្អែកតាម អាណាឌូលូ, ប្រមុខការទូតទាំងពីរបានពិភាក្សាអំពីស្ថានការណ៍នៅមជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ ដោយលោក វ៉ាង និយាយថា កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខតំបន់ និងបន្តរំខានដល់លំហូរថាមពល ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ លោក វ៉ាង បន្ថែមថា ការសន្ទនា និងការចរចា គឺជាច្រកចេញតែមួយគត់ដែលអាចបញ្ចប់សង្គ្រាមបាន ដោយលោកសង្កត់ធ្ងន់ថា អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់នៅក្នុងតំបន់ គួរតែត្រូវបានគោរពយ៉ាងពេញលេញ។ លោកថា កង្វល់ស្របច្បាប់របស់ភាគីទាំងអស់ គួរតែត្រូវបានដោះស្រាយឱ្យបានសមស្រប ហើយគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ និងបទដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិក៏គួរតែត្រូវបានប្រកាន់ខ្ជាប់។ ប្រមុខការទូតកំពូលចិនរូបនេះ សង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនឹងធ្វើការដើម្បីស្តារសន្តិភាព និងស្ថិរភាពតំបន់ឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក៏ដូចជាបង្កើតរចនាសម្ព័ន្ធសន្តិសុខតំបន់ថ្មីមួយ…

  • រុស្ស៊ី កែកុនក្បួនប្រយុទ្ធថ្មី គ្រោងផលិតមីស៊ីលធូរថ្លៃ តែកម្លាំងបំផ្លាញខ្ពស់ ទុកវាយ អ៊ុយក្រែន ឆ្នាំក្រោយ

    រុស្ស៊ី កែកុនក្បួនប្រយុទ្ធថ្មី គ្រោងផលិតមីស៊ីលធូរថ្លៃ តែកម្លាំងបំផ្លាញខ្ពស់ ទុកវាយ អ៊ុយក្រែន ឆ្នាំក្រោយ

    មូស្គូ ៖ ប្រទេសរុស្ស៊ីមានគម្រោងពង្រីកការផលិតគ្រាប់មីស៊ីលនាំផ្លូវថ្មីជាមួយនឹងតម្លៃធូរថ្លៃ ប៉ុន្តែមានសមត្ថភាពបំផ្លាញខ្ពស់ ដើម្បីបង្កើនសមត្ថភាពវាយប្រហារប្រឆាំងនឹងអ៊ុយក្រែននៅឆ្នាំ ២០២៧ ខាងមុខ ។ បើតាម The New Voice of Ukraine, មីស៊ីលនាំផ្លូវថ្មីនេះមានឈ្មោះ Dan-T ។ វាមានសមត្ថភាពហោះទម្លុះមេឃបុកកម្ទេចគោលដៅក្នុងចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ទម្ងន់រហូតដល់ ១៣៥ គីឡូក្រាម ។ ប្រភពបញ្ជាក់ថា មីស៊ីលនាំផ្លូវ Dan-T មានទំហំ និងសមត្ថភាពខុសពីមីស៊ីលរយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីល Kh-101 ឬមីស៊ីល Kalibr ប៉ុន្តែចំណុចខ្លាំងរបស់វា គឺមានតម្លៃធូរថ្លៃ និងអាចផលិតក្នុងបរិមាណច្រើននៅក្នុងមួយឆ្នាំៗ ។ លោក Dmytro Putyata អ្នកវិភាគយោធាអ៊ុយក្រែននិយាយថា ការរីកសាយនៃមីស៊ីលនាំផ្លូវប្រភេទថ្មីនេះ អាចបង្កជា “បញ្ហាធំ” សម្រាប់ប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ុយក្រែន។ ផ្អែកតាមការវាយតម្លៃរបស់អ្នកវិភាគយោធារូបនេះ, រុស្ស៊ីអាចនឹងមានផែនការផលិតមីស៊ីលនាំផ្លូវ Dan-T ប្រហែល ១ ម៉ឺនគ្រាប់ក្នុងឆ្នាំ ២០២៧ ។ យ៉ាងណា តួលេខនេះមិនទាន់ត្រូវបានស្ថាប័នចារកម្មយោធាអ៊ុយក្រែនបញ្ជាក់ជាផ្លូវការនៅឡើយទេ…

  • ឥណ្ឌូណេស៊ី បង្កើតភ្លៀងសិប្បនិម្មិត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកម្អែផេះភ្នំភ្លើង

    ឥណ្ឌូណេស៊ី បង្កើតភ្លៀងសិប្បនិម្មិត ដើម្បីកាត់បន្ថយផលប៉ះពាល់នៃកម្អែផេះភ្នំភ្លើង

    ហ្សាការតា ៖ ទីភ្នាក់ងារជាតិកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ី ហៅកាត់ BNPB កាលពីថ្ងៃចន្ទចាប់ផ្តើមប្រតិបត្តិការបង្កើតភ្លៀងសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃកម្អែផេះភ្នំភ្លើងដែលកើតចេញពីបន្ទុះភ្នំភ្លើង Anak Krakatau ។ លោក Berton SP Panjaitan ប្រធានមជ្ឈមណ្ឌលទិន្នន័យ ព័ត៌មាន និងទំនាក់ទំនងគ្រោះមហន្តរាយរបស់ BNPB និយាយថា យន្តហោះមួយគ្រឿងត្រូវបានរៀបចំរួចរាល់នៅអាកាសយានដ្ឋាន Pondok Cabe ក្នុងទីក្រុង South Tangerang ដើម្បីចូលរួមក្នុងប្រតិបត្តិការនេះ ដែលគ្រោងធ្វើរហូតដល់យប់ថ្ងៃអាទិត្យ។ លោក Berton អះអាងថា ប្រតិបត្តិការនេះ នឹងប្រើប្រាស់បច្ចេកទេសចំនួនពីរ ដោយអាស្រ័យលើស្ថានភាពអាកាសធាតុ ។ បច្ចេកទេសទីមួយ គឺការបង្កើនឱកាសឱ្យមានភ្លៀងធ្លាក់ ដើម្បីជួយនាំភាគល្អិតផេះភ្នំភ្លើងចុះពីបរិយាកាស ។ វិធីសាស្រ្តនេះ អាចជួយកាត់បន្ថយបរិមាណផេះនៅក្នុងខ្យល់ ដែលអាចរំខានដល់សកម្មភាពប្រចាំថ្ងៃ និងប៉ះពាល់ដល់គុណភាពខ្យល់ ។ បច្ចេកទេសទីពីរ ប្រសិនបើពពកមិនមានគ្រប់គ្រាន់សម្រាប់បង្កើតភ្លៀងសិប្បនិម្មិត, អាជ្ញាធរនឹងប្រើប្រាស់វិធីសាស្រ្តបាញ់អ័ព្ទទឹកនៅតាមបណ្តាតំបន់នៃទីក្រុងJakarta ខេត្ត Banten និងខេត្ត Lampung ដើម្បីជួយឱ្យភាគល្អិតផេះធ្លាក់ចុះពីបរិយាកាស។ ទន្ទឹមគ្នានេះ ទីភ្នាក់ងារ BNPB រំពឹងខ្ពស់ថា…

  • ប្រេងឡើងថ្លៃខ្លាំង ក្រោយ ហូធី វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល អារ៉ាប៊ី សាអូឌីត

    ប្រេងឡើងថ្លៃខ្លាំង ក្រោយ ហូធី វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល អារ៉ាប៊ី សាអូឌីត

    តម្លៃប្រេង នៅថ្ងៃអង្គារនេះ បានឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនសប្តាហ៍ ពោលគឺបន្ទាប់ពីក្រុមប្រដាប់អាវុធ ហ៊ូធី បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អារ៉ាប៊ី សាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេបំផុត របស់ពិភពលោក។ តម្លៃប្រេងឆៅ Brent បានឡើងដល់ ៩៩,២២ ដុល្លារ ក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដាមក។ ចំណែកប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកវិញ បានឡើងដល់ ៩៤,៦០ ដុល្លារ ក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ៨ ខែមិថុនា។ បើតាម CNA, ការឡើងថ្លៃប្រេងយ៉ាងគំហុកនេះ បានកើតឡើង បន្ទាប់ពីប្រតិបត្តិការនៅហេដ្ឋារចនាសម្ព័ន្ធថាមពលមួយចំនួន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានផ្អាក នៅថ្ងៃទី៨ ខែកញ្ញានេះ ក្រោយពីមានការវាយប្រហារ ដោយក្រុមហ៊ូធី នៅយេម៉ែន ជាក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។ ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្ស ៧៣ នាក់រងរបួស ហើយត្រូវបានអាជ្ញាធរអារ៉ាប៊ី សាអូឌីត ចាត់ទុកថា ជាការកើនឡើងនៃភាពតានតឹងដ៏គ្រោះថ្នាក់។…

  • ក្រុមហ៊ុនចិនរងការចោទប្រកាន់ ជុំវិញការបញ្ជូនសម្ភារៈផលិតយន្តហោះដ្រូនទៅឱ្យ រុស្ស៊ី ដោយសម្ងាត់

    ក្រុមហ៊ុនចិនរងការចោទប្រកាន់ ជុំវិញការបញ្ជូនសម្ភារៈផលិតយន្តហោះដ្រូនទៅឱ្យ រុស្ស៊ី ដោយសម្ងាត់

    ប៉េកាំង ៖ សហគ្រាសគ្រប់គ្រងដោយរដ្ឋរបស់ចិន Jilin Chemical Fiber Group បានរងការចោទប្រកាន់ថា បានបញ្ជូនវត្ថុធាតុដើមសំខាន់ៗសម្រាប់ផលិតយន្តហោះគ្មានមនុស្សបើក (UAV) ឬដ្រូនប្រមាណ ៤៦តោន ទៅកាន់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់សាជីវកម្មថាមពលនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី នៅដើមឆ្នាំ២០២៦ ។ នេះបើតាមកាសែត Politico ចេញផ្សាយថ្ងៃ ចន្ទ ។ យោងតាមឯកសារដែលត្រូវបានពិនិត្យ និងផ្ទៀងផ្ទាត់ដោយមន្ត្រីលោកខាងលិច ព្រមទាំងអ៊ុយក្រែន បង្ហាញថា សម្ភារៈដែលបានផ្ទេរនោះ រួមមានកាបូនហ្វៃប័រ គឺជាវត្ថុធាតុដើមដ៏រឹងមាំ និងស្រាលខ្លាំង ដែលអាចប្រើសម្រាប់ផលិតយន្តហោះដ្រូន UAV។ អង្គភាពរុស្ស៊ីដែលទទួលបានសម្ភារៈនេះ ត្រូវបានរាយការណ៍ថា បានចូលរួមក្នុងការអភិវឌ្ឍ និងផលិតយន្តហោះដ្រូនប្រភេទវាយប្រហារ។ ឯកសារដែលត្រូវបានលាតត្រដាងនេះ ត្រូវបានគេចាត់ទុកថា ជាភស្តុតាងលម្អិតមួយក្នុងចំណោមភស្តុតាងដំបូងៗ ដែលបង្ហាញពីការផ្ទេរដោយផ្ទាល់នូវសម្ភារៈសម្រាប់ផលិតយន្តហោះដ្រូន UAV ពីសហគ្រាសរដ្ឋចិន ទៅកាន់អង្គភាពដែលពាក់ព័ន្ធនឹងឧស្សាហកម្មការពារជាតិរុស្ស៊ី។ បើតាម The New Voice of Ukraine, ការលាតត្រដាងនេះកើតឡើង ខណៈមានរបាយការណ៍កាន់តែច្រើនអំពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់ផលិតនៅចិន នៅក្នុងយន្តហោះដ្រូន UAV វាយប្រហាររបស់រុស្ស៊ី…

  • អ៊ីរ៉ង់ព្រមានឆ្លើយតបដ៏ឆាប់រហ័ស, ធ្ងន់ធ្ងរ និងឈឺចាប់ជាងមុន ចំពោះការវាយប្រហាររបស់អាមេរិក

    អ៊ីរ៉ង់ព្រមានឆ្លើយតបដ៏ឆាប់រហ័ស, ធ្ងន់ធ្ងរ និងឈឺចាប់ជាងមុន ចំពោះការវាយប្រហាររបស់អាមេរិក

    តេហេរ៉ង់ ៖ មន្ត្រីចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់បានព្រមានពី «ការឆ្លើយតបដ៏ឆាប់រហ័ស, ធ្ងន់ធ្ងរ និងឈឺចាប់ជាងមុន» ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក ខណៈដែលភាពតានតឹងរវាងភាគីទាំងពីរកំពុងកើនឡើង។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានថ្លែងកាលពីថ្ងៃអាទិត្យថា អាមេរិកត្រូវតែយល់ដឹង មុនពេលដែលវាយឺតដែលថា ច្បាប់នៃល្បែងសង្គ្រាមបានផ្លាស់ប្តូរហើយ។ បើតាម CNA, ការលើកឡើងរបស់លោក Mohammad Bagher Ghalibaf បានធ្វើឡើង នៅជិតមួយសប្តាហ៍ បន្ទាប់ពីការប្រយុទ្ធគ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានផ្ទុះឡើងវិញ និង នៅមួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួនបានវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់មកលើនាវាចម្បាំងអាមេរិក នៅក្នុងដែនទឹកនៃតំបន់នោះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ក៏បានរាយការណ៍ កាលពីថ្ងៃអាទិត្យផងដែរថា កងទ័ពជើងទឹករបស់ប្រទេសនេះបានវាយប្រហារលើនាវាអាមេរិកមួយគ្រឿងដែលបញ្ជាពីចម្ងាយ ខណៈដែលវាកំពុងព្យាយាមចូលទៅក្នុងច្រកសមុទ្រ Hormuz។ យ៉ាងណាមិញ យោធាសហរដ្ឋអាមេរិកបានបដិសេធការអះអាងនេះ។ លោកវរសេនីយ៍ឯក Tim Hawkins អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ Centcom បាននិយាយថា «របាយការណ៍នេះមកពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ ហើយវាគឺជាការកុហកទាំងស្រុង» នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Associated Press៕ ប្រភព ៖ CNA…