-
ន័រវេស ព្រមាន លោក ណេតាន់យ៉ាហ៊ូ កំពុងអូស អ៊ីស្រាអែល ធ្លាក់ចូលទៅក្នុង “កន្លែងដ៏គ្រោះថ្នាក់ខ្លាំង”

អូស្លូ ៖ ប្រមុខការទូតកំពូលន័រវេស កាលពីថ្ងៃ សុក្រ ព្រមានថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអូសទាញប្រទេសអ៊ីស្រាអែលទាំងមូល ធ្លាក់ជ្រៅទៅកាន់ “ស្ថានភាពគ្រោះថ្នាក់ខ្លាំង”។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Euronews អំឡុងបំពេញទស្សនកិច្ចនៅប្រទេសឡេតូនី រដ្ឋមន្ត្រីការបរទេសន័រវែស លោក Espen Barth Eide បានពិពណ៌នារដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្នថា ជារដ្ឋាភិបាលស្តាំនិយមជ្រុលបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ ប៉ុន្តែលោកសង្ឃឹមថា ទីបំផុត អ៊ីស្រាអែលនឹងទទួលស្គាល់ថា ប្រទេសខ្លួនបានដើរលើ “ផ្លូវដ៏គ្រោះថ្នាក់ខ្លាំង” ទោះបីជាលទ្ធផលនៃការបោះឆ្នោតដែលគ្រោងធ្វើនៅខែតុលាខាងមុខ នឹងទៅជាយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ លោក Eide ក៏បានរិះគន់មិនសំចៃមាត់ ជុំវិញការឆ្លើយតបរបស់ប្រទេសលោកខាងលិចមួយចំនួន ដែលមានជំហរទន់ជ្រាយ មិនច្បាស់លាស់ និងគ្មានគោលការណ៍ ក្នុងការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា។ ប្រមុខការទូតកំពូលន័រវេសរូបនេះ សង្កត់ធ្ងន់ថា ប្រទេសទាំងនោះ មានការរអាក់រអួល ក្នុងការរិះគន់អ៊ីស្រាអែល ដោយសារតែខ្លាចគេចោទប្រកាន់ថា ជាអ្នកប្រឆាំងនឹងជនជាតិជ្វីហ្វ។ ការរិះគន់នេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីន័រវេសបានចាប់ដៃគូជាមួយប្រទេសចំនួន ១១ ផ្សេងទៀត រួមមានអង់គ្លេស និងបារាំង ប្រកាសរឹតត្បិតលើការធ្វើពាណិជ្ជកម្មជាមួយអ្នកតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែលនៅតំបន់ West Bank៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖…
-
ជប៉ុន បង្អួតដ្រូនបំបាំងកាយថ្មីរហស្សនាម “ប្រចៀវបិសាច”

តូក្យូ ៖ ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បានបង្អួតអាវុធប្រភេទថ្មីរបស់ខ្លួនជា យន្តហោះដ្រូន ខណៈដែលរដ្ឋាភិបាលទីក្រុងតូក្យូចាត់ទុកថា យន្តហោះដ្រូនថ្មីនេះនឹងជួយបង្កើនសមត្ថភាពការពារឆ្នេរសមុទ្រ និងកោះដាច់ស្រយោលរបស់ជប៉ុន ។ បើតាមគេហទំព័រយោធា Army recognition, យន្តហោះដ្រូនថ្មីនេះមានឈ្មោះ MQ-28 និងមានរហស្សនាមថា ប្រចៀវបិសាច ។ វាជាប្រភេទយន្តហោះដ្រូនបំបាំងកាយ ផលិតឡើងដោយក្រុមហ៊ុន Boeing របស់អូស្រ្តាលី សហការជាមួយកងទ័ពអាកាសអូស្រ្តាលី ។ ដ្រូន MQ-28 មានដងខ្លួនជិត ១២ ម៉ែត្រ ស្លាប់ទាំងសងខាងប្រវែងជាង ៧ ម៉ែត្រ និងអាចផ្ទុកទម្ងន់ពេលហោះហើរសរុបប្រមាណ ៨ ពាន់គីឡូក្រាម ។ ជាមួយគ្នានេះ វាមានសមត្ថភាពហោះហើរក្នុងល្បឿនលឿនទាន់យន្តហោះចម្បាំងល្បឿនលឿនមួយចំនួន និងអាចហោះហើរសំកាំងលើអាកាសក្នុងរយៈកម្ពស់រហូតដល់ជាង ១២ គីឡូម៉ែត្រ ។ បើតាម Defence-blog, បេសកកម្មស្នូលរបស់ដ្រូន MQ-28 គឺមានតួនាទីហោះអមដំណើរ និងគាំទ្រយន្តហោះចម្បាំងដែលមានមនុស្សបើក ដូចជាយន្តហោះចម្បាំង F-35 ឬ F-A-18 តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI ។ ចំណែកចំណុចពិសេសរបស់ដ្រូនប្រចៀវបិសាចនេះ អាចហោះពាំគ្រាប់មីស៊ីលបាញ់ពីអាកាសទៅអាកាស…
-
យន្តហោះលោក Zelensky បិះតែនឹងត្រូវវាយប្រហារដោយដ្រូន រុស្ស៊ី

កៀវ ៖ នាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store ទម្លាយថា យន្តហោះដែលដឹកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ពីប្រទេសម៉ុលដាវី ឆ្ពោះទៅកាន់់ប្រទេសន័រវេស ស្ទើរតែត្រូវបានយន្តហោះដ្រូនមួយគ្រឿង ដែលគេសង្ស័យថា ជារបស់រុស្ស៊ីហោះបុក។ ឧប្បត្តិហេតុនេះ កើតឡើងមុនពេលលោក Zelensky ដែលប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី តាំងពីខែកុម្ភៈ ឆ្នាំ២០២២ បានទៅដល់រដ្ឋធានីអូស្លូ កាលពីល្ងាចថ្ងៃ អង្គារ ដើម្បីចូលរួមពិធីបុណ្យសពរបស់ព្រះមហាក្សត្រ Harald V នៃប្រទេសន័រវេស ដែលសោយទិវង្គតកាលពីចុងខែសីហា។ បើតាម Aljazeera, លោកនាយករដ្ឋមន្រ្តី Store បានប្រាប់ទូរទស្សន៍រដ្ឋន័រវេស NRK កាលពីថ្ងៃ ពុធ ថា ជើងហោះហើររបស់លោក Zelensky ស្ទើរតែត្រូវបានយន្តហោះដ្រូនមួយគ្រឿងបុក នៅពេលយន្តហោះរបស់គាត់ កំពុងហោះឡើងពីប្រទេសម៉ុលដាវី។ លោក Store អះអាងថា សំណាងល្អណាស់ លោក Zelensky នៅមានជីវិត ប៉ុន្តែលោកមិនបានបង្ហើបថាតើទទួលបានប្រភពព័ត៌មានមកពីណា ឬយន្តហោះដ្រូននេះហោះជិតយន្តហោះរបស់លោក Zelensky…
-
ដ្រូន អ៊ុយក្រែន ហោះជាង ៣ ពាន់គីឡូម៉ែត្រទៅកម្ទេចរោងចក្រ រុស្ស៊ី, លោក Zelensky អរគុណកងកម្លាំងរបស់ខ្លួន

មូស្គូ ៖ កងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន ហៅកាត់ SSO កាលពីថ្ងៃទី៩ ខែកញ្ញា បានបញ្ជាដ្រូនហោះបោះពួយចម្ងាយចន្លោះពី ៣ ពាន់ ទៅ ៣ ពាន់ ៣ រយគីឡូម៉ែត្រ ទៅកម្ទេចរោងចក្រឧស្ម័នរបស់រុស្ស៊ី ។ បើតាម kyiv post, រោងចក្ររុស្ស៊ីដែលត្រូវអ៊ុយក្រែនវាយប្រហារនោះ រួមមាន រោងចក្រ Novy Urengoy និងរោងចក្រ Purovsky មានទីតាំងស្ថិតនៅក្នុងតំបន់ Yamalo-Nenets ភាគខាងជើងប្រទេសរុស្ស៊ី ។ យ៉ាងណា មិនមានការបញ្ជាក់អំពីប្រភេទយន្តហោះដ្រូនដែលអ៊ុយក្រែនបង្ហោះទៅវាយប្រហាររោងចក្ររបស់រុស្ស៊ីនោះទេ ។ ប៉ុន្តែក្រុមហ៊ុនអ៊ុយក្រែន Fire Point ហាក់បានបញ្ជាក់ជាប្រយោលអំពីយន្តហោះដ្រូនដែលចូលរួមក្នុងប្រតិបត្តិការនេះ ។ ក្រុមហ៊ុន Fire Point លើកឡើងថា យន្តហោះដ្រូនប្រភេទ FP-1 របស់ខ្លួនអាចហោះហើរក្នុងរយៈចម្ងាយជាង ៣ ពាន់ ៣ រយ គីឡូម៉ែត្រ កំពុងសម្រេចជោគជ័យក្នុងការវាយប្រហារចំគោលដៅមួយកន្លែង នៅតំបន់ Novy Urengoy…
-
អាមេរិក បដិសេធទម្លាក់គ្រាប់កម្ទេច ក្រុមហ៊ូធី តាមការទទូចពី អារ៉ាប៊ីសាអ៊ូឌីត ហើយប្រាប់ឲ្យចរចាដោយសន្តិវិធី

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធសំណើមួយលើកជាពីរលើករបស់ស្តេចអារ៉ាប់ប៊ីសាអ៊ូឌីត ដែលចង់ឲ្យទីក្រុងវ៉ាស៊ីនតោនជួយប្រយុទ្ធតតាំងនឹងក្រុមហ៊ូធីនៅប្រទេសយេម៉ែន ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌អាមេរិក Axios កាលពីថ្ងៃព្រហស្បតិ៍ ។ មន្ត្រីផ្លូវការអាមេរិក ចំនួន ២ រូប បានប្រាប់ទីភ្នាក់ងារ Axios ថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman បានទូរស័ព្ទទៅកាន់លោក Trump ចំនួន ២ ដង កាលពីថ្ងៃទី១០ ខែកញ្ញា ដោយជំរុញឱ្យលោក បើកការវាយប្រហារប្រឆាំងនឹងក្រុម Houthi របស់ប្រទេសយេម៉ែន ប៉ុន្តែ មេដឹកនាំអាមេរិក វ័យ ៨០ ឆ្នាំដែលធ្លាប់ដឹកនាំប្រតិបត្តិការទម្លាក់គ្រាប់បែកកម្ទេចក្រុមហ៊ូធី កាលពីឆ្នាំ២០២៥ រូបនេះ បានបដិសេធសំណើទាំងពីរលើក ដោយមន្ត្រីអាមេរិកបាននិយាយថា រដ្ឋបាលរបស់លោកត្រាំមិនមានបំណងចាត់វិធានការយោធាដោយផ្ទាល់ប្រឆាំងនឹងក្រុម Houthi នៅពេលនេះនោះទេ ។ យ៉ាងណាមិញ សហរដ្ឋអាមេរិកសន្យាជួយបានត្រឹមតែការសម្របសម្រួលដោយសន្តិវិធីប៉ុណ្ណោះ ដោយសារតែទីក្រុងវ៉ាស៊ីនតោនកាន់តែមានការព្រួយបារម្ភអំពីជម្លោះដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសយេម៉ែន ។ ជាក់ស្តែង ឧត្តមនាវីឯក Brad…
-
ក្រុមហ៊ូធី ប្រកាសធានាសុវត្ថិភាព និងស្ថិរភាព នៅក្នុងសមុទ្រក្រហម

សាណា ៖ អ្នកនាំពាក្យរបស់ចលនាហ៊ូធី នៅយេម៉ែន បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ពាណិជ្ជកម្មអន្តរជាតិនៅក្នុងសមុទ្រក្រហម និងតំបន់ច្រកសមុទ្រ Bab el-Mandeb នៅតែមានសុវត្ថិភាព និងស្ថិរភាព។ នៅក្នុងសេចក្តីថ្លែងការណ៍, លោក Mohammed Abdel Salam អ្នកនាំពាក្យរបស់ចលនាហ៊ូធីបានសង្កត់ធ្ងន់ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងចលនាពាណិជ្ជកម្មអន្តរជាតិនៅក្នុងសមុទ្រក្រហម និងច្រកសមុទ្រ Bab el-Mandeb គឺមានសុវត្ថិភាព និងដំណើរការជាប្រក្រតី ហើយសហគមន៍អន្តរជាតិមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហានេះឡើយ។ អ្នកនាំពាក្យក្រុមហ៊ូធីរូបនេះបានបញ្ជាក់ថា ប្រតិបត្តិការដែលកំពុងធ្វើឡើងនាពេលបច្ចុប្បន្ន មានគោលបំណងកំណត់ និងមានលក្ខណៈការពារខ្លួន។ យោងតាមការអះអាងរបស់លោក, សកម្មភាពយោធានៅតំបន់ឆ្នេរសមុទ្រមួយចំនួន គឺជាប្រតិបត្តិការថ្នាក់ជាតិក្នុងក្របខ័ណ្ឌនៃការបង្កើតអធិបតេយ្យភាព។ បើតាម Tass, ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយ អារ៉ាប៊ី សាអូឌីត និង ក្រុមឧទ្ទាមហ៊ូធី បានបន្តកើតមាន នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីខែសីហា ឆ្នាំ២០១៤មក។ ស្ថានភាពបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៅដើមខែកញ្ញា នៅពេលដែលចលនាឧទ្ទាមយេម៉ែនបានបើកការវាយលុក នៅភាគនិរតីនៃប្រទេស។ ទន្ទឹមនឹងការវាយលុកតាមផ្លូវគោក, ក្រុមហ៊ូធីបានចាប់ផ្តើមវាយប្រហារដោយប្រើដ្រូន និងមីស៊ីលទៅលើតំបន់ឆ្នេរសមុទ្រ ក្នុងសមុទ្រក្រហម និង តំបន់ជាយក្រុង Taiz នៅភាគនិរតីនៃប្រទេសយេម៉ែន ក្នុងគោលបំណងកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ទៅកាន់ទីក្រុងឆ្នេរសមុទ្រ…
-
រុស្ស៊ី ភ្ជាប់ការគំរាមប៉ាឡេស្ទីនរបស់ក្រុមលោក Netanyahu ទៅនឹងការបោះឆ្នោតអ៊ីស្រាអែល

មូស្គូ ៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានភ្ជាប់ការគំរាមកំហែងទៅលើប៉ាឡេស្ទីន ពីសំណាក់ក្រុមលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ទៅនឹងការបោះឆ្នោត នៅក្នុងប្រទេសអ៊ីស្រាអែល។ លោកស្រី Maria Zakharova បានភ្ជាប់ការគំរាមកំហែងដោយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ក្នុងការលុបបំបាត់ភាពជាអ្នកដឹកនាំរបស់អាជ្ញាធរជាតិប៉ាឡេស្ទីន និង បញ្ចូលទឹកដីប៉ាឡេស្ទីន ទៅក្នុងយុទ្ធនាការបោះឆ្នោត នៅអ៊ីស្រាអែល។ លោកស្រីបានមានប្រសាសន៍ថា «យើងភ្ជាប់ការរឹតបន្តឹងវោហាសាស្ត្រថ្មីៗនេះ ដោយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលទៅនឹងយុទ្ធនាការបោះឆ្នោត ដែលបង្កើនល្បឿន មុនការបោះឆ្នោតសភានៅអ៊ីស្រាអែល ដែលគ្រោងធ្វើឡើង នៅថ្ងៃទី២៧ ខែតុលា។ ទោះជាយ៉ាងណាក៏ដោយ យើងជឿជាក់ថា ការតស៊ូដើម្បីសំឡេងឆ្នោតរបស់អ្នកបោះឆ្នោតមិនអាចបម្រើជាយុត្តិកម្មសម្រាប់សេចក្តីថ្លែងការណ៍ញុះញង់ ដែលបង្កើនបរិយាកាសនៃអរិភាពទៅវិញទៅមក និងការមិនអត់ឱនរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលបានទេ»។ លោកស្រីបានមានប្រសាសន៍ថា រុស្ស៊ីគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការបន្តការសន្ទនាដោយផ្ទាល់ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយបន្ថែមថា ទីក្រុងមូស្គូចាត់ទុកការដោះស្រាយដ៏ទូលំទូលាយដោយផ្អែកលើច្បាប់អន្តរជាតិជាមធ្យោបាយតែមួយគត់ដើម្បីធានាសន្តិភាពយូរអង្វែង នៅក្នុងតំបន់។ លោកស្រី Zakharova បាននិយាយថា ដំណោះស្រាយ គួរតែរួមបញ្ចូលការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ អាចរស់រានមានជីវិត និងមានទឹកដីជាប់គ្នា ដែលរស់នៅដោយសន្តិភាព និង សុវត្ថិភាពជាមួយអ៊ីស្រាអែល។ បើតាម anadolu,…
-
អ៊ុយក្រែន ថា កាណាដា នឹងចូលរួមគម្រោងអភិវឌ្ឍប្រព័ន្ធខែលប្រឆាំងមីស៊ីលផ្លោង របស់ អឺរ៉ុប

អូតាវ៉ា ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃ ព្រហស្បតិ៍ ប្រកាសថា ប្រទេសកាណាដានឹងចូលរួមគម្រោងអភិវឌ្ឍប្រព័ន្ធខែលប្រឆាំងមីស៊ីលផ្លោង FREYJA របស់អឺរ៉ុប និងផ្តល់មីស៊ីលសំណាញ់មេឃមានតម្លៃប្រហែល ២៥៣ លានដុល្លារដល់អ៊ុយក្រែន។ លោក ហ្សេលេនស្គី អះអាងបែបនេះ ក្រោយជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី នៅទីក្រុង កាល់ហ្គារី ដោយផ្តោតលើការគាំទ្រអ៊ុយក្រែនក្នុងរដូវរងា វិស័យថាមពល ប្រព័ន្ធខែលការពារដែនអាកាស កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងគម្រោងអភិវឌ្ឍសេដ្ឋកិច្ច។ លោក ហ្សេលេនស្គី បញ្ជាក់ថា អ៊ុយក្រែន និងកាណាដាកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងដាច់ដោយឡែកមួយ ពាក់ព័ន្ធនឹងយន្តហោះដ្រូន ស្របពេលដែលភាគីទាំងពីរក៏បានពិភាក្សាអំពីគម្រោងការពារជាតិ និងសេដ្ឋកិច្ចនាពេលអនាគត។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ សង្កត់ធ្ងន់ថា កាណាដាក៏កំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មី ដែលមានគោលបំណងធ្វើឱ្យរុស្ស៊ីកាន់តែពិបាក ក្នុងការផលិតមីស៊ីលផោ្លងផងដែរ។ យោងតាមការលើកឡើងរបស់លោក ហ្សេលេនស្គី, ប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីភាពជាដៃគូរយៈពេល ១០០ឆ្នាំ ខណៈកិច្ចព្រមព្រៀងនានា ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ មានតម្លៃសរុបជាង ២ ពាន់លានដុល្លារ៕ ប្រភព ៖ Anadolu ប្រែសម្រួល…
-
ប្រធានាធិបតីប៉ាឡេស្ទីន ព្រមានពីការកើនឡើង “ដ៏គ្រោះថ្នាក់” នៃសកម្មភាពយោធារបស់ អ៊ីស្រាអែល

រ៉ាម៉ាឡា ៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅថ្ងៃ ព្រហស្បតិ៍ ព្រមានធ្ងន់ថា ប្រជាជនប៉ាឡេស្ទីនកំពុងប្រឈមមុខនឹងការកើនឡើងដ៏គ្រោះថ្នាក់ នៃសកម្មភាពនយោបាយ និងយោធារបស់រដ្ឋាភិបាលអ៊ីស្រាអែល។ មេដឹកនាំប៉ាឡេស្ទីនរូបនេះ អំឡុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាបដិវត្តន៍នៃចលនារំដោះប្រជាជាតិប៉ាឡេស្ទីន បានអះអាងថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank រួមទាំងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត កំពុងប្រឈមមុខនឹងវិធានការដ៏តឹងរ៉ឹងពីសំណាក់រដ្ឋាភិបាលអ៊ីស្រាអែល។ ក្នុងនោះរួមមានការពង្រីកតំបន់តាំងទីលំនៅថ្មី, អំពើហិង្សារបស់អ៊ីស្រាអែល, ការរឹបអូសដីធ្លី ការរុះរើផ្ទះសម្បែង និងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យយោធាបន្ថែម ដែលរាំងស្ទះដល់ការធ្វើដំណើររវាងទីក្រុង និងភូមិ ព្រមទាំងប៉ះពាល់ដល់ជីវភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រជាជន។ បន្ថែមលើនេះ លោកប្រធានាធិបតី Abbas ក៏បានចោទប្រកាន់អ៊ីស្រាអែលពេញៗមាត់ថា កំពុងឃាត់ទុកលុយរបស់ប៉ាឡេស្ទីនជាង ៦ ពាន់លានដុល្លារ ដោយលោកចាត់ទុកថា វាជាផ្នែកមួយនៃគោលនយោបាយដែលមានគោលដៅធ្វើឱ្យប្រជាជនប៉ាឡេស្ទីនចុះខ្សោយ និងជំរុញឱ្យពួកគេចាកចេញពីទឹកដីកំណើតរបស់ខ្លួន។ យោងតាមអាជ្ញាធរប៉ាឡេស្ទីន, តំបន់ West Bank បានជួបប្រទះការកើនឡើងប្រតិបត្តិការយោធា និងអំពើហិង្សា ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សាបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣។ ក្នុងនោះ ប្រជាជនអ៊ីស្រាអែលប្រមាណ ៧៥០,០០០នាក់ កំពុងរស់នៅក្នុងតំបន់តាំងទីលំនៅចំនួន ១៥៦កន្លែង និងទីតាំងតាំងទីលំនៅចំនួន ៣៦០កន្លែងនៅតំបន់ West…
-
រុស្ស៊ី គំរាមប្រើអាវុធនុយក្លេអ៊ែរ ដើម្បីការពារអធិបតេយ្យភាពពីការគំរាមកំហែង

មូស្គូ ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev ព្រមានធ្ងន់ៗថា ទីក្រុងម៉ូស្គូមានសិទ្ធិគ្រប់យ៉ាង ក្នុងការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរណាមួយដល់អធិបតេយ្យភាពរបស់ខ្លួន។ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ អះអាងថា គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី មិនមែន “គ្រាន់តែជាការបង្ហើបតម្រុយ ឬជាយុទ្ធសាស្ត្របំភ័យ” នោះទេ ប៉ុន្តែវាជាការពិតជាក់ស្តែង។ បើតាម Anadolu, លោក Medvedev បានគំរាមទុកមុនថា ការវាយប្រហាររបស់លោកខាងលិចលើទឹកដីរុស្ស៊ី នឹងអាចក្លាយជាកត្តាដែលបង្កើនហានិភ័យនៃសង្គ្រាមលោកលើកទី៣។ ចំពោះសង្គ្រាមនៅអ៊ុយក្រែនវិញ លោក Medvedev សង្កត់ធ្ងន់ថា រុស្ស៊ីមានសមត្ថភាពវាយប្រហារទីក្រុងកៀវ និងគោលដៅសំខាន់ៗរបស់អង្គការណាតូ ប៉ុន្តែការធ្វើដូច្នេះ នឹងឈានដល់ចំណុចមិនអាចវិលត្រឡប់បាន សម្រាប់ពិភពលោកទាំងមូល។ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីរូបនេះ អះអាងថា ទីក្រុងមូស្គូនៅតែចង់ជៀសវាងគ្រោះមហន្តរាយនុយក្លេអ៊ែរជាសកល ហើយចាត់ទុកការប្រើអាវុធនុយក្លេអ៊ែរជា “ជម្រើសចុងក្រោយ” ប៉ុណ្ណោះ។ យ៉ាងណា លោកបានព្រមានធ្ងន់ៗទុកមុនថា ការអត់ធ្មត់របស់រុស្ស៊ីមានដែនកំណត់ ហើយបានប្រៀបធៀបស្ថានការណ៍បច្ចុប្បន្ន ទៅនឹងនាឡិកាថ្ងៃអវសាន ឬ Doomsday Clock ដោយលោកនិយាយថា ពិភពលោកកំពុងខិតទៅជិតមាត់ជ្រោះនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖…