-
អង់គ្លេស ផ្អាកផ្តល់អាជ្ញាប័ណ្ណនាំចេញអាវុធទៅកាន់ អ៊ីស្រាអែល កើនជិត ៣ ដង

ឡុងដ៍ ៖ ចក្រភពអង់គ្លេសបន្តផ្អាកផ្តល់អាជ្ញាប័ណ្ណនាំចេញអាវុធទៅកាន់អ៊ីស្រាអែល សរុបកើនឡើងជាង ៨០ អាជ្ញាប័ណ្ណ ដោយតួលេខនេះ ហក់ឡើងជិត ៣ ដង បើធៀបនឹងចំនួនអាជ្ញាប័ណ្ណពីមុនត្រឹមតែ ៣០ អាជ្ញាប័ណ្ណ ដែលប្រកាសផ្អាកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២៤។ ចាប់តាំងពីការរឹតបន្តឹងនាំចេញអាវុធលើកដំបូងកាលពីជាង២ឆ្នាំមុន ចក្រភពអង់គ្លេសក៏បានបដិសេធពាក្យស្នើសុំអាជ្ញាប័ណ្ណថ្មីៗពីសំណាក់អ៊ីស្រាអែលច្រើនជាង ៥០ បន្ថែមទៀតផងដែរ។ អាជ្ញាប័ណ្ណទាំងនេះគ្របដណ្តប់លើឧបករណ៍យោធា សមាសភាគយន្តហោះចម្បាំង ដ្រូន និងប្រព័ន្ធកំណត់គោលដៅ ដែលគេវាយតម្លៃថា អាចនឹងត្រូវកងកម្លាំងការពារអ៊ីស្រាអែលយកទៅប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។ បើតាមរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ារបស់អង់គ្លេស លោក Stephen Doughty, វិធានការថ្មីដែលត្រូវបានដាក់ចេញ បានបង្កើតឱ្យមានប្រព័ន្ធត្រួតពិនិត្យកាន់តែតឹងរ៉ឹងខ្លាំងឡើង។ លោកថា រាល់ការស្នើសុំនាំចេញត្រូវតែពិចារណា ទាំងលើលក្ខខណ្ឌច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងជំហរផ្លូវច្បាប់របស់ចក្រភពអង់គ្លេសចំ ពោះវត្តមានរបស់អ៊ីស្រាអែលនៅក្នុងទឹកដីប៉ាឡេស្ទីន។ ទោះបីមានការបិទខ្ទប់អាជ្ញាប័ណ្ណកាន់តែច្រើនក៏ដោយ ក៏គ្រឿងបន្លាស់ និងសមាសភាគសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃយន្តហោះចម្បាំងបំបាំងកាយ F-35 នៅតែត្រូវបានលើកលែងភាគច្រើន ដោយសារហេតុផលសន្តិសុខជាតិ និងកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធមិត្តអន្តរជាតិ ដូចជា សហរដ្ឋអាមេរិក និងអង្គការណាតូ៕ ប្រភព ៖ Ynet News ប្រែសម្រួល ៖ ឈឹម ទីណា
-
លោក ត្រាំ ហៅ លោក គីម ជុងអ៊ុន «ពួកម៉ាក» ពេលអ្នកកាសែតសួរថាហេតុអ្វីកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរបាន តែ អ៊ីរ៉ង់មិនអាច

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានហៅលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើងថាជាមិត្តភក្តិដែលគោរពរាប់អានគ្នា នៅពេលដែលត្រូវបានសួរដោយអ្នកកាសែតថា ហេតុអ្វីបានជាទីក្រុងព្យុងយ៉ាង អាចមានអាវុធនុយក្លេអ៊ែរក្នុងដៃបាន តែ អ៊ីរ៉ង់ បែរជាមិនអាចមានអាវុធប្រភេទនេះ។ កាសែត Tass បានចេញផ្សាយ ការលើកឡើងយ៉ាងដូច្នេះ នៅថ្ងៃទី៣០ ខែកញ្ញា។ បើតាមប្រភព, លោក Donald Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «គាត់គឺជាមិត្តរបស់ខ្ញុំ គឺ លោក Kim Jong Un… គាត់ចូលចិត្តខ្ញុំ ហើយខ្ញុំក៏ចូលចិត្តមេដឹកនាំកូរ៉េខាងជើងរូបនេះដែរ»។ លោករៀបរាប់ទៀតថា «ដរាបណាខ្ញុំនៅទីនេះ គាត់នឹងមានសុវត្ថិភាពល្អ។ ហេតុផលនោះគឺ ព្រោះតែគាត់គោរពខ្ញុំ»។ បើតាម Tass, ទីក្រុងព្យុងយ៉ាងបានលើកឡើងម្តងហើយម្តងទៀតថា ស្ថានភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺមិនអាចត្រឡប់ក្រោយវិញបានទេ។ អំឡុងពេលធ្វើអត្ថាធិប្បាយលើកិច្ចប្រជុំរវាងប្រមុខការទូតនៃសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui បាននិយាយថា កូរ៉េខាងជើងមិនមានបំណងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ…
-
លោក ត្រាំ សារភាពពីការមិនច្បាស់ថា អ៊ីរ៉ង់ ព្រមឱនក្បាលចុះចាញ់ឬអត់ ខណៈបោះឆ្នោតកាន់តែខិតជិត

វ៉ាស៊ីនតោន ៖ ខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាន់តែខិតជិតមកដល់, លោក Donald Trump បានមានប្រសាសន៍ កាលពីថ្ងៃអង្គារថា លោកមិនដឹងថា តើអ៊ីរ៉ង់នឹងព្រមចុះចាញ់ឬនៅនោះទេ ទោះបីរងសំពាធទណ្ឌកម្មយ៉ាងចាស់ដៃពីទីក្រុងវ៉ាស៊ីនតោន ក៏ដោយ។ ប្រធានាធិបតីវ័យ៨០ឆ្នាំរូបនេះបានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំមិនដឹងថា ពួកគេនឹងព្រមចុះចាញ់ឬនៅនោះទេ ប៉ុន្តែ ពួកគេនឹងចុះចាញ់ជាក់ជាមិនខាន»។ លោកបានបន្ថែមថា «ពួកគេកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំង»។ បើតាម straitstimes, ការបិទខ្ទប់របស់សហរដ្ឋអាមេរិកបានកាត់ផ្តាច់ប្រភពចំណូលដ៏សំខាន់របស់អ៊ីរ៉ង់ គឺការនាំចេញប្រេង ហើយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃសង្គ្រាមបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនអ៊ីរ៉ង់កាន់តែលំបាក។ ប៉ុន្តែ ប្រធានាធិបតីអ៊ីរ៉ង់បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុនថា ទីក្រុងតេហេរ៉ង់នឹងមិនឱនក្បាលចុះចាញ់ចំពោះសម្ពាធរបស់សហរដ្ឋអាមេរិកឡើយ។ ការកើនឡើងនៃតម្លៃប្រេងដោយសារសង្គ្រាម ក៏បានក្លាយជាបញ្ហាចម្បងសម្រាប់គណបក្សសាធារណរដ្ឋ របស់លោក Trump ផងដែរ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅខែវិច្ឆិកាខាងមុខ។ សង្គ្រាមនេះបាននាំឱ្យមានការបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ LNG មួយភាគប្រាំនៃការផ្គត់ផ្គង់សកលលោក មុនពេលមានជម្លោះ។ លោក Trump បានផ្លាស់ប្តូរគោលដៅ និងពេលវេលាសម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ជាពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់បានឆ្លើយតបវិញ ដោយការវាយប្រហារលើអ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រដែលជាទីតាំងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក។ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់…
-
ប៉ូឡូញ ស្នើ អាមេរិក យកទឹកដីខ្លួនសង់រោងចក្រផលិតមីស៊ីលរបស់សំណាញ់មេឃ Patriot ជំនួស អ៊ុយក្រែន

វ៉ាសូវី ៖ ប្រទេសប៉ូឡូញបានស្នើសុំទៅសហរដ្ឋអាមេរិក យកទឹកដីរបស់ខ្លួនធ្វើជាទីតាំងសម្រាប់ការសាងសង់រោងចក្រផលិតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ជំនួសឲ្យការសាងសង់វានៅលើទឹកដីរបស់អ៊ុយក្រែន ។ នេះបើតាមការអះអាងរបស់អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញកាលពីថ្ងៃចន្ទ ។ លោកស្រី Magdalena Sobkowiak Czarnecka អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញនិយាយថា ការស្នើសុំនេះធ្វើឡើង ក្នុងករណីដែលទីក្រុងកៀវទទួលបានអាជ្ញាប័ណ្ណផលិតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ជាផ្លូវការពីសហរដ្ឋអាមេរិក ។ សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលស្ទាក់ចាប់ដ៏មានអនុភាពចំនួន ២ ប្រភេទ ។ ក្នុងនោះ មីស៊ីលស្ទាក់ចាប់ PAC-2 របស់សំណាញ់មេឃ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 អាចបាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។ មីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាសនេះ មួយគ្រាប់ៗត្រូវចំណាយពេលផលិតយូរខែ ឬយូរឆ្នាំ ហើយមានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់…
-
អឺរ៉ុប ថា រុស្ស៊ី កំពុងរៀបផែនការថ្មីបំផ្លាញ អឺរ៉ុប

ព្រុចសែល ៖ ប្រមុខគោលនយោបាយការបរទេសអឺរ៉ុប លោកស្រី Kaja Kallas កាលពីថ្ងៃ ចន្ទ ព្រមានធ្ងន់ៗថា ប្រទេសរុស្ស៊ីកំពុងរៀបផែនការថ្មី ដើម្បីធ្វើសកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាវាយប្រហារថែមទៀតប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប ។ បើតាម Euronews, លោកស្រី Kallas សង្កត់ធ្ងន់ថា ផ្អែកតាមព័ត៌មានចារកម្ម រុស្ស៊ីកំពុងរៀបផែនការធ្វើសកម្មភាពបំផ្លិចបំផ្លាញ និងវាយប្រហារថែមទៀតប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប ក្នុងគោលបំណងបំបែកបំបាក់សង្គម រួមទាំងរារាំងអឺរ៉ុបមិនឱ្យជួយអ៊ុយក្រែន ។ ជាការឆ្លើយតប ក្រុមរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបចាប់ផ្តើមពិភាក្សាគ្នាជាផ្លូវការ ដើម្បីបង្កើត “ពិធីសារសន្តិសុខគ្រាអាសន្នថ្មីមួយ” សំដៅពន្លឿនការឆ្លើយតប ចំពោះការគំរាមកំហែងវាយប្រហារកូនកាត់ និងការកើនឡើងសកម្មភាពបំផ្លិចបំផ្លាញរបស់រុស្ស៊ីនៅទូទាំងទ្វីបអឺរ៉ុប ។ ពិធីសារសន្តិសុខគ្រាអាសន្នថ្មីនេះ ត្រូវបានស្នើឡើងដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រមុខគោលនយោបាយការបរទេសអឺរ៉ុប លោកស្រី Kaja Kallas ក្នុងគោលបំណងពង្រឹងការត្រៀមខ្លួនឆ្លើយតបរបស់សហភាពអឺរ៉ុបប្រឆាំងនឹងសង្គ្រាមកូនកាត់ ។ យោងតាមការលើកឡើងរបស់លោកស្រី Kallas, ពិធីសារនេះ នឹងគ្របដណ្តប់លើសកម្មភាពអរិភាពទាំងឡាយណា ដែលស្ថិតនៅក្រោមទម្រង់នៃ “សង្គ្រាមប្រដាប់អាវុធធម្មតា” ។ ក្នុងនោះ រួមមាន ការឈ្លានពានដោយយន្តហោះដ្រូន,…
-
កូរ៉េខាងជើងប្រាប់ UN ថា ខ្លួនជារដ្ឋមានអាវុធនុយក្លេអ៊ែដោយទំនួលខុសត្រូវ ហើយចោទ អាមេរិក ជាមេខ្លោងបង្កការរីកសាយភាយ

អ.ស.ប ៖ នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងថ្ងៃអង្គារនេះ តំណាងកូរ៉េខាងជើង បានអះអាងថា ប្រទេសរបស់ខ្លួនគឺជារដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ ប្រកបដោយការទទួលខុសត្រូវ ហើយថែមទាំង បានចោទប្រកាន់ចំៗ ទៅលើសហរដ្ឋអាមេរិកថា គឺជាអ្នករុញច្រានរបៀបរៀបរយនុយក្លេអ៊ែរសកល ឱ្យធ្លាក់ចូលទៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរ តាមរយៈសកម្មភាពនៃការរីកសាយភាយអាវុធប្រល័យលោករបស់ខ្លួន ហើយបានប្រើប្រាស់ការចោទប្រកាន់នានាទៅកាន់ប្រទេសដទៃ ដើម្បីតែការពារកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឯង។ បើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA, រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសកូរ៉េខាងជើង លោក Kim Son-gyong បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជាកម្លាំងដែលមិនអាចជៀសបាន និងចាំបាច់ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ។ លោកបន្តលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន ទៅវិញទេ ដែលបានបោះបង់ចោលដោយគ្មានការទទួលខុសត្រូវនូវកាតព្វកិច្ចរបស់ខ្លួន ក្នុងការកាត់បន្ថយអាវុធ ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ។ ការពង្រីកកម្លាំងនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស និងការរីកសាយភាយអាវុធនុយក្លេអ៊ែរយ៉ាងចំហរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យទីក្រុងព្យុងយ៉ាងគ្មានជម្រើសអ្វីក្រៅពី ដើរតួនាទីយ៉ាងសកម្មជាងមុន ក្នុងនាមជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ប្រកបដោយការទទួលខុសត្រូវនោះទេ។ ជាងនេះទៀត លោកបានចាត់ទុកសហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវចម្បងចំពោះការរីកសាយភាយអាវុធនុយក្លេអ៊ែរសកល ដោយលើកឡើងពីការបង្កើន និងទំនើបកម្មអាវុធប្រភេទនេះរបស់ខ្លួន និងការដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធប្រល័យលោក។ បើតាម koreatimes, កូរ៉េខាងជើងក៏បានចង្អុលបង្ហាញផងដែរ អំពីកិច្ចសហប្រតិបត្តិការលើនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ជាមួយទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ព្រមទាំងកិច្ចព្រមព្រៀង AUKUS ដែលជាភាពជាដៃគូសន្តិសុខរវាងទីក្រុងវ៉ាស៊ីនតោន, អង់គ្លេស…
-
លោក ត្រាំ ជាប់ឈ្មោះជាកូនអុករបស់លោក ពូទីន ក្រោយបង្គាប់ អ៊ុយក្រែន ឲ្យឈប់ទម្លាក់គ្រាប់បែកលើ រុស្ស៊ី

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទត្រូវបានគេវាយប្រហារតាមរយៈបណ្តាញសង្គម ដោយចាត់ទុកថាជា «កូនអុករបស់លោក Vladimir Putin» បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះជំរុញដោយផ្ទាល់ទៅកាន់លោក Volodymyr Zelensky ឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែកទៅលើរោងចក្រចម្រាញ់ប្រេងម៉ាស៊ូត របស់រុស្ស៊ី ។ គណនីបណ្តាញសង្គម X ឈ្មោះ Shaun Pinner រៀបរាប់ថា «លោក Trump មិនបានស្នើឱ្យលោក Putin បញ្ឈប់ការសម្លាប់កុមារអ៊ុយក្រែននោះទេ ។ ប៉ុន្តែលោកបែរជាប្រាប់លោក Zelensky ឱ្យបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង ដែលជាប្រភពហិរញ្ញវត្ថុសម្រាប់សង្គ្រាមរបស់រុស្ស៊ីទៅវិញ ។ ម្ចាស់គណនីនោះបញ្ជាក់ថា តាមពិតទៅ លោក ត្រាំ គ្រាន់តែជាកូនអុករបស់វិមានក្រឹមឡាំងតែប៉ុណ្ណោះ»។ គណនីមួយទៀតឈ្មោះ Jürgen Nauditt រៀបរាប់ស្រដៀងគ្នាថា «លោក Trump ត្រូវបានគេចាត់ទុកថា ជាមនុស្សមិនដឹងអីដែលស្នើឱ្យលោក Zelensky បញ្ឈប់ការវាយប្រហារទៅលើរោងចក្ររបស់មិត្តភក្តិខ្លួនឯង គឺ លោក Putin ទៅវិញ ។ ការជាប់ឈ្មោះជាកូនអុករបស់លោក Putin…
-
អាមេរិក ផ្តល់កិច្ចសន្យាតម្លៃ ២០ ពាន់លានដុល្លារ ឱ្យក្រុមហ៊ុន Raytheon បង្កើនការផលិតមីស៊ីលបំពេញស្តុកអាវុធឡើងវិញ

វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមអាមេរិក បានផ្តល់កិច្ចសន្យាមានតម្លៃប្រមាណ ២០,៧ ពាន់លានដុល្លារ ដល់ក្រុមហ៊ុន Raytheon ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ RTX ដើម្បីពន្លឿនការផលិតមីស៊ីល AMRAAM ខណៈសហរដ្ឋអាមេរិកកំពុងព្យាយាមបំពេញស្តុកអាវុធឡើងវិញ។ កិច្ចសន្យានេះកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីកង្វះស្តុកអាវុធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមីស៊ីល និងគ្រាប់រំសេវជាច្រើនត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការយោធា និងផ្គត់ផ្គង់ទៅឱ្យសម្ព័ន្ធមិត្ត ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។ មីស៊ីល AMRAAM គឺជាប្រភេទមីស៊ីលបាញ់ពីអាកាសទៅអាកាសរយៈចម្ងាយមធ្យម បំពាក់ក្នុងយន្តហោះចម្បាំង សម្រាប់វាយប្រហារគោលដៅសត្រូវនៅលើអាកាស។ មីស៊ីល AMRAAM ក៏ត្រូវបានគេប្រើប្រាស់សម្រាប់សំណាញ់មេឃ NASAMS ផងដែរ ដែលជាប្រព័ន្ធខែលការពារដែនអាកាសមួយ ត្រូវបានដាក់ពង្រាយ ដើម្បីការពារតំបន់សំខាន់ៗ រួមទាំងរដ្ឋធានីវ៉ាស៊ីនតោន។ ក្រៅពីសហរដ្ឋអាមេរិក មីស៊ីល AMRAAM ក៏ត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើនជុំវិញពិភពលោក រួមមាន អ៊ុយក្រែន អូម៉ង់ និងកាតាជាដើម។ បើតាម Straits Times, កិច្ចសន្យាផលិតមីស៊ីល AMRAAM ក៏មានលក្ខណៈស្រដៀងគ្នានឹងកិច្ចសន្យាផលិតមីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃ Patriot មានតម្លៃ ៥៨,៦ ពាន់លានដុល្លារ ដែលត្រូវបានផ្តល់ឱ្យក្រុមហ៊ុន Lockheed…
-
លោក Trump ច្រានចោលការបន្ធូរបន្ថយទណ្ឌកម្ម អ៊ីរ៉ង់ ជាថ្នូរនឹងវឌ្ឍនភាពក្នុងកិច្ចចរចានុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលរបាយការណ៍ចេញផ្សាយកាលពីថ្ងៃ ចន្ទ ដែលថា រូបលោកបានសម្តែងឆន្ទៈបន្ធូរបន្ថយទណ្ឌកម្ម និងការដោះលែងមូលនិធិដែលត្រូវបានបង្កកឱ្យទៅប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងវឌ្ឍនភាពជាក់ស្តែងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ។ ការបដិសេធនេះកើតឡើង បន្ទាប់ពីមន្ត្រីអាមេរិកម្នាក់បានប្រាប់កាសែត Jerusalem Post ថា លោកប្រធានាធិបតី ត្រាំ មានឆន្ទៈបន្ធូរបន្ថយសម្ពាធមួយចំនួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ហើយថា ការចរចាដោយប្រយោលរវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តប្រព្រឹត្តទៅក្នុងបរិយាកាសវិជ្ជមាន និងប្រកបដោយការស្ថាបនា។ យ៉ាងណាមិញ លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់តាមបណ្តាញសង្គម Truth Social ថា សារព័ត៌មាន Axios ដែលទើបតែបានចេញផ្សាយអត្ថបទមួយថា លោក “ត្រាំ” បានផ្តល់ការសម្រាលទណ្ឌកម្ម និងដោះលែងមូលនិធិដែលត្រូវបានបង្កកឱ្យទៅអ៊ីរ៉ង់ ជា “រឿងមិនពិតនោះទេ”… ខ្ញុំមិនបានផ្តល់អ្វីឱ្យពួកគេទាល់តែសោះ។ ក្រៅពីច្រានចោលសេចក្តីរាយការណ៍នេះ មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានបដិសេធសំណើរបស់អ៊ីរ៉ង់ ដែលបញ្ជូនតាមរយៈប្រទេសកាតា ដែលស្នើឱ្យបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ ក្នុងរយៈពេលមួយសប្តាហ៍ ជាថ្នូរនឹងការដកការបិទខ្ទប់ផ្លូវទឹកលើកំពង់ផែរបស់អ៊ីរ៉ង់។ គួរបញ្ជាក់ថា ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានចូលដល់ខែទី ៧ ហើយ ដែលបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក និងក្នុងសហរដ្ឋអាមេរិកកើនឡើងយ៉ាងគំហុក។ ប៉ុន្តែលោក ត្រាំ…
-
កូរ៉េខាងជើង ព្រមាន មេដឹកនាំពិភពលោក អំពីការខ្វះទំនុកចិត្តគ្នា និងការប្រឈមមុខដាក់គ្នាមិនធ្លាប់មានពីមុន

ញូវយ៉ក ៖ តំណាងកូរ៉េខាងជើងបានប្រើប្រាស់វេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃ ចន្ទ ដើម្បីព្រមានដល់មេដឹកនាំពិភពលោក អំពី ការពិតដ៏ជូរចត់ដែលពោរពេញដោយការខ្វះទំនុកចិត្តគ្នា និងការប្រឈមមុខដាក់គ្នាដែលមិនធ្លាប់មានពីមុនមក។ បើតាម NBC News, អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Kim Son Gyongបានចោទប្រកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកថា កំពុងសហការគ្នាប្រឆាំងនឹងកូរ៉េខាងជើង ក៏ដូចជាធ្វើឱ្យឧបទ្វីបកូរ៉េជួបអស្ថិរភាព។ បន្ថែមលើនេះ លោក Kim បានហៅជប៉ុនពេញៗមាត់ថា «ឧក្រិដ្ឋជនសង្គ្រាមថ្នាក់ A» ហើយថែមទាំងបានរិះគន់នូវអ្វីដែលលោកចាត់ទុកថា ជាការបង្កើត «ប្លុកយោធាដែលមានលក្ខណៈវាយលុក និងឈ្លានពានកាន់តែខ្លាំង ព្រមទាំងមានធាតុផ្សំនុយក្លេអ៊ែរ»។ ឆ្លើយតបភាពតានតឹងជាមួយប្រទេសសម្ព័ន្ធមិត្តទាំង៣ លោក Kim បានអះអាងជាថ្មីថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងពីសំណាក់កងកម្លាំងខាងក្រៅ។ ឆ្លៀតឱកាសនោះ លោក Kim ក៏បានរិះគន់មិនសំចៃមាត់ដល់អង្គការសហប្រជាជាតិផងដែរ ដោយនិយាយថា អង្គការនេះនៅតែជួបភាពជាប់គាំងក្នុងការបំពេញតួនាទីរបស់ខ្លួន ដោយសារតែអាកប្បកិរិយាផ្តាច់ការ និងសកម្មភាពឯកតោភាគីរបស់ប្រទេសមួយចំនួន ដែលគិតតែពីផលប្រយោជន៍របស់ខ្លួន។ ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរវិញ លោក Kim បញ្ជាក់ថា សមត្ថភាពរារាំងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺជាអំណាចដាច់ខាត ដែលត្រូវបានបង្កើតឡើង ដើម្បីការពារអធិបតេយ្យភាព…