-
អាមេរិកវាយប្រហារអ៊ីរ៉ង់ជាថ្មី ក្រោមហេតុផលរារាំងការដាក់មីនក្នុងច្រក Hormuz

វ៉ាស៊ីនតោន ៖ កងកម្លាំងយោធាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ពួកគេបានបើកការវាយប្រហារលើទៅកោះ Larak ក្រោមហេតុផលរារាំងការដាក់មីន ក្នុងច្រក Hormuz។ នេះជាប្រតិបត្តិការយោធាលើកដំបូងបង្អស់របស់អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ ដែលត្រូវបានទម្លាយជាសាធារណៈ គិតចាប់តាំងពីចុងខែកក្កដាមក។ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានបញ្ជាក់ថា ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីកងកម្លាំងស៊ើបការណ៍បានសង្កេតឃើញ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC កំពុងរៀបចំបាញ់រ៉ុក្កែតដែលបំពាក់គ្រាប់មីនសមុទ្រ ចូលទៅក្នុងដែនទឹកនៃច្រកសមុទ្រ Hormuz។ ប្រភពពីទីភ្នាក់ងារសារព័ត៌មានរបស់អ៊ីរ៉ង់ Tasnim បានឱ្យដឹងថា អាមេរិកបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ក្នុងការសម្រេចប្រតិបត្តិការលើកោះ Larak នេះ។ ជាការឆ្លើយតប សម្តីអ្នកនាំពាក្យ IRGC អះអាងថា ការវាយប្រហាររបស់អាមេរិកបានបណ្តាលឱ្យទាហាន និងប្រជាពលរដ្ឋមួយចំនួនបាត់បង់ជីវិត និងរងរបួស។ ទីក្រុងតេហេរ៉ង់បានប្រកាសប្តេជ្ញាថា នឹងធ្វើការ «ឆ្លើយតប និងដាក់ទណ្ឌកម្ម» ទៅលើសហរដ្ឋអាមេរិកវិញជាមិនខាន។ បើតាម CNA, ព្រឹត្តិការណ៍នេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីសប្តាហ៍មុនថា រាល់កប៉ាល់ ឬទូកណាដែលព្យាយាមដាក់គ្រាប់មីនថ្មីនៅក្នុងដែនទឹកអន្តរជាតិនៃច្រកសមុទ្រ Hormuz នឹងត្រូវបំផ្លាញចោលភ្លាមៗ ខណៈគ្រាប់មីនចាស់ៗត្រូវបានកម្ទេច…
-
ប៉ូឡូញ ចង់ឱ្យ អាមេរិក ពង្រីកផលិតកម្មសំណាញ់មេឃ Patriot នៅក្នុងប្រទេសខ្លួន

វ៉ាស៊ីនតោន ៖ ប្រទេសប៉ូឡូញ និងអាមេរិក កំពុងធ្វើការចរចាកម្រិតខ្ពស់ ដើម្បីផ្លាស់ប្តូរទីតាំង និងពង្រីកខ្សែសង្វាក់ផលិតកម្មសំណាញ់មេឃ ឬប្រព័ន្ធខែលការពារដែនអាកាស Patriot មកកាន់ទឹកដីប៉ូឡូញ ។ បើតាម Anadolu, ការចរចានេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការខ្វះខាតគ្រាប់មីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ដែលផលិតដោយអាមេរិកនៅទូទាំងទ្វីបអឺរ៉ុប ក៏ដូចជាដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់អង្គការណាតូ ។ ជាមួយគ្នានេះ អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោកស្រី Magdalena Sobkowiak-Czarnecka បាននិយាយកាលពីថ្ងៃ សៅរ៍ ថា សំណើនេះ ត្រូវបានពិភាក្សាជាមួយមន្រ្តីនៅមន្ទីរបញ្ចកោណ និងក្រសួងការបរទេសអាមេរិក ។ លោកស្រីអះអាងថា ការសម្រេចចិត្តចុងក្រោយរបស់ភាគីអាមេរិក អាចនឹងលេចចេញជារូបរាងក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ ។ ប្រភពទម្លាយឱ្យដឹងថា បច្ចុប្បន្ន ប៉ូឡូញកំពុងប្រជែងជាមួយអាល្លឺម៉ង់ ដើម្បីទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការបង្កើតខ្សែសង្វាក់ផលិតកម្មមីស៊ីលរបស់សំណាញ់មេឃ Patriot នាពេលអនាគត ។ ទន្ទឹមគ្នា ប៉ូឡូញក៏បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការត្រីភាគីរវាងអាមេរិក ប៉ូឡូញ និងអ៊ុយក្រែន ក្នុងការផលិតមីស៊ីលស្ទាប់ចាប់ PAC-3 របស់សំណាញ់មេឃ Patriot ។ សំណើនេះ ធ្វើឡើងដើម្បីធានាថា ការផលិតរបស់អ៊ុយក្រែន…
-
រុស្ស៊ី បង្ខំចិត្តនាំចូលសាំងយន្តហោះពីបរទេស ខណៈ អ៊ុយក្រែន សម្រុកវាយហេដ្ឋារចនាសម្ព័ន្ធថាមពល

មូស្គូ ៖ ប្រទេសរុស្ស៊ីបង្ខំចិត្តនាំចូលសាំងយន្តហោះប្រភេទ Jet A-1 ពីបរទេស ខណៈដែលផលិតកម្មប្រេងឥន្ធនៈអាកាសចរណ៍ក្នុងស្រុកដាំក្បាលចុះយ៉ាងគំហុក ដោយសារអ៊ុយក្រែនសម្រុកវាយប្រហាររោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ។ បើតាម RBC-Ukraine, សាំងយន្តហោះ Jet A-1 ត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់សាំងដល់យន្តហោះចម្បាំង និងយន្តហោះយោធាជាច្រៀនរបស់រុស្ស៊ី មានដូចជាយន្តហោះ MiG-29, Su-34, Su-35S, Su-30SM, U-57 និង Su-24M ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តចម្ងាយឆ្ងាយ Tu-95MS ។ ទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែន ហៅកាត់ DIU រាយការណ៍ថា នាវាដឹកប្រេងចំនួន ៣ គ្រឿង ដែលពាក់ព័ន្ធនឹងកងនាវាងងឹត បានដឹកសាំងយន្តហោះ Jet A-1 ប្រមាណ ៧០,០០០ តោន ពីកូរ៉េខាងត្បូង និងអេហ្ស៊ីប ចូលទៅកាន់កំពង់ផែ St. Petersburg និង Vladivostok របស់រុស្ស៊ី ។ ក្នុងនោះ នាវា ASTORIA ត្រូវបានរាយការណ៍ថា…
-
អាមេរិក ចាយជាង ២៤០ លានដុល្លារ ធ្វើទំនើបកម្មម៉ាស៊ីនយន្តហោះចម្បាំងបំបាំងកាយ F-35

វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិកបានផ្តល់កិច្ចសន្យាមានតម្លៃរហូតដល់ ២៤០,៨ លានដុល្លារ ដល់ក្រុមហ៊ុន Pratt & Whitney ដើម្បីធ្វើទំនើបកម្មម៉ាស៊ីនយន្តហោះប្រភេទ F135 ដែលបំពាក់ក្នុងយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ F-35 ។ បើតាម Defence blog, ម៉ាស៊ីន F135 ត្រូវបានបំពាក់ក្នុងយន្តហោះចម្បាំងបំបាំងកាយ F-35 ទាំង ៣ ប្រភេទ ដែលប្រតិបត្តិការដោយកងទ័ពអាកាស កងទ័ពជើងទឹក និងកងម៉ារីនអាមេរិក ព្រមទាំងប្រទេសសម្ព័ន្ធមិត្តជាច្រើនទៀត ។ ប៉ុន្តែដោយសារតែយន្តហោះ F-35 ត្រូវបានបន្ថែមប្រព័ន្ធកុំព្យូទ័រ សែនស័រ និងអាវុធទំនើបៗកាន់តែច្រើន ដូច្នេះម៉ាស៊ីន F135 ត្រូវប្រឈមនឹងបន្ទុកការងារកាន់តែខ្ពស់ ។ ជាមួយគ្នានេះ មន្ត្រីមន្ទីរបញ្ចកោណ និងការិយាល័យគណនេយ្យភាពរដ្ឋាភិបាលអាមេរិក ក៏បានព្រមានជាបន្តបន្ទាប់ផងដែរថា ម៉ាស៊ីន F135 កំពុងប្រតិបត្តិការក្រោមបន្ទុកខ្ពស់ ហើយត្រូវការការធ្វើទំនើបកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យន្តហោះចម្បាំង F-35 នាពេលអនាគត ។ យោងតាមផែនការ, កញ្ចប់ថវិកា ២៤០,៨ លានដុល្លារនេះ ត្រូវបានរំពឹងថា…
-
កូរ៉េខាងជើង ដកតំណែងរដ្ឋមន្រ្តីការពារជាតិ ដើម្បីរៀបចំក្បាលម៉ាស៊ីនយោធាឡើងវិញ

ព្យុងយ៉ាង ៖ លោក No Kwang Chol ត្រូវបានដកចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង ដែលនេះជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធ និងផ្លាស់ប្តូរក្បាលម៉ាស៊ីនក្នុងជួរថ្នាក់ដឹកនាំយោធារបស់រដ្ឋមានអាវុធនុយក្លេអ៊ែរមួយនេះ ។ ផែនការរុះរើរចនាសម្ព័ន្ធនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សអាណត្តិទី៩ កាលពីថ្ងៃ សៅរ៍ ដោយមានការដឹកនាំផ្ទាល់ពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un ។ បើតាម AFP, លោក Kim Song Gi ដែលជានាយកនៃអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនកូរ៉េ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មីជំនួសលោក No Kwang Chol ។ ជាមួយគ្នានេះ អ្នកវិភាគមើលឃើញថា ការរុះរើក្បាលម៉ាស៊ីនដឹកនាំយោធាជាញឹកញាប់របស់កូរ៉េខាងជើង គឺដើម្បីពង្រឹងវិន័យផ្ទៃក្នុង បង្កើនទំនើបកម្មនៃប្រព័ន្ធអាវុធ និងធានាភាពស្មោះត្រង់ដាច់ខាតចំពោះមេដឹកនាំកំពូល ។ ការផ្លាស់ប្តូរនេះ ក៏កើតឡើងចំពេលដែលកូរ៉េខាងជើងកំពុងផ្តោតកាន់តែខ្លាំងលើ ការអភិវឌ្ឍបច្ចេកវិទ្យាការពារជាតិ និងប្រព័ន្ធអាវុធថ្មីៗ ។ ជាក់ស្តែង កាសែត KCNA រាយការណ៍ថា លោក Kim Jong Un បានផ្តល់កិត្តិយសយ៉ាងខ្លាំង ដល់អ្នកវិទ្យាសាស្ត្រ…
-
អ៊ីរ៉ង់ ជំរុញលោក Trump ជ្រើសរើសការសន្ទនា ជំនួសការបង្កភាពតានតឹង

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ប្រកាសជំរុញឱ្យមេដឹកនាំអាមេរិក លោក Donald Trump ចៀសវាងការបង្កើតភាពចលាចល ហើយងាកមករកការដោះស្រាយបញ្ហា តាមរយៈការសន្ទនា និងការអនុវត្តអនុស្សរណៈយោគយល់គ្នា (MoU) ។ បើតាម Anadolu, លោក Pezeshkian បានបញ្ជាក់ច្បាស់ៗថា អ៊ីរ៉ង់មិនចង់បានសង្គ្រាមទេ ប៉ុន្តែប្រទេសរបស់លោក នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការឈ្លានពាន និងការវាយប្រហារទាំងអស់ ។ លោកសង្កត់ធ្ងន់ថា ប្រជាជន និងមន្ត្រី ក៏ដូចជាកងកម្លាំងយោធាអ៊ីរ៉ង់ នឹងមិនចុះចាញ់ចំពោះសម្ពាធ ឬការគំរាមកំហែងជាដាច់ខាត ។ ទន្ទឹមគ្នា ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ចោទប្រកាន់អ៊ីស្រាអែលចំៗថា បានព្យាយាមបង្កើតការបំបែកបំបាក់ ក្នុងចំណោមប្រទេសកាន់សាសនាអ៊ីស្លាម ហើយបានអំពាវនាវឱ្យប្រទេសកាន់សាសនាអ៊ីស្លាមទាំងអស់ ពង្រឹងការរួបរួមគ្នា ដើម្បីទប់ស្កាត់ការប៉ុនប៉ងបែបនេះ ។ សូមរម្លឹកថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរួមដៃគ្នាបំផ្ទុះសង្គ្រាមប្រឆាំងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយជម្លោះទ្រង់ទ្រាយធំនៅតំបន់មជ្ឈិមបូព៌ានេះ បានសម្លាប់ជីវិតមនុស្សច្រើនជាង ៣,០០០ នាក់ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរអ៊ីរ៉ង់ ។ មិនបង្អង់យូរ…
-
ប្រមុខ UN ព្រមានថា ការសាកល្បងអាវុធនុយក្លេអ៊ែរ កំពុង “បំផ្លាញទំនុកចិត្ត” សហគមន៍អន្តរជាតិ

អ.ស.ប ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានព្រមានធ្ងន់ៗកាលពីថ្ងៃ សៅរ៍ ថា ការសាកល្បងអាវុធនុយក្លេអ៊ែរ កំពុង “បំផ្លាញទំនុកចិត្ត” សហគមន៍អន្តរជាតិ ដោយលោកបានអំពាវនាវឱ្យមានការហាមឃាត់ជាសកលតាមផ្លូវច្បាប់ភ្លាមៗ ដើម្បីទប់ស្កាត់ការប្រណាំងប្រជែងអាវុធប្រល័យលោកដ៏គ្រោះថ្នាក់នេះ ។ បើតាម Anadolu, ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីប្រទេសរុស្ស៊ីបានប្រកាសពីការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបាន កាលពីពេលថ្មីៗនេះ ។ បើតាមការអះអាងរបស់រុស្ស៊ី, ការបាញ់សាកល្បងនេះ មានគោលបំណងផ្ទៀងផ្ទាត់លក្ខណៈបច្ចេកទេស យុទ្ធវិធី និងការហោះហើរនៃប្រព័ន្ធគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) នេះ ។ យ៉ាងណាមិញ ប្រមុខដឹកនាំយូអិនបានបញ្ជាក់តាមបណ្តាញសង្គម X ថា ការសាកល្បងអាវុធនុយក្លេអ៊ែរមិនមែនបង្ហាញពីភាពខ្លាំងនោះទេ ប៉ុន្តែវាគឺជាការបំផ្លាញទំនុកចិត្ត និងញុះញង់ឱ្យមានការសាកល្បងសងសឹកគ្នា ហើយក្បត់ទៅនឹងសហគមន៍អន្តរជាតិ ។ ជាមួយគ្នានេះ លោក Guterres បានជំរុញឱ្យប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងអស់ បន្តផ្អាកការសាកល្បងអាវុធប្រល័យលោកជាបណ្តោះអាសន្ន និងធ្វើការរួមគ្នា ដើម្បីឱ្យសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ ហៅកាត់ CTBT ចូលជាធរមានពេញលេញតាមផ្លូវច្បាប់ ។ បើទោះបីជាសន្ធិសញ្ញា CTBT ត្រូវបានអនុម័តតាំងពីឆ្នាំ១៩៩៦ក៏ដោយ វានៅតែមិនទាន់អាចចូលជាធរមានពេញលេញនៅឡើយ ដោយសារតែខ្វះការផ្តល់សច្ចាប័នពីប្រទេសធំៗចំនួន ៩ រួមមានសហរដ្ឋអាមេរិក ចិន…
-
ចំនួនអ្នកបាត់ខ្លួនកើនលើស ២,៤០០ នាក់ និងស្លាប់ជិត ៥៩០ នាក់ ក្នុងគ្រោះថ្នាក់បំណាក់ដីភក់ និងទឹកជំនន់នៅ នេប៉ាល់-ចិន

ប៉េកាំង ៖ ចំនួនអ្នកបាត់ខ្លួនទាំងនៅប្រទេសនេប៉ាល់ និងចិន កើនឡើងលើសពី ២,៤០០នាក់ហើយ គិតត្រឹមថ្ងៃ សុក្រ ម្សិលមិញ បន្ទាប់ពីសោកនាដកម្មបំណាក់ដីភក់ និងទឹកជំនន់ភ្លាមៗ ដែលមានកម្លាំងខ្លាំងក្លាប្រៀបបានរលកយក្សស៊ូណាមិ បានលេបត្របាក់លំនៅដ្ឋាន និងសម្លាប់មនុស្សអស់រាប់រយនាក់ ។ បើតាម Straits Times, ក្រុមជួយសង្គ្រោះបន្ទាន់ទើបរកឃើញសាកសពមនុស្សចំនួន ៥៨៦នាក់ប៉ុណ្ណោះ រហូតមកទល់ពេលនេះ ខណៈដែលសាកសពជាច្រើនទៀតត្រូវបានទឹកហូរនាំយកទៅឆ្ងាយរហូតធ្លាយចូលដល់ទឹកដីប្រទេសឥណ្ឌា ។ អ្នកវិទ្យាសាស្ត្រនិយាយថា មូលហេតុចម្បងនៃគ្រោះមហន្តរាយនេះ គឺការប្រែប្រួលអាកាសធាតុ ។ ការប្រែប្រួលនេះបណ្តាលឲ្យសីតុណ្ហភាពកើនឡើង និងធ្វើឲ្យស្រទាប់ទឹកកកដែលពួនផ្ដុំអស់រយៈពេលរាប់ពាន់ឆ្នាំរលាយតែម្ដង ។ ផ្ទាំងទឹកកកដែលបាក់ចូលទន្លេបង្កឲ្យមានបំណាក់ដីភក់ និងទឹកជំនន់ភ្លាមៗនៅឯតំបន់ភ្នំហិម៉ាល័យ ជាប់ព្រំដែននេប៉ាល់ និងតំបន់ទីបេរបស់ប្រទេសចិន កាលពីថ្ងៃទី២៦ ខែសីហា មានទំហំ២០ហិកតា ឬស្មើនឹងទីលានបាល់ទាត់ចំនួន ២៨តារាង ។ យោងតាម The Telegraph, ផ្ទាំងទឹកកកនេះប្រវែង ៩៣០ ម៉ែត្រ និងមានទម្ងន់ប្រហែល ៩៥០ តោន ។ វាបានបាក់បែកចេញដុំទឹកកកនៅលើជម្រាលភ្នំ Langtang Lirung ដែលមានកម្ពស់ ៥,២០០…
-
លោក Zelensky បញ្ជាយោធាឱ្យបាញ់ដ្រូនមួយថ្ងៃចំនួន ១,០០០ គ្រឿងវាយលុក រុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាឱ្យកងទ័ពបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូនចម្ងាយឆ្ងាយចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ឱ្យបាន ១,០០០គ្រឿងក្នុងមួយថ្ងៃ ។ បើតាម Aljazeera, មេដឹកនាំអ៊ុយក្រែនរូបនេះ បានអះអាងកាលពីថ្ងៃ សុក្រ ថា លោកបានបញ្ជាឱ្យកងទ័ពបង្កើនការវាយប្រហារដោយយន្តហោះដ្រូនយ៉ាងហោចណាស់ ១,០០០គ្រឿងប្រឆាំងនឹងរុស្ស៊ីជារៀងរាល់ថ្ងៃ ។ តួលេខនេះ កើនឡើងជាង៣ដង បើធៀបនឹងការវាយប្រហារដោយយន្តហោះដ្រូនបច្ចុប្បន្នមានចំនួនតែ ៣០០គ្រឿងក្នុងមួយថ្ងៃប៉ុណ្ណោះ ។ ដើម្បីសម្រេចឱ្យបានគោលដៅបាញ់ដ្រូន ១,០០០គ្រឿងក្នុងមួយថ្ងៃនេះ លោក ហ្សេលេនស្គី បានបញ្ជាឱ្យកងទ័ព និងក្រុមហ៊ុនការពារជាតិអ៊ុយក្រែន ពន្លឿនការផលិតយន្តហោះដ្រូនឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន ។ ប្រភពឱ្យដឹងថា ក្រៅពីពន្លឿនផលិតដ្រូនប្រយុទ្ធ អ៊ុយក្រែនក៏កំពុងបង្កើនសន្ទុះផលិតដ្រូនស្ទាក់ចាប់ផងដែរ ដើម្បីកម្ទេចដ្រូនអត្តឃាតអាប់ដេតថ្មី Shahed របស់រុស្ស៊ី ។ យោងតាម RBC-Ukraine, យុទ្ធសាស្ត្របង្កើនការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ធ្វើឡើងមានគោលបំណងកាត់ផ្តាច់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ភស្តុភារ និងរោងចក្រផលិតអាវុធរបស់រុស្ស៊ី ។ ជាក់ស្តែង ការវាយប្រហារកន្លងមក បានធ្វើឱ្យការផលិត និងការនាំចេញប្រេងសាំងរបស់រុស្ស៊ីដាំក្បាលចុះយ៉ាងគំហុក រហូតដល់ថ្នាក់ត្រូវបង្ខំចិត្តនាំចូលប្រេងសាំងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។ គួរបញ្ជាក់ថា…
-
អឺរ៉ុប និងប្រទេសចំនួន ១៤ ថ្កោលទោស អ៊ីស្រាអែល ជុំវិញការរឹបអូសយកទីតាំង UNRWA

ព្រុចសែល ៖ សហភាពអឺរ៉ុប និងប្រទេសចំនួន ១៤ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការរឹបអូសយកទីតាំងគ្រប់គ្រងដោយទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNRWA ពីសំណាក់អ៊ីស្រាអែល នៅតំបន់ហ្ស៊េរុយសាឡឹមខាងកើត ដែលខ្លួនបានកាន់កាប់ ។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ទីតាំងរបស់ទីភ្នាក់ងារ UNRWA ត្រូវបានការពារដោយអនុសញ្ញាស្តីពីឯកសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ ។ ហើយការចូលទៅរឹបអូសរបស់អ៊ីស្រាអែល គឺជាទង្វើខុសច្បាប់ និងមិនអាចទទួលយកបានឡើយ ។ បើតាម Anadolu, អ៊ីស្រាអែលបានរឹបអូសយកមជ្ឈមណ្ឌលបណ្តុះបណ្តាល Qalandia របស់ទីភ្នាក់ងារ UNRWA កាលពីថ្ងៃទី២៥ ខែសីហា។ Qalandia គឺជាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈដ៏ចំណាស់បំផុតមួយរបស់ UNRWA ដែលបានដំណើរការតាំងពីឆ្នាំ១៩៥២ ដើម្បីផ្តល់ការអប់រំ និងជំនាញដោយឥតគិតថ្លៃដល់យុវជនភៀសខ្លួនប៉ាឡេស្ទីនរាប់រយនាក់ក្នុងមួយឆ្នាំៗ ។ ដូច្នេះ ការរឹបអូសយក និងបិទទីតាំងនេះពីសំណាក់អ៊ីស្រាអែល ប្រៀបដូចកាត់ផ្តាច់ការកសាងអនាគតរបស់យុវជនភៀសខ្លួនប៉ាឡេស្ទីន ។ យ៉ាងណា ភាគីអ៊ីស្រាអែល អះអាងថា ពួកគេរឹបអូសដីនោះ ដើម្បីកែប្រែទៅជាតំបន់សហគមន៍ និងការអប់រំថ្មីសម្រាប់ប្រជាជនអារ៉ាប់ ។ បន្ថែមលើនេះ ក្រសួងការបរទេសអ៊ីស្រាអែលបានច្រានចោលការរិះគន់របស់ក្រុមប្រទេសទាំងនេះ ដោយហៅការចោទប្រកាន់ទាំងនោះថា គ្មានមូលដ្ឋាន…