Category: ព័ត៌មានអន្តរជាតិ

  • លោក ត្រាំ គំរាមបង្ខំឱ្យក្រុមហ៊ុនកាណាដាទាំងអស់ ឈប់រកស៊ីក្នុងប្រទេសខ្លួនឯង ហើយរើបង្វេចមកអាមេរិក

    លោក ត្រាំ គំរាមបង្ខំឱ្យក្រុមហ៊ុនកាណាដាទាំងអស់ ឈប់រកស៊ីក្នុងប្រទេសខ្លួនឯង ហើយរើបង្វេចមកអាមេរិក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសគំរាមបង្ខំដល់ក្រុមហ៊ុនកាណាដាទាំងអស់ ឲ្យឈប់វិនិយោគ នៅក្នុងប្រទេសខ្លួនឯង ហើយរើបង្វេចមកធ្វើអាជីកម្ម នៅទឹកដីអាមេរិកវិញ បើមិនចង់រងគ្រោះពីការដាក់ពន្ធគយថ្មី ពីទីក្រុងវ៉ាស៊ីនតោន។ បើតាម Independent, ការព្រមានរបស់មេដឹកនាំវ័យ៨០ឆ្នាំយ៉ាងដូច្នេះ បានធ្វើឡើងនៅពេលដែលមន្ត្រីកាណាដាបានព្រមានថា ប្រទេសរបស់ខ្លួនបានត្រៀមខ្លួនរួចរាល់សម្រាប់ជម្លោះដ៏យូរអង្វែង ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មបានបរាជ័យ ហើយលោក Trump បានប្រកាសដាក់ពន្ធគយរហូតដល់ ៥០ ភាគរយលើទំនិញកាណាដាមួយចំនួន រួមទាំង ផលិតផលទឹកដោះគោ និងឈើ។ ប្រទេសកាណាដាក៏បានដាក់ពន្ធគយតបតវិញលើដែកថែប អាលុយមីញ៉ូម និងទំនិញនាំចេញផ្សេងទៀត របស់សហរដ្ឋអាមេរិកផងដែរ។ តាមរយៈការបង្ហោះសារ នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យ, លោក Trump បានប្រកាសទាមទារឲ្យក្រុមហ៊ុនកាណាដា ដែលចង់ធ្វើអាជីវកម្មជាមួយសហរដ្ឋអាមេរិក ត្រូវតែផ្លាស់ទី ទីស្នាក់ការកណ្តាល និង រោងចក្រផលិត របស់ខ្លួនមកស្ថិតនៅក្នុងទឹកដីអាមេរិកវិញ ដើម្បីជៀសវាងការដាក់ពន្ធគយថ្មី ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៧។ លោក Trump បានសរសេរថា «សូមឱ្យក្រុមហ៊ុនកាណាដាទាំងអស់ដែលកំពុងធ្វើអាជីវកម្មជាមួយអាមេរិក ផ្លាស់ទីមកកាន់សហរដ្ឋអាមេរិកជាបន្ទាន់។ ក្រុមហ៊ុនជាច្រើនក្នុងចំណោមនោះ គឺជាក្រុមហ៊ុនដែលបានចាកចេញ…

  • អ៊ុយក្រែន ស្នើលក្ខខណ្ឌធំមួយ មុនជួយ អាមេរិក បង្កើត “កងទ័ពយន្តហោះដ្រូន”

    អ៊ុយក្រែន ស្នើលក្ខខណ្ឌធំមួយ មុនជួយ អាមេរិក បង្កើត “កងទ័ពយន្តហោះដ្រូន”

    កៀវ ៖ លោក Mykhailo Fedorov អតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនកាលពីថ្ងៃអាទិត្យបានស្នើឱ្យសហរដ្ឋអាមេរិកយល់ព្រមលើលក្ខខណ្ឌធំមួយសិន មុនពេលរូបលោកជួយទីក្រុងវ៉ាស៊ីនតោនបង្កើត “កងទ័ពយន្តហោះដ្រូន” ។ បើតាម Financial Times, លក្ខខណ្ឌធំនោះ គឺលោកចង់ឱ្យសហរដ្ឋអាមេរិកផ្ទេរគ្រាប់មីស៊ីលស្ទាក់ចាប់ នៃប្រព័ន្ធខែលការពារដែនអាកាស Patriot មកឱ្យអ៊ុយក្រែន ដើម្បីឲ្យទីក្រុងកៀវអាចមានលទ្ធភាពជួយសង្គ្រោះអាយុជីវិតប្រជាជនឆ្លងកាត់រដូវរងាដ៏លំបាកខាងមុខនេះបាន ។ លោក Fedorov និយាយថា រូបលោកត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាយន្តហោះដ្រូនរបស់អ៊ុយក្រែន ដើម្បីជួយសហរដ្ឋអាមេរិកពង្រឹងសមត្ថភាពសង្គ្រាមតាមរយៈការប្រើប្រាស់ដ្រូន ជាពិសេសការបង្កើត “កងទ័ពយន្តហោះដ្រូន” តែម្ដង ។ ការដាក់លក្ខខណ្ឌនេះ កើតឡើងចំពេលដែលអ៊ុយក្រែនកំពុងប្រឈមនឹងការខ្វះខាតគ្រាប់មីស៊ីលសម្រាប់សំណាញ់មេឃ Patriot ខណៈការវាយប្រហារដោយមីស៊ីលផ្លោង និងយន្តហោះដ្រូនរបស់រុស្ស៊ីនៅតែបន្តឥតដាច់ ។ សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។ ក្នុងនោះមីស៊ីលស្ទាក់ចាប់ PAC-2 របស់ប្រព័ន្ធ Patriot អាចបាញ់បានចម្ងាយលើស…

  • អ៊ីរ៉ង់ ថា មិនស្វែងរកសង្គ្រាមទេ តែក៏មិនឈរស្ងៀមឱ្យ អាមេរិក វាយលុកតាមអំពើចិត្តដែរ

    អ៊ីរ៉ង់ ថា មិនស្វែងរកសង្គ្រាមទេ តែក៏មិនឈរស្ងៀមឱ្យ អាមេរិក វាយលុកតាមអំពើចិត្តដែរ

    តេហេរ៉ង់ ៖ លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ នៅថ្ងៃ ចន្ទ នេះ បានបោះសម្តីព្រមានទៅអាមេរិកថា អ៊ីរ៉ង់នឹងមិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែក៏មិនឈរស្ងៀមឱ្យសហរដ្ឋអាមេរិកវាយលុកតាមអំពើចិត្តនោះដែរ ។ ការអះអាងនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងយោធាមួយចំនួននៅលើកោះ Larak របស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍ ក្រោមហេតុផលរារាំងការដាក់មីនក្នុងច្រក Hormuz ។ ជាការឆ្លើយតប កងកម្លាំងអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកទៅលើមូលដ្ឋានយោធាអាមេរិកចំនួន ២ កន្លែងនៅហ្ស៊កដានី វិញភ្លាមៗផងដែរ ។ បើតាម Anadolu, លោក Pezeshkian បញ្ជាក់ថា ប្រសិនបើអ៊ីរ៉ង់ត្រូវរងការវាយប្រហារបន្ថែមទៀត នោះទីក្រុងតេហេរ៉ង់នឹងសងសឹកវិញយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះបុគ្គលដែលលោកហៅថា អ្នកឈ្លានពាន ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះសង្កត់ធ្ងន់ថា អស្ថិរភាព និងភាពវឹកវរនៅក្នុងតំបន់ នឹងមិនបម្រើជាផលប្រយោជន៍របស់ប្រទេសណាមួយឡើយ ផ្ទុយទៅវិញ មានតែបង្កបញ្ហាដល់គ្រប់ភាគីទាំងអស់ទៅវិញទេ ។ ការព្រមានរបស់លោក Pezeshkian ធ្វើឡើងមុនពេលលោកចាកចេញទៅចូលរួមកិច្ចប្រជុំកំពូលជាមួយក្រុមប្រមុខរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ (SCO) ដែលរៀបចំឡើងនៅរដ្ឋធានី Bishkek របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ។ យោងតាម France24,…

  • ស៊ីម៉ាក់ ប្រាប់អ្នកសង្កេតការណ៍អាស៊ាន និងអនុព័ន្ធយោធាបរទេសថា ផ្ទៃដីជិត ៤០ម៉ឺនហិចតារងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌរបស់យោធាថៃ

    ស៊ីម៉ាក់ ប្រាប់អ្នកសង្កេតការណ៍អាស៊ាន និងអនុព័ន្ធយោធាបរទេសថា ផ្ទៃដីជិត ៤០ម៉ឺនហិចតារងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌរបស់យោធាថៃ

    នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានកណ្តាល CMAC រាជធានីភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានធ្វើបទបង្ហាញស្តីពី “បច្ចុប្បន្នភាពស្តីពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥” ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចំនួន៣៧រូប និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន១៦រូប មកពីសហរដ្ឋអាម៉េរិក ចិន បារាំង ឥណ្ឌា ជប៉ុន អូស្ត្រាលី រុស្ស៊ី សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសសមាជិកអាស៊ាន។ ក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ/សង្កាត់ចំនួន៦០ ភូមិចំនួន៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។ ប្រជាពលរដ្ឋជាង ៦៤ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។ អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥ភូមិ ក្នុងចំណោម៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃសរុបចំនួនជាង ៣៨៦ ៨៨០ហិកតា គ្របដណ្តប់លើ៥ ៤០៩តំបន់ ក្នុងនោះផ្ទៃដីជាង…

  • សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឱ្យលោក Trump ផ្តល់អាវុធឲ្យបាតុករអ៊ីរ៉ង់

    សមាជិកព្រឹទ្ធសភាអាមេរិកជំរុញឱ្យលោក Trump ផ្តល់អាវុធឲ្យបាតុករអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ សមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ផ្តល់អាវុធដោយផ្ទាល់ទៅដល់ក្រុមបាតុករអ៊ីរ៉ង់ និង ក្រុមជនជាតិ Kurdish ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរការដឹកនាំ នៅក្នុងប្រទេសអ៊ីរ៉ង់។ លោក Cruz បានថ្លែងប្រាប់បណ្តាញព័ត៌មាន NBC News ថា «មិនមែនជារឿងយុត្តិធម៌នោះទេ ដែលរំពឹងឱ្យប្រជាពលរដ្ឋស៊ីវិលចេញទៅតតាំងជាមួយទាហានដែលមានអាវុធ ដោយកាន់ត្រឹមតែដុំថ្មនោះ។ លោកបានសង្កត់ធ្ងន់ថា ប្រជាជនអ៊ីរ៉ង់ខ្លួនឯង គួរតែជាអ្នកទម្លាក់រដ្ឋាភិបាលបច្ចុប្បន្ន ជាជាងការប្រើប្រាស់ កងទ័ពជើងគោកអាមេរិក។ បើតាម anadolu, ការអំពាវនាវរបស់លោក Cruz បានធ្វើឡើងបន្ទាប់ពីមានការអះអាងពីលោក Trump ដែលើកឡើងថា ការព្យាយាមសម្ងាត់ ក្នុងការផ្តល់អាវុធឱ្យក្រុមបាតុករ នាពេលកន្លងមក បានបរាជ័យ។ សេចក្តីសម្រេចចិត្តក្នុងការវាយប្រហារលើអ៊ីរ៉ង់ រួមគ្នាជាមួយអ៊ីស្រាអែល ត្រូវបានគេនិយាយថា មួយផ្នែកធំគឺជម្រុញឡើងដោយបំណងប្រាថ្នា ក្នុងការផ្តួលរំលំរបបដឹកនាំបច្ចុប្បន្ន នៅក្នុងសាធារណរដ្ឋឥស្លាមមួយនេះ។ នៅក្នុងសារវីដេអូប្រកាសពីការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក Trump បានថ្លែងទៅកាន់ប្រជាជនអ៊ីរ៉ង់ថា «ម៉ោងនៃសេរីភាពរបស់បងប្អូនបានមកដល់ហើយ… នៅពេលដែលយើងបញ្ចប់ប្រតិបត្តិការ…

  • ព្រះមហាក្សត្រ និងព្រះមហាក្សត្រី យាងទៅពិនិត្យព្រះរាជសុខភាពនៅចិន ថ្ងៃស្អែកនេះ

    ព្រះមហាក្សត្រ និងព្រះមហាក្សត្រី យាងទៅពិនិត្យព្រះរាជសុខភាពនៅចិន ថ្ងៃស្អែកនេះ

    ព្រះមហាក្សត្រកម្ពុជា និងព្រះមហាក្សត្រី នឹងយាងទៅប្រទេសចិននៅថ្ងៃអង្គារស្អែកនេះ ដើម្បីពិនិត្យព្រះរាជសុខភាព។ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន នាថ្ងៃអង្គារស្អែកនេះ។ ក្នុងព្រះរាជសារចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានសូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដើម្បីធ្វើដំណើរទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ។ នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលភារកិច្ចជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ។ សូមរំលឹកថា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងយាងទៅប្រទេសចិនជាទៀងទាត់២ដងក្នុង១ឆ្នាំ ដើម្បីពិនិត្យព្រះរាជសុខភាព និងព្យាបាលព្រះរោគទៅតាមការយាង និងការរៀបចំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញៗរបស់ចិន ។ ការយាងទៅចិនលើកចុងក្រោយរបស់ព្រះមហាក្សត្រ គឺនៅចុងខែកុម្ភៈឆ្នាំនេះ ដើម្បីព្យាបាលមហារីកក្រពេញប្រូស្តាត ដោយការវះកាត់។ បន្ទាប់ពីគង់ប្រថាប់ព្យាបាលព្រះរោគដោយជោគជ័យអស់រយៈពេលជាង៤ខែ ព្រះមហាក្សត្រ និងព្រះមហាត្សត្រី…

  • មេដឹកនាំវ៉េណេស៊ុយអេឡាបង្ហោះរូបថតខ្លួនឯង ក្នុងពន្ធនាគារអាមេរិក

    មេដឹកនាំវ៉េណេស៊ុយអេឡាបង្ហោះរូបថតខ្លួនឯង ក្នុងពន្ធនាគារអាមេរិក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា ដែលបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួន នៅសហរដ្ឋអាមេរិក បានចែករំលែករូបថតខ្លួនឯង ចេញពីក្នុងពន្ធនាគារ ដោយផ្ញើជូនកូនៗ និងចៅៗរបស់លោក។ នេះបើតាមការចេញផ្សាយរបស់ Tass កាលពីថ្ងៃអាទិត្យ។ ប្រភពបានដកស្រង់ទាំងរូបភាព និង ខ្លឹមសារដែលបានបង្ហោះ នៅលើបណ្តាញសង្គម X រៀបរាប់ថា «ជាកាដូតូចមួយដែលពោរពេញដោយក្តីស្រឡាញ់ និងក្តីសង្ឃឹម។ ខ្ញុំផ្ញើរូបថតទាំងនេះជាកាដូតូចមួយ ជូនចៅប្រុស ចៅស្រីទាំងអស់របស់ខ្ញុំ ជូនក្មេងប្រុសក្មេងស្រី និងជូនប្រជាជនដ៏ថ្លៃថ្នូរទាំងអស់ដែលស្រឡាញ់យើង។ ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាដឹងថា យើងនៅតែរឹងមាំ ពោរពេញទៅដោយក្តីស្រឡាញ់របស់អ្នកទាំងអស់គ្នា»។ បើតាម Tass, នៅថ្ងៃទី៣ ខែមករា សហរដ្ឋអាមេរិកបានវាយប្រហារលើទីតាំងស៊ីវិល និងយោធានៅក្នុងរដ្ឋធានីការ៉ាកាស។ លោក Trump បានបញ្ជាក់ពីការវាយប្រហារលើប្រទេសវ៉េណេស៊ុយអេឡា ហើយ លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro និងភរិយា ត្រូវបានចាប់ខ្លួន និងនាំចេញពីប្រទេស។ នៅថ្ងៃទី៥ ខែមករា គូស្វាមីភរិយានេះបានបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក ដែលពួកគេត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ ប៉ុន្តែ ពួកគេទាំងពីរនាក់បានប្រកាសថា ខ្លួនគ្មានកំហុសទេ។ អនុប្រធានាធិបតី លោកស្រី Delcy Rodriguez…

  • រុស្ស៊ី ចោទ អាមេរិក ចាត់ទុក អឺរ៉ុប ជាសមរភូមិនុយក្លេអ៊ែរ

    រុស្ស៊ី ចោទ អាមេរិក ចាត់ទុក អឺរ៉ុប ជាសមរភូមិនុយក្លេអ៊ែរ

    មូស្គូ ៖ លោក Andrey Belousov ឯកអគ្គរដ្ឋទូតប្រចាំការនៃក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃ អាទិត្យ បានចោទប្រកាន់សហរដ្ឋអាមេរិកចំៗថា មហាអំណាចពិភពលោកមួយនេះ កំពុងចាត់ទុកទ្វីបអឺរ៉ុប ជាសមរភូមិនុយក្លេអ៊ែរដ៏មានសក្តានុពល ។ ការចោទប្រកាន់របស់រុស្ស៊ីនេះ ធ្វើឡើងចំពេលមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកនៅតែបន្តរក្សាទុកអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប ជាផ្នែកនៃការរៀបចំការរារាំងនុយក្លេអ៊ែររបស់អង្គការណាតូ ។ ជាការឆ្លើយតប លោក Belousov បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយ RT ថា ការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោនឱ្យមានការពិភាក្សាអំពីអាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្ររបស់រុស្ស៊ី បានសបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងគិតគូរយ៉ាងម៉ត់ចត់អំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់អឺរ៉ុប ។ លោក Belousov និយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមបង្វែរការយកចិត្តទុកដាក់ ពីហានិភ័យដែលរុស្ស៊ីយល់ថា កើតចេញពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោននៅអឺរ៉ុប និងការរៀបចំការចែករំលែកនុយក្លេអ៊ែររបស់អង្គការណាតូ ។ លោក Belousov សង្កត់ធ្ងន់ថា ការពង្រីកការធ្វើសមយុទ្ធ និងការចូលរួមរបស់សមាជិកណាតូបន្ថែមទៀត ក្នុងសកម្មភាពពាក់ព័ន្ធនឹងសមត្ថភាពនុយក្លេអ៊ែរ អាចបង្កើនហានិភ័យ និងភាពតានតឹងនៅអឺរ៉ុប ។ ទន្ទឹមគ្នា មន្ត្រីរុស្ស៊ីរូបនេះក៏បានព្រមានថា ទីក្រុងមូស្គូនឹងឆ្លើយតបទៅនឹងការវិវត្តថ្មីៗផ្នែកអាវុធយុទ្ធសាស្ត្រ តាមរយៈវិធានការនយោបាយ ការទូត និងបច្ចេកទេសយោធា ដើម្បីរក្សាតុល្យភាពយុទ្ធសាស្ត្រ និងការពារសន្តិសុខជាតិ ។ យ៉ាងណា…

  • ហ្វាំងឡង់ ថា រុស្ស៊ី នឹងមិនប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ុយក្រែន ឬ NATO ឡើយ

    ហ្វាំងឡង់ ថា រុស្ស៊ី នឹងមិនប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ុយក្រែន ឬ NATO ឡើយ

    ហែលស៊ីនគី ៖ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានថ្លែងថា លោកមិនរំពឹងថា ប្រទេសរុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែន ឬបើកការវាយប្រហារលើប្រទេសសមាជិកអង្គការ NATO នោះទេ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Blid ចាក់ផ្សាយកាលពីសប្តាហ៍មុន មេដឹកនាំហ្វាំងឡាំងរូបនេះ អះអាងថា សមត្ថភាពរារាំងរបស់អង្គការណាតូមានកម្លាំងខ្លាំង ហើយរុស្ស៊ីគ្មានហេតុផលណាមួយ ក្នុងការសាកល្បងការប្តេជ្ញាចិត្តរបស់សម្ព័ន្ធភាពយោធាដ៏មានឥទ្ធិពលនេះឡើយ ។ ម្យ៉ាងវិញទៀត លោក Stubb បានសង្កត់ធ្ងន់ថា ប្រទេសចិនក៏អាចជាកម្លាំងរារាំងដ៏សំខាន់មួយ ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ ។ យ៉ាងណា ប្រធានាធិបតីហ្វាំងឡង់មានវ័យ៥៨ឆ្នាំរូបនេះ បានអំពាវនាវឱ្យអឺរ៉ុប ត្រៀមខ្លួន សម្រាប់ស្ថានភាពអាក្រក់បំផុត ទោះបីជាលោកវាយតម្លៃថា លទ្ធភាពនៃការពង្រីកសង្គ្រាមរបស់រុស្ស៊ីជាមួយអង្គការណាតូ ឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរមានកម្រិតទាបក៏ដោយ ៕ ប្រភព ៖ Kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

  • UN និង នេប៉ាល់ព្រមានពីការឡើងកម្ដៅផែនដីបន្ទាន់ ក្រោយបាក់ផ្ទាំងទឹកកកស្លាប់មនុស្សរាប់រយនាក់

    UN និង នេប៉ាល់ព្រមានពីការឡើងកម្ដៅផែនដីបន្ទាន់ ក្រោយបាក់ផ្ទាំងទឹកកកស្លាប់មនុស្សរាប់រយនាក់

    កដ្ឋមណ្ឌូ ៖ រដ្ឋមន្ត្រីការបរទេសនេប៉ាល់ និង ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បានព្រមានរួមគ្នា អំពីគ្រោះថ្នាក់អាកាសធាតុ ក្រោយពេលមានហេតុការណ៍បាក់ផ្ទាំងទឹកកក សម្លាប់មនុស្សរាប់រយនាក់។ រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក Shisir Khanal បានលើកឡើងថា បញ្ហាការប្រែប្រួលអាកាសធាតុទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ។ លោកបានបន្ថែមថា «យើងតែងតែលើកឡើងថា ប្រទេសនេប៉ាល់រួមចំណែកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតតិចជាង ឬប្រហែល ០,០១ ភាគរយប៉ុណ្ណោះ ប៉ុន្តែ ប្រជាជននេប៉ាល់គឺជាក្រុមមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងផលវិបាកនានាដែលកើតចេញពីបញ្ហានេះ ដូច្នេះ យើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួមគ្នាថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃតំបន់ជួរភ្នំហិម៉ាឡៃយ៉ា»។ ទន្ទឹមនឹងនេះ លោក Simon Steill ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដួលរលំនៃផ្ទាំងទឹកកក និងទឹកជំនន់ភ្លាមៗដែលកើតឡើងដោយមិនបានគ្រោងទុកនេះ គឺជាការរំលឹកដ៏គួរឱ្យរន្ធត់មួយអំពីភាពផុយស្រួយនៃប្រព័ន្ធអេកូឡូស៊ីនៅតំបន់ភ្នំទាំងនេះ»។ លោកបានបន្ថែមថា «យើងក៏ដឹងដែរថា ការឡើងកម្ដៅនៃអាកាសធាតុ ដែលបណ្តាលមកពីសកម្មភាពរបស់មនុស្សក្នុងការដុតធ្យូងថ្ម ប្រេង និងឧស្ម័នក្នុងបរិមាណដ៏ច្រើនមហាសាលនោះ កំពុងធ្វើឱ្យគ្រោះមហន្តរាយបែបនេះ និងគ្រោះមហន្តរាយជាច្រើនទៀតនៅជុំវិញពិភពលោក កាន់តែមានលទ្ធភាពកើតឡើងញឹកញាប់ និងមានកម្រិតធ្ងន់ធ្ងរជាងមុន ខណៈដែលសហគមន៍ងាយរងគ្រោះ តែងតែជាអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត»។ យោងតាមទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ USGS, គ្រោះមហន្តរាយដែលបានកើតឡើង កាលពីថ្ងៃពុធ សប្តាហ៍មុន បណ្តាលមកពីការបាក់ធ្លាក់ផ្ទាំងទឹកកក…