Category: ព័ត៌មានអន្តរជាតិ

  • អ៊ុយក្រែន ប្រកាសព្រមានបាញ់មីស៊ីលប៉ះចំយន្តហោះដឹកអ្នកដំណើរទាំងអស់ ដែលបើកឆ្លងកាត់ផ្ទៃមេឃ រុស្ស៊ី

    អ៊ុយក្រែន ប្រកាសព្រមានបាញ់មីស៊ីលប៉ះចំយន្តហោះដឹកអ្នកដំណើរទាំងអស់ ដែលបើកឆ្លងកាត់ផ្ទៃមេឃ រុស្ស៊ី

    កៀវ ៖ លោកប្រធានាធិបតី Volodymyr Zelensky បានចេញការព្រមានកាលពីថ្ងៃអង្គារថា រាល់យន្តហោះដឹកអ្នកដំណើរទាំងអស់ អាចនឹងត្រូវគ្រាប់មីស៊ីល និង រងការវាយប្រហារពីយន្តហោះដ្រូន អ៊ុយក្រែន នៅពេលហោះដល់ដែនអាកាសរុស្ស៊ី ព្រោះផ្ទៃមេឃទាំងមូលរបស់ប្រទេសមួយនេះបានក្លាយជាតំបន់ដែលមានគ្រោះថ្នាក់បំផុតនាពេលបច្ចុប្បន្ន ។ បើតាម anadolu, លោក Zelensky បានបញ្ជាក់តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គម Telegram ថា ទោះបីជាអាជ្ញាធររុស្ស៊ីមិនបានជូនដំណឹងត្រឹមត្រូវដល់ប្រជាជនរបស់ខ្លួនអំពីរឿងនេះក៏ដោយ ប៉ុន្តែលំហអាកាសរុស្ស៊ីនឹងត្រូវបិទជាស្វ័យប្រវត្តិ ព្រោះថាសង្គ្រាមដែលបង្កឡើងដោយរុស្ស៊ី គឺ កំពុងបិទផ្ទៃមេឃរបស់ខ្លួនឯង ។ យ៉ាងណា លោក Zelensky បញ្ជាក់ថា ទីក្រុងកៀវ មិនដែលតម្រង់ទិសដៅ វាយប្រហារលើអាកាសចរណ៍ស៊ីវិល ឬ យន្តហោះដឹកអ្នកដំណើរធម្មតានោះទេ ។ ប៉ុន្តែលោកបានព្រមានថា វត្តមានដ្រូន និងមីស៊ីលរបស់អ៊ុយក្រែនដែលត្រូវបានបាញ់ជាប្រចាំនៅលំហអាកាសរុស្ស៊ី ក្នុងគោលបំណងការពារខ្លួននោះ កំពុងបង្កើនហានិភ័យកាន់តែខ្លាំង ។ លោកបន្ថែមថា កន្លងមក អ៊ុយក្រែន ធ្លាប់បានយល់ព្រមផ្អាកការវាយប្រហារដោយដ្រូនជាបណ្តោះអាសន្ន តាមការស្នើសុំពីដៃគូអន្តរជាតិ ដើម្បីបង្ហាញពីការគាំទ្រកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ប៉ុនប៉ងបញ្ចប់សង្គ្រាម។ ជាក់ស្តែង នៅពេលដែលអាមេរិកបានស្នើឲ្យផ្អាកការវាយប្រហារលើក្រុងម៉ូស្គូ និង ទីក្រុង St.…

  • អ៊ីរ៉ង់ ស្នើសុំ រុស្ស៊ី រួមគ្នាកាច់បំបាក់ឥទ្ធិពលទណ្ឌកម្ម អាមេរិក, លោក ពូទីន ប្រកាសប្តេជ្ញាជួយតាមតម្រូវការ

    អ៊ីរ៉ង់ ស្នើសុំ រុស្ស៊ី រួមគ្នាកាច់បំបាក់ឥទ្ធិពលទណ្ឌកម្ម អាមេរិក, លោក ពូទីន ប្រកាសប្តេជ្ញាជួយតាមតម្រូវការ

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានស្នើសុំដោយផ្ទាល់ ទៅដល់ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ឲ្យរួមដៃគ្នាកាច់បំបាក់ឥទ្ធិពលទណ្ឌកម្ម សេដ្ឋកិច្ចរបស់អាមេរិក ។ បើតាម The Washington Post, សំណើនេះត្រូវបានធ្វើឡើង ក្នុងជំនួបរវាងមេដឹកនាំទាំងពីរ នៅក្រៅកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការស៊ាងហៃ ក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន។ ក្នុងពេលជួបតទល់មុខគ្នាដ៏កម្រ, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានរះគន់យ៉ាងខ្លាំងចំពោះទណ្ឌកម្មដែលធ្លាក់លើប្រទេសរបស់លោក ដោយប្រៀបធៀប សំពាធសេដ្ឋកិច្ចនេះ ទៅនឹងទណ្ឌកម្មដែលត្រូវបានដាក់លើរុស្ស៊ី ជុំវិញសង្គ្រាមអ៊ុយក្រែន។ ក្នុងន័យនេះ មេដឹកនាំអ៊ីរ៉ង់ បានជំរុញឱ្យប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីបំបាក់ឥទ្ធិពលនៃទណ្ឌកម្មទាំងនោះ។ លោក Pezeshkian បានប្រាប់ទៅកាន់លោក ពូទីន ថា «អាមេរិកគ្មានសិទ្ធិដាក់ទណ្ឌកម្មតាមចិត្ត ចាប់បង្ខំឱ្យបំពានច្បាប់អន្តរជាតិ និង ប្រព្រឹត្តអំពើឈ្លានពាននោះឡើយ»។ ជាការឆ្លើយតប, ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានប្តេជ្ញាគាំទ្រ ប្រទេសអ៊ីរ៉ង់ ប្រឈមមុខទប់ទល់នឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដើម្បីប្រកួតប្រជែងឥទ្ធិពលពិភពលោក ជាមួយអាមេរិក។ បើតាមវិមានក្រឹមឡាំង, លោក…

  • លោក ត្រាំ បដិសេធប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ីរ៉ង់

    លោក ត្រាំ បដិសេធប្រើអាវុធនុយក្លេអ៊ែរវាយ អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃ ចន្ទ បានធ្វើការបដិសេធយ៉ាងដាច់អហង្ការ ចំពោះលទ្ធភាពដែលទីក្រុងវ៉ាស៊ីនតោន នឹងអូសអាវុធនុយក្លេអ៊ែរពីឃ្លាំងយកទៅវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ទោះបីជាការចរចាបញ្ចប់សង្គ្រាមជាប់គាំងក៏ដោយ។ នៅពេលត្រូវបានអ្នកកាសែតសួរនាំថាតើលោកនឹងបដិសេធប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងអ៊ីរ៉ង់ដែរឬអត់? មេដឹកនាំសហរដ្ឋអាមេរិករូបនេះឆ្លើយតបថា ពួកគេ (សំដៅលើកងកម្លាំងអ៊ីរ៉ង់) ត្រូវបានយោធាអាមេរិកវាយបំបាក់ទាំងស្រុងហើយ… ខ្ញុំពិតជាបានផ្តួលរលំពួកគេ ហើយឥឡូវនេះ តើខ្ញុំគួរតែប្រើអាវុធនុយក្លេអ៊ែរវាយសំពងពីលើពួកគេថែមទៀតឬ? នេះជាសំណួរឆោតល្ងង់ណាស់។ បើតាម Jerusalem Post, លោក Trump បញ្ជាក់ថា លោកធ្លាប់និយាយកាលពីខែមេសាកន្លងទៅថា នឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់ឡើយ ហើយក៏បានធ្លាប់និយាយថា អាវុធនុយក្លេអ៊ែរមិនគួរត្រូវបានអនុញ្ញាតឱ្យប្រើដោយប្រទេស ឬបុគ្គលណាមួយដែរ។ លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ បានអះអាងសារជាថ្មីថា ការទប់ស្កាត់អ៊ីរ៉ង់មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ នៅតែជាគោលដៅសំខាន់បំផុតរបស់សហរដ្ឋអាមេរិក។ លោកថា អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរក្នុងដៃជាដាច់ខាត នោះហើយជារឿងសំខាន់បំផុត។ ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រសិនបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ… វានឹងអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរ មិនត្រឹមតែអ៊ីស្រាអែល និងតំបន់មជ្ឈិមបូព៌ាទាំងមូលនោះទេ តែថែមទាំងទីក្រុងនានារបស់សហរដ្ឋអាមេរិកផងដែរ៕ ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម…

  • អាមេរិក ថា រុស្ស៊ីចូលរួមប្រជុំ G20 មិនបានរំខានដល់កិច្ចពិភាក្សាឡើយ

    អាមេរិក ថា រុស្ស៊ីចូលរួមប្រជុំ G20 មិនបានរំខានដល់កិច្ចពិភាក្សាឡើយ

    វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានអះអាង កាលពីថ្ងៃអង្គារថា ការចូលរួមរបស់រុស្ស៊ី ក្នុងកិច្ចប្រជុំ G20 មិនបានរំខានដល់កិច្ចពិភាក្សាឡើយ។ ជាការលើកឡើង ក្រោយពេល ប្លុកមួយនេះ អន់ចិត្តនឹងអាមេរិក ព្រោះតែឃើញរដ្ឋមន្ត្រីរបស់ទីក្រុងមូស្គូ ចូលរួមវេទិកានេះដោយផ្ទាល់។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានថ្លែងថា ការចូលរួមរបស់សមភាគីរុស្ស៊ី នៅក្នុងកិច្ចពិភាក្សា G20 សប្តាហ៍នេះ មិនបានជះឥទ្ធិពលអ្វីដល់កិច្ចប្រជុំនោះទេ ទោះបីជាមានការមិនពេញចិត្តពីសំណាក់សម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនក៏ដោយ។ លោក Bessent បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ខ្ញុំសូមបញ្ជាក់ថា មានប្រទេសចំនួន ១៩ ក្នុងចំណោម ២០ បានឯកភាពគ្នា ដូច្នេះ… គឺមិនមានផលប៉ះពាល់អ្វីឡើយ»។ លោកបានលើកឡើងបែបនេះ ដោយសំដៅទៅលើសេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំ ដែលទទួលបានការយល់ព្រមស្ទើរតែជាឯកច្ឆន្ទ។ យ៉ាងណា បរិយាកាសនៅក្នុងពិធីបើកកិច្ចប្រជុំ G20 កាលពីថ្ងៃចន្ទ បានប្រែជាតានតឹង នៅពេលដែលរដ្ឋមន្ត្រីជាច្រើនរូបបានសម្តែងការមិនពេញចិត្ត ក្រោយឃើញលោក Anton Siluanov រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី អង្គុយនៅតុប្រជុំ G20 ដោយផ្ទាល់ ។ ជាក់ស្តែង រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់…

  • លោកស្រី Takaichi ថា សន្តិភាពធានាមិនបាន ខណៈជប៉ុនបង្កើនចំណាយលើវិស័យការពារជាតិ

    លោកស្រី Takaichi ថា សន្តិភាពធានាមិនបាន ខណៈជប៉ុនបង្កើនចំណាយលើវិស័យការពារជាតិ

    តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែង កាលពីថ្ងៃអង្គារថា «សន្តិភាពមិនមែនជារឿងធានាបាននោះទេ» ខណៈដែលប្រទេសនៅអាស៊ីមួយនេះកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ។ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងទៅកាន់មេបញ្ជាការនៃកងកម្លាំងស្វ័យការពារជប៉ុនថា «សន្តិភាព កាលពីម្សិលមិញ មិនមែនជាការធានាសម្រាប់សន្តិភាព នៅថ្ងៃស្អែកនោះទេ»។ លោកស្រីក៏បានអំពាវនាវឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិម្មិត (AI) ដោយភាពបន្ទាន់ខ្ពស់ ខណៈដែលប្រទេសជប៉ុនកំពុងព្យាយាមបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹង ដែលកំពុងកើនឡើងជាមួយប្រទេសជិតខាង។ បើតាម AFP, កាលពីដើមសប្តាហ៍នេះ ជប៉ុនស្នើសុំថវិកាការពារជាតិ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គឺ ៥៥,៦ ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើបច្ចេកវិទ្យា AI។ ក្រសួងការពារជាតិបានឱ្យដឹងដែរថា ខ្លួនមានផែនការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ដែលអាចបាញ់ចេញពីក្រោមទឹក និងបង្កើតអង្គភាពថ្មីមួយ ដើម្បីពង្រឹងការការពារប្រឆាំងនឹង «សង្គ្រាម» ទៀតផង ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

  • អ៊ីរ៉ង់ ថា នឹងធ្វើដូចគ្នា បើសិន អាមេរិក ប្តេជ្ញាគោរពតាម MOU ឆ្ពោះទៅបញ្ចប់សង្គ្រាម

    អ៊ីរ៉ង់ ថា នឹងធ្វើដូចគ្នា បើសិន អាមេរិក ប្តេជ្ញាគោរពតាម MOU ឆ្ពោះទៅបញ្ចប់សង្គ្រាម

    ប៊ីស្កេក ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសង្កត់ធ្ងន់កាលពីថ្ងៃ អង្គារ ថា ប្រទេសរបស់លោកនឹងធ្វើដូចគ្នាភ្លាមៗ ប្រសិនបើអាមេរិកវិលត្រឡប់ទៅប្តេជ្ញាចិត្តគោរពតាមអនុស្សារណៈយោគយល់ (MoU) កាលពីខែមិថុនា ដែលមានគោលដៅឆ្ពោះទៅបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។ ការអះអាងរបស់លោក Pezeshkian ធ្វើឡើង ខណៈដែលច្រកសមុទ្រ Hormuz នៅតែជាចំណុចវិវាទធំបំផុតរវាងអ៊ីរ៉ង់ និងអាមេរិក ហើយបន្ទាប់ពីភាគីជម្លោះទាំងពីរចាប់ផ្តើមវាយប្រហារដាក់គ្នាឡើងវិញលើកដំបូង ក្រោយផ្អាកប្រយុទ្ធគ្នាជាងមួយខែ។ ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងប៊ីស្កេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក Pezeshkian បានសង្កត់ធ្ងន់ថា ប្រសិនបើអាមេរិកវិលត្រឡប់ទៅគោរពតាមការប្តេជ្ញាចិត្ត ក្រោមអនុស្សរណៈយោគយល់ (MOU) នោះទីក្រុងតេហេរ៉ង់នឹងឆ្លើយតបវិញភ្លាមៗ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏បានអះអាងកាលពីថ្ងៃ ចន្ទ ផងដែរថា សង្គ្រាមមិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ ហើយអ៊ីរ៉ង់នៅតែបើកចំហសម្រាប់ការស្វែងរកដំណោះស្រាយ តាមរយៈការចរចាជាមួយអាមេរិក។ គួរបញ្ជាក់ថា អនុស្សារណៈយោគយល់ (MoU) រវាងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ ដែលសម្រេចបានក្នុងខែមិថុនា មានគោលបំណងបញ្ចប់សង្គ្រាមដែលផ្ទុះឡើង ក្រោយអាមេរិករួមដៃគ្នាជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ បានដួលរលំទៅវិញយ៉ាងឆាប់រហ័ស ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភបំពានលក្ខខណ្ឌនៃ MoU៕…

  • លោក Putin អំពាវនាវឱ្យពង្រឹងប្រសិទ្ធភាពអង្គការសហប្រជាជាតិ

    លោក Putin អំពាវនាវឱ្យពង្រឹងប្រសិទ្ធភាពអង្គការសហប្រជាជាតិ

    ប៊ីស្កេក ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវកាលពីថ្ងៃ អង្គារ ឱ្យមានការកែលម្អប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិ និងសម្របស្ថាប័ននេះទៅនឹងការពិតដែលកំពុងផ្លាស់ប្តូរទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចពិភពលោក។ ថ្លែងក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ (SCO) នៅទីក្រុងប៊ីស្កេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន មេដឹកនាំរុស្ស៊ីរូបនេះនិយាយថា ទោះបីជាការងាររបស់យូអិន មិនអាចធ្វើឱ្យប្រទេសទាំងអស់ពេញចិត្តក៏ដោយ ក៏ស្ថាប័នពិភពលោកមួយនេះ គួរតែបន្តដើរតួនាទីកណ្តាលក្នុងកិច្ចការពិភពលោក។ លោក ពូទីន បន្ថែមថា សក្តានុពលរបស់អង្គការសហប្រជាជាតិនៅមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញនៅឡើយទេ។ ដូច្នេះ ចាំបាច់ត្រូវបង្កើនប្រសិទ្ធភាពការងារ ពង្រីកតំណាងរបស់បណ្តាស្ថាប័នរបស់យូអិន ជាពិសេសក្រុមប្រឹក្សាសន្តិសុខយូអិន ដោយបញ្ចូលប្រទេសកាន់តែច្រើនពីប្រទេសលោកខាងត្បូង និងប្រទេសលោកខាងកើត ។ ប្រធានាធិបតីរុស្ស៊ីរូបនេះអះអាងថា ការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលថ្មី និងមានយុត្តិធម៌ជាងមុន គឺជានិន្នាការដែលមិនអាចត្រឡប់ក្រោយបាន។ លោកថា ក្នុងបរិបទនេះ លោកបានចាត់ទុកតួនាទីរបស់យូអិន ក្នុងការបង្រួបបង្រួម និងជំរុញកិច្ចសហប្រតិបត្តិការ ពិតជាមានសារៈសំខាន់ជាពិសេស។ យ៉ាងណា លោកបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិត្រូវបន្តជាយន្តការសំខាន់ សម្រាប់សម្របសម្រួលផលប្រយោជន៍របស់ប្រទេសនានា ហើយធម្មនុញ្ញយូអិនក៏គួរតែបន្តជាប្រភពចម្បងនៃច្បាប់អន្តរជាតិ។ ទន្ទឹមគ្នា លោក ពូទីន ដែលមានវ័យ៧៣ឆ្នាំរូបនេះបញ្ជាក់ថា ក្រៅពីយូអិន, ស្ថាប័នពហុភាគីក្នុងតំបន់ថ្មីៗ ដែលកំពុងរីកចម្រើន រួមមាននៅអាស៊ី…

  • មេធំ UN ប្រាប់អ៊ីស្រាអែល ឲ្យឈប់វាយប្រហារហ្គាហ្សា និង វ៉េសបេង ជាបន្ទាន់

    មេធំ UN ប្រាប់អ៊ីស្រាអែល ឲ្យឈប់វាយប្រហារហ្គាហ្សា និង វ៉េសបេង ជាបន្ទាន់

    ប៊ីស្កេក ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ អំពាវនាវឱ្យបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ Gaza និងអំពើហិង្សារបស់អ្នកកាន់កាប់ទឹកដី នៅតំបន់ West Bank ជាបន្ទាន់។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន, លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានរៀបរាប់ថា «នៅតំបន់ Gaza ការឈប់បាញ់ត្រូវតែត្រូវបានគោរព»។ លោកបានអំពាវនាវឱ្យមានការដកចេញជាបន្ទាន់ នូវរាល់ឧបសគ្គដែលរារាំងដល់ការផ្តល់ជំនួយមនុស្សធម៌។ បើតាម anadolu, កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ Gaza បានចូលជាធរមាន កាលពីខែតុលាឆ្នាំមុន។ ប៉ុន្តែ ក្រសួងសុខាភិបាលតំបន់ Gaza អះអាងថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១.៣២០ នាក់ និងធ្វើឱ្យមនុស្សជាង ៤.៣៨៥ នាក់ផ្សេងទៀតរងរបួស។ លោក Antonio Guterres ក៏បានលើកឡើងផងដែរថា «ការវាយប្រហារដោយក្រុមអ្នកតាំងលំនៅ និងការពង្រីកការតាំងលំនៅថ្មី នៅតំបន់ West Bank ត្រូវតែបញ្ឈប់»។ អង្គការសហប្រជាជាតិបានឱ្យដឹង កាលពីខែសីហាថា អំពើហិង្សារបស់អ្នកកាន់កាប់ទឹកដីបានកើនឡើងដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក ដោយមានការវាយប្រហារជាង ១.៤៣០…

  • អ៊ីរ៉ង់ប្រកាសថា មិនខ្វះលុយនៅបរទេស ទោះអាមេរិកប្រឹងដាក់ទណ្ឌកម្ម

    អ៊ីរ៉ង់ប្រកាសថា មិនខ្វះលុយនៅបរទេស ទោះអាមេរិកប្រឹងដាក់ទណ្ឌកម្ម

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់មានបម្រុងរូបិយប័ណ្ណបរទេសគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងរាល់គ្រប់ទម្រង់នៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក។ នេះគឺជាការគូសបញ្ជាក់របស់ទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។ យោងតាមទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Tasnim, លោក Abdolnaser Hemmati ទេសាភិបាលធនាគារកណ្តាល បានឱ្យដឹងថា ធនាគារមួយនេះត្រៀមខ្លួនជាស្រេច ក្នុងការបញ្ចេញថវិការហូតដល់ ២ ពាន់លានដុល្លារអាមេរិក ចូលទៅក្នុងទីផ្សារផ្លាស់ប្តូរប្រាក់បរទេស ដើម្បីជួយឱ្យទីផ្សារមានស្ថិរភាពឡើងវិញ បន្ទាប់ពីមានការប្រែប្រួលខ្លាំង នាពេលថ្មីៗនេះ។ លោក Hemmati បានបញ្ជាក់ជាសារទៅកាន់ លោក ដូណាល់ ត្រាំ រៀបរាប់ថា «ខ្ញុំសូមជម្រាបជូនប្រធានាធិបតីសហរដ្ឋអាមេរិកថា អ៊ីរ៉ង់មានរូបិយប័ណ្ណបរទេស យ៉ាងគ្រប់គ្រាន់…ខ្ញុំសូមប្រាប់ប្រជាជនដោយស្មោះត្រង់ថា លក្ខខណ្ឌសេដ្ឋកិច្ច និងការគ្រប់គ្រងជីវភាពរស់នៅ ពិតជាមានការលំបាក ប៉ុន្តែ ការដួលរលំសេដ្ឋកិច្ចមិនដែលកើតមាន ហើយក៏នឹងមិនកើតមាននោះដែរ។ ការអះអាងទាំងនោះគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រ ហើយស្ថានការណ៍នឹងវិលត្រឡប់មកល្អប្រសើរវិញ ក្នុងពេលឆាប់ៗ»។ យ៉ាងណាងមិញ រូបិយប័ណ្ណរបស់អ៊ីរ៉ង់បានធ្លាក់ចុះដល់កម្រិតទាបបំផុត ជាប្រវត្តិសាស្ត្រ កាលពីខែសីហា ខណៈដែលអតិផរណាប្រចាំឆ្នាំបានកើនឡើងដល់ ៦៦ ភាគរយ នៅក្នុងខែកក្កដា។ កាលពីថ្ងៃចន្ទ លោក Scott Bessent រដ្ឋមន្ត្រីរតនាគារអាមេរិក បានលើកឡើងថា…

  • រុស្ស៊ី បាញ់មីស៊ីលថ្មី Iskander-1000 វាយលុកអ៊ុយក្រែន ចម្ងាយ ១,០០០ គីឡូម៉ែត្រ

    រុស្ស៊ី បាញ់មីស៊ីលថ្មី Iskander-1000 វាយលុកអ៊ុយក្រែន ចម្ងាយ ១,០០០ គីឡូម៉ែត្រ

    មូស្គូ ៖ ប្រទេសរុស្ស៊ីត្រូវបានរាយការណ៍ថា បានប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយអាប់ដេតថ្មី Iskander-1000 លើកដំបូង ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ។ មីស៊ីលប្រភេទថ្មីនេះ ត្រូវបានប្រភពទម្លាយថា អាចវាយប្រហារគោលដៅនៅចម្ងាយរហូតដល់ ១.០០០ គីឡូម៉ែត្រ ដោយអាស្រ័យលើទម្ងន់ក្បាលគ្រាប់របស់វា។ បើតាមប្រភពពីចារកម្មយោធាអ៊ុយក្រែន, កងទ័ពរុស្ស៊ីបានប្រើប្រាស់មីស៊ីល Iskander-1000 វាយប្រហាររដ្ឋធានីកៀវ របស់អ៊ុយក្រែនលើកដំបូង កាលពីថ្ងៃទី២៧ ខែសីហា ខណៈមីស៊ីលប្រភេទថ្មីនេះមានឈ្មោះសម្គាល់ 9M723-2។ វាត្រូវបានអាប់ដេតចេញពីមីស៊ីលស៊េរីចាស់ Iskander-M មានឈ្មោះសម្គាល់ 9M723-1 ដែលមានសមត្ថភាពហោះជ្រែកមេឃក្នុងចម្ងាយឆ្ងាយបំផុតប្រហែល ៥០០ គីឡូម៉ែត្រ។ ក្រៅពីអាប់ដេតមីស៊ីល, រុស្ស៊ីក៏បានកែលម្អកម្លាំងម៉ាស៊ីន និងប្រព័ន្ធបាញ់ឱ្យកាន់តែធំជាងមុនផងដែរ។ យោងតាម Military watch magazine, ព័ត៌មានអំពីការអាប់ដេតមីស៊ីល Iskander-1000 ត្រូវបានបែកធ្លាយដំបូងតាំងពីឆ្នាំ២០២៤ តាមរយៈវីដេអូមួយបង្ហាញពីទីតាំងបាញ់សាកល្បងមីស៊ីល Kapustin Yar។ ចំណែកនៅដើមឆ្នាំ២០២៥ ក៏មានសេចក្តីរាយការណ៍ថា រុស្ស៊ីកំពុងឈានទៅរកការផលិតមីស៊ីលប្រភេទនេះក្នុងទ្រង់ទ្រាយធំ។ ប្រភពរុស្ស៊ីមួយចំនួនបញ្ជាក់ថា មីស៊ីល Iskander-1000 អាចត្រូវបានដាក់ពង្រាយនៅតំបន់ Kaliningrad ដែលជាទឹកដីរបស់រុស្ស៊ី ស្ថិតនៅភាគខាងលិចបំផុត។ ប្រសិនបើត្រូវបានដាក់ពង្រាយនៅទីនោះ វាត្រូវបានរំពឹងថា…