-
ហូឡង់ដកមាសបម្រុងជិត ១០០តោន ចេញពីអាមេរិក ទុកបម្រុងក្រែងមានវិបត្តិភូមិសាស្រ្តនយោបាយ

អាំស្ទែដាំ ៖ ធនាគារកណ្តាលប្រទេសហូឡង់បានសម្រុកផ្ទេរមាសបម្រុងមួយផ្នែកធំរបស់ខ្លួន ចេញពីទឹកដីសហរដ្ឋអាមេរិក ពោលគឺក្នុងចំនួនជិត ១០០តោន ដោយលើកឡើងពីហេតុផលថា មកពីការកើនឡើងនៃវិបត្តិភូមិសាស្ត្រនយោបាយ និងតម្រូវការក្នុងការត្រៀមលក្ខណៈបម្រុងទុកសម្រាប់ឆ្លើយតបនឹងវិបត្តិផ្សេងៗ។ ប៉ុន្តែ ការសម្រេចចិត្តរបស់ប្រទេសនៅអឺរ៉ុបមួយនេះ បានធ្វើឡើង ចំពេលដែល ទំនាក់ទំនងរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និង បណ្តាប្រទេសនៃប្លុកមួយនេះ កាន់តែមានភាពតានតឹង នេះបើតាមការចេញផ្សាយរបស់ The New York Times កាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងសេចក្តីថ្លែងការណ៍, ធនាគារកណ្តាលហូឡង់ប្រកាសថា ខ្លួនបានដឹកជញ្ជូនមាសជាងមួយភាគបួននៃមាសបម្រុងសរុបចំនួន ៣៤៥ តោន ដែលធ្លាប់បានរក្សាទុក នៅតំបន់ភាគខាងជើង របស់អាមេរិក ទៅកាន់ទីក្រុងឡុងដ៍ ចាប់ពីចន្លោះខែមីនា ដល់ ខែសីហា ឆ្នាំ២០២៦។ ប្រភពបញ្ជាក់ថា មាសទាំងនោះត្រូវបានយកទៅតម្កល់ទុក នៅធនាគារកណ្តាលអង់គ្លេស Bank of England ជាកន្លែងសនិធិមាស ដែលត្រូវបានគេចាត់ទុកថា មានភាពងាយស្រួលក្នុងការជួញដូរបំផុត នៅលើពិភពលោក ហើយអាចទាញយកមកប្រើប្រាស់បានភ្លាមៗ ប្រសិនបើមានវិបត្តិកើតឡើង។ ប្រធានធនាគារកណ្តាលហូឡង់ លោក Olaf Sleijpen បានមានប្រសាសន៍ថា…
-
លោក Netanyahu ថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងដួលរំលំ ឆាប់ៗនេះ

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញទំនុកចិត្តលើអ្វីដែលលោកហៅថា «របប សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់» អាចនឹងដួលរលំ ក្នុងពេលឆាប់ៗ ដោយលោកលើកឡើងថា ប្រទេសមួយនេះកំពុងស្ថិតក្នុងស្ថានភាពខ្សោយជាងពេលណាៗទាំងអស់។ លោក Netanyahu បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ជាមួយមេដឹកនាំយោធាអ៊ីស្រាអែលថា «របបនេះកំពុងតែញ័រខ្លួន មិននឹងនរ គឺខ្សោយជាងពេលណាៗទាំងអស់ ហើយកំពុងតស៊ូដើម្បីរស់រានមានជីវិត»។ លោកបានបន្តថា «ខ្ញុំជឿជាក់ថា យើងអាចលុបបំបាត់ការគំរាមកំហែងនេះបានជាស្ថាពរ ពោលគឺការផ្តួលរំលំរបបនេះ។ នោះគឺជាភារកិច្ចចម្បងដែលនៅរង់ចាំយើង ប៉ុន្តែវាជិតសម្រេចបានហើយ។ វាមិនមែនជារឿងដែលមិនអាចទៅរួចនោះទេ។ វាគឺជាអ្វីដែលអាចសម្រេចបាន»។ បន្ទាប់ពីបានចាត់ទុកប្រទេសអ៊ីរ៉ង់ ដែលដឹកនាំដោយក្រុមបព្វជិតសាសនាថា ជាការគំរាមកំហែងដល់អត្ថិភាពរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ, លោក Netanyahu បានដឹកនាំអ៊ីស្រាអែលបើកការវាយប្រហាររួមគ្នា ជាមួយសហរដ្ឋអាមេរិក ប្រឆាំងទៅលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ ការលើកឡើងដែលថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងដួលរំលំ ក្នុងពេលឆាប់ៗ របស់លោក Netanyahu បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់សម្ពាធសេដ្ឋកិច្ចបន្ថែម និង បានបន្តការវាយប្រហារឡើងវិញ នៅសប្តាហ៍នេះ ដែលជំរុញឱ្យអ៊ីរ៉ង់ធ្វើការវាយប្រហារតបត ទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រ ហ្ស៊កដានី និង តំបន់ស្វយ័ត…
-
UN ថា បាតុភូតក្តៅ El Nino អាចកើនខ្លាំងបំផុត មិនធ្លាប់មាន ក្នុងពេលរាប់សិបឆ្នាំ

អ.ស.ប ៖ ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា បាតុភូតក្តៅ El Nino ត្រូវបានព្យាករណ៍ថា នឹងមានកម្រិតខ្លាំងបំផុត ចាប់តាំងពីការកត់ត្រាប្រៀបធៀប ដែលបានចាប់ផ្តើមឡើង កាលពី ៤ ទសវត្សរ៍មុន ខណៈដែលប្រធានទីភ្នាក់ងារមួយនេះ បានលើកឡើងថា ពិភពលោកកំពុងស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់នៃអាកាសធាតុដ៏ធ្ងន់ធ្ងរ។ អង្គការឧតុនិយមពិភពលោក ហៅកាត់ WMO បានឱ្យដឹងថា បាតុភូតអាកាសធាតុនេះនឹងក្លាយទៅជា “ខ្លាំងឡើង” នៅប៉ុន្មានខែខាងមុខ ហើយស្ទើរតែប្រាកដណាស់ថា នឹងបន្តកើតមានរហូតដល់ខែកុម្ភៈ។ លោកស្រី Celeste Saulo ប្រធានអង្គការ WMO បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវថា “ប្រសិនបើនិន្នាការនេះនៅតែបន្ត វាអាចនឹងខ្លាំងជាងអ្វីៗទាំងអស់ដែលធ្លាប់មាន ចាប់តាំងពីការតាមដានរបស់យើងបានចាប់ផ្តើម”។ អង្គការ WMO បានបញ្ជាក់ថា El Nino នឹងឈានដល់កម្រិតកំពូលនៅចុងឆ្នាំនេះ ប៉ុន្តែផលប៉ះពាល់ជាបន្តបន្ទាប់របស់វាមកលើអាកាសធាតុនឹងបន្តកើតមានរហូតដល់ឆ្នាំ ២០២៧។ បើតាម AFP, បាតុភូត El Nino បង្កើនសីតុណ្ហភាពផ្ទៃទឹកនៅតំបន់កណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក តាមបណ្តោយខ្សែអេក្វាទ័រ ដែលនាំឱ្យមានការផ្លាស់ប្តូរទូទាំងពិភពលោកទៅលើខ្យល់ សម្ពាធបរិយាកាស និងបរិមាណទឹកភ្លៀង បង្កឲ្យមានហានិភ័យពាក់ព័ន្ធដូចជា…
-
អាមេរិក ដាក់ពន្ធ ១០០% លើយន្តហោះដ្រូន ប្រឆាំងការក្តោបក្តាប់ទីផ្សារសកលរបស់ ចិន

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកចាប់ផ្តើមអនុវត្តពន្ធនាំចូលរហូតដល់ ១០០% លើយន្តហោះគ្មានមនុស្សបើក ឬហៅថាដ្រូន និងគ្រឿងបន្លាស់មួយចំនួន ចាប់ពីថ្ងៃទី៣ ខែកញ្ញាតទៅ ខណៈរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនព្យាយាមរារាំងការក្តោបក្តាប់ទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ចិន ជាពិសេសក្រុមហ៊ុន DJI ។ វិធានការនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីខែ សីហា ដោយលើកឡើងពីការគំរាមកំហែងដល់សន្តិសុខជាតិ ដែលបណ្តាលមកពីការនាំចូលយន្តហោះដ្រូន និងគ្រឿងបន្លាស់ ។ បទបញ្ជាប្រតិបត្តិនេះ ក៏មានគោលបំណងជំរុញការផលិតយន្តហោះដ្រូន និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុករបស់សហរដ្ឋអាមេរិកផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុនចិន DJI ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៦ បានកាន់កាប់ជាង ២ភាគ៣ នៃទីផ្សារយន្តហោះដ្រូនសកលក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។ នៅក្រោមអត្រាពន្ធថ្មីនេះ យន្តហោះដ្រូនទម្ងន់លើស ២៥គីឡូក្រាម, ដ្រូនមានបំពាក់ប្រព័ន្ធថតកម្តៅ និងស្ថានីយ៍ចត ឬសាកល្បងយន្តហោះដ្រូន នឹងត្រូវជាប់ពន្ធ ១០០ភាគរយ ។ រីឯយន្តហោះដ្រូនមានទំហំតូចជាងនេះ នឹងត្រូវជាប់ពន្ធ ២៥ភាគរយ ។ ចំណែកគ្រឿងបន្លាស់មួយចំនួនដែលមិនមានភាពរសើបខ្លាំង ក៏នឹងត្រូវបង់ពន្ធផងដែរ ប៉ុន្តែវិធានការនេះ…
-
អូម៉ង់ប្រកាសទាត់ចោលកិច្ចព្រមព្រៀងដាក់កុងត្រូលយកថ្លៃនាវាជាមួយអ៊ីរ៉ង់

ម៉ាស្កាត ៖ ប្រទេសអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសបដិសេធកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់លើការប្រមូលថ្លៃសេវារួមគ្នាសម្រាប់ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស។ នេះបើតាមកាសែត The New York Post។ សារព័ត៌អាមេរិកមួយនេះបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ក្នុងតំបន់មួយរូប ដោយគេបញ្ជាក់ថា ប្រទេសអូម៉ង់បានបដិសេធសំណើរបស់អ៊ីរ៉ង់ ក្នុងការប្រមូលថ្លៃសេវារួមគ្នាពីនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស។ យោងតាមមន្ត្រីរូបនោះ ដើម្បីជៀសវាងជម្លោះដែលអាចកើតមានជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រទេសអូម៉ង់បានបដិសេធសូម្បីតែគំនិតនៃការបង់ថ្លៃដោយស្ម័គ្រចិត្ត ដែលគ្រោងនឹងប្រើប្រាស់សម្រាប់ធានាសុវត្ថិភាព និងការការពារបរិស្ថាននៅក្នុងច្រកសមុទ្រហ័រមូស។ បើតាម Tass, ការប្រកាសទាត់ចោលនេះ ធ្វើឡើង បន្ទាប់ពី លោក ត្រាំ បានសម្តែងការមិនពេញចិត្តចំពោះសកម្មភាពរបស់ប្រទេសអូម៉ង់ និងបានគំរាមថា នឹង “ទម្លាក់គ្រាប់បែកវាយប្រហារយ៉ាងធ្ងន់ធ្ងរ” មកលើប្រទេសនេះ ប្រសិនបើអូម៉ង់រារាំងដល់ការដោះស្រាយជម្លោះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ រដ្ឋបាលអាមេរិកយល់ឃើញថា អាជ្ញាធរអូម៉ង់បានយល់ព្រមផ្តល់ការសម្បទានច្រើនពេកនៅក្នុងការចរចាជាមួយអ៊ីរ៉ង់ជុំវិញការគ្រប់គ្រងច្រកសមុទ្រហ័រមូស។ ជាពិសេស ទីក្រុងវ៉ាស៊ីនតោនមិនពេញចិត្តនឹងកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងរួមគ្នារវាងប្រទេសទាំងពីរលើការចេញ-ចូលច្រកសមុទ្រហ័រមូស ក៏ដូចជា ការប្រមូលថ្លៃសេវាឆ្លងកាត់ពីម្ចាស់នាវាផងដែរ៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
-
អនុប្រធានាធិបតីអាមេរិកថា ជម្លោះជាមួយអ៊ីរ៉ង់មិនមែនជា «សង្គ្រាម»

វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនចាត់ទុកជម្លោះជាមួយប្រទេសអ៊ីរ៉ង់ថាជា «សង្គ្រាម» នោះទេ បើទោះបីជាការប៉ះទង្គិចគ្នារវាងភាគីទាំងពីរនៅតែបន្តកើតមាន បន្ទាប់ពីជម្លោះនេះបានអូសបន្លាយអស់រយៈពេល ៦ ខែមកហើយក៏ដោយ។ ការលើកឡើងរបស់លោក Vance បានធ្វើឡើងចំពេលដែលមានសញ្ញាកាន់តែច្បាស់ថា ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងព្យាយាមបញ្ចប់ជម្លោះ ដែលជាបន្ទុកដល់រដ្ឋបាលរបស់លោក។ លោក Vance បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន នៅពេលត្រូវបានសួរថា តើសង្គ្រាមនេះនឹងត្រូវបញ្ចប់មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅអាមេរិកនាខែវិច្ឆិកាដែរឬទេថា «ខ្ញុំមិនហៅវាថាសង្គ្រាមនោះទេ។ នៅពេលនេះ មិនមានការបាញ់ប្រហារសកម្មឡើយ»។ លោក Vance បានបន្ថែមថា លោកទទួលស្គាល់ថា មានតំបន់មួយចំនួនដែលជម្លោះនេះបានផ្ទុះឡើង ប៉ុន្តែប្រតិបត្តិការប្រយុទ្ធធំៗមានរយៈពេលត្រឹមតែ ៦ សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានចាប់ផ្តើម នៅថ្ងៃទី ២៨ ខែកុម្ភៈ។ លោកបានបញ្ជាក់ទៀតថា «ប៉ុន្តែនៅពេលអ្នកសួរថា តើរឿងនេះនឹងបញ្ចប់នៅពេលណា អ្នកត្រូវសួរសំណួរមកខ្ញុំ ដូចជា តើនៅពេលណាដែលអ៊ីរ៉ង់នឹងឈប់បាញ់ប្រហារលើនាវា? ខ្ញុំគិតថា ការពិតគឺខ្ញុំមិនដឹងចម្លើយចំពោះសំណួរនោះទេ។ អ្នកត្រូវតែទៅសួរអ៊ីរ៉ង់»។ បន្ទាប់ពីភាពស្ងប់ស្ងាត់អស់រយៈពេលប៉ុន្មានសប្តាហ៍ ការប៉ះទង្គិចគ្នាសារជាថ្មីបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់អាមេរិកកាលពីថ្ងៃអាទិត្យ…
-
សិង្ហបុរី ចាយ ៤ ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង F-35 ចំនួន ២០ គ្រឿង ពី អាមេរិក

សិង្ហបុរី ៖ ក្រសួងសង្គ្រាមអាមេរិកបញ្ជាក់ថា សិង្ហបុរីបានចំណាយប្រមាណ ៤.០៦ ពាន់លានដុល្លារ ដើម្បីបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ២០គ្រឿង និងឧបករណ៍យោធាពាក់ព័ន្ធ ។ នេះជាលើកដំបូងដែលតម្លៃសរុបនៃកិច្ចព្រមព្រៀងយន្តហោះចម្បាំងបំបាំងកាយ F-35 ត្រូវបានបង្ហាញជាផ្លូវការ ។ បើតាម Straits Times, ក្នុងចំណោមយន្តហោះទាំង ២០គ្រឿង ក្នុងនោះយន្តហោះចម្បាំង F-35B ចំនួន ១២គ្រឿង នឹងឈរជើងជាអចិន្ត្រៃយ៍នៅមូលដ្ឋានទ័ពអាកាស Ebbing Air National Base នៃរដ្ឋ Arkansas សហរដ្ឋអាមេរិក ។ រីឯយន្តហោះចម្បាំង F-35A ចំនួន ៨គ្រឿងទៀត នឹងត្រូវដាក់ឱ្យឈរជើងនៅមូលដ្ឋានទ័ពអាកាស Tengah Air Base ប្រទេសសងិ្ហបុរី ។ ប្រភពឱ្យដឹងថា យន្តហោះចម្បាំង F-35 ដំបូងរបស់សិង្ហបុរី ត្រូវបានរំពឹងថា នឹងប្រគល់ទៅឱ្យមូលដ្ឋានអាកាសរបស់សហរដ្ឋអាមេរិកនៅចុងឆ្នាំ ២០២៦ ខណៈការដាក់ពង្រាយយន្តហោះ F-35 ផ្សេងទៀតនៅសិង្ហបុរី នឹងចាប់ផ្តើមនៅឆ្នាំ…
-
រុស្ស៊ី ចោទ ន័រវេស ធ្វើសកម្មភាពដូចចោរសមុទ្រ ក្រោយរឹបអូសនាវាស្រាវជ្រាវខ្លួន

មូស្គូ ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នៅថ្ងៃ ព្រហស្បតិ៍ បានចោទប្រកាន់ន័រវេសពេញៗមាត់ថា បានធ្វើសកម្មភាពដូចចោរសមុទ្រ ក្រោយអាជ្ញាធរន័រវេសបានរឹបអូសនាវាមួយគ្រឿងរបស់រុស្ស៊ី ។ បើតាម Anadolu, ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីអាជ្ញាធរន័រវែសបានរឹបអូសនាវាស្រាវជ្រាវ Professor Molchanov របស់រុស្ស៊ីនៅតំបន់អាក់ទិក ដើម្បីអនុវត្តតាមសេចក្តីសម្រេចផ្តល់សំណងចំនួន ៤.២២ ពាន់លានដុល្លារ ដល់ក្រុមហ៊ុនថាមពលជាតិអ៊ុយក្រែន Naftogaz ។ ការផ្តល់សំណងនេះ ធ្វើឡើងដើម្បីឆ្លើយតបការដែលរុស្ស៉ីបានរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអ៊ុយក្រែន Naftogaz នៅពេលទីក្រុងមូស្គូកាត់បញ្ចូលតំបន់គ្រីមៀ ចូលជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ ២០១៤ ។ យ៉ាងណា លោកស្រី Zakharova អះអាងថា នេះជាផ្នែកមួយនៃការផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសលោកខាងលិច ចំពោះកិច្ចការសមុទ្រ ។ លោកស្រីថា ជាច្រើនទសវត្សរ៍មកហើយ ច្បាប់សមុទ្រ គឺជាគោលការណ៍ណែនាំនៅក្នុងកិច្ចការសមុទ្រ ។ ប៉ុន្តែពេលនេះ អ្វីៗគ្រប់យ៉ាងត្រូវបានច្របូកច្របូល និងបោះបង់ចោល ហើយពួកគេបានឈានទៅរកសកម្មភាពចោរសមុទ្រយ៉ាងពិតប្រាកដ ។ បន្ថែមលើនេះ លោកស្រី Zakharova បានពណ៌នាអំពីការវិវត្តនេះថា ជារឿងគួរឱ្យតក់ស្លុត និងជាការធ្លាក់ចុះសីលធម៌…
-
កាសែត អង់គ្លេស ផ្សាយចោទ រុស្ស៊ី លួចជួយ អ៊ីរ៉ង់ ផលិតមីស៊ីលនាំផ្លូវលឿនជាងសំឡេង ទប់ទល់នាវាចម្បាំង អាមេរិក

ឡុងដ៍ ៖ កាសែត Financial Times របស់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធបានចេញផ្សាយអត្ថបទចោទប្រកាន់ប្រទេសរុស្ស៊ីចំៗថា បានលួចជួយអ៊ីរ៉ង់ដោយសម្ងាត់ ក្នុងការអភិវឌ្ឍមីស៊ីលនាំផ្លូវល្បឿនលឿនជាងសំឡេង ដែលអាចគំរាមកំហែងដល់នាវាចម្បាំងអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។ បើតាមកាសែតយក្សរបស់ចក្រភពអង់គ្លេសនេះ, ការផ្ទេរបច្ចេកវិទ្យាយោធាទៅឲ្យអ៊ីរ៉ង់ គឺត្រូវតែមានការអនុញ្ញាតពីថ្នាក់ដឹកនាំកំពូលនៃវិមានក្រឹមឡាំង ។ ប្រភពដដែលបង្ហើបថា កម្មវិធីផ្ទេរបច្ចេកវិទ្យាយោធានេះ ឈ្មោះថា “C340L” បានចាប់ផ្តើមនៅឆ្នាំ ២០២៣ ហើយបន្តពេញមួយសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ។ ចំណែកគោលបំណងធំនៃកម្មវិធីនេះ គឺជួយអ៊ីរ៉ង់បង្កើនលទ្ធភាពប្រឆាំងនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងផ្សេងទៀតរបស់សហរដ្ឋអាមេរិក ដែលប្រតិបត្តិការក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា ។ ទន្ទឹមនោះ កម្មវិធីនេះ ក៏ជួយអ៊ីរ៉ង់អភិវឌ្ឍប្រព័ន្ធរុញច្រានឈ្មោះថា Ramjet ដែលជាម៉ាស៊ីនសម្រាប់អនុញ្ញាតឱ្យមីស៊ីលហោះលឿនជាងល្បឿនសំឡេងផងដែរ ។ លោក Jim Lamson អតីតអ្នកវិភាគយោធានៃទីភ្នាក់ងារចារកម្ម CIA របស់សហរដ្ឋអាមេរិក និយាយថា កម្មវិធីនេះនឹងផ្តល់ឲ្យអ៊ីរ៉ង់នូវប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មី ដែលមានគុណភាព ហើយអាចគំរាមកំហែងដល់នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ។ យោងតាម Telegraph, មីស៊ីលនាំផ្លូវល្បឿនលឿនជាងសំឡេងពិតជាពិបាកស្ទាក់ចាប់ ដោយសារតែវាអាចហោះជ្រែកមេឃនៅកម្ពស់ទាប ដើម្បីលាក់ខ្លួនពីរ៉ាដា ជាមួយនឹងសមត្ថភាពរត់ក្នុងល្បឿនរហូតដល់ ៣,៥៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ព័ត៌មានដ៏រសើបនេះ ត្រូវបានបញ្ចេញ…
-
លោក ត្រាំ ថា អាមេរិក ធ្វើសង្គ្រាមជាមួយ អ៊ីរ៉ង់ ដើម្បីការពារ អ៊ីស្រាអែល មជ្ឈិមបូព៌ា និងលោកខាងលិច

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសកាលពីថ្ងៃ ពុធ ថា សហរដ្ឋអាមេរិកកំពុងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ដើម្បីបំផ្លាញផែនការ និងការពារអ៊ីស្រាអែល តំបន់មជ្ឈិមបូព៌ា ក៏ដូចជាបណ្តាប្រទេសលោកខាងលិច ពីការវាយប្រហារណាមួយដែលអាចកើតមាន។ បើតាម Anadolu, មេដឹកនាំអាមេរិករូបនេះ បានអះអាងយ៉ាងដូច្នេះថា យើងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយអ៊ីរ៉ង់ គឺដើម្បីជួយដល់តំបន់មជ្ឈិមបូព៌ា… ដើម្បីជួយដល់អ៊ីស្រាអែល និងដើម្បីជួយខ្លួនយើងផ្ទាល់។ លោក Trump ដែលមានវ័យ៨០ឆ្នាំរូបនេះ បានពន្យល់ថា ពីព្រោះបន្ទាប់ពីអ៊ីរ៉ង់បំផ្លាញអ៊ីស្រាអែលរួច ពោលជាអ្វីដែលពួកគេរីករាយនឹងធ្វើបំផុតនោះ ពួកគេនឹងបន្តទៅតំបន់មជ្ឈិមបូព៌ា ។ ហើយបន្ទាប់មក អ៊ីរ៉ង់នឹងវាយប្រហារមកដល់អឺរ៉ុប រួមទាំងបណ្តាទីក្រុងមួយចំនួនរបស់យើង ប៉ុន្តែលោកថា សហរដ្ឋអាមេរិកកំពុងធ្វើបានល្អបំផុតក្នុងសង្គ្រាមប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ ថ្មីៗនេះ លោកប្រធានាធិបតី Trump ក៏ធ្លាប់បានផ្តល់ការធានាឡើងវិញដល់ប្រជាជនអ៊ីស្រាអែលផងដែរ ដោយមេដឹកនាំអាមេរិករូបនេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា ទីក្រុងហ៊្សេរុយសាឡឹមមិនគួរមានការព្រួយបារម្ភនោះទេ ពីព្រោះឱ្យតែមានលោកជាប្រធានាធិបតី… លោកនឹងមើលថែអ៊ីស្រាអែល។ កន្លងមក លោក Trump ក៏បានបញ្ជាក់ដដែលៗថា ប្រសិនបើគ្មានរូបលោកទេ នោះក៏គ្មានប្រទេសអ៊ីស្រាអែលដែរ។ ការអះអាងនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងបាញ់រ៉ុក្កែតនៅលើកោះ Larak របស់អ៊ីរ៉ង់…