-
ចិន រកឃើញកំណប់រ៉ែមាស និងទង់ដែង ១ លាន ២០០ តោន មានតម្លៃជាង ៤៥ ពាន់លានដុល្លារ

ប៉េកាំង ៖ ប្រទេសចិនកាលពីថ្ងៃអង្គារបានប្រកាសពីការរកឃើញកំណប់រ៉ែទង់ដែងជាង ១ លានតោន និងមាសចំនួន ២០០ តោន ដោយគិតជាទឹកប្រាក់មានតម្លៃជាង ៤៥ ពាន់លានដុល្លារ ។ នេះបើតាមការបញ្ជាក់ពីក្រសួងធនធានធម្មជាតិចិន ។ ប្រភពដដែលបញ្ជាក់ថា តំបន់រ៉ែកម្រមួយនេះមានឈ្មោះថា Chating ស្ថិតនៅក្នុងខេត្ត Anhui ភាគកណ្តាលនៃប្រទេសចិន ។ វាមានបណ្តោយប្រហែល ១.២ គីឡូម៉ែត្រ និង ទទឹង ១.១ គីឡូម៉ែត្រ ។ សមិទ្ធផលដ៏សំខាន់នេះត្រូវបានសម្រេច ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ហើយវាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថា ប្រទេសចិនមានតម្រូវការទង់ដែងខ្ពស់ និងនៅតែពឹងផ្អែកខ្លាំងលើការផ្គត់ផ្គង់ពីខាងក្រៅ ប៉ុន្តែការរកឃើញប្រភពរ៉ែ Chating នៅក្នុងខេត្ត Anhui លើកនេះ បង្ហាញថា ប្រទេសចិននៅតែមានសក្តានុពលយ៉ាងខ្លាំងក្នុងការរុករករ៉ែក្នុងស្រុក។ បើតាម South China morning post, ទង់ដែង គឺជាវត្ថុធាតុមិនអាចខ្វះបាន សម្រាប់បណ្តាញចែកចាយអគ្គិសនី, យានយន្តអគ្គិសនី, ថាមពលកកើតឡើងវិញ និង មជ្ឈមណ្ឌលទិន្នន័យសម្រាប់បច្ចេកវិទ្យា AI…
-
ទីក្រុងញូវយ៉ក ផ្តើមអនុវត្តបម្រាមមិនឲ្យសិស្សប្រើ AI ពីថ្នាក់បឋម រហូតដល់ អនុវិទ្យាល័យ

អាមេរិក ៖ អាជ្ញាធរទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ បានប្រកាសដាក់បម្រាម រយៈពេលមួយឆ្នាំ លើការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់សិស្សសាលារដ្ឋ ចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ អនុវិទ្យាល័យ ។ លោក Zohran Mamdani អភិបាលក្រុងញូយ៉កនិយាយថា សាលារៀនទាំងអស់នៅទីក្រុងញូយ៉កនឹងត្រូវផ្អាកការប្រើប្រាស់ឧបករណ៍អប់រំ AI ប្រមាណ ៤០ ប្រភេទ ដែលកំពុងដំណើរការបច្ចុប្បន្ន នៅក្នុងថ្នាក់រៀន ។ លោក Mamdani គូសបញ្ជាក់ថា «កុមារត្រូវការគ្រូបង្រៀន និងការទំនាក់ទំនងរវាងមនុស្ស និង មនុស្ស ដើម្បីរៀនសូត្រ ជាមួយនឹងការលូតលាស់។ ពួកគេត្រូវការអភិវឌ្ឍជំនាញជាមួយមិត្តរួមថ្នាក់ បង្កើតទំនាក់ទំនងជាមួយលោកគ្រូ អ្នកគ្រូ និង ដោះស្រាយបញ្ហាលំបាកៗ ដោយខ្លួនឯង»។ យ៉ាងណា លោកអះអាងថា លោកគ្រូ អ្នកគ្រូ នៅតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ AI សម្រាប់ការរៀបចំកិច្ចការបង្រៀន និងការងាររដ្ឋបាល ដូចជា ការរៀបចំកាលវិភាគជាដើម។ យ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍន៍ AI ធំៗ ដូចជា…
-
លោក Netanyahu ចុះទៅពិនិត្យតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនដោយផ្ទាល់

ហ្គាហ្សា ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃពុធ បានចុះទៅពិនិត្យតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនដោយផ្ទាល់ ស្របពេលដែលលោកអះអាងថា ត្រូវមានការងារដែលត្រូវធ្វើឲ្យរួចរាល់។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងថា «នៅមានការងារត្រូវធ្វើឱ្យរួចរាល់» អំឡុងពេលចុះទៅជួបកងទ័ព នៅតំបន់ Gaza Strip ដោយលោកបានប្តេជ្ញាថា នឹងមិនដកកងកម្លាំងចេញពីទីតាំងរបស់ពួកគេ នៅក្នុងទឹកដីប៉ាឡេស្ទីនឡើយ ហើយនឹងបន្តដកហូតអាវុធពីក្រុម Hamas។ ការចុះទៅផ្ទាល់នេះ ធ្វើឡើងស្របពេលដែល រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានថ្លែង កាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួនរៀបចំផែនការរួចរាល់ហើយ ក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ចេញពីតំបន់ហ្គាហ្សា ប៉ុន្តែ កំពុងរង់ចាំការអនុញ្ញាតពីសហរដ្ឋអាមេរិក។ តាមទិន្នន័យផ្លូវការរបស់អ៊ីស្រាអែល, ការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១ពាន់២២១នាក់។ ចំណែកឯប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែល បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិតកើនឡើងដល់ ៧ម៉ឺន៣ពាន់៤៧០នាក់នៅហ្គាហ្សា ក្នុងនោះ មានជាង ១ពាន់៣៣០នាក់បានស្លាប់ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានប្រកាស នេះបើយោងតាមក្រសួងសុខាភិបាលនៅហ្គាហ្សា៕ ប្រភព ៖ AFP…
-
អាមេរិកបដិសេធថា ខ្លួនមិនបានលួចយកប្រេងវេណេស៊ុយអេឡាដូចការចោទ

ការ៉ាកាស ៖ សហរដ្ឋអាមេរិកបានថ្លែងបដិសេធការចោទប្រកាន់ដែលថា ខ្លួនលួចប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ខណៈរដ្ឋមន្ត្រីថាមពល ទីក្រុងវ៉ាស៊ីនតោន អះអាងពីផលប្រយោជន៍រួម។ លោក Chris Wright រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានច្រានចោលការអះអាងដែលថា ទីក្រុងវ៉ាស៊ីនតោនកំពុង “លួចប្រេងកាតរបស់ប្រទេសវេណេស៊ុយអេឡា” បន្ទាប់ពីប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានយល់ព្រមផ្តល់សិទ្ធិចូលប្រមូលផលប្រយោជន៍លើធនធានធម្មជាតិដ៏មហាសាលរបស់ខ្លួនទៅឱ្យសហរដ្ឋអាមេរិក។ នៅក្នុងការថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន AFP និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង ការ៉ាកាស, លោក Wright ដែលបានធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីមើលការខុសត្រូវលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលជាច្រើនដែលមានតម្លៃរាប់ពាន់លានដុល្លារ បានព្យាយាមបន្ធូរបន្ថយការរិះគន់ជុំវិញបញ្ហានេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ, សហរដ្ឋអាមេរិកនឹងគ្រប់គ្រងភាគច្រើនលើប្រេងកាតជាង ៦៥ ប៊ីលានបារ៉ែល ឬ ប្រហែលជិត ២០ ភាគរយ នៃប្រេងកាតសរុបរបស់វេណេស៊ុយអេឡា ជាប្រទេសដែលគេអះអាងថា មានទុនបម្រុងប្រេងធំបំផុត នៅលើពិភពលោក។ ជាការឆ្លើយតប រដ្ឋាភិបាលទីក្រុងការ៉ាកាស បានព្យាករណ៍ថា នឹងទទួលបានប្រាក់ចំណូលប្រមាណ ២០៩ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ ពីកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រមួយនេះ។លោក Wright បានមានប្រសាសន៍ថា «ខ្ញុំបានឃើញចំណងជើងព័ត៌មានទាំងនោះ ដែលចោទថា យើងកំពុងលួចប្រេងកាតវេណេស៊ុយអេឡា។…
-
ចិន ជំរុញ រុស្ស៊ី និងអ៊ុយក្រែន បន្ថយដៃប្រយុទ្ធ ហើយវិលរកដំណោះស្រាយនយោបាយបញ្ចប់សង្គ្រាម

ប៉េកាង ៖ ប្រទេសចិនកាលពីថ្ងៃពុធ បានអំពាវនាវឱ្យ រុស្ស៊ី និងអ៊ុយក្រែន រក្សាភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ព្រមទាំងបន្ធូរបន្ថយភាពតានតឹង ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះស្រាយជម្លោះតាមផ្លូវនយោបាយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងនៅទីក្រុងប៉េកាំងថា កិច្ចសន្ទនា និងការចរចា គឺជាមធ្យោបាយតែមួយគត់ដែលអាចដោះស្រាយវិបត្តិអ៊ុយក្រែនបាន។ ការអំពាវនាវនេះកើតឡើង ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានថា ដែនអាកាសរបស់រុស្ស៊ីកំពុងក្លាយជា «តំបន់គ្មានសុវត្ថិភាព» ដោយសារការកើនឡើងនៃសកម្មភាពដ្រូន។ លោក Zelenskyy បានអះអាងថា អ៊ុយក្រែនមិនមានបំណងគំរាមកំហែងដល់អាកាសចរណ៍ស៊ីវិលឡើយ ប៉ុន្តែវត្តមានដ្រូននៅក្នុងដែនអាកាសរុស្ស៊ីបានកើនឡើងដល់កម្រិតដែលត្រូវយកចិត្តទុកដាក់។ ជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ទីក្រុងម៉ូស្គូបានចេញបទបញ្ជាយោធា ដើម្បីរៀបចំការវាយប្រហារទ្រង់ទ្រាយធំលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយអះអាងថា វាជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវិស័យថាមពលរបស់រុស្ស៊ី។ លោក Guo បានបញ្ជាក់ជាថ្មីថា ចិនជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បញ្ឈប់ការកើនឡើងនៃភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា។ កាលពីសប្តាហ៍មុន លោក Zelenskyy ក៏បានអំពាវនាវឱ្យចិនដើរតួនាទីការទូតកាន់តែសកម្ម និងរឹងមាំ…
-
កាតា អេហ្ស៊ីប និងហ្ស៊កដានី ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើបណ្តាប្រទេសអារ៉ាប់

បរទេស ៖ ប្រទេសកាតា, អេហ្ស៊ីប និងហ្ស៊កដានី កាលពីថ្ងៃពុធ បានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ទៅលើបណ្តាប្រទេសជិតខាង រួមមានកូវ៉ែត និង បារ៉ែន ជាដើម ដោយបានព្រមានថា ការកើនឡើងនៃជម្លោះយោធានេះ អាចបង្កើនអស្ថិរភាពក្នុងតំបន់ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងការទូត ក្នុងការទប់ស្កាត់ភាពតានតឹង។ ក្រសួងការបរទេសអេហ្ស៊ីប បានគូសបញ្ជាក់ថា ការវាយប្រហារនេះគឺជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដី នៃបណ្តាប្រទេសអារ៉ាប់ដែលរងគ្រោះ ហើយជាការកើនឡើងនៃជម្លោះដ៏គ្រោះថ្នាក់ ដែលគំរាមកំហែងដល់សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពប្រជាជនក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសកាតា បានថ្លែងថា ការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់លើហ្ស៊កដានី បារ៉ែន និង កូវ៉ែត គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ , អង្គការសហប្រជាជាតិ និងគោលការណ៍របស់អ្នកជិតខាងល្អ។ កាតាបានទាមទារឱ្យអ៊ីរ៉ង់ ទទួលខុសត្រូវពេញលេញតាមផ្លូវច្បាប់ ចំពោះផលវិបាកនៃការវាយប្រហារនេះ ហើយបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់វិលត្រឡប់មកកាន់ «ការចរចា និងកិច្ចសន្ទនា» ដោយស្មោះត្រង់។ ចំណែកឯប្រទេសហ្ស៊កដានី វិញ ក៏បានប្រកាសថ្កោលទោសការវាយប្រហារ ដោយចាត់ទុកថា ជាកំហុសឆ្គង មកលើបារ៉ែន និងកូវ៉ែត ដោយអះអាងពីការគាំទ្រពេញទំហឹងចំពោះវិធានការទាំងឡាយណាដែលប្រទេសទាំងពីរជ្រើសរើស ដើម្បីការពារអធិបតេយ្យភាព និង…
-
អ៊ីស្រាអែលប្រកាសត្រៀមជម្លៀសប្រជាជនរាប់សែននាក់ចេញពីហ្គាហ្សា

ហ្គាហ្សា ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួនរៀបចំផែនការរួចរាល់ហើយ ក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ចេញពីតំបន់ហ្គាហ្សា ប៉ុន្តែ កំពុងរង់ចាំការអនុញ្ញាតពីសហរដ្ឋអាមេរិក។ អំឡុងសន្និសីទសារព័ត៌មាន, លោកប្រមុខការពារជាតិ Israel Katz បានបញ្ជាក់ថា «គ្មានដំណោះស្រាយពិតប្រាកដណាមួយសម្រាប់ ហ្គាហ្សា នោះទេ ប្រសិនបើគ្មានការផ្លាស់ប្តូរទីលំនៅ»។ លោកបានបន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែល បានរៀបចំ និងត្រៀមខ្លួនជាស្រេចក្នុងការជម្លៀសពួកគេចេញ តាមផ្លូវសមុទ្រ ផ្លូវអាកាស និងគ្រប់វិធីទាំងអស់ដែលអាចធ្វើទៅបាន។ លោក Katz បានគូសបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រាន់តែ «ផ្អាក» គំនិតនេះជាបណ្តោះអាសន្នប៉ុណ្ណោះ ខណៈពេលដែលកំពុងស្វែងរកបណ្តាប្រទេសផ្សេងៗដើម្បីទទួលយកប្រជាជនប៉ាឡេស្ទីន ដោយសារប្រទេសអេហ្ស៊ីបមិនមែនជាជម្រើស។ លោកបន្ថែមទៀតថា ប្រជាជនប្រមាណ ៨០% ចង់ចាកចេញ ប៉ុន្តែ ត្រូវរារាំងដោយក្រុមហាម៉ាស។ បើតាម AFP, កាលពីដើមឆ្នាំ២០២៥, លោក ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនប្រមាណ ២ លាននាក់ចាកចេញពីហ្គាហ្សា ដើម្បីអភិវឌ្ឍន៍តំបន់មួយនេះទៅជាទីតាំងរមណីយដ្ឋានលំដាប់ខ្ពស់។ ទោះជាយ៉ាងណា…
-
ប្រមុខ NATO ព្រមានថា រុស្ស៊ី កាន់តែធ្វើសកម្មភាពមិនប្រុងប្រយ័ត្ន

ព្រុចសែល ៖ អគ្គលេខាធិការណាតូ លោក Mark Rutte បានរិះគន់មិនសំចៃមាត់កាលពីថ្ងៃ ពុធ ថា រុស្ស៊ីកំពុងធ្វើសកម្មភាពកាន់តែមិនប្រុងប្រយ័ត្ន តាមរយៈការបាញ់មីស៊ីល និងយន្តហោះដ្រូនឆ្លងចូលដែនអាកាសរបស់ប្រទេសសម្ព័ន្ធមិត្ត ព្រមទាំងសកម្មភាពបង្កអរិភាពដែលកំណត់គោលដៅលើទឹកដីណាតូ ។ លោក Rutte បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅទីក្រុងប្រ៊ុចសែលថា រុស្ស៊ីកាន់តែបង្កើនសកម្មភាពប្រថុយប្រថាន ទោះបីជាសង្គ្រាមនៅអ៊ុយក្រែនបន្តក៏ដោយ ។ ប្រមុខអង្គការណាតូរូបនេះ អះអាងថា សកម្មភាពអរិភាពរបស់រុស្ស៊ី ដែលតម្រង់ទិសដៅផ្ទាល់លើដែនដីអង្គការណាតូ រួមមានករណីសង្ស័យអំពីការដុតបំផ្លាញរោងចក្រផលិតបរិក្ខារការពារជាតិសម្រាប់អ៊ុយក្រែន និងការវាយប្រហារបែបកូនកាត់របស់រុស្ស៊ី នៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ ។ ជាមួយគ្នានេះ លោកស្រី Von der Leyen និយាយថា អាល្លឺម៉ង់ជឿជាក់ថា រុស្ស៊ីជាអ្នកនៅពីក្រោយការប៉ុនប៉ងវាយប្រហារយន្តហោះដឹកទំនិញ នៅឯអាកាសយានដ្ឋាន Leipzig និងHalle ដោយប្រើសម្ភារៈកម្រិតយោធា ។ លោកស្រីថា អឺរ៉ុបនឹងឈរប្រកៀកស្មាជាមួយអាល្លឺម៉ង់ ហើយក៏មិនអត់ឱនចំពោះសកម្មភាពបែបនេះផងដែរ ដោយលោកស្រីបានសង្កត់ធ្ងន់ថា អឺរ៉ុបនឹងត្រៀមខ្លួនរឹតបន្តឹងទណ្ឌកម្មប្រឆាំងរុស្ស៊ី ក៏ដូចជាបិទចន្លោះប្រហោងដែលទីក្រុងមូស្គូអាចប្រើប្រាស់…
-
ចិន គាំទ្រមជ្ឈិមបូព៌ាកសាងស្ថាបត្យកម្មសន្តិសុខថ្មី

គែរ ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លើកឡើងថា ប្រទេសចិនគាំទ្របណ្តាប្រទេសនៅមជ្ឈិមបូព៌ា កសាងស្ថាបត្យកម្មសន្តិសុខថ្មីសម្រាប់តំបន់នេះ, ប្រឆាំងការជ្រៀតជ្រែកពីមហាអំណាចខាងក្រៅ និងអំពាវនាវឱ្យដោះស្រាយបញ្ហាប្រជាជនប៉ាឡេស្ទីន ។ បើតាម Anadolu, មេដឹកនាំចិនរូបនេះ បានបញ្ជាក់កាលពីថ្ងៃ ពុធ ថា ទីក្រុងប៉េកាំងគាំទ្រប្រទេសក្នុងតំបន់ កសាងស្ថាបត្យកម្មសន្តិសុខថ្មីសម្រាប់មជ្ឈិមបូព៌ា ហើយប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ។ លោក ស៊ី សង្កត់ធ្ងន់ថា ប្រជាជនមជ្ឈិមបូព៌ាគួរតែជាអ្នកសម្រេចអនាគតរបស់ខ្លួនឯងផ្ទាល់ និងគួរតែបដិសេធការជ្រៀតជ្រែកពីមហាអំណាចខាងក្រៅ ហើយថា បញ្ហាប្រជាជនប៉ាឡេស្ទីននៅតែជាវិបត្តិស្នូលនៃតំបន់មជ្ឈិមបូព៌ា ដែលមិនគួរមើលរំលង ឬបោះបង់ចោលឡើយ ។ ទន្ទឹមគ្នា ប្រធានាធិបតីចិនរូបនេះ បានអំពាវនាវឱ្យស្វែងរកដំណោះស្រាយសន្តិសុខដ៏ទូលំទូលាសម្រាប់ប្រទេសទាំងអស់ក្នុងតំបន់ ហើយលោកថែមទាំងជំរុញឱ្យចិន-អេហ្ស៊ីប ត្រូវរួមគ្នាប្រឆាំងគោលនយោបាយឯតោភាគីនិយម និងទង្វើគំរាមកំហែង ។ បន្ថែមលើនេះ លោក ស៊ី ក៏បានទទូចឱ្យប្រទេសនានាទូទាំងពិភពលោក ផ្តល់ការគាំទ្រដល់តួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិក្នុងតំបន់ និងបានជំរុញឱ្យមហាអំណាចខាងក្រៅ បោះបង់ចោលការប្រកាន់យកស្តង់ដារពីរនៅមជ្ឈិមបូព៌ា ។ លោកប្រធានាធិបតី ស៊ី បានថ្លែងបែបនេះ ក្នុងអំឡុងជំនួបកំពូលជាមួយប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់…
-
UN ព្រមានថា ពិភពលោកប្រឈមនឹងឡើងកម្តៅលើស ១.៥ អង្សាសេ

អ.ស.ប ៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បានព្រមាននៅថ្ងៃ ពុធ នេះថា ពិភពលោកត្រូវប្រឈមមុខនឹងការពិត ដែលថា សីតុណ្ហភាពសកលកំពុងឈានឆ្ពោះទៅរកការកើនឡើងកម្ដៅលើស ១.៥ អង្សាសេ ហើយសហគមន៍អន្តរជាតិត្រូវតែត្រៀមខ្លួនសម្រាប់ការគ្រប់គ្រងស្ថានការណ៍នេះបន្ទាន់។ បើតាម CNA, របាយការណ៍ថ្មីរបស់កម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ ហៅកាត់ UNEP បានព្រមានថា ការឆ្លងកាត់ការកើនឡើងកម្តៅលើស ១.៥ អង្សាសេ អាចកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ដូច្នេះ បញ្ហាប្រឈមមិនមែនមានត្រឹមការព្យាយាមជៀសវាងការកើនឡើងកម្តៅលើសកម្រិតនេះទៀតទេ ប៉ុន្តែត្រូវរៀនពីរបៀបកាត់បន្ថយរយៈពេល និងផលប៉ះពាល់នៃការកើនឡើងកម្តៅលើស ១.៥ អង្សាសេ។ ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រក៏បានទទួលស្គាល់ដែរថា ការកើនឡើងកម្ដៅផែនដីលើស ១.៥ អង្សាសេ នឹងបង្កើនហានិភ័យផ្នែកអាកាសធាតុធ្ងន់ធ្ងរ ។ ក្នុងនោះរួមមាន រលកកម្ដៅ ទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងអាចរុញច្រានប្រព័ន្ធធម្មជាតិមួយចំនួនឱ្យឈានដល់ “ចំណុចវិលត្រឡប់មិនបាន” រួមមានការរលាយផ្ទាំងទឹកកក និងការកើនឡើងកម្ពស់ទឹកសមុទ្រ។ លោក Richard Betts អ្នកវិទ្យាសាស្ត្រ និងជាសហអ្នកនិពន្ធរបាយការណ៍ថ្មីនេះ បានចាត់ទុកការវាយតម្លៃនេះថា ជាការដាស់តឿនឱ្យមើលឃើញការពិត ប៉ុន្តែបានសង្កត់ធ្ងន់ថា មនុស្សជាតិនៅតែអាចធ្វើអ្វីៗជាច្រើន ដើម្បីកាត់បន្ថយការកើនឡើងកម្ដៅលើស…