-
អតីតទីប្រឹក្សាលោក Trump បង្ហើបសេណារីយ៉ូ ដែល អាមេរិក អាចបង្ខំចិត្តអូសអាវុធនុយក្លេអ៊ែរពីឃ្លាំងវាយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ លោក Joe Kent ដែលជាអតីតទីប្រឹក្សាប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលបន្ទុកប្រឆាំងភេរវកម្ម បានបង្ហើបថា សហរដ្ឋអាមេរិកអាចនឹងត្រូវបង្ខំចិត្តអូសអាវុធនុយក្លេអ៊ែរពីឃ្លាំងយកទៅវាយប្រហារប្រទេសអ៊ីរ៉ង់ ប្រសិនបើការប្រើប្រាស់មធ្យោបាយយោធាធម្មតា មិនអាចសម្រេចគោលដៅផ្តួលរលំរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានទេ ។ បើតាម RT, ការអត្ថាធិប្បាយរបស់លោក Kent កើតឡើង ចំពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមវាយប្រហារគ្នាទៅវិញទៅមកសាជាថ្មី ក្រោយផ្អាកអស់រយៈពេលជាង ១ខែ ។ ការអះអាងរបស់អតីតទីប្រឹក្សាប្រធានាធិបតីរូបនេះទៀតសោត ត្រូវបានធ្វើឡើងចំពេលមានរបាយការណ៍ថា មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិកកំពុងប្រឈមមុខនឹងការថយចុះស្តុកគ្រាប់រំសេវមានភាពជាក់លាក់ខ្ពស់ ជាពិសេសមីស៊ីលសំណាញ់មេឃ ។ នៅក្នុងកម្មវិធីជជែកពិភាក្សា Podcast ជាមួយអ្នកកាសែត កាលពីសប្តាហ៍មុន អតីតទីប្រឹក្សារបស់លោកប្រធានាធិបតី Trump រូបនេះ បានចាត់ទុកជម្រើសវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ថាជាសេណារីយ៉ូមួយ ដែលមិនគួរត្រូវបានមើលរំលងឡើយ ក្នុងបរិបទកើតមានភាពតានតឹងបច្ចុប្បន្ន ។ លោក Kent ដែលសុខចិត្តលាលែងពីតំណែង ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ កាលពីខែមីនាឆ្នាំនេះ អះអាងថា ប្រសិនបើរដ្ឋបាលលោក Trump នៅតែមានបំណងបង្ខំអ៊ីរ៉ង់ឱ្យលត់ជង្គង់សុំចុះចាញ់ឱ្យខានតែបាន នោះជម្រើសដែលលោកនិយាយថានៅសល់ គឺប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំ ឬការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ…
-
ចិនអំពាវនាវដល់អង្គការ SCO ផ្តល់អាទិភាពលើសន្តិសុខសកល សម្រាប់ប្រទេសទាំងអស់

ប៊ីស្កេក ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអង្គារនេះបានថ្លែងទៅកាន់ថ្នាក់ដឹកនាំនៃអង្គការកិច្ចសហប្រតិបត្តិការ ស៊ាងហៃ ហៅកាត់ SCO ថា អង្គការអន្តរជាតិមួយនេះ គួរតែផ្តល់អាទិភាពលើសន្តិសុខ និង បង្កើតបរិយាកាសសន្តិសុខសកល សម្រាប់ប្រទេសទាំងអស់។ យោងតាម Xinhua, លោក ស៊ី ជីនពីង បានគូសបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការជួយកសាងអង្គការ SCO ឱ្យទៅជាវេទិកាសំខាន់មួយ សម្រាប់អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល។ លើសពីនេះ ប្រទេសចិនក៏ពេញចិត្តក្នុងការធ្វើការជាមួយគ្រប់ភាគី ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអារ្យធម៌សកល និង គាំទ្រ SCO ក្នុងការអនុវត្តគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលផងដែរ។ លោក ស៊ី ជីនពីង ក៏បានស្នើដល់ អង្គការ SCO ត្រូវតែប្រកាន់ខ្ជាប់នូវការសន្ទនានិងការពិគ្រោះយោបល់ ហើយបានអំពាវនាវឱ្យក្រុមប្រទេសទាំងនេះ កែលម្អអភិបាលកិច្ចប្រកបដោយយុត្តិធម៌ និង របៀបរៀបរយស្របពេលដែលចិនចាត់ទុកអង្គការកិច្ចសហប្រតិបត្តិការស៊ាងហៃ ជាវិស័យអាទិភាពមួយសម្រាប់កិច្ចសហប្រតិបត្តិការ ប្រកបដោយគុណភាពខ្ពស់នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ និង គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។ បើតាម anadolu, ការថ្លែងសាររបស់លោក ស៊ី…
-
G20 អន់ចិត្ត អាមេរិក ក្រោយឃើញរដ្ឋមន្ត្រី រុស្ស៊ី ចូលរួមកិច្ចប្រជុំផ្ទាល់ និងបដិសេធមិនថតរូបជុំគ្នា

វ៉ាស៊ីនតោន ៖ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការស្វាគមន៍តំណាងរុស្ស៊ីឱ្យត្រឡប់មកចូលរួមក្នុងកិច្ចប្រជុំ G20 ដោយផ្ទាល់ឡើងវិញ បានបង្កើតឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់មេដឹកនាំផ្នែកហិរញ្ញវត្ថុរបស់ប្លុកមួយនេះ ។ បើតាម straitstimes, កិច្ចប្រជុំ G20 ដែលរៀបចំឡើងនៅអាមេរិក មានរយៈពេល ២ ថ្ងៃ និងត្រូវបានធ្វើឡើង ចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរ រួមមាន វិបត្តិថាមពលដែលបង្កឡើងដោយជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់, ភាពតានតឹងជុំវិញអតិរេកពាណិជ្ជកម្មទំនិញដ៏ធំរបស់ចិន, ក្តីបារម្ភលើការកើនឡើងយ៉ាងគំហុកនៃការវិនិយោគលើបច្ចេកវិទ្យា AI និងបញ្ហាបំណុលសកល ដែលបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺជិត ៣៥៣ ពាន់ពាន់លានដុល្លារនៅដើមឆ្នាំនេះ ។ យ៉ាងណា បរិយាកាសនៅក្នុងពិធីបើកកិច្ចប្រជុំ G20 កាលពីថ្ងៃចន្ទ បានប្រែជាតានតឹង នៅពេលដែលរដ្ឋមន្ត្រីជាច្រើនរូបបានសម្តែងការមិនពេញចិត្ត ក្រោយឃើញលោក Anton Siluanov រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី អង្គុយនៅតុប្រជុំ G20 ដោយផ្ទាល់ ។ នេះជាលើកដំបូងដែលតំណាងរុស្ស៊ីបានចូលរួមវេទិកាមួយនេះដោយផ្ទាល់ ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ ២០២២ ។ បើតាមក្រសួងហិរញ្ញវត្ថុរុស្ស៊ី, លោក Siluanov ក៏បានជួបប្រជុំទ្វេភាគីជាមួយលោក Bessent ផងដែរ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងក្របខ័ណ្ឌ G20…
-
អ៊ីស្រាអែល និងក្រិក ចុះកិច្ចព្រមព្រៀងសំណាញ់មេឃ ក្នុងតម្លៃ ៣,៥ ពាន់លានដុល្លារ

ហ៊្សេរុយសាឡឹម ៖ ប្រទេសអ៊ីស្រាអែល និងក្រិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិមានតម្លៃ ៣,៥ ពាន់លានដុល្លារ ដោយភាគីទីក្រុងហ៊្សេរុយសាឡឹមនឹងសាងសង់សំណាញ់មេឃ ឬហៅថា ប្រព័ន្ធខែលការពារដែនអាកាសពហុស្រទាប់ទៅឱ្យភាគីទីក្រុងអាតែន។ ស្ថិតក្រោមកិច្ចព្រមព្រៀង “Achilles Shield” អ៊ីស្រាអែលនឹងផ្គត់ផ្គង់ប្រព័ន្ធខែលការពារដែនអាកាស និងប្រឆាំងយន្តហោះដ្រូនជាច្រើនប្រភេទទៅឱ្យក្រិក ក្នុងនោះរួមមានសំណាញ់មេឃ David’s Sling និង SPYDER ដែលផលិតដោយក្រុមហ៊ុន Rafael Advanced Defense Systems ព្រមទាំងសំណាញ់មេឃ BARAK MX របស់ក្រុមហ៊ុន Israel Aerospace Industries (IAI) និងរ៉ាដាពហុបេសកកម្ម MMR សម្រាប់ត្រួតពិនិត្យ និងតាមដានគោលដៅតាមអាកាស។ ក្រៅពីយុទ្ធោបករណ៍ទាំងនេះ ក្រិកក៏នឹងទទួលបានប្រព័ន្ធបញ្ជា និងគ្រប់គ្រងជាតិថ្មីមួយ ដែលបង្កើតដោយក្រុមហ៊ុន Rafael ដើម្បីភ្ជាប់ និងសម្របសម្រួលសមត្ថភាពការពារដែនអាកាសរបស់ប្រទេសខ្លួនឱ្យដំណើរការជាប្រព័ន្ធតែមួយផងដែរ។ បើតាម Strait Times, រដ្ឋាភិបាលក្រិកមានផែនការចំណាយជាង ៣២ ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០៣៦ ក្នុងការអភិវឌ្ឍគម្រោង «Achilles Shield» ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសប្រឆាំងមីស៊ីលផ្លោង…
-
អាមេរិកថា ប្រទេសG20 គាំទ្រការដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សេតវិមានបានឱ្យដឹង កាលពីថ្ងៃចន្ទថា បណ្តាដៃគូក្នុងក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ លើពិភពលោក ឬ G20 បានបង្ហាញពីការគាំទ្រវិធានការដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់។ លោក Kush Desai អនុប្រធានផ្នែកព័ត៌មានរបស់សេតវិមាន បានថ្លែងថា រដ្ឋបាលរបស់លោក Trump ទទួលបាន «កិច្ចសហប្រតិបត្តិការជាវិជ្ជមាន» ពីដៃគូសេដ្ឋកិច្ចសំខាន់ៗ ខណៈដែលរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent កំពុងព្យាយាមប្រមូលការគាំទ្រពីបណ្តាប្រទេស G20 សម្រាប់កិច្ចខិតខំប្រឹងប្រែងបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់។ រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងខិតខំប្រមូលផ្តុំដៃគូក្នុងក្រុម G20 ដើម្បីបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទីក្រុង Asheville រដ្ឋ North Carolina ដែលត្រូវបន្តរហូតដល់ថ្ងៃអង្គារ ខណៈពេលដែលមានការប៉ះទង្គិចដោយអាវុធជាថ្មី ជាមួយទីក្រុងតេហេរ៉ង់។ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Roland Lescure បានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីនានានឹងស្ដាប់អំពីផែនការរបស់សហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍ថា «យើងទាំងអស់គ្នាត្រូវធ្វើការលើបញ្ហានេះ។ សហរដ្ឋអាមេរិកមានទស្សនៈអំពីរបៀបបង្កើនវិធានការដាក់ទណ្ឌកម្ម ហើយយើងនឹងពិភាក្សាជាមួយពួកគេថា តើយើងអាចជួយក្នុងផ្នែកនេះបានដែរឬទេ។» បើតាម AFP,…
-
អ៊ីរ៉ង់ ថា ទីតាំងផលិតមីស៊ីលត្រូវបានប្តូរទៅកន្លែងមានសុវត្ថិភាពខ្ពស់ និងបំពាក់បច្ចេកវិទ្យាទំនើបបំផុត

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានផ្លាស់ប្តូរទីតាំងផលិតមីស៊ីលរបស់ខ្លួន ទៅកាន់កន្លែងដែលមានសុវត្ថិភាពខ្ពស់ជាងមុន និងកំពុងបំពាក់បច្ចេកវិទ្យាទំនើបបំផុត ។ នេះបើតាមការអះអាងរបស់ទីប្រឹក្សារបស់មេបញ្ជាការកំពូលនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ។ លោក Mohammad Reza Naqdi ទីប្រឹក្សារបស់មេបញ្ជាការកំពូលនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC ដែលជាកងកម្លាំងពិសេសរបស់កងទ័ពអ៊ីរ៉ង់ បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ Al Mayadeen ថា «គុណសម្បត្តិរបស់អ៊ីរ៉ង់ នៅក្នុងសង្គ្រាមនេះ គឺអាវុធទាំងអស់ត្រូវបានផលិតឡើងនៅក្នុងប្រទេស។ រាល់ទីតាំងផលិតកម្មត្រូវបានរៀបចំឡើងវិញ និងផ្លាស់ប្តូរទៅកាន់កន្លែងដែលមានសុវត្ថិភាពបំផុត ហើយបច្ចុប្បន្ន កំពុងដំណើរការដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត ដើម្បីផលិតឱ្យបានកាន់តែច្រើនថែមទៀត»។ លោកបានកត់សម្គាល់ថា ទីតាំងផលិតកម្មចាស់ៗមួយចំនួនមានភាពងាយរងគ្រោះ ដោយសារទីតាំងពិតប្រាកដរបស់វាត្រូវបានគេដឹង។ ប៉ុន្តែ នៅពេលនេះ លោកបានបញ្ជាក់ថា អ៊ីរ៉ង់បានរៀនសូត្រពីមេរៀននោះហើយ។ បើតាម Tass , កាលពីថ្ងៃទី ១២ ខែសីហា លោក Naqdi ធ្លាប់បាននិយាយថា ទីក្រុងតេហេរ៉ង់ផលិតមីស៊ីលក្នុងចំនួនច្រើនជាងចំនួនដែលខ្លួនប្រើប្រាស់ដើម្បីវាយប្រហារសត្រូវ។ លោកបានប្តេជ្ញាថា អ៊ីរ៉ង់នឹងបន្តផលិតមីស៊ីល ទោះបីជា «សង្គ្រាមនេះអូសបន្លាយពេលជាច្រើនឆ្នាំក៏ដោយ»៕ ប្រភព ៖ Tass, ប្រែសម្រួល ៖…
-
អ៊ុយក្រែន ចោទថា លោក Putin ផ្ទាល់ ចង់ឱ្យសង្គ្រាមនៅអ៊ុយក្រែនបន្តទៀត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់ចំៗកាលពីថ្ងៃ ចន្ទ ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ផ្ទាល់ មានបំណងចង់ឱ្យភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបន្តទៅមុខទៀត ខណៈដែលជម្លោះធំបំផុតនៅទ្វីបអឺរ៉ុបមួយនេះ ឈានចូលដល់ឆ្នាំទី៥ហើយ។ មេដឹកនាំអ៊ុយក្រែនរូបនេះ និយាយថា យោងតាមព័ត៌មានពីចារកម្មអ៊ុយក្រែន និងប្រទេសដៃគូ ព្រមទាំងសញ្ញានានាពីរុស្ស៊ី បង្ហាញថា លោកប្រធានាធិបតី ពូទីន នៅតែចង់បន្តសង្គ្រាម ជាជាងស្វែងរកការបញ្ចប់ជម្លោះ។ លោក ហ្សេលេនស្គី អះអាងថា ប្រជាជនរុស្ស៊ីភាគច្រើន អាចយល់ព្រមឱ្យបញ្ឈប់សង្គ្រាមនៅតាមខ្សែបន្ទាត់ប្រយុទ្ធបច្ចុប្បន្ន ប៉ុន្តែបញ្ហាសំខាន់ គឺឆន្ទៈរបស់មេដឹកនាំនៅទីក្រុងមូស្គូផ្ទាល់។ លោក ហ្សេលេនស្គី ដែលមានវ័យ៤៨ឆ្នាំរូបនេះ បញ្ជាក់ថា លោកបានពិភាក្សាតាមទូរស័ព្ទជាមួយលោក Steve Witkoff ប្រេសិតពិសេសរបស់ប្រធានាធិបតីអាមេរិក និងលោក Jared Kushner កូនប្រសាររបស់លោក Donald Trump អំពីការរៀបចំកិច្ចប្រជុំ ការបន្តទំនាក់ទំនងជាមួយភាគីរុស្ស៊ី និងលទ្ធភាពដែលពួកគេធ្វើទស្សនកិច្ចមកកាន់អ៊ុយក្រែន។ លោក ហ្សេលេនស្គី បន្ថែមទៀតថា…
-
លោក Trump ថា មេដឹកនាំអ៊ីរ៉ង់ គួរប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសក្តែងៗ កាលពីថ្ងៃ ចន្ទ ថា ក្រុមមេដឹកនាំអ៊ីរ៉ង់គួតែប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បន្ទាប់ពីមានការចោទប្រកាន់ថា សាធារណរដ្ឋឥស្លាមមួយនេះ បានសម្លាប់ក្រុមបាតុករជាង ១០០,០០០ នាក់ ។ បើតាម Anadolu, មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម Truth Social ថា ក្រុមមេដឹកនាំអ៊ីរ៉ង់ត្រូវតែប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ ។ បន្ថែមលើនេះ លោក Trump ថែមទាំងបានចាត់ទុកអ៊ីរ៉ង់ថា ជាប្រទេសបរាជ័យជាផ្លូវការ ដោយលោកបន្ថែមថា សាធារណឥស្លាមមួយនេះ គ្មានកងទ័ពជើងទឹក ជើងអាកាស និងគ្មានរូបបិយប័ណ្ណប្រើប្រាស់ត្រឹមត្រូវនោះទេ ហើយថ្នាក់ដឹកនាំក៏កំពុងស្ថិតក្នុងភាពវឹកវរទាំងស្រុង ។ ប្រធានាធិបតីអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា អ៊ីរ៉ង់បានស្លាប់បាត់ហើយ ហើយទ្រព្យសម្បត្តិតែមួយគត់ដែលពួកគេនៅសេសសល់ នោះគឺការព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតអំពីសហរដ្ឋអាមេរិក និងការសម្លាប់ក្រុមបាតុកររបស់ពួកគេច្រើនជាង ១០០,០០០ នាក់ ។ យ៉ាងណា ចំនួនបាតុករអ៊ីរ៉ង់ត្រូវបានសម្លាប់ដែលលោក Trump លើកឡើងនេះ នៅមិនទាន់មានការបញ្ជាក់ ឬផ្ទៀងផ្ទាត់ដោយឯករាជ្យពីអង្គការសិទ្ធិមនុស្សអន្តរជាតិនានានៅឡើយទេ ។ ម្យ៉ាងវិញទៀត…
-
អឺរ៉ុប ជំរុញ អ៊ីរ៉ង់ បញ្ឈប់កម្មវិធីនុយក្លេអ៊ែរ មីស៊ីលផ្លោង និងបញ្ជូនជំនួយយោធាដល់ រុស្ស៊ី

ព្រុចសែល ៖ សហភាពអឺរ៉ុបបានអំពាវនាវជាថ្មីកាលពីថ្ងៃ ចន្ទ ឱ្យប្រទេសអ៊ីរ៉ង់បញ្ឈប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ព្រមទាំងជំរុញឱ្យបញ្ចប់សកម្មភាពបង្កអស្ថិរភាពក្នុងតំបន់ និងការផ្តល់ជំនួយយោធាដល់ប្រទេសរុស្ស៊ី ។ ក្នុងពេលជាមួយគ្នានេះ សហភាពអឺរ៉ុបថែមទាំងបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព និងរក្សាស្ថិរភាពក្នុងតំបន់ផងដែរ ។ នៅក្នុងថ្លែងការណ៍ដែលចេញផ្សាយ មុនកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 នៅសហរដ្ឋអាមេរិក នាថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា សហភាពអឺរ៉ុបក៏បានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់អំពើហិង្សា ក៏ដូចចាការបង្រ្កាបយ៉ាងចាស់ដៃប្រឆាំងនឹងប្រជាជនខ្លួនឯង ។ ប្លុកមានរដ្ឋសមាជិក ២៧ ប្រទេសមួយនេះ សង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ គឺជារឿងចាំបាច់ ដើម្បីឈានទៅដល់ដំណោះស្រាយសន្តិភាព និងស្តារស្ថិរភាពក្នុងតំបន់ឡើងវិញ ។ ជាពិសេស ធានាបាននូវសេរីភាពពេញលេញ នៃការធ្វើនាវាចរណ៍ ព្រមទាំងការដឹកជញ្ជូនដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz ។ យ៉ាងណា សហភាពអឺរ៉ុបនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងដៃគូក្រុមប្រទេស G7 ព្រមទាំងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីរក្សាសម្ពាធលើអ៊ីរ៉ង់ ហើយរួមចំណែកដល់ការកាត់បន្ថយភាពតានតឹង ព្រមទាំងស្ថិរភាពក្នុងតំបន់ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖…
-
រុស្ស៊ី ព្រមានពីការផ្ទុះអាវុធនុយក្លេអ៊ែរ ផ្តើមចេញពីតំបន់អឺរ៉ុប

មូស្គូ ៖ ប្រេសិតពិសេសរបស់រុស្ស៊ី បានព្រមានពីការផ្ទុះសមរភូមិអាវុធនុយក្លេអ៊ែរ ផ្តើមចេញពីតំបន់អឺរ៉ុប ហើយដែលអ្នកដែលប្រើប្រាស់អាវុធប្រល័យលោកប្រភេទនេះគឺជាសហរដ្ឋអាមេរិក។ លោក Andrey Belousov ប្រេសិតពិសេសរបស់រុស្ស៊ីបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ RT កាលពីថ្ងៃអាទិត្យថា ការដែលទីក្រុងវ៉ាស៊ីនតោននៅតែបន្តព្យាយាមផ្តួចផ្តើមការពិភាក្សាអំពីអាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្ររបស់រុស្ស៊ីនោះ បង្ហាញថា សហរដ្ឋអាមេរិកកំពុងពិចារណាយ៉ាងម៉ត់ចត់ អំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ប្រតិបត្តិការយោធានៅអឺរ៉ុប។ លោក Belousov បានលើកឡើងទៀតថា នេះគឺជាការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការបង្វែរការចាប់អារម្មណ៍ពីអន្តរជាតិ ចេញពីហានិភ័យដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែររបស់អាមេរិក ដែលដាក់ពង្រាយនៅអឺរ៉ុប និង កម្មវិធីមីស៊ីល និងនុយក្លេអ៊ែរដ៏ទូលំទូលាយរបស់ទីក្រុងវ៉ាស៊ីនតោន។ អ្នកការទូតរូបនោះបានសង្កត់ធ្ងន់ដែរថា បណ្តាប្រទេសនៅអឺរ៉ុបគួរតែទទួលស្គាល់ឱ្យបានពេញលេញនូវគ្រោះថ្នាក់នៃអ្វីដែលលោកបានពណ៌នាថា ជាវិធីសាស្រ្តផ្អែកលើការអនុវត្តជាក់ស្តែងសុទ្ធសាធរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទឹកដីរបស់សម្ព័ន្ធមិត្តខ្លួន។ បើតាម anadolu, ការលើកឡើង របស់លោក Belousov ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក បន្តរក្សាអាវុធនុយក្លេអ៊ែរ នៅអឺរ៉ុប ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរារាំងនុយក្លេអ៊ែរ របស់អង្គការណាតូ។ ការចោទប្រកាន់របស់រុស្ស៊ីនេះ ក៏បានធ្វើឡើងចំពេលដែលមានភាពតានតឹង កាន់តែខ្លាំងឡើង ជុំវិញបញ្ហាសន្តិសុខនៅអឺរ៉ុប និង អនាគតនៃការគ្រប់គ្រងអាវុធប្រភេទនេះ ពោលគឺបន្ទាប់ពីកិច្ចព្រមព្រៀង New START បានផុតសុពលភាព កាលពីខែកុម្ភៈ ។ New START…