Category: ព័ត៌មានអន្តរជាតិ

  • លោក ត្រាំ ជំរុញពលរដ្ឋអ៊ីរ៉ង់ធ្វើបាតុកម្មទម្លាក់មេដឹកនាំរបស់ខ្លួន ករណីបាញ់មីស៊ីលចំយន្តហោះស្លាប់មនុស្ស១៨០នាក់

    លោក ត្រាំ ជំរុញពលរដ្ឋអ៊ីរ៉ង់ធ្វើបាតុកម្មទម្លាក់មេដឹកនាំរបស់ខ្លួន ករណីបាញ់មីស៊ីលចំយន្តហោះស្លាប់មនុស្ស១៨០នាក់

    បើទោះបីជាក្រោយហេតុការណ៍បាញ់មីស៊ីលច្រលំទៅចំយន្តហោះ១គ្រឿងស្លាប់មនុស្សជិត២០០នាក់នាក់ មេដឹកនាំអ៊ីរ៉ង់បានចេញមុខសុំទោសដោយផ្ទាល់សម្រាប់ការបាញ់ទម្លាក់យន្ដហោះនេះក៏ដោយ ប៉ុន្តែពលរដ្ឋជាច្រើននាក់នាំគ្នាចេញមកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលទូទាំងប្រទេស។ ពួកគេបាននាំគ្នាដើរតាមផ្លូវតវ៉ា និងថ្កោលទោសយ៉ាងខ្លាំងសម្រាប់ការសម្លាប់មនុស្សទាំង ១៨០នាក់នៅលើយន្ដហោះ ដោយជនរងគ្រោះមានរាប់សិបនាក់គឺជាជនជាតិអ៊ីរ៉ង់ដែរ។ ជាមួយគ្នាដែរប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ បានបង្ហោះក្នុង Twitter បង្ហាញការគាំទ្របាតុករទាំងនោះថា រដ្ឋាភិបាលរបស់លោក នឹងបន្ដឈរជាមួយពួកគេ។ ថ្មីៗនេះ អ៊ីរ៉ង់បានបាញ់មីស៊ីល២គ្រាប់ លើយន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែន ដោយសារតែច្រឡំថាវាជាយន្ដហោះទម្លាក់គ្រាប់បែករបស់អាម៉េរិក មកសងសឹកពួកគេ ក្រោយការវាយប្រហារបាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់២កន្លែងរួចមក។ បាតុករទាំងនោះបានធ្វើការទាមទារឲ្យមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatolla Ali Khamenei ចុះចេញពីតំណែងហើយសម្រាប់អ្នកដែលពាក់ព័ន្ធនឹងការបាញ់ទម្លាក់ ត្រូវកាត់ទោសប្រហារជីវិតទៀតផង។ ឥឡូវនេះ ការតវ៉ាបានឈានដល់ទីក្រុងជាច្រើនទៀតរួមមាន Shirax, Esfahan, Hamedan និង Orumiyeh៕ធ.ដ

  • លោក ដូណាល់ ត្រាំ អះអាងជាថ្មីថា មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់សហរដ្ឋអាម៉េរិក

    លោក ដូណាល់ ត្រាំ អះអាងជាថ្មីថា មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់សហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៣ ខែមករានេះ បានច្រានចោលសំណួរដែលមិនពាក់ព័ន្ធ អំពីថាតើការគំរាមកំហែងរបស់មេបញ្ជាការកងកម្លាំង Quds អ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី ប៉ះពាល់ដល់អត្ថប្រយោជន៍របស់អាម៉េរិកនៅតំបន់មជ្ឈឹមបូព៌ាដល់កម្រិតណា បានជាលោក ត្រាំ បញ្ជាឲ្យបើកការវាយប្រហារតាមអាកាសសម្លាប់លោក សូឡៃមេនី ។ លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើតថា បណ្តាញសារព័ត៌ មានសហរដ្ឋអាម៉េរិក និងគណបក្សប្រជាធិបតេយ្យដែលជាដៃគូរបស់ពួកគេកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីកំណត់ថាតើការគំរាមកំហែងនៅពេលខាងមុខដោយភេរវករ សូឡៃមេនី គឺជាការគំរាមកំហែងធ្ងន់ធ្ងរ ឬក៏អត់ ។ ចម្លើយគឺពិតជាធ្ងន់ធ្ងរណាស់ ប៉ុន្តែវាមិនមែនជាបញ្ហាចោទទេឥឡូវនេះ ពីព្រោះថា វាក្លាយជាអតីតកាលទៅហើយ ។ ទន្ទឹមគ្នា លោក ត្រាំ បានរិះគន់គណបក្សប្រជាធិបតេយ្យ និងបណ្តាញផ្សព្វផ្សាយ ថា កំពុងព្យាយាមធ្វើឲ្យភេរវករ សូឡៃមេនី ក្លាយជាបុគ្គលអស្ចារ្យ ដោយសារថាអ្វីដែលលោកបានធ្វើ គួរតែត្រូវធ្វើតាំងពី២០ឆ្នាំមុនមកម្ល៉េះ‍ ។ អ្វីៗទាំងអស់ដែលលោកបានធ្វើ មិនថាការពង្រឹងសេដ្ឋកិច្ច យោធា ឬអ្វីៗផ្សេងទៀតទេ…

  • វៀតណាមក្លាយជាប្រទេសលំដាប់ទី៩ ទិញផ្លែឈើស្រស់ដ៏ច្រើនពីអាម៉េរិក

    វៀតណាមក្លាយជាប្រទេសលំដាប់ទី៩ ទិញផ្លែឈើស្រស់ដ៏ច្រើនពីអាម៉េរិក

    វៀតណាម៖ វៀតណាមកា្លយជាប្រទេសនាំចូលផ្លែឈើស្រស់ៗដ៏ច្រើនពីសហរដ្ឋអាម៉េរិក លំដាប់ទី៩ ក្នុងនោះ ត្រឹមរយៈពេល១០ខែ ឬត្រឹមខែតុលា កាលពីឆ្នាំ២០១៩ ផ្លែឈើស្រស់ៗរបស់អាមេរិកនាំចេញទៅវៀតណាមមានតម្លៃ៩៧លានដុល្លារអាម៉េរិក កើនឡើង៤៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ នេះបើតាមក្រសួងកសិកម្មអាម៉េរិក ចេញផ្សាយដោយសារព័ត៌មាន Vietnamnews កាលពីថ្ងៃទី១៣ មករា ២០២០។ ប្រភពបានឲ្យដឹងដែរថា ពាណិជ្ជកម្មលើវិស័យកសិម្មរវាងអាម៉េរិក​ និងវៀតណាមគឺជាផ្នែកដ៏សំខាន់មួយ ក្នុងចំណោមវិស័យដ៏សំខាន់ផ្សេងៗទៀត ក្រោមទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ អំឡុង២៥ឆ្នាំចុងក្រោយមកនេះ។ របាយការណ៍នេះត្រូវបានប្រាប់ឲ្យដឹងពីសំណាក់ លោក Benjamin Petlock មន្ត្រីទទួលបន្ទុកកសិកម្មនៃអគ្គកុងស៊ុលអាម៉េរិកប្រចាំនៅវៀតណាម អំឡុងព្រឹត្តិការណ៍ផ្សព្វផ្សាយផ្លែក្រូច Navel នាំចូលពីសហរដ្ឋអាម៉េរិក កាលពីចុងសប្តាហ៍កន្លងទៅ៕ធ.ដ

  • ក្រសួងការពារជាតិអាម៉េរិក ត្រូវបានអ៊ីរ៉ង់ដាក់បញ្ចូលក្នុងបញ្ជីខ្មៅនៃអង្គការភេវកម្ម

    ក្រសួងការពារជាតិអាម៉េរិក ត្រូវបានអ៊ីរ៉ង់ដាក់បញ្ចូលក្នុងបញ្ជីខ្មៅនៃអង្គការភេវកម្ម

    អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រូហានី បានចេញបញ្ជាមួយឱ្យអនុវត្តន៍នូវច្បាប់បញ្ជីខ្មៅ ដោយចាត់ទុកក្រសួងការពារជាតិរបស់សហរដ្ឋអាម៉េរិក ជាអង្គការភេរវកម្ម ។ជាមួយគ្នានោះ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានទទូចឱ្យអាជ្ញាធរអ៊ីរ៉ង់មានសមត្ថកិច្ចទាំងអស់ អនុវត្តជាបន្ទាន់នូវច្បាប់ចាត់ទុកក្រសួងការពារជាតិអាម៉េរិកជា «អង្គការភេរវកម្ម» ដែលត្រូវបានអនុម័តដោយសភាអ៊ីរ៉ង់ ។ ការបោះឆ្នោតអនុម័តរបស់សភាអ៊ីរ៉ង់ នៅថ្ងៃទី៧ ខែមករាកន្លងទៅនេះ បានបញ្ជាក់ថា រាល់សមាជិក ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន រួមទាំងមេបញ្ជាការនៃមន្ទីរបញ្ចកោណអាម៉េរិក ដែលបានរៀបចំគម្រោងសម្លាប់លោកមេទ័ពអ៊ីរ៉ង់ កាស្សេម សូឡៃមេនី ត្រូវបានចាត់បញ្ចូលក្នុង «បញ្ជីខ្មៅនៃអង្គការភេរវកម្ម» ។ ហើយច្បាប់នេះក៏ទទួលបានការអនុម័តពីក្រុមប្រឹក្សាឆ្មាំរដ្ឋធម្មនុញ្ញ ដែលជាស្ថាប័នកំពូលរបស់អ៊ីរ៉ង់ផងដែរ ៕ធ.ដ

  • ម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២ គាំទ្រព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan លាលែងពីគ្រួសាររាជវង្ស

    ម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២ គាំទ្រព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan លាលែងពីគ្រួសាររាជវង្ស

    អង់គ្លេស៖ ម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី ២ បានបង្ហាញព្រះទ័យគាំទ្រព្រះអង្គម្ចាស់ ហារី  និងអ្នកម្នាង មេហ្គេន លាលែងពីក្រុមគ្រួសាររាជវង្សអង់គ្លេស ទៅតាមបំណងប្រាថ្នារបស់ទ្រង់ទាំងពីរ ប៉ុន្តែកាលបរិច្ឆេទកំណត់ជាផ្លូវការនោះ អាចនឹងត្រូវប្រកាសចេញនាពេលខាងមុខនេះ ។ ម្ចាស់ក្សត្រី អេលីហ្សាប៊ែត បានមានព្រះបន្ទូលថា ទ្រង់ពិតជាគាំទ្រចំពោះគោលបំណងនៃភូស្វាមីភរិយាទាំងពីរ នៅក្នុងការបោះជំហានទៅរកខ្សែជីវិតថ្មី ប៉ុន្តែទ្រង់ក៏ចង់ឲ្យអ្នកទាំងពីរនេះ បន្តស្ថិតនៅបម្រើការងារពេញលេញនៅក្នុងក្រុមគ្រួសាររាជវង្សផងដែរ នៅក្នុងអំឡុងពេលនេះ ។ មន្ត្រីជាន់ខ្ពស់នៃរាជវង្សអង់គ្លេសកំពុងតែពិភាក្សាគ្នា អំពីមុខនាទីរបស់ព្រះអង្គម្ចាស់ ហារី និងអ្នកម្នាង មេហ្គេន បន្ទាប់ពីទ្រង់ទាំងពីរបង្ហាញបំណងចង់ចាកចេញពីរាជវង្ស ។ សូមបញ្ជាក់ថា នៅក្នុងតំណាក់កាលនៃការរៀបចំនេះ ព្រះអង្គម្ចាស់ ហារី និងអ្នកម្នាង មេហ្គេន អាចចំណាយពេលនៅកាណាដា និងអង់គ្លេសតាមការប៉ងប្រាថ្នា ព្រោះទ្រង់ទាំងពីរបានបញ្ជាក់ច្បាស់រួចរាល់ហើយថា មិនចង់ពឹងផ្អែកលើជំនួយសារធារណៈ (រាជសម្បត្តិ) ដើម្បីទ្រទ្រង់គ្រួសារទ្រង់ទៀតនោះឡើយ ៕ធ.ដ

  • អាជ្ញាធរថៃរកឃើញអ្នកឆ្លងវីរុសរលាកផ្លូវដង្ហើមចម្លែកថ្មីមកពីប្រទេសចិន

    អាជ្ញាធរថៃរកឃើញអ្នកឆ្លងវីរុសរលាកផ្លូវដង្ហើមចម្លែកថ្មីមកពីប្រទេសចិន

    ថៃ៖ អ្នកដំណើរជនជាតិចិនម្នាក់ត្រូវបានអាជ្ញាធរថៃរកឃើញថា បានឆ្លងវីរុស រលាកផ្លូវដង្ហើមប្រភេទថ្មីដែលរីករាលនៅក្នុងប្រទេសចិន នៅពេលអ្នកដំណើររូបនេះបានមកដល់ប្រទេសថៃ។ រដ្ឋមន្រ្តីសុខាភិបាលថៃលោក Anutin Charnvirakul បានប្រកាសពីដំណឹងខាងលើ នៅថ្ងៃទី១៣ ខែមករានេះ ។ ភ្ញៀវទេសចរចិនម្នាក់នោះ ជាស្រ្តីវ័យ៦១ឆ្នាំដែលកំពុងបន្តសម្រាកព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត Nonthaburi ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុនមក ហើយនឹងអាចចេញពីមន្ទីរពេទ្យដើម្បីត្រឡប់ទៅចិនវិញបាន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ គួរបញ្ជាក់ថា នៅក្នុងប្រទេសចិន មនុស្សចំនួន៥៩នាក់ត្រូវបានរកឃើញថា មានផ្ទុកវីរុសថ្មីនៃអម្បូរវីរុសគេហៅថា Coronavirus ដែលបានផ្ទុះឡើងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន ក្នុងចំណោមនោះ មានម្នាក់បានបាត់បង់ជីវិត ។ អ្នកដំណើរចិនរូបនោះ គឺជាបុគ្គលទីមួយ ដែលត្រូវបានរកឃើញថា មានផ្ទុកវីរុសប្រភេទថ្មីនេះនៅក្រៅប្រទេសចិន ៕ធ.ដ

  • លោក ដូណាល់ ត្រាំ ព្រមានអ៊ីរ៉ង់ថា កុំសម្លាប់បាតុករឲ្យសោះ ខណៈទ្វារនៅតែបើកជានិច្ចសម្រាប់ការចរចាគ្នាដោយគ្មានលក្ខខណ្ឌ

    លោក ដូណាល់ ត្រាំ ព្រមានអ៊ីរ៉ង់ថា កុំសម្លាប់បាតុករឲ្យសោះ ខណៈទ្វារនៅតែបើកជានិច្ចសម្រាប់ការចរចាគ្នាដោយគ្មានលក្ខខណ្ឌ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេរិកលោក Donald Trump នៅថ្ងៃទី១២ ខែមករានេះ បានធ្វើការព្រមានអ៊ីរ៉ង់កុំឱ្យសម្លាប់ក្រុមបាតុករ ស្របពេលពួកគេកំពុងប្រមូលផ្តុំគ្នាតវ៉ានៅទូទាំងប្រទេស ដើម្បីសម្ដែងការខឹងសម្បារចំពោះការច្រឡំបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ។ ទន្ទឹមគ្នានេះដែរ រដ្ឋមន្ត្រីការពារអាមេរិក លោក Mark Esper នៅតែបញ្ជាក់ជាថ្មីឡើងវិញថា ប្រទេសរបស់លោកនៅតែបើកទ្វារចរចាជាមួយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ដោយគ្មានលក្ខខណ្ឌទុកជាមុនឡើយ ។ បាតុកម្មតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ខាងលើនេះ បានឈានចូលដល់ថ្ងៃទីពីរ គឺនៅថ្ងៃទី១២ ខែមករានេះ ខណៈថ្នាក់ដឹកនាំអ៊ីរ៉ង់ទទួលរងសម្ពាធកាន់តែខ្លាំង ក្រោយ ទទួលស្គាល់ថា ការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន គឺជារឿងអចេតនា ដែលធ្វើឱ្យមនុស្សសរុប១៧៦នាក់ស្លាប់ ក្នុងនោះរួមមានទំាងជនជាតិអ៊ីរ៉ង់៨២នាក់ផងដែរ ៕ធ.ដ

  • មេដឹកនាំកាតាថ្លែងថា ការបន្ថយភាពតានតឹងគឺជាដំណោះស្រាយតែមួយគត់ដើម្បីដោះស្រាយវិបត្តិរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់

    មេដឹកនាំកាតាថ្លែងថា ការបន្ថយភាពតានតឹងគឺជាដំណោះស្រាយតែមួយគត់ដើម្បីដោះស្រាយវិបត្តិរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់

    អ៊ីរ៉ង់៖ នៅក្នុងកិច្ចប្រជុំរវាងប្រធានាធិបតីអ៊ីរ៉ង់លោក ហាស់សាន់ រូហានី និងព្រះអង្គម្ចាស់ អេមៀរ សេក ថាមីម ប៊ីន អាម៉ាដ អាល់ ថានី ដែលជាភ្ញៀវ ភាគីទាំងពីរយល់ស្របថា ការបន្ថយភាពតានតឹង គឺជាដំណោះស្រាយតែមួយគត់ ចំពោះវិបត្តិក្នុងតំបន់ ។ នាឱកាសនោះដែរ ព្រះអង្គម្ចាស់កាតា បានមានបន្ទូលយ៉ាងដូច្នេះថា ទស្សនកិច្ចនេះធ្វើឡើងនៅគ្រាដ៏សំខាន់ក្នុងតំបន់… យើងយល់ស្របថា… ដំណោះស្រាយតែមួយគត់ចំពោះវិបត្តិទាំងនេះ គឺការបន្ថយភាពតានតឹងពីគ្រប់គ្នា និង ការពិភាក្សាគ្នា ។ ទន្ទឹមគ្នា ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយដែរថា យើងសម្រេចចិត្តមានការពិគ្រោះយោបល់បន្ថែមទៀត និង កិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខក្នុងតំបន់ទាំងមូល ។ សូមបញ្ជាក់ថា សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងរដ្ឋធានីតេហេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការចូលរួមរំលែកទុក្ខដល់អ្នកស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ដែលធ្វើឱ្យមនុស្សសរុប១៧៦នាក់ស្លាប់ ក្នុងនោះរួមមានទំាងជនជាតិអ៊ីរ៉ង់៨២នាក់ផងនោះ បានប្រែក្លាយជាការតវ៉ាដ៏ក្តៅគគុក ហើយប៉ូលិសបានចាប់ខ្លួនឯកអគ្គរដ្ឋទូតអង់គ្លេសបណ្តោះអាសន្នដោយសារគាត់ស្ថិតនៅទីនោះផងដែរ ៕ធ.ដ

  • របាយការណ៍មួយបញ្ជាក់ថា ការធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ក៏មានជាប់ពាក់ព័ន្ធនឹងចារកម្មអ៊ីស្រាអែលផងដែរ

    របាយការណ៍មួយបញ្ជាក់ថា ការធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ក៏មានជាប់ពាក់ព័ន្ធនឹងចារកម្មអ៊ីស្រាអែលផងដែរ

    សហរដ្ឋអាម៉េរិក៖ ទូរទស្សន៍ NBC News និងទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថា សហរដ្ឋអាម៉េរិកពឹងផ្អែកលើការស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល ដើម្បីធ្វើឃាតលោកឧត្តមសេនីយ៍អ៊ីរ៉ង់ កាស្សេម សូឡៃមេនី ។ ប្រភពបន្តថា អ្នកផ្តល់ព័ត៌មានសម្ងាត់នៅទីក្រុងបាកដាដ បានប្រាប់តម្រុយដល់ទីភ្នាក់ងារ CIA របស់អាម៉េរិកអំពីជើងហោះហើរមួយណា ដែលមេទ័ពកំពូលអ៊ីរ៉ង់ សូឡៃមេនី នឹងជិះ ហើយចារកម្មអ៊ីស្រាអែលបានបញ្ជាក់ និងអះអាងលើព័ត៌មាននោះ ។ ដោយឡែក បើតាមសារព័ត៌មាន New York Time នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ គឺជាមេដឹកនាំបរទេសតែមួយគត់ ដែលដឹងអំពីផែនការធ្វើឃាតនេះ ក្រោយពីបាននិយាយទៅកាន់រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក Mike Pompeo ។ សូមរំលឹកថា លោក សូឡៃមេនី ដែលជាប្រធានកងកម្លាំងឃូដ នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាម៉េរិក នៅពេលលោកចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ បន្ទាប់ពីហោះហើរពីទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃទី៣ ខែមករា ៕ធ.ដ

  • នាយករដ្ឋមន្រ្តីអូស្រ្តាលីទទួលស្គាល់ថា ប្រជាប្រិយភាពរបស់ខ្លួនកំពុងធ្លាក់ចុះខ្លាំង ដោយសារតែបញ្ហាភ្លើងឆេះព្រៃដែលកាន់តែធ្ងន់ធ្ងរឡើង

    នាយករដ្ឋមន្រ្តីអូស្រ្តាលីទទួលស្គាល់ថា ប្រជាប្រិយភាពរបស់ខ្លួនកំពុងធ្លាក់ចុះខ្លាំង ដោយសារតែបញ្ហាភ្លើងឆេះព្រៃដែលកាន់តែធ្ងន់ធ្ងរឡើង

    អូស្រ្តាលី៖ ការស្ទង់មតិចុងក្រោយបានបង្ហាញថា អត្រាប្រជាប្រិយភាពរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានធ្លាក់ចុះយ៉ាងខ្លាំង នៅចំពោះមុខគ្រោះមហន្តរាយធម្មជាតិដ៏គួរឱ្យស្អប់ខ្ពើម ដែលរហូតមកដល់ពេលនេះ បានឆក់យកអាយុជីវិតមនុស្ស២៨នាក់ និងបំផ្លាញផ្ទះសម្បែងប្រមាណ២.០០០ខ្នង ។ ជាមួយគ្នានេះ លោក Scott Morrison បានបង្ហាញការសោកស្ដាយ និងសារភាពពីកំហុសមួយចំនួននៅក្នុងការដោះស្រាយវិបត្តិភ្លើងឆេះព្រៃ ដែលកំពុងលុកលុយស្ទើរតែពាសពេញផ្ទៃប្រទេស ដោយមិនដឹងថាពេលណាត្រូវបញ្ចប់ ខណៈអ្នកស្លាប់កើនដល់២៨នាក់ ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះក៏បានសន្យាដែរថា លោកនឹងស្នើឱ្យមានការត្រួតពិនិត្យថ្នាក់ជាតិឡើងវិញ នូវគោលនយោបាយឆ្លើយតប និងដោះស្រាយគ្រោះមហន្តរាយ ។ សូមជម្រាបផងដែរថា ភ្លើងឆេះព្រៃដែលបានឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩មក បានសម្លាប់មនុស្ស២៨នាក់ហើយ និងបំផ្លាញផ្ទះជាង២,០០០ខ្នង ព្រមទាំងសម្លាប់ជីវិតសត្វរាប់រយលានក្បាល ហើយរដ្ឋ New South Wales និងរដ្ឋ Victoria រងគ្រោះខ្លាំងជាងគេ ៕ធ.ដ