-
ពលរដ្ឋហ្វីលីពីនជិត៥ម៉ឺននាក់ត្រូវជម្លៀសចេញពីតំបន់ភ្នំភ្លើង ថាអាល ក្រោយមានការផ្ទុះជះកម្អែរផេះយ៉ាងធំសម្បើម

ហ្វីលីពីន៖ មនុស្សប្រមាណជិត៥ម៉ឺននាក់ដែលរស់នៅជិតភ្នំភ្លើងមួយកន្លែង ស្ថិតនៅក្បែររដ្ឋធានីម៉ានីល បានជម្លៀសខ្លួនចេញពីទីនោះ តាមការណែនាំរបស់អាជ្ញាធរហ្វីលីពីន បន្ទាប់ពីមានការផ្ទុះជះកម្អែរផេះយ៉ាងធំសម្បើមនៅថ្ងៃទី១២ ខែមករានេះ ។ ជាមួយគ្នានេះ ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី និងភ្នំភ្លើងរបស់ហ្វីលីពីន ហ្វីវូកស៍ បានដំឡើងកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងឈ្មោះថា ថាអាល នៅឯក្រុង ថាលីសេយ ក្នុងខេត្តបាតាងហ្គាស ចម្ងាយប្រហែល៦៦គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីម៉ានីល ទៅដល់កម្រិតទី៤ ខណៈកម្រិត៥ជាកម្រិតខ្ពស់បំផុត។ ទីភ្នាក់ងារ ហ្វីវូកស៍ បានកត់ត្រាការញ័ររញ្ជួយដោយសារភ្នំភ្លើង ថាអាល សរុប ៥២លើក គិតត្រឹមម៉ោង១២និង៤៩នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករានេះ ហើយមុនព្រឹកព្រលឹមថ្ងៃដដែល វាបានបញ្ចេញកម្អែរភ្លើងខ្លះ និងបន្តជះផេះយ៉ាងធំសម្បើមឡើងទៅលើផ្ទៃមេឃ ។ សូមបញ្ជាក់ថា តាអាល គឺជាភ្នំភ្លើងដែលអស្ថិរភាពបំផុតមួយ ក្នុងចំណោមភ្នំភ្លើងសកម្មប្រហែល២៤នៅទូទាំងប្រទេសហ្វីលីពីន ហើយវាធ្លាប់បានផ្ទុះ៣៤លើកមកហើយ ៕ធ.ដ
-
ក្រុមហ៊ុនឆ្នោត KPW ប្រារព្ធកម្មវិធីជួបជុំដ៏ធំសម្រាប់បុគ្គលិក និង អបអរសាទរចំពោះសមិទ្ធផលវិជ្ជមានរបស់ខ្លួនក្នុងរយៈពេល០៥ឆ្នាំមកនេះ

ភ្នំពេញ៖ អស់រយៈពេល៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនឆ្នោត KPW បានអនុវត្ត និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលបំណងជួយមនុស្សចាស់ ជួយជនពិការ ក្មេងកំព្រា និងក្រីក្រ ជួយសង្គ្រោះភាពបើកចំហរយុត្តិធម៌ និងស្មោះត្រង់ ហើយព្រមទាំងឈានមុខគេនៅក្នុងឧស្សាហកម្មឆ្នោតដែលគួរអោយទុកចិត្តនៅកម្ពុជា ។ នេះជាប្រសាសន៍របស់លោក ពីង ឈីតុង អគ្គនាយករងក្រុមហ៊ុនឆ្នោត KPW ធ្វើឡើងក្នុងកម្មវិធីអបអរសាទរខួប៥ឆ្នាំរបស់ក្រុមហ៊ុន KPW នៅកម្ពុជា និងការរៀបចំពិធីជប់លៀងដ៏ធំជូនដល់បុគ្គលិករបស់ខ្លួន ដើម្បីជាការថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ពួកគាត់ ដែលបានខិតខំប្រឹងប្រែងជួយជ្រោម ជ្រែងក្រុមហ៊ុនអោយទទួលបាននូវសមទ្ធិផលជាវិជ្ជមានក្នុងរយៈពេល៥ឆ្នាំកន្លងមក ដែលនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិរពណ៌ និងសន្និបាតកោះពេជ្រ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ។ លោកបន្តថា ក្រឡេកទៅមើលកាលពី៥ឆ្នាំមុន យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយមានវប្បធម៌ក្រុមហ៊ុនតែមួយគត់ គឺគំនិតសេវាកម្មប្រកបដោយគុណភាពខ្ពស់ ការលះបង់ដោយមិនគិតពីខ្លួនឯងរបស់និយោជិកទាំងអស់ និងការស្រឡាញ់យកចិត្តទុកដាក់ពីសំណាក់និយោជិកថ្មី និងចាស់ៗបស់ក្រុមហ៊ុន KPW បានពុះពាររាល់ការលំបាក និងឧបសគ្គដែលអនុញ្ញាឱ្យក្រុមហ៊ុនបន្តល្អឥតខ្ចោះ និងមានថាមពល ។ លោកអគ្គនាយករងបន្ថែមថា កន្លងមកនេះ យើងអាចមើលឃើញថា កម្លាំងពលកម្មរបស់ក្រុមហ៊ុននៅតែបន្តកើនឡើង… ផលិតផលត្រូវបានគេធ្វើឱ្យប្រសើរឡើងឥតឈប់ឈរ ហើយបណ្តេញបច្ចុប្បន្នភាពត្រូវបានពង្រីកជាបន្តបន្ទាប់រីករាលដាលពាសពេញប្រទេស…
-
ហ្វីលីពីនបញ្ជូននាវាទៅជម្លៀសពលរដ្ឋខ្លួនពីមជ្ឈិមបូព៌ាហើយ ខណៈអាម៉េរិក-អ៊ីរ៉ង់តានតឹង

រដ្ឋាភិបាលហ្វីលីពីននឹងបញ្ជូននាវាយោធាចំនួនពីរគ្រឿង អមដោយកងកម្លាំងមួយចំនួនទៀត ដើម្បីបំពេញប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋខ្លួន ដែលកំពុងបម្រើការងារជាពលករ នៅតាមបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ជារួមនៅទីនោះ កំពុងតែក្តៅគគុកឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Delfin Lorenzana បានបញ្ជាក់ប្រាប់សារព័ត៌មានថា លោកប្រធានាធីបតី រ៉ូទ្រីហ្គោ ឌូតឺតេ បានចេញបញ្ជាឲ្យបញ្ជូននាវាផ្ទុកយោធាពីរគ្រឿង ដោយមិនមានបំពាក់អាវុធ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីជម្លៀសពលករហ្វីលីពីនរាប់ពាន់នាក់ ខណៈភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងប្រទេសអ៉ីរ៉ង់កំពុងតែពុះកញ្ជ្រោល។ គួរបញ្ជាក់់ថា ប្រទេសហ្វីលីពីនបានបញ្ជូនពលករជាច្រើនពាន់នាក់ ទៅបំពេញការងារនៅប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ាដូចជា អេមីរ៉ាត់អារ៉ាប់រួម កាតា គុយវ៉េត បារ៉ែន និងអារ៉ាប៊ីសាអូឌីតជាដើម៕ធ.ដ
-
ក្រុមហ៊ុន AIA សាទរចំពោះសមិទ្ធផលវិជ្ជមានរបស់ខ្លួននៅឆ្នាំ២០១៩ និងប្តេជ្ញាចិត្តការពារអតិថិជនឲ្យកាន់តែល្អថែមទៀតក្នុងឆ្នាំ២០២០នេះ

ភ្នំពេញ៖ ឆ្នាំ២០១៩ គឺជាពេលវេលាដ៏ពិសេសមួយសម្រាប់ អេ អាយ អេ ខេមបូឌា ដូច្នេះវាពិតជាសាកសមបំផុត ដែលយើងចាប់ផ្ដើមទំព័រថ្មីនៃឆ្នាំ២០២០ ជាមួយនឹងការអបអរសាទរនូវសមិទ្ធិផលរបស់ឆ្នាំចាស់ និងត្រៀមខ្លួនសម្រេចឲ្យបាននូវលទ្ធផលឆ្នាំថ្មីឲ្យកាន់តែប្រសើរថែមទៀត ។ ការថ្លែងបែបនេះត្រូវបានលោកស្រី Pauline Teoh នាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ត្រូវបានធ្វើឡើងកម្មវិធីជួបជុំសមាជិករបស់ខ្លួន នៅថ្ងៃទី១១ ខែមករានេះ នៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ ក្នុងគោលបំណងអបអរសាទរសមិទ្ធិផលជាវិជ្ជមានរបស់ទីប្រឹក្សាផែនការជីវិត AIA ក្នុងការជួយការពារហិរញ្ញវត្ថុនៃប្រជាជនកម្ពុជា និងបានលើកទឹកចិត្តឲ្យពួកគាត់ បន្តផ្តល់ការការពារដល់ប្រជាជនកាន់តែច្រើនបន្ថែមទៀតក្នុងឆ្នាំថ្មី ។ លោកស្រី Pauline Teoh បន្តថា សមិទ្ធិផលដែលគួរជាទីមោទនៈនោះ គឺការកើនឡើងយ៉ាងគួរឲ្យកត់សំគាល់ និងផ្តល់ទំនុកចិត្តយូរអង្វែងពីប្រជាជនកម្ពុជាចំពោះ អេ អាយ អេ ដើម្បីការពារសុវត្ថិភាពហរិញ្ញវត្ថុ និងសុខុមាលភាពរបស់ពួកគាត់ជាច្រើនជំនាន់បន្តទៅមុខ ហើយយើងមិនអាចសម្រេចសមិទ្ធិផលនេះបាន ដោយមិនមានអ្នករាល់គ្នានៅ អេ អាយ…
-
ផ្ទុះបាតុកម្មថ្កោលទោសរដ្ឋាភិបាលអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្ដហោះអ៊ុយក្រែនដោយអចេតនា

អ៊ីរ៉ង់៖ ក្រុមបាតុករជាច្រើនបានប្រមូលផ្ដុំគ្នានៅថ្ងៃទី១១ ខែមករានេះ (ម៉ោងក្នុងតំបន់) នៅខាងក្រៅច្រកទ្វារសាកលវិទ្យាល័យ Amir Kabir University ស្ថិតនៅក្បែរអតីតស្ថានទូតអាមេរិកប្រចាំទីក្រុងតេហេរ៉ង់ ដើម្បីថ្កោលទោសរដ្ឋាភិបាល និងអាជ្ញាធរអ៊ីរ៉ង់ដែលធ្លាប់កុហុកថា យន្ដហោះដឹកអ្នកដំណើរខាងលើធ្លាក់ដោយសារបញ្ហាបច្ចេកទេស ។ ក្រុមបាតុករមួយចំនួនបានស្រែកទាមទារឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ចុះចេញពីតំណែងផងដែរ ហើយយកអ្នកទទួលខុសត្រូវលើការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន មកកាត់ទោសតាមផ្លូវច្បាប់ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ អាជ្ញាធរអ៊ីរ៉ង់បានបំបែកហ្វូងបាតុករ ដែលព្យាមយាមចូលទៅក្នុងសាកលវិទ្យាល័យ និងបិទផ្លូវសំខាន់ៗ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកត្រូវចាប់ខ្លួន ឬអ្នកស្លាប់ និងអ្នករងរបួសនៅឡើយទេ ។ ទន្ទឹមគ្នា តាមរយៈបណ្តាញសង្គមធ្វីតធើ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារគំាទ្រដល់ក្រុមបាតុករអ៊ីរ៉ង់ ដែលកំពុងធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានទទួលស្គាល់ថា ខ្លួនគឺជាអ្នកបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែន ផ្ដាច់ជីវិតមនុស្សទាំងអស់១៧៦នាក់ ដោយអចេតនា ៕ធ.ដ
-
អ៊ីរ៉ាក់គ្រោងបញ្ជាទិញប្រព័ន្ធ S-400 ពីរុស្ស៊ី បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បាញ់ផ្លោងមីស៊ីលក្នុងទឹកដីប្រទេសខ្លួន

អ៊ីរ៉ាក់៖ រដ្ឋាភិបាលអ៊ីរ៉ាក់កំពុងពិចារណាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី បន្ទាប់ពីយោធាអាម៉េរិកដឹកនាំការវាយប្រហារតាមផ្លូវអាកាសធ្វើឃាត មេទ័ពអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី នេះបើតាមសមាជិកសភាអ៊ីរ៉ាក់ជាច្រើនរូប ។ សមាជិកនៃគណៈកម្មាធិការសន្តិសុខ និងការពារជាតិនៃសភាអ៊ីរ៉ាក់លោក Karim Elaiwi បាននិយាយថា យើងកំពុងស្ថិតនៅក្នុងកិច្ចសន្ទនាជាមួយរុស្ស៊ី ពាក់ព័ន្ធនឹងរឿងទិញប្រព័ន្ធ S-400 ប៉ុន្តែពុំទាន់មានកិច្ចសន្យា ឬកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ ។ បច្ចុប្បន្នយើងត្រូវការប្រព័ន្ធមីស៊ីលរុស្ស៊ី ជាពិសេសគឺបន្ទាប់ពីសហរដ្ឋអាម៉េរិកធ្វើឱ្យយើងខកចិត្តជាច្រើនដង ដោយមិនជួយពួកយើងឱ្យទទួលបានអាវុធដ៏ពិតប្រាកដ ។ សូមបញ្ជាក់ថា បន្ទាប់ពីអាម៉េរិកដឹកនាំការវាយប្រហារតាមផ្លូវអាកាសផ្ដាច់ជីវិតមេទ័ពអ៊ីរ៉ង់ នៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ហើយជាការសងសឹកវិញនោះ អ៊ីរ៉ង់បាញ់មីស៊ីលរាប់សិបគ្រាប់លើមូលដ្ឋានទ័ពអាម៉េរិកពីរកន្លែងនៅលើទឹកដីអ៊ីរ៉ាក់ ទើបសមាជិកសភា និងក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ាក់ត្រូវបានគេរាយការណ៍នៅក្នុងសប្ដាហ៍នេះថា បានបើកកិច្ចចរចាឡើងវិញជាមួយរុស្ស៊ី ដើម្បីទិញ S-400 យកមកពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ៕ធ.ដ
-
នាយករដ្ឋមន្រ្តីអូស្ត្រាលីសន្យាត្រួតពិនិត្យគោលនយោបាយ និងដោះស្រាយគ្រោះមហន្តរាយថ្នាក់ជាតិឡើងវិញ ដើម្បីឆ្លើយតបនឹងភ្លើងឆេះព្រៃ

អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានបង្ហាញការសោកស្ដាយ និងសារភាពពីកំហុសមួយចំនួន នៅក្នុងការដោះស្រាយវិបត្តិភ្លើង ឆេះព្រៃ ដែលកំពុងលុកលុយស្ទើរតែពាសពេញផ្ទៃប្រទេស ដោយមិនដឹងថាពេលណាត្រូវបញ្ចប់ ខណៈអ្នកស្លាប់កើនដល់២៨នាក់ ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះក៏បានសន្យាដែរថា លោកនឹងស្នើឱ្យមានការត្រួតពិនិត្យថ្នាក់ជាតិឡើងវិញ នូវគោលនយោបាយឆ្លើយតប និងដោះស្រាយគ្រោះមហន្តរាយ ។ សូមជម្រាបផងដែរថា ភ្លើងឆេះព្រៃដែលបានឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩មក បានសម្លាប់មនុស្ស២៨នាក់ហើយ និងបំផ្លាញផ្ទះជាង២,០០០ខ្នង ព្រមទាំងសម្លាប់ជីវិតសត្វរាប់រយលានក្បាល ហើយរដ្ឋ New South Wales និងរដ្ឋ Victoria រងគ្រោះខ្លាំងជាងគេ ៕ធ.ដ
-
ក្រុមបាតុកម្មប្រមាណជាង១ម៉ឺននាក់ទាមទារឲ្យនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង

ថៃ៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមករានេះមានអ្នកចូលរួមប្រមាណ១ម៉ឺន២ពាន់៧៤៥នាក់ ខណៈសន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងនៅក្នុងរាជធានីបាងកក នេះបើតាមអាជ្ញាធរថៃ ។ ប្រភពបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋថៃជាច្រើនបានប្រមូលផ្តុំគ្នានៅក្នុងរាជធានីបាងកក ដែលវាត្រូវបានគេមើលឃើញថា ជាការសម្តែងសកម្មភាពប្រឆាំងរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា យ៉ាងធំធេងបំផុតមិនធ្លាប់មាន ប៉ុន្តែក៏មានក្បួនប្រជាពលរដ្ឋមួយផ្សេងទៀត ដែលបានប្រមូលផ្តុំដើម្បីសម្តែងការគាំទ្រ ចំពោះលោក ប្រាយុទ្ធ នៅក្នុងថ្ងៃដដែលនោះដែរ ។ សូមជម្រាបថា បាតុករភាគច្រើនបានស្រែកថា «ប្រាយុទ្ធ ចុះចេញទៅៗ! ប្រជាធិបតេយ្យយូរអង្វែងៗ!» ខណៈពួកគេកំពុងដើរដង្ហែរក្បួនក្នុងរយៈចម្ងាយផ្លូវ២.៦គីឡូម៉ែត្រ បើទោះបីជាកងកម្លាំងការពារសន្តិសុខបានព្យាយាមហាមឃាត់យ៉ាងណាក៏ដោយ ។ ក្រុមអ្នកតវ៉ាបានក៏បានលើករូបថត មេបក្សប្រឆាំងធំមួយដែលត្រូវបានតុលាការថៃសម្រេចដកចេញពីសមាជិកសភាផងដែរ យកធ្វើជាឧទាហរណ៍នៃការបាត់បង់លទ្ធិប្រជាធិបតេយ្យ ៕ធ.ដ
-
ពលរដ្ឋវៀតណាមផឹកស្រាកើនដល់៤,៦ពាន់លីត នៅឆ្នាំ២០១៩ សម្រេចចេញច្បាប់ថ្មីពិន័យទ្វេដងលើអ្នកបើកបរស្រវឹង

សារព័ត៌មាន Vietnam Express បានចេញផ្សាយកាលពីពេលថ្មីៗនេះថា វៀតណាមបានប្រកាសចេញនូវច្បាប់ថ្មី ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង ដោយផាកពិន័យគុណនឹង២ ហើយអាចដកហូតប័ណ្ណបើកបររហូតដល់ទៅ ២ឆ្នាំ។ ច្បាប់ថ្មីដែលបានចូលជាធរមានកាលពីថ្ងៃទី០១ មករា កន្លងទៅនេះ នឹងពិន័យលើអ្នកជិះកង់-ម៉ូតូអគ្គិសនី ស្ថិតក្នុងស្ថានភាពស្រវឹង ចន្លោះពី ១៧ ទៅ ២៦ដុល្លារ។ ដោយឡែក អ្នកជិះម៉ូតូអាចត្រូវពិន័យចន្លោះពី ២៦០ ទៅ ៣៥០ដុល្លារ ហើយអ្នកបើកឡាន ចន្លោះពី ១ ៣០០ ទៅ ១ ៧០០ដុល្លារ។ មិនតែប៉ុណ្ណោះ ពួកគេអាចនឹងត្រូវដកហូតប័ណ្ណបើកបររយៈពេលពី ២២ ទៅ ២៤ខែទៀតផង។យ៉ាងណាមិញ បើយោងតាមរបាយការណ៍ពីប៉ូលីសវៀតណាម បានឲ្យដឹងថា រយៈពេលត្រឹម ៦ថ្ងៃក្នុងឆ្នាំ២០២០ មនុស្សចំនួន ២ ៦៧៣នាក់ត្រូវបានផាកពិន័យបាត់ទៅហើយ។ គួរឲ្យដឹងថា វៀតណាម បានទទួលទានស្រាបៀប្រមាណ ៤,៦ពាន់លានលីត្រក្នុងឆ្នាំ២០១៩ កើនឡើង ១០% ពីឆ្នាំ២០១៨…
-
លោកស្រី Tsai Ing-wen ជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់សម្រាប់អាណត្តិទី២

តៃវ៉ាន់៖ លោកស្រី Tsai Ing-wen ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតសកលនៅថ្ងៃសៅរ៍ម្សិលមិញ ដែលនេះមានន័យថា លោកស្រីនឹងបន្តកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់សម្រាប់អាណត្តិទី២ជាប់ៗគ្នា។ លោកស្រី Tsai គឺជាអ្នកជំទាស់នយោបាយផ្សាភ្ជាប់ទំនាក់ទំនងជិតសិ្នទជាមួយចិន ខណៈលោក Han អះអាងថាលោកនឹងផ្ដោតសំខាន់លើផលប្រយោជន៍ សេដ្ឋកិច្ចពីចិន។ នៅក្នុងសុន្ទរកថាទៅកាន់អ្នកគាំទ្រ លោកស្រីក៏បានជំរុញផងដែរឱ្យចិនបោះបង់ចោលការគំរាមកំហែងវាយយកកោះតៃវ៉ាន់ដោយកម្លាំងយោធា។ សូមបញ្ជាក់ថា ចិនបានចាត់ទុកតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ ហើយថានឹងវាយយកដែនកោះមួយនេះដោយប្រើប្រាស់កម្លាំងយោធានៅក្នុងករណីចំាបាច់។ ដូច្នេះ ជ័យជម្នះរបស់លោកស្រី Tsai ដែលជាអ្នកនយោបាយប្រឆាំងនឹងចិន អាចនឹងកាន់តែធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងប៉េកាំង កាន់តែតានតឹងជាមុនក៏ថាបាន ក្នុងអាណត្តិទី២ ជាប្រធានាធិបតីតៃវ៉ាន់៕