Category: ព័ត៌មានអន្តរជាតិ

  • ម៉ាឡេស៊ី ជំរុញពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ ខណៈអសន្តិសុខនៅភាគខាងត្បូងប្រទេសថៃ កាន់តែអាក្រក់ខ្លាំង

    ម៉ាឡេស៊ី ជំរុញពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ ខណៈអសន្តិសុខនៅភាគខាងត្បូងប្រទេសថៃ កាន់តែអាក្រក់ខ្លាំង

    គូឡាឡាំពួរ ៖ ប្រទេសម៉ាឡេស៊ីបានណែនាំពលរដ្ឋរបស់ខ្លួន ដែលកំពុងធ្វើដំណើរទៅកាន់ខេត្តយ៉ាឡា ខេត្តណារ៉ាធីវ៉ាត និងប៉ាតានី ភាគខាងត្បូងប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្រោយផ្ទុះអំពើហិង្សាជាបន្តបន្ទាប់នៅទីនោះ ។ តំបន់ព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃ ដែលជាប់ព្រំប្រទល់ជាមួយប្រទេសម៉ាឡេស៊ី គឺជាទីកន្លែងនៃជម្លោះបះបោររ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ ។ ជាក់ស្តែង កងកម្លាំងសន្តិសុខថៃបានប្រយុទ្ធជាមួយក្រុមឧទ្ទាម ដែលព្យាយាមផ្តាច់ខ្លួនស្វែងរកឯករាជ្យ សម្រាប់បណ្តាខេត្តដែលមានប្រជាជនម៉ូស្លីម និងជនជាតិម៉ាឡេស៊ីភាគច្រើន ដូចជានៅណារ៉ាត់ធីវ៉ាត់, ប៉ាតានី, យ៉ាឡា និងផ្នែកខ្លះនៃខេត្តសុងក្លា ។ ឆ្លើយតបបញ្ហាអសន្តិសុខចុងក្រោយនេះ ក្រសួងការបរទេសម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃ អាទិត្យ ដោយណែនាំជនជាតិម៉ាឡេស៊ីដែលធ្វើដំណើរនៅកាន់តំបន់រងផលប៉ះពាល់របស់ប្រទេសថៃ ត្រូវចុះឈ្មោះជាមួយស្ថានទូតម៉ាឡេស៊ី ។ ក្រសួងបញ្ជាក់ថា ជនជាតិម៉ាឡេស៊ីដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ ក៏ដូចជាមានបំណងធ្វើដំណើរទៅ-មកពីខេត្តព្រំដែនភាគខាងត្បូងនៃប្រទេសថៃ ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ រក្សាការប្រុងប្រយ័ត្ន និងគោរពតាមការណែនាំសុវត្ថិភាព បម្រាមគោចរ និងការណែនាំសន្តិសុខទាំងអស់ដែលអនុវត្តដោយអាជ្ញាធរមូលដ្ឋាន ។ បើតាមស៊ីនហួរ, អាជ្ញាធរថៃបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រំដែនភាគខាងត្បូងទាំង៣ របស់ប្រទេសថៃ ឱ្យស្នាក់នៅក្នុងផ្ទះ កុំចេញទៅក្រៅ បើមិនចាំបាច់ និងចៀសវាងទៅកាន់តំបន់ដែលរងផលប៉ះពាល់ បន្ទាប់ពីមានឧប្បត្តិហេតុវាយប្រហារជាច្រើនករណីកើនឡើងព្រមគ្នា កាលពីយប់ថ្ងៃ សៅរ៍ ៕ ប្រភព ៖ ស៊ីនហួរ…

  • លោក ពូទីន ថា រុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាព ផ្អែកលើភាពជាក់ស្តែងនៅនឹងកន្លែង

    លោក ពូទីន ថា រុស្ស៊ីត្រៀមខ្លួនសម្រាប់ការចរចាសន្តិភាព ផ្អែកលើភាពជាក់ស្តែងនៅនឹងកន្លែង

    មូស្គូ ៖ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាសន្តិភាព ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៅនឹងកន្លែង។ បើតាម anadolu ចេញផ្សាយ កាលពីចុងសប្តាហ៍, លោក ពូទីន បានលើកឡើងអំពីការវិវត្តនានាទាក់ទងនឹងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ទៅកាន់បណ្តាញផ្សព្វផ្សាយរដ្ឋ Rossiya-24។ ដោយសំដៅលើសំណើដែលរុស្ស៊ីបានទទួល, លោក ពូទីន បានមានប្រសាសន៍ថា «សំណើដែលយើងទទួលបាន ជួនកាល មានលក្ខណៈចម្លែកខុសប្រក្រតី និង មិនអាចទទួលយកបាន។ យើងតែងតែត្រៀមខ្លួនរួចរាល់សម្រាប់ការចរចាសន្តិភាព ប៉ុន្តែ ត្រូវធ្វើឡើងតែលើមូលដ្ឋាននៃស្ថានភាពជាក់ស្តែងនៅនឹងកន្លែងប៉ុណ្ណោះ»។ លោក ពូទីន បានលើកឡើងថា អ៊ុយក្រែនមានបំណងយកឈ្នះរុស្ស៊ី “ក្នុងរយៈពេល ៤០ថ្ងៃ” តាមរយៈការវាយប្រហារដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដោយលោកបានពណ៌នាសកម្មភាពនេះថាជា “ការផ្សងព្រេងថ្មីមួយរបស់របបទីក្រុងគៀវ និងក្រុមអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន”។ លោក ពូទីន បានថ្លែងថា «លើកនេះ ពួកគេបានគ្រោងធ្វើឱ្យរុស្ស៊ីបរាជ័យជាយុទ្ធសាស្ត្រក្នុងរយៈពេល ៤០ថ្ងៃ ដោយកំណត់គោលដៅវាយប្រហារលើទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្គត់ផ្គង់ របស់យើង តាមរយៈការប្រើប្រាស់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក»។ ជាការឆ្លើយតប លោក…

  • ប្រធានសភាអ៊ីរ៉ង់អំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក

    ប្រធានសភាអ៊ីរ៉ង់អំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក

    តេហេរ៉ង់ ៖ ប្រធានសភាអ៊ីរ៉ង់ លោក Ghalibaf អំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នៅក្នុងការធ្វើពាណិជ្ជកម្ម។ លោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់ បានអំពាវនាវឱ្យឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងការធ្វើពាណិជ្ជកម្ម ដោយចាត់ទុកថាវាជាវិធីសាស្ត្រទូទាត់ដែលហួសសម័យ។ លោកបានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចមួយ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីចុងសប្តាហ៍ថា «សម័យកាលនៃឥទ្ធិពលត្រួតត្រាជាសកលរបស់សហរដ្ឋអាមេរិកបានបញ្ចប់ទៅហើយ ប៉ុន្តែ យើងមិនទាន់បានទាញយកផលប្រយោជន៍ពេញលេញពីស្ថានភាពនេះនៅឡើយទេ ហើយនៅតែបន្តប្រើប្រាស់វិធីសាស្ត្រហួសសម័យក្នុងការធ្វើពាណិជ្ជកម្ម»។ លោកបានអំពាវនាវឱ្យ «បញ្ឈប់ការអាស្រ័យលើប្រាក់ដុល្លារអាមេរិក ហើយងាកមកប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកវិញសម្រាប់ការទូទាត់ និងការធ្វើពាណិជ្ជកម្ម»។ យោងតាមលោក Ghalibaf, តំបន់មជ្ឈិមបូព៌ាមាន «សារៈសំខាន់ពិសេសផ្នែកភូមិសាស្ត្រនយោបាយ»។ លោកបានសង្កត់ធ្ងន់ថា៖ «ច្រកផ្លូវដែលតភ្ជាប់ពីប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ទៅកាន់សមុទ្រមេឌីទែរ៉ាណេ ដែលឆ្លងកាត់បណ្តាប្រទេសនៃ “អ័ក្សតស៊ូ” គឺជាបេះដូងនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងជាធាតុផ្សំដ៏សំខាន់នៃអំណាច និងឯករាជ្យភាព»។ យោងតាមទស្សនៈរបស់អ៊ីរ៉ង់, អ្វីដែលគេហៅថា «អ័ក្សតស៊ូ» នេះ រួមមាន ចលនា ក្រុមហ៊ូទី ប្រទេសយេម៉ែន ក្រុមហេសបូឡា នៅប្រទេសលីបង់ និងក្រុមប្រដាប់អាវុធស៊ីអ៊ីត នៅប្រទេសអ៊ីរ៉ាក់៕ ប្រភព ៖ Tass ប្រែសម្រួល…

  • អ៊ុយក្រែន ព្រមានថា លោក ពូទីន នឹងកេណ្ឌទ័ពថ្មីបន្ថែម ៣០ ម៉ឺននាក់

    អ៊ុយក្រែន ព្រមានថា លោក ពូទីន នឹងកេណ្ឌទ័ពថ្មីបន្ថែម ៣០ ម៉ឺននាក់

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ព្រមានថា មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានផែនការកេណ្ឌទ័ពថ្មីបន្ថែមចំនួន ៣០០,០០០នាក់ ដើម្បីដាក់ពង្រាយក្នុងសង្គ្រាមអ៊ុយក្រែន បន្ទាប់ពីការបោះឆ្នោតសភារុស្ស៊ីនៅពាក់កណ្តាលខែកញ្ញាខាងមុខ ។ បើតាម CNN, លោក ហ្សេលេនស្គី ជឿជាក់ថា លោក ពូទីន មានផែនការដាក់ពង្រាយកងទ័ពទើបកេណ្ឌថ្មីទាំង ៣០០,០០០នាក់ ប៉ុន្តែវាអាស្រ័យលើស្ថានភាពនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ លោក ហ្សេលេនស្គី សង្កត់ធ្ងន់ថា កងទ័ពថ្មីទាំងនេះ ត្រូវបានរំពឹងថា នឹងប្រើប្រាស់ដើម្បីបង្កើនការវាយលុកដណ្តើមយកតំបន់ ដូណេត ភាគខាងកើតអ៊ុយក្រែនឱ្យបានទាំងស្រុងនៅចុងឆ្នាំនេះ ។ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ អះអាងថា រុស្ស៊ីបានបាត់បង់បុគ្គលិកយោធាចំនួន ២៦៧,០០០ នាក់ ចាប់តាំងពីដើមឆ្នាំមក និងប្រមាណ ១៥៥,០០០នាក់ ត្រូវបានសម្លាប់ គិតមកទល់ពេលនេះ ។ យ៉ាងណា តួលេខនេះ មិនអាចបញ្ជាក់បានទេ ប៉ុន្តែស្របតាមការប៉ាន់ស្មានរបស់មន្ត្រីលោកខាងលិច ។ គួរបញ្ជាក់ថា រុស្ស៊ីកំពុងពង្រឹងការវាយលុកជាមួយនឹងសង្គ្រាមផ្លូវអាកាសកាន់តែខ្លាំងឡើងលើទីក្រុងនានារបស់អ៊ុយក្រែន ដែលកាន់តែសាហាវទៅៗ…

  • នាយករដ្ឋមន្រ្តីអង់គ្លេសនឹងទៅអ៊ុយក្រែន ជាមួយផែនការគាំទ្រការផលិតមីស៊ីលចម្ងាយឆ្ងាយ

    នាយករដ្ឋមន្រ្តីអង់គ្លេសនឹងទៅអ៊ុយក្រែន ជាមួយផែនការគាំទ្រការផលិតមីស៊ីលចម្ងាយឆ្ងាយ

    ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែសីហានេះ ជាមួយនឹងផែនការជួយគាំទ្រទីក្រុងកៀវ ក្នុងការផលិតមីស៊ីលចម្ងាយឆ្ងាយក្នុងស្រុករបស់ខ្លួនឱ្យកាន់តែរីកចម្រើន ។ យោងតាមការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស, រដ្ឋាភិបាលរបស់លោក Burnham នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតអាវុធអឺរ៉ុប MBDA បញ្ចេញព័ត៌មានសម្ងាត់ ស្តីពីសមាសធាតុផលិតដោយអង់គ្លេស ដែលប្រើប្រាស់ក្នុងមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយ SCALP ឬ Storm Shadow ជាមួយអ៊ុយក្រែន ។ ការសម្រេចចិត្តនេះ នឹងជួយឱ្យប្រទេសបារាំង និងអ៊ុយក្រែនអាចបង្កើតខ្សែសង្វាក់ដំឡើង និងផលិតមីស៊ីលប្រភេទនេះដោយផ្ទាល់នៅក្នុងទឹកដីអ៊ុយក្រែនតែម្តង ។ ផែនការនេះធ្វើឡើងចំពេលដែលអ៊ុយក្រែនកំពុងខ្វះខាតគ្រាប់មីស៊ីលការពារ និងវាយបកកងទ័ពរុស្ស៊ី ហើយត្រូវការបង្កើនសមត្ថភាពផលិតកម្មអាវុធរយៈចម្ងាយឆ្ងាយដោយខ្លួនឯង ដើម្បីវាយប្រហារលើទីតាំងភស្តុភារ និងរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ។ បើតាម Straits Times, ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ ដោយផ្តល់ទាំងការគាំទ្រផ្នែកយោធា ជំនួយសេដ្ឋកិច្ច និងការទូត ។ បន្ថែមលើនេះ ចក្រភពអង់គ្លេស ក៏ជាប្រទេសដំបូងគេដែលប្រកាសពីផែនការផ្គត់ផ្គង់រថក្រោះចម្បាំងផលិតដោយលោកខាងលិច និងមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយដល់អ៊ុយក្រែនផងដែរ ហើយមកទល់ពេលនេះ ទីក្រុងឡុងដ៍បានផ្តល់ជំនួយជាង ៣៤ ពាន់លានដុល្លារហើយ សម្រាប់ការគាំទ្រផ្នែកយោធា…

  • អ៊ីរ៉ង់ ទទួលស្គាល់កំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ប៉ុន្តែខ្លួននឹងមិនដួលរលំដូច វេណេស៊ុយអេឡា ឡើយ

    អ៊ីរ៉ង់ ទទួលស្គាល់កំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ប៉ុន្តែខ្លួននឹងមិនដួលរលំដូច វេណេស៊ុយអេឡា ឡើយ

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃ អាទិត្យ ប្រកាសថា ប្រទេសរបស់លោកកំពុងស្ថិតក្នុង “សង្គ្រាមទ្រង់ទ្រាយធំ” ហើយថា រដ្ឋាភិបាលក៏កំពុងតស៊ូព្យាយាមជម្នះការលំបាកនេះ ដើម្បីគេចផុតពីការដួលរលំដូចប្រទេសវេណេស៊ុយអេឡា ។ នៅក្នុងសុន្ទរកថាចេញផ្សាយដោយទូរទស្សន៍រដ្ឋ IRNA, មេដឹកនាំអ៊ីរ៉ង់រូបនេះសង្កត់ធ្ងន់ថា យើងកំពុងស្ថិតក្នុងសង្គ្រាមទ្រង់ទ្រាយធំ ទាំងផ្នែកសេដ្ឋកិច្ច យោធា និងសន្តិសុខ។ ជាមួយគ្នានេះ លោក Pezeshkian បានស្តីបន្ទោសលោកប្រធានាធិបតី Donald Trump ចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ក្នុងគោលបំណងបង្ខំឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ដួលរលំ ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានប្រៀបធៀបថា យុទ្ធនាការគាបសង្កត់ និងការដាក់ឯកោអ៊ីរ៉ង់នាពេលបច្ចុប្បន្ន មានភាពស្មុគស្មាញ និងបំផ្លិចបំផ្លាញជាង «សង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់» ទៅទៀត ។ យ៉ាងណាមិញ លោក Pezeshkian បានសង្កត់ធ្ងន់ថា ទោះបីជាសត្រូវវាយតម្លៃថា អ៊ីរ៉ង់នឹងដួលរលំ ដូចប្រទេសវេណេស៊ុយអេឡាក៏ដោយ ប៉ុន្តអ៊ីរ៉ង់មិនបានដួលរលំឡើយ ផ្ទុយទៅវិញ អ៊ីរ៉ង់បានក្លាយជាមហាអំណាចមួយ ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលតាមរយៈភាពធន់ និងសាមគ្គីភាពផ្ទៃក្នុង ។ បើតាម Anadolu,…

  • លោក ត្រាំ ថា កាណាដាចង់បានអត្ថប្រយោជន៍ តាមវិធីមិនបាច់ក្លាយជារដ្ឋអាមេរិក

    លោក ត្រាំ ថា កាណាដាចង់បានអត្ថប្រយោជន៍ តាមវិធីមិនបាច់ក្លាយជារដ្ឋអាមេរិក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ ប្រទេសកាណាដាថា ចង់បានអត្ថប្រយោជន៍ពីអាមេរិក តាមរយៈវិធីសាស្ត្រ មិនចាំបាច់ក្លាយជារដ្ឋរបស់អាមេរិក។ នៅលើបណ្តាញសង្គម Truth Social, លោក Trump បានសរសេរថា «កាណាដាចង់បានអត្ថប្រយោជន៍នៃការក្លាយជារដ្ឋមួយរបស់អាមេរិក ដោយមិនចាំបាច់ក្លាយជារដ្ឋនោះឡើយ!!!»។ លោកក៏បានចោទប្រកាន់កាណាដាថា បានដាក់ពន្ធគយខ្ពស់លើផលិតផលកសិកម្មរបស់អាមេរិក ដោយលោកបានលើកឡើងថា «ពួកគេបានគិតថ្លៃពន្ធគយយ៉ាងច្រើនសន្ធឹកសន្ធាប់មកលើកសិករដ៏អស្ចារ្យរបស់យើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ឈប់ទៀតទៅ!!!»។ បើតាម Anadolu, ការលើកឡើងទាំងនេះបានកើតឡើង ចំពេលដែលមានជម្លោះពាណិជ្ជកម្មកំពុងបន្តរវាងប្រទេសទាំងពីរ។ កាលពីថ្ងៃសៅរ៍, លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រើប្រាស់ពន្ធគយថ្មីដើម្បី «បង្កគ្រោះថ្នាក់ និងបំបែកបំបាក់ កាណាដា ដោយលោកបានហៅវិធានការទាំងនោះថាជា «ការគណនាខុសឆ្គង» និងបានសន្យាថា នឹងមានការសងសឹកតបតវិញក្នុងកម្រិតស្មើគ្នា ចាប់ពីថ្ងៃទី៨ ខែកញ្ញា តទៅ។ លោក Carney ក៏បាននិយាយផងដែរថា កាណាដាបានផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុង Washington បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ចេញនូវការទាមទារដែលទីក្រុង Ottawa មិនអាចទទួលយកបាន។ ប្រធានាធិបតីអាមេរិក…

  • អ៊ីរ៉ង់ ព្រមានវាយប្រហារច្រកដឹកប្រេងផ្សេងៗទៀត ក្រៅពី ហ័រមូស

    អ៊ីរ៉ង់ ព្រមានវាយប្រហារច្រកដឹកប្រេងផ្សេងៗទៀត ក្រៅពី ហ័រមូស

    តេហេរ៉ង់ ៖ អ៊ីរ៉ង់នឹងវាយប្រហារផ្លូវដឹកជញ្ជូនប្រេងផ្សេងៗទៀត ក្រៅពី ហ័រមូស ប្រសិនបើប្រទេសក្នុងតំបន់ឈូងសមុទ្រគាំទ្រការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ នេះបើតាមការអះអាងរបស់ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់។ បើតាម Tass, លោក Mohsen Rezaei អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានថ្លែងកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនត្រឹមតែត្រៀមខ្លួនវាយប្រហារលើនាវាដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងត្រៀមវាយប្រហារលើផ្លូវដឹកជញ្ជូនប្រេងផ្សេងទៀតចេញពីតំបន់ឈូងសមុទ្រពែរ្សផងដែរ ប្រសិនបើប្រទេសក្នុងតំបន់ចូលរួមអនុវត្តវិធានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។ ស្ថានីយ៍ផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់លោកមកបញ្ជាក់ថា «យើងកំពុងប្រាប់ប្រទេសជិតខាងទាំងអស់ កុំឱ្យចូលរួមក្នុងសង្គ្រាមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ បើមិនដូច្នោះទេ ទីក្រុងតេហេរ៉ង់នឹងចាត់ទុកពួកគេជាសត្រូវ»។ លោកបានបន្ថែមថា ប្រសិនបើប្រទេសជិតខាងចូលរួមអនុវត្តទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះ «នឹងមិនមានប្រេងសូម្បីតែមួយដំណក់ត្រូវបានដឹកជញ្ជូនចេញពីតំបន់ឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz ឡើយ»។ ក្នុងករណីនោះ, អ៊ីរ៉ង់នឹង «ចាត់ទុកផ្លូវដឹកជញ្ជូនប្រេងផ្សេងទៀតចេញពីតំបន់នេះថា ជាគោលដៅវាយប្រហាររបស់ខ្លួន»។ តាមរយៈសម្តីរបស់លោក Rezaei , «សាធារណរដ្ឋអ៊ីស្លាមមួយនេះមិនចង់ឱ្យជម្លោះរីករាលដាលនោះទេ ប៉ុន្តែ ប្រសិនបើប្រទេសជិតខាងរបស់អ៊ីរ៉ង់គាំទ្រសហរដ្ឋអាមេរិក ក្នុងសង្គ្រាមសេដ្ឋកិច្ចនេះ ទីក្រុងតេហេរ៉ង់នឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ»៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

  • តុលាការអាមេរិកមួយរារាំងការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការផ្អាកទិដ្ឋាការជនអន្តោប្រវេសន៍ ៧៥ប្រទេស

    តុលាការអាមេរិកមួយរារាំងការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការផ្អាកទិដ្ឋាការជនអន្តោប្រវេសន៍ ៧៥ប្រទេស

    វ៉ាស៊ីនតោន ៖ តុលាការសហរដ្ឋអាមេរិកនៅរដ្ឋញូវយ៉ក កាលពីថ្ងៃសៅរ៍ បានរារាំងការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការផ្អាកចេញទិដ្ឋាការសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ៧៥។ បើតាម anadolu, ចៅក្រមសហព័ន្ធ លោកស្រី Jeannette Vargas បានលុបចោលគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ ដែលផ្អាកដំណើរការចេញទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ៧៥ រួមមានទាំង អាហ្វហ្គានីស្ថាន អ៊ីរ៉ង់ រុស្ស៊ី និងសូម៉ាលី។ គោលនយោបាយនេះត្រូវបានចាត់ទុកថា «ខុសច្បាប់» ដោយសារតែពលរដ្ឋនៃប្រទេសទាំងនេះត្រូវបានគេមើលឃើញថា ទំនងជាត្រូវការជំនួយពីរដ្ឋាភិបាល នៅពេលមកដល់សហរដ្ឋអាមេរិក។ លោកស្រី Vargas បានលើកឡើងថា គោលនយោបាយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលតម្រូវឱ្យមាន «ការបដិសេធទិដ្ឋាការចំពោះអ្នកដាក់ពាក្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយគ្មានមូលដ្ឋានច្បាប់» នោះ គឺ «ហួសពីដែនសមត្ថកិច្ច» និងរំលោភលើច្បាប់ស្តីពីអន្តោប្រវេសន៍ និងសញ្ជាត។ លោកស្រី Vargas បានសង្កត់ធ្ងន់ថា គោលនយោបាយនេះក៏ «ធ្វើឱ្យចុះខ្សោយ» នូវការសម្រេចចិត្តរបស់សភា ដែលផ្តល់អាទិភាពដល់មន្ត្រីកុងស៊ុលក្នុងការអនុម័តទិដ្ឋាការ ដោយលោកស្រីបានបញ្ជាក់ថា «សភាបានផ្តល់អំណាច និងសិទ្ធិសម្រេចចិត្តផ្តាច់មុខដល់មន្ត្រីទាំងនេះ ដើម្បីកំណត់ថា…

  • កាណាដាប្រកាសដាក់ពន្ធថ្មីសងសឹកទៅលើសហរដ្ឋអាមេរិក

    កាណាដាប្រកាសដាក់ពន្ធថ្មីសងសឹកទៅលើសហរដ្ឋអាមេរិក

    អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃសៅរ៍ បានប្រកាសដាក់ពន្ធថ្មីសងសឹកទៅលើសហរដ្ឋអាមេរិក បន្ទាប់ពីបានបដិសេធមិនទទួលយក នូវអ្វីដែលលោកហៅថាជា កិច្ចព្រមព្រៀងមិនល្អមួយពាក់ព័ន្ធនឹងពាណិជ្ជកម្ម នៅចំពេលដែលមានការបែកបាក់កាន់តែខ្លាំងឡើង រវាងសម្ព័ន្ធមិត្តដ៏យូរលង់ទាំងពីរនេះ។ បើតាម CNA , ការចរចារវាងប្រទេសជិតខាងទាំងពីរ នៅទីក្រុងវ៉ាស៊ីនតោន បានបរាជ័យ កាលពីថ្ងៃសុក្រ ដែលនាំឱ្យមានការអនុវត្តអត្រាពន្ធថ្មី របស់សហរដ្ឋអាមេរិក ក្នុងកម្រិត ៥០% ទៅលើទំនិញដែលមានតម្លៃប្រហែល ២០ពាន់លានដុល្លារ ឬ ស្មើនឹង ៥,៥% នៃការនាំចេញរបស់កាណាដាទៅកាន់សហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីកាណាដាបានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់លក្ខខណ្ឌដែលមិនអាចទទួលយកបាន ទោះបីជាការចរចាពីមុន មានលទ្ធផលល្អក៏ដោយ។ លោក Carney បានថ្លែង នៅទីក្រុង Ottawa ថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ សហរដ្ឋអាមេរិកបានស្នើលក្ខខណ្ឌថ្មីៗ ដែលមិនសមហេតុផលផ្នែកសេដ្ឋកិច្ច មិនយុត្តិធម៌ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សុទ្ធរបស់កាណាដា ព្រមទាំង ធ្វើឱ្យមានការសង្ស័យទៅលើភាពអាចជឿទុកចិត្តបាននៃកិច្ចព្រមព្រៀងណាមួយ»។ លោកក៏បានបញ្ជាក់ពីការដាក់ពន្ធថ្មី របស់កាណាដា ដែលនឹងផ្តោតជាសំខាន់ទៅលើឧស្សាហកម្មដែកថែប និង…