-
កូរ៉េខាងត្បូង ថា កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែរច្រើនជាង អាមេរិក ដឹងទៅទៀត

សេអ៊ូល ៖ ប្រមុខការពារជាតិកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងទំនងជាមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃច្រើនជាងអ្វីដែលសហរដ្ឋអាមេរិកបានដឹងទៅទៀត ពោលគឺមានចន្លោះពី ៨០ ទៅ ១២០ គ្រាប់ឯណោះ ។ លោក Ahn Gyu-back រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងនិយាយថា បើទោះបីជាវាពិបាកក្នុងការកំណត់តួលេខពិតប្រាកដក៏ដោយ ប៉ុន្តែជាទូទៅកូរ៉េខាងជើងត្រូវបានគេជឿជាក់ថា មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែលពី ៨០ ទៅ ១២០ គ្រាប់ ។ លោកថា តួលេខទាំងនេះគឺផ្អែកលើខ្លឹមសារនៃការវិភាគព័ត៌មានដោយភ្នាក់ងារស្រាវជ្រាវក្នុងស្រុក ។ បើតាម Jerusalem Post, ការអះអាងនេះគឺផ្ទុយស្រឡះ និងច្រើនជាងអ្វីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទើបបានទម្លាយឲ្យដឹងថា កូរ៉េខាងជើងប្រហែលជាអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលចំនួន ៥៧ គ្រាប់ប៉ុណ្ណោះនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ។ យ៉ាងណា បើទោះបីជាតួលេខនេះរវាងលោក Trump និងលោក Ahn Gyu-back មានភាពខុសគ្នាក៏ដោយ ប៉ុន្តែសេចក្ដីថ្លែងការណ៍ទាំងពីរនេះក៏មានរឿងប្រទាក់ក្រឡាគ្នាមួយផងដែរ ។ ហើយនោះគឺ ទីក្រុងព្យុងយ៉ាងពិតជាមានអាវុធនុយក្លេអ៊ែរប្រាកដមែន ។ កន្លងមក កូរ៉េខាងត្បូងកម្រនឹងបង្ហាញជាសាធារណៈនូវការប៉ាន់ស្មានលម្អិត អំពីឃ្លាំងស្តុកអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ជាមួយគ្នានេះ ទីក្រុងសេអ៊ូលក៏មិនទទួលស្គាល់ទីក្រុងព្យុងយ៉ាងជាផ្លូវការថា…
-
រុស្ស៊ី បាញ់មីស៊ីល, ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ និងនាវាចម្បាំងជុំវិញកោះមានជម្លោះជាមួយ ជប៉ុន

មូស្គូ ៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ, នាវាចម្បាំង ព្រមទាំង បាញ់សាកល្បងមីស៊ីល នៅជុំវិញកោះ Etorofu ដែលគេដឹងថាជាផ្នែមួយនៃប្រជុំកោះកំពុងមានជម្លោះជាមួយ ជប៉ុន ។ កងនាវាចរភាគប៉ាស៊ីហ្វិករបស់រុស្ស៊ី បានរៀបរាប់ថា ខ្លួនបានមីស៊ីលបាញ់ ពីលើគោកទៅកាន់នាវា ដោយធ្វើការហ្វឹកហាត់វាយប្រហារលើនាវារបស់សត្រូវ និងបានបាញ់ចំគោលដៅទាំងអស់ដែលមានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ។ មន្ត្រីនានាចេញមកបញ្ជាក់បន្ថែមថា ការហ្វឹកហាត់នេះមានការចូលរួមពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និង នាវាចម្បាំងធុនធំ cruiser ដែលបំពាក់ដោយមីស៊ីលផងដែរ ។ ជាការឆ្លើយតបតវ៉ាភ្លាមៗ, លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងចេញពីប្រទេសអូម៉ង់ថា «យើងមិនអាចទទួលយកបានទេ ចំពោះសកម្មភាពពង្រឹងអំណាចយោធានៅលើកោះភាគខាងជើងទាំងបួន ព្រោះវាផ្ទុយនឹងជំហររបស់ប្រទេសយើង ទាក់ទងនឹងទឹកដីទាំងនេះ»។ បើតាម Tass, សមយុទ្ធ ដែលបន្តធ្វើរហូតដល់ថ្ងៃទី ២៩ ខែសីហា លើកនេះ មានពាក់ព័ន្ធនឹង នាវាលើផ្ទៃទឹក, នាវាមុជទឹក និងនាវាគាំទ្រប្រហែល ៦០គ្រឿង, យន្តហោះ, ឧទ្ធម្ភាគចក្រ និង ប្រព័ន្ធ Drone ប្រហែល…
-
ប្អូនស្រី លោក គីម ជុងអ៊ុន ថា បងប្រុសនាងនៅតែរក្សាទុក ការចងចាំដ៏ល្អ ចំពោះលោក ត្រាំ

ព្យុងយ៉ាង ៖ «លោក គីម ជុងអ៊ុន នៅតែរក្សាទុក ការចងចាំដ៏ល្អ និងអារម្មណ៍កក់ក្តៅ ចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយ ទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ នៅតែមានភាពល្អូកល្អឺន»។ នេះគឺជាការគូសបញ្ជាក់ របស់នាង Kim Yo Jong ដែលជាប្អូនស្រីរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ បើតាម Tass, នាង Kim Yo Jong ប្អូនស្រី បានលើកឡើងយ៉ាងដូច្នេះ កាលពីថ្ងៃពុធ ទុកជាការឆ្លើយតបជាលើកដំបូង លើសេចក្តីរាយការណ៍របស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញការទាក់ទងគ្នា រវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ។ ការទទួលស្គាល់នេះ ធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពីលោក ត្រាំ អះអាងថា លោកគ្រោងនឹងជួប លោក គីម ជុងអ៊ុន ជាថ្មី នៅក្នុងឆ្នាំនេះ។ មេដឹកនាំទាំងពីរធ្លាប់ជួបគ្នា ៣លើក អំឡុងអាណត្តិប្រធានាធិបតីដំបូង…
-
កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងជាង ១០គ្រាប់ ផ្គើនសមយុទ្ធ កូរ៉េខាងត្បូង-អាមេរិក

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានបញ្ចេញសាច់ដុំយោធាឌឺដងចំពោះការធ្វើសមយុទ្ធយោធាឈុតធំប្រចាំឆ្នាំរួមគ្នា រវាងកូរ៉េខាងត្បូង និងអាមេរិក តាមរយៈការបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីច្រើនជាង ១០គ្រាប់ផ្ទួនៗ កាលពីថ្ងៃ ព្រហស្បតិ៍ ។ មិនបង្អង់យូរ ការិយាការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថ្កោលទោសកូរ៉េខាងជើងភ្លាមៗ និងកោះប្រជុំសន្តិសុខបន្ទាន់មួយ ហើយថែមទាំងបញ្ជាឱ្យយោធាបង្កើនការប្រុងជើងការឱ្យបានពេញលេញ ។ បើតាម CNA, មន្រ្តីយោធាកូរ៉េខាងត្បូងរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីជាង ១០គ្រាប់ ដោយបាញ់ចេញពីទីក្រុងព្យុងយ៉ាង សំដៅទៅសមុទ្រចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង, ការបាញ់មីស៊ីលបាលីស្ទិកនេះ គឺជាបំពានយ៉ាងធ្ងន់ធ្ងរមួយដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូច្នេះ ទីក្រុងសេអ៊ូលអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់ ។ ការបាញ់មីស៊ីលនេះ ធ្វើឡើងចំពេលដែលកូរ៉េខាងត្បូង និងអាមេរិកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរួមគ្នា ដែលគ្រោងបិទបញ្ចប់នៅថ្ងៃទី២១ ខែសីហានេះ ។ ដំបូងឡើយ ល្បែងសង្គ្រាមនេះ នឹងដំណើរការរហូតដល់ថ្ងៃទី២៧ ខែសីហា ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យកាត់បន្ថយ ពីព្រោះលោកចង់ស្តារទំនាក់ទំនងការទូតឡើងវិញជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងងអ៊ុន ៕ ប្រភព ៖ CNA ប្រែសម្រួល ៖…
-
គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលសម្រេចបានប្រមាណ ២២% ហើយ

កំពង់ស្ពឺ៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពុងដំណើរការសាងសង់យ៉ាងសកម្ម ដោយគិតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសសម្រេចបានលទ្ធផលការងារប្រមាណ ២២% នៃផែនការសរុប។ គម្រោងដ៏មានសារៈសំខាន់នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការគ្រប់គ្រងធនធានទឹកឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការបង្កបង្កើនផលកសិកម្មក្នុងតំបន់។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀចជាក់ស្តែង ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦អោយដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ស្ពឺនេះ គឺជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចកសិកម្មឱ្យកាន់តែរឹងមាំ ដើម្បីធានាសន្តិសុខស្បៀង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយចីរភាព។ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។ គម្រោងនេះបានចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ២២%។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ សាងសង់តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង ទ្វារទឹក ១កន្លែង អគារគ្រប់គ្រងទំនប់ ១កន្លែង ផ្លូវចូលទីតាំងគម្រោង…
-
រុស្ស៊ីប្រកាសមិនដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យបន្តកិច្ចចរចាតែ បន្ទោសអាមេរិក ចំពោះសង្គ្រាមនេះ

អ.ស.ប ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីមិនបានដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យបន្តកិច្ចចរចាដើម្បីបញ្ចប់ជម្លោះជាមួយសហរដ្ឋអាមេរិកនោះទេ ហើយថែមទាំងស្តីបន្ទោសដល់ទីក្រុងវ៉ាស៊ីនតោន ចំពោះសង្គ្រាមនេះ ទៀតផង។ លោក Vasily Nebenzya ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN បានលើកឡើងថា ទីក្រុងតេហេរ៉ង់គួរតែធ្វើការសម្រេចចិត្តដោយខ្លួនឯង ក្នុងនាមជារដ្ឋដែលមានអធិបតេយ្យភាព។ បើតាម anadolu, មន្ត្រីរុស្ស៊ីរូបនេះ បានថ្លែងដូច្នេះ នៅពេលត្រូវបានសួរក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក ថាតើទីក្រុងមូស្គូកំពុងប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ ដើម្បីជំរុញឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ត្រឡប់ទៅរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិកដែរឬទេនោះ។ លោក Nebenzya បានឆ្លើយតបថា «រុស្ស៊ីមិនដាក់សម្ពាធលើនរណាម្នាក់ឡើយ ទោះបីជាអ៊ីរ៉ង់ ឬ ប្រទេសផ្សេងទៀតក៏ដោយ»។ លោក Nebenzya បានមានប្រសាសន៍បន្តថា «អ៊ីរ៉ង់គឺជាប្រទេសដែលមានអធិបតេយ្យភាព ហើយពួកគេសម្រេចចិត្តដោយខ្លួនឯង»។ ជាមួយគ្នានេះ លោក Nebenzya បានបន្ទោសសហរដ្ឋអាមេរិកចំពោះ អ្វីដែលលោកហៅថា ការឈ្លានពានដោយមិនគិតគូរ និងគ្មានការបង្កហេតុ ប្រឆាំងនឹងអ៊ីរ៉ង់៕ ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត
-
ស្វីស ស្នើថវិកាបន្ថែមពីសភាចំនួន ១,២ ពាន់លានដុល្លារ ដើម្បីពង្រឹងសំណាញ់មេឃ

ហ្សឺណែវ ៖ រដ្ឋាភិបាលស្វីសកំពុងស្វែងរកការអនុម័តពីសភា លើសំណើសុំថវិកាបន្ថែមប្រមាណ ១,២ ពាន់លានដុល្លារ ក្នុងកញ្ចប់ថវិកាការពារជាតិឆ្នាំ២០២៦ ដើម្បីយកទៅពង្រឹងសំណាញ់មេឃ ឬបង្កើនសមត្ថភាពប្រព័ន្ធខែលការពារដែនអាកាស ។ ការស្នើសុំកញ្ចប់ថវិកាបន្ថែមបន្ទាន់នេះ ធ្វើឡើងក្នុងគោលបំណងបង់លុយមុនដល់ក្រុមហ៊ុនផលិត និងពន្លឿនការដឹកជញ្ជូនប្រព័ន្ធខែលការពារដែនអាកាស ចំពេលដែលទីផ្សារសព្វាវុធអន្តរជាតិកំពុងមានតម្រូវការខ្ពស់ និងការគំរាមកំហែងសន្តិសុខកាន់តែខ្លាំងឡើង ។ បើតាម Defense news, ក្នុងចំណោមថវិកាដែលស្នើសុំ ក្នុងនោះជាង ៣០០លានដុល្លារសម្រាប់បង់ប្រាក់មុនទិញសំណាញ់មេឃរយៈចម្ងាយខ្លី, ៨០០លានដុល្លារសម្រាប់សំណាញ់មេឃរយៈចម្ងាយមធ្យម, ៧៥លានដុល្លារសម្រាប់ប្រព័ន្ធរ៉ាដារយៈចម្ងាយមធ្យម និង ១២ លានដុល្លារទៀតសម្រាប់ប្រព័ន្ធប្រឆាំងយន្តហោះដ្រូន ។ ទន្ទឹមគ្នា ស្វីសក៏គ្រោងចំណាយលុយប្រមាណ ១,២៥ ពាន់លានដុល្លារលើសំណាញ់មេឃ IRIS-T SLM របស់ក្រុមហ៊ុន Diehl ដើម្បីពង្រឹងការការពារដែនអាកាសរយៈចម្ងាយមធ្យម និងជាង ១ពាន់លានដុល្លារទៀតលើសំណាញ់មេឃ Oerlikon Skynex របស់ក្រុមហ៊ុន Rheinmetall សម្រាប់បង្កើនការការពាររយៈចម្ងាយជិត ។ បន្ថែមលើនេះ ស្វីសក៏កំពុងស្វែងរកសំណាញ់មេឃរយៈចម្ងាយឆ្ងាយទីពីរ បន្ទាប់ពីការដឹកជញ្ជូនប្រព័ន្ធខែលការពារដែនអាកាស Patriot ដែលបានបញ្ជាទិញពីអាមេរិក អាចនឹងពន្យារពេលរហូតដល់ ៤ទៅ៥ឆ្នាំទៀត ។ ហើយក្នុងចំណោមជម្រើសផ្សេងៗ សំណាញ់មេឃ…
-
អ៊ីរ៉ង់ ព្រមានថា “ភេរវកម្មសេដ្ឋកិច្ច” របស់អាមេរិក នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានធ្ងន់ៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា “ភេរវកម្មសេដ្ឋកិច្ច” របស់អាមេរិក នឹងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាអធិបតេយ្យភាពរបស់ប្រជាជាតិនានាទូទាំងសកលលោក ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានបោះសម្តីគំរាមធ្ងន់ៗកាលពីថ្ងៃ ពុធ ថា ទីក្រុងវ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ទៅលើប្រទេសទាំងឡាយណា ដែលហ៊ានចេញមុខជួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ។ មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម Truth Social ថា យុទ្ធសាស្រ្តដាក់សម្ពាធលើអ៊ីរ៉ង់នេះ នឹងក្លាយជាសង្គ្រាមសេដ្ឋកិច្ច ក៏ដូចជាភាពឯកោទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក ដោយលោកហៅវិធានការនេះថា “Economic D-DAY» ។ ជាការឆ្លើយតប ប្រមុខការទូតកំពូលអ៊ីរ៉ង់ លោក Araghchi បានបញ្ជាក់តាមបណ្តាញសង្គម X ថា អ្វីដែលហៅថា “Economic D-DAY» គឺជាការបង្វែរចេញពីវិបត្តិរបស់អាមេរិកខ្លួនឯងផ្ទាល់ ជាពិសេសបញ្ហាបំណុលដែលមិនធ្លាប់មានពីមុនមក និងកំណើនអត្រាការប្រាក់យ៉ាងគំហុក ។ លោក Araghchi បានសង្កត់ធ្ងន់ថា…
-
អ៊ុយក្រែន ទទូចសុំមីស៊ីលសំណាញ់មេឃ Patriot ជាថ្មីពីដៃគូ ក្រោយរុស្ស៊ីវាយប្រហារសម្លាប់មនុស្ស ១៦ នាក់ទៀត

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខអំពាវនាវសាជាថ្មីទៅកាន់ដៃគូ និងសម្ព័ន្ធមិត្ត ឱ្យពន្លឿនការផ្តល់ជំនួយមីស៊ីលរបស់សំណាញ់មេឃ Patriot ជាបន្ទាន់ ។ ទន្ទឹមគ្នា មេដឹកនាំអ៊ុយក្រែនរូបនេះ ថែមទាំងបានសន្យាថា នឹងធ្វើការសងសឹកវិញយ៉ាងចាស់ដៃ ដើម្បីឆ្លើយតបការវាយប្រហារដោយមីស៊ីលផ្លោងរបស់រុស្ស៊ី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់នៅក្នុងទីក្រុងកៀវ និងតំបន់ជុំវិញនោះ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ។ បើតាម AFP, ការវាយប្រហាររបស់រុស្ស៊ីចុងក្រោយនេះ រួមមានមីស៊ីលផ្លោង មីស៊ីលនាំផ្លូវ និងយន្តហោះគ្មានមនុស្សបើក ដោយបានបំផ្លាញអគារជាង ២០០កន្លែង ព្រមទាំងមន្ទីរពេទ្យកុមារ និងអគារលំនៅដ្ឋានចំនួន ៨៦កន្លែង ។ ជាមួយគ្នានេះ លោកប្រធានាធិបតី ហ្សេលេនស្គី និយាយថា អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ជាទិញអាវុធថ្មីៗបន្ថែមទៀត ប៉ុន្តែលោកព្រមានថា មីស៊ីលផ្លោងនៅតែជាបញ្ហាប្រឈមដ៏ធំបំផុត សម្រាប់ការការពារដែនអាកាសរបស់អ៊ុយក្រែន ។ គួរបញ្ជាក់ថា រុស្ស៊ីកំពុងបង្កើនការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងអ៊ុយក្រែន ចំពេលមីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាស Patriot ដែលផ្គត់ផ្គង់ដោយអាមេរិក ត្រូវបានទីក្រុងកៀវប្រើប្រាស់ស្ទើរតែអស់រលីងពីឃ្លាំងទៅហើយ ។ បច្ចុប្បន្ន អ៊ុយក្រែនមិនទាន់ទទួលបានសំណាញ់មេឃ Patriot…
-
ឥណ្ឌា-ជប៉ុន ឯកភាពគ្នាពង្រឹងផ្នែកការពារជាតិ រួមទាំងការសង់នាវាចម្បាំងរួមគ្នា

ញូវ ដែលី ៖ ឥណ្ឌា និងជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានឯកភាពគ្នាពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ រួមទាំង រួមទាំងការសង់នាវាចម្បាំងរួមគ្នា ពោលគឺបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសទាំងពីរបានជួបគ្នា នៅទីក្រុងញូវដែល្លី។ យោងតាមសេចក្តីថ្លែងការណ៍រួមមួយ, រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi និងសមភាគីឥណ្ឌា គឺលោក Rajnath Singh បានជួបពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ។ សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា «រដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ… ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយដែលសេរី និងបើកចំហ»។ ប្រភពបន្តថា «កិច្ចសហប្រតិបត្តិការបែបនេះមានសារៈសំខាន់ មិនត្រឹមតែចំពោះប្រទេសជប៉ុន និងឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងចំពោះតំបន់ និងសហគមន៍អន្តរជាតិទៀតផង»។ បើតាម japantimes, ទីក្រុងញូវដែល្លីមានបំណងចង់ឱ្យទីក្រុងតូក្យូចូលរួមឱ្យកាន់តែសកម្ម ដោយផ្តល់នូវដើមទុន និងបច្ចេកវិទ្យា ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌាក្នុងការកសាងឧស្សាហកម្មផលិតសម្ភារៈយោធាក្នុងស្រុក។ រដ្ឋមន្ត្រីទាំងពីរបានលើកឡើងថា ប្រទេសទាំងពីរគួរតែស្វែងរកលទ្ធភាពនៃការអភិវឌ្ឍរួមគ្នាក្នុងវិស័យសាងសង់ និងរចនាប្លង់នាវាចម្បាំង ដោយរួមបញ្ចូលគ្នានូវជំនាញបច្ចេកវិទ្យារបស់ទីក្រុងតូក្យូ ជាមួយនឹងសមត្ថភាពផលិតរបស់ទីក្រុងញូវដេលី ក្រោមគំនិតផ្តួចផ្តើម “Make in India” ឬ ផលិតនៅឥណ្ឌា៕ ប្រភព ៖ japantimes, ប្រែសម្រួល…