-
ហុងឌូរ៉ាស ដាក់តំបន់ ៨០% នៃប្រទេសស្ថិតក្នុងស្ថានភាពប្រកាសអាសន្នអំពីគ្រោះរាំងស្ងួត

តេហ្គូស៊ីហ្គាប៉ា ៖ ប្រទេស ហុងឌូរ៉ាស ដែលស្ថិតនៅតំបន់អាមេរិកកណ្តាល កាលពីថ្ងៃពុធ បានប្រកាស ដាក់ ៨០% នៃទឹកដីប្រទេសទាំងមូល ឱ្យស្ថិតក្នុងស្ថានភាពអាសន្ន ដោយសារគ្រោះរាំងស្ងួត អែល នីណូ។ រដ្ឋាភិបាលបានដាក់ ៨០% នៃប្រទេស រួមទាំង រដ្ឋធានីតេហ្គូស៊ីហ្គាប៉ាផងដែរ ឱ្យស្ថិតក្នុងស្ថានភាពអាសន្នដោយសារគ្រោះរាំងស្ងួត ខណៈដែលអែលនីណូ (El Niño) បានដុតបំផ្លាញដំណាំ និងបណ្តាលឱ្យសត្វពាហនៈងាប់ ដោយសារការស្រេកទឹក។ គំរូអាកាសធាតុ អែលនីណូ ធ្វើឱ្យសីតុណ្ហភាពផ្ទៃទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងខាងកើតឡើងកម្តៅ ដែលបង្កឱ្យមានការប្រែប្រួលខ្យល់, សម្ពាធបរិយាកាស និងគំរូទឹកភ្លៀងទូទាំងពិភពលោក ព្រមទាំង បណ្តាលឱ្យសីតុណ្ហភាពសកលកាន់តែក្តៅ។ អែលនីណូនៅឆ្នាំនេះត្រូវបានគេព្យាករណ៍ថា ជាបាតុភូតដ៏ខ្លាំងបំផុតមួយក្នុងកំណត់ត្រា។ ថ្មីៗនេះ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា តំបន់អាមេរិកកណ្តាលនឹងក្លាយជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីបញ្ហាអត់ឃ្លាន ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារបាតុភូត El Niño។ ប្រទេស El Salvador, Nicaragua និង Honduras បានបំបែកកំណត់ត្រាសីតុណ្ហភាពប្រចាំខែទាំងនៅក្នុងខែមិថុនា និងខែកក្កដា ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីហានិភ័យនៃការអត់ឃ្លាន៕ ប្រភព ៖…
-
លោក ត្រាំ ថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពល ៥៧គ្រាប់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងកាលពីថ្ងៃពុធថា កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរដ៏មានឥទ្ធិពល ចំនួន៥៧គ្រាប់។ លោក Trump និយាយបានប្រាប់អ្នកសារព័ត៌មាន នៅសេតវិមាន សំដៅលើលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ថា «គាត់មានអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពលខ្លាំងចំនួន ៥៧ គ្រាប់។ មិនគួរអនុញ្ញាតឱ្យរឿងនេះកើតឡើងទាល់តែសោះ… ប្រសិនបើខ្ញុំជាប្រធានាធិបតី ខ្ញុំនឹងមិនអនុញ្ញាតឱ្យវាកើតឡើងនោះទេ»។ លោកបន្ថែមទៀតថា «ប៉ុន្តែគាត់មានអាវុធទាំងនោះហើយ… ខ្ញុំចុះសម្រុងជាមួយគាត់បានយ៉ាងល្អ… ខ្ញុំមិនអាចអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានទេ…ហើយខ្ញុំស្គាល់លោក Kim Jong Un ច្បាស់ណាស់ ហើយគាត់នឹងមិនអីទេ»។ មេដឹកនាំរូបនេះថែមទាំងអះអាងថា លោកគ្រោងនឹងជួប លោក គីម ជុងអ៊ុន ក្នុងឆ្នាំនេះទៀតផង នៅពេលដែលបានឆ្លើយតបនឹងសំណួរពីអ្នកកាសែត។ បើតាម CNA, ការងាកមកចាប់អារម្មណ៍ភ្លាមៗ របស់លោក Trump ទៅលើលោក Kim ជាមួយនឹងការកាត់បន្ថយសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង បានធ្វើឱ្យសម្ព័ន្ធមិត្តនៅអាស៊ីមានការព្រួយបារម្ភ ខណៈពេលដែលវាបានបង្កឱ្យមានការសង្ស័យថា លោកកំពុងស្វែងរកជោគជ័យផ្នែកគោលនយោបាយការបរទេស នៅពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់របស់លោកកំពុងជាប់គាំង៕ ប្រភព ៖…
-
អាមេរិក ចាយលុយជិត ២៣ ពាន់លានដុល្លារ ពន្លឿនស្តុកមីស៊ីល Tomahawk ឡើងវិញ

វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិក ដែលកំពុងដុតដៃដុតជើងបង្កើនស្តុកអាវុធបំពាក់បច្ចេកវិទ្យាខ្ពស់ឡើងវិញ កាលពីថ្ងៃ ចន្ទ បានផ្តល់កុងត្រាតម្លៃ ២២,៩ ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុនការពារជាតិខ្នាតយក្ស Raytheon ដើម្បីពន្លឿនការផលិតមីស៊ីលវាយប្រហារចម្ងាយឆ្ងាយ Tomahawk ។ បើតាម Foxnews, កិច្ចសន្យាការពារជាតិនេះ ធ្វើឡើងក្នុងគោលបំណងបំពេញបន្ថែមឃ្លាំងស្តុកអាវុធយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹកអាមេរិក ដែលបានថយចុះយ៉ាងខ្លាំង ដោយសារតែប្រតិបត្តិការយោធា និងការប្រើប្រាស់ក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ ។ យោងតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមសហរដ្ឋអាមេរិក ហៅកាត់ CSIS, ក្នុងចម្បាំងជាមួយអ៊ីរ៉ង់ យោធារបស់មហាអំណាចពិភពលោកនេះ បានបាញ់មីស៊ីលរបស់សំណាញ់មេឃ Patriot អស់ ៥០ ភាគរយ និងបាញ់មីស៊ីល THAAD អស់ ៤៥ ភាគរយ រួមទាំងមីស៊ីល SM-3 និង SM-6 ប្រហែល ២០ ភាគរយ ។ ក្នុងនោះ បាញ់មីស៊ីល Tomahawk អស់ ៣០ ភាគរយ ឬប្រហែល ៨៥០ គ្រាប់ ។…
-
អាមេរិក ទាមទារ ក្រុមហាម៉ាស រំសាយអាវុធជាមុនសិន ទើបបើកដៃឱ្យកសាងតំបន់ហ្គាហ្សាឡើងវិញ

វ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នឹងមិនបើកដៃឱ្យមានការកសាងតំបន់ហ្គាហ្សាឡើងវិញជាដាច់ខាត ដរាបណាក្រុមហាម៉ាសមិនព្រមទម្លាក់អាវុធ និងរំសាយពួកសកម្មប្រយុទ្ធរបស់ខ្លួនទាំងស្រុងទេនោះ ។ នេះបើតាមការបញ្ជាក់របស់លោក Jared Kushner បេសកជនពិសេសរបស់អាមេរិកកាលពីថ្ងៃអង្គារ ។ ការបញ្ជាក់របស់លោក Kushner ធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News បន្ទាប់ពីលោកបានបញ្ចប់ជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃចន្ទ ។ លោក Kushner បានប្រាប់ Fox News ថា យើងមានផែនការកសាងហ្គាហ្សាឡើងវិញ ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យកសាងឡើងវិញក្នុងពេលនេះទេ រហូតទាល់តែការលុបបំបាត់អាវុធរបស់ក្រុមហាម៉ាសកើតឡើងជាមុនសិន ។ បេសកជនពិសេសអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ចង់យកលុយទៅវិនិយោគ ឬជះចោលក្នុងទីកន្លែងដែលនឹងត្រូវគ្រប់គ្រងដោយក្រុមភេរវករ ឬត្រូវបំផ្ទុះបំផ្លាញសារជាថ្មីនោះឡើយ ។ ទន្ទឹមគ្នានេះ លោក Kushner ក៏បានព្រមានដែរថា ប្រសិនបើក្រុមហាម៉ាសប្តេជ្ញាចិត្តមិនព្រមទម្លាក់អាវុធទេ នោះពិភពលោកនឹងឃើញច្បាស់ថា ពួកគេមិនស្មោះត្រង់នឹងសន្តិភាពនោះឡើយ ហើយអាមេរិកនឹងគាំទ្រពេញទំហឹងឱ្យអ៊ីស្រាអែលបន្តប្រតិបត្តិការយោធា ដើម្បីបញ្ចប់ការងារនេះតាមវិធីសមស្រប ។ មកទល់ពេលនេះ សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលមកលើតំបន់ហ្គាហ្សា ចាប់តាំងពីក្រុមហាម៉ាសបំផ្ទុះសង្គ្រាមជាមួយអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ២០២៣ មក…
-
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានយោធា អាមេរិក នៅក្នុងបណ្តាប្រទេសអឺរ៉ុប

តេហេរ៉ង់ ៖ អ៊ីរ៉ង់គំរាមនឹងវាយប្រហារគោលដៅមូលដ្ឋានយោធាអាមេរិកនានានៅទ្វីបអឺរ៉ុប ប្រសិនបើលោក ដូណាល់ ត្រាំ ធ្វើឲ្យសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរឡើង ។ នេះបើតាមការចេញផ្សាយ របស់កាសែត Financial Times នៅថ្ងៃពុធនេះ ។ ប្រភពព័ត៌មាននៅក្នុងរដ្ឋាភិបាលអ៊ីរ៉ង់បានរាយការណ៍ប្រាប់កាសែត Financial Times ថា អ៊ីរ៉ង់បានរៀបចំគម្រោងពន្លាតការវាយប្រហារចេញពីបណ្តារដ្ឋឈូងសមុទ្រធ្លាយមកកាន់ទ្វីបអឺរ៉ុបបែបនេះ កើតមានឡើង បន្ទាប់ពីលោក ត្រាំ អះអាងថា តំបន់ច្រកសមុទ្រ ហ័រម៉ូស គឺជាទឹកដីរបស់អាមេរិក ។ ប្រភពដដែលបញ្ជាក់ថា ទីក្រុងតេហេរ៉ង់បានពិចារណាលើការវាយប្រហារគោលដៅអាមេរិក នៅតំបន់ភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប ក្នុងនោះមានទាំង ប៊ុលហ្គារី ផងដែរ ដែលជាប្រទេសបានអនុញ្ញាតឱ្យយន្តហោះចាក់ប្រេងរបស់អាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Bezmer របស់ខ្លួនកាលពីខែមុន ។ ប្រភពមួយទៀតនិយាយថា ប្រទេសស៊ីបក៏ត្រូវបានកំណត់ជាគោលដៅ ដែលអាចនឹងត្រូវវាយប្រហារផងដែរ ។ ជាក់ស្តែង កាលពីខែមីនា មូលដ្ឋានទ័ពអាកាសរបស់អង់គ្លេសមួយកន្លែងនៅលើប្រទេសជាកោះមួយនេះ ក៏ត្រូវបានវាយប្រហារដោយយន្តហោះដ្រូនអ៊ីរ៉ង់ផងដែរ ។ ជាមួយគ្នានេះ កងកម្លាំងអ៊ីរ៉ង់ក៏បានពិនិត្យមើលលទ្ធភាពនៃការវាយប្រហារលើខ្សែកាបអុបទិកក្រោមបាតសមុទ្រ នៅក្នុងច្រកសមុទ្រហ័រម៉ូស ផងដែរ ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរឡើង។ បើតាម independent, ការគំរាមថ្មីៗនេះ បានកើតឡើង…
-
កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង តែមិនតបនឹងលោកត្រាំ ដែលថា មានទំនាក់ទំនងល្អជាមួយលោក គីម ជុងអ៊ុន

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះបានប្រកាសថ្កោលទោសចំពោះការធ្វើសមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូងនៅក្នុងសប្តាហ៍នេះ ប៉ុន្តែ មិនបានបញ្ចេញប្រតិកម្មតបតប បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ពីការមានទំនាក់ទំនងល្អ ជាមួយលោក គីម ជុងអ៊ុន នោះឡើយ ។ បើតាមអត្ថបទវិភាគមួយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA, ការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង កំពុងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ហើយកូរ៉េខាងជើងនឹងបន្តអនុវត្តសិទ្ធិការពារប្រឆាំងនឹងអ្វីដែលខ្លួនហៅថា ជាការគំរាមកំហែងផ្នែកយោធា ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ។ យ៉ាងណា អត្ថបទមួយនេះមិនបានរ៉ាយរ៉ាប់នៃការលើកឡើងរបស់លោក ដូណាល់ ត្រាំ អំពីការបញ្ជាក់ពីទំនាក់ទំនងល្អជាមួយ លោក គីម ជុងអ៊ុន នោះឡើយ ។ បើតាម Wall Street Journal, លោក ត្រាំ បានជំរុញឱ្យជំនួយការរបស់លោក រៀបចំកិច្ចប្រជុំផ្ទាល់ ជាមួយលោក គីម ជុងអ៊ុន នៅប្រធានាធិបតីអាមេរិករូបនេះ ធ្វើដំណើរទៅកាន់តំបន់អាស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ APEC នៅទីក្រុង Shenzhen ប្រទេសចិន នាខែវិច្ឆិកាខាងមុខ…
-
តៃវ៉ាន់ ត្រៀមទទួលយន្តហោះចម្បាំងកញ្ចប់ដំបូងពី អាមេរិក ទុកទប់ទល់ ចិន

តៃប៉ិ ៖ ប្រភពយោធាទម្លាយឱ្យដឹងថា យន្តហោះចម្បាំង F-16V Block 70 កញ្ចប់ដំបូង នឹងហោះហើរចេញពីទឹកដីអាមេរិក ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាស Zhihang ក្នុងទីក្រុង Chihang ខេត្ត Taitung របស់កោះតៃវ៉ាន់ នាពេលឆាប់ៗខាងមុខ ដើម្បីទុកទល់ទល់សម្ពាធយោធារបស់មហាយក្សចិន ។ យោងតាម CNA, កងទ័ពអាកាសតៃវ៉ាន់បានបែងចែកថវិកាប្រមាណ ៧.៧ ពាន់លានដុល្លារ ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៦ ដើម្បីទិញយន្តហោះចម្បាំង F-16V ថ្មីចំនួន ៦៦ គ្រឿង ជាផ្នែកនៃគម្រោង Feng Hsiang ។ យន្តហោះចម្បាំងថ្មីទាំងនេះ ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងពីសំណាក់មហាយក្សចិន ។ ផ្អែកតាម Taiwan News, ពួកវាត្រូវបានបង្កើនកម្លាំងរុញខ្លាំងជាងមុន ខណៈតួខ្លួនយន្តហោះត្រូវបានអភិវឌ្ឍឱ្យកាន់តែប្រសើរ ហើយមានសមត្ថភាពវាយប្រហារគោលដៅហួសពីកម្រិតភ្នែកមើលឃើញ និងបំពាក់ដោយប្រព័ន្ធរ៉ាដាស្កេនអេឡិចត្រូនិចដ៏ទំនើបសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមអេឡិចត្រូនិច ។ ចំណុចពិសេស យន្តហោះចម្បាំង F-16V របស់តៃវ៉ាន់ ក៏អាចបំពាក់ប្រព័ន្ធអាវុធ និងមីស៊ីលទំនើបៗ…
-
រុស្ស៊ី គំរាម អង់គ្លេស ក្រោយផ្គតផ្គង់យន្តហោះដ្រូនឱ្យ អ៊ុយក្រែន

មូស្គូ ៖ ទីក្រុងមូស្គូ នៅថ្ងៃ អង្គារ បានគំរាមប្រឆាំងការផ្គត់ផ្គង់ដ្រូនរបស់អង់គ្លេសទៅឱ្យអ៊ុយក្រែន ក្រោយមានសេចក្តីរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់ទីក្រុងឡុងដ៍ ត្រូវបានទីក្រុងកៀវប្រើប្រាស់វាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់ចក្រភពអង់គ្លេសចំៗថា កំពុលលូកដៃដោយផ្ទាល់ចូលក្នុងសង្គ្រាមអ៊ុយក្រែន ។ ចំណែកស្ថានទូតរុស្ស៊ីប្រចាំប្រទេសណាតូនេះ អះអាងថា សកម្មភាពរបស់ទីក្រុងឡុងដ៍ នឹងនាំមកនូវផលវិបាកចៀសមិនរួច ហើយអង់គ្លេសគឺជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ ។ យ៉ាងណា លោក Andy Burnham នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស និយាយថា រដ្ឋាភិបាលរបស់លោកនឹងបន្តគាំទ្រអ៊ុយក្រែន ១០០% ប្រឆាំងនឹងសង្គ្រាមខុសច្បាប់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ បើតាម Kyiv independent, ទោះបីជាយុទ្ធនាការវាយប្រហារចម្ងាយឆ្ងាយភាគច្រើនពឹងផ្អែកលើយន្តហោះដ្រូនរបស់ខ្លួនឯងក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅតែប្រើប្រាស់ដ្រូនរបស់អង់គ្លេស ដើម្បីកំណត់ទិសដៅហោះបុកបំផ្ទុះរោងចក្រចម្រាញ់ប្រេងនៅជិតទីក្រុងមូស្គូ និងទីតាំងយោធាផ្សេងៗទៀត ។ គួរបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក ឬដ្រូន បានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុត ដែលកំពុងផ្លាស់ប្តូរមុខមាត់នៃសង្គ្រាមសម័យទំនើបរវាងរុស្ស៊ី និងអ៊ុយក្រែន ។ កាលពីខែមិថុនាកន្លងទៅ អង់គ្លេសធ្លាប់បានសន្យាថា នឹងផ្តល់ជំនួយយន្តហោះដ្រូនរហូតដល់…
-
UN រកឃើញសម្ភារៈនុយក្លេអ៊ែរជាច្រើនតោន នៅទីតាំងមួយ ក្នុងប្រទេសស៊ីរី

ដាម៉ាស ៖ ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA បានរាយការណ៍ កាលពីថ្ងៃអង្គារថា បានរកឃើញសម្ភារៈនុយក្លេអ៊ែរជាច្រើនតោន នៅទីតាំងមួយកន្លែង នៅក្នុងប្រទេសស៊ីរី។ ប្រធានទីភ្នាក់ងារ UN មួយនេះ បាននិយាយថា សម្ភារៈទាំងនោះ ត្រូវបានរកឃើញ នៅឯទីតាំងមួយ ដែលទីក្រុងដាម៉ាសបានរាយការណ៍ជូនទីភ្នាក់ងារ IAEA កាលពីខែមុន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងដាម៉ាស, លោក Rafael Grossi ប្រធាន IAEA បានកោតសរសើរចំពោះ “ការសម្រេចចិត្តដ៏ក្លាហាន” របស់ទីក្រុងដាម៉ាស ក្នុងការរាយការណ៍អំពីទីតាំង ដែលមិនធ្លាប់ត្រូវបានប្រកាសជាសាធារណៈពីមុនមក និងជាទីតាំង មានតាំងពីសម័យកាល នៃការគ្រប់គ្រង របស់អតីតមេដឹកនាំ Bashar-al-Assad។ លោកបានមានប្រសាសន៍ថា ក្នុងចំណោមការរកឃើញ មានសម្ភារៈនុយក្លេអ៊ែរ ពីរ ៣ តោន ដែលអាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងផ្លូវខុស។ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បានមានប្រសាសន៍ដែរថា ផ្អែកតាមការវាយតម្លៃផ្នែកបច្ចេកទេស សម្ភារៈទាំងនោះមិនបង្កហានិភ័យអ្វីឡើយ ហើយ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ជាតិស៊ីរី ប៉ុន្តែ ស្ថិតក្រោមប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាព…
-
អ៊ីរ៉ង់ ប្រកាសបិទច្រកហ័រមូស រហូតទាល់តែអាមេរិកបំពេញតាមការទាមទារ

តេហេរ៉ង់ ៖ អ្នកចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ghalibaf បានថ្លែងកាលពីថ្ងៃអង្គារថា ច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ នឹងមិនត្រូវបានបើកឡើយ រហូតទាល់តែសហរដ្ឋអាមេរិកបំពេញតាមការទាមទាររបស់ទីក្រុងតេហេរ៉ង់ រួមទាំង ការដកចេញនូវការបិទផ្លូវសមុទ្រ ដោយកងទ័ពជើងទឹក។ លោក Mohammad Bagher Ghalibaf បានថ្លែងនៅក្នុងសុន្ទរកថា ដែលផ្សាយតាមទូរទស្សន៍រដ្ឋថា «ខ្ញុំចង់បញ្ជាក់ឱ្យបានច្បាស់ថា ច្រកសមុទ្រ Hormuz នឹងមិនបើកឡើយ រហូតទាល់តែការប្តេជ្ញាចិត្តរបស់អាមេរិកដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា… ត្រូវបានអនុវត្ត»។ លោកបានរាយនាមបញ្ជីការទាមទារនានា រួមមាន ការដកចេញនូវការបិទផ្លូវសមុទ្រ, ការលុបចោលទណ្ឌកម្មលើប្រេង និងការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កក នៅបរទេស។ ការទាមទារទាំងនេះធ្លាប់ត្រូវបានដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងឈប់បាញ់ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាលពីខែមិថុនា ប៉ុន្តែ កិច្ចព្រមព្រៀងនោះបានបរាជ័យ នៅពេលក្រោយមក។ សង្គ្រាមរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្ទុះឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើសាធារណរដ្ឋអ៊ីស្លាមមួយនេះ ដែលបង្កឱ្យមានជម្លោះនៅទូទាំងតំបន់។ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ចាប់តាំងពីថ្ងៃទី៨ ខែមេសា បានបញ្ចប់ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា ប៉ុន្តែ ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅតែបន្តកើតមាន ជាពិសេសនៅក្នុង និង…