-
ហាម៉ាសស្នើ Board of Peace ចាប់បង្ខំអ៊ីស្រាអែលទទួលយកផែនការសន្តិភាព

គែរ ៖ ក្រុមហាម៉ាស និយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានស្នើ Board of Peace ដែលគាំទ្រដោយអាមេរិក ចាប់បង្ខំឱ្យអ៊ីស្រាអែលទទួលយកផែនការសន្តិភាព នៅតំបន់ហ្គាហ្សា។ ការស្នើនេះ ធ្វើឡើង បន្ទាប់ពីមេដឹកនាំហាម៉ាស់បានជួបពិភាក្សា ជាមួយលោក Jared Kushner ប្រតិភូរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងប្រទេសអេហ្ស៊ីប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ, ក្រុមហាម៉ាស់បានឱ្យដឹងថា «យើងបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិភាព និងបណ្តាប្រទេសសម្របសម្រួល ឱ្យបង្ខំភាគី អ៊ីស្រាអែល អនុវត្តនូវកាតព្វកិច្ចទាំងអស់របស់ខ្លួន ក្រោមដំណាក់កាលទីមួយ ដោយត្រូវតែ បញ្ចប់រាល់ការរំលោភបំពាន, បញ្ឈប់ការសម្លាប់ និងការវាយប្រហារ ព្រមទាំង អនុម័តលើផែនការសកម្មភាព ឬ Roadmap សម្រាប់ដំណាក់កាលទីពីរ នៃផែនការបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក»។ បើតាម Aljazeera, លោក ត្រាំ បានប្រកាសពីផែនការសកម្មភាព កាលពីខែមុន ដោយលើកឡើងថា វាជាជំហានរីកចម្រើនដ៏សំខាន់មួយ ក្នុងផែនការរបស់លោក ដើម្បីបញ្ចប់សង្គ្រាម ដែលភាគីទាំងពីរ គឺអ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមទទួលយក។…
-
លោក Trump បញ្ជាឱ្យយោធា អាមេរិក កាត់បន្ថយទំហំសមយុទ្ធជាមួយ កូរ៉េខាងត្បូង

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃ អាទិត្យ ថា រូបលោកបានបញ្ជាដោយផ្ទាល់ទៅកាន់ក្រសួងសង្គ្រាមអាមេរិក ឱ្យកាត់បន្ថយទំហំសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាជាមួយកូរ៉េខាងត្បូង ។ លោក ត្រាំ បានបញ្ជាក់លើបណ្តាញសង្គម Truth Social ថា ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីឆ្លើយតបការបដិសេធរបស់កូរ៉េខាងត្បូង ដែលមិនចូលរួមជាមួយអាមេរិកអំឡុងសង្គ្រាមនៅមជ្ឈិមបូព៌ា ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។ ម្យ៉ាងវិញទៀត ការកាត់បន្ថយទំហំសមយុទ្ធនេះទៀតសោត ក៏ដោយសារតែទំនាក់ទំនងល្អរបស់លោកជាមួយលោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ។ បើតាម NBC News, លោក ត្រាំ បានសង្កត់ធ្ងន់ថា ល្បែងសង្គ្រាមប្រចាំឆ្នាំខ្នាតធំរវាងអាមេរិក-កូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើងសប្តាហ៍នេះ ប្រៀបដូចការបញ្ជូនសញ្ញាមួយ ដែលមិនសមរម្យ និងអរិភាពទាំងស្រុងទៅកាន់កូរ៉េខាងជើង ។ មេដឹកនាំអាមេរិករូបនេះបន្ថែមថា ដោយផ្អែកលើការពិតដែលថា វាយឺតពេលក្នុងការលុបចោល ដូច្នេះលោកបានណែនាំរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ឱ្យកាត់បន្ថយការបញ្ចេញសាច់ដុំយោធារួមគ្នាជាមួយកូរ៉េខាងត្បូងយ៉ាងច្រើន ។ យ៉ាងណា ស្ថានទូតកូរ៉េខាងត្បូងប្រចាំទីក្រុងវ៉ាស៊ីនតោន និងកងកម្លាំងកូរ៉េខាងត្បូង ដែលទទួលបន្ទុកអនុវត្តសមយុទ្ធយោធានេះ…
-
អ៊ីរ៉ង់ឲ្យរង្វាន់៣ម៉ឺនដុល្លារ ដល់អ្នកអាចសម្លាប់ ឬ ចាប់ខ្លួនទាហានអាមេរិក

តេហេរ៉ង់ ៖ កងទ័ពជើងគោកនៃប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ស្មើនឹង ៣០,០០០ ដុល្លារអាមេរិក សម្រាប់ការសម្លាប់ ឬ ចាប់ខ្លួនទាហានអាមេរិក ម្នាក់ដោយប្រាក់រង្វាន់នេះនឹងត្រូវកើនឡើង ជាពីរដង ប្រសិនបើប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយស្ត្រី។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA, លោក Amir Hatami អគ្គមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ផែនការនេះត្រូវបានរៀបចំឡើងបន្ទាប់ពីមាន «ការស្នើសុំយ៉ាងច្រើន» ក្នុងការចូលរួម។ លោក Hatami បាននិយាយថា «ជនណាក៏ដោយដែលសម្លាប់ ឬចាប់ខ្លួន និងប្រគល់កងទ័ពឈ្លានពានអាមេរិកមកឱ្យ នឹងទទួលបានប្រាក់រង្វាន់ស្មើនឹង ៣០,០០០ ដុល្លារអាមេរិក ពីកងទ័ពនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់» ។ លោកបានបន្ថែមទៀតថា «ស្ត្រីអ៊ីរ៉ង់ ដែលមានភាពក្លាហាន ហើយបានអនុវត្តសកម្មភាពបែបនេះ នឹងទទួលបានប្រាក់រង្វាន់ទ្វេដង»។ បើតាម CNA, កន្លងមក មិនទាន់មានការពង្រាយកងទ័ពជើងគោកអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ង់ អំឡុងពេលសង្គ្រាមមជ្ឈិមបូព៌ានៅឡើយទេ លើកលែងតែ បេសកកម្មជួយសង្គ្រោះកងទ័ពអាកាសអាមេរិក ដែលត្រូវបាញ់ធ្លាក់ កាលពីខែមេសា តែប៉ុណ្ណោះ។ ចំនួនបុគ្គលិកយោធាអាមេរិកដែលបានពលីជីវិត ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមឡើង គឺមានចំនួន ១៧នាក់ ដោយករណីស្លាប់ថ្មីៗច្រើនបំផុតបានកើតឡើង…
-
មេដឹកនាំមីយ៉ាន់ម៉ា គ្រោងធ្វើដំណើរទៅកាន់រុស្ស៊ី ដើម្បីជួបពិភាក្សាជាមួយលោក ពូទីន

មូស្គូ ៖ វិមានក្រឹមឡាំង បានបញ្ជាក់កាលពីថ្ងៃ អាទិត្យ ថា ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោងឡាំង នៅថ្ងៃទី១៨ ខែសីហាខាងមុខ អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំមីយ៉ាន់ម៉ាមកកាន់ប្រទេសរុស្ស៊ី ។ បើតាម Moscow Times, ទំនាក់ទំនងការពារជាតិរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា គឺជាសម្ព័ន្ធភាពយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ ដែលបានរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ នៅមីយ៉ាន់ម៉ា ។ សម្រាប់មីយ៉ាន់ម៉ា, រុស្ស៊ីគឺជាខ្នងបង្អែកដ៏សំខាន់ទាំងលើផ្នែកសព្វាវុធ និងការទូត ដើម្បីទប់ទល់សម្ពាធអន្តរជាតិ និងការបះបោរក្នុងស្រុក ។ ចំណែកឯរុស្ស៊ីវិញ ទំនាក់ទំនងនេះជួយពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ យោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង, លោក ពូទីន និងលោក អោងឡាំង នឹងពិភាក្សាអំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា ទៅលើវិស័យផ្សេងៗ ព្រមទាំងបញ្ហានានាក្នុងតំបន់ និងអន្តរជាតិបច្ចុប្បន្ន ។ ទន្ទឹមគ្នា ឯកសារទ្វេភាគីមួយចំនួន ក៏ត្រូវបានរំពឹងថា នឹងត្រូវចុះហត្ថលេខាផងដែរ ។…
-
មីស៊ីលចិន អាចចាប់សញ្ញាកម្តៅយន្តហោះចម្បាំងបំបាំងកាយអាមេរិក F-22 និង F-35 បានជាក់លាក់រហូតដល់ ៩០%

ប៉េកាំង ៖ មីស៊ីលរបស់ប្រទេសចិន អាចមានសមត្ថភាពចាប់សញ្ញាកម្តៅរបស់យន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35 ផលិតដោយសហរដ្ឋអាមេរិក បានដោយស្វ័យប្រវត្តិ ជាមួយកម្រិតច្បាស់លាស់រហូតដល់ ៩០ភាគរយ ។ យន្តហោះ F-22 និង F-35 គឺជាយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ ដ៏ទំនើបរបស់សហរដ្ឋអាមេរិក ប៉ុន្តែពួកវាមានតួនាទី និងលក្ខណៈសម្បត្តិខុសគ្នាដាច់ ។ តួនាទីរបស់ F-22 គឺកម្ទេចយន្តហោះចម្បាំងសត្រូវ ខណៈ F-35 មានតួនាទីពហុមុខងារ គឺអាចវាយប្រហារទាំងលើអាកាស ដីគោក និងស៊ើបការណ៍ ។ បើតាម Interesting engineering, ក្រុមអ្នកស្រាវជ្រាវយោធាចិនបានអះអាងពីការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធស្វែងរកកម្ដៅប្រភេទថ្មី សម្រាប់បំពាក់លើគ្រាប់មីស៊ីល ដែលមានសមត្ថភាពអាចចាប់ និងកំណត់អត្តសញ្ញាណសញ្ញាកម្ដៅរបស់យន្តហោះចម្បាំងបំបាំងកាយអាមេរិក F-22 Raptor និង F-35 Lightning II បានដោយស្វ័យប្រវត្តិ ជាមួយកម្រិតត្រឹមត្រូវរហូតដល់ ៩០ភាគរយ ។ យោងតាមសារព័ត៌មានបច្ចេកវិទ្យាយោធាចិន, ដើម្បីអាចចាប់សញ្ញាកម្តៅរបស់យន្តហោះ F-22 និង F-35, ចិនបានប្រើប្រាស់ប្រព័ន្ធស្កែន infrared…
-
ក្រុមហ៊ុន Northrop Grumman បោះទុន ២,៥ ពាន់លានដុល្លារ ពន្លឿនការផលិតយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Northrop Grumman បានសម្រេចបោះទុនផ្ទាល់ខ្លួនទំហំ ២,៥ ពាន់លានដុល្លារ ដើម្បីពន្លឿនសមត្ថភាពផលិតកម្មផលិតយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយជំនាន់ទី៦ B-21 Raider ។ បើតាម Defence industry Europe, ការបោះទុនវិនិយោគបន្ថែមនេះ កើតឡើងចំពេលដែលកងទ័ពអាកាសអាមេរិកកំពុងវាយតម្លៃលើលទ្ធភាពបង្កើនល្បឿនផលិត និងពង្រីកចំនួនបញ្ជាទិញយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider ឱ្យលើសពី ១០០គ្រឿង ។ តាមរយៈកិច្ចព្រមព្រៀងតម្លៃ ៤,៥ ពាន់លានដុល្លារ ដែលធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន Northrop Grumman នឹងបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំ ២៥% ដើម្បីកាត់បន្ថយពេលវេលាផលិត និងដាក់យន្តហោះ B-21 Raider ចូលបំពេញបេសកកម្មឱ្យបានលឿនជាងមុន ។ យន្តហោះ B-21 កំពុងស្ថិតក្នុងដំណាក់កាលហោះហើរសាកល្បង និងផលិតកម្មក្នុងកម្រិតទាប ដោយយន្តហោះដំបូងត្រូវបានគ្រោងនឹងបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស Ellsworth ក្នុងរដ្ឋ South Dakota នៅអំឡុងឆ្នាំ២០២៧ ។ B-21 Raider គឺជាយន្តហោះដែលមានសមត្ថភាពទាំងផ្ទុកអាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាបំបាំងកាយជំនាន់ចុងក្រោយ ដែលធ្វើឱ្យសត្រូវពិបាកចាប់សញ្ញា ។ វាមានតម្លៃជិត…
-
យន្តហោះអគ្គិសនីធំបំផុតលើពិភពលោក បញ្ចប់ការហោះហើរសាកល្បងលើកដំបូង

ញូវយ៉ក ៖ យន្តហោះដើរថាមដោយអគ្គិសនីសុទ្ធធំបំផុតលើពិភពលោក បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្រោយបញ្ចប់ការហោះហើរពិសោធន៍លើកដំបូងដោយជោគជ័យ ក្នុងរយៈកម្ពស់រហូតដល់ ៣៣៥ម៉ែត្រ ។ យន្តហោះគំរូ Heart Aerospace X1 បានទទួលជោគជ័យកាលពីថ្ងៃទី១២ ខែសីហា នៅក្នុងការសាកល្បងហោះហើរ ការបត់បែនខ្លួនលើអាកាស និងការចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ Plattsburgh រដ្ឋ New York រយៈពេល ២៧ នាទី ក្រោមការត្រួតពិនិត្យពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ការហោះហើរនេះប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលចំណាយលុយអស់ត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះសម្រាប់ការសាកភ្លើង ។ បើតាម New Atlas, យន្តហោះគំរូ Heart Aerospace X1 រចនាឡើងបំពាក់ដោយប្រព័ន្ធកម្លាំងរុញច្រានអគ្គិសនីសុទ្ធ ដែលអាចបញ្ចេញថាមពលជាង ១មេហ្គាវ៉ាត់ ។ ដងខ្លួនរបស់វាមានប្រវែង ២៣ម៉ែត្រ ស្លាបប្រវែង ៣២ម៉ែត្រ និងមានទម្ងន់សរុបពេលហោះហើរផុតពីដីប្រហែល ១១,៣៤០គីឡូក្រាម ខណៈដែលទំហំរបស់វាប្រហាក់ប្រហែលនឹងយន្តហោះពាណិជ្ជកម្មទូទៅ ។ យន្តហោះគំរូ Heart Aerospace X1 គឺជាសមិទ្ធផលដ៏សំខាន់មួយ ដោយមានប្រវែងស្លាប ១០៦…
-
ប្រធាធិបតីអ៊ីរ៉ង់ទទួលស្គាល់ថា សង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល ប៉ះពាល់សេដ្ឋកិច្ចអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរ

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងកាលពីថ្ងៃ សៅរ៍ ថា សេដ្ឋកិច្ចអ៊ីរ៉ង់បានដាំក្បាលចុះយ៉ាងខ្លាំង ដោយសារតែការធ្លាក់ចុះប្រាក់ចំណូលពីការលក់ប្រេង និងការបំផ្លិចបំផ្លាញរោងចក្រឧស្សាហកម្មជាច្រើន ។ លោក Pezeshkian បានទទួលស្គាល់ជាសាធារណៈអំពីវិបត្តិសេដ្ឋកិច្ចអ៊ីរ៉ង់ បន្ទាប់ពីសាធារណរដ្ឋឥស្លាមមួយនេះ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល ដែលផ្ទុះឡើងកាលពីចុងខែកុម្ភៈ ។ បើតាម Anadolu, មេដឹកនាំអ៊ីរ៉ង់រូបនេះ បានរៀបរាប់ថា ការកើនឡើងនៃតម្លៃទំនិញ គឺបណ្តាលមកពីថ្លៃចំណាយខ្ពស់ និងការធ្លាក់ចុះប្រាក់ចំណូលរដ្ឋ ដែលជាផលវិបាកនៃការធ្លាក់ចុះបរិមាណលក់ប្រេង ។ លោក Pezeshkian បញ្ជាក់ថា កាលពីមុន យើងធ្លាប់លក់ប្រេងបាន ប៉ុន្តែពេលនេះ យើងមិនអាចលក់វាបានទៀតទេ ដោយសារការបិទខ្ទប់ផ្លូវទឹក និងទណ្ឌកម្មសេដ្ឋកិច្ច ។ លោកបន្ថែមថា ការខូចខាតរោងចក្រឧស្សាហកម្មរបស់អ៊ីរ៉ង់ អំឡុងសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល ក៏បានអូសទាញស្ថានភាពសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចូលជ្រៅទៅក្នុងវិបត្តិ ពីព្រោះគូរសត្រូវទាំងពីរបានព្រួតគ្នាវាយប្រហារតម្រង់គោលដៅ និងបំផ្លាញរោងចក្រជាច្រើន ។ លោកបានសង្កត់ធ្ងន់ថា ការខូចខាតទាំងនេះ បានប៉ះពាល់ដល់ប្រាក់ចំណូលពន្ធរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ ដោយសារតែរដ្ឋមិនអាចប្រមូលពន្ធពីរោងចក្រឧស្សាហកម្មបានទៀតទេ ផ្ទុយទៅវិញ រដ្ឋាភិបាលត្រូវចំណាយទុនជាតិ ដើម្បីជួយឧបត្ថម្ភដល់រោងចក្រទាំងនោះ…
-
កូរ៉េខាងត្បូង ស្នើចរចាជាមួយ កូរ៉េខាងជើង ដើម្បីពន្លត់ភ្លើងសង្គ្រាមកូរ៉េជាផ្លូវការ

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កាលពីថ្ងៃ សៅរ៍ បានស្នើចង់ឱ្យមានកិច្ចចរចាជាមួយកូរ៉េខាងជើង ដើម្បីបិទបញ្ចប់ជាផ្លូវការសង្គ្រាមកូរ៉េ ។ លោក Lee បានស្នើបែបនេះ នៅក្នុងសុន្ទរកថារបស់លោក អំឡុងពិធីរំលឹកខួប នៃការរំដោះឧបទ្វីបកូរ៉េចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុន កាលពីឆ្នាំ១៩១០-១៩៤៥ ។ ហើយសំណើនេះ ក៏កើតឡើងចំពេលដែលកូរ៉េខាងជើងកំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ព្រមទាំងអះអាងពីឋានៈរបស់ខ្លួនជា “មហាអំណាចនុយក្លេអ៊ែរ” ដែលមិនអាចបកត្រឡប់ក្រោយវិញដាច់ខាត ។ បើតាម AFP, លោកប្រធានាធិបតី Lee និយាយថា ចូរយើងបោះបង់ចោលចេតនាគំរាមកំហែងគ្នាទៅវិញទៅមក ហើយចាប់ផ្តើមការពិភាក្សា ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយនេះ ក្នុងនាមជាភាគីពាក់ព័ន្ធដោយផ្ទាល់ ។ មេដឹកនាំកូរ៉េខាងត្បូងមានវ័យ៦២ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា តាមរយៈនេះ ក៏អាចមានការពិភាក្សាផងដែរ អំពីវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ឈប់ការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ចាប់តាំងពីឡើងកាន់អំណាចកាលពីខែមិថុនា ឆ្នាំ២០២៥ លោកប្រធានាធិបតី Lee ត្រូវបានមើលឃើញថា ជាប្រធានាធិបតីប្រកាន់ជំហរទន់ភ្លន់ចំពោះកូរ៉េខាងជើង ដោយលោកបានផ្តល់សំណើបើកកិច្ចចរចា ដោយគ្មានលក្ខខណ្ឌដល់ទីក្រុងព្យុងយ៉ាង ដែលជាប្រទេសជិតខាងមានអាវុធនុយក្លេអ៊ែរ ។ បើតាមបច្ចេកទេស, ប្រទេសកូរ៉េទាំងពីរ…
-
សេតវិមាន ៖ លោក ត្រាំ និយាយលេងសើចប៉ុណ្ណោះ រឿងដាក់ច្រកសមុទ្រ ហ័រមូស ជាទឹកដីរបស់អាមេរិក

វ៉ាស៊ីនតោន ៖ មន្រ្តីជាន់ខ្ពស់សេតវិមាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ ពាក់ព័ន្ធនឹងការប្រកាសថា នឹងដាក់ច្រកសមុទ្រ ហ័រមូស ជាដែនដីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ។ បើតាមប្រភពពីមន្រ្តីជាន់ខ្ពស់សេតវិមាន, លោក Brian Schwartz អ្នកយកព័ត៌មានរបស់ Wall Street Journal បានបញ្ជាក់តាមបណ្តាញសង្គម X ថា លោកប្រធានាធិបតី ត្រាំ មិនដែលបានជួបប្រជុំជាមួយក្រុមទីប្រឹក្សា ដើម្បីពិភាក្សាអំពីចំណាត់ការនេះឡើយ ។ លោក Schwartz និយាយថា លោកប្រធានាធិបតី ត្រាំ មិនបានប្រជុំជាមួយក្រុមទីប្រឹក្សាអំពីការប្រកាសដាក់ច្រកសមុទ្រ ហ័រមូស ជាដែនដីរបស់សហរដ្ឋអាមេរិក ក្រោយបញ្ចប់សង្គ្រាមនោះទេ ហើយលោកគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅទីក្រុងញូវយ៉ក ។ យ៉ាងណា មន្ត្រីយោធាអ៊ីរ៉ង់បានប្រកាសតវ៉ាប្រឆាំងនឹងការអះអាងរបស់លោកប្រធានាធិបតី ត្រាំ ហើយទីបញ្ជាការយោធាកណ្តាលរបស់អ៊ីរ៉ង់ បានហៅការអះអាងអំពីការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើផ្លូវទឹកយុទ្ធសាស្រ្តនេះថា ជា “ការភូតកុហក និងការប្រឌិតដែលគ្មានមូលដ្ឋាន” ។ ច្រកសមុទ្រ ហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងយុទ្ធសាស្ត្រប្រហែល ២០…