Category: ព័ត៌មានអន្តរជាតិ

  • លោក ពូទីន គំរាមសងសឹកប្រទេសលោកខាងលិច ជុំវិញការរឹបអូសនាវាពាណិជ្ជកម្មរុស្ស៊ី

    លោក ពូទីន គំរាមសងសឹកប្រទេសលោកខាងលិច ជុំវិញការរឹបអូសនាវាពាណិជ្ជកម្មរុស្ស៊ី

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃ ពុធ បានគំរាមសងសឹកប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងការរឹបអូសនាវាពាណិជ្ជកម្មរបស់រុស្ស៊ី ដោយលោកបានពិពណ៌នាសកម្មភាពទាំងនោះថា ជា “អំពើចោរសមុទ្រ” ។ នៅពេលចុះពិនិត្យមើលនាវាចម្បាំងរុស្ស៊ី ដែលកំពុងចូលរួមសមយុទ្ធជើងទឹកនៅតំបន់ប៉ាស៊ីហ្វិក លោក ពូទីន បានពិពណ៌នាចំណាត់ការរបស់ប្រទេសលោកខាងលិច ជុំវិញការរឹបអូសនាវាពាណិជ្ជកម្ម ដែលមានជាប់ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីថា ជា “ការរំលោភលើច្បាប់សមុទ្រអន្តរជាតិ” ។ បើតាម AP, មេដឹកនាំរុស្ស៊ីរូបនេះ សង្កត់ធ្ងន់ថា ទង្វើរបស់ប្រទេសលោកខាងលិច គឺវាគ្មានអ្វីក្រៅពីអំពើចោរសមុទ្រ និងការប្លន់នោះទេ ។ ប្រសិនបើសកម្មភាពនេះនៅតែបន្តកើតមាន នោះយើងនឹងបង្ខំចិត្តសងសឹកវិញក្នុងទម្រង់ដូចគ្នាដែរ ។ លោក ពូទីន ដែលមានវ័យ៧៣ឆ្នាំរូបនេះ អះអាងថា ការឆ្លើយតបរបស់រុស្ស៊ីមិនចាំបាច់ធ្វើឡើងតែនៅក្នុងដែនទឹកដែលនាវារុស្ស៊ីត្រូវគេរឹបអូសនោះទេ ប៉ុន្តែរុស្ស៊ីក៏អាចនឹងសងសឹកនៅតំបន់ណាមួយ ដែលរុស្ស៊ីមើលឃើញថាចាំបាច់ និងសមស្រប រួមទាំងនៅតំបន់ប៉ាស៊ីហ្វិកផងដែរ ។ ប្រទេសរុស្ស៊ី ត្រូវបានគេជឿជាក់ថា បានប្រើប្រាស់នាវារាប់រយគ្រឿង ដើម្បីគេចវេះពីទណ្ឌកម្មអន្តរជាតិ ដែលត្រូវបានដាក់ចេញ បន្ទាប់ពីលោកប្រធានាធិបតី ពូទីន បានចេញបញ្ជាបញ្ជូនកងទ័ពចូលឈ្លានពានទឹកដីប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២…

  • ៤០ ប្រទេសចេញសេចក្តីថ្លែងការណ៍រួម ប្រឆាំងការបាញ់សាកល្បងមីស៊ីល គ្មានការជូនដំណឹងជាមុន

    ៤០ ប្រទេសចេញសេចក្តីថ្លែងការណ៍រួម ប្រឆាំងការបាញ់សាកល្បងមីស៊ីល គ្មានការជូនដំណឹងជាមុន

    បរទេស ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តប្រហែល ៤០ ប្រទេសផ្សេងទៀតកាលពីថ្ងៃអង្គារ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយព្រមានអំពីគ្រោះថ្នាក់នៃការបាញ់សាកល្បងមីស៊ីលផ្លោង ដោយគ្មានការជូនដំណឹងជាមុន ។ បើតាម AFP, សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្នុងរយៈពេលមួយខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនបានបាញ់សាកល្បងមីស៊ីល ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងតំបន់ប៉ាស៊ីហ្វិក ។ សេចក្តីថ្លែងការណ៍រួម ដែលចេញដោយបណ្តាប្រទេសមកពីតំបន់អឺរ៉ុប និង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រៀបរាប់ថា «ការធ្វើតេស្តមីស៊ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដោយគ្មានការជូនដំណឹងជាមុន និងព័ត៌មានលម្អិតគ្រប់គ្រាន់ គឺជាសកម្មភាពដ៏គ្រោះថ្នាក់ និងបង្កការរំខានដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសនានា ដែលស្ថិតនៅក្បែរទីតាំងសាកល្បងទាំងនោះ»។ បណ្តាប្រទេសទាំងនោះ លើកឡើងថា «សកម្មភាពនេះបង្កើនហានិភ័យនៃការយល់ច្រឡំ ឬការគណនាខុស ប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខសកល ហើយមិនស្របទៅនឹងការទទួលខុសត្រូវដែលភ្ជាប់មកជាមួយការមានសមត្ថភាពមីស៊ីលរយៈចម្ងាយឆ្ងាយនោះទេ» ។ សេចក្តីថ្លែងការណ៍នេះបានអំពាវនាវឱ្យប្រទេសទាំងអស់ផ្តល់ការជូនដំណឹង យ៉ាងហោចណាស់ ២៤ ម៉ោង មុនពេលធ្វើការបាញ់សាកល្បង ដោយរួមបញ្ចូលទាំងប្រភេទមីស៊ីលដែលត្រូវបាញ់ ក៏ដូចជា ពេលវេលាដែលបានគ្រោងទុក, ទីតាំង និងទិសដៅនៃការបាញ់ ។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា «ប្រទេសនានាក៏គួរតែផ្តល់ការជូនដំណឹងច្បាស់លាស់ដល់អ្នកបើកយន្តហោះ និង បុគ្គលិកបម្រើការលើយន្តហោះ ដោយអនុលោមតាមស្តង់ដារអន្តរជាតិ ដើម្បីកាត់បន្ថយហានិភ័យ…

  • អ៊ីរ៉ង់ ប្រកាសផលិតមីស៊ីលបាញ់ផ្លោងត្រង់ចូលដល់ដី អាមេរិក, អ្នកវិភាគថា កូរ៉េខាងជើង ជាអ្នកជួយផ្តល់បច្ចេកវិទ្យា

    អ៊ីរ៉ង់ ប្រកាសផលិតមីស៊ីលបាញ់ផ្លោងត្រង់ចូលដល់ដី អាមេរិក, អ្នកវិភាគថា កូរ៉េខាងជើង ជាអ្នកជួយផ្តល់បច្ចេកវិទ្យា

    តេហេរ៉ង់ ៖ អ៊ីរ៉ង់បានប្រកាសពីផែនការផលិតមីស៊ីលផ្លោងមានរយៈចម្ងាយរហូតដល់ ១ ម៉ឺន ៥ ពាន់គីឡូម៉ែត្រ ដែលអាចហោះផ្លោងចូលទៅដល់ទឹកដីសហរដ្ឋអាមេរិក ។ នេះបើតាមការអះអាងរបស់លោក Abdolnabi Mousavifard តំណាងរបស់មេដឹកនាំកំពូលអ៊ីរ៉ង់កាលពីថ្ងៃអង្គារ ។ លោក Abdolnabi Mousavifard រៀបរាប់ថា ដើម្បីវាយប្រហារទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវយ៉ក, អ៊ីរ៉ង់តម្រូវឱ្យមានមីស៊ីលដែលមានរយៈចម្ងាយហោះហើរ យ៉ាងហោចណាស់ប្រហែល ១ ម៉ឺនគីឡូម៉ែត្រ ។ បើតាមទីភ្នាក់ងារព័ត៌មាន UNN, បច្ចុប្បន្ន មីស៊ីលផ្លោងដែលមានរយៈចម្ងាយឆ្ងាយបំផុតរបស់អ៊ីរ៉ង់ ជាមីស៊ីលប្រភេទ Khorramshahr ដែលត្រូវបានគេអះអាងថា មានរយៈចម្ងាយហោះហើរ ៤ ពាន់គីឡូម៉ែត្រ ។ ប្រភពដដែលបញ្ជាក់ថា ក្នុងករណីដែលអ៊ីរ៉ង់ផលិតបានប្រព័ន្ធមីស៊ីលផ្លោងឆ្លងទ្វីបដែលមានរយៈចម្ងាយ ដល់ ១ ម៉ឺន ៥ ពាន់គីឡូម៉ែត្រមែននោះ វានឹងក្លាយជាជំហានបច្ចេកវិទ្យាដ៏ខ្លាំងក្លារបស់ទីក្រុងតេហេរ៉ង់ ។ ការណ៍នេះ ត្រូវបានអ្នកវិភាគយោធានៅ Defense Express ជឿជាក់ថា អ៊ីរ៉ង់អាចនឹងទទួលបានបច្ចេកវិទ្យាសំខាន់ៗពីកូរ៉េខាងជើង ពីព្រោះ មីស៊ីលអ៊ីរ៉ង់ Khorramshahr ដែលមានស្រាប់…

  • អ៊ុយក្រែនប្រគល់សំណើបញ្ចប់សង្គ្រាម ទៅឱ្យសហរដ្ឋអាមេរិក

    អ៊ុយក្រែនប្រគល់សំណើបញ្ចប់សង្គ្រាម ទៅឱ្យសហរដ្ឋអាមេរិក

    កៀវ ៖ អ៊ុយក្រែនបានប្រគល់ទៅឱ្យសហរដ្ឋអាមេរិកនូវសំណើផែនការមួយ ដើម្បីបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអង្គារ។ នៅក្នុងសុន្ទរកថាជាវីដេអូមួយ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងបានបញ្ជូនសំណើរបស់យើងទៅកាន់ភាគីសហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកអាចជួយពង្រឹងការការពាររបស់យើង តាមរយៈការផ្ដល់ឱ្យមុនគេបំផុតនោះគឺការការពារដែនអាកាស និងដាក់សម្ពាធលើរុស្ស៉ី»។ បើតាម CNA, ការប្រកាសរបស់លោក ហ្សេលេនស្គីអំពីសំណើសម្រាប់កិច្ចចរចាសន្តិភាពដែលបានជាប់គាំងមួយផ្នែកធំ ចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងមក កើតមានឡើងចំពេលមានសេចក្ដីរាយការណ៍ពីរុស្ស៉ី និងអ៊ុយក្រែនថាក្រុមអ្នកចរចាអាមេរិកនឹងធ្វើដំណើរទស្សនកិច្ចក្នុងពេលឆាប់ៗទៅកាន់ប្រទេសទាំង២។ គួរឲ្យដឹងថា បេសកជនពិសេសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូលើកចុងក្រោយបំផុត កាលពីខែមករា ឆ្នាំ២០២៦ និងមិនទាន់ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងកៀវនៅឡើយទេ៕ ប្រភព CNA ប្រែសម្រួល ៖ សារ៉ាត

  • មនុស្សស្លាប់ព្រោះរញ្ជួយដីនៅកូឡុំប៊ី កើនលើស២៥០នាក់

    មនុស្សស្លាប់ព្រោះរញ្ជួយដីនៅកូឡុំប៊ី កើនលើស២៥០នាក់

    បូហ្គោតា ៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៤រ៉ិចទ័រ ដែលបានកើតឡើងនៅប្រទេស កូឡុំប៊ី កាលពីដើមសប្ដាហ៍នេះ បានផ្តាច់អាយុជីវិតមនុស្ស កើនលើស ២៥០នាក់ហើយ។ យ៉ាងណា ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តធ្វើប្រតិបត្តិការជួយសង្រ្គោះ និងស្វែងរកអ្នកដែលអាចនៅមានជីវិតកំពុងជាប់នៅក្រោមគំនរបែកបាក់។ បើតាមសេចក្ដីរាយការណ៍ពីបណ្ដាទីក្រុងរងផលប៉ះពាល់ ចំនួនអ្នកស្លាប់បានកើនដល់ ២៥៤នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។ អាកាសយានដ្ឋានចំនួន៣ នៅតែបន្តបិទទ្វារនៅឡើយ ហើយតំបន់ជាច្រើនផ្សេងទៀតជាពិសេស Choco ប្រជាជននៅតែបន្តខ្វះខាតហ្គាស ទឹក អគ្គិសនី និងផ្លូវថ្នល់សំខាន់ៗមួយចំនួនត្រូវបានបិទចរាចរណ៍ជាបណ្ដោះអាសន្ន។ គ្រោះរញ្ជួយដីនេះដែរបានបណ្ដាលឱ្យអគារ ផ្ទះ សាលារៀន និងមន្ទីរពេទ្យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាក់រលំ ឬរងការខូចខាត។ គ្រោះរញ្ជួយដី៧,៤រ៉ិចទ័រ និងមានជម្រៅ ១០៧គីឡូម៉ែត្រនៅក្នុងដី ត្រូវបានក្រុមមន្ត្រីកូឡុំប៊ីចាត់ទុកថាជាគ្រោះរញ្ជួយដីដ៏សាហាវបំផុតដែលបានវាយប្រហារលើប្រទេសរបស់ពួកគេ ក្នុងរយៈពេលជាង១សតវត្សរ៍មកនេះ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

  • ក្រុមហ៊ុនអវកាសវៀតណាម ចាប់ដៃ SpaceX គ្រោងបញ្ជូនផ្កាយរណបដំបូងទៅទីអវកាស

    ក្រុមហ៊ុនអវកាសវៀតណាម ចាប់ដៃ SpaceX គ្រោងបញ្ជូនផ្កាយរណបដំបូងទៅទីអវកាស

    ហាណូយ ៖ ក្រុមហ៊ុនអវកាសឯកជន Vinspace របស់វៀតណាម ប្រកាសថា ខ្លួននឹងចាប់ដៃគូជាមួយក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី Elon Musk ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិថី ។ ក្រុមហ៊ុន Vinspace បានបញ្ជាក់កាលពីថ្ងៃ អង្គារ ថា ខ្លួននឹងប្រើប្រាស់កម្មវិធី Transporter របស់ក្រុមហ៊ុន SpaceX ដើម្បីបញ្ជូនផ្កាយរណបផលិតក្នុងស្រុករបស់វៀតណាមទៅកាន់គន្លងតារាវិថី នៅត្រីមាសទី ២ ក្នុងឆ្នាំ ២០២៧ ។ យោងតាមក្រុមហ៊ុនអវកាសដែលមានមូលដ្ឋាននៅទីក្រុងហាណូយមួយនេះ, បេសកកម្មនេះដែរ នឹងអនុញ្ញាតឲ្យមានការសាកល្បងបច្ចេកវិទ្យារបស់ Vinspace នៅក្នុងស្ថានភាពពិភពលោកពិតប្រាកដ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបច្ចេកវិទ្យាអវកាសពាណិជ្ជកម្ម ។ តាមរយៈកិច្ចព្រមព្រៀងនេះទៀតសោត ក្រុមហ៊ុន Vinspace នឹងទទួលខុសត្រូវលើកិច្ចការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត និងប្រតិបត្តិការផ្កាយរណប បន្ទាប់ពីការបាញ់បង្ហោះទៅកាន់ទីអវកាស ។ លោក Vu Trong Thu អគ្គនាយកក្រុមហ៊ុន VinSpace បានអះអាងថា កិច្ចសន្យាជាមួយ SpaceX ជាការបោះជំហានទៅមុខដ៏សំខាន់មួយ…

  • លោក ហ្សេលេនស្គី ចោទ រុស្ស៊ី បាញ់មីស៊ីល កូរ៉េខាងជើង វាយប្រហារ អ៊ុយក្រែន

    លោក ហ្សេលេនស្គី ចោទ រុស្ស៊ី បាញ់មីស៊ីល កូរ៉េខាងជើង វាយប្រហារ អ៊ុយក្រែន

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃ អង្គារ បានចង្អុលមុខរុស្ស៊ីចំៗ ថាបានប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើង វាយប្រហារយ៉ាងសាហាវសម្លាប់មនុស្សដល់ទៅ ១០នាក់ និងរាប់សិបនាក់ទៀតរងរបួស ។ យោងតាមចារកម្មយោធាអ៊ុយក្រែន, ប្រព័ន្ធរ៉ាដាចាប់បានសញ្ញាហោះហើររបស់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីប្រភេទ KN-23 ឬ KN-24 របស់កូរ៉េខាងជើង ។ មីស៊ីលទាំងនេះ មានក្បាលគ្រាប់ធំជាង និងបាញ់បានឆ្ងាយជាងមីស៊ីល អ៊ីស្កាន់ឌើIskander របស់រុស្ស៊ី ។ ចំណែកការស្ទាក់ចាប់ពួកវាមានការលំបាកខ្លាំង ហើយមានតែសំណាញ់មេឃ Patriot ដែលផលិតដោយអាមេរិកតែមួយគត់ ទើបអាចបាញ់ទម្លាក់វាបាន ។ ក្រៅពីចោទរុស្ស៊ីប្រើមីស៊ីលកូរ៉េខាងជើង, លោកប្រធានាធិបតី ហ្សលេនស្គី ក៏បានអះអាងដែរថា រុស្ស៊ីកំពុងរៀបចំផែនការចល័តទ័ពថ្មីនៅរដូវស្លឹកឈើជ្រុះ ក្នុងគោលបំណងអូសបន្លាយការធ្វើសង្គ្រាម ហើយកងទ័ពមួយចំនួនដែលដាក់ពង្រាយមកពីកូរ៉េខាងជើង ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា ការចល័តទ័ពនេះ នឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតសភារបស់ប្រទេសរុស្ស៊ី នៅខែកញ្ញាខាងមុខ ។ បើតាមការលើកឡើងលោក ហ្សេលេនស្គី, កូរ៉េខាងជើងបានសម្រេចចិត្តបញ្ជូនកងទ័ពរាប់ម៉ឺននាក់ទៅកាន់ទឹកដីរុស្ស៊ី ដើម្បីចូលរួមសង្គ្រាមនៅអ៊ុយក្រែន ៕ ប្រភព ៖ AFP…

  • អូស្រ្តាលី និងវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការយោធាទប់ទល់ឥទ្ធិពល ចិន

    អូស្រ្តាលី និងវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការយោធាទប់ទល់ឥទ្ធិពល ចិន

    កង់បេរ៉ា ៖ មេដឹកនាំអូស្រ្តាលី និងវៀតណាម កាលពីថ្ងៃ អង្គារ បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីឱ្យកាន់តែរឹងមាំ ចំពេលមានការព្រួយបារម្ភអំពីការពង្រីកឥទ្ធិពលរបស់មហាយក្សចិន ទាំងក្នុងតំបន់ប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង ។ ថ្លែងក្នុងសន្និសិទរួមគ្នាជាមួយមេដឹកនាំវៀតណាម លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី Anthony Albanese និយាយថា ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាប្រឈមនានា និងភាពតានតឹងមួយចំនួនដែលតំបន់កំពុងជួបប្រទះ ។ លោកថា ទាំងអូស្រ្តាលី និងវៀតណាម ចង់ឃើញតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយ ដែលមានសន្តិភាព ស្ថិរភាព និងពោលពេញដោយភាពសប្បាយរុងរឿង ។ ចំណែកប្រធានាធិបតីវៀតណាម លោក To Lam ក្នុងដំណើរបំពេញទស្សនកិច្ចលើកដំបូងមកកាន់អូស្រ្តាលី បានប្រាប់អ្នកសារព័ត៌មានថា រូបលោក និងលោកនាយករដ្ឋមន្រ្តី Albanese កំពុងស្វែងរកលំហនៃកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ។ ជាមួយគ្នានេះ លោកស្រី Huong Le Thu អ្នកជំនាញកិច្ចការវៀតណាម និងជាប្រធានក្រុមប្រឹក្សាប្រឹក្សានៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម និយាយថា ភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន ក៏ដូចជាឆ្លើយតបការព្រួយបារម្ភ ជុំវិញការបង្កើនអំណាចយោធារបស់ចិន ជាពិសេសការគៀបសង្កត់ផ្នែកសេដ្ឋកិច្ច និងពន្ធគយពីសំណាក់អាមេរិក និងចិន ។ លោកស្រីបន្ថែមថា…

  • លោក Trump ថា អ៊ីរ៉ង ប្រឈមជម្រើសពីរ គឺការដួលរលំសេដ្ឋកិច្ច និងរងការវាយប្រហារទ្រង់ទ្រាយធំ

    លោក Trump ថា អ៊ីរ៉ង ប្រឈមជម្រើសពីរ គឺការដួលរលំសេដ្ឋកិច្ច និងរងការវាយប្រហារទ្រង់ទ្រាយធំ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ប្រទេសអ៊ីរ៉ង់កំពុងប្រឈមមុខនឹងជម្រើសចំនួនពីរ ក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក ទី១គឺការដួលរលំសេដ្ឋកិច្ច និងទី២គឺរងការវាយប្រហារទ្រង់ទ្រាយធំ ។ ក្នុងបទសម្ភាសន៍ជាមួយ Real America’s Voice តាមទូរស័ព្ទ ដែលចាក់ផ្សាយកាលពីថ្ងៃ ចន្ទ, លោក ត្រាំ បាននិយាយថា លោកកំពុងស្ថិតក្នុងការចរចា ប៉ុន្តែភាគីអ៊ីរ៉ង់ គឺជា “អ្នកចរចាដ៏ពូកែបោកប្រាស់” ។ ជាមួយគ្នានេះ លោក ត្រាំ បានច្រានចោលការព្រួយបារម្ភនានា ជុំវិញការខ្វះខាតគ្រាប់រំសេវ ដោយលោកនិយាយថា អាមេរិកកំពុងផលិតគ្រាប់បន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបានទម្លាក់កំហុសនេះលើអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា យើងគ្មានបញ្ហាជាមួយគ្រាប់រំសេវទេ ប៉ុន្តែគ្រាន់តែមានតិចប៉ុណ្ណោះ ហើយយើងកំពុងផលិតបន្ថែមយ៉ាងសន្ធឹកសន្ធាប់ ។ លោកថា បញ្ហានេះ គឺដោយសារតែលោក បៃដិន បានផ្តល់ជំនួយទំហំ ៣០០ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន ។ បើតាមកាសែតរ៉យទ័រ, កងទ័ពអាមេរិកបានប្រើប្រាស់ស្ទើរតែអស់ស្តុកនូវមីស៊ីលវាយប្រហារចម្ងាយឆ្ងាយមានភាពជាក់លាក់កម្រិតខ្ពស់…

  • ឥណ្ឌូណេស៊ី ជាប្រទេសអាស៊ានដំបូងគេ អាចផលិតនាវាមុជទឹកដោយខ្លួនឯង

    ឥណ្ឌូណេស៊ី ជាប្រទេសអាស៊ានដំបូងគេ អាចផលិតនាវាមុជទឹកដោយខ្លួនឯង

    ហ្សាកាតា ៖ ឥណ្ឌូណេស៊ី បានក្លាយជាប្រទេសអាស៊ានដំបូងគេ ដែលអាចផលិតនាវាមុជទឹកដោយខ្លួនឯង បន្ទាប់ពីក្រុមហ៊ុនផលិតនាវារដ្ឋឥណ្ឌូណេស៊ី PT PAL ចាប់ផ្ដើមពិធីកាត់ដែកដំបូងនៅឯទីតាំងផលិតនាវាក្នុងទីក្រុង Surabaya ខេត្តជ្វាខាងកើត កាលពីថ្ងៃទី៧ ខែសីហា ។ បើតាម Naval News, នាវាមុជទឹកនេះមានឈ្មោះ Scorpene ហើយនឹងដំណើរការដោយម៉ាស៊ីនម៉ាស៊ូតលាយអគ្គិសនី ។ វាមានប្រវែងជិត ៧២ ម៉ែត្រ និងមានទម្ងន់ប្រហែលពី ១,៦០០ ទៅ ២ ពាន់តោន ហើយអាចផ្ទុកក្រុមនាវិករហូតដល់ ៣៥ នាក់ ។ ជាមួយគ្នានេះ វាមានសមត្ថភាពរត់លើផ្ទៃទឹកក្នុងល្បឿនជាង ៣៧ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចជ្រមុជទឹកក្នុងជម្រៅប្រហែល ៣០០ ម៉ែត្រ ជាមួយនឹងសមត្ថភាពបំពេញបេសកកម្មបាន ៨០ ថ្ងៃក្នុងមួយលើក និងចម្ងាយជាង ៣ ម៉ឺន ៣ ពាន់គីឡូម៉ែត្រ ។ វាអាចផ្ទុកគ្រាប់ធុនធ្ងន់ចំនួន ១៨ គ្រាប់ និងមានកាណុងកាំភ្លើងចំនួន ៦ ដើម…