-
ប៉ាណាម៉ាធ្វើប្រតិបត្តិការយោធា បន្ទាប់ពីការវាយប្រហារនៅប្រទេសជិតខាង

ប៉ាណាម៉ា ៖ ប្រទេស ប៉ាណាម៉ា កាលពីថ្ងៃអាទិត្យ បានបើកប្រតិបត្តិការយោធា នៅជិតតំបន់ព្រំដែន បន្ទាប់ពីមានការវាយប្រហារ នៅក្នុងប្រទេសកូឡុំប៊ី ដែលស្ថិតនៅក្បែរខាង។ សមាជិកនៃកងកម្លាំងការពារព្រំដែនជាតិរបស់ប៉ាណាម៉ា ហៅកាត់ SENAFRONT បានឈរយាមនៅមូលដ្ឋានយោធា និងធ្វើការល្បាតតាមទូក នៅជិតព្រំដែនកូឡុំប៊ី មុនពេលចាប់ផ្តើមប្រតិបត្តិការដែលមានឈ្មោះថា “Operacion Escudo de Acero Fase 5” ឬ ប្រតិបត្តិការខែលដែក ដំណាក់កាលទី ៥។ ប្រទេសប៉ាណាម៉ាបានពង្រឹងវត្តមានកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នៅតាមបណ្តោយព្រំដែនជាប់នឹងប្រទេសកូឡុំប៊ី នៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី គឺ លោក Abelardo de la Espriella ដែលបានសន្យាថា នឹងបង្ក្រាបក្រុមប្រដាប់អាវុធនានា។ ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រតិបត្តិការនេះមានគោលបំណងពង្រឹងវត្តមានរបស់រដ្ឋ នៅក្នុងតំបន់យុទ្ធសាស្ត្រសម្រាប់សន្តិសុខជាតិ និងអនុវត្តនីតិរដ្ឋ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយដែលអាចបង្កហានិភ័យដល់សន្តិសុខ និងសន្តិភាពរបស់ប្រជាជន»។ ប្រទេសប៉ាណាម៉ា និងកូឡុំប៊ី មានព្រំដែនជាប់គ្នា កាត់តាមតំបន់ព្រៃ Darien ដែលជាកន្លែងដែលក្រុមប្រដាប់អាវុធនានា ធ្លាប់បានធ្វើសកម្មភាព កន្លងមក៕ ប្រភព ៖…
-
ហ៊ូទី វាយប្រហារស្លាប់មនុស្ស ១១នាក់ នៅយ៉េមែន និង រោងចក្រចម្រាញ់ប្រេង អារ៉ាប៊ី សាអូឌីត

សាណា ៖ ការវាយប្រហាររបស់ក្រុមហ៊ូទី (Houthi) កាលពីថ្ងៃអាទិត្យ បានសម្លាប់មនុស្ស ១១នាក់ នៅយ៉េមែន និង កំណត់គោលដៅលើរោងចក្រចម្រាញ់ប្រេងរបស់ ប្រទេស អារ៉ាប៊ី សាអូឌីត។ នេះបើតាមប្រភពពីប្រទេសយេម៉ែន។ ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ជាបន្តបន្ទាប់ ទៅលើរោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប៊ី សាអូឌីត នៅលើឆ្នេរសមុទ្រក្រហម។ ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្រមួយ នៅក្នុងទីក្រុងកំពង់ផែ Mokha របស់យេម៉ែន បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីថ្ងៃទី៩ ខែសីហា បានសម្លាប់ពលរដ្ឋស៊ីវិល ៣នាក់ និង បុគ្គលិកយោធា ៨នាក់ ខណៈមនុស្ស ៣២នាក់ផ្សេងទៀតបានរងរបួស។ លោក Yahya Saree អ្នកនាំពាក្យផ្នែកយោធារបស់ក្រុមហ៊ូទី បានថ្លែងថា ក្រុមនេះបានវាយប្រហារទៅលើកងទ័ព និងសម្ភារៈយោធារបស់ «សត្រូវអារ៉ាប៊ីសាអូឌីត» នៅក្នុងតំបន់នោះ ដោយប្រើប្រាស់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drones)។ គួរបញ្ជាក់ថា បទឈប់បាញ់រយៈពេលជាច្រើនឆ្នាំ នៅក្នុងសង្គ្រាមស៊ីវិលយេម៉ែន រវាងក្រុមហ៊ូទី និង…
-
ប៊ុលហ្គារីកោះហៅទូតអ៊ុយក្រែន ជុំវិញការផ្ទុះដ្រូន នៅលើទឹកដីខ្លួន

សូហ្វ៊ីយ៉ា ៖ ក្រសួងការបរទេសប៊ុលហ្គារី នៅថ្ងៃអាទិត្យនេះ បានកោះហៅឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅទីក្រុងសូហ្វ៊ីយ៉ា ជុំវិញហេតុការណ៍ផ្ទុះដ្រូន នេះបើតាមទីភ្នាក់ងារព័ត៌មាន BTA។ សារព័ត៌មាន Tass បានដកស្រង់បន្ត ពីទីភ្នាក់ងារព័ត៌មាន BTA ដែលបានរាយការណ៍ថា ក្រសួងការបរទេសប៊ុលហ្គារីបានកោះហៅលោកស្រី Olesya Ilashchuk ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅប៊ុលហ្គារី បន្ទាប់ពីមានដ្រូនមួយគ្រឿង ដែលគេសង្ស័យថា ជារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានផ្ទុះឡើងនៅលើទឹកដីនៃប្រទេសប៊ុលហ្គារី។ ឯកអគ្គរដ្ឋទូតប្រចាំប្រទេសប៊ុលហ្គារីរូបនេះនឹងអញ្ជើញ ទៅកាន់ក្រសួងការបរទេសប៊ុលហ្គារី នៅថ្ងៃចន្ទ ទី១០ ខែសីហា ដោយសារតែ បច្ចុប្បន្ន លោកស្រីមិនបានស្ថិតនៅក្នុងប្រទេសប៊ុលហ្គារីទេ។ មុននេះ ក្រសួងការពារជាតិប៊ុលហ្គារីបានឱ្យដឹងថា យោងតាមលទ្ធផលនៃការស៊ើបអង្កេតបឋម, ដ្រូនរបស់អ៊ុយក្រែនមួយគ្រឿងបានផ្ទុះឡើងនៅជិតប៉ុស្តិ៍ត្រួតពិនិត្យចាស់មួយកន្លែង ជាប់ព្រំដែនជាមួយប្រទេសរូម៉ានី។ ការពិនិត្យដំបូងបានកំណត់អត្តសញ្ញាណយានហោះគ្មានមនុស្សបើកនោះថា ជាដ្រូនប្រភេទ “Maya” ដែលជាដ្រូនសម្រាប់បោកបញ្ឆោត និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ យ៉ាងណា ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មិនមានមូលដ្ឋានណាមួយដែលនាំឱ្យសង្ស័យថា ហេតុការណ៍នេះជាចេតនានោះទេ»៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត
-
ហាម៉ាស ថា ត្រៀមបន្តអនុវត្តផែនការហ្គាហ្សា, ទទូចចង់ឃើញអ៊ីស្រាអែលធ្វើតាមខ្លួនដែរ

ហ្គាហ្សា ៖ ក្រុម ហាម៉ាស បញ្ជាក់កាលពីថ្ងៃសៅរ៍ថា ពួកគេនៅតែត្រៀមខ្លួនរួចរាល់ ដើម្បីបន្តអនុវត្តផែនការសម្រាប់តំបន់ហ្គាហ្សា ហើយបានអំពាវនាវឱ្យមានការដាក់សម្ពាធលើប្រទេសអ៊ីស្រាអែល ឲ្យធ្វើតាមខ្លួន។ ក្រុម ហាម៉ាស បានជូនដំណឹងដល់ក្រុមការងារទទួលបន្ទុកសន្តិភាព របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ខ្លួននៅតែប្រកាន់ខ្ជាប់នូវដំណាក់កាលចុងក្រោយនៃផែនការនេះ ដែលតម្រូវឱ្យក្រុមប្រដាប់អាវុធមួយនេះ ប្រគល់អាវុធទៅឱ្យគណៈកម្មាធិការគ្រប់គ្រងរបស់ប៉ាឡេស្ទីន ទើបបង្កើតថ្មីនៅក្នុងទឹកដី ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមមួយនេះ។ មន្ត្រីក្រុមហាម៉ាសម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃសៅរ៍ថា «ក្រុមហាម៉ាស និងក្រុមផ្សេងទៀតបានបញ្ជាក់ទៅកាន់ភាគីសម្របសម្រួល អំពីការត្រៀមខ្លួនរបស់ពួកគេក្នុងការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង និងឈានទៅដំណាក់កាលទីពីរ ដោយមានលក្ខខណ្ឌថា ត្រូវតែមានការយល់ព្រមពីអ៊ីស្រាអែល ហើយអ៊ីស្រាអែលត្រូវចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងនេះដែរ»។ មន្ត្រីរូបនោះបាននិយាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ក្រុមហាម៉ាសកំពុងជំរុញឱ្យរដ្ឋបាលអាមេរិកដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីបង្ខំឱ្យប្រទេសនេះគោរពតាមកិច្ចព្រមព្រៀង និងឈានទៅដំណាក់កាលទីពីរ»។ យោងតាមក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស និងមានទិន្នន័យ ដែលអង្គការសហប្រជាជាតិចាត់ទុកថាអាចជឿទុកចិត្តបាននោះ, ប្រតិបត្តិការរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១.២៥៨ នាក់ ចាប់តាំងពីខែតុលា ឆ្នាំមុនមក ពោលគឺនៅពេលដែលភាគីទាំងពីរបានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ ដែលទទួលបានការគាំទ្រពីលោក ត្រាំ៕ ប្រភព ៖ AFP ប្រែសម្រួល ៖…
-
ស៊ែប៊ី ដែលជាសម្ព័ន្ធរបស់រុស្ស៊ី ថា គ្មានការជជែកពីយោធាជាមួយលោក Zelensky

ប៊ែលក្រាដ ៖ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានថ្លែងថា លោកមិនបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាណាមួយ ជាមួយលោក Volodymyr Zelensky ប្រធានាធិបតី អ៊ុយក្រែន នោះឡើយ។ ស៊ែប៊ី ដែលគេស្គាល់ថា ជាសម្ព័ន្ធមិត្តនឹងប្រទេសរុស្ស៊ី ខណៈដែលលោក Zelensky ធ្វើទស្សនកិច្ចនៅទីនោះ ជាលើកដំបូង តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។ ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានថ្លែង ក្នុងពេលទទួលលោក Zelensky កាលពីថ្ងៃសៅរ៍ថា លោក «មិនបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធាណាមួយ» ជាមួយសមភាគីអ៊ុយក្រែន គឺ លោក Volodymyr Zelensky នោះទេ ដោយលោកបានបន្ថែមថា «អ្វីដែលនឹងកើតឡើងបាន គឺនៅពេលសង្គ្រាមបញ្ចប់»។ បន្ទាប់ពីបានជួបពិភាក្សា ជាមួយលោក Vucic ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ មកកាន់ប្រទេសស៊ែប៊ី, មេដឹកនាំអ៊ុយក្រែនរូបនេះបានអំពាវនាវជាថ្មីឱ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង ដើម្បីទប់ស្កាត់ការហូរចូលនៃគ្រឿងបន្លាស់មីស៊ីល ទៅកាន់ប្រទេសរុស្ស៊ី។ យ៉ាងណា ស៊ែប៊ី នៅតែជាប្រទេសមួយក្នុងចំណោមប្រទេសអឺរ៉ុបមួយចំនួនតូចប៉ុណ្ណោះ ដែលមិនបានដាក់ទណ្ឌកម្មលើរុស្ស៊ី ខណៈទីក្រុងមូស្គូគឺជាសម្ព័ន្ធមិត្តដ៏យូរលង់…
-
ប៉ាគីស្ថានថា អ៊ីស្រាអែលជារដ្ឋខុសច្បាប់ ក្រោយចុះកិច្ចព្រមព្រៀងបង្កើតណាតូឥស្លាម

អ៊ីស្លាម៉ាបាដ ៖ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានបានព្រមានអ៊ីស្រាអែលថា គឺជាប្រទេស «មិនស្របច្បាប់» ក្រោយចុះកិច្ចព្រមព្រៀងជាមួយអារ៉ាប៊ី សាអូឌីត និង តួកគី បង្កើតណាតូឥស្លាម។ កាលពីថ្ងៃសៅរ៍, រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា «អ៊ីស្រាអែលគឺជាការគំរាមកំហែងដល់ពិភពលោកមូស្លីមទាំងមូល» ហើយបានអំពាវនាវឱ្យមាន «កម្លាំងយោធារួមគ្នា» ដើម្បីប្រឆាំងនឹងប្រទេសនេះ។ បើតាម timesofisrael , លោក Asif ក៏ធ្លាប់បានហៅប្រទេសអ៊ីស្រាអែលថាជា «ប្រភពនៃអំពើអាក្រក់ និង ជាបណ្តាសាសម្រាប់មនុស្សជាតិ» ព្រមទាំងជា «រដ្ឋដែលមានលក្ខណៈដូចជំងឺមហារីក» ផងដែរ។ លោកបញ្ជាក់ថា បានប្រាប់អ្នកសម្ភាសន៍ថា ការប្រឆាំងយ៉ាងដាច់អហង្ការរបស់លោក ចំពោះអ៊ីស្រាអែលនឹងមិនផ្លាស់ប្តូរឡើយ ទោះបីជា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ចាញ់ការបោះឆ្នោត នៅឆ្នាំនេះ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៧ ខែតុលាក៏ដោយ។ ការព្រមាននេះធ្វើឡើង ក្រោយ១ថ្ងៃ ដែលប្រទេសប៉ាគីស្ថាន, អារ៉ាប៊ីសាអូឌីត និងតួកគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីមួយ ក្នុងគោលបំណងបង្កើតសម្ព័ន្ធភាពយោធា ណាតូឥស្លាម ។…
-
អ៊ីរ៉ង់ ថា ច្រកហ័រមូសគ្មានថ្ងៃបើកឡើងវិញទេ បើអាមេរិកមិនកែចរិត

តេហេរ៉ង់ ៖ អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃសៅរ៍ថា ច្រកសមុទ្រហ័រមូស (Hormuz) នឹងមិនត្រូវបានបើកឡើងវិញឡើយ រហូតទាល់តែសហរដ្ឋអាមេរិកផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន។ យោងតាមសារព័ត៌មាន Anadolu, លោក Zulqadr អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយពាក់ព័ន្ធនឹងបញ្ហានេះ។ លោក Zulqadr បានបញ្ជាក់ថា ការបើកច្រកសមុទ្រហ័រមូសឡើងវិញគឺអាស្រ័យលើការផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិក ដោយលោកបានលើកឡើងថា «ច្រកសមុទ្រហ័រមូសនឹងមិនត្រូវបានបើកឡើងវិញឡើយ រហូតទាល់តែសហរដ្ឋអាមេរិកកែតម្រូវឥរិយាបថរបស់ខ្លួន»។ លោក Zulqadr បានបញ្ជាក់ថា ដើម្បីឱ្យច្រកសមុទ្រហ័រមូសអាចបើកឡើងវិញបាន សហរដ្ឋអាមេរិកត្រូវតែដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកដោយគ្មានលក្ខខណ្ឌ, បញ្ឈប់ការបិទខ្ទប់ផ្លូវសមុទ្រ, ដកកងកម្លាំងជើងទឹក និងទ័ពអាកាសរបស់ខ្លួនចេញពីតំបន់ជុំវិញប្រទេសអ៊ីរ៉ង់, លុបចោលការដាក់ទណ្ឌកម្ម និងសងសំណងសម្រាប់សង្គ្រាម ពីរលើកចុងក្រោយដែលខ្លួនបានធ្វើឡើងប្រឆាំងនឹងអ៊ីរ៉ង់។ មន្ត្រីអ៊ីរ៉ង់រូបនេះក៏បានដាក់ចេញនូវលក្ខខណ្ឌផងដែរថា សហរដ្ឋអាមេរិកត្រូវបញ្ឈប់សង្គ្រាមប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់, ប៉ាឡេស្ទីន, យេម៉ែន និងអ៊ីរ៉ាក់ ព្រមទាំងត្រូវជៀសវាងការគំរាមកំហែងដល់អ៊ីរ៉ង់ និង មិនត្រូវប្រមាថមើលងាយតម្លៃដ៏ពិសិដ្ឋរបស់ប្រជាជាតិអ៊ីរ៉ង់នោះឡើយ៕ ប្រភព ៖ ប្រែសម្រួល ៖ សារ៉ាត
-
តួកគី ថា រុស្ស៊ី និង អ៊ុយក្រែនគឃ្លើនបាញ់នាវាពេញផ្ទៃសមុទ្រខ្មៅ មិនរើសមុខ, ត្រូវតែបញ្ឈប់ភ្លាម

អង់ការ៉ា ៖ រដ្ឋមន្ត្រីការបរទេស ប្រទេសតួកគី កាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យមានបញ្ឈប់រាល់ការវាយប្រហារដោយភាគីរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងតំបន់សមុទ្រខ្មៅ ពោលគឺ បន្ទាប់ពីគូជម្លោះទាំងពីរគឃ្លើនវាយប្រហារកប៉ាល់ មិនរើសមុខ មិនថា ជានាវាយោធា ឬ ជានាវាស៊ីវិលនោះទេ។ លោក Hakan Fidan រដ្ឋមន្ត្រីការបរទេស តួកគីបានអំពាវនាវឱ្យមានការបង្កើតយន្តការមួយ ដែលអនុញ្ញាតឱ្យមានការប្រកាសផ្អាកការវាយប្រហារ។ លោកបានថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់តួកគី គឺ Anadolu។ លោក Hakan Fidan បានមានប្រសាសន៍ថា «ជម្លោះនេះបានរីករាលដាលពេញផ្ទៃសមុទ្រខ្មៅទាំងមូល»។ លោកបានបន្ថែមថា «នៅដំណាក់កាលដំបូង ពួកគេបានកំណត់គោលដៅវាយប្រហារទៅលើកំពង់ផែ និង នាវាយោធា។ ប៉ុន្តែ ឥឡូវនេះ ពួកគេកំពុងវាយប្រហារទៅលើនាវាពាណិជ្ជកម្មទាំងអស់ ដោយមិនមានការបែងចែកអ្វីឡើយ»។ លោកបានបញ្ជាក់ថា នាវាដែលជារបស់តួកគី ឬ កប៉ាល់ដែលប្រើប្រាស់ទង់ជាតិរបស់តួកគី ក៏ស្ថិតក្នុងចំណោមគោលដៅ នៃការវាយប្រហារទាំងនោះដែរ។ ជាការកត់សម្គាល់ កាលពីថ្ងៃទី ៤ ខែសីហា តួកគីបានថ្កោលទោសរួចមកហើយ ចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងសមុទ្រខ្មៅ ទៅលើនាវាស៊ីវិលរបស់តួកគី ចំនួន២គ្រឿង…
-
ក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសការវាយប្រហាររបស់ពួកហ៊ូទី

អ.ស.ប ៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានប្រកាសថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់ពួកហ៊ូទី ប្រឆាំងនឹង អារ៉ាប៊ី សាអូឌីត និង នាវាពាណិជ្ជកម្ម ព្រមទាំង បានថ្កោលទោសការចុះចតយន្តហោះដោយគ្មានការអនុញ្ញាត នៅអាកាសយានដ្ឋាន យេម៉ែន។ បើតាម anadolu, ក្រុមប្រឹក្សានេះបាននិយាយថា សមាជិករបស់ខ្លួនមានការព្រួយបារម្ភអំពីភាពតានតឹងកាន់តែខ្លាំងឡើង នៅក្នុងប្រទេសយេម៉ែន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជៀសវាងសកម្មភាព ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសន្តិភាព ឬ គំរាមកំហែងដល់សន្តិភាព និង សន្តិសុខអន្តរជាតិ។ គួររម្លឹកថា កាលពីខែកក្កដា យេម៉ែនបានវាយប្រហារលើយន្តហោះមួយគ្រឿង ដែលចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ សាណាអា ដោយជឿថា ជាក្រុម ហ៊ូទី ដឹកសព្វាវុធអ៊ីរ៉ង់។ ការណ៍នេះ នាំឲ្យមានការសងសឹកវិញ ពីពួកហ៊ូទី រហូតមកដល់ពេលនេះ។ ពួកគេបាញ់មីស៊ីល ដាក់ អារ៉ាប៊ីសា អូឌីត ចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា ក៏ដូចជា ការវាយប្រហារប្រឆាំងនឹងនាវាពាណិជ្ជកម្មចាប់ តាំងពីថ្ងៃទី២២ ខែកក្កដា។ ក្រុមប្រឹក្សាសន្តិសុខ UN បាននិយាយថា ការចុះចតដោយគ្មានការអនុញ្ញាត…
-
លោក ត្រាំ ថា លោកអាចក្លាយជាប្រធានាធិបតីអាមេរិកចុងក្រោយ មកពីបក្សសាធារណរដ្ឋ

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា លោកអាចនឹងក្លាយជាប្រធានាធិបតីចុងក្រោយ កូតាមកពីគណបក្សសាធារណរដ្ឋ នៅសហរដ្ឋអាមេរិក។ ប្រធានាធិបតី Donald Trump បានព្រមានថា គណបក្សសាធារណរដ្ឋអាចនឹងមិនទទួលបានតំណែងប្រធានាធិបតីទៀតឡើយ ប្រសិនបើគណបក្សប្រជាធិបតេយ្យដណ្តើមបានការគ្រប់គ្រងសភា។ លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Punchbowl News ថា «ខ្ញុំសូមប្រាប់អ្នកថា ប្រសិនបើគណបក្សប្រជាធិបតេយ្យ ឡើងកាន់អំណាច ខ្ញុំអាចនឹងក្លាយជាប្រធានាធិបតីចុងក្រោយមកពីគណបក្សសាធារណរដ្ឋ»។ ទន្ទឹមនឹងនេះ លោក Trump នៅតែរក្សាជំហរជឿជាក់ថា គណបក្សសាធារណរដ្ឋនឹងទទួលបានជ័យជម្នះ ប៉ុន្តែ លោកបានបញ្ជាក់ថា ព្រឹទ្ធសភាចាំបាច់ត្រូវតែ «មានភាពវៃឆ្លាត» ដើម្បីកុំឲ្យដូចការព្រមានរបស់លោក ដែលថា លោកអាចនឹងក្លាយជាប្រធានាធិបតីចុងក្រោយកូតា មកពីគណបក្សសាធារណរដ្ឋ នៅសហរដ្ឋអាមេរិក។ បើតាម Tass, ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែវិច្ឆិកា។ ការបោះឆ្នោតនេះនឹងធ្វើឡើងសម្រាប់អាសនៈ មួយភាគបីនៃព្រឹទ្ធសភា និងអាសនៈទាំងអស់នៃសភាតំណាងរាស្ត្រ។ បច្ចុប្បន្ននេះ សភាទាំងពីរថ្នាក់របស់សហរដ្ឋអាមេរិកត្រូវបានគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត