Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីបារាំង ៖ អឺរ៉ុប នឹងបង្កើនសម្ពាធ រុស្ស៊ី

    ប្រធានាធិបតីបារាំង ៖ អឺរ៉ុប នឹងបង្កើនសម្ពាធ រុស្ស៊ី

    ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ជាថ្មីកាលពីថ្ងៃ ពុធ ថា សហភាពអឺរ៉ុបនឹងបង្កើនសម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មបន្ថែម ហើយពង្រឹងការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន បន្ទាប់ពីមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា មនុស្ស ១៧នាក់ត្រូវបានសម្លាប់ដោយសារស្នាដៃកងទ័ពរុស្ស៊ីត្រឹមមួយយប់ប៉ុណ្ណោះ ។ មេដឹកនាំបារាំងរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម X ថា នៅទីក្រុងកៀវ និងតំបន់ជុំវិញរដ្ឋធានីរបស់អ៊ុយក្រែន រុស្ស៊ីបានជ្រើសរើសម្តងទៀត ដើម្បីកំណត់គោលដៅលើជនស៊ីវិល ។ លោកថា គោលនយោបាយភេរវករ ដែលអនុវត្តការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូន គឺជារឿងមិនអាចទទួលយកបានទេ ។ លោក Macron បានសង្កត់ធ្ងន់ថា រុស្ស៊ីត្រូវតែបង់ថ្លៃ និងទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន ដោយលោកបានអះអាងថា អឺរ៉ុបនឹងមិនចុះចាញ់ជាមួយភាពហត់នឿយ ឬការបំភិតបំភ័យឡើយ ហើយនឹងបន្តឈរនៅខាងអ៊ុយក្រែន ។ ប្រធានាធិបតីបារាំងមានវ័យ៤៨ឆ្នាំរូបនេះ បានអះអាងទៀតថា អឺរ៉ុប ព្រមទាំងដៃគូ នឹងបន្តបង្កើនសម្ពាធលើរុស្ស៊ី ជាពិសេសតាមរយៈទណ្ឌកម្មថ្មី ក៏ដូចជាពង្រឹងការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ដើម្បីឱ្យទីក្រុងកៀវអាចការពារខ្លួន និងការពារប្រជាជនរបស់ខ្លួន…

  • ជប៉ុន ថា ការបង្កើនសមត្ថភាពយោធា ជាមាគ៌ាឆ្ពោះទៅរកភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច

    ជប៉ុន ថា ការបង្កើនសមត្ថភាពយោធា ជាមាគ៌ាឆ្ពោះទៅរកភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច

    តូក្យូ ៖ រដ្ឋាភិបាលជប៉ុនកំពុងបង្ហាញពីការបង្កើនសមត្ថភាពយោធាដ៏ឆាប់រហ័សរបស់ខ្លួន មិនត្រឹមតែជាមធ្យោបាយការពារប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាមាគ៌ាឆ្ពោះទៅរកភាពរីកចម្រើនកាន់តែខ្លាំងថែមទៀតផង ពោល គឺ តាមរយៈការផលិតអាវុធ ដែលអាចជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច។ នេះបើតាមឯកសារគោលនយោបាយការពារជាតិ ឬ white paper ចុងក្រោយបំផុតរបស់ខ្លួន ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ។ យោងតាមក្រសួងការពារជាតិ, ឯកសារគោលនយោបាយនេះសង្កត់ធ្ងន់ថា ការវិនិយោគលើវិស័យការពារជាតិផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចទាំងមូល និងជីវភាពរស់នៅរបស់ប្រជាជន ហើយ សារនេះស្របគ្នានឹងការប្រើប្រាស់ការចំណាយជាយុទ្ធសាស្ត្ររបស់រដ្ឋ ក្នុងកម្រិតទូលំទូលាយរបស់លោកស្រី នាយករដ្ឋមន្ត្រី Sanae Takaichi ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច។ បើតាមឯកសារដដែល, ការវាយតម្លៃប្រចាំឆ្នាំលើការគំរាមកំហែងពីប្រទេសជិតខាងដូចជា ចិន រុស្ស៊ី និងកូរ៉េខាងជើង បានជំរុញឱ្យជប៉ុន ដែលត្រូវបានរឹតត្បិតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដោយសារការកំណត់លើសកម្មភាពយោធាក្រោយសង្គ្រាមលោកលើកទី២, ស្រាប់តែងាកមកប្រើប្រាស់បច្ចេកវិទ្យា ផ្តល់មូលនិធិដល់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីៗ ឬ startups និង ប្រើប្រាស់គ្រឿងបន្លាស់ដែលមានលក្ខណៈពាណិជ្ជកម្ម ឱ្យកាន់តែច្រើន ក្នុងការផលិតអាវុធ។ បើតាម CNA, រដ្ឋាភិបាលជប៉ុនបានសម្រេចបាននូវកញ្ចប់ថវិកាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចំនួន ១២២,៣ ទ្រីលានយ៉េន ស្មើនឹង ៧៧៥ ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេលរហូតដល់ខែមីនា ឆ្នាំ២០២៧ ហើយក្រោយមក បានបន្ថែមថវិកាជំនួយចំនួន…

  • អ៊ីរ៉ង់ប្រកាសបើកផ្លូវឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ជាបណ្តោះអាសន្ន

    អ៊ីរ៉ង់ប្រកាសបើកផ្លូវឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ជាបណ្តោះអាសន្ន

    តេហេរ៉ង់ ៖ អ៊ីរ៉ង់យល់ព្រមបើកផ្លូវឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ជាបណ្តោះអាសន្ន ក្នុងកិច្ចព្រមព្រៀងបឋមជាមួយប្រទេសអូម៉ង់ នេះបើតាមក្រសួងការបរទេសរបស់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃពុធ និង ចេញផ្សាយដោយសារព័ត៌មាន Tass។ យោងតាមប្រភព ដែលបានចុះផ្សាយបន្តពីទីភ្នាក់ងារព័ត៌មាន IRNA, លោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឱ្យដឹងថា នៅក្នុងកិច្ចព្រមព្រៀងជាមួយប្រទេសអូម៉ង់ អ៊ីរ៉ង់បានយល់ព្រមបើកផ្លូវមួយនៅច្រកសមុទ្រ Hormuz ដែលនឹងដំណើរការ ក្នុងរយៈពេលពី ២ ទៅ ៤ ខែ។ លោកបានមានប្រសាសន៍បន្តថា «ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការចរចាបច្ចុប្បន្នជាមួយប្រទេសអូម៉ង់ បញ្ហានេះកំពុងត្រូវបានពិភាក្សាដើម្បីឱ្យផ្លូវបណ្តោះអាសន្ននេះ អាចបន្តដំណើរការបាន ក្នុងរយៈពេលយូរជាងនេះ»។ លោក Gharibabadi បានកត់សម្គាល់ថា ការសម្រេចចិត្តនេះគឺផ្អែកលើភាពមិនច្បាស់លាស់ ដោយសារទីក្រុងតេហេរ៉ង់មិនដឹងថា ខ្លួននឹងប្រឈមមុខនឹងស្ថានភាពបែបណានៅពេលអនាគត ហើយថាតើស្ថានភាពនៅក្នុងផ្លូវទឹកនេះនឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញឬយ៉ាងណានោះទេ។ ការលើកឡើងនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់ និងអូម៉ង់បានឯកភាពគ្នាលើ កូអរដោណេភូមិសាស្ត្រនៃផ្លូវថ្មីមួយ ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយសេចក្តីថ្លែងការណ៍រួមមួយ អាចនឹងត្រូវបានចេញផ្សាយ ក្នុងពេលឆាប់ៗនេះ៕ ប្រភព ៖ Tass…

  • អ៊ុយក្រែន ថា កូរ៉េខាងជើង ពង្រាយកងអង្គភាពមីស៊ីលនៅ រុស្ស៊ី ត្រៀមប្រយុទ្ធក្នុងសង្គ្រាម អ៊ុយក្រែន

    អ៊ុយក្រែន ថា កូរ៉េខាងជើង ពង្រាយកងអង្គភាពមីស៊ីលនៅ រុស្ស៊ី ត្រៀមប្រយុទ្ធក្នុងសង្គ្រាម អ៊ុយក្រែន

    កៀវ ៖ មន្រ្តីទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន រាយការណ៍ថា អង្គភាពមីស៊ីលរបស់កូរ៉េខាងជើង ចាប់ផ្តើមពង្រាយកងកម្លាំងទៅកាន់ភាគខាងលិចប្រទេសរុស្ស៊ី ហើយអាចនឹងបំពាក់ជាមួយមីស៊ីលផ្លោងចំនួន ១២០ គ្រាប់ និងជើងទម្របាញ់ចំនួន ៦ គ្រឿង ដើម្បីត្រៀមវាយប្រហារប្រឆាំងអ៊ុយក្រែន ។ បច្ចុប្បន្ន ទីក្រុងកៀវកំពុងខ្វះខាតខ្លាំងនូវមីស៊ីលស្ទាក់ចាប់សម្រាប់សំណាញ់មេឃទំនើបៗ ហើយរុស្ស៊ីបានកេងចំណេញពីចំណុចខ្សោយនេះ តាមរយៈការសម្រុកបាញ់ស្រោចមីស៊ីលផ្លោងដែលពិបាកស្ទាក់ចាប់ ដើម្បីវាយប្រហារអ៊ុយក្រែន ។ លោក Andrii Cherniak មន្រ្តីនាយកដ្ឋានចារកម្មយោធាអ៊ុយក្រែន និយាយថា រុស្ស៊ីមានផែនការដាក់ពង្រាយកងទ័ពមីស៊ីលកូរ៉េខាងជើងចំនួន ៩០នាក់ ឱ្យឈរជើងនៅតំបន់ Voronezh ភាគខាងលិចប្រទេសរុស្ស៊ី នៅក្នុងកងពលតូចមីស៊ីលលេខ ១១២ របស់ខ្លួន ។ លោកថា ថ្មីៗនេះកូរ៉េខាងជើងបានបញ្ជូនមីស៊ីល KN-23 និង KN-24 ឈុតថ្មី ៤០ គ្រាប់ រួមជាមួយបុគ្គលិកមួយចំនួនទៅកាន់រុស្ស៉ីរួចហើយ ប៉ុន្តែព័ត៌មានលម្អិតនៃការដាក់ពង្រាយ និងចំនួនសរុបនៃមីស៊ីល នឹងត្រូវសម្រេចចុងក្រោយ អំឡុងកិច្ចពិភាក្សាជាន់ខ្ពស់នៅខែកញ្ញាខាងមុខ ។ គិតត្រឹមចន្លោះពីចុងឆ្នាំ ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ កូរ៉េខាងជើងបានផ្គត់ផ្គង់មីស៊ីល KN-23 និង…

  • តៃវ៉ាន់ ចាប់ផ្តើមសមយុទ្ធយោធាខ្នាតយក្សប្រចាំឆ្នាំ ចំពេល ចិន បង្កើនសម្ពាធយោធា

    តៃវ៉ាន់ ចាប់ផ្តើមសមយុទ្ធយោធាខ្នាតយក្សប្រចាំឆ្នាំ ចំពេល ចិន បង្កើនសម្ពាធយោធា

    តៃប៉ិ ៖ កោះតៃវ៉ាន់នៅថ្ងៃពុធនេះបានចាប់ផ្តើមសមយុទ្ធយោធាធំបំផុតប្រចាំឆ្នាំ ខណៈក្នុងអំឡុងសមយុទ្ធនេះ ជនស៊ីវិលក៏នឹងត្រូវហ្វឹកហាត់ផងដែរ ដើម្បីរៀបចំខ្លួន សម្រាប់ករណីមានការធ្វើសង្គ្រាមណាមួយពីសំណាក់ប្រទេសចិន ។ បើតាម Straits Times, សមយុទ្ធខ្នាតធំមួយនេះមានឈ្មោះ “Han Kuang” ចាប់ផ្ដើមដំណើរការពីថ្ងៃទី៥ ដល់ទី១៤ ខែសីហា ។ សមយុទ្ធនេះបានរៀបចំសេណារីយ៉ូប្រយុទ្ធសម្រាប់កងទ័ព និងកងទ័ពបម្រុង ដើម្បីអនុវត្តក្បួនសឹកឆ្លើយតបទៅនឹងការវាយប្រហារណាមួយលើកោះនេះ ។ មន្ត្រីការពារជាតិតៃវ៉ាន់និយាយថា ផ្នែកសំខាន់មួយនៃការបញ្ចេញសាច់ដុំយោធាទ្រង់ទ្រាយធំឆ្នាំនេះ ក៏ផ្ដោតសំខាន់ទៅលើការគ្រប់គ្រងចិត្តសាស្ត្រលើមេបញ្ជាការ និងមន្ត្រីនៅសមរភូមិផងដែរ ជាពិសេសមេទ័ពទាំងនេះអាចឲ្យមានសិទ្ធិសម្រេចចិត្តធ្វើប្រតិបត្តិការដោយមិនចាំបាច់រង់ចាំបទបញ្ជា ។ មន្ត្រីដដែលអះអាងថា ផ្នែកសំខាន់មួយទៀត គឺប្រតិបត្តិការរបស់យន្តហោះដ្រូន ដែលផ្ដោតសំខាន់លើយន្តហោះដ្រូនឈ្លបយកការណ៍ និងយន្តហោះដ្រូនពិឃាត ដែលដំណើរការរួមគ្នាជាមួយមធ្យោបាយវាយប្រហារផ្សេងទៀត ។ ការសម្រុកធ្វើសមយុទ្ធរបស់កោះតៃវ៉ាន់កើតមានឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានបង្កើនសម្ពាធយោធាលើតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយដាក់ពង្រាយយន្តហោះចម្បាំង និងនាវាពិឃាតជាច្រើន នៅជុំវិញកោះនេះ ស្ទើរតែរាល់ថ្ងៃ ក៏ដូចជាការបញ្ចេញសាច់ដុំយោធាទ្រង់ទ្រាយធំជាដើម ។ បញ្ហានេះនាំឲ្យកោះតៃវ៉ាន់បង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីទទួលបានអាវុធកញ្ចប់តូចៗ និងកាន់តែលឿនជាងមុន រួមទាំងយន្តហោះដ្រូន ដើម្បីបង្កើនសមត្ថភាពកម្លាំងយោធារបស់ខ្លួន អាចធ្វើសង្គ្រាមមិនស៊ីមេទ្រីប្រឆាំងនឹងចិន ។ ជាក់ស្តែង ស្ថិតក្រោមសម្ពាធដ៏ខ្លាំងរបស់សហរដ្ឋអាមេរិក ដែលទាមទារឱ្យកោះតៃវ៉ាន់បង្កើនការចំណាយលើផ្នែកសន្តិសុខបន្ថែមទៀត រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Lai…

  • លោក Netanyahu សម្រេចទាត់ចោលផែនការសន្តិភាពរបស់លោក ត្រាំ ទោះក្រុមហាម៉ាសសន្យាឈប់កាន់អាវុធនៅហ្គាហ្សា

    លោក Netanyahu សម្រេចទាត់ចោលផែនការសន្តិភាពរបស់លោក ត្រាំ ទោះក្រុមហាម៉ាសសន្យាឈប់កាន់អាវុធនៅហ្គាហ្សា

    ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអង្គារ បានប្រកាសទាត់ចោលផែនការសន្តិភាពដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បើទោះបីជាក្រុម Hamas បានយល់ព្រមលើក្របខ័ណ្ឌទម្លាក់អាវុធចុះកាលពីសប្តាហ៍មុនក៏ដោយ ។ ថ្លែងក្នុងវីដេអូជាសាធារណៈលើកដំបូងអំពីសំណើនេះ, លោក Netanyahu រៀបរាប់ថា កងទ័ពអ៊ីស្រាអែលត្រូវតែបន្តឈរជើងនៅក្នុងតំបន់ហ្គាហ្សា ហើយក៏នឹងមិនដកកងកម្លាំងរបស់ខ្លួនចេញពីទីតាំងបច្ចុប្បន្ន ទាំងនេះផងដែរ ពោលគឺរហូតទាល់តែក្រុម Hamas ត្រូវបានដកហូតអាវុធទាំងស្រុងយ៉ាងពិតប្រាកដ ។ លោកថា «យើងកំពុងណែនាំដល់ទាហានរបស់យើងឱ្យធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារខ្លួនឯង ការពារទឹកដីរបស់យើង និងការពារប្រជាជន»។ ការលើកឡើងរបស់លោក Netanyahu ហាក់ដូចជាផ្ទុយនឹងចំណុចសំខាន់មួយ នៃផែនការរបស់ក្រុមប្រឹក្សាសន្តិភាព ដែលទាមទារឱ្យកងកម្លាំងអ៊ីស្រាអែលដកថយទៅកាន់ទីតាំងដើម ដែលត្រូវបានកំណត់ក្រោមបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង រវាងអ៊ីស្រាអែល និងក្រុម Hamas កាលពីខែតុលា ឆ្នាំ២០២៥។ បើតាម Times of Israel, ក្រោមបទឈប់បាញ់នោះ អ៊ីស្រាអែលត្រូវដកថយទៅកាន់ខ្សែពណ៌លឿង ដោយគ្រប់គ្រងទឹកដី ប្រហែល ៥៣% នៃតំបន់ Gaza Strip។ ទោះជាយ៉ាងណាក៏ដោយ…

  • អាមេរិក បំផ្លាញឃ្លាំងស្តុកមីស៊ីលស្ទាក់ចាប់ជិត ៨០% ចំពេលមានសង្គ្រាមជាមួយ អ៊ីរ៉ង់

    អាមេរិក បំផ្លាញឃ្លាំងស្តុកមីស៊ីលស្ទាក់ចាប់ជិត ៨០% ចំពេលមានសង្គ្រាមជាមួយ អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ យោធាអាមេរិកបានប្រើប្រាស់អស់ជិត ៨០% នៃឃ្លាំងស្តុកមីស៊ីលស្ទាក់ចាប់សំខាន់ៗ និងជិតពាក់កណ្តាលនៃមីស៊ីលរបស់សំណាញ់មេឃ Patriot របស់ខ្លួន ចាប់តាំងពីសង្គ្រាមជាមួយអ៊ីរ៉ង់បានផ្ទុះឡើង ។ នេះបើតាមរបាយការណ៍របស់ CNN កាលពីថ្ងៃ អង្គារ ។ មីស៊ីលដែលសហរដ្ឋអាមេរិកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះ រួមមានមីស៊ីលផ្លោង ATACMS និងមីស៊ីលជំនាន់ថ្មី PrSM ខណៈដែលមីស៊ីលនាំផ្លូវ Tomahawk ត្រូវបានប្រើអស់ជិតពាក់កណ្តាលនៃស្តុកសរុប ។ មីស៊ីលដ៏ទំនើបដែលមានតម្លៃចាប់ពី ១ លានដុល្លារក្នុងមួយគ្រាប់ទាំងនេះ គឺជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យវាយប្រហារគោលដៅពីចម្ងាយដោយសុវត្ថិភាព ។ យ៉ាងណា ការបំពេញឃ្លាំងស្តុកមីស៊ីលឡើងវិញនៅតែយឺត ដោយមន្ទីរបញ្ចកោណទទួលបានមីស៊ីល Tomahawk ថ្មីប្រហែល ១៥ គ្រាប់ និងមីស៊ីលរបស់សំណាញ់មេឃ Patriot ថ្មីចំនួន ២០ គ្រាប់ប៉ុណ្ណោះក្នុងមួយខែ ។ ទន្ទឹមគ្នា អ្នកវិភាគបានប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកអាចនឹងចំណាយពេល៣ឆ្នាំ ឬច្រើនជាងនេះ ដើម្បីស្តារឃ្លាំងស្តុកមីស៊ីលរបស់ប្រព័ន្ធខែលការពារដែនអាកាស THAAD ឡើងវិញឱ្យដល់កម្រិតមុនផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ ។ ប្រភពបានបង្ហើបឱ្យ CNN ដឹងថា ស្តុកមីស៊ីលដែលអស់ពីឃ្លាំងនេះ…

  • កូរ៉េខាងជើងថា ជប៉ុនកំពុងប្រែក្លាយខ្លួនឯងទៅជា «រដ្ឋនៃសង្គ្រាម»

    កូរ៉េខាងជើងថា ជប៉ុនកំពុងប្រែក្លាយខ្លួនឯងទៅជា «រដ្ឋនៃសង្គ្រាម»

    ព្យុងយ៉ាង ៖ កូរ៉េខាងជើងអះអាង នៅថ្ងៃពុធនេះថា ជប៉ុនប្រែក្លាយខ្លួនទៅជា «រដ្ឋនៃសង្គ្រាម» ខណៈដែលទីក្រុងតូក្យូកំពុងពង្រឹងជំហរយោធារបស់ខ្លួន នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ស្ត្រីដែលមានឥទ្ធិពល និងជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺ នាង គីម យ៉ូជុង បាននិយាយថា ថ្នាក់ដឹកនាំរបស់ទីក្រុងព្យុងយ៉ាង នឹងរៀបចំជម្រើសផ្នែកយោធាបន្ថែមទៀត ដោយសារតែការផ្លាស់ប្តូររបស់ជប៉ុន។ សេចក្តីថ្លែងការណ៍របស់នាង គីម យ៉ូជុង ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA លើកឡើងបន្ថែមថា «ប្រទេសជប៉ុន ដែលជារដ្ឋឧក្រិដ្ឋជនសង្គ្រាម កំពុងពន្លឿនការផ្លាស់ប្តូរខ្លួនឯងទៅជារដ្ឋនៃសង្គ្រាម»។ ការអះអាងនេះ ធ្វើឡើង បន្ទាប់ពី ជប៉ុនកំពុងផ្លាស់ប្តូរជាបណ្តើរៗ ចេញពីស្ថានភាពជាប្រទេសដែលប្រកាន់ខ្ជាប់នូវគោលនយោបាយសន្តិភាពនិយម ក្រោយសង្គ្រាមលោកលើកទី ២ ដោយបង្កើនការចំណាយលើវិស័យយោធា ពង្រឹងកិច្ចព្រមព្រៀងការពារជាតិ និងដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីលទៅកាន់កោះដាច់ស្រយាលនានារបស់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិរបស់ជប៉ុនបានថ្លែង កាលពីថ្ងៃអង្គារថា វិស័យយោធាចាំបាច់ត្រូវពង្រឹងដោយមាន «ស្មារតីនៃភាពបន្ទាន់ និងវិបត្តិ» ខណៈដែលការវាយតម្លៃថ្មីរបស់រដ្ឋាភិបាលបានព្រមានអំពីការកើនឡើងនៃហានិភ័យពីប្រទេសចិន រុស្ស៊ី និង កូរ៉េខាងជើង។ នាង គីម យ៉ូជុង ក៏បានលើកឡើងពីការសាកល្បងបាញ់មីស៊ីលប្រភេទ Tomahawk ដែលមានរយៈចម្ងាយឆ្ងាយរបស់ជប៉ុន…

  • អាមេរិក ថា កិច្ចព្រមព្រៀងច្រកសមុទ្រហ័រមូស អាចសម្រេច នៅថ្ងៃនេះ

    អាមេរិក ថា កិច្ចព្រមព្រៀងច្រកសមុទ្រហ័រមូស អាចសម្រេច នៅថ្ងៃនេះ

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកសង្ឃឹមថា នឹងសម្រេចបានកិច្ចព្រមព្រៀងស្តីពីច្រកសមុទ្រ ហ័រមូស ដ៏ចម្រូងចម្រាស់ នៅថ្ងៃពុធនេះ ឬ ថ្ងៃស្អែក។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃអង្គារ ថា «មានលទ្ធភាពដែលយើងអាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ»។ ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ប្រេង និងឧស្ម័នទូទាំងពិភពលោក បានក្លាយជាចំណុចចាប់ផ្តើមនៃការផ្ទុះឡើង នូវការប្រយុទ្ធគ្នាម្តងទៀត។ អ៊ីរ៉ង់ចង់គ្រប់គ្រងច្រកសមុទ្រនេះ និង ដាក់កម្រិតយកថ្លៃឆ្លងកាត់ ខណៈដែលវាគឺជាអំណាចមួយ ដែលអ៊ីរ៉ង់មិនធ្លាប់បានអនុវត្ត ពីមុនពេលមានសង្គ្រាម ហើយការវិវត្តទាំងនេះត្រូវបានសហរដ្ឋអាមេរិកប្រឆាំងយ៉ាងខ្លាំងក្លា។ ទីក្រុងតេអេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយគ្នា ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមក នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារដោយភ្ញាក់ផ្អើល ទៅលើប្រទេសអ៊ីរ៉ង់។ ទោះបីជាមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងបឋម ក្នុងរយៈពេលប៉ុន្មានខែមកនេះក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតមិនអាចបញ្ចប់ជម្លោះនេះបានឡើយ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

  • លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែលនឹងមិនដកទ័ពចេញពីហ្គាហ្សាឡើយ លុះត្រាតែក្រុមហាម៉ាសព្រមទម្លាក់អាវុធទាំងស្រុង

    លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែលនឹងមិនដកទ័ពចេញពីហ្គាហ្សាឡើយ លុះត្រាតែក្រុមហាម៉ាសព្រមទម្លាក់អាវុធទាំងស្រុង

    ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃ អង្គារ បានបញ្ជាក់ច្បាស់ៗថា កងទ័ពអ៊ីស្រាអែលនឹងមិនដកថយពីតំបន់ដែលខ្លួនកំពុងកាន់កាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបឡើយ រហូតទាល់តែក្រុមហាម៉ាសប៉ាឡេស្ទីន ត្រូវបានដកហូតអាវុធទាំងស្រុងមុនសិន ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានអះអាងតាមវីដេអូបង្ហោះលើបណ្តាញសង្គម Facebook ថា លោកនៅតែបន្តប្តេជ្ញាចិត្តការពារផលប្រយោជន៍សន្តិសុខរបស់យើង ហើយអ៊ីស្រាអែលនឹងមិនដកថយពីទីតាំងបច្ចុប្បន្នរបស់យើងឡើយ លុះត្រាតែក្រុមហាម៉ាសត្រូវបានដកហូតអាវុធទាំងស្រុង ។ ការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើងចំពេលមានការខ្វែងគំនិតគ្នាលើផែនទីបញ្ហាផ្លូវ ដែលក្រុមប្រឹក្សាសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញ ដើម្បីដកហូតអាវុធរបស់ក្រុមហាម៉ាស និងការដកកងទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ ។ បើតាម Anadolu, អ៊ីស្រាអែលបានបន្តរំលោភលើបទឈប់បាញ់ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ១,២៥២នាក់ និង៤,១២០នាកទៀតរងរបួស ។ បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលកំពុងកាន់កាប់ទឹកដីប្រហែល ៧០% នៃតំបន់ហ្គាហ្សា បន្ទាប់ពីសង្គ្រាមប្រល័យពូជសាសន៍ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៧៣,០០០នាក់ និងរបួសជាង ១៧៤,០០០នាក់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ នេះបើយោងតាមតួលេខរបស់ភាគីប៉ាឡេស្ទីន ៕ ប្រភព ៖…