-
ចិន ថា គ្មានផែនការប្រព័ន្ធបាញ់មីស៊ីលឲ្យអ៊ីរ៉ង់ ដូចការចោទ

ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានចេញមុខបដិសេធរបាយការណ៍ ដែលថាខ្លួនមានផែនការដឹកជញ្ជូនប្រព័ន្ធបាញ់មីស៊ីលការពារដែនអាកាសទៅកាន់អ៊ីរ៉ង់ ដោយចាត់ទុកថា ព័ត៌មានទាំងនេះមិនមែនជាការពិតទាល់តែសោះ។ ការប្រកាសទាត់ចោលនេះ ធ្វើឡើង បន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយ រយធឺ រាយការណ៍ថា អ៊ីរ៉ង់គ្រោងនឹងទទួលបានការដឹកជញ្ជូនលើកដំបូង នូវឧបករណ៍បាញ់មីស៊ីល ប្រភេទស្ពាយលើស្មា ឬ shoulder-fired ដែលផលិតដោយចិន រហូតដល់ទៅ ៤០០គ្រាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំងថា ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ខ្លួន លើបញ្ហាពាក់ព័ន្ធនានា ជាច្រើនលើកច្រើនសាររួចមកហើយថា ប្រទេសចិនតែងតែខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងការបញ្ចប់ជម្លោះ។ លោកស្រី បានសង្កត់ធ្ងន់ថា របាយការណ៍ទាំងនោះមិនមែនជាការពិត និងមិនមានមូលដ្ឋានជាក់ស្តែងទាល់តែសោះ។ ទីភ្នាក់ងារព័ត៌មាន រយធឺ បានដកស្រង់សម្តីប្រភព ដែលមិនបញ្ចេញឈ្មោះ បញ្ជាក់ថា ការដឹកជញ្ជូនលើកដំបូងគ្រោងនឹងត្រូវធ្វើឡើងតាមផ្លូវអាកាសចេញពីទីក្រុង Urumqi ក្នុងតំបន់ភាគខាងលិចនៃប្រទេសចិន ហើយឆ្លងកាត់ប្រទេសប៉ាគីស្ថាន មុនពេលទៅដល់ប្រទេសអ៊ីរ៉ង់។ យ៉ាងណាមិញ កាលពីថ្ងៃពុធ ប្រទេសប៉ាគីស្ថានក៏បានបដិសេធយ៉ាងដាច់អហង្ការផងដែរ ចំពោះរបាយការណ៍ដែលអះអាងថា ទីក្រុង Islamabad នឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូនឆ្លងកាត់ទឹកដីរបស់ខ្លួន៕ ប្រភព ៖…
-
ហ្វាំងឡង់ ថា អ៊ុយក្រែន ញុះញង់សង្គ្រាមលោកលើកទី ៣ តាមរយៈការវាយប្រហារនាវា អ៊ីរ៉ង់

បរទេស ៖ «ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ បង្ហាញពីបំណងប្រាថ្នា របស់លោកប្រធានាធិបតី Volodymyr Zelensky ក្នុងការញុះញង់ឲ្យផ្ទុះសង្គ្រាមលោកលើកទី៣» ។ នេះបើតាមការអះអាងរបស់ សមាជិកគណបក្សសម្ព័ន្ធសេរីភាពជាតិអភិរក្សនិយមហ្វាំងឡង់ ។ លោក Armando Mema សមាជិកគណបក្សសម្ព័ន្ធសេរីភាពជាតិអភិរក្សនិយមរបស់ហ្វាំងឡង់និយាយនៅថ្ងៃព្រហស្បតិ៍នេះថា «ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់ ។ លោកថា អ៊ុយក្រែនកំពុងព្យាយាមអូសទាញអឺរ៉ុបចូលទៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ជាពិសេសសកម្មភាពរបស់លោក Zelensky ក្នុងការវាយប្រហារលើនាវាអ៊ីរ៉ង់កំពុងស្វែងរកការញុះញង់សង្គ្រាមលោកលើកទី ៣ ដូច្នេះ អ៊ីរ៉ង់អាចនឹងចាត់វិធានការសងសឹកវិញ ស្របតាមច្បាប់អន្តរជាតិ ហើយពេលនោះវានឹងបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសវាអាចនាំឱ្យមានផលវិបាក ដែលមិនធ្លាប់មានពីមុនមក» ។ យោងតាមសារព័ត៌មាន Tass, ក្រសួងការបរទេសអ៊ីរ៉ង់រៀបរាប់ថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា កងទ័ពអ៊ុយក្រែនបានវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង នៅសមុទ្រកាសព្យែន បណ្តាលឲ្យនាវិកម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួស។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានអំពាវនាវឱ្យសហភាពអឺរ៉ុបឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះ ។ ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានកត់សម្គាល់ថា…
-
ប៉ាគីស្ថាន បដិសេធជួយដល់ការដឹកជញ្ជូនមីស៊ីលរបស់ ចិន ទៅឱ្យ អ៊ីរ៉ង់

អ៊ីស្លាម៉ាបាត ៖ ប្រទេសប៉ាគីស្ថាន នៅថ្ងៃ ពុធ បានបដិសេធ “យ៉ាងដាច់អហង្ការ” ចំពោះរបាយការណ៍ដែលថា ទីក្រុងអ៊ីស្លាម៉ាបាត នឹងបើកផ្លូវឆ្លងកាត់សម្រាប់ការដឹកជញ្ជូនប្រព័ន្ធមីស៊ីលពាក់លើស្មាផលិតដោយប្រទេសចិន រហូតដល់ ៤០០ គ្រឿងទៅកាន់ប្រទេសអ៊ីរ៉ង់ ។ នាយកដ្ឋានព័ត៌មានយោធាប៉ាគីស្ថាន ហៅកាត់ ISPR បានប្រាប់ Anadolu ថា សេចក្តីរាយការណ៍ទាំងអស់នេះ គឺគ្មានមូលដ្ឋាន និងផ្ទុយពីការពិតទាំងស្រុង ហើយការប៉ាន់ស្មានបែបនេះ ត្រូវបានបដិសេធយ៉ាងដាច់អហង្ការ ។ ប្រតិកម្មរបស់ប៉ាគីស្ថាន កើតឡើងបន្ទាប់ពីកាសែតរ៉យទ័ររាយការណ៍ថា អ៊ីរ៉ង់ត្រូវបានរំពឹងថា នឹងទទួលបានការដឹកជញ្ជូនលើកដំបូង នៃប្រព័ន្ធការពារអាកាសទាំងនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ។ កិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលពាក់លើស្មានេះ មានទឹកប្រាក់ចន្លោះពី ៦០ ទៅ ៧០លានដុល្លារ ក្នុងនោះអ៊ីរ៉ង់បានទិញប្រព័ន្ធការពារដែនអាកាសបំពាក់លើស្មាប្រភេទ QW-12 និង FN-16 ចន្លោះពី ៣០០ ដល់ ៤០០គ្រឿង ។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចប្រឹងប្រែងមួយរបស់អ៊ីរ៉ង់ នៅក្នុងការពង្រឹងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី ចាប់តាំងពីសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក ។ ប្រភពបានឱ្យដឹងថា ក្រោមផែនការដែលបានព្រមព្រៀងដោយភាគីពាក់ព័ន្ធ…
-
យេម៉ែន ថា ឧទ្ទាមហ៊ូទីរៀបគម្រោងជាមួយអ៊ីរ៉ង់ គិតថ្លៃនាវាឆ្លងកាត់សមុទ្រក្រហម

សាណា ៖ រដ្ឋមន្ត្រីម្នាក់នៅក្នុងរដ្ឋាភិបាលយេម៉ែន បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធទី២៩ ខែកក្កដា ថា ក្រុមហ៊ូទី កំពុងសហការជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីគិតថ្លៃសេវាពីនាវា ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ បើជាការពិត, សកម្មភាពនេះបង្កការគំរាមកំហែងដល់ផ្លូវទឹកដ៏សំខាន់មួយទៀត បន្ទាប់ពីទីក្រុងតេហេរ៉ង់បានបិទច្រកសមុទ្រហ័រមូស។ ផ្លូវសមុទ្រដ៏តូចចង្អៀតនៃសមុទ្រក្រហមបានក្លាយជាផ្លូវដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីត ទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីការវាយប្រហារ និងការគំរាមកំហែងរបស់អ៊ីរ៉ង់ ដែលបានរារាំងការនាំចេញថាមពលពីតំបន់ឈូងសមុទ្រ តាមរយៈច្រកហ័រមូស។ លោក Moammar al-Eryani រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រាប់ AFP ថា សកម្មភាពនេះគឺជា «ការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់មួយ ដែលមានគោលបំណងប្រែក្លាយផ្លូវសមុទ្រដ៏មានយុទ្ធសាស្ត្របំផុតមួយរបស់ពិភពលោក ទៅជាប្រភពហិរញ្ញវត្ថុអចិន្ត្រៃយ៍សម្រាប់សកម្មភាពយោធា និងសកម្មភាពភេរវកម្មរបស់ក្រុមប្រដាប់អាវុធនេះ»។ លោក Eryani បាននិយាយថា ការវាយតម្លៃនេះគឺផ្អែកលើព័ត៌មានសម្ងាត់ដែលបានបញ្ជាក់ ដោយបង្ហាញថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC កំពុងជួយគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងនេះ។ លោក Eryani បានបន្ថែមថា «ព័ត៌មានសម្ងាត់បង្ហាញថា អ្នកជំនាញ និងទីប្រឹក្សារបស់ IRGC មានការចូលរួមដោយផ្ទាល់ក្នុងការរៀបចំផែនការលើផ្នែកបច្ចេកទេស និងរដ្ឋបាលនៃគម្រោងនេះ»។ លោកបាននិយាយថា គម្រោងនេះនឹងរួមបញ្ចូលទាំងការបង្កើតស្ថាប័នជាក់លាក់មួយ ដែលទទួលខុសត្រូវក្នុងការប្រមូលប្រាក់ពីក្រុមហ៊ុនដឹកជញ្ជូន និងនាវាពាណិជ្ជកម្មនានា…
-
អ៊ីរ៉ង់ ពិចារណាវាយប្រហារសងសឹកលើកំពង់ផែ អ៊ុយក្រែន តែផ្លូវការទូតជួយទាន់ពេល

តេហេរ៉ង់ ៖ មន្រ្តីអ៊ីរ៉ង់ និងលោកខាងលិច បានប្រាប់ New York Times កាលពីថ្ងៃ អង្គារ ថា ប្រទេសអ៊ីរ៉ង់បានពិចារណាចាត់វិធានការសងសឹកលើកំពង់ផែសមុទ្រមួយក្នុងប្រទេសអ៊ុយក្រែនវិញ ដើម្បីឆ្លើយតបការដែលអ៊ុយក្រែនវាយប្រហារលើនាវាអ៊ីរ៉ង់មួយគ្រឿង ប៉ុន្តែផ្លូវការទូតបានជួយសម្រួលដល់ភាពតានតឹងនេះទាន់ពេលវេលា ។ ការប៉ះទង្គិចគ្នាចុងក្រោយនេះ កើតឡើងបន្ទាប់ពីអ៊ុយក្រែនបានវាយប្រហារលើនាវាដឹកទំនិញពាណិជ្ជកម្មមួយគ្រឿងរបស់អ៊ីរ៉ង់ នៅសមុទ្រ Caspian កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុន ដោយបានសម្លាប់នាវិកស៊ីវិលម្នាក់ ។ បើតាមប្រភពស៊ើបការណ៍សម្ងាត់, អ៊ីរ៉ង់អាចនឹងសងសឹកអ៊ុយក្រែនវិញ តាមរយៈការបាញ់មីស៊ីលបាលីស្ទិក ដែលផ្ទុកក្បាលគ្រាប់តូចមួយ ដើម្បីបង្កការខូចខាតក្នុងទំហំតូចប៉ុណ្ណោះ ។ ប្រភពថ កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ទំនងជាគោលដៅនៃការវាយប្រហារនេះ ។ យ៉ាងណាមិញ ភ្លើងជម្លោះនេះបានថមថយវិញ បន្ទាប់ពីប្រមុខការទូតកំពូលរបស់ប្រទេសអ៊ីរ៉ង់ និងអ៊ុយក្រែន បានធ្វើកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ ដោយភាគីទីក្រុងកៀវបានពន្យល់ប្រាប់ភាគីទីក្រុងតេហេរ៉ង់ ថា ការវាយប្រហារលើនាវាដឹកទំនិញនោះ គឺជារឿងអចេតនាប៉ុណ្ណោះ ៕ ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
-
អ៊ុយក្រែន ថា មីស៊ីលផ្លោងរុស្ស៊ីវាយប្រហារទីក្រុងកៀវ ទាំងព្រឹក

កៀវ ៖ មីស៊ីលផ្លោងរុស្ស៊ីបានវាយប្រហារជាបន្តបន្ទាប់ទៅលើអ៊ុយក្រែន នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ដោយមានសេចក្តីរាយការណ៍អំពីការផ្ទុះ ក្នុងរដ្ឋធានីកៀវ និង ទីក្រុងជាច្រើនទៀត ខណៈដែលមន្ត្រីបានព្រមានប្រជាពលរដ្ឋឱ្យស្នាក់នៅក្នុងទីជម្រកសុវត្ថិភាព។ នេះបើតាមការអះអាងរបស់ លោក Vitali Klitschko អភិបាលក្រុងកៀវ។ លោក Vitali Klitschko បានថ្លែងនៅលើបណ្តាញសង្គម Telegram ថា «សូមស្នាក់នៅក្នុងទីជម្រកសុវត្ថិភាព… អគ្គិភ័យបានឆាបឆេះនៅក្នុងសង្កាត់ Sviatoshynskyi នៃទីក្រុងកៀវ ដោយសារតែបំណែកនៃមីស៊ីលដែលត្រូវបានស្ទាក់ចាប់បានធ្លាក់ចុះមក»។ លោកក៏បានរាយការណ៍អំពីអគ្គិភ័យមួយកន្លែង នៅក្នុងតំបន់ដែលមិនមែនជាតំបន់លំនៅដ្ឋាន ស្ថិតក្នុងសង្កាត់ Obolonskyi ផងដែរ។ ទីភ្នាក់ងារព័ត៌មាន RIA Novosti របស់រុស្ស៊ី ក៏បានរាយការណ៍ដែរថា មានគេឮសំឡេងផ្ទុះនៅក្នុងទីក្រុងកៀវ, ទីក្រុង Poltava និងទីក្រុង Kryvyi Rih នៅចំពេលដែលមានការប្រកាសអាសន្នអំពីការវាយប្រហារតាមអាកាស។ អាជ្ញាធរបញ្ជាក់ចុងក្រោយថា មានមនុស្ស ៦នាក់បានស្លាប់ នៅទីក្រុង Kryvyi Rih។ បើតាម anadolu, ការវាយប្រហារទាំងនេះបានកើតឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr…
-
ចិន ជំរុញភាគីជម្លោះបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រក្រហម

ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី បានចេញមុខជំរុញឱ្យភាគីពាក់ព័ន្ធក្នុងជម្លោះ ដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ សំដៅបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រក្រហម ។ សមុទ្រក្រហម គឺជាច្រករបៀងផ្លូវសមុទ្រដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ដែលភ្ជាប់តំបន់អឺរ៉ុប និងអាស៊ី ។ ការវាយប្រហារម្តងហើយម្តងទៀតលើការដឹកជញ្ជូនពាណិជ្ជកម្ម បានរំខានដល់ពាណិជ្ជកម្មសកល ធ្វើឱ្យថ្លៃដឹកជញ្ជូនឡើងខ្ពស់ និងជំរុញឱ្យមានការពង្រីកការដាក់ពង្រាយកងទ័ពជើងទឹកអន្តរជាតិ ដើម្បីការពារសេរីភាពនៃការធ្វើនាវាចរណ៍ ។ ពាក់ព័ន្ធការចរចារវាងចិន និងក្រុមហ៊ួធីនៅយេម៉ែន ស្តីពីសុវត្ថិភាពនាវាដឹកប្រេង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning និយាយថា ទីក្រុងប៉េកាំងកំពុងតាមដានយ៉ាងដិតដល់ នូវស្ថានការណ៍វិវត្តថ្មីៗនៅសមុទ្រក្រហម ។ លោកស្រីថា អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសក្នុងតំបន់ គួរតែត្រូវបានគោរព ខណៈការឆ្លងកាត់ដោយសុវត្ថិភាព និងគ្មានឧបសគ្គ តាមរយៈផ្លូវទឹកអន្តរជាតិ ក៏គួរតែត្រូវបានការពាររួមគ្នាផងដែរ ។ បើតាម Anadolu, ភាពតានតឹងនៅសមុទ្រក្រហម បានកើនឡើងបន្ទាប់ពីក្រុមប្រដាប់អាវុធហ៊ួធី ដែលគាំទ្រអ៊ីរ៉ង់ បានប្រកាសហាមឃាត់លើការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលកំណត់គោលដៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ បន្ថែមលើនេះ ក្រុមហ៊ូធីក៏បានបាញ់មីស៊ីលទៅលើនាវា ដែលមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីកើតជម្លោះ ពាក់ព័ន្ធនឹងយន្តហោះអ៊ីរ៉ង់មួយគ្រឿង ដែលត្រូវបានបដិសេធមិនឱ្យចុះចតនៅរដ្ឋធានីសាណាអា…
-
លោក Trump គំរាមវាយ អ៊ីរ៉ង់ ឱ្យចាស់ដៃ តែថា ទ្វារចរចានៅតែចំហរ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នៅថ្ងៃ ពុធ បានបោះសម្តីគំរាមធ្ងន់ៗថា ទីក្រុងវ៉ាស៊ីនតោននឹងវាយប្រហារអ៊ីរ៉ង់ឱ្យចាស់ដៃបំផុត ដើម្បីសងសឹកការដែលទីក្រុងតេហេរ៉ង់ ហ៊ានវាយប្រហារលើកងកម្លាំងអាមេរិកនៅប្រទេសហ្ស៊កដានី ។ នៅពេលប្រាប់ Fox News តាមទូរស័ព្ទ, លោក Trump និយាយថា សហរដ្ឋអាមេរិកនឹងចាត់វិធានការសងសឹកវិញ បន្ទាប់ពីអ៊ីរ៉ង់វាយប្រហារលើកងកម្លាំងអាមេរិកនៅហ្ស៊កដានី ហើយថា ពួកគេ (អ៊ីរ៉ង់) នឹងទទួលរងនូវការប្រហារយ៉ាងចាស់ដៃបំផុត ។ ទោះបីជាយ៉ាងណា ជុំវិញការចរចាជាមួយអ៊ីរ៉ង់សម្រាប់កិច្ចព្រមព្រៀងសន្តិភាព មេដកឹនាំអាមេរិករូបនេះ បានលើកឡើងថា យើងនឹងអនុញ្ញាតឱ្យពួកគេបន្តចរចា ។ បើតាម Anadolu, លោកប្រធានាធិបតី Trump បានអះអាងនៅដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងមានការចរចាដ៏ល្អជាមួយអ៊ីរ៉ង់ ហើយថា មានឱកាសល្អ ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែលោកក៏បានព្រមានដែរថា ប្រតិបត្តិការយោធាអាចចាប់ផ្ដើមឡើងវិញ ប្រសិនបើការចរចាបរាជ័យ ។ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់, សហរដ្ឋអាមេរិកខាតប្រយោជន៍ជាច្រើនលើគ្រឿងសឹកប្រយុទ្ធ ជាពិសេសថ្លៃចំណាយសម្រាប់សង្គ្រាមមួយនេះតែម្ដង ។ បើតាមលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិក, ថ្លែចំណាយសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់…
-
ក្រសួងសង្គ្រាមអាមេរិកពង្រីកការបញ្ជាទិញមីស៊ីល Patriot ដល់ជិត ៥៩ ពាន់លានដុល្លារ

វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃពុធថា ក្រសួងសង្គ្រាមអាមេរិកបានបង្កើនការបញ្ជាទិញមីស៊ីល Patriot រយៈពេលវែងរបស់ខ្លួន ក្នុងតម្លៃរហូតដល់ជិត ៥៩ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងរបស់យោធា សម្រាប់ប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីមានជម្លោះជាមួយអ៊ីរ៉ង់។ បើតាមការចេញផ្សាយរបស់ anadolu នៅថ្ងៃព្រហស្បតិ៍នេះ, កិច្ចសន្យាដែលបានកែសម្រួលរវាងកងទ័ពជើងគោកអាមេរិក និង ក្រុមហ៊ុន Lockheed Martin មានតម្លៃរហូតដល់ ៥៣,៩ ពាន់លានដុល្លារ ដោយបន្ថែមលើការបញ្ជាទិញមីស៊ីល Patriot ដែលមានតម្លៃ ៤,៧ ពាន់លានដុល្លារ កាលពីខែមេសា។ ក្រសួងក៏បានផ្តល់កិច្ចសន្យាជំហានដំបូងដែលមានរយៈពេលច្រើនឆ្នាំ និងមានតម្លៃ ៣៥ ពាន់លានដុល្លារដល់ក្រុមហ៊ុននេះ សម្រាប់ផលិតមីស៊ីលស្ទាក់ចាប់ប្រភេទ THAAD ឬ Terminal High Altitude Area Defense ដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងការគំរាមកំហែងពីមីស៊ីលផ្លោង ឬ ballistic missiles។ កាលពីខែមេសា ក្រសួងសង្គ្រាមអាមេរិកបានប្រកាសថា ខ្លួនបានសម្រេចកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយជាមួយក្រុមហ៊ុន Boeing និង Lockheed Martin ក្នុងគោលបំណងបង្កើនសមត្ថភាពផលិតគ្រឿងបន្លាស់សំខាន់ៗសម្រាប់មីស៊ីលឱ្យកើនឡើងបីដង។ កិច្ចព្រមព្រៀងរយៈពេល…
-
ប្រជាជនឥណ្ឌូណេស៊ីប្តឹងប្រឆាំងលោក Netanyahu ករណីឃាត់ខ្លួនក្រុមនាវាដឹកជំនួយទៅហ្គាហ្សា

ហ្សាកាតា ៖ ប្រជាជនឥណ្ឌូណេស៊ីបានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងលោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចំពោះការរំលោភបំពាន អំឡុងពេលឃាត់ខ្លួនក្រុមនាវាដឹកជំនួយ ទៅកាន់តំបន់ Gaza។ ជនជាតិឥណ្ឌូណេស៊ីចំនួន ៩ នាក់ ក្នុងចំណោមសកម្មជនអន្តរជាតិ ដែលត្រូវបានឃាត់ខ្លួននៅពេលព្យាយាមដឹកជញ្ជូនជំនួយទៅកាន់តំបន់ Gaza កាលពីខែឧសភា បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា ដោយចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នេះបើយោងតាមការបញ្ជាក់របស់មេធាវីរបស់ពួកគេ ប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP។ បុរសទាំងនោះគឺជាផ្នែកមួយនៃក្រុមនាវា “Global Sumud Flotilla” ដែលត្រូវបានអ៊ីស្រាអែលស្ទាក់ចាប់ និងឃាត់ខ្លួន រួមជាមួយសកម្មជនជាង ៤០០ នាក់ផ្សេងទៀត ដែលខ្លះត្រូវបានឃាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃ។ មេធាវី Kafin Muhammad បាននិយាយថា ក្រុមនេះបានស្នើទៅអគ្គរដ្ឋអាជ្ញារបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃពុធ ឱ្យធ្វើការស៊ើបអង្កេតលើអ៊ីស្រាអែលចំពោះបទល្មើសនានា រួមទាំងអំពើចោរសមុទ្រ និង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ប្រភពបញ្ជាក់បន្ថែមថា ពាក្យបណ្តឹងនោះបានបញ្ជាក់ឈ្មោះលោក Netanyahu ក្នុងនាមជាអគ្គមេបញ្ជាការ របស់អ៊ីស្រាអែល។ យ៉ាងណា អ្នកនាំពាក្យការិយាល័យអគ្គរដ្ឋអាជ្ញា មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ AFP នោះទេ។ ការប្រព្រឹត្តរបស់អ៊ីស្រាអែលទៅលើសកម្មជនក្រុមនាវាទាំងនោះបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ…