Category: ព័ត៌មានអន្តរជាតិ

  • អ៊ុយក្រែន ថា គ្មានចេតនាវាយប្រហារនាវាអ៊ីរ៉ង់ ហើយក៏មិនចង់បង្កភាពតានតឹង

    អ៊ុយក្រែន ថា គ្មានចេតនាវាយប្រហារនាវាអ៊ីរ៉ង់ ហើយក៏មិនចង់បង្កភាពតានតឹង

    តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយ កាលពីថ្ងៃអង្គារថា សហភាគីអ៊ុយក្រែន គឺលោក Andrii Sybiha បានអះអាងប្រាប់រូបលោកថា ការវាយប្រហារលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង គឺជារឿងអចេតនា ហើយថា ទីក្រុងកៀវ ក៏មិនចង់ឱ្យមានការកើនឡើងនៃភាពតានតឹងនោះទេ។ បើតាម Anadolu, រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានប្រាប់សមភាគីអ៊ីរ៉ង់បែបនេះ តាមរយៈការសន្ទនាតាមទូរស័ព្ទ។ នៅក្នុងការបង្ហោះ លើបណ្តាញសង្គម X , លោក Araghchi បានសរសេរថា «ខ្ញុំទទួលបានការអះអាងពីសំណាក់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha ដែលថា ការវាយប្រហារលើនាវាអ៊ីរ៉ង់គឺអចេតនា ហើយអ៊ុយក្រែនមិនចង់ឱ្យមានការកើនឡើងនៃភាពតានតឹងនោះទេ»។ លោក Sybiha អះអាងថា សកម្មភាពរបស់អ៊ុយក្រែនគឺសំដៅតែទៅលើការការពារប្រទេសប្រឆាំងនឹងរុស្ស៊ីប៉ុណ្ណោះ មិនមែនសំដៅលើនាវាស៊ីវិល ឬ ប្រជាជនស៊ីវិលនោះឡើយ។ លោក Araghchi បានឆ្លើយតបវិញថា អ៊ីរ៉ង់ក៏មិនចង់ឱ្យមានការកើនឡើងនៃភាពតានតឹងដែរ ប៉ុន្តែ បានសង្កត់ធ្ងន់ថា ការវាយប្រហារប្រឆាំងនឹងពលរដ្ឋអ៊ីរ៉ង់ ឬ ផលប្រយោជន៍ជាតិ គឺជារឿង មិនអាចទទួលយកបាន ដូច្នេះ…

  • លោក ត្រាំ ប្រកាសទារលុយពីអ៊ីរ៉ង់ សងទូទាត់ថ្លៃចំណាយធ្វើសង្គ្រាមរបស់អាមេរិក ​

    លោក ត្រាំ ប្រកាសទារលុយពីអ៊ីរ៉ង់ សងទូទាត់ថ្លៃចំណាយធ្វើសង្គ្រាមរបស់អាមេរិក ​

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រាល់ការចំណាយរបស់សហរដ្ឋអាមេរិក លើសង្គ្រាមជាមួយអ៊ីរ៉ង់នឹងត្រូវសងទូទាត់ត្រឡប់មកវិញ នៅក្នុងកម្រិតលើសជាងដើមទុន ជាច្រើនដងទៅទៀត នាពេលអនាគត។ បើតាម Tass, ការថ្លែងបែបនេះ បានធ្វើឡើង នៅប៉ុន្មានថ្ងៃ ក្រោយពេលដែលរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានប៉ាន់ប្រមាណថា ការចំណាយសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ គឺមានចំនួនប្រហែល ៣៧,៥ ពាន់លានដុល្លារ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One កាលពីថ្ងៃចន្ទ, មេដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរូបនេះបានលើកឡើងអំពីករណីប្រទេសវេណេស៊ុយអេឡា ជាឧទាហរណ៍ជាក់ស្តែង។ លោកបានអះអាងថា អាមេរិក រឹបអូសប្រាក់ចំណូលពីការលក់ប្រេងរបស់ប្រទេសវេណេស៊ុយអេឡា ចំនួនជាង១៣ពាន់លានដុល្លារ ហើយកំពុងប្រើប្រាស់ប្រាក់ទាំងនោះ សម្រាប់យកមកដំណើរការដឹកនាំប្រទេស នៅអាមេរិកខាងត្បូងមួយនេះ។ លោក ត្រាំ មិនបានពន្យល់លម្អិតថា តើប្រាក់ទាំងនោះត្រូវបានយកទៅប្រើប្រាស់យ៉ាងណានោះទេ។ ប៉ុន្តែ លោកបានលើកឡើងថា ប្រាក់ចំណូលមួយផ្នែកពិតត្រូវបានយកមកទូទាត់សងថ្លៃចំណាយរបស់សហរដ្ឋអាមេរិក សម្រាប់ប្រតិបត្តិការវាយប្រហារ កាលពីថ្ងៃទី ៣ ខែមករា ជាពេលដែលកងកម្លាំងទីក្រុងវ៉ាស៊ីនតោន ចូលទៅខ្លួនលោកប្រធានាធិបតី Nicolás…

  • ឥណ្ឌា កៀកផលិតបានសំណាញ់មេឃចម្ងាយឆ្ងាយ ក្រោយបាញ់សាកល្បងមីស៊ីលស្ទាក់ចាប់ជោគជ័យ

    ឥណ្ឌា កៀកផលិតបានសំណាញ់មេឃចម្ងាយឆ្ងាយ ក្រោយបាញ់សាកល្បងមីស៊ីលស្ទាក់ចាប់ជោគជ័យ

    ញូវដែលី ៖ ប្រទេសឥណ្ឌាជិតឈានដល់ការផលិតបានប្រព័ន្ធខែលការពារដែនអាកាសក្នុងស្រុក បន្ទាប់ពីកងកម្លាំងប្រទេសអាស៊ីមួយនេះទទួលបានជោគជ័យទាំងស្រុងក្នុងការបាញ់សាកល្បងមីស៊ីលស្ទាក់ចាប់បាញ់ពីដីទៅអាកាសរយៈចម្ងាយឆ្ងាយ ។ មីស៊ីលស្ទាក់ចាប់នេះមានឈ្មោះថា KuSha ។ វាត្រូវបានបាញ់សាកល្បងកាលពីថ្ងៃទី២៣ ខែកក្កដា នៅលើកោះ A.P.J. Abdul Kalam នៃរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា ។ ក្រសួងការពារជាតិឥណ្ឌានិយាយថា ការធ្វើតេស្តលើកដំបូងនេះ បានស្ទាក់ចាប់គោលដៅអេឡិចត្រូនិចផ្លូវអាកាសក្នុងល្បឿនលឿន និងកម្ពស់ខ្ពស់ដោយជោគជ័យ ។ សមទ្ធិផលនេះ បានកត់សម្គាល់ពី “ជោគជ័យដ៏សំខាន់” នៅក្នុងកម្មវិធីអភិវឌ្ឍសំណាញ់មេឃប្រកបដោយមហិច្ឆតារបស់ប្រទេសឥណ្ឌា ។ បន្ទាប់ពីការធ្វើតេស្តនេះ រដ្ឋាភិបាលឥណ្ឌានិយាយថា ធាតុផ្សំនៃប្រព័ន្ធសំណាញ់មេឃ រួមមានមីស៊ីល, រ៉ាដា និងមជ្ឈមណ្ឌលបញ្ជាការ នឹងត្រូវបានអភិវឌ្ឍនៅក្នុងប្រទេស ដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ ហៅកាត់ (DRDO) និងដៃគូឧស្សាហកម្មក្នុងស្រុក ។ បើតាម Defense News, មីស៊ីលស្ទាក់ចាប់ ដែលឥណ្ឌាកំពុងអភិវឌ្ឍមានចំនួន ៣ ប្រភេទផ្សេងគ្នា ក្នុងនោះរួមមានមីស៊ីលស្ទាក់ចាប់រយៈចម្ងាយ ១៥០ គីឡូម៉ែត្រ, ២៥០ គីឡូម៉ែត្រ និងពី ៣៥០…

  • រុស្ស៊ី អាចបន្ថែមទាហាន កូរ៉េខាងជើង ២ ម៉ឺននាក់ទៀតក្នុងសង្គ្រាម អ៊ុយក្រែន, អ្នកវិភាគថា នេះជាកិច្ចព្រមព្រៀងឈ្នះឈ្នះ

    រុស្ស៊ី អាចបន្ថែមទាហាន កូរ៉េខាងជើង ២ ម៉ឺននាក់ទៀតក្នុងសង្គ្រាម អ៊ុយក្រែន, អ្នកវិភាគថា នេះជាកិច្ចព្រមព្រៀងឈ្នះឈ្នះ

    មូស្គួ ៖ ប្រទេសរុស្ស៊ី និងកូរ៉េខាងជើងបានពិភាក្សាអំពីលទ្ធភាពដាក់ពង្រាយទាហានកូរ៉េខាងជើងថ្មីបន្ថែមរហូតដល់ ២ ម៉ឺននាក់ទៀត ក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន ។ នេះបើតាមប្រភពការទូតរុស្ស៊ីបង្ហើបប្រាប់ទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃចន្ទ ។ ប្រភពដដែលបញ្ជាក់ថា ទាហានកូរ៉េខាងជើងទាំងនោះគ្រោងនឹងបញ្ជូនទៅកាន់តំបន់ Donbas ស្ថិតនៅភាគខាងកើតអ៊ុយក្រែន ។ យោងតាម South China Morning Post, មុនបញ្ជូនទ័ពថ្មី ២ ម៉ឺននាក់នេះ កូរ៉េខាងជើងក៏បានបញ្ជូនទ័ពច្រើនជាង ១ ម៉ឺននាក់រួចហើយផងដែរទៅកាន់តំបន់ Kursk ស្ថិតនៅភាគខាងលិចប្រទេសរុស្ស៊ី ។ លោក Oh Gyeong-seob អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយផ្តោតលើកូរ៉េខាងជើងនិយាយថា ផែនការទទួលយកទាហានកូរ៉េខាងជើងបន្ថែមនេះ នឹងក្លាយជាកិច្ចព្រមព្រៀងឈ្នះឈ្នះ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ។ លោកថា ទាហានជួរមុខដែលកូរ៉េខាងជើងបញ្ជូនមកជាបន្តបន្ទាប់មកនេះ បានជួយរុស្ស៊ីកាត់បន្ថយការចំណាយច្រើនលើការកែនទ័ព ។ លោកបន្ថែមថា ជាថ្នូរនឹងការបញ្ជូនទ័ពមកជួយរុស្ស៊ី កូរ៉េខាងជើងនឹងទទួលបានទឹកប្រាក់ ព្រមទាំងបច្ចេកវិទ្យាយោធាត្រឡប់ទៅវិញផងដែរ ។ បើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តសង្គ្រាមអាមេរិក ហៅកាត់ CSIS, គិតត្រឹមតែខែមករាឆ្នាំនេះ ទាហានរុស្ស៊ីប្រហែល ៣២ ម៉ឺន…

  • ហ្វីលីពីន ថា ដល់ពេលត្រូវពិចារណាឈានទៅប្រើប្រាស់នុយក្លេអ៊ែរឡើងវិញ

    ហ្វីលីពីន ថា ដល់ពេលត្រូវពិចារណាឈានទៅប្រើប្រាស់នុយក្លេអ៊ែរឡើងវិញ

    ម៉ានីល ៖ ប្រទេសហ្វីលីពីនប្រហែលជាដល់ពេលដែលត្រូវពិចារណាលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរឡើងវិញ ។ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr កាលពីថ្ងៃចន្ទ ។ លោកថា ថាមពលនុយក្លេអ៊ែរអាចជាដំណោះស្រាយសម្រាប់ប្រទេសមួយ ដែលកំពុងបង់ថ្លៃអគ្គិសនីខ្ពស់បំផុតនៅក្នុងតំបន់ ។ លោក Marcos រៀបរាប់ថា «នុយក្លេអ៊ែររបស់ហ្វីលីពីន គឺជានុយក្លេអ៊ែរបែបស៊ីវិល ដូច្នេះវាប្រហែលជាដល់ពេលហើយដែលយើងត្រូវពិចារណាអំពីការផលិតថាមពលនុយក្លេអ៊ែរឡើងវិញហើយ» ។ បើតាម straitstimes, ហ្វីលីពីនមានរោងចក្រថាមពលនុយក្លេអ៊ែរមួយដែលមានឈ្មោះថា Bataan ។ វាត្រូវបានសាងសង់រួចរាល់ នៅទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែ មិនដែលត្រូវបានដាក់ឱ្យដំណើរការឡើយ ដោយសារបញ្ហាអំពើពុករលួយ និងកង្វល់អំពីសុវត្ថិភាព ។ យ៉ាងណា ដោយសារតែហ្វីលីពីនកំពុងជួបប្រទះនូវការកើនឡើងនៃថ្លៃថាមពល និងអតិផរណា ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា, ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានធ្វើការពិភាក្សាស្វែងយល់អំពីថាមពលនុយក្លេអ៊ែរជាមួយប្រទេសជាច្រើន រួមមានប្រទេសជប៉ុន បារាំង រុស្ស៊ី និងសហរដ្ឋអាមេរិក ។ ជាមួយគ្នានេះ ប្រទេសហ្វីលីពីនក៏មានកិច្ចព្រមព្រៀងមួយ ជាមួយសហរដ្ឋអាមេរិក កាលពីខែឧសភា ឆ្នាំ ២០២៤ ដើម្បីបណ្តុះបណ្តាលប្រជាជនហ្វីលីពីន អំពីរបៀបសាងសង់ និងដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរផងដែរ ៕…

  • អាមេរិកប្រាប់អ៊ីស្រាអែល ដកទ័ពចេញពីហ្គាហ្សា, លីបង់ និង ស៊ីរី

    អាមេរិកប្រាប់អ៊ីស្រាអែល ដកទ័ពចេញពីហ្គាហ្សា, លីបង់ និង ស៊ីរី

    ហ្ស៊េរុយសាឡិម ៖ សហរដ្ឋអាមេរិកបានទាមទារឱ្យកងទ័ពអ៊ីស្រាអែល ដកខ្លួនចេញពីតំបន់ហ្គាហ្សា, ប្រទេសលីបង់ និង ស៊ីរី នេះបើតាមការរាយការណ៍របស់ទូរទស្សន៍ Channel 13 របស់អ៊ីស្រាអែល។ បើតាមប្រភពដដែល ចេញផ្សាយដោយ Tass នៅថ្ងៃអង្គារនេះ, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជម្រាបជូនរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលរបស់លោកថា សហរដ្ឋអាមេរិកកំពុងទទូចឱ្យមានការដកកងទ័ពអ៊ីស្រាអែល ហៅកាត់ IDFចេញពីតំបន់ហ្គាហ្សា , ប្រទេសលីបង់ និងប្រទេសស៊ីរី ជាដំណាក់កាល។ យ៉ាងណា យោងតាមការរាយការណ៍របស់ប៉ុស្តិ៍ទូរទស្សន៍ Channel 13 ដែលដកស្រង់ប្រភពព័ត៌មានមួយ, លោក Netanyahu បានបង្ហាញពីបំណងចង់បដិសេធការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោនបែបនេះ។ កិច្ចប្រជុំប្រចាំសប្តាហ៍របស់រដ្ឋាភិបាលអ៊ីស្រាអែល កាលពីថ្ងៃទី ២៦ ខែកក្កដា ត្រូវបានរៀបចំឡើង មុនពេល ដែលលោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបលោកប្រធានាធិបតី Donald Trump នៅឯសេតវិមាន នាថ្ងៃអង្គារនេះ ខណៈដែលវាគឺជាជំនួបលើកដំបូង ចាប់តាំងពីមានសង្គ្រាមជាមួយអ៊ីរ៉ង់៕ ប្រភព ៖…

  • លោក ត្រាំ ព្រមានវាយអ៊ីរ៉ង់សាជាថ្មី ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពបរាជ័យ

    លោក ត្រាំ ព្រមានវាយអ៊ីរ៉ង់សាជាថ្មី ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពបរាជ័យ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ ចន្ទ បានព្រមានចាប់ផ្តើមវាយប្រហារលើប្រទេសអ៊ីរ៉ង់ឡើងវិញ ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបរាជ័យ ។ ប៉ុន្តែប្រមុខសេតវិមានរូបនេះ បានបង្ហាញក្តីសង្ឃឹម ចំពោះលទ្ធភាពទទួលបានកិច្ចព្រមព្រៀងសន្តិភាព តាមរយៈការចរចាជាមួយអ៊ីរ៉ង់ ខណៈពេលដែលភាគីទាំងពីរបានផ្អាកការបាញ់ប្រហារគ្នាចំនួន៣ថ្ងៃជាប់ៗគ្នា ។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ថា ខ្ញុំមានការអត់ធ្មត់ច្រើន… យើងចាំមើលថាតើនឹងមានអ្វីកើតឡើងបន្តទៀត ។ ប៉ុន្តែលោកគិតថា មាន “ឱកាសល្អ” ដែលរឿងអ្វីមួយអាចនឹងកើតឡើង ។ យ៉ាងណាមិញ មេដឹកនាំអាមេរិករូបនេះ បានព្រមានធ្ងន់ៗថា ប្រសិនបើកិច្ចខិតខំប្រឹងប្រែងថ្មីបរាជ័យ នោះយើងនឹងវិលត្រឡប់ទៅធ្វើអ្វីដែលយើងធ្លាប់ធ្វើវិញ ពោលគឺមុនពេលមានការផ្អាកការប្រយុទ្ធគ្នា ។ បន្ថែមលើនេះ លោក ត្រាំ ក៏បានច្រានចោលការព្រួយបារម្ភ ដែលថា ឃ្លាំងស្តុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិកកំពុងថយចុះ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងជិត ៥ ខែកន្លងមកនេះផងដែរ ។ គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងគូរសត្រូវចាស់ទាំងពីរនេះ ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា បន្ទាប់ពីមានការវាយប្រហារជាថ្មីរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់អស់រយៈពេល ១៣…

  • លោក ពូទីន ៖ ទណ្ឌកម្មលោកខាងលិចប្រឆាំងរុស្ស៊ី បានបរាជ័យ

    លោក ពូទីន ៖ ទណ្ឌកម្មលោកខាងលិចប្រឆាំងរុស្ស៊ី បានបរាជ័យ

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃ ចន្ទ ថា ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងប្រទេសរុស្ស៊ី បានបរាជ័យ ដោយលោកបានពិពណ៌នាអំពីទណ្ឌកម្មទាំងនោះថា ជា “ការបំបែកកំណត់ត្រា” ទាំងទំហំ និងគ្មានប្រសិទ្ធភាព ។ ក្នុងជំនួបជាមួយសមាជិកសភាជាន់ទាបនៅវិមានក្រឹមឡាំង មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសលោកខាងលិចបានបង្កើនសម្ពាធលើរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២ ដែលជាពេលទីក្រុងមូស្គូបើកប្រតិបត្តិការយោធាពិសេសប្រឆាំងអ៊ុយក្រែន ប៉ុន្តែសម្ពាធនោះបានបរាជ័យទាំងស្រុង សូម្បីតែធ្វើឱ្យប្រទេសរុស្ស៊ីចុះខ្សោយ ។ លោក ពូទីន អះអាងថា ក្រៅពីដាក់សម្ពាធ ប្រទេសលោកខាងលិចថែមទាំងបានបង្កើនល្បឿនម៉ាស៊ីនស្អប់ខ្ពើមលើរុស្ស៊ី ដល់កម្រិតខ្ពស់បំផុត រហូតបង្កើតកំណត់ត្រាពិភពលោក ។ លោក ពូទីន បន្ថែមថា វិធានការរឹតបន្តឹងទាំងនោះ បែរជាបានបង្កការខូចខាតកាន់តែធំធ្ងន់ធ្ងរ ដល់បណ្តាប្រទេសដែលបានផ្តួចផ្តើមគំនិត និងចំពោះប្រជាជននៃប្រទេសអឺរ៉ុបមួយចំនួន រួមទាំងប្រទេសដទៃទៀត ច្រើនជាងប្រទេសរុស្ស៊ីទៅទៀត ។ បើតាមប្រមុខវិមានក្រឹមឡាំងរូបនេះ, ដោយមិនអាចយកឈ្នះរុស្ស៊ីនៅលើសមរភូមិបាន ឥឡូវនេះពួកគេកំពុងពឹងផ្អែកលើវិធីសាស្ត្រភេរវកម្មដោយបើកចំហ ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងប្រជាជនរបស់យើង ។ ប៉ុន្តែគ្មាននរណាម្នាក់ អាចបំបាក់ស្មារតីប្រជាជនរុស្ស៊ីបានឡើយ។ ការអត្ថាធិប្បាយរបស់លោក ពូទីន ធ្វើឡើងក្រោយសហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មទី២១របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី…

  • លោក Netanyahu ផ្តើមធ្វើដំណើរទៅជួបលោក Trump លើកដំបូង តាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់

    លោក Netanyahu ផ្តើមធ្វើដំណើរទៅជួបលោក Trump លើកដំបូង តាំងពីផ្ទុះសង្គ្រាមអ៊ីរ៉ង់

    ហ្ស៊េរុយសាឡិម ៖ លោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបលោកប្រធានាធិបតី Donald Trump នៅឯសេតវិមាន នាថ្ងៃអង្គារនេះ ខណៈដែលវាគឺជាជំនួបលើកដំបូង ចាប់តាំងពីមានសង្គ្រាមជាមួយអ៊ីរ៉ង់។ លោក Netanyahu បានមានប្រសាសន៍ មុនពេលចាកចេញពីប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទថា «នេះគឺជាកិត្តិយសដ៏ធំធេង ប៉ុន្តែ ក៏ជាការទទួលខុសត្រូវដ៏ធំធេងផងដែរ»។ លោកបានបន្ថែមថា«យើងនឹងពិភាក្សាលើរាល់បញ្ហាទាំងអស់ ដែលមាននៅក្នុងរបៀបវារៈ ជាពិសេស គឺបញ្ហាអ៊ីរ៉ង់។ ជាការពិតណាស់ គោលដៅរបស់យើងគឺការពារសន្តិសុខរបស់យើង និងពង្រីកវិសាលភាពនៃសន្តិភាព នៅជុំវិញយើង»។ បើតាម AFP, ទំនាក់ទំនងរវាងលោក Netanyahu និងលោក Trump ហាក់ដូចជាមានភាពតានតឹងខ្លះៗ ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ ប៉ុន្តែ មេដឹកនាំទាំងពីរបានព្យាយាមកាត់បន្ថយភាពតានតឹងនោះ។ ជំនួបនៅថ្ងៃអង្គារនេះ ត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់លើបញ្ហាសង្គ្រាម ដែលបានចាប់ផ្តើមឡើង ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ខ្លួនចង់ផ្តល់ឱកាសសម្រាប់ការចរចា។ អ៊ីស្រាអែលមិនបានចូលរួមក្នុងជុំចុងក្រោយនៃការប៉ះទង្គិចគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នោះទេ ដែលបានផ្ទុះឡើងវិញ…

  • យេម៉ែន ថា ហ៊ូទី យកគំរូបិទផ្លូវទឹកអ៊ីរ៉ង់ មកអនុវត្តនៅសមុទ្រក្រហម

    យេម៉ែន ថា ហ៊ូទី យកគំរូបិទផ្លូវទឹកអ៊ីរ៉ង់ មកអនុវត្តនៅសមុទ្រក្រហម

    សាណា ៖ លោកស្រី Afrah al-Zouba រដ្ឋមន្ត្រីការបរទេសយេម៉ែន បានអះអាង កាលពីថ្ងៃចន្ទថា ក្រុមហ៊ូទីកំពុងព្យាយាមយកគំរូតាមការគ្រប់គ្រងរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រហ័រមូស មកអនុវត្តនៅសមុទ្រក្រហម ពោលគឺបន្ទាប់ពីក្រុមនេះបានប្រកាសពីការបិទផ្លូវសមុទ្រ មិនឱ្យមានការដឹកជញ្ជូនចូលទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត។ លោកស្រី Afrah al-Zouba បានប្រាប់អ្នកសារព័ត៌មាន អំឡុងពេលសន្និសីទមួយថា «ក្រុមហ៊ូទីចង់យកគំរូតាមបទពិសោធន៍របស់អ៊ីរ៉ង់ នៅច្រកសមុទ្រហ័រមូស» ដោយបញ្ជាក់ថា ក្រុមឧទ្ទាមដែលទទួលបានការគាំទ្រពីទីក្រុងតេហេរ៉ង់មួយនេះ កំពុងធ្វើសកម្មភាព «ស្របគ្នា» ទៅនឹងការបង្កើនភាពតានតឹងរបស់អ៊ីរ៉ង់នៅក្នុងតំបន់។ លោកស្រី Zouba បាននិយាយថា រដ្ឋាភិបាលរបស់យេម៉ែន ដែលចូលចិត្តការគាំទ្រខ្លាំងពីអារ៉ាប៊ីសាអូឌីត ត្រូវបានរៀបចំសម្រាប់ការកើនឡើង ហើយការបាញ់ប្រហារគ្នា កំពុងកើតឡើងនៅតាមបណ្តោយជួរមុខ ដោយលាតសន្ធឹងភាគពាយ័ព្យរបស់ប្រទេស ចាប់ពីសមុទ្រក្រហម រហូតដល់ព្រំដែន អារ៉ាប៊ី សាអូឌីត ប៉ុន្តែ ភាគីទាំងពីរមិនទាន់បានធ្វើការវាយលុក នៅឡើយទេ។ យ៉ាងណា លោកស្រីបានបន្តថា «យើងគិតថា ជម្លោះនេះឥឡូវត្រូវបញ្ចប់ដោយសន្តិវិធី ឬតាមមធ្យោបាយផ្សេងទៀត»។ បើតាម រយធឺ, ⁠សមុទ្រក្រហមបានក្លាយជាសមរភូមិថ្មីមួយ នៅក្នុងជម្លោះពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ដោយក្រុមហ៊ូទី ដែលបានបង្កើនសកម្មភាពប្រឆាំងនឹងប្រទេសអារ៉ាប៊ី សាអូឌីត តាមរយៈការបាញ់មីស៊ីល…