-
លោក Trump ថា មេដឹកនាំ រុស្ស៊ី-អ៊ុយក្រែន ចង់បញ្ចប់សង្គ្រាម

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃ ចន្ទ បានថ្លែងថា រូបលោកជឿជាក់យ៉ាងមុតមាំថា ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី សុទ្ធតែចង់បញ្ចប់សង្គ្រាមដូចគ្នា ។ មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចចរចាបញ្ឈប់ជម្លោះដ៏ធំនៅអឺរ៉ុបមួយនេះ កំពុងទទួលបានវឌ្ឍនភាពច្រើនជាងអ្វីដែលអ្នកសង្កេតការណ៍ជាច្រើនបានដឹងទៅទៀត ។ បើតាម Anadolu, លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា រូបលោកគិតថា លោក ពូទីន ពិតជាទទួលរងសម្ពាធ ដូច្នេះគាត់ចង់បញ្ចប់សង្គ្រាម ហើយអ៊ុយក្រែនក៏ចង់បញ្ចប់វាដែរ ។ ប្រធានាធិបតីសហរដ្ឋអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា យើងកំពុងស្ថិតក្នុងការពិភាក្សា ហើយយើងនឹងរង់ចាំមើលថាតើយើងអាចបញ្ចប់វាបានឬទេ ពីព្រោះរូបលោកមានទំនុកចិត្តលើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ។ បើតាមការលើកឡើងរបស់លោក ត្រាំ, សង្គ្រាមអ៊ុយក្រែននឹងក្លាយជាប្រធានបទដ៏សំខាន់មួយ នៅក្នុងកិច្ចពិភាក្សានាពេលខាងមុខ ជាមួយបណ្តាសម្ព័ន្ធមិត្តណាតូ អំឡុងកិច្ចប្រជុំកំពូលក្នុងសប្តាហ៍នេះ នៅរដ្ឋធានីអង់ការ៉ា នៃប្រទេសតួកគី ៕ ប្រភព ៖ Anadolu…
-
ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចនៅស៊ីរី

ដាម៉ាស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ បានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ីរី។ លោក Macron គឺជាប្រមុខរដ្ឋអឺរ៉ុបខាងលិច ដំបូងគេ ដែលធ្វើទស្សនកិច្ច នៅទីនោះ ពោលគឺចាប់តាំងពីអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរីឡើងកាន់អំណាច។ លោក Macron ប្រកាសនៅលើបណ្តាញសង្គម X ថា «ខ្ញុំបានមក ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់បារាំង ចំពោះប្រជាជនស៊ីរី។ ចំពោះប្រទេសស៊ីរី ដែលមានអធិបតេយ្យភាព រួបរួមគ្នាក្នុងភាពចម្រុះ និងសន្តិភាព ជាមួយប្រទេសជិតខាងរបស់ខ្លួន»។ ប្រធានាធិបតីបារាំងចុងក្រោយ ដែលបានទៅទស្សនកិច្ច នៅប្រទេសនេះ គឺលោក Nicolas Sarkozy ក្នុងឆ្នាំ២០០៩ ពោលគឺមុនពេលមានជម្លោះផ្ទៃក្នុង ដែលបានសម្លាប់មនុស្ស ជាងកន្លះលាននាក់ និង បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង ឧស្សាហកម្មរបស់ប្រទេស។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានពិពណ៌នា ដំណើរទស្សនកិច្ចរបស់លោក Emmanuel Macron លើកនេះថា ជាជំហានដ៏សំខាន់មួយ នៅក្នុងដំណើរការ នៃការស្តារវត្តមានអន្តរជាតិ នៅស៊ីរីឡើងវិញ។ យ៉ាងណា កាលពីសប្តាហ៍មុន…
-
មនុស្ស ៥០០នាក់បានស្លាប់ព្រោះជំងឺ អេបូឡា នៅកុងហ្គោ

គីស្ហាសា ៖ មនុស្សជាង៥០០នាក់បានស្លាប់ អំឡុងការផ្ទុះជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នេះបើតាមអង្គការសុខភាពពិភពលោក បញ្ជាក់ឲ្យដឹង កាលពីថ្ងៃចន្ទ។ អង្គការ WHO បានបង្ហាញរបាយការណ៍ចុងក្រោយថា តាំងពីកុងហ្គោប្រកាសអំពីការផ្ទុះឡើងនៃជំងឺនេះ កាលពីពាក់កណ្តាល ខែឧសភា, មានករណីឆ្លងសរុប ចំនួន១៥៦១ករណី នៅក្នុងប្រទេស រួមទាំងការស្លាប់ចំនួន ៥០៦នាក់។ ប៉ុន្តែ អ្នកជំងឺសរុបចំនួន ២៥៤ នាក់បានជាសះស្បើយ។ ជំងឺអេបូឡានៅកុងហ្គោ បានវាយប្រហារខេត្ត ចំនួនបួន។ ការផ្ទុះឡើងនៃជំងឺអេបូឡា ប្រភេទ Bundibugyo ដ៏កម្រនេះ មិនមានវ៉ាក់សាំង ឬ ការព្យាបាលដែលត្រូវបានអនុម័តនោះទេ។ យ៉ាងណា ការសាកល្បង កំពុងវាយតម្លៃសុវត្ថិភាព និងប្រសិទ្ធភាពនៃអង្គបដិប្រាណ monoclonal MBP134 និងថ្នាំប្រឆាំងមេរោគ remdesivir ទាំងតែឯង និងរួមបញ្ចូលគ្នា។ មនុស្សពីរនាក់ផ្សេងទៀតក៏បានស្លាប់ នៅក្នុងប្រទេសអ៊ូហ្គង់ដា ដែលនៅជិតខាងផងដែរ។ប្រទេសនេះបានឃើញអ្នកជំងឺ ១៦នាក់បានជាសះស្បើយ ខណៈករណីឆ្លងសរុប មានចំនួន ២០ ករណី។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom…
-
ឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នាវាមុជទឹកបំបាំងកាយទម្ងន់ ២.០០០ តោន អាចផ្ទុកប្រព័ន្ធអាវុធទំនើបៗជាច្រើន

ហ្សាការតា ៖ ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ នូវការសាងសង់នាវាមុជទឹកបំបាំងកាយថ្មី ដែលមានទម្ងន់ដល់ទៅ ២,០០០ តោនចំនួន ២ គ្រឿង ។ ទីតាំងសាងសង់ត្រូវបានធ្វើឡើងនៅឯរោងចក្រផលិតនាវារបស់ក្រុមហ៊ុន PT PAL ក្នុងទីក្រុង Surabaya ភាគខាងកើតកោះជ្វា ប្រទេសឥណ្ឌូនេស៊ី ។ គម្រោងជាប្រវត្តិសាស្ត្រនេះ កើតចេញពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនសាងសង់នាវារដ្ឋ PT PAL របស់ឥណ្ឌូនេស៊ី និងក្រុមហ៊ុនការពារជាតិយក្ស Naval Group របស់បារាំង ។ នាវាមុជទឹកជំនាន់ថ្មីនេះ គឺជាប្រភេទ Scorpène Evolved ដែលមានសមត្ថភាពបំបាំងកាយកម្រិតខ្ពស់ និងអាចផ្ទុកគ្រាប់យុទ្ធភណ្ឌទំនើបៗបានច្រើនប្រភេទកម្រិតស្តង់ដាពិភពលោក ។ បើតាម interesting engineering ចេញផ្សាយថ្មីៗនេះ ម៉ាស៊ីនរបស់នាវាមុជទឹកនេះ ដំណើរការដោយថាមពលប្រព័ន្ធអាគុយលីចូម-អ៊ីយ៉ង់ពេញលេញ ដែលជួយឱ្យវាអាចសម្ងំខ្លួននៅក្រោមទឹកបានរហូតដល់ ៨០ថ្ងៃ ។ អ្វីដែលពិសេសនោះ ដងខ្លួនទាំងមូលរបស់វា ដែលមានប្រវែងសរុប ៧២ ម៉ែត្រ អាចមានសមត្ថភាពផ្ទុកគ្រាប់មីស៊ីលធុនធ្ងន់ Torpedoes រួមទាំងគ្រាប់មីស៊ីលប្រឆាំងនាវា Exocet ប្រភេទ…
-
អ៊ុយក្រែន ចាប់ដៃ ឡាតវី បើករោងចក្រផលិតដ្រូនជាប់ព្រំដែន រុស្ស៊ី, អ្នកវិភាគថា សង្គ្រាមនឹងកាន់តែរីកធំឡើង

កៀវ ៖ ប្រទេសអ៊ុយក្រែន និងឡាតវី មានផែនការសាងសង់រោងចក្រផលិតយន្តហោះដ្រូនរួមគ្នាមួយនៅក្នុងឆ្នាំនេះ ដោយជ្រើសរើសយកតំបន់ Latgale ភាគខាងកើតប្រទេសឡាតវី ដែលនៅកៀកមាត់ទ្វារព្រំដែនប្រទេសរុស្ស៊ី និងបេឡារុស ។ ផ្អែកតាមកិច្ចព្រមព្រៀងនេះ អ៊ុយក្រែននឹងផ្គត់ផ្គង់ទៅឲ្យឡាតវីនូវយន្តហោះដ្រូនប្រយុទ្ធ ប្រព័ន្ធមនុស្សយន្តជើងគោក និងប្រព័ន្ធដ្រូនដែនសមុទ្រជាដើម ។ ចំណែកឡាតវី នឹងផ្តល់ប្រព័ន្ធប្រឆាំងយន្តហោះដ្រូន ដែលផលិតក្នុងស្រុកឱ្យទៅអ៊ុយក្រែនវិញផងដែរ ។ នាយករដ្ឋមន្ត្រីឡាតវី លោក Andris Kulbergs និយាយថា ប្រព័ន្ធប្រឆាំងដ្រូននឹងចាប់ផ្តើមដាក់ឱ្យដំណើរការនៅតាមបណ្តោយព្រំដែនឡាតវី ជាប់ជាមួយរុស្ស៊ី និងបេឡារុស នៅក្នុងខែកក្កដា និងសីហាខាងមុខនេះ ។ បើតាម defense news, បច្ចុប្បន្ន ឡាតវី គឺជាប្រទេសទី៦ហើយ ដែលបានចូលរួមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យយន្តហោះដ្រូនជាមួយអ៊ុយក្រែន ។ អ្នកវិភាគមើលឃើញថា ការបើកដំណើរការរោងចក្រផលិតដ្រូននេះ ប្រាកដណាស់ នឹងរងការរិះគន់ ក៏ដូចជាការខឹងសម្បារពីសំណាក់រុស្ស៊ី ពីព្រោះការសម្រេចចិត្តដូច្នេះ ក៏ជាជំហានមួយ ដែលនឹងដុតបញ្ឆេះភ្លើងសង្គ្រាមអ៊ុយក្រែនកាន់តែរីករាលដាលធំឡើងផងដែរ ។ ជាក់ស្តែង រុស្ស៊ីធ្លាប់បានចោទប្រកាន់បណ្តាប្រទេសបាល់ទិក ដែលរួមមានអេស្តូនី ឡាតវី និងលីទុយអានី ចំៗថា បានបើកដៃឱ្យអ៊ុយក្រែនបាញ់យន្តហោះដ្រូនចេញពីទឹកដីរបស់ពួកគេ…
-
ហាម៉ាស ប្រកាសរំលាយស្ថាប័នគ្រប់គ្រងហ្គាហ្សា ក្រោយត្រួតត្រា ជិត២០ឆ្នាំ

ហ្គាហ្សា ៖ ហាម៉ាស បាននិយាយ នៅថ្ងៃចន្ទនេះថា ខ្លួនកំពុងរៀបចំរំលាយស្ថាប័នដែលបានគ្រប់គ្រងតំបន់ហ្គាហ្សា បន្ទាប់ពីបានត្រួតត្រា អស់រយៈពេលជិត ២ទសវត្សរ៍មកហើយ ពោលគឺក្នុងហេតុផល បើកផ្លូវសម្រាប់គណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីន អនុវត្តការគ្រប់គ្រងបែបស៊ីវិលវិញ។ មន្ត្រីហាម៉ាសបានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ចលនានេះ បានសម្រេចចិត្តរំលាយគណៈកម្មាធិការរដ្ឋាភិបាលហ្គាហ្សា និង តែងតាំងឥស្សរជនដែលទទួលស្គាល់ ដើម្បីត្រួតពិនិត្យការងាររបស់គណៈកម្មាធិការនេះ រហូតដល់គណៈកម្មាធិការជាតិ សម្រាប់ការគ្រប់គ្រងហ្គាហ្សា ទទួលយកការទទួលខុសត្រូវរបស់ខ្លួនជាផ្លូវការ»។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់ហាម៉ាសនៅហ្គាហ្សា បាននិយាយថា ខ្លួននឹងធ្វើ សន្និសីទសារព័ត៌មានដ៏សំខាន់មួយ នៅថ្ងៃច័ន្ទនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ មន្ត្រីហាម៉ាសម្នាក់ទៀត បាននិយាយថា ក្រុមនេះបានជូនដំណឹងដល់ក្រុមប៉ាឡេស្ទីនផ្សេងទៀតរួចហើយ នៅក្នុងកិច្ចប្រជុំ ថ្មីៗនេះ នៅប្រទេសអេហ្ស៊ីប។ មន្ត្រីរូបនេះបាននិយាយថា «ក្រុមទាំងនោះបានស្វាគមន៍ការសម្រេចចិត្តរបស់ហាម៉ាស ដោយពណ៌នាថា វាជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការអនុញ្ញាតឱ្យគណៈកម្មាធិការជាតិ ទទួលយកតួនាទីគ្រប់គ្រងរបស់ខ្លួន»។ បើតាម CNA, ការណ៍នេះ បង្ហាញពីការផ្លាស់ប្តូរនយោបាយដ៏សំខាន់មួយដោយក្រុមសកម្មប្រយុទ្ធ ហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្គាហ្សា ចាប់តាំងពីក្រុមយុទ្ធជនរបស់ខ្លួនបានដណ្តើមយកការគ្រប់គ្រង ពីចលនាប៉ាឡេស្ទីន Fatah ក្នុងឆ្នាំ ២០០៧។ ចាប់តាំងពីបទឈប់បាញ់ហ្គាហ្សា រវាងហាម៉ាស…
-
ចិន ប្រកាសជោគជ័យបាញ់មីស៊ីលយុទ្ធសាស្ត្រពីនាវាមុជទឹក, ជប៉ុន ថា ជាការសាកអាវុធនុយក្លេអ៊ែរ

ប៉េកាំង ៖ ប្រទេសចិននៅថ្ងៃចន្ទនេះបានប្រកាសពីការជោគជ័យបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រមួយគ្រាប់ចេញពីនាវាមុជទឹក ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ ។ ការប្រកាសរបស់ចិនធ្វើឡើង នៅក្រោយពេលដែល ជប៉ុន នូវែលសេឡង់ និងបណ្តារដ្ឋាភិបាលក្នុងតំបន់ ត្រូវបានជូនដំណឹងដោយប្រទេសចិន អំពីការបាញ់សាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពនុយក្លេអ៊ែរនៅប៉ាស៊ីហ្វិកខាងត្បូង ។ ការបាញ់សាកល្បងនេះនាំឲ្យ ប្រទេសជប៉ុនជំរុញឲ្យទីក្រុងប៉េកាំង គិតឡើងវិញ អំពីការសាកល្បងមីស៊ីល ជាពិសេសទីក្រុងតូក្យូបង្ហាញការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងររបស់ខ្លួនចំពោះទង្វើបែបនេះ ។ ជាមួយគ្នានេះ ក្រុមហ៊ុនចារកម្មសមុទ្រ Starboard ក៏បានចេញផ្សាយរូបភាព ដែលបង្ហាញថា បច្ចុប្បន្ន ប្រទេសចិនមាននាវាតាមដានផ្កាយរណប ចំនួន ២ គ្រឿង នៅក្នុងតំបន់ប៉ាស៊ីហ្វិក ដែលត្រូវបានប្រើប្រាស់ ដើម្បីតាមដានការបាញ់សាកល្បងនៃមីស៊ីលយុទ្ធសាស្ត្រនេះ ។ យ៉ាងណា កងទ័ពជើងទឹកចិនចេញមកអះអាងថា វាគឺជាមីស៊ីលយុទ្ធសាស្ត្រផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរគំរូ ពោលមិនមែនជាគ្រាប់ពិតនោះទេ ។ បើតាម ស៊ីនហួរ, អំឡុងពេលបាញ់សាកល្បង មីស៊ីលយុទ្ធសាស្ត្របានហោះខ្ពស់ឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយចុះចតយ៉ាងច្បាស់លាស់នៅក្នុងដែនទឹកតាមការកំណត់ទុក ។ ការបាញ់ផ្លោង ចុងក្រោយនេះ គឺជាការសាកល្បងមីស៊ីលយុទ្ធសាស្ត្រ លើកទីពីរ របស់ប្រទេសចិន ចាប់តាំងពី ទីក្រុងប៉េកាំង បានបាញ់មីស៊ីលផ្លោងឆ្លងទ្វីប…
-
អ៊ីស្រាអែល គ្រោងរំសាយទាហានបម្រុង ១០,០០០ នាក់ ចំពេលមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ

ហ៊្សេរុយសាឡឹម ៖ កងទ័ពអ៊ីស្រាអែលមានគម្រោងរំសាយទាហានបម្រុងរហូតដល់ ១០,០០០ នាក់ នៅត្រឹមចុងខែ កក្កដា ខាងមុខ ។ នេះបើតាម Anadolu ចេញផ្សាយនៅថ្ងៃ អាទិត្យ ម្សិលមិញ ។ វិធានការកាត់បន្ថយទ័ពបម្រុង កើតឡើងចំពេលដែលក្រសួងការពារជាតិអ៊ីស្រាអែល កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងឱនភាពថវិកាដ៏ធំសម្បើម បន្ទាប់ពីការចំណាយលើវិស័យយោធាបានស្ទុះឡើងខ្ពស់មិនធ្លាប់មានពីមុនមក ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Hayom, ចំនួនទាហានបម្រុងដែលកំពុងបំពេញកាតព្វកិច្ចសកម្ម ត្រូវបានរំពឹងថា នឹងត្រូវកាត់បន្ថយពីប្រហែល ៦០,០០0 នាក់ មកនៅត្រឹមប្រមាណ ៥០,០០០ នាក់វិញ ដែលនេះស្តែងឱ្យឃើញពីកង្វះកញ្ចប់ថវិកាឧបត្ថម្ភដល់កងទ័ព ។ យ៉ាងណាមិញ ការសម្រេចចិត្តចុងក្រោយ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ប៉ុន្តែវាត្រូវបានគេរំពឹងថា នឹងលេចចេញជារូបរាងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ការកាត់បន្ថយនេះ នឹងជះឥទ្ធិពលដល់កងទ័ពបម្រុង ដែលបម្រើការក្នុង “ប្រព័ន្ធការពារតំបន់” រួមទាំងបុគ្គលិកដែលចាត់តាំងឱ្យការពារសហគមន៍ និងទីលំនៅជុំវិញតំបន់ Gaza Strip និងតំបន់ West Bank ព្រមទាំងបុគ្គលិកនៅតាមទីបញ្ជាការយោធាផងដែរ ។ អ្វីដែលគួរឱ្យកត់សម្គាល់ ផែនការនេះលេចឡើងស្របពេលមានការខ្វែងគំនិតគ្នាខ្លាំង រវាងក្រសួងការពារជាតិ…
-
រុស្ស៊ីវាយប្រហាររដ្ឋធានីរបស់អ៊ុយក្រែន មុនកិច្ចប្រជុំកំពូលណាតូ

កៀវ ៖ ការវាយប្រហារមីស៊ីលរបស់ប្រទេសរុស្ស៊ី ទៅលើទីក្រុងកៀវ របស់អ៊ុយក្រែន បានសម្លាប់មនុស្ស ចំនួន៨នាក់ ពោលគឺនៅមុនពេលមានកិច្ចប្រជុំកំពូល របស់អង្គការណាតូ ក្នុងសប្តាហ៍នេះ។ អាជ្ញាធរនិយាយថា នៅថ្ងៃចន្ទនេះ អគារលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ត្រូវបានបំផ្លាញទៅជាគំនរបាក់បែក បន្ទាប់ពីរងការវាយប្រហារ ពីសំណាក់រុស្ស៊ី។ ប្រភពបញ្ជាក់ថា ការវាយប្រហារ ដោយមីស៊ីលបាលីស្ទិក បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៨ នាក់ និង រាប់សិបនាក់ទៀត រងរបួស ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត នៅក្នុងគំនរបាក់បែក នៃ អគារលំនៅដ្ឋាន កម្ពស់៩ជាន់។ ការវាយប្រហារនេះធ្វើឡើង ចំពេលដែល សេតវិមាន បាននិយាយថា លោក Trump ប្រធានាធិបតីអាមេរិក គ្រោងនឹងជួបជាមួយ លោក Zelensky ប្រធានាធិបតីប្រទេសអ៊ុយក្រែន នៅថ្ងៃពុធនេះ អំឡុងពេលកិច្ចប្រជុំកំពូល របស់ អង្គការយោធាអន្តរជាតិ ណាតូ (NATO)៕ ប្រភព ៖ AFP ប្រែសម្រួល ៖…
-
អ៊ីរ៉ង់-កាតា បន្តធ្វើពាណិជ្ជកម្មតាមសមុទ្រជាមួយគ្នាវិញ ក្រោយផ្អាកព្រោះសង្គ្រាម

តេហេរ៉ង់, ដូហា ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ៊ីរ៉ង់ បានប្រកាស កាលពីថ្ងៃអាទិត្យថា ពាណិជ្ជកម្មតាមសមុទ្រ រវាងទីក្រុងតេហេរ៉ង់ និង ប្រទេស កាតា បានបន្តឡើងវិញ បន្ទាប់ពីការផ្អាក ប្រហែលរយៈពេល ៥ខែ អំឡុងសង្គ្រាម។ អនុព័ន្ធពាណិជ្ជកម្ម អ៊ីរ៉ង់លោក Abbas Abdolkhani បាននិយាយប្រាប់អ្នកសារព័ត៌មានថា ការដឹកជញ្ជូន រវាងកំពង់ផែ Dayyer របស់អ៊ីរ៉ង់ និងកំពង់ផែ Al Ruwais របស់កាតា បានបន្តឡើងវិញ បន្ទាប់ពីការសម្របសម្រួល រវាងស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងដូហា និង អាជ្ញាធរកាតា។ បើតាម CNA, កំពង់ផែទាំងពីរ ភាគច្រើនបម្រើដល់ពាណិជ្ជកម្មក្នុងតំបន់។ ជាការកត់សម្គាល់ កំពង់ផែ Dayyer ត្រូវបានវាយប្រហារច្រើនដង ក្នុងអំឡុងពេលផ្ទុះសង្គ្រាម។ ការធ្វើពាណិជ្ជកម្មឡើងវិញ កើតមាន បន្ទាប់ពីមានកិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលបានចុះហត្ថលេខា កាលពីខែមុន ហើយបានប្រកាសពីការបញ្ចប់នៃអរិភាព បន្ទាប់ពីជម្លោះរយៈពេលជាង បួន ខែ។…