-
កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលពាំក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីនាវាចម្បាំងថ្មីទម្ងន់ ៥,០០០ តោន

ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការបាញ់សាកល្បងគ្រាប់មីស៊ីលនាំផ្លូវ ដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ និងអាវុធយុទ្ធសាស្ត្រផ្សេងៗទៀត ចេញពីនាវាចម្បាំងជំនាន់ថ្មី Kang Kon ដែលមានទម្ងន់ដល់ទៅ ៥,០០០ តោន ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានចេញផ្សាយនៅថ្ងៃ អាទិត្យ ថា លោក គីម បានចុះសង្កេតមើលការបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ការបាញ់កាំភ្លើងធំ និងកាំភ្លើងស្វ័យប្រវត្តិ ព្រមទាំងធ្វើតេស្តប្រព័ន្ធសង្គ្រាមអេឡិចត្រូនិច ដើម្បីវាយតម្លៃពីសមត្ថភាពប្រយុទ្ធជាក់ស្តែងរបស់នាវាចម្បាំងនេះ ។ ក្រោយបញ្ចប់ការបាញ់សាកល្បង មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានបញ្ជាឱ្យមន្ត្រីទទួលខុសត្រូវ បញ្ចប់ដំណើរការធ្វើតេស្តទាំងអស់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងការពង្រាយនាវាចម្បាំងថ្មីនេះ ឱ្យចូលបម្រើការងារនៅក្នុងជួរកងទ័ពជើងទឹកជាផ្លូវការក្នុងរយៈពេលពីរខែខាងមុខ ។ យោងតាម ABC News, បន្ទាប់ពីបានផ្តល់អាទិភាពលើការអភិវឌ្ឍមីស៊ីលបាលីស្ទិកជាច្រើនឆ្នាំ លោក គីម បានងាកមកពង្រឹងសមត្ថភាពកងទ័ពជើងទឹក រួមទាំងការពន្លឿនអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។ ជាក់ស្តែង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យពន្លឿនការសាងសង់នាវាចម្បាំងទម្ងន់ ៥,០០០តោនថ្មីៗឱ្យបានយ៉ាងតិច ២ គ្រឿងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល…
-
ជប៉ុន អង់គ្លេស និងអ៊ីតាលី រួមគ្នាពន្លឿនអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦

ឡុងដ៍៖ ប្រទេសជប៉ុន ចក្រភពអង់គ្លេស និងអ៊ីតាលី ទើបចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងរួមគ្នា ដែលមានតម្លៃរហូតដល់ ប្រហែល ៦,១ ពាន់លានដុល្លារ ដើម្បីពន្លឿនការអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦ ។ រដ្ឋាភិបាលអង់គ្លេសនិយាយថា កិច្ចសន្យានេះ បានសបញ្ជាក់ពី “របត់ដ៏សំខាន់បំផុតមួយ” សម្រាប់កម្មវិធីប្រយុទ្ធតាមអាកាសសកល ហៅកាត់ GCAP ដែលមានគោលដៅផលិតយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៦ សម្រាប់ដាក់ឱ្យចូលបម្រើការងារក្នុងជួរកងទ័ពអាកាសនៅឆ្នាំ ២០៣៥ ។ បើតាម Anadolu ចេញផ្សាយថ្ងៃ សៅរ៍, យន្តហោះចម្បាំងនៃកម្មវិធី GCAP នេះ នឹងត្រូវដាក់ឱ្យធ្វើប្រតិបត្តិការដំណាលគ្នាជាមួយយន្តហោះចម្បាំងប្រភេទ Typhoon, យន្តហោះចម្បាំង F-35 និងប្រព័ន្ធយានដើរដោយស្វ័យប្រវត្តិនានា ដែលវាជាផ្នែកមួយនៃកងទ័ពអាកាសអង់គ្លេសជំនាន់ថ្មី ។ យន្តហោះនេះ នឹងត្រូវរចនាឡើងដោយប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មឌីជីថលដ៏ទំនើប ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) រួមទាំងបច្ចេកវិទ្យាបំបែកឯកទគ្គកម្មឈានមុខគេ ដើម្បីក្លាយជាយន្តហោះចម្បាំងដ៏ទំនើបបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រកងទ័ពអាកាសអង់គ្លេស។ កិច្ចសន្យារយៈពេល ១៨ខែនេះ ត្រូវបានផ្តល់ជូនទៅឱ្យក្រុមហ៊ុន Edgewing ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន BAE Systems របស់អង់គ្លេស, Leonardo របស់អ៊ីតាលី និង Japan Aircraft Industrial Enhancement…
-
រុស្ស៊ី ថា ច្រកសមុទ្រ ហ័រមូស ប្រៀបដូចអាវុធនុយក្លេអ៊ែររបស់ អ៊ីរ៉ង់

មូស្គូ ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី មេដវ៉េដេវ បានថ្លែងថា ច្រកសមុទ្រ Hormuz បានក្លាយជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពល សម្រាប់អ៊ីរ៉ង់ ដែលអាចប្រៀបធៀបទៅនឹងអាវុធនុយក្លេអ៊ែរ ។ នេះបើតាម Anadolu ចេញផ្សាយថ្ងៃ សៅរ៍ ។ ការអះអាងនេះធ្វើឡើង បន្ទាប់ពីលោក មេដវ៉េដេវ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេហេរ៉ង់ ដើម្បីចូលរួមពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេណៃ ។ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា សមត្ថភាពអ៊ីរ៉ង់ ក្នុងការបិទ ឬរឹតបន្តឹងការធ្វើនាវាចរណ៍តាមច្រកសមុទ្រ Hormuz បានបង្ហាញពីកម្លាំងយុទ្ធសាស្ត្រដ៏ធំធេង ដែលអាចបង្ខំឱ្យពិភពលោកទទួលយកលក្ខខណ្ឌរបស់ពួកគេ ។ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានទីក្រុងតេហេរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។ ក្រៅពីច្រកសមុទ្រ Hormuz លោក មេដវ៉េដេវ បាននិយាយថា អ៊ីរ៉ង់នៅមានអាវុធនុយក្លេអ៊ែរមួយទៀតនៅក្នុងដៃ នោះគឺច្រកសមុទ្រ Bab el-Mandeb ដែលអាចប្រើប្រាស់ ដើម្បីបិទខ្ទប់ការដឹកជញ្ជូនប្រេង…
-
អ៊ុយក្រែន ថា លោក ពូទីន និយាយកុហកពិភពលោក រឿងដណ្តើមបានទីក្រុង Kostiantynivka

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃ សៅរ៍ បានចោទប្រកាន់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា បានប្រើប្រាស់យុទ្ធសាស្រ្តនិយាយភូតកុហកពិភពលោក ពាក់ព័ន្ធនឹងការវាយដណ្តើមបានទាំងស្រុងលើទីក្រុងយុទ្ធសាស្រ្ត Kostiantynivka ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើង បន្ទាប់ពីយោធារុស្ស៉ីបានប្រាប់លោកប្រធានាធិបតី ពូទីន ថា កងកម្លាំងរបស់ខ្លួនវាយយកទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែនបានទាំងស្រុងហើយ ។ ក្រុងនេះជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់មួយ ដែលរុស្ស៊ីចង់កាន់កាប់ជាយូរមកហើយ ពីព្រោះវាជាផ្នែកនៃតំបន់ Donbas ដែលទីក្រុងមូស្គូបានប្តេជ្ញាវាយដណ្តើមគ្រប់គ្រងឱ្យបានទាំងស្រុង ហើយវាក៏គោលដៅចម្បងបំផុតមួយ នៃសង្គ្រាមប្រឆាំងអ៊ុយក្រែន ។ យ៉ាងណាមិញ លោក ហ្សេលេនស្គី បាននិយាយលើបណ្តាញសង្គម X ថា ប្រសិនបើទីក្រុងនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីមែននោះ លោក ពូទីន ប្រាកដជាគ្មានបញ្ហា ក្នុងការមកជួបលោកដោយផ្ទាល់នៅទីនោះ ដើម្បីស្វែងរកដំណោះស្រាយការទូតបញ្ចប់សង្គ្រាមឡើយ ។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ថា បើតាមតថភាពជាក់ស្តែង គឺ លោកមិនហ៊ានឆ្លងកាត់ខ្សែត្រៀមជួរមុខឡើយ ពោលគឺការពិតខុសស្រឡះពីអ្វីដែលលោក ពូទីន បានលើកឡើង…
-
តួកគី ៖ ពិភពលោក គួររួមគ្នាទប់ស្កាត់រដ្ឋាភិបាល “ញៀនសង្គ្រាម” របស់អ៊ីស្រាអែល

អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិមិនត្រូវបណ្តែតបណ្តោយឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ដែល ”ញៀនសង្គ្រាម” អាចអូសទាញតំបន់ទាំងមូល ឱ្យធ្លាក់ចូលទៅក្នុងការបង្ហូរឈាមជាថ្មីម្តងទៀតនោះទេ ។ ការអត្ថាធិប្បាយរបស់លោក អឺដូហ្កាន់ ធ្វើឡើងនៅពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស់ ហ្សារីហ្វ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃ សៅរ៍ ។ បើតាម Anadolu, មេដឹកនាំតួកគីរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា វាជារឿងចាំបាច់បំផុត ក្នុងការរារាំងរដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្ន ដែលកំពុងញៀននឹងការកាប់សម្លាប់ អាចធ្វើឱ្យភូមិសាស្ត្ររបស់យើងលិចលង់ទៅដោយក្លិនរំសេវ និងឈាមសាជាថ្មីម្តងទៀត ។ លោក អឺដូហ្កាន់ បានគូសបញ្ជាក់ថា តួកគីគាំទ្រយ៉ាងពេញទំហឹងរាល់ជំហានទាំងឡាយណា ដែលរួមចំណែកកាត់បន្ថយភាពតានតឹងក្នុងតំបន់ ក៏ដូចជាការដោះស្រាយបញ្ហានានាតាមរយៈមាគ៌ាការទូត ។ លោក អឺដូហ្កាន់ ដែលមានវ័យ៧២ឆ្នាំរូបនេះ បានចោទប្រកាន់ថា អ៊ីស្រាអែលកំពុងផ្សារភ្ជាប់ការរស់រានមានជីវិតខាងនយោបាយរបស់ខ្លួន ទៅនឹងការបន្តជម្លោះនៅក្នុងតំបន់ ដោយមិនព្រមបញ្ឈប់ការវាយប្រហារលើតំបន់ហ្គាហ្សា លីបង់ និងស៊ីរីឡើយ ។ យ៉ាងណាមិញ លោក អឺដូហ្កាន់ បានប្តេជ្ញាថា…
-
បារាំងដកនាវាផ្ទុកយន្តហោះចម្បាំងវិញ ខណៈសង្គ្រាមមជ្ឈិមបូព៌ាថយកំដៅ

ប៉ារីស ៖ ដោយមើលឃើញស្ថានភាពវិវឌ្ឍវិជ្ជមាន រវាងសហរដ្ឋអាមេរិក-អីរ៉ង់ ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាឱ្យនាវាផ្ទុកយន្តហោះចម្បាំង Charles de Gaulle វិលត្រឡប់ទៅកាន់តំបន់កំពង់ផែកំណើតរបស់វាវិញ ។ នាវាផ្ទុកយន្តហោះចម្បាំងដ៏មានឥទ្ធិពលរបស់បារាំងនេះ បានធ្វើដំណើរទៅកាន់សមុទ្រក្រហម នៃតំបន់មជ្ឈិមបូព៌ា កាលពីខែឧសភាកន្លងទៅ ចំពេលមានភាពតឹងខ្លាំងអំឡុងសង្គ្រាមមជ្ឈិមបូព៌ា រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ។ បើតាមរ៉យទ័រ, ការដាក់ពង្រាយនេះ មានគោលដៅវាយតម្លៃទៅលើបរិយាកាសប្រតិបត្តិការក្នុងតំបន់ ពង្រីកជម្រើសគ្រប់គ្រងវិបត្តិ ក្នុងក្របខ័ណ្ឌការពារស្របតាមច្បាប់អន្តរជាតិ និងជួយធានាដល់ភាគីពាក់ព័ន្ធពីការធ្វើពាណិជ្ជកម្មតាមសមុទ្រ ។ បើតាម Anadolu, លោក ម៉ាក្រុង បានបង្ហោះសារលើបណ្តាញសង្គម X ថា នាវាផ្ទុកយន្តហោះចម្បាំង Charles de Gaulle នឹងធ្វើដំណើរវិលត្រឡប់ទៅកាន់កំពង់ផែកំណើតនៅទីក្រុង ទូឡុង វិញ ។ ប្រធានាធិបតីបារាំងរូបនេះ បានបន្ថែមថា អមដោយនាវាចម្បាំងពីរគ្រឿង និងយន្តហោះល្បាតសមុទ្រមួយគ្រឿង យុទ្ធោបករណ៍ទាំងនេះនៅតែត្រៀមខ្លួនជាស្រេច ដើម្បីជួយស្តារការធ្វើនាវាចរណ៍ឱ្យបានពេញលេញឡើងវិញ និងធានាសុវត្ថិភាពដល់ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស រួមជាមួយដៃគូរបស់យើង ។…
-
លោក ណេតាន់យ៉ាហ៊ូ នឹងធ្វើដំណើរទៅជួបលោក ត្រាំ ចំពេល CNN ផ្សាយថា អ៊ីស្រាអែល ប៉ងធ្វើឃាតអ្នកចរចាកំពូលអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហូ និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នា ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ ថានឹងជួបគ្នានៅសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខនេះ ។ ការសន្យាជួបគ្នានេះ កើតឡើងបន្ទាប់ពីទូរទស្សន៍ CNN ផ្សាយថា មន្រ្តីអាមេរិកបានព្រមានដោយប្រយោលឱ្យអ៊ីរ៉ង់មានការប្រុងប្រយ័ត្ន ពីព្រោះពួកគេជឿជាក់ថា អ៊ីស្រាអែលមានផែនការធ្វើឃាតក្រុមអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ ។ ក្នុងនោះរួមមានរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលដើរតួសំខាន់ជំរុញឱ្យឈានដល់ការចុះអនុស្សរណៈយោគយល់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ។ បើតាមការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល, លោក ណេតាន់យ៉ាហ៊ូ បានហៅទូរស័ព្ទទៅអបអរសាទរលោក ត្រាំ មុនថ្ងៃបុណ្យឯករាជ្យជាតិសហរដ្ឋអាមេរិក ខួបលើកទី២៥០ ។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់លោក ត្រាំ ថា សហរដ្ឋអាមេរិក គឺជាអ្នកធានាសេរីភាពសកលលោក ហើយអ៊ីស្រាអែលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ។ ក្នុងកិច្ចសន្ទនានោះ មេដឹកនាំទាំងពីរបានព្រមព្រៀងជួបគ្នានៅសេតវិមាន ប៉ុន្តែប្រភពមិនបានទម្លាយឱ្យដឹងអំពីពេលវេលាជាក់លាក់ណាមួយនៅឡើយទេ…
-
ជប៉ុន ដាក់មហិច្ឆតាពង្រាយមនុស្សយន្ត AI ចំនួន ១០ លានគ្រឿងនៅឆ្នាំ ២០៤០

តូក្យូ ៖ ជប៉ុន ដែលជាប្រទេសមហាអំណាចឈានមុខគេមួយលើពិភពលោក ខាងផ្នែកបច្ចេកវិទ្យា បានប្រកាសពីមហិច្ឆតាដាក់ពង្រាយមនុស្សយន្តបំពាក់បញ្ញាសិប្បនិម្មិត ហៅកាត់ (AI) ដល់ទៅ ១០ លានគ្រឿង ឱ្យចូលបម្រើការងារក្នុងវិស័យសំខាន់ៗចំនួន ១៨ នៅត្រឹមឆ្នាំ ២០៤០ ។ គោលបំណងដាក់ពង្រាយមនុស្សយន្ត AI ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺដើម្បីជួយបំពេញចន្លោះប្រហោងនៃកង្វះខាតកម្លាំងពលកម្ម ដែលបណ្តាលពីបញ្ហាកំណើនប្រជាជនវ័យចំណាស់ និងការធ្លាក់ចុះនៃចំនួនប្រជាជនយ៉ាងគំហុកនៅទូទាំងប្រទេសជប៉ុន ។ បើតាម NHK, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa បានអះអាងថា ប្រទេសជប៉ុននឹងបង្កើតហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ Physical AI និងបច្ចេកវិទ្យាមនុស្សយន្ត ។ លោកថា ទាំងអស់នេះ ជាវិស័យដ៏មានសក្តានុពលខ្ពស់ និងជាចំណុចខ្លាំងរបស់ជប៉ុន ហើយថា យុទ្ធសាស្រ្តនេះ មានគោលបំណងដណ្តើមប្រៀបឈ្នះនាំមុខបណ្តាប្រទេសនានាលើពិភពលោក និងដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ ។ យោងតាម Japan Times, ដើម្បីសម្រេចគម្រោងខ្នាតយក្សនេះ ប្រទេសជប៉ុននឹងបោះទុនវិនិយោគប្រហែល ៦,១ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ ។ កញ្ចប់ថវិកាដ៏ច្រើនសម្បើមនេះ…
-
ក្រុមឧទ្ទាមហ៊ូធី គំរាមវាយអារ៉ាប៊ីសាអូឌីត បើសិនហ៊ានរំលោភដែនអាកាសយេម៉ែន

សាណាអា ៖ ក្រុមឧទ្ទាមហ៊ូធី នៅថ្ងៃ សុក្រ បានបោះសម្តីសម្លុតគំរាមធ្ងន់ៗ ថានឹងវាយប្រហារព្រលានយន្តហោះ រួមទាំងទ្រព្យសម្បត្តិសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីត ប្រសិនបើប្រទេសនេះ ហ៊ានរំលោភលើដែនអាកាសរបស់យេម៉ែន ឬព្យាយាមវាយប្រហារលើក្រុមប្រដាប់អាវុធពួកគេ ។ ការគំរាមនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ូធីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ បានចោទប្រកាន់ចំៗថា យន្តហោះចម្បាំងរបស់អារ៉ាប៊ីសាអូឌីត បានហោះរំលោភបំពានដែនអាកាសយេម៉ែន ដើម្បីព្យាយាមរារាំងយន្តហោះស៊ីវិលរបស់អ៊ីរ៉ង់មិនឱ្យចុះចត ។ បើតាម Aljazeera, យន្តហោះដឹកអ្នកដំណើររបស់អ៊ីរ៉ង់នោះ បានដឹកពលរដ្ឋយេម៉ែនរងរបួស និងឈឺជាង ២០០ នាក់ ។ យ៉ាងណា យន្តហោះនេះនៅតែចុះចតនៅយេម៉ែនបានសម្រេច ក្រោយក្រុមហ៊ូធីបាញ់មីស៊ីលការពារដែនអាកាសជាច្រើនគ្រាប់ បង្ខំឱ្យយន្តហោះចម្បាំងអារ៉ាប៊ីសាអូឌីតដកថយវិញ ។ ជុំវិញភាពតានតឹងនេះ អ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក Yahya Saree បានព្រមានធ្ងន់ៗថា កងកម្លាំងរបស់ខ្លួនកំពុងស្ថិតក្នុងស្ថានភាព “ម្រាមដៃនៅលើកៃកាំភ្លើងរួចជាស្រេច” ដើម្បីអនុវត្តបទបញ្ជារបស់មេដឹកនាំកំពូល និងបំបែកការបិទខ្ទប់របស់អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ។ ជាការឆ្លើយតប សហព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានប្រកាសច្រានចោលការចោទប្រកាន់នេះ ហើយថែមទាំងថ្កោលទោសការគំរាមកំហែងនេះ ជាមួយនឹងការព្រមានសងសឹកដោយប្រើកម្លាំងបង្រ្កាបមិនធ្លាប់មានពីមុនមក ប្រសិនបើមានការវាយប្រហារណាមួយលើទឹកដីរបស់ខ្លួន ៕ ប្រភព ៖ aljazeera ប្រែសម្រួល…
-
លោក ពូទីន សន្យាវាយអ៊ុយក្រែនមិនដកដៃ ក្រោយដណ្តើមបានទីក្រុងយុទ្ធសាស្រ្ត Kostyantynivka

មូស្គូ ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាថា នឹងបង្កើនការវាយសង្គ្រប់មិនដកថៃលើអ៊ុយក្រែន នៅពេលប្រកាសដណ្តើមបានទាំងស្រុងលើទីក្រុង Kostyantynivka ដែលជាក្រុងយុទ្ធសាស្រ្តដ៏មានសារៈសំខាន់បំផុត ។ សមរភូមិដណ្តើមទីក្រុងយុទ្ធសាស្រ្តមួយនេះ ដែលធ្លាប់មានប្រជាជនរស់នៅប្រមាណ ៧៨,០០០ នាក់មុនពេលមានសង្គ្រាមនោះ បានអូសបន្លាយពេលតាំងពីចុងឆ្នាំ២០២៥មកម្ល៉េះ ហើយឥឡូវនេះ វាបានក្លាយជាកិច្ចប្រឹងប្រែងចម្បងរបស់រុស្ស៊ីនៅលើសមរភូមិ ដែលមានប្រវែងជាង ១,០០០ គីឡូម៉ែត្រ ។ យ៉ាងណា ឥឡូវនេះ រុស្ស៊ីបានប្រកាសក្តែងៗថា ខ្លួនវាយដណ្តើមបានទាំងស្រុងហើយ នូវទីក្រុង Kostyantynivka ស្ថិតនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលជាទីតាំងដ៏សំខាន់មួយនៅលើផ្លូវឆ្ពោះទៅកាន់ទីក្រុងធំៗចុងក្រោយបង្អស់នៅតំបន់ Donbas ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ។ បើតាម AFP, លោក ពូទីន ដែលបានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ក្នុងឯកសណ្ឋានយោធា បាននិយាយអរគុណដល់កងទ័ពរុស្ស៊ី ហើយថា ការដណ្តើមបានទីក្រុង Kostyantynivka គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រយ៉ាងធំធេង ។ ជាមួយគ្នានេះ មេបញ្ជាការរុស្ស៊ី លោក Anton Grunis បានរាយការណ៍ជូនលោក ពូទីន ថា កងទ័ពរុស្ស៊ីកំពុងធ្វើប្រតិបត្តិការស្វែងរក និងកម្ចាត់ក្រុមទាហានឯកោរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន…