Category: ព័ត៌មានអន្តរជាតិ

  • ទីបំផុត តម្លៃប្រេងសកលធ្លាក់ចុះ មកដល់កម្រិតធម្មតា មុនផ្ទុះសង្គ្រាមអ៊ីរ៉ង់

    ទីបំផុត តម្លៃប្រេងសកលធ្លាក់ចុះ មកដល់កម្រិតធម្មតា មុនផ្ទុះសង្គ្រាមអ៊ីរ៉ង់

    បរទេស ៖ នៅទីបំផុត តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះ មកដល់កម្រិតធម្មតា មុនពេលមានសង្គ្រាមអ៊ីរ៉ង់វិញហើយ ពោលគឺចំពេលដែលមានក្តីសង្ឃឹម កាន់តែខ្លាំងឡើង សម្រាប់ការទម្លាយភាពទាល់ច្រក ក្នុងការចរចាដែលមានគោលបំណងសម្រេចជាស្ថាពរ នូវកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍។ នេះបើតាមការចេញផ្សាយ របស់ Al Jazeera។ តម្លៃប្រេងឆៅប្រភេទ Brent បានបន្តធ្លាក់ចុះជាង ១ ភាគរយ បន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ ពោលគឺ នៅតម្លៃ ៧០.៨២ដុល្លារ ក្នុងមួយបារ៉ែល ដែលធ្វើឲ្យតម្លៃស្តង់ដារអន្តរជាតិ ត្រឡប់ទៅរកដូចកម្រិត មុនពេលកើតមានសង្គ្រាមមជ្ឈិមបូព៌ា។ បន្ទាប់ពីការធ្លាក់ចុះ ចុងក្រោយនេះ, តម្លៃប្រេងប្រភេទ Brent បានធ្លាក់ចុះជាង ៣៨ ភាគរយ ពីកម្រិតកំពូលអំឡុងសង្គ្រាម ដែលធ្លាប់ហក់ឡើងដល់ តម្លៃជាង ១២៦ ដុល្លារ ក្នុងមួយបារ៉ែល កាលពីថ្ងៃទី៣០ ខែមេសា។ ការចុះទាបជាងពេលណាៗទាំងអស់ ចាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈ លើកនេះ បានកើតមានឡើង បន្ទាប់ពីប្រទេសកាតា ដែលជាអ្នកសម្របសម្រួលដ៏សំខាន់ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បាននិយាយថា មន្ត្រីអាមេរិក…

  • រុស្ស៊ី ត្រៀមបញ្ចេញនាវាចម្បាំងនុយក្លេអ៊ែរទម្ងន់ ២៨,០០០ តោន កម្លានាវាពិឃាតអាមេរិក និងណាតូ

    រុស្ស៊ី ត្រៀមបញ្ចេញនាវាចម្បាំងនុយក្លេអ៊ែរទម្ងន់ ២៨,០០០ តោន កម្លានាវាពិឃាតអាមេរិក និងណាតូ

    មូស្គូ ៖ ប្រទេសរុស្ស៊ីត្រៀមដាក់ដំណើរការឡើងវិញ នូវនាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ មានទម្ងន់ដល់ទៅ ២៨,០០០ តោន ។ នាវានេះមានឈ្មោះថា Admiral Nakhimov ជានាវាចម្បាំងដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី ។ បច្ចុប្បន្ន វាកំពុងស្ថិតក្រោមការសាកល្បងដំណាក់កាលចុងក្រោយនៅលើផ្ទៃសមុទ្រ បន្ទាប់ពីបានឆ្លងកាត់ជួសជុល និងកែច្នៃឡើងវិញនៅក្នុងរោងចក្រផលិតនាវា Sevmash ។ ក្នុងការជួសជុល និងកែច្នៃឡើងវិញនេះ រុស្ស៊ីបានចំណាយពេលជិត ៣ ទសវត្សរ៍ និងថវិកាប្រហែល ៥ ពាន់លានដុល្លារ ។ ការកែលម្អនេះ ត្រូវបានគេចាត់ទុកថា ជាការធ្វើទំនើបកម្មដ៏ធំបំផុតមិនធ្លាប់មានសម្រាប់នាវាចម្បាំងរបស់រុស្ស៊ី ដោយវាត្រូវបានបំពាក់ជាមួយប្រព័ន្ធប្រយុទ្ធ និង censor ដ៏ទំនើប ជាពិសេសគ្រាប់មីស៊ីលជំនាន់ថ្មី ក្នុងគោលបំណងបង្កើនអាយុកាលបម្រើការងារបានរាប់ទសវត្សរ៍ទៅមុខទៀត ។ បើតាម Interesting engineering, នាវាចម្បាំង Admiral Nakhimov អាចរត់លើផ្ទៃទឹកក្នុងល្បឿនប្រហែល ៥៩ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យវាក្លាយជានាវាពិឃាតខ្នាតធំ មានល្បឿនលឿនបំផុតមួយក្នុងពិភពលោក ។ បំពាក់ដោយម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ KN-3 ចំនួនពីរ ជំរុញឱ្យវាអាចរត់លឿនជាងនាវាពិឃាត នាវាផ្ទុកយន្តហោះ…

  • ចិន ព្រមាន អាមេរិក ដោះស្រាយបញ្ហាកោះតៃវ៉ាន់ ដោយប្រុងប្រយ័ត្នបំផុត

    ចិន ព្រមាន អាមេរិក ដោះស្រាយបញ្ហាកោះតៃវ៉ាន់ ដោយប្រុងប្រយ័ត្នបំផុត

    ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានព្រមានទៅដល់សហរដ្ឋអាមេរិក ឱ្យដោះស្រាយបញ្ហាកោះតៃវ៉ាន់ដោយប្រុងប្រយ័ត្នជាទីបំផុត និងអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងហានិភ័យជាមួយទីក្រុងប៉េកាំង ។ ការព្រមានរបស់លោក Wang Yi កើតមានឡើងនៅក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio កាលពីថ្ងៃ អង្គារ ។ បើតាម Xinhua, លោក Wang Yi បាននិយាយត្រង់ៗទៅកាន់លោក Rubio ថា ចិន និងសហរដ្ឋអាមេរិក គួរតែរួមគ្នាលុបបំបាត់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ជម្នះរាល់ឧបសគ្គនានា និងបន្តដើរលើផ្លូវដ៏ត្រឹមត្រូវមួយយ៉ាងរឹងមាំ ឆ្ពោះទៅរកការកសាងទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីស្ថាបនា និងមានស្ថិរភាពជាយុទ្ធសាស្ត្រ ។ ប្រមុខការទូតចិនវ័យ ៧២ ឆ្នាំរូបនេះសង្កត់ធ្ងន់ថា ការកសាងទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីស្ថាបនា និងមានស្ថិរភាពជាយុទ្ធសាស្ត្រនេះ គឺស្តែងចេញពីបំណងប្រាថ្នារបស់ប្រជាជាតិទាំងពីរ ដើម្បីឆ្លើយតបការរំពឹងទុករបស់សហគមន៍អន្តរជាតិ និងបម្រើដល់ផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរ ។ លោក Wang Yi អះអាងទៀតថា ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់ជានិច្ច នូវស្មារតីសមភាព ការគោរពគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ។ លោកថា ចិន និងសហរដ្ឋអាមេរិក ក៏គួរតែបំប្លែងការឯកភាពគ្នាដ៏មានសារៈសំខាន់…

  • កូរ៉េខាងត្បូង ជោគជ័យផលិតយន្តហោះចម្បាំងលឿនជាងសំឡេង KF-21, អាស៊ាន ៣ ប្រទេស ត្រៀមបញ្ជាទិញ

    កូរ៉េខាងត្បូង ជោគជ័យផលិតយន្តហោះចម្បាំងលឿនជាងសំឡេង KF-21, អាស៊ាន ៣ ប្រទេស ត្រៀមបញ្ជាទិញ

    សេអ៊ូល ៖ កូរ៉េខាងត្បូងបានបញ្ចប់ការអភិវឌ្ឍយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង ម៉ូឌែល KF-21 ដោយជោគជ័យ បន្ទាប់ពីចាយពេល អស់ជាង១ទសវត្សរ៍ ។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីឧស្សាហកម្មការពារជាតិ ទីក្រុងសេអ៊ូល នៅក្នុងសប្តាហ៍នេះ ។ ជោគជ័យលើការផលិត ត្រូវបានប្រកាសឲ្យដឹង បន្ទាប់ពីយន្តហោះចម្បាំង KF-21 បានបញ្ចប់នីតិវិធីចុងក្រោយ សម្រាប់ការអភិវឌ្ឍប្រព័ន្ធ អំឡុងខែមិថុនានេះ ដោយរួមមានទាំងការធ្វើតេស្តហោះហើរប្រហែល ១,៦០០ លើក និងបានផ្ទៀងផ្ទាត់ធាតុសាកល្បងជាង ១៣,០០០ ប្រភេទ ។ បើតាមសារព័ត៌មានកូរ៉េខាងត្បូង Pulse, សមិទ្ធផលនេះ បានបើកផ្លូវសម្រាប់ការផលិតទ្រង់ទ្រាយធំ និង ការដាក់ពង្រាយទៅកាន់កងទ័ពអាកាស ដែលគ្រោងចាប់ផ្តើម នៅឆមាសទីពីរ នៃ ឆ្នាំ២០២៦នេះ ហើយ ក៏ត្រូវបានគេរំពឹងថា នឹងធ្វើការនាំចេញផងដែរ។ មន្ត្រីឧស្សាហកម្មការពារជាតិកូរ៉េខាងត្បូង បានបង្ហើបឲ្យដឹងថា ប្រទេសអាស៊ាន ចំនួន បី រួមមាន ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ម៉ាឡេស៊ី ព្រមទំាំង រដ្ឋឈូងសមុទ្រអារ៉ាប់រួម សុទ្ធតែជាទីផ្សារនាំចេញ ដ៏មានសក្តានុពល…

  • មេធំ NATO ព្រមានថា រុស្ស៊ី នៅតែជាការគំរាមកំហែងដល់សន្តិសុខ អឺរ៉ុប-អាត្លង់ទិក

    មេធំ NATO ព្រមានថា រុស្ស៊ី នៅតែជាការគំរាមកំហែងដល់សន្តិសុខ អឺរ៉ុប-អាត្លង់ទិក

    ប៊ែរឡាំង៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅថ្ងៃ ពុធ បានព្រមានធ្ងន់ៗថា ប្រទេសរុស្ស៊ីនឹងនៅតែបន្តដើរតួជាការគំរាមកំហែងរយៈពេលវែងដល់សន្តិសុខតំបន់អឺរ៉ុប-អាត្លង់ទិក ទោះបីជាសង្រ្គាមប្រឆាំងអ៊ុយក្រែនបញ្ចប់ក៏ដោយ ។ ថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងប៊ែរឡាំង ជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz, ប្រមុខណាតូរូបនេះ បានជំរុញឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្ត បន្តរក្សាសម្ពាធលើរុស្ស៊ី បង្កើនការត្រៀមលក្ខណៈការពារជាតិឱ្យបានលឿន និងបង្កើនការវិនិយោគឱ្យកាន់តែខ្លាំងក្លាថែមទៀតនៅក្នុងឧស្សាហកម្មការពារជាតិ ។ លោក Rutte បានគូសបញ្ជាក់ថា ទោះបីជាបណ្តាប្រទេសនៅអឺរ៉ុបកំពុងផ្តល់ការគាំទ្រយ៉ាងធំសម្បើមដល់អ៊ុយក្រែនក៏ដោយ ក៏ការបន្តគាំទ្រពីសហរដ្ឋអាមេរិកនៅតែជាកត្តាគន្លឹះ ក្នុងការរក្សាសមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ។ លោក Rutte ដែលមានវ័យ៥៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិក ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ដូចជាទីតាំងថាមពល និងតំបន់ប្រជុំជនក្នុងទីក្រុងជាដើម ។ លោកថា មានតែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចធ្វើរឿងនេះក្នុងទ្រង់ទ្រាយធំបាន រួមទាំងការជួយជ្រោមជ្រែងតាមរបៀបជាច្រើនផ្សេងទៀត ។ បើតាមរ៉យទ័រ, សហរដ្ឋអាមេរិក គឺជាប្រទេសផ្តល់ជំនួយធំបំផុតមួយដល់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ២០២២មក ដោយបានបញ្ជូនជំនួយសរុបមានតម្លៃរាប់ពាន់លានដុល្លារ។ យោងតាមវេបសាយ Statista, ចាប់តាំងពីឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្តល់ជំនួយសរុបជាង ១៣១ ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងនោះរួមមានទាំងជំនួយយោធា…

  • លោក Pezeshkian ថា អ៊ីរ៉ង់ ចំណេញច្រើនពីការចុះ MOU ជាមួយ សហរដ្ឋអាមេរិក

    លោក Pezeshkian ថា អ៊ីរ៉ង់ ចំណេញច្រើនពីការចុះ MOU ជាមួយ សហរដ្ឋអាមេរិក

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្លែងអះអាងថា ការចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនានាដែលសម្រេចបានថ្មីៗនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពនៃការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់ និងបន្ធូរបន្ថយការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងបើកផ្លូវថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់, លោកប្រធានាធិបតី Pezeshkian បានលើកឡើងកាលពីថ្ងៃ ពុធ ថា ការបន្តនាំចេញប្រេង ការបន្ធូរបន្ថយការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ និងការប្តូរប្រាក់បរទេសមួយចំនួន រួមទាំងការបង្កើតឱកាសថ្មីៗ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺជាសមិទ្ធផលគន្លឹះ ដែលទទួលបានពីការចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ រវាងអ៊ីរ៉ង់-សហរដ្ឋអាមេរិក ។ ប្រធានាធិបតីអ៊ីរ៉ង់មានវ័យ៧១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា ជាមួយនឹងអត្ថប្រយោជន៍ដ៏ច្រើននេះ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ក៏មានផែនការពង្រឹងគោលនយោបាយនានា ដែលមានគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រីកកម្មវិធីគាំពារសង្គមផងដែរ ។ បើតាម Anadolu, ក្រុមអ្នកចរចាជាន់ខ្ពស់មកពីប្រទេសអ៊ីរ៉ង់ កាតា និងប៉ាគីស្ថាន បានបើកកិច្ចពិភាក្សាត្រីភាគីនៅក្នុងទីក្រុងដូហា កាលពីថ្ងៃ ពុធ ដើម្បីពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ ។ អនុស្សរណៈយោគយល់គ្នានេះ បានបើកផ្លូវឱ្យភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ តាមរយៈការចរចាការទូត…

  • លោកស្រី Takaichi នាយករដ្ឋមន្ត្រីជប៉ុនផ្តើមទស្សនកិច្ច នៅឥណ្ឌា

    លោកស្រី Takaichi នាយករដ្ឋមន្ត្រីជប៉ុនផ្តើមទស្សនកិច្ច នៅឥណ្ឌា

    ញូវ ដែល្លី ៖ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញទៅដល់ ទីក្រុងញូវ ដែល្លី កាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ របស់លោកស្រី ទៅកាន់ប្រទេសឥណ្ឌា ដោយផ្តោតរបៀបវារៈ លើទំនាក់ទំនងពាណិជ្ជកម្ម, បច្ចេកវិទ្យា និង សន្តិសុខ។ លោកស្រី Takaichi ត្រូវជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងអំឡុងពេលដំណើរទស្សនកិច្ច រយៈពេល ៣ថ្ងៃ។ យោងតាមតួលេខផ្លូវការ ពីប្រទេសឥណ្ឌា, ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ ២០២៥-២០២៦ បានកើនឡើងដល់ ២៧ពាន់លានដុល្លារ។ នៅក្នុងអត្ថបទមួយ ដែលបានបោះពុម្ពផ្សាយ នៅក្នុងកាសែត Times of India មុនពេលដំណើរទស្សនកិច្ច, លោកស្រី Takaichi បាននិយាយថា លោកស្រីរំពឹងថា នឹងមានការពិភាក្សាដោយស្មោះត្រង់ អំពីរបៀបដោះស្រាយបញ្ហាប្រឈម ដែលសហគមន៍អន្តរជាតិ កំពុងប្រឈមមុខ នៅក្នុងសម័យកាល មិនប្រាកដប្រជា និងសាកល្បងទាំងនេះ។ លោកស្រី Takaichi…

  • លោក ស៊ី ប្តេជ្ញាពង្រឹងសមត្ថភាពកងទ័ពចិន និងលុបបំបាត់ឫសគល់អំពើពុករលួយ

    លោក ស៊ី ប្តេជ្ញាពង្រឹងសមត្ថភាពកងទ័ពចិន និងលុបបំបាត់ឫសគល់អំពើពុករលួយ

    ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃ ពុធ បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើទំនើបកម្មកម្លាំងយោធា និងពង្រឹងសមត្ថភាពវិស័យការពារជាតិ រួមទាំងបោសសម្អាតឫសគល់អំពើពុករលួយឱ្យអស់ពីជួរគណបក្សកុម្មុយនីស្តកំពុងកាន់អំណាច ។ ការប្តេជ្ញារបស់លោក ស៊ី ធ្វើឡើងនៅក្នុងសុន្ទរកថាទៅកាន់ថ្នាក់ដឹកនាំនយោបាយ យោធា និងសមាជិកគណបក្សកុម្មុយនីស្តចិន ដែលបានជួបជុំគ្នានៅមហាសាលប្រជាជន ក្នុងឱកាសអបអរសាទរខួបលើកទី ១០៥ នៃការបង្កើតគណបក្ស ។ បើតាម AFP, លោកប្រធានាធិបតី ស៊ី បានថ្លែងទៅកាន់សមាជិកបក្ស ដោយសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃការកសាង “កងទ័ពដ៏មានឥទ្ធិពលបំផុត” ក្នុងពិភពលោក ។ បន្ថែមលើនេះ លោក ស៊ី ក៏បានជំរុញផងដែរ ឱ្យសមាជិកគណបក្សត្រូវតែវាយបកប្រកបដោយភាពម៉ឺងម៉ាត់ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង នៅក្នុងសមរភូមិប្រឆាំងនឹងអំពើពុករលួយ ។ នាឱកាសនោះដែរ លោក ស៊ី ដែលមានវ័យ៧៣ឆ្នាំរូបនេះ បានលើកឡើងជាថ្មីអំពីគោលជំហរមិនកែប្រែរបស់ទីក្រុងប៉េកាំង ក្នុងការទាមទារគ្រប់គ្រងកោះតៃវ៉ាន់ ។ លោកថា ការដោះស្រាយបញ្ហាកោះតៃវ៉ាន់ និងការសម្រេចបាននូវការបង្រួបបង្រួមមាតុភូមិទាំងស្រុង គឺជាបេសកកម្មប្រវត្តិសាស្ត្រដ៏រឹងមាំរបស់គណបក្ស ហើយក៏ជាបំណងប្រាថ្នារួមរបស់ប្រជាជាតិចិនទាំងមូលផងដែរ ។ ទន្ទឹមគ្នា លោក ស៊ី ក៏បានអំពាវនាវឱ្យប្រជាជាតិទាំងមូល ក្រោកឈរប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅ…

  • លោក ត្រាំ ថា ដំណើរការរំសាយអាវុធនុយក្លេអ៊ែរ អ៊ីរ៉ង់ កំពុងវិវត្តទៅរកភាពវិជ្ជមាន

    លោក ត្រាំ ថា ដំណើរការរំសាយអាវុធនុយក្លេអ៊ែរ អ៊ីរ៉ង់ កំពុងវិវត្តទៅរកភាពវិជ្ជមាន

    វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗកាលពីថ្ងៃ ពុធ ថា ការខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ កំពុងមានវឌ្ឍនភាពទៅមុខយ៉ាងល្អប្រសើរ ខណៈដែលកិច្ចចរចាកម្រិតខ្ពស់កំពុងបន្តប្រព្រឹត្តទៅនៅក្នុងប្រទេសកាតា ។ លោក ត្រាំ បានប្រាប់ក្រុមអ្នកកាសែត ដោយនិយាយសំដៅលើបេសកជនពិសេសរបស់គាត់ គឺលោក ស្ទីវ វីតខូហ្វ និងលោក ចារេដ គូស្នឺ ដែលកំពុងបំពេញបេសកកម្មនៅទីក្រុងដូហា ថា ពួកគេបានជួបប្រជុំគ្នាប្រកបដោយលទ្ធផលល្អណាស់ ហើយយើងនឹងរង់ចាំមើលបន្តទៀត ។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិករូបនេះ បានច្រានចោលការព្រួយបារម្ភនានា ជុំវិញការផ្ទុះសង្រ្គាមពេញទំហឹងឡើងវិញ ដោយលោកបាននិយាយថា ភាគីអ៊ីរ៉ង់ បានធ្វើសម្បទាន និងឈានដល់ចំណុចវិជ្ជមានមួយដ៏វែងឆ្ងាយ ។ ការអះអាងនេះធ្វើឡើង បន្ទាប់ពីកាសែត Wall Street Journal បានទម្លាយថា ថ្មីៗនេះ លោក ត្រាំ បានពិភាក្សាអំពីលទ្ធភាពប្រើប្រាស់ជម្រើសយោធាពេញទំហឹងប្រឆាំងអ៊ីរ៉ង់ ជាមួយក្រុមទីប្រឹក្សាយោធាជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីសង្គ្រាមអាមេរិក លោក ភីត ហេកសេត ។ យ៉ាងណាក៏ដោយ សម្រាប់ពេលបច្ចុប្បន្ន មេដឹកនាំអាមេរិករូបនេះ…

  • ប្រមុខណាតូថា សម្រាន្តមិនលក់នៅពេលយប់ ព្រោះតែរុស្ស៊ី

    ប្រមុខណាតូថា សម្រាន្តមិនលក់នៅពេលយប់ ព្រោះតែរុស្ស៊ី

    បរទេស ៖ លោក Mark Rutte អគ្គលេខាធិការអង្គការណាតូ បានថ្លែងពីការជឿជាក់ថា រុស្ស៊ីគឺជាការគំរាមកំហែងចម្បងចំពោះសម្ព័ន្ធមិត្តយោធាអន្តរជាតិមួយនេះ ហើយលោកទទួលស្គាល់ថា រឿងនេះ ធ្វើឱ្យរូបលោក មិនអាចសម្រាន្តលក់ នៅក្នុងពេលយប់។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass កាលពីថ្ងៃពុធ។ លោក Mark Rutte រៀបរាប់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Anadolu អំឡុងបទសម្ភាសន៍មួយ នៅមុនកិច្ចប្រជុំកំពូលណាតូ ដែលរៀបចំឡើងនៅប្រទេស តួកគី នាសប្តាហ៍ក្រោយថា «ជាធម្មតា ខ្ញុំព្យាយាមគេងឲ្យលក់ នៅពេលយប់ ប៉ុន្តែ បញ្ហា រុស្ស៊ី ធ្វើឱ្យខ្ញុំ មិនអាចសម្រាន្ត អស់ជាច្រើនយប់»។ លោកបានបន្តថា ទោះបី ប្រទេសចិន កំពុងមានការកសាងយោធារបស់ខ្លួនយ៉ាងច្រើន ដោយគ្រោងនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន១,០០០គ្រាប់ នៅឆ្នាំ២០៣០ ប៉ុន្តែ លោកថា កុំឲ្យបារម្ភខ្លាំងពីទីក្រុងប៉េកាំង ព្រោះ មានតែ រុស្ស៊ី ទេ ដែលជាការគំរាមកំហែងចម្បង ឥឡូវនេះ និង ក្នុងរយៈពេលវែង។ ជុំវិញបញ្ហាទីក្រុងមូស្គូ…