-
ចិន សន្យាគាំទ្រអធិបតេយ្យភាពជាតិរបស់ បេឡារុស ក្រោយរងការគំរាមពី អ៊ុយក្រែន

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់មេដឹកនាំបេឡារុស លោក អាឡិចសាន់ឌឺ លូកាសេនកូ នៅទីក្រុងប៉េកាំង កាលពីថ្ងៃ ចន្ទ ថា ចិនសន្យាគាំទ្រដល់បេឡារុស ក្នុងការការពារអធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ។ ការសន្យានេះ កើតឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោក លូកាសិនកូ មកកាន់ប្រទេសចិន ចំពេលមានភាពតានតឹងខ្លាំងរវាងបេឡារុស និងអ៊ុយក្រែន ហើយបន្ទាប់ពីមេដឹកនាំបេឡារុសរូបនេះ បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ។ បើតាម Straits Times, មេដឹកនាំទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងរវាងចិន និងបេឡារុស កំពុងស្ថិតនៅលើ “កម្រិតកំពូលជាប្រវត្តិសាស្ត្រ” ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ យោងតាម Xinhua, ប្រទេសទាំងពីរថែមទាំងបានប្រកាសដាក់ចេញនូវកម្មវិធីគ្រប់ជ្រុងជ្រោយ សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងឧស្សាហកម្មសម្រាប់ឆ្នាំ២០២៦-២០២៧ ផងដែរ ។ ជាមួយគ្នានេះ ចិន និងបេឡារុស បានប្តេជ្ញាបង្កើនការសម្របសម្រួលនៅក្នុងក្របខ័ណ្ឌអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ (UN) និងអង្គការសហប្រតិបត្តិការសៀងហៃ…
-
អ៊ីរ៉ង់ ថា នឹងគោរពការសន្យា បើអាមេរិកគោរពអនុស្សរណៈ

តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និយាយកាលពីថ្ងៃចន្ទថា ទីក្រុងតេហេរ៉ង់នឹងគោរពការសន្យា ប្រសិនបើ អាមេរិក គោរពតាមអនុស្សរណៈ។ លោក Masoud Pezeshkian អះអាងថា អ៊ីរ៉ង់នឹងនៅតែប្តេជ្ញាចិត្ត ចំពោះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១៨ ខែមិថុនា ជាមួយសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោនរក្សាកាតព្វកិច្ចរបស់ខ្លួន។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X, លោកប្រធានាធិបតីរៀបរាប់ថា «ប្រសិនបើភាគីអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះអនុស្សរណៈនេះ យើងក៏នឹងបំពេញការប្តេជ្ញាចិត្ត របស់យើងផងដែរ»។ បើតាម Anadolu, ការកត់សម្គាល់ របស់លោក Pezeshkian បានកើតឡើង ចំពេលមានការជជែកដេញដោលគ្នា ជាបន្តបន្ទាប់ លើការអនុវត្តអនុស្សរណៈ ដ៏ចម្រូងចម្រាស់។ ប្រទេសគូជម្លោះទាំងពីរ បានវាយប្រហារគ្នាទៅវិញទៅមកកាលពីសប្តាហ៍មុន ទោះបីមាន MOU ប៉ុន្តែ អាមេរិកអះអាងថា ភាគីទាំងពីរបានសម្រេចផ្អាកវាយប្រយុទ្ធគ្នា ហើយវិលមករកតុចរចា ឡើងវិញ។ MOU រវាងអាមេរិក និងអ៊ីរ៉ង់ ចែងរួមមានទាំង បទប្បញ្ញត្តិទាក់ទងនឹងសន្តិសុខដែនសមុទ្រ នៅច្រកសមុទ្រ Hormuz, ការនាំចេញប្រេង និង…
-
រលកម្តៅសម្លាប់អឺរ៉ុប ១,៣០០នាក់ ត្រឹមជាង១សប្តាហ៍

អឺរ៉ុប ៖ ក្នុងរយៈពេលជាង១សប្តាហ៍, ប្រជាជនអឺរ៉ុប ចំនួនជាង ១,៣០០នាក់ បានស្លាប់ ព្រោះតែរលកកម្តៅ ដោយបានធ្វើការកត់ត្រា ពីអ្នកបាត់បង់ជីវិត ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា។ នេះបើតាមការគូសបញ្ជាក់ របស់លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក។ តាមរយៈបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ, លោក Tedros Adhanom Ghebreyesus អះអាងថា មូលហេតុ ដែលរលកកម្តៅខ្លាំង ក្លាយជាឃាតករស្ងៀមស្ងាត់ សម្លាប់ប្រជាជនអឺរ៉ុប ទាំងជាង ១,៣០០នាក់នេះ គឺ ដោយសារតែផ្ទះ, កន្លែងធ្វើការ ព្រមទាំង សាលារៀន នៅក្នុងទ្វីបទាំងមូល មិនត្រូវបានសាងសង់ឡើង ត្រៀមទប់ទល់នឹងសីតុណ្ហភាពទាំងនេះ គ្រប់គ្រាន់ នោះទេ។ លោកបញ្ជាក់ថា អឺរ៉ុប បានក្លាយជាទ្វីប ដែលមានការកើនឡើងកំដៅលឿនបំផុត នៅលើផែនដី នាពេលបច្ចុប្បន្ន។ ប្រធាន WHO រូបនេះ ព្រមានទៀតថា អាចនឹងមានមនុស្សស្លាប់ រាប់រយនាក់ បន្ថែមទៀតនៅអឺរ៉ុប…
-
ទ័ព ចិន និងរុស្ស៊ី ហោះល្បាតដែនអាកាសរួមគ្នា, អ្នកជំនាញថា នេះជាការត្រៀមខ្លួនប្រយុទ្ធកម្រិតខ្ពស់

ប៉េកាំង ៖ យន្តហោះយោធាមកពីកងទ័ពអាកាសចិន និងរុស្ស៊ីកាលពីថ្ងៃទី២៧ ខែមិថុនា បានហោះល្បាតដែនអាកាសរួមគ្នាជាលើកទី ១១ នៅសមុទ្រចិនខាងកើត និងសមុទ្រជប៉ុន ព្រមទាំងតំបន់ប៉ាស៊ីហ្វិកខាងលិច ខណៈអ្នកជំនាញយល់ថា នេះជាការត្រៀមខ្លួនប្រយុទ្ធកម្រិតខ្ពស់របស់ប្រទេសទាំងពីរ ។ អ្នកវិភាគយោធាចិនបានប្រាប់ Global Times ថា ការល្បាតរួមគ្នានេះ ផ្តោតសំខាន់លើយុទ្ធសាស្រ្តធំៗចំនួន ២ ។ ក្នុងនោះ យុទ្ធសាស្រ្តដំបូង គឺការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះអមដំណើរយន្តហោះសង្គ្រាមអេឡិចត្រូនិក ។ ចំណែកយុទ្ធសាស្រ្តទី ២ គឺការហ្វឹកហ្វឺនចាក់សាំងយន្តហោះលើអាកាស និងការត្រៀមខ្លួនប្រយុទ្ធក្នុងកម្រិតខ្ពស់ ។ បើតាមក្រសួងការពារជាតិរុស្ស៊ី, គោលបំណងចម្បងនៃការហោះល្បាតដែនសមុទ្រឆ្នាំនេះ បង្ហាញពីការតាំងចិត្ត និងសមត្ថភាពរបស់ប្រទេសទាំងពីរ ក្នុងការរួមគ្នាការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ ក្រសួងបន្ថែមថា កងកម្លាំងអាកាសរុស្ស៊ី និងកងទ័ពអាកាសរំដោះប្រជាជនចិន បានហោះល្បាតរួមគ្នារយៈពេល ៦ម៉ោង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយស្របតាមច្បាប់អន្តរជាតិ ហើយមិនបានរំលោភបំពានលើដែនអាកាសប្រទេសណាមួយនោះទេ ។ បើតាម CCTV, ក្នុងអំឡុងពេលល្បាតរួមគ្នានោះ ភាគីចិនបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក H-6K និងយន្តហោះចម្បាំង J-16, J-10C…
-
កូរ៉េខាងជើង រិះគន់ការបញ្ចេញសាច់ដុំយោធារវាង ជប៉ុន-អាមេរិក ថាជា “ការហាត់សមធ្វើសង្គ្រាម”

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបញ្ចេញសាច់ដុំយោធារួមគ្នា ដែលកំពុងបន្តរវាងកងកម្លាំងស្វ័យការពារដីគោករបស់ជប៉ុន និងកងម៉ារីនសហរដ្ឋអាមេរិក ដោយនិយាយរិះគន់ចំៗថា ជា “ការហាត់សមធ្វើសង្គ្រាម” ។ នៅក្នុងអត្ថបទវិចារណកថាមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងថា កូរ៉េខាងជើង ដែលស្ថិតក្រោមការដឹកនាំដោយកណ្តាប់ដៃដែករបស់លោក Kim Jong Un បានរិះគន់មិនសំចៃមាត់លើជប៉ុន ចំពោះការចូលរួមក្នុងសមយុទ្ធ “Resolute Dragon” ដោយចោទប្រកាន់ថា បានបង្កើន “សមត្ថភាពឈ្លានពាន” របស់ខ្លួន ។ បើតាម Korea Times, សមយុទ្ធនេះចាប់ផ្តើមកាលពីថ្ងៃទី២០ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ។ វាត្រូវបានធ្វើឡើងនៅលើកោះ Okinawa និង Kyushu ដែលជាកោះសំខាន់ៗមានទីតាំងនៅភាគនិរតីនៃប្រទេសជប៉ុន ។ អត្ថបទដដែលសង្កត់ធ្ងន់ថា ជប៉ុនបានធ្វើឱ្យស្ថានការណ៍សន្តិសុខនៅក្នុងតំបន់កាន់តែផុយស្រួយឡើង តាមរយៈការពង្រឹងទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក ដោយសំដៅលើសមយុទ្ធ កណ្ដាប់ដៃដែក ឬ Iron Fist ជាសមយុទ្ធរួមបញ្ចូលគ្នារវាងសហរដ្ឋអាមេរិក-ជប៉ុន ដែលបានធ្វើឡើងកាលពីខែកុម្ភៈកន្លងទៅ ។ អត្ថបទរបស់ KCNA…
-
ស៊ីរី ប្រកាសថា អ៊ីស្រាអែល ចូលឈ្លានពានប្រទេសខ្លួន

ដាម៉ាស ៖ ប្រទេសស៊ីរីអះអាងនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីស្រាអែលកំពុងឈ្លានពានចូលមកក្នុងទឹកដីស៊ីរី តាមរយៈការបាញ់ផ្លោងកាំភ្លើងធំចូលមកក្នុងខេត្ត Quneitra និង ខេត្ត Daraa ភាគខាងត្បូងប្រទេសរបស់ខ្លួន ។ ការអះអាងរបស់ស៊ីរីធ្វើឡើង បន្ទាប់ពីកងទ័ពអ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួន បានសម្លាប់មនុស្ស ២ នាក់ នៅភាគខាងត្បូង ប្រទេសស៊ីរី ដោយយកលេសថា ពួកគេបានផ្លាស់ទី ខុសធម្មតា នៅខាងក្នុងតំបន់សន្តិសុខ ដែលបង្កើតឡើង ដោយអ៊ីស្រាអែល លើទឹកដីស៊ីរី ។ បើតាមក្រសួងការបរទេសស៊ីរី, សកម្មភាពទាំងនេះបានរំលោភលើអធិបតេយ្យភាពរបស់ស៊ីរី ជាពិសេសវាបង្កើតបានជាការរំលោភលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងដកទ័ពឆ្នាំ ១៩៧៤ ។ យ៉ាងណា បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់ លោក អាសាដ អតីតប្រធានាធិបតីស៊ីរី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤, អ៊ីស្រាអែលបានប្រកាសពីការដួលរលំនៃកិច្ចព្រមព្រៀងដកទ័ព ឆ្នាំ ១៩៧៤ ហើយបានកាន់កាប់តំបន់មួយចំនួននៅខាងព្រំដែនស៊ីរី ។ ក្រសួងការបរទេសស៊ីរីបញ្ជាក់ថា ការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីស្រាអែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសន្តិសុខ និងស្ថិរភាព បង្កើនការឈឺចាប់របស់ជនស៊ីវិលនៅក្នុងតំបន់គោលដៅ និងធ្វើឲ្យភាពតានតឹងក្នុងតំបន់កាន់តែកើនឡើងផងដែរ ។ បើតាម…
-
រុស្ស៊ី គំរាមវាយដណ្តើមកាន់កាប់តំបន់ធំៗចំនួន ៤ របស់អ៊ុយក្រែនទាំងស្រុង

មូស្គូ ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃ អាទិត្យ បានបោះសម្តីគំរាមធ្ងន់ៗថា កងទ័ពរុស្ស៊ីនឹងបន្តយុទ្ធនាការនៅសមរភូមិជួរមុខ ដើម្បីវាយដណ្តើមកាន់កាប់ទាំងស្រុងលើតំបន់ទាំង ៤ របស់អ៊ុយក្រែន ។ ជាមួយគ្នានេះ លោក ពូទីន ថែមទាំងបានប្រកាសទាត់ចោលសំណើរបស់អ៊ុយក្រែន ដែលស្នើឱ្យផ្អាកការវាយប្រហារចម្ងាយឆ្ងាយទៅវិញទៅមក ដើម្បីទប់ស្កាត់អរិភាពនៅក្នុងភ្លើងសង្គ្រាម ដែលឆាបឆេះអូសបន្លាយពេលជាង ៤ឆ្នាំកន្លងមកនេះ ។ បើតាម Straits times, គោលដៅចម្បងរបស់រុស្ស៊ី គឺនៅតែជាការបន្តវាយយកតំបន់ចំនួន ៤ របស់អ៊ុយក្រែនឱ្យបានពេញលេញ ក្នុងនោះរួមមានតំបន់ ដូណេតស្ក៍, លូហានស្ក៍, ឃើសុន និងហ្សាប៉ូរីហ្ស៊ីយ៉ា ។ លោក ពូទីន បាននិយាយក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋថា អ៊ុយក្រែនកំពុងប្រឈមមុខនឹងកង្វះកម្លាំងទ័ពខ្លាំងនៅខ្សែត្រៀមជួរមុខប្រវែង ១,២៥០ គីឡូម៉ែត្រ ។ ដូច្នេះ សំណើសុំផ្អាកការវាយប្រហាររយៈចម្ងាយឆ្ងាយនេះ គឺធ្វើឡើងក្នុងគោលបំណងកាត់បន្ថយសម្ពាធយោធាប៉ុណ្ណោះ ។ យ៉ាងណា ប្រធានាធិបតីរុស្ស៊ីមានវ័យ៧៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការវាយបករបស់រុស្ស៊ីចូលជ្រៅទៅក្នុងទឹកដីអ៊ុយក្រែន មានឥទ្ធិពល និងបំផ្លិចបំផ្លាញខ្លាំងជាងការវាយប្រហាររបស់អ៊ុយក្រែន ។…
-
មនុស្សស្លាប់ព្រោះរញ្ជួយដីវេណេស៊ុយអេឡា កើនដល់ជិត ១,៥០០នាក់

ការ៉ាកាស ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី នៅវ៉េណេស៊ុយអេឡា កើនឡើងជិត ១,៥០០នាក់ គិតត្រឹមថ្ងៃអាទិត្យ ខណៈការងារជួយសង្គ្រោះនៅតែបន្តធ្វើ។ នេះបើតាមការចេញផ្សាយរបស់ CNA។ ក្រុមជួយសង្គ្រោះនៅតែស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត ពីការរញ្ជួយដីដ៏ខ្លាំង ពីរលើកផ្ទួនៗ ដែលបានវាយប្រហារប្រទេសវេណេស៊ុយអេឡា ក្នុងសប្តាហ៍នេះ។ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីភ្លោះកាលពីថ្ងៃពុធ បានកើនដល់ជិត ១,៥០០ នាក់ ខណៈដែលក្រុមជួយសង្គ្រោះបរទេសបានចូលទៅក្នុងទីក្រុង La Guaira ជាតំបន់រងគ្រោះខ្លាំងបំផុតរបស់ប្រទេស ដែលបានជាប់គាំងក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ច ដ៏ជ្រៅ។ អគាររាប់សិបខ្នងបានដួលរលំ ចូលទៅក្នុងគំនរខ្សាច់ និងកម្ទេចថ្មនៅក្នុងតំបន់ឆ្នេរសមុទ្រ ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគខាងជើង នៃរដ្ឋធានី ការ៉ាកាស។ ជាការកត់សម្គាល់ កាលពីឆ្នាំ១៩៩៧, វេណេស៊ុយអេឡា ជាប្រទេសដែលស្ថិតក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ធ្លាប់មានការរញ្ជួយដី សម្លាប់មនុស្សចំនួន ៧៣ នាក់ ហើយការរញ្ជួយដីធ្ងន់ធ្ងរ មួយករណីទៀត គឺនៅឆ្នាំ១៩៦៧ ដែលបានសម្លាប់មនុស្ស ចំនួន២៣៦នាក់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
អ៊ុយក្រែន ៖ កិច្ចព្រមព្រៀង Anchorage ឆ្នាំមុន រវាងលោក ពូទីន-ត្រាំ ស្លាប់បាត់ហើយ

កៀវ ៖ ប្រមុខការទូតអ៊ុយក្រែននិយាយថា កិច្ចព្រមព្រៀងណាមួយដែលបានឈានដល់ រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅទីក្រុង Anchorage កាលពីឆ្នាំមុន គឺ “ពិតជាបានស្លាប់បាត់ទៅហើយ” ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានបង្ហោះសារលើបណ្តាញសង្គម X ថា ស្មារតីនៃទីក្រុង Anchorage ឬការយោគយល់គ្នាណាមួយដែលរុស្ស៊ីអះអាងថា បានព្រមព្រៀងរវាងលោក ពូទីន និងលោក ត្រាំ កាលពីកិច្ចប្រជុំកំពូលនៅរដ្ឋ Alaska ឆ្នាំ ២០២៥ នោះ ពិតជាបានស្លាប់បាត់ទៅហើយ ។ លោក Sybiha បានសង្កត់ធ្ងន់ថា មេរៀនដ៏សំខាន់ពីទីក្រុង Anchorage គឺរាល់ផែនការសន្តិភាពទាំងឡាយណា ដែលធ្វើឡើងដោយគ្មានវត្តមានអ៊ុយក្រែន គឺត្រូវបរាជ័យ និងរលាយសាបសូន្យ ដូចជាព្រលឹងខ្មោចអញ្ចឹង ។ លោក Sybiha ដែលមានវ័យ៥១ឆ្នាំរូបនេះ ថែមទាំងបានដាស់តឿនឲ្យវិមានក្រឹមឡាំង ឈប់ជឿលើព្រលឹងខ្មោចទាំងនោះ…
-
បារាំង ៖ ធ្លាក់យន្តហោះលោតឆ័ត្រយោង ស្លាប់មនុស្ស ១១នាក់

ប៉ារីស ៖ អាជ្ញាធរនៅក្នុងតំបន់ បាននិយាយថា យន្តហោះលោតឆ័ត្រយោង ១គ្រឿង បានធ្លាក់ កាលពីថ្ងៃអាទិត្យ នៅជិតទីក្រុង Tomblaine ភាគខាងកើត ប្រទេសបារាំង សម្លាប់មនុស្ស ទាំង១១នាក់ នៅលើយន្តហោះ។ អាជ្ញាធរក្នុងតំបន់ បាននិយាយថា នេះគឺជាឧបទ្ទវហេតុអាកាសចរណ៍ ដ៏សាហាវបំផុតមួយ របស់ប្រទេសបារាំង។ លោក Yves Seguy អភិបាលតំបន់ Meurthe-et-Moselle បាននិយាយថា ការធ្លាក់យន្តហោះនេះ បានសម្លាប់គ្រូបង្វិក ចំនួន ៥នាក់ និង អ្នករៀនលោតឆ័ត្រយោង ចំនួន ៥នាក់ ព្រមទាំង អ្នកបើកយន្តហោះម្នាក់។ រដ្ឋអាជ្ញានិយាយថា មូលហេតុនៃឧបទ្ទវហេតុនេះ មិនទាន់ច្បាស់នៅឡើយទេ ហើយការស៊ើបអង្កេតបច្ចេកទេស ត្រូវបានបើកធ្វើឡើង។ រដ្ឋមន្ត្រីដឹកជញ្ជូនបារាំង លោក Philippe Tabarot បាននិយាយថា មិនមានឧបទ្ទវហេតុ ធ្ងន់ធ្ងរបែបនេះ នៅក្នុងអាកាសចរណ៍ ទាក់ទងនឹងការលោតឆ័ត្រយោង អស់រយៈពេលប្រហែល ៣០ឆ្នាំ មកហើយ។ លោក Tabarot…