Category: ព័ត៌មានអន្តរជាតិ

  • អាមេរិក ប្រគល់យានក្រោមទឹកសមត្ថភាពខ្ពស់ ទៅហ្វីលីពីន ទប់ទល់ឥទ្ធិពលចិន

    អាមេរិក ប្រគល់យានក្រោមទឹកសមត្ថភាពខ្ពស់ ទៅហ្វីលីពីន ទប់ទល់ឥទ្ធិពលចិន

    ម៉ានីល ៖ សហរដ្ឋអាមេរិកបានប្រគល់យានក្រោមទឹកដើរដោយស្វ័យប្រវត្តិចំនួន ៤ គ្រឿង ទៅឱ្យយោធាហ្វីលីពីន ស្ថិតក្រោមកិច្ចព្រមព្រៀងមានតម្លៃ ១៣លានដុល្លារ នេះបើតាមការបញ្ជាក់របស់ស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ានីល នៅថ្ងៃទី២៣ ខែមិថុនា ។ ការប្រគល់នេះ ធ្វើឡើងចំពេលដែលសហរដ្ឋអាមេរិកកំពុងបង្កើនសមត្ថភាពសម្ព័ន្ធមិត្តចាស់វស្សារបស់ខ្លួនមួយនេះ ក្នុងការទប់ទល់នឹងសកម្មភាពរបស់មហាយក្សចិននៅសមុទ្រចិនខាងត្បូង ។ បើតាម Straits Times, យានក្រោមទឹកបើកដោយស្វ័យប្រវត្តិនេះ មានឈ្មោះថា Ocean Aero Triton ដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ។ ពួកវាមានសមត្ថភាពបើកកាត់រលកតូចធំនៅលើផ្ទៃទឹក និងមុជចុះក្រោមបាតសមុទ្រ បានរហូតដល់ទៅ ៣០ថ្ងៃជាប់ៗគ្នា ដើម្បីប្រមូលទិន្នន័យសន្តិសុខ និងបញ្ជូនត្រឡប់មកបញ្ជាការដ្ឋានវិញ ។ សមត្ថភាពពិសេសរបស់យានក្រោមទឹក Triton នេះ គឺវាអាចរុករក និងប្រមូលទិន្នន័យបានទាំងនៅលើផ្ទៃទឹក និងជ្រមុជចុះទៅក្រោមបាតសមុទ្រជ្រៅៗ ប្រៀបដូចជាភ្នែកទិព្វដ៏សំខាន់របស់ហ្វីលីពីន ក្នុងការប្រជែងឥទ្ធិពលដែនទឹកជាមួយប្រទេសចិន ។ យោងតាម The Star, ស្ថានទូតអាមេរិកបានបញ្ជាក់ថា ការប្រគល់យានក្រោមទឹក Triton នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួន ហើយក៏ជាការជួយបង្កើនសមត្ថភាពរបស់ហ្វីលីពីន ក្នុងការស្វែងរក និងឃ្លាំមើល ជាពិសេសឆ្លើយតបរាល់ការប្រឈមមុខនានានៅលើដែនសមុទ្រ…

  • សង្គ្រាម អ៊ីស្រាអែល-ក្រុមហេសបូឡា បំផ្លាញលុយ លីបង់ អស់ជិត ១,៤០០ លានដុល្លារ

    សង្គ្រាម អ៊ីស្រាអែល-ក្រុមហេសបូឡា បំផ្លាញលុយ លីបង់ អស់ជិត ១,៤០០ លានដុល្លារ

    បេរូត ៖ ភ្លើងសង្គ្រាមដុតបញ្ឆេះដោយអ៊ីស្រាអែល និងក្រុមហេសបូឡា បានបំផ្លាញលុយរបស់ប្រទេសលីបង់ រហូតដល់ជិត ១,៤០០ លានដុល្លារ ដោយសារអគាររាប់ម៉ឹនខ្នងស្ថិតនៅភាគខាងត្បូងប្រទេសមជ្ឈិមបូព៌ាមួយនេះ ត្រូវរងការបំផ្លិចបំផ្លាញស្ទើរទាំងស្រុង ។ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ UNDP និងក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ ហៅកាត់ CNRS បានទម្លាយឲ្យដឹងកាលពីថ្ងៃចន្ទថា សរុបជាទឹកប្រាក់ លីបង់ខាតអស់ ១,៣៨០ លានដុល្លារ ខណៈអគារជាង ១ ម៉ឺន ១ ពាន់ខ្នងត្រូវបំផ្លាញខ្ទេចខ្ទី ។ ក្រៅពីបំផ្លាញអគារ, សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក៏បានបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាជនលីបង់អស់ជិត ១ ម៉ឺន ៨ ពាន់ខ្នងផងដែរ ។ បើតាម CNA, ក្រុមហេសបូឡាបានអូសទាញប្រទេសលីបង់ ឲ្យធ្លាក់ចូលទៅក្នុងជម្លោះតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនាកន្លងទៅ តាមរយៈការបាញ់ស្រោចរ៉ុក្តែតជាច្រើនគ្រាប់លើអ៊ីស្រាអែល ដើម្បីគាំទ្រដល់អ៊ីរ៉ង់ ដែលជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន ។ យ៉ាងណា អ៊ីស្រាអែលបានសងសឹកវិញ ដោយការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លា និងបានឈ្លានពានតាមដីគោក ។ ជម្លោះនេះកាន់តែពុះកញ្ជ្រោល ដោយភាគីទាំងពីរមិនបានគោរពបទឈប់បាញ់ថ្ងៃទី១៧ ខែមេសាទេ…

  • ជប៉ុន អនុម័តសេចក្តីព្រាងច្បាប់ បង្កើតរាជធានីទី២ ជំនួសទីក្រុងតូក្យូ

    ជប៉ុន អនុម័តសេចក្តីព្រាងច្បាប់ បង្កើតរាជធានីទី២ ជំនួសទីក្រុងតូក្យូ

    តូក្យូ ៖ គណបក្សសេរីប្រជាធិបតេយ្យ LDP ដែលកំពុងកាន់អំណាចក្នុងប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បានអនុម័តសេចក្តីព្រាងច្បាប់បង្កើតរាជធានី ទី២ សម្រាប់ត្រៀមជំនួសទីក្រុងតូក្យូ ក្នុងករណីមានគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ។ បើតាមសារព័ត៌មាន Jiji Press, ច្បាប់ដែលបានស្នើឡើងនេះ ស្វែងរកការបង្កើត មជ្ឈមណ្ឌលទីក្រុងធំមួយ ដែលមានសមត្ថភាព អាចបំពេញមុខងារសំខាន់ៗ របស់រដ្ឋាភិបាល ប្រសិនបើជា ទីក្រុង តូក្យូ ត្រូវអសមត្ថភាព មិនអាចដោះស្រាយបញ្ហាគ្រោះមហន្តរាយធម្មជាតិ ឬ ជួបភាពអាសន្ន ផ្សេងៗទៀត។ ការអនុម័តនេះ បានក្លាយជាផ្នែកមួយ នៃកិច្ចព្រមព្រៀង គោលនយោបាយ ដែលបានចុះហត្ថលេខា កាលពីខែតុលា រវាងគណបក្សកាន់អំណាច LDP និង ដៃគូចម្រុះរបស់ខ្លួន គឺ គណបក្ស JIP ។ ដើមឡើយ សេចក្ដីព្រាងច្បាប់នេះ ក៏រួមបញ្ចូលទីក្រុង Osaka សម្រាប់ការធ្វើប្រជាមតិ ក្នុងការជ្រើសរើសធ្វើជារាជធានីទី២ របស់ជប៉ុននាថ្ងៃអនាគតផងដែរ ។ យ៉ាងណា ការជ្រើសរើសទីក្រុង Osaka សម្រាប់ធ្វើជារាជធានីទី២ របស់ជប៉ុនបានទាក់ទាញការជំទាស់យ៉ាងខ្លាំងពីគណបក្ស LDP…

  • អារ៉ាប់រួម សម្លឹងទិញមីស៊ីលលឿនជាងសំឡេង និងប្រព័ន្ធការពារដែនអាកាសរបស់ ឥណ្ឌា

    អារ៉ាប់រួម សម្លឹងទិញមីស៊ីលលឿនជាងសំឡេង និងប្រព័ន្ធការពារដែនអាកាសរបស់ ឥណ្ឌា

    ញូវដែលី្ល ៖ អារ៉ាប់រួមកំពុងចរចាជាមួយឥណ្ឌា ដើម្បីទិញលក់ប្រព័ន្ធការពារជាតិសំខាន់ៗមួយចំនួន ក្នុងនោះរួមមានមីស៊ីលនាំផ្លូវលឿនជាងសំឡេង BrahMos និងប្រព័ន្ធការពារដែនអាកាស Akashteer របស់ឥណ្ឌា ។ ការចរចារវាងឥណ្ឌា និងអារ៉ាប់រួម ដែលស្ថិតនៅដំណាក់កាលដំបូង ហើយកំពុងដំណើរការទៅមុខយ៉ាងលឿននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពយោធារបស់អារ៉ាប់រួម ចំពេលមានភាពតានតឹងផ្នែកសន្តិសុខកាន់តែខ្លាំងឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា ។ ប្រសិនបើកិច្ចព្រមព្រៀងនេះកើតឡើង នោះអារ៉ាប់រួមនឹងក្លាយជាប្រទេសទី៤ ដែលទទួលបានប្រព័ន្ធមីស៊ីល BrahMos បន្ទាប់ពីហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី ។ បើតាម Times of india, មីស៊ីល BrahMos ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី គឺជាមីស៊ីលបញ្ជាល្បឿនលឿនបំផុតមួយរបស់ពិភពលោក ហើយអាចបាញ់ចេញពីប្រព័ន្ធនៅលើដីគោក សមុទ្រ និងអាកាស ។ រីឯ Akashteer គឺជាប្រព័ន្ធការពារដែនអាកាសស្វ័យប្រវត្តិពេញលេញ ដែលបង្កើតឡើងដោយក្រុមហ៊ុន Bharat Electronics Ltd គ្រប់គ្រងដោយរដ្ឋ និងកងទ័ពរបស់ឥណ្ឌា ។ គួរបញ្ជាក់ថា ការនាំចេញឧបករណ៍ការពារជាតិរបស់ឥណ្ឌា បានកើនឡើងលើសពី ៤ ពាន់លានដុល្លារនៅក្នុងឆ្នាំហិរញ្ញវត្ថុ ដែលបញ្ចប់នៅខែមីនា ឆ្នាំ…

  • លោក ត្រាំ ថា បិទផ្លូវទឹកអ៊ីរ៉ង់ មានប្រសិទ្ធភាពជាងទម្លាក់គ្រាប់បែក

    លោក ត្រាំ ថា បិទផ្លូវទឹកអ៊ីរ៉ង់ មានប្រសិទ្ធភាពជាងទម្លាក់គ្រាប់បែក

    វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានលើកឡើងថា ការបិទច្រកសមុទ្រ របស់អ៊ីរ៉ង់ បង្ហាញថា មានប្រសិទ្ធភាព ជាងការទម្លាក់គ្រាប់បែក។ នេះបើតាមការចេញផ្សាយរបស់ Tass។ ថ្លែងប្រាប់អ្នកកាសែត នៅសេតវិមាន កាលពីថ្ងៃចន្ទ លោក ប្រធានាធិបតីអាមេរិករូបនេះ បានមានប្រសាសន៍ថា ការបិទកំពង់ផែសមុទ្ររបស់អ៊ីរ៉ង់ ដោយកងទ័ពអាមេរិក បានបង្ហាញឱ្យឃើញប្រសិទ្ធភាព ជាងការទម្លាក់គ្រាប់បែក ហើយ ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនជាស្រេច ដើម្បីត្រឡប់ទៅរកយុទ្ធសាស្ត្របែបនេះ វិញភ្លាមៗ ប្រសិនបើចាំបាច់។ លោក ដូណាល់ ត្រាំ រៀបរាប់ថា «ខ្ញុំគិតថា ការបិទផ្លូវ មានផលប៉ះពាល់ ជាងការទម្លាក់គ្រាប់បែក»។ លោកបានកត់សម្គាល់ទៀតថា «យើងអាចកំណត់ ធ្វើម្តងទៀត ដោយចាយរយៈពេល ប្រហែល ១៥នាទី»។ លោក Trump ក៏បាននិយាយ ទៅកាន់រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក លោក Pete Hegseth ដែលមានវត្តមាន នៅសេតវិមាន ដោយសួរថា តើការបិទផ្លូវពិតជាអាចធ្វើបានលឿន…

  • សហរដ្ឋអាមេរិក បំផ្លាញលុយក្នុងហោប៉ៅខ្ទង់ ៤០ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

    សហរដ្ឋអាមេរិក បំផ្លាញលុយក្នុងហោប៉ៅខ្ទង់ ៤០ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ការបង្កសង្គ្រាមជាមួយអ៊ីរ៉ង់ ធ្វើឱ្យមន្ទីរបញ្ចកោណ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បំផ្លាញលុយក្នុងហោប៉ៅប្រហែល ៤០ ពាន់លានដុល្លារ ខណៈប្រជាជនអាមេរិកបានប្រឈមមុខនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ រួមទាំងការហក់ឡើងអតិផរណាដល់ជាង ៤ ភាគរយ នេះបើយោងតាម CNN ។ របាយការណ៍នេះ ត្រូវបានទូរទស្សន៍យក្សរបស់សហរដ្ឋអាមេរិក CNN ចេញផ្សាយដោយដកស្រង់តាមការវិភាគបឋម ពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ CSIS ដែលផ្អែកតាមប្រភពពី UNN ។ យោងតាមការប៉ាន់ស្មានរបស់អ្នកវិភាគ, ការខាតបង់លុយ ៤០ ពាន់លានដុល្លារនេះ ជាប់ពាក់ព័ន្ធនឹងការចំណាយទៅលើគ្រាប់រំសេវ និងឧបករណ៍យោធាសំខាន់ៗ ដែលត្រូវបានបំផ្លាញ ក៏ដូចជាការខូចខាតដល់មូលដ្ឋានយោធារបស់អាមេរិកក្នុងតំបន់ ។ ប៉ុន្តែតួលេខនេះ មិនបានរាប់បញ្ចូលទាំងការចំណាយផ្នែកប្រតិបត្តិការ ដែលរួមបញ្ចូលរួចហើយ ទៅក្នុងកញ្ចប់ថវិកាការពារជាតិរបស់សហរដ្ឋអាមេរិក សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ នោះទេ ។ ក្រៅពីមន្ទីរបញ្ចកោណ, ទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ក៏មើលឃើញការចំណាយកើនឡើងផងដែរ ។ តួយ៉ាង ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងកិច្ចការអតីតយុទ្ធជនរបស់សហរដ្ឋអាមេរិក បានប៉ោងឡើងការចំណាយដល់ទៅ ១ ពាន់លានដុល្លារ ដោយសារតែផលវិបាកនៃសង្គ្រាមអ៊ីរ៉ង់ នេះបើតាម…

  • ស្ទង់មតិ ៖ អាមេរិកភាគតិចជឿថា អ៊ីរ៉ង់បានប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀង

    ស្ទង់មតិ ៖ អាមេរិកភាគតិចជឿថា អ៊ីរ៉ង់បានប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀង

    អាមេរិក ៖ យោងតាមការស្ទង់មតិ, ជនជាតិអាមេរិកភាគតិច ជឿជាក់ថា អ៊ីរ៉ង់បានប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ នេះបើតាមការចេញផ្សាយរបស់ Anadolu កាលពីថ្ងៃចន្ទ។ ការស្ទង់មតិ CBS News និង YouGov បានធ្វើឡើង នៅចន្លោះថ្ងៃទី១៧ ដល់១៩ ខែមិថុនា ដែលបានសួរនាំមនុស្សពេញវ័យ ជាជនជាតិអាមេរិក ចំនួន ២,៥១៩ ទាក់ទងនឹងកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់។ ប្រភពបញ្ជាក់ថា ៣៧ភាគរយ នៃជនជាតិអាមេរិក ជឿជាក់ថា អ៊ីរ៉ង់ទទួលបានអត្ថប្រយោជន៍កាន់ច្រើន ពីកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ខណៈដែល ៦៩ភាគរយ មិនជឿថា អ៊ីរ៉ង់បានប្រយោជន៍ច្រើន ពីកិច្ចព្រមព្រៀងនេះទេ។ យោងតាមការស្ទង់មតិនេះដដែល, មាន២២% បាននិយាយថា «កិច្ចព្រមព្រៀងនេះប្រសើរជាង សម្រាប់សហរដ្ឋអាមេរិក»។ អ្នកឆ្លើយតប ប្រហែល ៧៨% បាននិយាយថា ពួកគេគាំទ្រការបញ្ចប់ជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈដែល ២២% ពេញចិត្ត ក្នុងការបន្តជម្លោះ រហូតដល់អ៊ីរ៉ង់បោះបង់។ នៅពេលត្រូវបានសួរថា តើអ៊ីរ៉ង់នឹងបង្កការគំរាមកំហែងដល់តំបន់…

  • អ៊ុយក្រែន ផលិតបានដ្រូនវាយប្រហារថ្មី អាចហោះបំបុកគោលដៅក្នុងចម្ងាយ ៣ ពាន់គីឡូម៉ែត្រ

    អ៊ុយក្រែន ផលិតបានដ្រូនវាយប្រហារថ្មី អាចហោះបំបុកគោលដៅក្នុងចម្ងាយ ៣ ពាន់គីឡូម៉ែត្រ

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អះអាងកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែនចាប់ផ្ដើមផលិតបានយន្តហោះដ្រូនវាយប្រហារថ្មី ដោយអាចហោះបំបុកគោលដៅក្នុងរយៈចម្ងាយរហូតដល់ ៣ ពាន់គីឡូម៉ែត្រ ។ លោក Zelensky បញ្ជាក់ថា ដ្រូនវាយប្រហារប្រភេទថ្មីនេះមានឈ្មោះ FP ផលិតឡើងដោយក្រុមអ្នកជំនាញ Fire Point ។ លោកថា នេះគឺជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ជាពិសេសទាហាននៃកងកម្លាំងប្រតិបត្តិការពិសេសរបស់ទីក្រុងកៀវ ។ បើតាមលោក Zelensky, បន្ទាប់ពីផលិតបានយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយនេះហើយ អ៊ុយក្រែនសន្យានឹងបង្កើនការវាយប្រហារជារៀងរាល់ថ្ងៃទៅលើប្រទេសរុស្ស៊ីផងដែរ ។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានខែមកនេះ យោធាអ៊ុយក្រែនបានធ្វើការវាយប្រហារដោយយន្តហោះដ្រូនរយៈចម្ងាយមធ្យម និងឆ្ងាយទៅលើគោលដៅឧស្សាហកម្មប្រេង ជាពិសេសរោងចក្រចម្រាញ់ប្រេងនៅតំបន់ Tyumen ។ រោងចក្រចម្រាញ់ប្រេងនៅតំបន់ Tyumen គឺជារោងចក្រមួយក្នុងចំណោមរោងចក្រទំនើបៗបំផុតរបស់រុស្ស៊ី ដែលមានទីតាំងនៅភាគខាងលិចតំបន់ស៊ីបេរី ។ រោងចក្រនេះមានសមត្ថភាពចម្រាញ់ប្រេងប្រហែល ៨ លានតោនក្នុងមួយឆ្នាំ និងអាចផលិតសាំងបានប្រហែលកន្លះលានតោន និងប្រេងម៉ាស៊ូតបានប្រមាណ ២ លានតោនកន្លះផងដែរ ៕ ប្រភព ៖ RBC-Ukraine ប្រែសម្រួល ៖…

  • រុស្ស៊ី ចោទ អ៊ុយក្រែន គំរាមកំហែងអធិបតេយ្យភាពរបស់ បេឡារុស

    រុស្ស៊ី ចោទ អ៊ុយក្រែន គំរាមកំហែងអធិបតេយ្យភាពរបស់ បេឡារុស

    មូស្គូ ៖ វិមានក្រឹមឡាំង របស់ប្រទេសរុស្ស៊ី នៅថ្ងៃ ចន្ទ ចោទប្រកាន់អ៊ុយក្រែនថា បានគំរាមកំហែងដល់អធិបតេយ្យភាពរបស់បេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី ការចោទប្រកាសនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានដាក់ឱសានវាទរយៈពេល ១ សប្តាហ៍ដល់មេដឹកនាំបេឡារុស ឲ្យដកស្ថានីយ៍បញ្ជូនសញ្ញា ដែលខ្លួនចាត់ទុកថា កំពុងត្រូវបានប្រើប្រាស់ ដើម្បីជួយបង្ហាញគោលដៅ សម្រាប់ការវាយប្រហាររបស់រុស្ស៊ី ។ ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ និយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីការកត់សម្គាល់របស់លោក ហ្សេលេនស្គី នាពេលឆាប់ៗនេះ ។ លោក បេសកូវ បានប្រាប់អ្នកសារព័ត៌មានថា ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់អ៊ុយក្រែន ពិតណាស់ វាគឺជាការឈ្លានពានទាំងស្រុង ។ ការឈ្លានពាននោះ រួមមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយផ្សេងទៀត និងការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសមួយផ្សេងទៀត ។ យ៉ាងណា រុស្ស៊ីមិនមានការសង្ស័យអ្វីទាំងអស់…

  • ប្រធានាធិបតីអ៊ីរ៉ង់ព្រមានប្រឆាំងការរិះគន់ក្នុងស្រុក ដើម្បីបំបែកបំបាក់ផ្ទៃក្នុង

    ប្រធានាធិបតីអ៊ីរ៉ង់ព្រមានប្រឆាំងការរិះគន់ក្នុងស្រុក ដើម្បីបំបែកបំបាក់ផ្ទៃក្នុង

    តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃ ចន្ទ បានព្រមានប្រឆាំងនូវអ្វីដែលលោកហៅថា ការចែកចាយសារដែលមានចេតនាបំផុសបំផុលជំរុញឱ្យមានការបែកបាក់ផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ង់ ។ ការព្រមាននេះ គឺជាសុន្ទរកថាដំបូងរបស់លោក Pezeshkian បន្ទាប់ពីអ៊ីរ៉ង់បានចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិកនៅប្រទេសស្វីស កាលពីសប្តាហ៍មុន ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ។ លោក Pezeshkian និយាយថា ទោះបីគណៈប្រតិភូចរចាអ៊ីរ៉ង់បានចូលរួមការចរចាជាមួយសហរដ្ឋអាមេរិកនៅប្រទេសស្វីសក៏ដោយ ប៉ុន្តែទីក្រុងតេហេរ៉ង់មិនបានផ្តល់សម្បទានណាមួយឡើយដល់ទីក្រុងវ៉ាស៊ីនតោន ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា រាល់សារញុះញុងនាំឱ្យមានការបែកបាក់ផ្ទៃក្នុង និងភាពមិនចុះសម្រុងគ្នា នឹងបម្រើដល់ផលប្រយោជន៍សត្រូវ ដោយលោកចង់សំដៅលើការរិះគន់ក្នុងស្រុក ជុំវិញការចរចាជាមួយសហរដ្ឋអាមេរិក ។ លោក Pezeshkian ដែលមានវ័យ៧១ឆ្នាំរូបនេះ បានអះអាងថា អ៊ីរ៉ង់នឹងមិនចុះញមឡើយ ប្រសិនបើភាគីម្ខាងទៀតមិនអើពើនឹងសិទ្ធិរបស់ទីក្រុងតេហេរ៉ង់ ក្នុងអំឡុងពេលចរចា ។ បើតាម Anadolu, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងនៅព្រឹកថ្ងៃ ចន្ទ ថា ការចរចាជាមួយសហរដ្ឋអាមេរិកនៅស្វីស ដែលសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា បានបង្កើត “វឌ្ឍនភាពគួរឱ្យកត់សម្គាល់” ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅលីបង់…