-
ម៉ាឡេស៊ី ទិញកាំភ្លើងធំស្វ័យប្រវត្តិធុនធ្ងន់ CAESAR ចំនួន ១៨ គ្រឿង

ប៉េកាំង ៖ ប្រទេសម៉ាឡេស៊ី ថ្មីៗនេះបានបញ្ជាទិញប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិធុនធ្ងន់ CAESAR មានទំហំ ១៥៥ មីលីម៉ែត្រ រហូតដល់ ១៨ គ្រឿង ពីក្រុមហ៊ុនផលិតអាវុធបារាំង-អាល្លឺម៉ង់ KNDS Group ។ ការបញ្ជាទិញនេះ បានធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសទី ១៥ នៅលើពិភពលោក ដែលបានជ្រើសរើសប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំ CAESAR ដ៏ល្បីល្បាញមួយនេះ ។ ប្រព័ន្ធកាំភ្លើងធំនេះ មានទម្ងន់ប្រហែល ១៨ តោន អាចបាញ់គ្រាប់ទំហំ ១៥៥ មីលីម៉ែត្រ បានចម្ងាយអតិបរមាប្រហែល ៤០ គីឡូម៉ែត្រ ។ វាមានសមត្ថភាពខ្ពស់ដោយអាចបាញ់បាន ៦ គ្រាប់ក្នុងរយៈពេលមិនដល់ ១ នាទី និងអាចប្ដូរទីតាំងក្នុងពេលត្រឹមតែជាង ២ នាទីប៉ុណ្ណោះ ដើម្បីគេចពីការបាញ់តបតរបស់សត្រូវ ។ បើតាម Defense post, តាមរយៈការបញ្ជាទិញនេះ ក្រុមហ៊ុន KNDS នឹងផ្ដល់អាជ្ញាប័ណ្ណផ្ទេរបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុនដៃគូក្នុងស្រុករបស់ម៉ាឡេស៊ី គឺ Advanced Defence Systems (ADS Sdn Bhd)…
-
តួកគី នាំចេញនាវាចម្បាំងលើកដំបូងក្នុងប្រវត្តិសាស្រ្ត ទៅកាន់ រ៉ូម៉ានី

អង់ការ៉ា ៖ ប្រទេសតួកគីបាននាំចេញនាវាចម្បាំងទៅកាន់ប្រទេសសមាជិកណាតូ និងសហភាពអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន តាមរយៈកិច្ចព្រមព្រៀងលក់នាវាចម្បាំងទៅឱ្យប្រទេសរ៉ូម៉ានី ។ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រកាសពីសមិទ្ធផលដ៏សំខាន់នេះ នៅថ្ងៃ អាទិត្យ ក្នុងពិធីប្រគល់នាវាចម្បាំងដែលមានឈ្មោះថា “CAm. Roman” ទៅឱ្យបញ្ជាការដ្ឋានកងទ័ពជើងទឹករ៉ូម៉ានី ។ នាវាចម្បាំងនេះ គឺជាប្រភេទនាវាល្បាតដែនសមុទ្រចម្ងាយឆ្ងាយ ស្ថិតក្នុងប្រភេទ Hisar-class ដែលរ៉ូម៉ានីនឹងយកទៅប្រើប្រាស់ ក្នុងនាមជានាវាចម្បាំងធុនស្រាល ។ នាវាចម្បាំងនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងការប្រយុទ្ធ ប្រព័ន្ធរ៉ាដាស្វែងរក និងបញ្ជាការបាញ់ ព្រមទាំងប្រព័ន្ធសូណា និងអាវុធការពារខ្លួនរយៈចម្ងាយជិត ដែលត្រូវបានអភិវឌ្ឍឡើងដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុនឧស្សាហកម្មការពារជាតិតួកគី ។ បើតាម Anadolu, ពិធីប្រគល់ និងទទួលនាវាចម្បាំងនេះ រៀបចំឡើងក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី ដោយមានការចូលរួមពីលោកប្រធានាធិបតី Erdogan និងលោកប្រធានាធិបតីរ៉ូម៉ានី Nicusor Dan ។ នាឱកាសនោះ លោក Erdogan បានគូសបញ្ជាក់ថា តួកគីបានសាងសង់នាវា និងវេទិកាកងទ័ពជើងទឹកជាង ១៤០ គ្រឿង សម្រាប់ប្រទេសនានាជុំវិញពិភពលោក ហើយបច្ចុប្បន្នជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសមត្ថភាពសាងសង់នាវាចម្បាំងជាច្រើនក្នុងពេលតែមួយ…
-
អ៊ីរ៉ង់ បិទខ្ទប់ច្រកសមុទ្រ Hormuz ជាថ្មី ឆ្លើយតប អ៊ីស្រាអែល បំពានបទឈប់បាញ់ លីបង់

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានប្រកាសបិទមិនឱ្យធ្វើចរាចរណ៍នៅច្រកសមុទ្រ ហ័រមូស សាជាថ្មី កាលពីថ្ងៃ សៅរ៍ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងការរំលោភបំពានបទឈប់បាញ់នៅលីបង់ ពីសំណាក់អ៊ីស្រាអែល ។ ទីក្រុងតេហេរ៉ង់ ថែមទាំងបានហៅការវាយប្រហារចុងក្រោយនេះរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ថា ជាការរំលោភបំពានកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ។ បើតាម AFP, អ៊ីស្រាអែលបាននិយាយថា ការដែលខ្លួនវាយប្រហារលីបង់ ក៏ព្រោះតែក្រុមហេសបូឡាបានបាញ់មីស៊ីលចំនួន ៥០គ្រាប់ចូលទឹកដីខ្លួនមុន ។ រីឯក្រុមហេសបូឡាដែលគាំទ្រអ៊ីរ៉ង់ បានអះអាងវិញថា ការវាយប្រហាររបស់ខ្លួន ធ្វើឡើងដើម្បីឆ្លើយតបការបន្តរុករានទឹកដីលីបង់ពីសំណាក់កងទ័ពអ៊ីស្រាអែល រហូតមានការផ្ទុះអាវុធដាក់គ្នាជាមួយក្រុមយុទ្ធជនរបស់ខ្លួន ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់លីបង់, អ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើទីតាំងចំនួន ២០កន្លែង បណ្តាលឱ្យមនុស្សចំនួន ១៦នាក់ស្លាប់បាត់បង់ជីវិត ។ គួរបញ្ជាក់ថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ គឺជាដើមចងធ្វើឱ្យកិច្ចពិភាក្សាដែលគ្រោងធ្វើឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ស្តីពីការអនុវត្តអនុស្សរណៈយោគយល់រវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ត្រូវបានពន្យារពេល ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-
ស្វីស នឹងធ្វើម្ចាស់ផ្ទះការចរចា MOU ដំណាក់កាលបន្ទាប់ រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ រយៈពេល ២ ថ្ងៃ

អ៊ីស្លាម៉ាបាដ ៖ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថាន បានបង្ហើបឱ្យដឹងកាលពីថ្ងៃ សៅរ៍ ថា ប្រទេសស្វីស នឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាកម្រិតបច្ចេកទេសរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ ។ ប្រភពបានបញ្ជាក់ថា ប៉ាគីស្ថាន រួមទាំងអ្នកសម្របសម្រួមផ្សេងទៀត កំពុងរក្សាទំនាក់ទំនងជាមួយភាគីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលត្រូវបានគេរំពឹងថា នឹងជួបគ្នានៅប្រទេសស្វីស ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃនាពេលខាងមុខ ដើម្បីចាប់ផ្តើមការចរចាដំណាក់កាលបន្ទាប់ នៃអនុស្សរណៈនៃការយោគយល់គ្នា ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ និងប្រភពពីប៉ាគីស្ថាន, ដើម្បីជំរុញផែនការនេះ រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi បានធ្វើដំណើរទៅកាន់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃ សៅរ៍ ក្នុងគោលបំណងពិភាក្សាអំពីដំណាក់កាលបន្ទាប់ នៃ MOU ជាមួយមេដឹកនាំអ៊ីរ៉ង់ នេះ ។ គួរបញ្ជាក់ថា អ៊ីរ៉ង់បានសម្រេចពន្យារពេលកិច្ចពិភាក្សាកម្រិតបច្ចេកទេសជាមួយសហរដ្ឋអាមេរិកភ្លាមៗ ដើម្បីតវ៉ាប្រឆាំងនឹងការបន្តរំលោភបទឈប់បាញ់របស់អ៊ីស្រាអែលនៅប្រទេសលីបង់ ។ ប៉ុន្តែទោះបីជាយ៉ាងណា ភាគីជម្លោះទាំងពីរបានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដំណាក់កាលដំបូង ដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud…
-
មេដឹកនាំប៉ូឡូញខ្វែងគំនិតគ្នា រឿងដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុតពីលោក ហ្សេលេនស្គី

វ៉ាសូវី ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នៅថ្ងៃ សៅរ៍ បានរិះគន់ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ដែលសម្រេចចិត្តដកហូតគ្រឿងឥស្សរិយយស “ឥន្ទ្រីស” ជាមេដាយដ៏មានកិត្យានុភាពបំផុតរបស់ប៉ូឡូញ ដែលធ្លាប់បានប្រគល់ជូនមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky កាលពីប៉ុន្មានឆ្នាំមុន ។ ក្រៅពីរិះគន់ លោកនាយករដ្ឋមន្ត្រី Tusk ថែមទាំងព្រមានថា ភាពតានតឹងដែលកំពុងកើនឡើងរវាងប៉ូឡូញ និងអ៊ុយក្រែន កំពុងប្រឈមមុខនឹងហានិភ័យបម្រើជាផលប្រយោជន៍ដល់រុស្ស៊ី ។ លោក Tusk ដែលមានវ័យ៦៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការខ្វែងគំនិតគ្នាជាប្រវត្តិសាស្ត្ររវាងប៉ូឡូញ និងអ៊ុយក្រែន មិនគួរធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរឡើយ ។លោកថា ជាពិសេស នៅពេលដែលសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នៅតែជាបញ្ហាប្រឈមសន្តិសុខដ៏សំខាន់បំផុត ដែលតំបន់អឺរ៉ុបកំពុងប្រឈមមុខ ពីព្រោះជម្លោះនេះ មានតែផ្តល់ផលចំណេញដល់លោកប្រធានាធិបតី Putin ប៉ុណ្ណោះ ។ បើតាម Anadolu, ការសម្រេចដកហូតគ្រឿងឥស្សរិយយស “ឥន្ទ្រីស” ពីសំណាក់ប្រធានាធិបតីប៉ូឡូញ បានកើតមានបន្ទាប់ពីលោក Zelensky បានប្តូរឈ្មោះអង្គភាពកងទ័ពអ៊ុយក្រែនមួយ…
-
បារាំង គ្រោងបំពាក់មីស៊ីលនុយក្លេអ៊ែរលឿនជាងសំឡេងដល់យន្តហោះចម្បាំងជំនាន់ចុងក្រោយ

ប៉ារីស ៖ ប្រទេសបារាំងបានប្រកាសអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរជំនាន់ថ្មី ដែលមានល្បឿនលឿនជាងសំឡេង ដើម្បីបំពាក់ដល់យន្តហោះចម្បាំងជំនាន់ចុងក្រោយ Rafale F5 ។ ទីភ្នាក់ងារផ្គត់ផ្គង់ការពារជាតិបារាំង ហៅកាត់ (DGA) បានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុនផលិតមីស៊ីល MBDA ដើម្បីអភិវឌ្ឍមីស៊ីលនាំផ្លូវនុយក្លេអ៊ែរជំនាន់ចុងក្រោយ មានឈ្មោះថា ASN4G ។ អាវុធថ្មីនេះ ត្រូវបានគេរំពឹងថា នឹងត្រូវដាក់ដំណើរការជាផ្លូវការ ក្នុងជួរកងទ័ពអាកាសបារាំងនៅឆ្នាំ ២០៣៥ ដើម្បីជំនួសមីស៊ីល ASMPA-R បច្ចុប្បន្ន ។ បើតាម Interesting engineering, មីស៊ីល ASN4G បំពាក់ដោយម៉ាស៊ីល Scramjet ដែលអាចឱ្យវាហោះហើរក្នុងល្បឿនលឿនជាងសំឡេងពី ៦ ទៅ ៨ដង ឬប្រហែល ៧,៤០០ ដល់ ៩,៨០០គីឡូម៉ែត្រក្នុងមួយម៉ោង ។ មីស៊ីលនេះមានសមត្ថភាពវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយជាង ១,០០០ គីឡូម៉ែត្រ ពោលគឺឆ្ងាយជាងពីរដង បើធៀបនឹងមីស៊ីល ASMP-A ដែលបារាំងកំពុងប្រើប្រាស់បច្ចុប្បន្ន ។ ដោយសារតែល្បឿនលឿនខ្លាំង រួមផ្សំនឹងសមត្ថភាពអាចបត់បែនបានខ្ពស់នៅលើអាកាស វាត្រូវបានគេរចនាឡើងដើម្បីទម្លុះរាល់ប្រព័ន្ធការពារដែនអាកាសទំនើបៗ មានដូចជា S-400…
-
ចារកម្មអាមេរិក ព្រមានថា លោក ណេតាន់យ៉ាហ៊ូ អាចនឹងបំផ្លាញកិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារចារកម្មអាមេរិក បានព្រមានរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ អាចនឹងចាត់វិធានការនានា ដែលធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវរលាយ ។ ការព្រមានរបស់ចារកម្មអាមេរិក ត្រូវបានធ្វើឡើងស្របពេលដែលលោកនាយករដ្ឋមន្រ្តី ណេតាន់យ៉ាហ៊ូ កំពុងប្រឈមមុខនឹងសម្ពាធនយោបាយក្នុងស្រុកយ៉ាងខ្លាំង ដែលជំរុញឱ្យមេដឹកនាំអ៊ីស្រាអែលរូបនេះ ត្រូវតែបង្ខំចិត្តបន្តធ្វើសង្គ្រាមនៅក្នុងប្រទេសលីបង់ ។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារចារកម្មអាមេរិក, អ៊ីស្រាអែលទំនងជាមានបំណងបន្តប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហេសបូឡា ដែលគាំទ្រអ៊ីរ៉ង់នៅប្រទេសលីបង់ ។ គោលបំណងនេះ គឺជារំលោភបំពានទៅលើចំណុចស្នូល នៃកិច្ចព្រមព្រៀងសន្តិភាពថ្មីថ្មោងរវាងអាមេរិក-អ៊ីរ៉ង់ ដែលទាមទារដាច់ខាត ឱ្យមានការបញ្ឈប់រាល់អរិភាពទាំងអស់នៅលីបង់ ។ ការវិភាគរបស់ចារកម្មអាមេរិក ធ្វើឡើងក្នុងគ្រាដែលទំនាក់ទំនងរវាងរដ្ឋាភិបាលលោក ណេតាន់យ៉ាហូ និងមន្ត្រីរដ្ឋបាលលោក ត្រាំ កំពុងមានភាពតានតឹងដាក់គ្នាកាន់តែខ្លាំងឡើងៗ បន្ទាប់ពីអាមេរិកបានព្រមានអ៊ីស្រាអែលជាសាធារណៈ កុំឱ្យវាយប្រហារក្រុមហេសបូឡា ដែលនាំឱ្យកិច្ចព្រមព្រៀងរបស់លោក ត្រាំ ត្រូវរលាយសាបសូន្យ ។ គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ កាលពីថ្ងៃ សុក្រ ដើម្បីសងសឹកក្រុមហេសបូឡា ដែលបានបាញ់ដ្រូនសម្លាប់ទាហានអ៊ីស្រាអែលអស់ ៤នាក់ បានធ្វើឱ្យកិច្ចចរចាសន្តិភាពនៅប្រទេសស្វីស ត្រូវលើកពេលភ្លាមៗ ។…
-
លោក ត្រាំ ទម្លាយថា អាមេរិក បានបញ្ជូននាវាដឹកប្រេង ៨៧ គ្រឿងដោយស្ងាត់ៗ ឆ្លងកាត់ច្រកសមុទ្រ Hormuz

វ៉ាស៊ីនតោន ៖ ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជូននាវាដឹកប្រេងយ៉ាងហោចណាស់ ៨៧ គ្រឿងដោយស្ងាត់ៗ ឆ្លងកាត់ច្រកសមុទ្រ ហ័រមូស នៅក្រោមការបិទបាំងដោយភាពងងឹត ។ បើតាម The Star, ការលួចដឹកប្រេងចេញដោយសម្ងាត់នេះ បានជួយរក្សាតម្លៃប្រេងពិភពលោក ឱ្យស្ថិតក្នុងរង្វង់ ៨៥ ទៅ ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយមិនឱ្យហក់ឡើងថ្លៃខ្លាំងដល់ទៅ ២៥០ ដុល្លារ ក្នុងកំឡុងពេលមានសង្គ្រាមរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ។ នៅក្នុងបទសម្ភាសន៍ជាមួយ អាហ្សូស (Axios) ដែលចាក់ផ្សាយកាលពីថ្ងៃ សុក្រ លោកប្រធានាធិបតី ត្រាំ បានបង្ហើបថា នាវាដឹកប្រេងទាំងនោះ បានចាកចេញនៅម៉ោង ១ រំលងអធ្រាត្រ ដោយបិទភ្លើងទាំងអស់ ហើយមាននាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក បើកអមដំណើរការពារ ។ មេដឹកនាំអាមេរិករូបនេះបន្ថែមថា ប្រតិបត្តិការនេះអាចជោគជ័យទៅបាន ដោយសារតែកងទ័ពអាមេរិកបានវាយកម្ទេចប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារខ្លួនរបស់អ៊ីរ៉ង់ តាំងពីដើមសមរភូមិ ទើបធ្វើឱ្យកងកម្លាំងអ៊ីរ៉ង់មិនអាចដឹងពីការចល័តនាវាទាំងនេះឡើយ ។…
-
លោក ត្រាំ រំពឹងថា អ៊ីរ៉ង់ នឹងយល់ព្រមលើកិច្ចព្រមព្រៀងចុងក្រោយ ក្នុងពេល ៦០ ថ្ងៃទៀត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោករំពឹងថា អ៊ីរ៉ង់នឹងយល់ព្រមលើកិច្ចព្រមព្រៀងចុងក្រោយ ក្នុងរយៈពេល ៦០ថ្ងៃទៀត បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងសប្តាហ៍នេះ ។ លោកប្រធានាធិបតី ត្រាំ បានថ្លែងព្រមានធ្ងន់ៗកាលពីថ្ងៃ សុក្រ ថា ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយក្នុងពេល ៦០ថ្ងៃទៀត គិតចាប់ពីថ្ងៃ ព្រហស្បតិ៍ តទៅ នោះយើងនឹងធ្វើរឿងដែលអ៊ីរ៉ង់នឹងមិនសប្បាយចិត្ត ។ ប៉ុន្តែទោះបីជាយ៉ាងណា មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅឯមូលដ្ឋានទ័ព Andrews នៃរដ្ឋ Maryland ថា រូបលោកមិនគិតថា វានឹងអាចឈានដល់ចំណុចនោះទេ ។ បើតាមស៊ីនហួរ, ខ្លឹមសារក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ ចែងថា ភាគីទាំងពីរប្តេជ្ញាចរចា និងសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេលអតិបរមា ៦០ ថ្ងៃ ប៉ុន្តែអាចបន្តទៀតបាន បើសិនមានការយល់ព្រមគ្នាទៅវិញទៅមក ។ គួរបញ្ជាក់ថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅប្រទេសស្វីស នៅថ្ងៃទី១៩ ខែមិថុនា ត្រូវបានពន្យារពេល ដោយភាគីទាំងពីរមិនបានផ្តល់ការពន្យល់ជាផ្លូវការណាមួយទេ…
-
UNICEF ៖ អ៊ីស្រាអែល សម្លាប់កុមារហ្គាហ្សាម្នាក់ស្ទើររាល់ថ្ងៃ ចាប់តាំងពីមានបទឈប់បាញ់

ហ្គាហ្សា ៖ មូលនិធិកុមារនៃអង្គការសហប្រជាជាតិ ហៅកាត់ UNICEF បានទម្លាយឱ្យដឹងកាលពីថ្ងៃ សុក្រ ថា ជាមធ្យម កុមារប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ស្ទើរតែជារៀងរាល់ថ្ងៃនៅតំបន់ហ្គាហ្សា ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ ត្រូវបានប្រកាសកាលពីខែតុលា ឆ្នាំ២០២៥ ។ ចាប់តាំងពីការប្រកាសបទឈប់បាញ់ក្នុងខែតុលា ឆ្នាំ២០២៥ គិតមកទល់ពេលនេះ មានកុមារសរុបចំនួន ២៦៥ នាក់ហើយត្រូវបានសម្លាប់ និងច្រើនជាង ៤០០ នាក់ផ្សេងទៀតរងរបួស ។ អង្គការ UNICEF បានហៅបទឈប់បាញ់នេះថា ជា “ការបំភ័ន្តដ៏សាហាវ និងប្រល័យជីវិតមនុស្ស” ពីព្រោះការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តកើតមាន និងបានបណ្តាលឱ្យកុមារបាត់បង់ជីវិតជាបន្តបន្ទាប់ ។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់អង្គការ UNICEF លោក James Elder បានអះអាងថា កុមារទាំងនោះ មិនមែនស្លាប់នៅក្នុងសមរភូមិប្រយុទ្ធនោះទេ ប៉ុន្តែពួកគេត្រូវបានសម្លាប់នៅក្នុងផ្ទះខ្លួនឯង និងសាលារៀន ឬពេលកំពុងលេងបាល់ទាត់ និងកំពុងស្ទូចត្រីជាដើម ។ បើតាម Aljazeera, កុមារភាគច្រើនបានស្លាប់ ដោយសារការវាយប្រហារតាមអាកាស ការទម្លាក់គ្រាប់បែក ការបាញ់ប្រហារ និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់កងកម្លាំងអ៊ីស្រាអែល ។ កុមាររងរបួសរាប់រយនាក់កំពុងត្រូវការការជម្លៀសចេញទៅព្យាបាលជាបន្ទាន់ ខណៈការរឹតបន្តឹងលើការនាំចូលឱសថចាំបាច់ បានធ្វើឱ្យរបួសរបស់ពួកគេ ប្រឈមមុខនឹងការឆ្លងមេរោគ ហើយអាចឈានដល់ការកាត់ដៃកាត់ជើងផងដែរ…