-
លោក ត្រាំ ថា អាចដាក់ទណ្ឌកម្មប្រេងរុស្ស៊ីវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ប៉ារីស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹង កាលពីថ្ងៃអង្គារថា លោកអាចនឹងដាក់ទណ្ឌកម្មប្រេងរុស្ស៊ីឡើងវិញ ឆាប់ៗនេះ។ ជាការលើកឡើង បន្ទាប់ពីអាមេរិកមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ដែលរំពឹងពីការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ។ ការផ្លាស់ប្តូរនេះ ធ្វើឡើង បន្ទាប់ពី អំឡុងសង្គ្រាមអ៊ីរ៉ង់ ប៉ុន្មានខែមកនេះ អាមេរិក បានបន្ធូរបន្ថយទណ្ឌកម្មប្រេងរុស្ស៊ី ដោយបើកដៃឲ្យបណ្តាប្រទេសនានា ទិញប្រេងប្រទេសនេះ ដែលជាប់គាំងនៅលើសមុទ្រ ម្តងជា២ដង ដើម្បីដោះស្រាយបញ្ហាជាប់គាំងទំនិញយុទ្ធសាស្ត្រនេះ ពោលគឺស្របពេលដែល អ៊ីរ៉ង់ បិទស្ទើរតែទាំងស្រុង លើច្រកសមុទ្រហ័រមូស ដែលធ្លាប់តែដឹក ប្រេង និង ឧស្ម័ន ប្រហែល២០ភាគរយ របស់ពិភពលោក។ លោក ប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងអាចដាក់ទណ្ឌកម្មឡើងវិញ ប្រឆាំងនឹងប្រេងរបស់រុស្ស៊ី ក្នុងពេលឆាប់ៗនេះ អំឡុងពេលលោកចូលរួមកិច្ចប្រជុំកំពូល G7 ជាទីដែលបណ្តាមេដឹកនាំនានា កំពុងស្វែងរកការបង្កើនសម្ពាធប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញសង្គ្រាមអ៊ុយក្រែន។ លោក Trump បានរៀបរាប់ថា «ឆាប់ៗនេះ យើងនឹងអាចធ្វើវាបាន…
-
អាមេរិក បើកផ្លូវទឹកឲ្យនាវា អ៊ីរ៉ង់ ចូលកំពង់ផែ ដោយសុវត្ថិភាព ជាលើកដំបូង

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ចេញផ្សាយ នៅថ្ងៃអង្គារនេះថា កប៉ាល់របស់ខ្លួនបានបើកឆ្លងកាត់តំបន់ ដែលធ្លាប់តែបិទផ្លូវ ពីសំណាក់កងទ័ពជើងទឹកអាមេរិក ហើយ ឆ្ពោះដំណើរសំដៅចូលទៅក្នុងកំពង់ផែរបស់ខ្លួន ដោយគ្មានគ្រោះថ្នាក់ ជាលើកដំបូង ពោល គឺនៅបន្ទាប់ពីប្រទេសគូជម្លោះទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងសន្តិភាព បញ្ចប់សង្គ្រាម ជាស្ថាពរ។ ការបើកផ្លូវទឹកវិញនេះ ក៏បានឆ្លើយតបនឹងខ្លឹមសារ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ១៤ចំណុច ដែលបានចែងពីលក្ខខណ្ឌ តម្រូវឲ្យអាមេរិក បញ្ចប់ការបិទផ្លូវរបស់កងទ័ពជើងទឹក ដែលធ្លាប់រាំងខ្ទប់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ ហើយ បញ្ចប់ទណ្ឌកម្ម លើផលិតផលប្រេង និង ថាមពលផ្សេងទៀត របស់អ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ Fars ចេញមកអះអាងថា ប្រធានាធិបតីអាមេរិក លោក Donald Trump ពិតជាបានបញ្ជាឱ្យ បញ្ចប់ការបិទផ្លូវនាវាចរណ៍ បន្ទាប់ពីមានកិច្ចព្រមព្រៀង ហើយនាវាអ៊ីរ៉ង់ ជាច្រើនគ្រឿង ក៏អាចឆ្លងកាត់តំបន់នោះបានឡើងវិញ ដោយគ្មានឧបទ្ទេវហេតុ អ្វីទាំងអស់។ បើតាម Anadolu, កប៉ាល់ដឹកប្រេង VLCC របស់អ៊ីរ៉ង់ និង នាវាមួយគ្រឿងទៀត ដែលដឹកជញ្ជូនសត្វមានជីវិត បានធ្វើដំណើរ ឆ្ពោះទៅកាន់កំពង់ផែអ៊ីរ៉ង់ ចាកចេញពីដែនទឹក…
-
រុស្ស៊ី ជួយសាងសង់រោងចក្រនុយក្លេអ៊ែរឲ្យ ឡាវ

មូស្គូ ៖ ក្រុមហ៊ុន Rosatom របស់ប្រទេសរុស្ស៊ីបានចុះកិច្ចសន្យាសាងសង់រោងចក្រនុយក្លេអ៊ែរ នៅក្នុងប្រទេសឡាវ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យថាមពលរបស់ប្រទេសអាស៊ានមួយនេះ ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ TASS ។ កិច្ចសន្យានេះត្រូវបានចុះហត្ថលេខារួមគ្នា រវាងលោក Alexey Likhachev នាយកប្រតិបត្តិ ក្រុមហ៊ុន Rosatom និងលោក Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសឡាវក្នុងទីក្រុងមូស្គូកាលពីថ្ងៃទី១៥ ខែមិថុនា ។ ក្រុមហ៊ុន Rosatom បញ្ជាក់ថា កិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលនេះ គឺជាឯកសារមូលដ្ឋាន សម្រាប់ការបង្កើតកិច្ចសហប្រតិបត្តិការពេញលេញ រវាងប្រទេសទាំងពីរ ក្នុងវិស័យនុយក្លេអ៊ែរ ។ ដំណាក់កាលដំបូង តម្រូវឲ្យស្នើសិក្សាអំពីលទ្ធភាពបឋម ក្នុងការធ្វើសមាហរណកម្មនៃរោងចក្រថាមពលនុយក្លេអ៊ែរ នាពេលអនាគត ទៅក្នុងប្រព័ន្ធថាមពលរបស់ឡាវ ។ ការសិក្សានេះ នឹងកំណត់រចនាសម្ព័ន្ធនៃគម្រោង និង តំបន់សក្តានុពលសម្រាប់ទីតាំងរបស់រោងចក្រ ដែលនឹងផ្តល់ឱកាសឱ្យភាគីឡាវ ធ្វើការសម្រេចចិត្ត ប្រកបដោយការយល់ដឹង អំពីកម្មវិធីអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ ។ បើតាម Eadaily , ក្រុមហ៊ុននុយក្លេអ៊ែរ Rosatom កំពុងធ្វើការយ៉ាងសកម្ម…
-
អាមេរិក ត្រៀមដកយន្តហោះចម្បាំង និងនាវាពិឃាតជាច្រើន ចេញពីទឹកដីសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប

វ៉ាស៊ីនតោន ៖ មន្រ្តីជាន់ខ្ពស់អឺរ៉ុបពីររូបបានទម្លាយឱ្យដឹងថា សហរដ្ឋអាមេរិកមានគម្រោងកាត់បន្ថយ ឬដកចំនួនយន្តហោះចម្បាំង និងនាវាពិឃាតយ៉ាងច្រើន ចេញពីទឹកដីសម្ព័ន្ធមិត្តណាតូនៅអឺរ៉ុប ។ ការសម្រេចចិត្តនេះ កើតឡើងចំពេលមានសម្ពាធពីរដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលតែងតែរិះគន់អឺរ៉ុបថា បានពឹងផ្អែកលើការការពារពីសហរដ្ឋអាមេរិកខ្លាំងពេក និងមិនព្រមបង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ៣,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ។ ផែនការកាត់បន្ថយកម្លាំងយោធានេះ ត្រូវបានអាមេរិកផ្ញើជាលាយលក្ខណ៍អក្សរទៅកាន់បណ្តាប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុប កាលពីដើមខែមិថុនា ដើម្បីជំរុញឱ្យប្លុកមានរដ្ឋសមាជិកចំនួន ២៧ ប្រទេសនេះ បង្កើនការពឹងផ្អែកលើសមត្ថភាពការពារជាតិដោយខ្លួនឯង ។ បើតាម Politis, សហរដ្ឋអាមេរិកគ្រោងកាត់បន្ថយយន្តហោះចម្បាំងដល់ទៅ ១ភាគ៣ ពោលគឺពីជាង ១៥០គ្រឿង មកត្រឹម ១០០គ្រឿង រួមមានយន្តហោះ F-16 និង F-15E ។ ក្នុងនោះ ទីក្រុងវ៉ាស៊ីនតោន ក៏ត្រៀមដកយន្តហោះឈ្លបយកការណ៍តាមសមុទ្រពី ២៦គ្រឿង មកត្រឹម ១៥គ្រឿង និងដកយន្តហោះចាក់សាំងលើអាកាសទាំងអស់ចំនួន ៨គ្រឿង ។ បន្ថែមលើនេះ អាមេរិកក៏មានផែនការដកនាវាមុជទឹកផ្ទុកមីស៊ីល នាវាផ្ទុកយន្តហោះចម្បាំង រួមទាំងក្រុមយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ១ក្រុម ក្នុងចំណោម…
-
លោក ត្រាំ អរគុណ ចិន និងរុស្ស៊ី ជួយជ្រោមជ្រែងឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃចន្ទបានសរសើរ និងថ្លែងអំណរគុណដល់ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានជួយអាមេរិកឱ្យឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់ ។ លោក Trump ទទួលស្គាល់ថា មេដឹកនាំទាំងពីរបានជួយអាមេរិក ក្នុងការចុះកិច្ចព្រមព្រៀងដំបូងជាមួយអ៊ីរ៉ង់ និងបានជួយកំណត់លក្ខខណ្ឌដោយមិនបញ្ជូននាវាដឹកប្រេង និងឧស្ម័ន ឬនាវាពាណិជ្ជកម្មផ្សេងទៀតឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីសម្របសម្រួលការបិទផ្លូវទឹកពីសំណាក់កងទ័ពជើងទឹកអាមេរិក ដែលមានគោលបំណងដាក់សម្ពាធលើអ៊ីរ៉ង់ ។ លោក ត្រាំ បញ្ជាក់ថា លោក Xi ពុំបានបញ្ជូននាវាដឹកប្រេង រួមជាមួយនាវាចម្បាំង ដើម្បីព្យាយាមបំបែកការបិទផ្លូវនោះទេ ។ បើតាម Business Times, ចិន និងរុស្ស៊ី គឺជាដៃគូយុទ្ធសាស្ត្រ និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីរ៉ង់ ក្នុងការជួយទីក្រុងតេហេរ៉ង់ប្រឆាំងនឹងឥទ្ធិពល ព្រមទាំងសម្ពាធទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច ។ ចំពោះអ៊ីរ៉ង់, រុស្ស៊ី គឺជាដៃគូដ៏ស៊ីជម្រៅលើវិស័យយោធា ការដោះដូរអាវុធ និងបច្ចេកវិទ្យាការពារជាតិ ខណៈចិនគឺជាអតិថិជនទិញប្រេងដ៏ធំបំផុត ដែលជួយទ្រទ្រង់ដល់ដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ។ គួរបញ្ជាក់ថា…
-
ចិន អះអាងថា ការពង្រីកកម្លាំងយោធារបស់ខ្លួន ដើម្បីជួយដល់សន្តិភាពពិភពលោក

ប៉េកាំង ៖ ប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី បានប្រកាសក្តែងៗ កាលពីថ្ងៃ ចន្ទ ថា ការពង្រឹងកម្លាំងយោធារបស់ខ្លួន គឺមានផលប្រយោជន៍ជួយដល់សន្តិភាពពិភពលោក ។ ទីក្រុងប៉េកាំងក៏បានរិះគន់របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ Lowy ដែលបានព្រមានកាលពីថ្ងៃទី១៤ ខែមិថុនាថា ការគំរាមកំហែងនៃការវាយប្រហារដោយផ្ទាល់របស់ចិនលើអូស្ត្រាលី កំពុងកើនឡើង ។ យោធាអាមេរិកបានទម្លាយឱ្យដឹងកាលពីខែធ្នូឆ្នាំមុនថា មីស៊ីលបាលិស្ទីក DF-27 របស់ចិន មានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយពី ៥,០០០ ទៅ ៨,០០០ គីឡូម៉ែត្រ ។ ឆ្លើយតបរបាយការណ៍របស់វិទ្យាស្ថាន Lowy អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា ការកើនឡើងកម្លាំងយោធារបស់ប្រទេសចិន តំណាងឲ្យការកើនឡើងកងកម្លាំង សម្រាប់សន្តិភាពពិភពលោក ។ លោក Lin បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍកម្លាំងយោធារបស់ចិន គឺមានបំណងការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ហើយមិនមែនសំដៅលើប្រទេសជាក់លាក់ណាមួយឡើយ ។ ជាមួយគ្នានេះ លោក Lin ក៏បានជំរុញស្ថាប័នពាក់ព័ន្ធ ឲ្យឈប់ផ្សព្វផ្សាយពីការគំរាមកំហែងដោយទីក្រុងប៉េកាំង ហើយមើលការអភិវឌ្ឍរបស់ប្រទេសចិន តាមរបៀបដែលមានគោលបំណងយុត្តិធម៌…
-
យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរុស្ស៊ី ធ្លាក់ឆេះអំឡុងពេលហ្វឹកហាត់

មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 ចំនួនមួយគ្រឿងរបស់រុស្ស៊ី បានធ្លាក់ឆេះកាលពីថ្ងៃ ចន្ទ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅតំបន់ Irkutsk នៃតំបន់ Siberia ។ ប៉ុន្តែជាសំណាងល្អ ពីឡុតចំនួន ៤ នាក់ដែលជិះក្នុងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តនេះ បានចុចប៊ូតុងផ្តាច់កៅអីពីយន្តហោះ ហើយរំដោះខ្លួនពីគ្រោះថ្នាក់ដោយសុវត្ថិភាព ។ អភិបាលតំបន់ Irkutsk លោក Igor Kobzev បាននិយាយថា មូលហេតុបឋមនៃឧបទ្ទវហេតុធ្លាក់យន្តហោះ Tu-22M3 ត្រូវបានគេកំណត់ថា បណ្តាលមកពីបញ្ហាកំហូចម៉ាស៊ីន ។ យន្តហោះ Tu-22M3 របស់រុស្ស៊ីនេះ ត្រូវបានធ្វើទំនើបកម្មពីម៉ូដែលចាស់ Tu-22 ដើម្បីអាចមានសមត្ថភាពផ្ទុកមីស៊ីល “Kinzhal” ដែលលឿនជាងសំឡេងដល់ទៅ ៥ដង ។ វាគឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត មានល្បឿនលឿនជាងសំឡេង ១.៩ដង ឬអាចហោះក្នុងចម្ងាយប្រហែល ២,៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងហោះឆ្ងាយបំផុតប្រហែល ៦,៨០០ គីឡូម៉ែត្រ ។ យន្តហោះទម្លាក់គ្រាប់បែកនេះ មានសមត្ថភាពផ្ទុកអាវុធក្នុងទម្ងន់រហូតដល់ ២៤,០០០…
-
លោក ណេតាន់យ៉ាហ៊ូ ៖ អ៊ីស្រាអែល នឹងមិនដកទ័ពចេញពី លីបង់ ស៊ីរី និងហ្គាហ្សា

ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសក្តែងៗកាលពីថ្ងៃ ចន្ទ ថា កងទ័ពអ៊ីស្រាអែលនឹងបន្តឈរជើងយ៉ាងរឹងមាំនៅតំបន់ហ្គាហ្សា លីបង់ និងស៊ីរី ដរាបណាវានៅតែជារឿងចាំបាច់ ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខេតស៍ បានថ្លែងបន្ទរពីក្រោយលោក ណេតាន់យ៉ាហ៊ូ ថា លោកនាយករដ្ឋមន្ត្រី និងរូបលោក កំពុងបន្តគោលនយោបាយច្បាស់លាស់មួយ ។ គោលនយោបាយនេះ គឺបន្តដាក់ពង្រាយកងកម្លាំងការពារអ៊ីស្រាអែល នៅតំបន់សន្តិសុខក្នុងប្រទេសលីបង់ ស៊ីរី និងហ្គាហ្សា ដោយគ្មានកាលកំណត់ ដើម្បីការពារព្រំដែន និងសហគមន៍អ៊ីស្រាអែលពីទីនោះ ប្រឆាំងនឹងក្រុមគាំទ្រពួកសកម្មប្រយុទ្ធជីហាដ ។ លោក ខេតស៍ ដែលមានវ័យ៧០ឆ្នាំរូបនេះ ក៏បានព្រមានអ៊ីរ៉ង់ផងដែរថា ប្រសិនបើសាធារណរដ្ឋឥស្លាមមួយនេះ ហ៊ានវាយប្រហារអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការរបស់ខ្លួននៅលីបង់ នោះអ៊ីស្រាអែលនឹងសងសឹកវិញ ដោយប្រើប្រាស់កម្លាំងយ៉ាងចាស់ដៃ ។ បើតាម Straits Times, អ៊ីស្រាអែលបំផ្ទុះសង្គ្រាមធំៗចំនួនពីរលើកប្រឆាំងនឹងអ៊ីរ៉ង់ ហើយការវាយប្រហារចុងក្រោយបំផុត បានចាប់ផ្តើមកាលពីចុងខែកុម្ភៈឆ្នាំនេះ ដោយចាប់ដៃជាមួយយោធាអាមេរិក ។ ភ្លើងសង្គ្រាមនោះ…
-
អាមេរិក ថា នឹងសហការជាមួយ IAEA ជួយបំផ្លាញអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ អាមេរិកអះអាងថា នឹងសហការជាមួយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA ជួយដល់អ៊ីរ៉ង់ ក្នុងការបំផ្លាញសារធាតុអ៊ុយរ៉ាញ៉ូម។ នេះបើតាមការបញ្ជាក់ របស់លោកអនុប្រធានាធិបតី JD Vance។ នៅក្នុងបទសម្ភាសន៍ ជាមួយ NBC News កាលពីថ្ងៃចន្ទ, អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា កិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រួសត្រាយផ្លូវសម្រាប់អ្នកជំនាញនៃទីភ្នាក់ងារIAEA ធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីបំផ្លាញឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួចរាល់។ លោក JD Vanc លោកបានសង្កត់ធ្ងន់ថា ផ្នែកស្នូលមួយនៃកិច្ចព្រមព្រៀង គឺថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ព្រមទាំង សហរដ្ឋអាមេរិក នឹងជួយអ៊ីរ៉ង់ បំផ្លាញឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលសម្បូរទៅដោយសារធាតុរ៉ែ។ អនុប្រធានាធិបតីអាមេរិក បញ្ជាក់ថា «នេះគឺត្រូវបានសរសេរយ៉ាងច្បាស់ នៅក្នុងអនុស្សរណៈនៃការយោគយល់»។ បើតាម Tass, មន្ត្រីមកពីសហរដ្ឋអាមេរិក, អ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលនៃកិច្ចចរចាបានអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ…
-
លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន អំឡុងកិច្ចប្រជុំកំពូល G7 តែ រុស្ស៊ី មិនអើពើ

ប៉ារីស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃ ចន្ទ ថា រូបលោកបានស្នើជួបតទល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង នាសប្តាហ៍នេះ ដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយជាង ៤ ឆ្នាំ ។ លោក ហ្សេលេនស្គី បានអះអាងថា ជារឿងគួរសោកស្តាយ លោក ពូទីន មិនបានអើពើនឹងសំណើរបស់លោកទេ ពីព្រោះតែមេដឹកនាំរុស្ស៊ីរូបនេះ មិនទាន់បានត្រៀមខ្លួនសម្រាប់ការចរចាបញ្ចប់ជម្លោះនៅឡើយទេ ។ ថ្លែងនៅមុខប្រាសាទប្រវត្តិសាស្រ្តក្នុងទីក្រុងកៀវ ដែលអ៊ុយក្រែនចោទរងការខូចខាតដោយការវាយប្រហាររបស់រុស្ស៊ី លោក ហ្សេលេនស្គី បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានយល់ព្រមការអញ្ជើញលោក ពូទីន ឲ្យមកចូលរួមជំនួបនេះ ដែលចាប់ផ្តើមនៅថ្ងៃ ចន្ទ នៅរមណីយដ្ឋាន Evian-les-Bains ។ លោក ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មានថា ពួកយើងបានផ្តល់សារដែលពួកយើងត្រៀមខ្លួនរួចរាល់ ក្នុងការជួបលោក ពូទីន អំឡុងជំនួបកំពូល G7 ពីព្រោះថា លោក ត្រាំ…