-
លោក ត្រាំ ថា កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ ចុះហត្ថលេខារួចរាល់

ប៉ារីស ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ អះអាង កាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងសន្តិភាព រវាងអាមេរិក និង អ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាជាបឋម រួចរាល់អស់ហើយ។ អំឡុងកិច្ចពិភាក្សា ជាមួយមេដឹកនាំបារាំង លោក Emmanuel Macron, លោក ត្រាំ ថ្លែងថា កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា តាមប្រព័ន្ធអេឡិចត្រូនិក។ លោក ត្រាំ ទៅដល់ប៉ារីស កាលពីថ្ងៃទី១៥ ខែមិថុនា ដើម្បីចូលរួមកិច្ចប្រជុំ G7។ បើតាមប្រភពពីមន្ត្រីផ្លូវការ, អនុស្សរណៈនៃការយោគយល់គ្នា (MOU) បឋមនេះ ត្រូវបានចុះហត្ថលេខាជាលក្ខណៈឌីជីថល ដោយលោក ត្រាំ, អនុប្រធានាធិបតីអាមេរិក លោក JD Vance និង ប្រធានសភាអ៊ីរ៉ង់។ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានប្រកាសកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម នៅមជ្ឈិមបូព៌ា និង បើកច្រកសមុទ្រ Hormuz ដ៏សំខាន់ឡើងវិញ នាំឱ្យមានការធូរស្រាលភាពតានតឹង…
-
អ៊ីរ៉ង់ ថា នៅតែមិនទុកចិត្តអាមេរិក ទោះបីមានកិច្ចព្រមព្រៀង

តេហេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃចន្ទថា «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» លើសហរដ្ឋអាមេរិកនៅតែមាន បើទោះបីជាមានក្របខ័ណ្ឌ ដែលបានព្រមព្រៀងគ្នា ក្នុងគោលបំណងបញ្ចប់សង្គ្រាមក៏ដោយ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បាននិយាយ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា «ទទួលស្គាល់ថា ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅរបស់អ៊ីរ៉ង់ ចំពោះសហរដ្ឋអាមេរិក មានប្រវត្តិដ៏យូរ ជុំវិញការប្រព្រឹត្តខុស ដោយមេដឹកនាំអាមេរិក កន្លងមក»។ លោកបាននិយាយថា «សហរដ្ឋអាមេរិកនៅស្ថិតលើផ្លូវវែងឆ្ងាយ ដែលខ្លួនអាចទទួលបានទំនុកចិត្ត ពីប្រជាជនអ៊ីរ៉ង»។ លោកបានបញ្ជាក់បន្ថែមថា «ក្របខ័ណ្ឌនេះ គឺគ្រាន់តែជាជំហាន ឆ្ពោះទៅរកការកាត់បន្ថយភាពតានតឹង»។ សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បានប្រកាសកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម នៅមជ្ឈិមបូព៌ា និង បើកច្រកសមុទ្រ Hormuz ដ៏សំខាន់ឡើងវិញ នាំឱ្យមានការធូរស្រាលភាពតានតឹង កាលពីថ្ងៃចន្ទ ពោលគឺបន្ទាប់ពីអំពើហិង្សាដ៏សាហាវជាច្រើនខែ ជាមួយនឹងភាពវឹកវ នៅក្នុងរសេដ្ឋកិច្ចពិភពលោក។ សង្គ្រាមបានផ្ទុះឡើង កាលពីចុងខែកុម្ភៈ ដោយផ្តើមចេញពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់ សងសឹកវិញ ជាមួយនឹងការវាយប្រហារ លើអ៊ីស្រាអែល…
-
ធ្លាក់យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ស្លាប់មនុស្ស៨នាក់

អាមេរិក ៖ យន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកបានធ្លាក់ នៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាឲ្យស្លាប់មនុស្ស ចំនួន៨នាក់ កាលពីថ្ងៃចន្ទ។ នេះបើតាមការបញ្ជាក់ របស់មូលដ្ឋានទ័ពអាកាស។ មូលដ្ឋានទ័ពអាកាស Edwards បានរៀបរាប់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា B-52 Stratofortress បានធ្លាក់ភ្លាមៗ បន្ទាប់ពីការហោះឡើងលើ នៅចំណុចមូលដ្ឋានទ័ព ដែលមានទីតាំងប្រហែល ៩៥ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Los Angeles។ យ៉ាងណា ចំពោះមូលហេតុ មិនទាន់ត្រូវបានបញ្ជាក់លម្អិតនៅឡើយទេ ចំពោះឧប្បត្តិហេតុដ៏កម្រនេះ។ អ្នកនាំពាក្យមូលដ្ឋានទ័ពអាកាស អះអាងថា ត្រូវរង់ចាំការពិនិត្យតាមដាន ប្រមាណ ៣០ថ្ងៃ ហើយ ការស៊ើបអង្កេត វិភាគមូលហេតុបន្ថែមនានា អាចចំណាយពេល លើសពី៦មួយខែ។ បើតាម AFP, B-52 គឺជាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដែលកងទ័ពអាកាសអាមេរិក ប្រើប្រាស់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០។ យន្តហោះ ដែលមានសមត្ថភាពផ្ទុកបន្ទុកនុយក្លេអ៊ែរ ប្រភេទនេះ ធ្លាប់ត្រូវបានសហរដ្ឋអាមេរិក ដាក់ពង្រាយ អំឡុងជម្លោះក្នុងប្រទេសវៀតណាម ឈូងសមុទ្រ, អ៊ីរ៉ាក់,…
-
អាមេរិក និងគូកនព្រមព្រៀងគ្នាសងលុយ អ៊ីរ៉ង់ ៣០០ ពាន់លានដុល្លារ យកទៅស្តារប្រទេសឡើងវិញ

បរទេស ៖ សហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តបានព្រមព្រៀងគ្នាថា នឹងផ្តល់ប្រាក់សំណង ៣០០ ពាន់ដុល្លារដើម្បីឲ្យអ៊ីរ៉ង់យកទៅប្រើប្រាស់កសាងប្រទេសឡើងវិញ ក្រោយរងការខូចខាត ព្រោះតែស្នាដៃសង្គ្រាមរបស់អាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ នេះបើតាមការអះអាងរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ។ ការអះអាងនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់បានប្រកាសពីកិច្ចព្រមព្រៀងសន្តិភាព ១៤ ចំណុចដែលនឹងត្រូវចុះហត្ថលេខា ជាផ្លូវការ នៅប្រទេសស្វីស នាថ្ងៃសុក្រ សប្តាហ៍នេះ ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ Mehr News Agency, ក្នុងចំណោម ១៤ ចំណុច ដែលចែងក្នុងអនុស្សរណៈនៃការយោគយល់ មានលក្ខខណ្ឌមួយ បញ្ជាក់ថា «សហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវផ្តល់ថវិកាយ៉ាងហោចណាស់ ៣០០ ពាន់លានដុល្លារលើផែនការកសាងអ៊ីរ៉ង់ឡើងវិញ ។ ប្រភពដដែលបញ្ជាក់ថា ការអះអាងនេះ ក៏ស្របនឹងអ្វីដែលអ៊ីរ៉ង់ធ្លាប់បានប្រកាស កាលពីសប្តាហ៍មុនថា ក្នុងករណីដែលអ៊ីរ៉ង់មិនទទួលបានទឹកប្រាក់ក្នុងទំហំនេះនោះទេ អ៊ីរ៉ង់មិនព្រមព្រៀងបញ្ចប់សង្គ្រាម ឬបើកច្រកសមុទ្រ ហ័រមូសឡើងវិញនោះឡើយ ។ បើតាម Mehr, អ៊ីរ៉ង់អំពាវនាវដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ឲ្យទូទាត់ សម្រាប់ការខូចខាត…
-
រុស្ស៊ី ថា អ៊ុយក្រែន ប្រើមីស៊ីល អាមេរិក ដែលហួសសុពលភាព ទើបបាញ់ខុសបច្ចេកទេស ត្រូវខ្លួនឯង

មូស្គូ ៖ រុស្ស៊ី អះអាងនៅថ្ងៃចន្ទនេះថា អ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធខែលមីស៊ីលការពារដែនអាកាសអាមេរិក Patriot ដែលហួសកាលបរិច្ឆេទ ទើបខុសបច្ចេកទេសច្រលំដៃបាញ់បំផ្លាញព្រះវិហារ Pechersk Lavra ដែលមានទីតាំងនៅក្នុងទីក្រុងកៀវ ។ បើតាម Straitstimes, ការអះអាងរបស់រុស្ស៊ីគឺដើម្បីឆ្លើយតបទៅកាន់អ៊ុយក្រែនដែលបានចោទប្រកាន់ទីក្រុងមូស្គូថាជាអ្នកបាញ់ប្រហារទៅលើព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់ អង្គការយូណេស្កូ ។ រុស្ស៊ីបានចេញមុខបដិសេធថា ទីក្រុងមូស្គូមិនមែនជាអ្នកវាយប្រហារតំបន់នេះនោះទេ ព្រោះថា ការវាយប្រហាររបស់ខ្លួន បានកំណត់គោលដៅ និងវាយប្រហាររោងចក្រផលិតយន្តហោះដ្រូនឯណោះទេ ។ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា អគារជាច្រើននៅតំបន់នោះត្រូវបានវាយប្រហារដោយកាំជ្រួចចេញពីប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិក ។ ក្រសួងការពារជាតិរុស្ស៊ីលើកឡើងថា ប្រព័ន្ធការពារដែនអាកាស Patriot ដែលប្រទេសលោកខាងលិចផ្គត់ផ្គង់ដល់ទីក្រុងកៀវ គឺជាគ្រឿងសឹកដែលផុតកំណត់អាយុកាលប្រើប្រាស់ ។ ប្រភពដដែលបញ្ជាក់ទៀតថា «កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី មិនមានគម្រោង ឬធ្វើការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនោះទេ» ។ យ៉ាងណា អ៊ុយក្រែន និងប្រទេសលោកខាងលិចជាច្រើននៅតែចោទប្រកាន់រុស្ស៊ីថា ជាអ្នកវាយប្រហារតាមអាកាសបំផ្លាញតំបន់សាសនាមួយនេះ ។ បើតាមសេចក្តីរាយការណ៍, ព្រះវិហារ Pechersk Lavra ត្រូវបានវាយប្រហារ បណ្តាលឲ្យឆេះពេញមួយយប់ កាលពីថ្ងៃអាទិត្យ នៅក្នុងចំណោមការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរបំផុត…
-
វៀតណាម ផលិតបានរថក្រោះ អាចបើកកាត់ទឹកក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង

ហាណូយ ៖ ប្រទេសវៀតណាមបានបញ្ចេញរថក្រោះផលិតក្នុងស្រុកដំបូងបង្អស់របស់ខ្លួន ដែលរចនាឡើងបំពាក់ដោយប្រព័ន្ធប្រយុទ្ធទំនើបៗ ជាពិសេសអាចបើកកាត់ទឹក និងដីគោកបានយ៉ាងងាយស្រួល ។ រថក្រោះនេះមានឈ្មោះ T-1 គឺជារថក្រោះធុនស្រាល ដែលស្ថិតក្រោមការអភិវឌ្ឍន៍ដោយរោងចក្រការពារជាតិ Z125 នៃក្រសួងការពារជាតិវៀតណាម ។ វាបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយការបញ្ជាទិញរថក្រោះថ្មីៗពីបរទេស ។ ជាពិសេស វានឹងយកមកជំនួសរថក្រោះចាស់ៗពីសម័យសូវៀត PT-76 ក៏ដូចជារថក្រោះចិន Type 63 ដែលវៀតណាមដាក់ចូលបម្រើសេវាកម្មក្នុងជួរកងទ័ព ចាប់តាំងពីឆ្នាំ ១៩៧០ មក ។ បើតាម Asian military review, រថក្រោះ T-1 ដំណើរការដោយថាមពលម៉ាស៊ូត មានទម្ងន់ជាង ១៨ តោន និងប្រើប្រាស់កម្លាំងម៉ាស៊ីន ៤៧០ សេសេ ដែលធ្វើឱ្យវាមានសមត្ថភាពរត់ក្នុងចម្ងាយប្រហែល ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ រថក្រោះដំបូងបង្អស់របស់វៀតណាមនេះ បំពាក់កាណុងកាំភ្លើងមេទំហំ ៧៦ មីលីម៉ែត្រ និងកាំភ្លើងយន្តបញ្ជាពីចម្ងាយទំហំ ១២.៧ មីលីម៉ែត្រ ។ វាមានកង់ចំនួន ៧គ្រាប់នៅសងខាង ហើយត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងការបាញ់…
-
អាមេរិក៖ មិនមែន អ៊ីរ៉ង់ ទេ តែជា អ៊ីស្រាអែល ជាការគំរាមកំហែងនុយក្លេអ៊ែរធំបំផុតនៅមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន ៖ អ្នកជំនាញអាមេរិកខាងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ដែលធ្លាប់បម្រើការជាទីប្រឹក្សានៅមន្ទីរបញ្ចកោណ បានចង្អុលមុខអ៊ីស្រាអែលចំៗថា ជាមេខ្លោងបង្កគ្រោះថ្នាក់នុយក្លេអ៊ែរដ៏ធំដល់តំបន់មជ្ឈិមបូព៌ា ហើយមិនមែនជាអ៊ីរ៉ង់នោះទេ ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ SIPRI, អ៊ីស្រាអែល ត្រូវបានគេជឿជាក់ថា ជាប្រទេសតែមួយគត់នៅមជ្ឈិមបូព៌ា ដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ ទោះបីព្រមានប្រកាសដោយបើកចំហរក៏ដោយ ។ បើតាមរបាយការណ៍របស់ក្រុមឃ្លាំមើលការហាមប្រាមអាវុធនុយក្លេអ៊ែរ ឬ Nuclear Weapons Ban Monitor, អ៊ីស្រាអែលទំនងជាមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៩០ គ្រាប់ ឬច្រើនជាងនេះ ។ រីឯអ៊ីរ៉ង់វិញ នៅមិនទាន់មានអាវុធនុយក្លេអ៊ែរនៅឡើយទេ ប៉ុន្តែមានកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ ដែលបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិប៉ុណ្ណោះ ។ ពាក់ព័ន្ធនឹងសង្គ្រាមមជ្ឈិមបូព៌ា លោកសាស្ត្រាចារ្យ Theodore Postol ដែលជាអតីតទីប្រឹក្សាផ្នែកវិទ្យាសាស្ត្រ និងគោលនយោបាយនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៃកងទ័ពជើងទឹកអាមេរិក បាននិយាយថា ការប្រើលេសព្រួយបារម្ភអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានបម្រើជាហេតុផលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រួតគ្នាវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ។ នៅក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយកាលពីពេលថ្មីៗនេះ លោកសាស្ត្រាចារ្យ Postol ក៏បានព្រមានផងដែរថា ថ្នាក់ដឹកនាំនៅក្នុងប្រទេសអ៊ីស្រាអែល កំពុងតែរុញច្រានរដ្ឋជ្វីហ្វមួយនេះ…
-
ប្រេងធ្លាក់ចុះមក៨០ដុល្លារក្នុង១បារ៉ែល ខណៈមុនផ្ទុះសង្គ្រាមអ៊ីរ៉ង់ តម្លៃប្រហែល ៧០ដុល្លារ

បរទេស ៖ តម្លៃប្រេងបានធ្លាក់ចុះ មកនៅប្រហែល ៨០ដុល្លារ ក្នុង១បារ៉ែល ខណៈដែលមុនផ្ទុះសង្គ្រាមអ៊ីរ៉ង់ តម្លៃប្រហែល ៧០ដុល្លារ ក្នុង១បារ៉ែល។ នេះបើតាមការចេញផ្សាយ របស់ BBC នៅថ្ងៃចន្ទនេះ។ បើតាមប្រភព, ប្រេងឆៅ Brent ដែលជាស្តង់ដារប្រេងពិភពលោក បានធ្លាក់ចុះ ៤.៨% មកនៅក្នុងតម្លៃ ៨៣.១២ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលប្រេងដែលជួញដូរ នៅសហរដ្ឋអាមេរិក ធ្លាក់ចុះ ៥.៦% ពោលគឺមកនៅត្រឹម ៨០.១៣ដុល្លារ។ ប្រភពបន្ថែមថា ប្រេងឆៅ Brent ធ្លាប់ជួញដូរ ក្នុងតម្លៃប្រហែល ៧០ដុល្លារ ក្នុងមួយបារ៉ែល មុនពេលជម្លោះបានចាប់ផ្តើមឡើង ហើយ អំឡុងពេលសង្គ្រាម ធ្លាប់បានហក់ឡើងដល់ចំណុចកំពូល ពោលគឺ ប្រហែល ១២០ដុល្លារ ក្នុងមួយបារ៉ែល។ តម្លៃប្រេងដែលបានធ្លាក់ថ្លៃបែបនេះ កើតមានឡើងភ្លាមៗ បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីកិច្ចព្រមព្រៀង ឈានទៅបញ្ចប់ជម្លោះ ដែលត្រៀមចុះហត្ថលេខា នៅថ្ងៃសុក្រ សប្តាហ៍នេះ ជាពិសេស ផ្សារភ្ជាប់ជាមួយនឹងការបើកឡើងវិញ…
-
លោក ហ្សេលេនស្គី ថា នឹងជជែកពីសង្គ្រាមអ៊ុយក្រែន ជាមួយលោក ត្រាំ អំឡុងជំនួបកំពូល G7

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហើបឱ្យដឹងនៅថ្ងៃ អាទិត្យ ថា រូបលោកនឹងពិភាក្សាអំពីការឈ្លានពានរបស់ទីក្រុងមូស្គូ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមរុស្ស៊ីជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អំឡុងកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំង ។ ការលើកឡើងនេះ កើតឡើងបន្ទាប់ពីលោក ហ្សេលេនស្គី បាននិយាយទូរស័ព្ទជាមួយមេដឹកនាំអាមេរិករូបនេះ កាលពីថ្ងៃ អាទិត្យ ចំថ្ងៃខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់លោក ត្រាំ ។ លោក ហ្សេលេនស្គី បានបង្ហោះសារលើបណ្តាញសង្គមថា អំឡុងការសន្ទនាតាមទូរស័ព្ទនោះ លោក និងលោក ត្រាំ បានឯកភាពគ្នាថា នឹងពិភាក្សាបន្ថែមទៀតក្នុងអំឡុងកិច្ចប្រជុំនៅឯកិច្ចប្រជុំកំពូល G7 ។ លោក ហ្សេលេនស្គី បន្ថែមថា ពួកយើងមានគំនិតល្អៗមួយចំនួន ដែលអាចជួយជំរុញសន្តិភាព និងការការពារអាយុជីវិតមនុស្ស ។ បើតាម AFP, លោកប្រធានាធិបតី ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូល G7 ជាមួយលោក ហ្សេលេនស្គី…
-
លោក Putin ជជែកពីសង្គ្រាម អ៊ុយក្រែន និង អ៊ីរ៉ង់ ជាមួយលោក Trump

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទូរស័ព្ទទៅប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ អាទិត្យ ដើម្បីជជែកពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន និងអ៊ីរ៉ង់ ក៏ដូចជាដំណើរទស្សនកិច្ចនាពេលខាងមុខរបស់បេសកជនអាមេរិកមកកាន់ទឹកដីរុស្ស៊ី ។ បើតាមវិមានក្រឹមឡាំង, ការសន្ទនាតាមទូរស័ព្ទរបស់មេដឹកនាំទាំងពីរ ធ្វើឡើងចំថ្ងៃខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ។ លំអិតពីការសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ ជំនួយការរបស់វិមានក្រឹមឡាំង លោក យូរី យូសាកូវ បានប្រាប់អ្នកយកព័ត៌មានថា ការពិភាក្សានេះ ផ្តោតសំខាន់ពាក់ព័ន្ធនឹងការត្រៀមចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ បើតាម CNA, សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការនៅប្រទេសស្វីស នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។ យោងតាមការលើកឡើងរបស់លោក យូសាកូវ, មេដឹកនាំទាំងពីរបានឯកភាពគ្នាថា តំណាងពិសេសរបស់លោកប្រធានាធិបតី…