Category: ព័ត៌មានអន្តរជាតិ

  • អង់គ្លេស និង ជប៉ុន គ្រោងវិនិយោគរួមគ្នា តម្លៃ២៤ពាន់លានដុល្លារ

    អង់គ្លេស និង ជប៉ុន គ្រោងវិនិយោគរួមគ្នា តម្លៃ២៤ពាន់លានដុល្លារ

    ឡុងដ៍ ៖ អង់គ្លេស និងជប៉ុន គ្រោងនឹងយល់ព្រមលើភាពជាដៃគូវិនិយោគ និង បច្ចេកវិទ្យា ដែលមានតម្លៃជាង ២៤ពាន់លានដុល្លារ ហើយ រំពឹងថា នឹងបង្កើតការងារ រាប់ម៉ឺននាក់។ ការបង្ហើបនេះ ធ្វើឡើងខណៈដែលលោក នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ជួបជាមួយសមភាគីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃអាទិត្យនេះ។ បើតាម CNA, កិច្ចព្រមព្រៀង រួមមានទាំងការវិនិយោគ រយៈពេល៥ឆ្នាំ របស់ជប៉ុន នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុ រួមជាមួយនឹងផែនការ សម្រាប់គម្រោងថាមពលដំណើរការដោយខ្យល់ នៅឯនាយសមុទ្ររបស់អង់គ្លេស។ ប្រទេសទាំងពីរក៏នឹងចាប់ផ្តើមភាពជាដៃគូបច្ចេកវិទ្យាថ្មី ដែលគ្របដណ្តប់លើវិស័យដូចជា AI, semiconductors និង quantum computing។ ដោយឡែក ក្រុមហ៊ុន Hitachi Energy, Rolls-Royce និង Eisai ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសពីការវិនិយោគ និងការសហការគ្នាលើការពង្រីកបណ្តាញថាមពល បច្ចេកវិទ្យានុយក្លេអ៊ែរ និងវិទ្យាសាស្ត្រ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ត្រូវបានគេរំពឹងថា…

  • លោក ត្រាំ ថា អាមេរិក-អ៊ីរ៉ង់ ចុះកិច្ចព្រមព្រៀងសន្តិភាព នៅថ្ងៃនេះ

    លោក ត្រាំ ថា អាមេរិក-អ៊ីរ៉ង់ ចុះកិច្ចព្រមព្រៀងសន្តិភាព នៅថ្ងៃនេះ

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាព រវាងអាមេរិកនិងអ៊ីរ៉ង់ នឹងត្រូវចុះហត្ថលេខា នៅថ្ងៃអាទិត្យនេះ។ លោក ត្រាំ បានប្រកាស តាមរយៈបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ថា «កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខា នៅថ្ងៃស្អែក ហើយភ្លាមៗ បន្ទាប់ពីការហត្ថលេខារួច ច្រកសមុទ្រ Hormuz គឺបើកចំហសម្រាប់ទាំងអស់គ្នា»។ បើតាម CNA, ច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មផ្លូវសមុទ្រដ៏សំខាន់ ដឹកប្រេង និងឧស្ម័នពីឈូងសមុទ្រ ទៅកាន់ទីផ្សារទូទាំងពិភពលោក ត្រូវបានរារាំងដោយទីក្រុង Tehran ចាប់តាំងពីការផ្ទុះសង្រ្គាម នៅចុងខែកុម្ភៈ។ សហរដ្ឋអាមេរិកបានឆ្លើយតបវិញ ជាមួយនឹងការបិទកំពង់ផែអ៊ីរ៉ង់ ក្នុងការប៉ុនប៉ង ដើម្បីរារាំងការនាំចេញថាមពល របស់ប្រទេសនេះ ។ ជុំវិញការអះអាងរបស់ លោក ដូណាល់ ត្រាំ, អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយ ដោយយោងតាមទីភ្នាក់ងារព័ត៌មាន IRNA បញ្ជាក់ថា…

  • ប៉ូឡូញទទួលបានយន្តហោះចម្បាំង F-35 ដំបូងពីអាមេរិក

    ប៉ូឡូញទទួលបានយន្តហោះចម្បាំង F-35 ដំបូងពីអាមេរិក

    វ៉ាសូវី ៖ ប្រទេស ប៉ូឡូញ ទទួលបានយន្តហោះចម្បាំង F-35 ឈុតដំបូង របស់ខ្លួន ពីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។ យន្តហោះចម្បាំងពហុមុខងារ F-35 ដែលទីក្រុង វ៉ាសូវី ទិញពីសហរដ្ឋអាមេរិក បានចុះចត នៅមូលដ្ឋាន Lask ក្នុងប្រទេសប៉ូឡូញ ដើម្បីដាក់បញ្ចូល ទៅក្នុងកងកម្លាំងប្រដាប់អាវុធ ប្រទេសអឺរ៉ុប មួយនេះ។ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ប្រកាសថា «នៅប៉ុន្មានឆ្នាំខាងមុខ ប្រទេសប៉ូឡូញ នឹងកាន់តែរឹងមាំ កាន់តែមានថាមពល និងមានសុវត្ថិភាពជាងមុន» ដោយលោកហៅទទួល F-35 ថា ជា “ថ្ងៃប្រវត្តិសាស្ត្រ” ។ បើតាម Euronews, យន្តហោះចម្បាំង F-35 ជំនាន់ទីប្រាំ គឺជាយន្តហោះចម្បាំងទំនើបបំផុត នៅក្នុងពិភពលោក ជាមួយបច្ចេកវិទ្យាបំបាំងកាយ ដែលបង្កការពិបាកសម្រាប់រ៉ាដា របស់សត្រូវ ក្នុងការចាប់បាន។ ពួកវាត្រូវបានបំពាក់ ជាមួយនឹងឧបករណ៍ចាប់សញ្ញាយ៉ាងទូលំទូលាយ ដែលអនុញ្ញាតឱ្យប្រមូល វិភាគ និងបញ្ជូនព័ត៌មាន…

  • អ៊ីរ៉ង់ ថា អ៊ីស្រាអែលគុំកួនបំផ្លាញពិធីចុះកិច្ចព្រមព្រៀង រវាងខ្លួននិងអាមេរិក

    អ៊ីរ៉ង់ ថា អ៊ីស្រាអែលគុំកួនបំផ្លាញពិធីចុះកិច្ចព្រមព្រៀង រវាងខ្លួននិងអាមេរិក

    តេហេរ៉ង់ ៖ អ្នកការទូតកំពូលរបស់អ៊ីរ៉ង់ បានអះអាង កាលពីថ្ងៃសុក្រថា អ៊ីស្រាអែល ព្យាយាមបំផ្លាញផែនការចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាងទីក្រុងតេហេរ៉ង់ និង សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសទុកជាមុនថា ប្រទេសរបស់លោកគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពណាមួយ រវាងអាមេរិក និងអ៊ីរ៉ង់ នោះទេ។ លោក Benjamin Netanyahu ធ្លាប់អះអាងទៀតថា អ៊ីស្រាអែល សុខចិត្តធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ទ្រង់ទ្រាយធំតែម្នាក់ឯង ក៏បាន បើទោះបីជា អាមេរិកដកខ្លួន ក៏ដោយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ កាលពីថ្ងៃទី១២ ខែមិថុនាថា អ៊ីស្រាអែលកំពុងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីបង្អាក់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងអាមេរិក និងអ៊ីរ៉ង់។ លោករៀបរាប់ថា «មានសត្រូវប្រឆាំង ចំពោះកិច្ចព្រមព្រៀងនេះ ដែលដឹកនាំដោយរបប Zionist ។ ខ្ញុំនឹងផ្តល់ព័ត៌មានលម្អិត អំពីការប៉ុនប៉ង របស់របប Zionist ដើម្បីបង្ខូចកិច្ចព្រមព្រៀង នៅពេលក្រោយ »។…

  • លោក ត្រាំ ៖ អាមេរិកបានសម្លាប់មេភេរវករធំបំផុតលើលោក

    លោក ត្រាំ ៖ អាមេរិកបានសម្លាប់មេភេរវករធំបំផុតលើលោក

    វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារសម្លាប់មេភេរវករធំបំផុត លើលោក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass នៅថ្ងៃសៅរ៍នេះ។ ប្រភពព័ត៌មាន បានដកស្រង់សំណេរ ដែលបង្ហោះនៅលើបណ្តាញសង្គម Truth Social ដោយមេដឹកនាំអាមេរិករូបនេះ អះអាងថា ក្រោមបទបញ្ជារបស់លោកផ្ទាល់, កម្លាំងសហរដ្ឋអាមេរិក ធ្វើសកម្មភាព សម្របសម្រួល ជាមួយភាគីវេណេស៊ុយអេឡា បានសកម្មភាពវាយប្រហារ ដែលបានសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ។ លោក រៀបរាប់ថា «តាមការណែនាំរបស់ខ្ញុំ, បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានវាយប្រហារយ៉ាងរហ័ស និងដ៍សាហាវ ដើម្បីប្រហារជីវិត លោក Nino Guerrero ដែលជាមេដឹកនាំដ៏អាក្រក់ របស់ក្រុម Tren De Aragua ដែលជាអង្គការភេរវករ ស្រេកឃ្លានឈាមបំផុត នៅលើភពផែនដី»។ លោក ត្រាំ បានបន្ថែមថា «សកម្មភាពនេះ ត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធ…

  • លោក ពូទីន ៖ អ៊ុយក្រែនបង្កើនការវាយប្រហារដ្រូន ដើម្បីបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី

    លោក ពូទីន ៖ អ៊ុយក្រែនបង្កើនការវាយប្រហារដ្រូន ដើម្បីបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយ កាលពីថ្ងៃសុក្រថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដែលកំពុងកើនឡើង មានគោលបំណងសាបព្រួសភាពច្របូកច្របល់ បំបែកបំបាក់រុស្ស៊ី និងធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ប្រទេស។ ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីអ៊ុយក្រែនបានវាយលុកយ៉ាងជ្រៅទៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយបានវាយប្រហារជាប្រចាំលើរោងចក្រចម្រាញ់ប្រេង និងមជ្ឈមណ្ឌលនាំចេញ របស់ទីក្រុងមូស្គូ។ លោក ពូទីន បានប្រាប់ទាហានរុស្ស៊ី នៅក្នុងកិច្ចប្រជុំវិមានក្រឹមឡាំងថា «គោលដៅរបស់ពួកគេគឺបង្កើតការបែកបាក់នៅក្នុងសង្គមរុស្ស៊ី សាបព្រួសភាពច្របូកច្របល់ និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច»។ លោកបានបន្ថែមថា «ប៉ុន្តែពួកគេនឹងមិនជោគជ័យឡើយ»។ ការអត្ថាធិប្បាយនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុង Kyiv បាននិយាយថា ខ្លួនបានវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងដ៏ធំមួយដែលមានចម្ងាយជាង ១០០០ គីឡូម៉ែត្រ ពីជួរមុខ។ លោក ពូទីន បានសារភាពថា ការវាយប្រហាររបស់អ៊ុយក្រែនបានបង្ក “ការខូចខាតសេដ្ឋកិច្ច” ប៉ុន្តែបានអះអាងថា “អ្វីៗទាំងអស់ត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស” ។ មានការពិបាកក្នុងការវាយតម្លៃថា តើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីមានការខូចខាតប៉ុនណា។ អ៊ុយក្រែនបានហៅការវាយប្រហារនេះថា ជាការសងសឹក ចំពោះយន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចដែលត្រូវបានបញ្ជូនទៅកាន់ទីប្រជុំជននិងទីក្រុងរបស់អ៊ុយក្រែន ជារៀងរាល់ថ្ងៃ។ ថ្មីៗនេះ លោក ពូទីន បានច្រានចោលការរំពឹងទុកនៃកិច្ចពិភាក្សាទល់មុខគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky…

  • អ៊ីរ៉ង់ ថា កិច្ចព្រមព្រៀងជាមួយអាមេរិក ត្រូវចុះហត្ថលេខា ពីចម្ងាយ

    អ៊ីរ៉ង់ ថា កិច្ចព្រមព្រៀងជាមួយអាមេរិក ត្រូវចុះហត្ថលេខា ពីចម្ងាយ

    តេហេរ៉ង់ ៖ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានអះអាង កាលពីថ្ងៃសុក្រថា សេចក្តីព្រាងកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក នឹងត្រូវចុះហត្ថលេខា ‘ពីចម្ងាយ’ នៅពេលត្រូវបានបញ្ចប់រួចរាល់ នាប៉ុន្មានថ្ងៃខាងមុខនេះ។ អំឡុងកិច្ចសម្ភាស ជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ លោក Araghchi ក៏និយាយបន្ថែមទៀតថា សេចក្តីព្រាងកិច្ចព្រមព្រៀងនេះ រួមមានទាំង ការរៀបចំលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មសមុទ្រដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័ន ពីឈូងសមុទ្រ។ ក្រៅពីនេះ អ៊ីរ៉ង់ អំពាវនាវឱ្យមានការដកការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិក លើកំពង់ផែអ៊ីរ៉ង់។ លោក Araghchi ក៏បាននិយាយផងដែរថា មធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយជាមួយនឹងសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់របស់អ៊ីរ៉ង់ គឺ “ធ្វើឱ្យវារលាយ នៅខាងក្នុងប្រទេសអ៊ីរ៉ង់”។ អ៊ុយរ៉ាញ៉ូម ដែលទីក្រុងវ៉ាស៊ីនតោន តែងចោទប្រកាន់ថា ជាផ្នែកមួយនៃកម្មវិធីអាវុធនុយក្លេអ៊ែរ។ កាលពីថ្ងៃសុក្រ ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ ដែលដកស្រង់ប្រភពជិតស្និទ្ធនឹងក្រុមចរចារបស់ប្រទេសនេះ បាននិយាយថា កិច្ចព្រមព្រៀង ក៏នឹងឃើញមានការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលជាប់គាំងចំនួន ២៤ពាន់លានដុល្លារផងដែរ៕ ប្រភព ៖…

  • លោក ណេតាន់យ៉ាហ៊ូ ប្រកាសទុកមុនថា អ៊ីស្រាអែលមិនពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាព អាមេរិក-អ៊ីរ៉ង់

    លោក ណេតាន់យ៉ាហ៊ូ ប្រកាសទុកមុនថា អ៊ីស្រាអែលមិនពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាព អាមេរិក-អ៊ីរ៉ង់

    ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីជើងខ្លាំងធ្វើសង្គ្រាម របស់អ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសទុកជាមុនថា ប្រទេសរបស់លោកគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពណាមួយ រវាងអាមេរិក និងអ៊ីរ៉ង់ នោះទេ។ ការអះអាងនេះ ធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃ ដែលមេដឹកនាំរូបនេះ បានអះអាងថា អ៊ីស្រាអែលសុខចិត្តធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ទ្រង់ទ្រាយធំតែម្នាក់ឯង ក៏បាន បើទោះបីជា អាមេរិកដកខ្លួន ក៏ដោយ។ បន្ទាប់ពីជជែកតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីកិច្ចព្រមព្រៀងដែលត្រៀមចុះហត្ថលេខា ជាមួយប្រទេសអ៊ីរ៉ង់, លោក Netanyahu បញ្ជាក់ថា «អ៊ីស្រាអែល មិនមែនជាភាគី ស្ថិតនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា​នេះទេ» ។ យ៉ាងណា ការិយាល័យរបស់លោក Netanyahu បានសម្តែងសុទិដ្ឋិនិយមចំពោះ MOU នេះ ដោយបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ពេញចិត្តចំពោះការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី Trump ដែលកិច្ចព្រមព្រៀងចុងក្រោយនេះឈានដល់ការដកចេញនូវសម្ភារៈបរិក្ខារ, ការរុះរើហេដ្ឋារចនាសម្ព័ន្ធ ផលិតមីស៊ីល ហើយ អ៊ីរ៉ង់បញ្ឈប់ការគាំទ្រ​ ដល់ដៃជើងប្រដាប់អាវុធរបស់ខ្លួន នៅក្នុងតំបន់។ ប៉ុន្តែ…

  • ក្រុមហ៊ុន Lockheed Martin ព្រមានខ្វះមីស៊ីល Patriot ផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្ត អាមេរិក

    ក្រុមហ៊ុន Lockheed Martin ព្រមានខ្វះមីស៊ីល Patriot ផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្ត អាមេរិក

    កៀវ ៖ ក្រុមហ៊ុន Lockheed Martin ព្រមានទុកជាមុនថា ខ្លួននឹងមិនអាចធានាពីពេលវេលាជាក់លាក់ សម្រាប់ការបញ្ជូនគ្រាប់មីស៊ីលសម្រាប់បំពាក់លើប្រព័ន្ធខែលការពារដែនអាកាស Patriot ឱ្យទៅដល់ដៃសម្ព័ន្ធមិត្តអាមេរិកបាននោះទេ ទោះបីជាក្រុមហ៊ុនម៉ៅការការពារជាតិរបស់សហរដ្ឋអាមេរិកមួយនេះ ព្យាយាមពង្រីកខ្សែសង្វាក់ផលិតកម្មមីស៊ីលរបស់ខ្លួនក៏ដោយ ។ ការព្រមាននេះកើតមានឡើង ចំពេលដែលអ៊ុយក្រែនកំពុងប្រឈមមុខនឹងកង្វះខាតគ្រាប់មីស៊ីលការពារដែនអាកាសមួយនេះយ៉ាងធ្ងន់ធ្ងរ ដើម្បីទុកទប់ទល់នឹងគ្រាប់កាំជ្រួចផ្លោងរបស់រុស្ស៊ី ។ បើតាម Kyiv Post, ក្រុមហ៊ុន Lockheed Martin បានព្រមព្រៀងជាមួយមន្ទីរបញ្ចកោណថានឹងបង្កើនការផលិតគ្រាប់មីស៊ីល PAC-3 ប្រចាំឆ្នាំ ចាប់ពី ៦៥០ គ្រាប់ កើនដល់ ២ ពាន់គ្រាប់ នៅត្រឹមឆ្នាំ ២០៣៣ ក្រោមកិច្ចសន្យាមានតម្លៃ ៤ ពាន់ ៧០០ លានដុល្លារ ។ ប្រព័ន្ធមីស៊ីល Patriot គឺជាប្រព័ន្ធខែលប្រឆាំងកាំជ្រួច ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។ ក្នុងនោះមីស៊ីលស្ទាក់ចាប់…

  • អាមេរិក ត្រៀមលុយ ៧៥០ លានដុល្លារ ជួយដល់ អ៊ុយក្រែន និងប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាម

    អាមេរិក ត្រៀមលុយ ៧៥០ លានដុល្លារ ជួយដល់ អ៊ុយក្រែន និងប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាម

    វ៉ាស៊ីនតោន ៖ គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាអាមេរិក បាននិយាយនៅថ្ងៃ ព្រហស្បតិ៍ ថា ខ្លួនបានបោះឆ្នោតបន្តផ្ដល់ជំនួយសន្តិសុខដល់អ៊ុយក្រែន ជាមួយនឹងកញ្ចប់ថវិការហូតដល់ ៧៥០ លានដុល្លារ ។ នេះជាការជំរុញចុងក្រោយបំផុតពីក្រុមសភាអាមេរិក ដែលប្រឆាំងនឹងការដកជំនួយរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្រាប់អ៊ុយក្រែន ខណៈពេលដែលប្រទេសនេះ កំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៊ី ។ បុគ្គលពីររូបដែលបានដឹងសេចក្តីព្រាងច្បាប់នេះ បានប្រាប់បង្ហើបឱ្យដឹងថា ក្រៅពីផ្តល់ជំនួយដល់អ៊ុយក្រែន ច្បាប់អនុញ្ញាតការពារជាតិរបស់ព្រឹទ្ធសភាអាមេរិក ក៏មានគោលបំណងផ្លាស់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាមផងដែរ ។ គណៈកម្មាធិការសំឡេងភាគច្រើន នៃគណបក្សសាធារណរដ្ឋ បាននិយាយថា ខ្លួនបានបញ្ចប់កំណែច្បាប់អនុញ្ញាតការពារជាតិរបស់ព្រឹទ្ធសភា ដែលជាគោលនយោបាយកំណត់សេចក្តីព្រាងច្បាប់ប្រចាំឆ្នាំសម្រាប់មន្ទីរបញ្ចកោណ ដែលរួមមានថវិកា ៧៥០ លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមផ្តល់ជំនួយសន្តិសុខអ៊ុយក្រែន ដែលបង់ប្រាក់ឱ្យក្រុមហ៊ុនអាមេរិក សម្រាប់លក់អាវុធឲ្យទៅយោធាទីក្រុងកៀវ ។ សេចក្តីព្រាងច្បាប់ព្រឹទ្ធសភាដ៏ធំ ដែលគាំទ្រថវិកាសរុបចំនួន ១,១៥ ពាន់ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ បានកំណត់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីចំនួននាវា យន្តហោះ និងប្រព័ន្ធមីស៊ីលដែលត្រូវបានទិញ ដើម្បីដំឡើងប្រាក់ខែសម្រាប់កងទ័ព និងរបៀបដោះស្រាយការគំរាមកំហែងភូមិសាស្ត្រនយោបាយ ។ បើតាម Economic Times, ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់ទីក្រុងកៀវ…