-
ក្រុមហ៊ុន Lockheed Martin ព្រមានខ្វះមីស៊ីល Patriot ផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្ត អាមេរិក

កៀវ ៖ ក្រុមហ៊ុន Lockheed Martin ព្រមានទុកជាមុនថា ខ្លួននឹងមិនអាចធានាពីពេលវេលាជាក់លាក់ សម្រាប់ការបញ្ជូនគ្រាប់មីស៊ីលសម្រាប់បំពាក់លើប្រព័ន្ធខែលការពារដែនអាកាស Patriot ឱ្យទៅដល់ដៃសម្ព័ន្ធមិត្តអាមេរិកបាននោះទេ ទោះបីជាក្រុមហ៊ុនម៉ៅការការពារជាតិរបស់សហរដ្ឋអាមេរិកមួយនេះ ព្យាយាមពង្រីកខ្សែសង្វាក់ផលិតកម្មមីស៊ីលរបស់ខ្លួនក៏ដោយ ។ ការព្រមាននេះកើតមានឡើង ចំពេលដែលអ៊ុយក្រែនកំពុងប្រឈមមុខនឹងកង្វះខាតគ្រាប់មីស៊ីលការពារដែនអាកាសមួយនេះយ៉ាងធ្ងន់ធ្ងរ ដើម្បីទុកទប់ទល់នឹងគ្រាប់កាំជ្រួចផ្លោងរបស់រុស្ស៊ី ។ បើតាម Kyiv Post, ក្រុមហ៊ុន Lockheed Martin បានព្រមព្រៀងជាមួយមន្ទីរបញ្ចកោណថានឹងបង្កើនការផលិតគ្រាប់មីស៊ីល PAC-3 ប្រចាំឆ្នាំ ចាប់ពី ៦៥០ គ្រាប់ កើនដល់ ២ ពាន់គ្រាប់ នៅត្រឹមឆ្នាំ ២០៣៣ ក្រោមកិច្ចសន្យាមានតម្លៃ ៤ ពាន់ ៧០០ លានដុល្លារ ។ ប្រព័ន្ធមីស៊ីល Patriot គឺជាប្រព័ន្ធខែលប្រឆាំងកាំជ្រួច ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។ ក្នុងនោះមីស៊ីលស្ទាក់ចាប់…
-
អាមេរិក ត្រៀមលុយ ៧៥០ លានដុល្លារ ជួយដល់ អ៊ុយក្រែន និងប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាម

វ៉ាស៊ីនតោន ៖ គណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភាអាមេរិក បាននិយាយនៅថ្ងៃ ព្រហស្បតិ៍ ថា ខ្លួនបានបោះឆ្នោតបន្តផ្ដល់ជំនួយសន្តិសុខដល់អ៊ុយក្រែន ជាមួយនឹងកញ្ចប់ថវិការហូតដល់ ៧៥០ លានដុល្លារ ។ នេះជាការជំរុញចុងក្រោយបំផុតពីក្រុមសភាអាមេរិក ដែលប្រឆាំងនឹងការដកជំនួយរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្រាប់អ៊ុយក្រែន ខណៈពេលដែលប្រទេសនេះ កំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការវាយលុកពីសំណាក់កងទ័ពរុស្ស៊ី ។ បុគ្គលពីររូបដែលបានដឹងសេចក្តីព្រាងច្បាប់នេះ បានប្រាប់បង្ហើបឱ្យដឹងថា ក្រៅពីផ្តល់ជំនួយដល់អ៊ុយក្រែន ច្បាប់អនុញ្ញាតការពារជាតិរបស់ព្រឹទ្ធសភាអាមេរិក ក៏មានគោលបំណងផ្លាស់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅជាក្រសួងសង្គ្រាមផងដែរ ។ គណៈកម្មាធិការសំឡេងភាគច្រើន នៃគណបក្សសាធារណរដ្ឋ បាននិយាយថា ខ្លួនបានបញ្ចប់កំណែច្បាប់អនុញ្ញាតការពារជាតិរបស់ព្រឹទ្ធសភា ដែលជាគោលនយោបាយកំណត់សេចក្តីព្រាងច្បាប់ប្រចាំឆ្នាំសម្រាប់មន្ទីរបញ្ចកោណ ដែលរួមមានថវិកា ៧៥០ លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមផ្តល់ជំនួយសន្តិសុខអ៊ុយក្រែន ដែលបង់ប្រាក់ឱ្យក្រុមហ៊ុនអាមេរិក សម្រាប់លក់អាវុធឲ្យទៅយោធាទីក្រុងកៀវ ។ សេចក្តីព្រាងច្បាប់ព្រឹទ្ធសភាដ៏ធំ ដែលគាំទ្រថវិកាសរុបចំនួន ១,១៥ ពាន់ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ បានកំណត់អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីចំនួននាវា យន្តហោះ និងប្រព័ន្ធមីស៊ីលដែលត្រូវបានទិញ ដើម្បីដំឡើងប្រាក់ខែសម្រាប់កងទ័ព និងរបៀបដោះស្រាយការគំរាមកំហែងភូមិសាស្ត្រនយោបាយ ។ បើតាម Economic Times, ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់ទីក្រុងកៀវ…
-
អ៊ីរ៉ង់ គំរាមចុចប៊ូតុងបំផ្ទុះសង្គ្រាមពាសពេញពិភពលោក ដោយផ្តើមចេញពីប្លុកមជ្ឈិមបូព៌ា

តេហេរ៉ង់ ៖ កងទ័ពអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានគំរាមធ្ងន់ៗថា ខ្លួននឹងពង្រីកវិសាលភាពសង្រ្គាមជាមួយសហរដ្ឋអាមេរិកនៅពាសពេញពិភពលោក ដោយផ្តើមចេញពីតំបន់មជ្ឈិមបូព៌ា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ហ៊ានតែបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងសាធារណរដ្ឋឥស្លាមមួយនេះ ។ លោក ឧត្តមសេនីយ Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់និយាយថា «យើងព្រមានទុកជាមុន ប្រសិនបើអាមេរិក ព្យាយាមបើកការវាយប្រហារបន្ថែមទៀត ប្រឆាំងនឹងអ៊ីរ៉ង់ទ្រង់ទ្រាយធំនោះ, ប្រទេសនេះ នឹងប្រឈមការឆ្លើយតបកាន់តែខ្លាំងជាងមុន ហើយអណ្តាតភ្លើងនៃសង្គ្រាមនឹងរាលដាល មិនត្រឹមតែទូទាំងតំបន់មជ្ឈិមបូព៌ា ប៉ុណ្ណោះទេ ប៉ុន្តែ នឹងរីកសាយភាយ នៅទូទាំងពិភពលោកផងដែរ» ។ ចំណែកឆ្លើយតបទោនឹងការគំរាមកំហែងរបស់លោក Trump ក្នុងការចង់ដណ្តើមគ្រប់គ្រងរោងចក្រនាំចេញប្រេងចម្បងរបស់អ៊ីរ៉ង់ នៅកោះ Kharg ដែលស្ថិតក្នុងឈូងសមុទ្រ, លោក Ali Abdollahi បញ្ជាក់ថា «ការនាំចេញប្រេង និងឧស្ម័ន នឹងមានសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែ មនុស្សគ្រប់គ្នា ក៏អាចនឹងគ្មានប្រើប្រាស់ផងដែរ»។ បើតាម Anadolu, ការព្រមាននេះធ្វើឡើងភ្លាមៗ នៅមុនពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសលុបចោលផែនការវាយប្រហារឈុតធំដែលបានគ្រោងទុកកាលពីយប់ថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីភាគីទាំងពីរពិភាក្សាត្រូវរ៉ូវគ្នាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាព…
-
ធនាគារពិភពលោកព្រមានថា សង្គ្រាម អាមេរិក-អ៊ីរ៉ង់ នឹងទម្លាក់សេដ្ឋកិច្ចពិភពលោក ធ្លាក់ដល់កម្រិតទាបបំផុត

វ៉ាស៊ីនតោន ៖ ធនាគារពិភពលោក ហៅកាត់ (WB) បានព្រមានធ្ងន់ៗថា ភ្លើងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលឆាបឆេះឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ព្រួតគ្នាវាយប្រហារលើប្រទេសអ៊ីរ៉ង់ នឹងនាំឱ្យកំណើនសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះដល់កម្រិតទាបបំផុត ក្រោយជំងឺរាតត្បាតកូវីដ-១៩ ។ នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយ ដែលចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ ធនាគារពិភពលោក (WB) បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ ២០២៦ មកនៅត្រឹម ២,៥ ភាគរយ ធ្លាក់ចុះពី ២,៩ ភាគរយដែលខ្លួនបានព្យាករកាលពីខែមករា ។ ធនាគារដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនមួយនេះ បានប្រាប់មូលហេតុកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកថា គឺដោយសារតែការកើនឡើងតម្លៃថាមពល អតិផរណា និងការចំណាយលើសេវាប្រាក់កម្ចីកាន់តែខ្ពស់ ។ អ្នកវិភាគបានព្រមានថា ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ ២០២៦ អាចនឹងធ្លាក់ចុះថែមទៀត ប្រសិនបើការរំខានដល់ការផ្គត់ផ្គង់កាន់តែអាក្រក់ ។ អ្នកវិភាគបន្ថែមថា ការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ ដែលជាផ្លូវទឹកឆ្លងកាត់ដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័ន ក្នុងឆ្លើយតបទៅនឹងអរិភាពបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានដាក់ភាពតានតឹងយ៉ាងខ្លាំងទៅលើថាមពលសកល និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផ្សេងទៀត ។ ឆ្លើយតបវិបត្តិនេះ ធនាគារពិភពលោកបានសន្យាថា…
-
ចំនួនជនភៀសខ្លួនដោយបង្ខំ ធ្លាក់ចុះលើកដំបូង ទោះជម្លោះកំពុងអង្រួនពិភពលោក

ហ្សឺណែវ ៖ របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ចំនួនជនភៀសខ្លួនដោយបង្ខំ បានធ្លាក់ចុះនៅត្រឹម១១៧.៨លាននាក់គិតត្រឹមដំណាច់ឆ្នាំ ២០២៥ ទោះបីជម្លោះប្រដាប់អាវុធកំពុងអង្រួនពិភពលោកក៏ដោយ ។ ការថយចុះចំនួន ៥.៤លាននាក់ បើធៀបនឹងឆ្នាំមុននេះ គឺជាការធ្លាក់ចុះលើកដំបូងបំផុត ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ បន្ទាប់ពីតួលេខនេះបានកើនឡើងជាបន្តបន្ទាប់អស់រយៈពេល ១០ ឆ្នាំជាប់ៗគ្នា ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ UNHCR, មូលហេតុចម្បងនៃការធ្លាក់ចុះ គឺបណ្តាលមកពីកត្តាសំខាន់ៗចំនួន ៣ ។ ក្នុងនោះរួមមានការវិលត្រឡប់ទៅស្រុកកំណើតវិញ នៃក្រុមជនភៀសខ្លួន ១៤.៧ លាននាក់ ។ ជនភៀសខ្លួនមួយចំនួនធំ បានទទួលសញ្ជាតិពីប្រទេស ដែលផ្តល់សិទ្ធិជ្រកកោនដល់ពួកគេ ។ ហើយចុងក្រោយ គឺជនភៀសខ្លួនប្រហែល ៤.៤លាននាក់ បានឆ្លងដែនត្រឡប់ចូលប្រទេសកំណើតវិញ ។ បើតាមប្រធាន UNHCR លោក Barham Salih, ជាង ៩០ភាគរយ នៃការវិលត្រឡប់របស់ក្រុមជនភៀសខ្លួននៅឆ្នាំ ២០២៥ ត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ស៊ូដង់ និងស៊ីរី ។ យោងតាមអង្គការ UNHCR, ចំនួនមនុស្សដែលត្រូវបានបង្ខំឱ្យរត់គេចខ្លួន ដោយសារតែសង្គ្រាម…
-
លោកTrump ក្រឡាស់សម្តីឈប់វាយប្រហារ អ៊ីរ៉ង់ វិញ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានក្រឡាស់សម្តីឈប់វាយប្រហារអ៊ីរ៉ង់វិញ ប៉ុន្មានម៉ោងក្រោយគំរាមវាយទីក្រុងតេហេរ៉ង់យ៉ាងចាស់ដៃបំផុត ដើម្បីគ្រប់គ្រងកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ។ លោកប្រធានាធិបតី ត្រាំ បានប្រាប់មូលហេតុថា ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីភាគីទាំងពីរជិតឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមហើយ ។ លោក ត្រាំ បានបង្ហោះសារលើ Truth Social ថា កិច្ចពិភាក្សាការទូត បានឈានដល់កម្រិតថ្នាក់ដឹកនាំកំពូល និងយល់ព្រមពីបណ្តាប្រទេសពាក់ព័ន្ធចំនួន ១១ ព្រមទាំងអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម កាតា តួកគី និងអេហ្ស៊ីប ផងដែរ ។ មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ជិតរួចរាល់ហើយ និងអាចចុះហត្ថលេខានៅអឺរ៉ុប នាចុងសប្តាហ៍នេះ តែម្តង ។ យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ការអះអាងរបស់អាមេរិក គ្រាន់តែជាការស្មានប៉ុណ្ណោះ ហើយពុំទាន់មានឯកសារណាមួយត្រូវបានអនុម័តជាស្ថាពរនៅឡើយទេ ៕ ប្រភព ៖ Straights Times ប្រែសម្រួល ៖ ឈឹម ទីណា
-
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលាលែងពីតំណែង ជុំវិញជម្លោះចំណាយយោធា

ឡុងដ៍ ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានប្រកាសលាលែងពីតំណែង ជុំវិញការខ្វែងគំនិតគ្នា ជាមួយលោក នាយករដ្ឋមន្ត្រី Keir Starmer ជុំវិញថវិកា ការពារជាតិ។ លោក Healy បានបង្ហោះលិខិតលាលែងពីតំណែង ផ្ញើជូននាយករដ្ឋមន្ត្រី នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍។ ក្នុងលិខិតនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ពីតម្រូវការ ក្នុងការបង្កើនការវិនិយោគ លើវិស័យការពារជាតិតាមរយៈ “ផែនការវិនិយោគផ្នែកការពារជាតិ” របស់រដ្ឋាភិបាល។ លោក Healey បានសរសេរថា “បន្ទាប់ពីជូនដំណឹងនេះ, ខ្ញុំមិនអាចទទួលយកផែនការវិនិយោគលើវិស័យការពារជាតិ ដែលមិនផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធរបស់យើង នូវធនធានដែលពួកគេត្រូវការនោះទេ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីការលាលែងពីតំណែងជារដ្ឋមន្ត្រីការពារជាតិ»។ លោកក៏បានចោទប្រកាន់លោក Starmer ពីការខកខាន ក្នុងការបែងចែកធនធានសាធារណៈចាំបាច់ ដើម្បីធានាការការពាររបស់ប្រទេស។ បើតាម anadolu, ក្រសួងការពារជាតិ និងរតនាគាររបស់ចក្រភពអង់គ្លេស បាននិងកំពុងចរចាជាច្រើនខែ អំពីរបៀបផ្តល់ហិរញ្ញប្បទាន ដល់ការកើនឡើងនៃការចំណាយយោធា។ ដោយសារការមិនចុះសម្រុងគ្នាទាំងនេះ ការអនុវត្តផែនការវិនិយោគការពារជាតិ របស់ចក្រភពអង់គ្លេស ហៅកាត់ DIP ត្រូវបានពន្យារពេល ចាប់តាំងពីឆ្នាំមុន៕…
-
លោក គីម ជុងអ៊ុន សន្យាគាំទ្ររុស្ស៊ីឥតងាករេ អបអរបុណ្យជាតិ

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាគាំទ្រដោយឥតងាករេ សម្រាប់ទីក្រុងមូស្គូ តាមរយៈលិខិតអបអរសាទរ ផ្ញើទៅកាន់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីប្រារព្ធទិវាបុណ្យជាតិរុស្សី។ នៅក្នុងសេចក្ដីរាយការណ៍ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រ ទី១២ ខែមិថុនានេះ, លោក គីម ជុងអ៊ុន បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយក្នុងស្រុក និងការបរទេសរបស់ទីក្រុងមូស្គូ។ លោកបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ីត្រូវបានពង្រឹងទៅជាសម្ព័ន្ធមិត្តដោយឈរលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រ ហើយសន្យាថានឹងឈរនៅជាមួយរុស្ស៉ីជានិច្ច។ ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៉ីត្រូវបានពង្រឹងកាន់តែមានភាពស៊ីជម្រៅ បន្ទាប់ពីកូរ៉េខាងជើងបានបញ្ជូនអាវុធ និងកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ កូរ៉េខាងជើង និងរុស្ស៉ីបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក អំឡុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា ឆ្នាំ២០២៤៕ ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
-
អាមេរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានបាត់បង់ ឬខូចខាតយន្តហោះចម្បាំងទំនើបបំផុត យន្តហោះដ្រូនស៊ើបការណ៍ថ្លៃបំផុត ព្រមទាំងឧទ្ធម្ភាគចក្រយោធាសរុបចំនួន ៤២ គ្រឿង ដែលមានតម្លៃប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដែលឆាបឆេះចាប់តាំងពីចុងខែកុម្ភៈមក ។ របាយការណ៍នេះ ចងក្រងឡើងដោយភ្នាក់ងារស្រាវជ្រាវនៃសភាអាមេរិក ហៅកាត់ (CRS) ដែលបានប្រមូលទិន្នន័យពីក្រសួងការពារជាតិអាមេរិក និងទីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក ហៅកាត់ (Centcom) ។ បើតាម The Hill, នៅក្នុងប្រតិបត្តិការយោធាដ៏ក្តៅគគុក “Epic Fury” កងទ័ពអាកាសអាមេរិកបានបាត់បង់យន្តហោះចម្បាំងប្រភេទ F-15E ចំនួន ៤ គ្រឿង, យន្តហោះចម្បាំងជំនាន់ថ្មី F-35A មួយគ្រឿង, យន្តហោះវាយប្រហារគោលដៅលើដី A-10 មួយគ្រឿង, យន្តហោះចាក់សាំងលើអាកាស KC-135 ចំនួន ៧ គ្រឿង, យន្តហោះរ៉ាដាបញ្ជាការ E-3 មួយគ្រឿង រួមទាំងយន្តហោះដឹកជញ្ជូនសម្រាប់ប្រតិបត្តិការពិសេស និងឧទ្ធម្ភាគចក្រមួយចំនួនទៀត ។ អ្វីដែលជាការខូចខាតផ្នែកបច្ចេកវិទ្យាអាកាសចរណ៍ខ្លាំងបំផុតរបស់សហរដ្ឋអាមេរិក នោះគឺការបាត់បង់យន្តហោះដ្រូនស៊ើបការណ៍ធុនធ្ងន់ MQ-9…
-
លោក Zelensky ប្តេជ្ញាវាយសម្រុកមិនដកដៃចូលជ្រៅក្នុងទឹកដី រុស្ស៊ី ដើម្បីបង្ខំលោក ពូទីន ចូលតុចរចាបញ្ចប់សង្គ្រាម

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្តេជ្ញាបន្តវាយសម្រុកមិនដកដៃចូលជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ី ដើម្បីសងសឹកទៅនឹងទីក្រុងមូស្គូដែលវាយប្រហារចូលជ្រៅក្នុងទឹកដីរបស់ខ្លួនដូចគ្នា ។ លោក Zelensky រំពឹងថា យុទ្ធសាស្រ្តនេះ នឹងអាចបង្ខំឱ្យលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin រត់រកតុចរចាបញ្ចប់សង្គ្រាម ។ ការតាំងចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Zelensky អះអាងកាលពីថ្ងៃពុធថា កងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយផលិតក្នុងស្រុក FP-5 Flamingo វាយប្រហាររោងចក្រយោធាដ៏សំខាន់មួយរបស់រុស្ស៊ី ។ បើតាម Euronews, មីស៊ីល Flamingo បានបង្ហាញខ្លួនលើកដំបូងលើពិភពលោកកាលពីឆ្នាំ ២០២៥ ។ វាជាប្រភេទមីស៊ីលផ្លោងនាំផ្លូវ មានសមត្ថភាពវាយប្រហារគោលដៅសត្រូវក្នុងចម្ងាយប្រហែល ៣ ពាន់គីឡូម៉ែត្រ និងអាចពាំក្បាលគ្រាប់ទម្ងន់ ១,១០០ គីឡូក្រាម ។ ចំណែកគោលដៅរុស្ស៊ីដែលមីស៊ីល Flamingo វាយកម្ទេចនេះ គឺជារោងចក្រផ្គត់ផ្គង់គ្រាប់មីស៊ីល និងយន្តហោះដ្រូនស្ថិតនៅក្នុងទីក្រុង Cheboksary នៃតំបន់ Chuvash មានចម្ងាយជាង ៩០០ គីឡូម៉ែត្រ ពីសមរភូមិជួរមុខ…