Category: ព័ត៌មានអន្តរជាតិ

  • អ៊ីរ៉ង់ ថា អាមេរិក ច្នៃដ្រូនឲ្យដូចរបស់ខ្លួនបន្លំវាយ គុយវ៉ែត ដើម្បីធ្វើទីផ្សារលក់ប្រព័ន្ធការពារអាកាស

    អ៊ីរ៉ង់ ថា អាមេរិក ច្នៃដ្រូនឲ្យដូចរបស់ខ្លួនបន្លំវាយ គុយវ៉ែត ដើម្បីធ្វើទីផ្សារលក់ប្រព័ន្ធការពារអាកាស

    តេហេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei អះអាងនៅថ្ងៃពុធនេះថា អាមេរិក បានវាយប្រហារគុយវ៉ែត ជាមួយយន្តហោះដ្រូនដែលចម្លងម៉ូតតាមដ្រូនរបស់អ៊ីរ៉ង់ ដើម្បីធ្វើទីផ្សារប្រព័ន្ធការពារដែនអាកាស លក់ឲ្យទៅប្រទេសឈូងសមុទ្រមួយនេះ ។ លោក Esmaeil Baghaei រៀបរាប់ថា «វិធីសាស្ត្រចម្លងម៉ូតដ្រូនអ៊ីរ៉ង់ទាំងនេះ ត្រូវបានប្រើប្រាស់ ក្នុងល្បឿនលឿន គួរឱ្យកត់សម្គាល់ ។ លោកថា អាមេរិកបានអនុវត្តប្រតិបត្តិការក្លែងក្លាយ ដោយដាក់ពង្រាយយន្តហោះដ្រូនប្រភេទ Lucas ចម្លងម៉ូតតាមរបស់អ៊ីរ៉ង់ ដូចគ្នាប៊ិះបិទ ដើម្បីធ្វើទីផ្សារប្រព័ន្ធការពារដែនអាកាស ប្រឆាំងយន្តហោះដ្រូន របស់អាមេរិក លក់ទៅប្រទេសគុយវ៉ែត»។ បើតាមទីភ្នាក់ងារ Tass, ការលើកឡើងរបស់លោក Esmaeil Baghaei បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ប្រព័ន្ធប្រឆាំងយន្តហោះដ្រូនដ៏ច្រើនលើសលុប ឲ្យទៅប្រទេសគុយវ៉ែត។ ការចោទប្រកាន់នេះទៀតសោត ក៏បានធ្វើឡើង នៅ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ចេញុមុខបដិសេធការទទួលខុសត្រូវ ចំពោះការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ ប្រទេស គុយវ៉ែត ដោយអះអាងថា ជាស្នាដៃរបស់មីស៊ីលអាមេរិក ដែលមានបញ្ហាបច្ចេកទេស។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលគុយវ៉ែតបាននិយាយថា កាលពីថ្ងៃទី៣ ខែមិថុនាថា ស្ថានីយអ្នកដំណើរ…

  • អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែក នៅទីប្រជុំជនភាគខាងត្បូង លីបង់

    អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែក នៅទីប្រជុំជនភាគខាងត្បូង លីបង់

    បេរូត ៖ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បន្តទម្លាក់គ្រាប់បែក នៅទីប្រជុំជន នៅភាគខាងត្បូង នៃ ប្រទេសលីបង់ កាលពីយប់ថ្ងៃអង្គារ។ ជម្លោះនេះបានផ្តើមចេញពីការដែលពួក Hezbollah នៅប្រទេសលីបង់ បាញ់ផ្លោងចូលទឹកដីអ៊ីស្រាអែល កាលពីខែមីនា ដើម្បីគាំទ្រអ៊ីរ៉ង់ ក្នុងសង្គ្រាម ដែលអាមេរិក និងអ៊ីស្រាអែល ស្រាក់ដៃគ្នា ចុចប៊ូតុងបំផ្ទុះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ បើតាម Anadolu ដែលចុះផ្សាយបន្តពីទីភ្នាក់ងារសារព័ត៌មានផ្លូវការ ប្រទេសលីបង់ NNA បានអះអាងថា យន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែក លើទីប្រជុំជន Kafr Dunin ក្នុងខេត្ត Nabatiyeh ភាគខាងត្បូង ខណៈដែល ទីក្រុង Benaful ក្នុងខេត្ត Sidon ភាគខាងត្បូងនៃរដ្ឋធានី Beirut ក៏ជាគោលដៅរបស់យន្តហោះចម្បាំងផងដែរ។ របាយការណ៍ ក៏បានបង្ហាញផងដែរថា កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅ លើទីក្រុងនានា នៅតំបន់ Bekaa ភាគខាងលិច ជាមួយនឹងកាំភ្លើងធំ Howitzer នៅពេលយប់ ថ្ងៃទី៩…

  • សភាអាមេរិកបើកភ្លើងខៀវ ឲ្យចាយ៧០ពាន់លានដុល្លារ បង្ក្រាបជនអន្តោប្រវេសន៍

    សភាអាមេរិកបើកភ្លើងខៀវ ឲ្យចាយ៧០ពាន់លានដុល្លារ បង្ក្រាបជនអន្តោប្រវេសន៍

    វ៉ាស៊ីនតោន ៖ សភាអាមេរិក បានបើកភ្លើងខៀវ ឲ្យរដ្ឋបាលរបស់លោក ត្រាំ ចំណាយប្រាក់ ៧០ពាន់លានដុល្លារ សម្រាប់ការងារបង្ក្រាប លើជនអន្តោប្រវេសន៍។ សភាតំណាងអាមេរិក កាលពីថ្ងៃអង្គារ បានអនុម័ត កញ្ចប់ថវិកា ៧០ពាន់លានដុល្លារ ដែលផ្តល់មូលនិធិ ដល់ការបង្រ្កាបជនអន្តោប្រវេសន៍ដ៏តឹងរ៉ឹង របស់លោកប្រធានាធិបតី Donald Trump ពេញមួយអាណត្តិរបស់លោក ដោយបញ្ចប់ការខ្វែងគំនិតគ្នាដ៏ជូរចត់ ជាច្រើនខែ ជុំវិញការនិរទេស និង ការអនុវត្ត ការបង្ក្រាប នៅតាមព្រំដែន នាពេលអនាគត។ វិធានការ ដែលត្រូវអនុម័តដោយព្រឹទ្ធសភា កាលពីសប្តាហ៍មុនរួចមកហើយដែរ ឥឡូវនេះ ត្រូវបញ្ជូនបន្តទៅការិយាល័យ របស់លោក Donald Trump ។ ការអនុម័តរបស់សភា ក្នុងសម្លេងគាំទ្រ ២១៤ ទល់នឹង ២១២ សម្លេងជំទាស់នេះ បានផ្តល់ឱ្យមេដឹកនាំគណបក្សសាធារណរដ្ឋ រូបនេះ នូវជ័យជម្នះដ៏ធំមួយ លើឆាកនយោបាយ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកា ខាងមុខ។ បើតាម CNN, ការផ្លាស់ប្តូរនេះ នឹងផ្តល់មូលនិធិ…

  • ប្រមុខ UN ជំរុញឱ្យបញ្ឈប់អំពើហិង្សានានានៅមជ្ឈិមបូព៌ាជាបន្ទាន់

    ប្រមុខ UN ជំរុញឱ្យបញ្ឈប់អំពើហិង្សានានានៅមជ្ឈិមបូព៌ាជាបន្ទាន់

    វ៉ាស៊ីនតោន ៖ ប្រមុខដឹកនាំអង្គការសហប្រជាជាតិ នៅថ្ងៃ អង្គារ បានជំរុញឱ្យបញ្ឈប់អំពើហិង្សានានាទូទាំងតំបន់មជ្ឈិមបូព៌ាជាបន្ទាន់ នៅពេលដែលលោកមានការភ្ញាក់ផ្អើលខ្លាំង នឹងការកម្រើកការវាយប្រហារជាថ្មីនៅក្នុងតំបន់នេះ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហោះសារលើ X ថា រាល់ការវាយប្រហារទាំងអស់នៅមជ្ឈិមបូព៌ា ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយបទឈប់បាញ់នៅលីបង់ អ៊ីរ៉ង់ និងតំបន់ហ្គាហ្សា ត្រូវតែបន្តអនុវត្តឱ្យបានពេញលេញ ។ ជាមួយគ្នានេះ លោក Guterres ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលបើកច្រកចេញចូលជាបន្ទាន់ ដើម្បីធានាការដឹកជំនួយមនុស្សធម៌នៅទូទាំងតំបន់ហ្គាហ្សា ស្ថិតក្រោមលក្ខខណ្ឌនៃបទឈប់បាញ់កន្លងមកនេះ ។ បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅតែសុពលភាពនៅឡើយ ចាប់តាំងពីខែតុលា ឆ្នាំ២០២៥ ។ ក្នុងនោះ មានចំណុចមួយនិយាយអំពីការធានាការដឹកជញ្ជូនជំនួយមនុស្សធម៌ ។ យ៉ាងណា ទោះបីជាមានបទឈប់បាញ់ក៏ដោយ អ៊ីស្រាអែល និងក្រុមហាម៉ាស់តែងតែចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការរំលោភបទឈប់បាញ់ ។ តួយ៉ាង ចាប់តាំងពីមានបទឈប់បាញ់មក អ៊ីស្រាអែលវាយប្រហារសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ ៩៥០ នាក់ហើយ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ។ ចំណែក ទាហានអ៊ីស្រាអែលចំនួន…

  • វិមានក្រឹមឡាំង ៖ លោក ត្រាំ និងលោក ពូទីន មិនទាន់មានគម្រោងនិយាយទូរស័ព្ទជាមួយគ្នាទេ

    វិមានក្រឹមឡាំង ៖ លោក ត្រាំ និងលោក ពូទីន មិនទាន់មានគម្រោងនិយាយទូរស័ព្ទជាមួយគ្នាទេ

    មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងអះអាងនៅថ្ងៃ អង្គារ ថា បច្ចុប្បន្ន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំសហរដ្ឋអាមេរិក លោក Donald Trump នៅមិនទាន់មានគម្រោងនិយាយទូរស័ព្ទជាមួយគ្នា ទាក់ទិននឹងបញ្ហាសង្គ្រាមអ៊ុយក្រែននៅឡើយទេ ។ ប៉ុន្តែលោកបានទទួលស្គាល់ថា ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក ដឹកនាំដោយលោក Steve Witkoff និងលោក Jared Kushner នៅតែបន្តរក្សាទំនាក់ទំនង ទាំងជាមួយរុស្ស៊ី និងអ៊ុយក្រែន ដើម្បីព្យាយាមស្វែងរកដំណោះស្រាយបញ្ឈប់ជម្លោះដ៏រុំារ៉ៃ ដែលអូសបន្លាយពេលជាង ៤ ឆ្នាំកន្លងមកនេះ ។ លោក Peskov ដែលជាមនុស្សជំនិតបំផុតរបស់លោកប្រធានាធិបតី Putin បានទទួលស្គាល់ថា ដំណើរការសម្របសម្រួលសន្តិភាពអ៊ុយក្រែន ពិតជាត្រូវបានផ្អាកជាបណ្តោះអាសន្ន ។ បើតាម Straits Times, មូលហេតុដែលការចរចានេះ បានជាប់គាំង កាលពីខែកុម្ភៈ គឺដោយសារតែសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រួតគ្នាវាយប្រហារលើអ៊ីរ៉ង់ ដែលបង្កឱ្យសង្គ្រាមថ្មីមួយផ្ទុះឡើងនៅមជ្ឈិមបូព៌ា…

  • អាមេរិកចាយជិត ៧០ពាន់លានដុល្លារ លើអាវុធនុយក្លេអ៊ែរ ១ឆ្នាំ

    អាមេរិកចាយជិត ៧០ពាន់លានដុល្លារ លើអាវុធនុយក្លេអ៊ែរ ១ឆ្នាំ

    វ៉ាស៊ីនតោន ៖ ការចំណាយលើអាវុធនុយក្លេអ៊ែរ របស់អាមេរិកកើនឡើង ២២% ពោលគឺជិត៧០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ នេះបើតាមអង្គការមិនមែនរដ្ឋាភិបាលស្វីស បង្ហាញឲ្យដឹង កាលពីថ្ងៃអង្គារ។ ការចំណាយរបស់សហរដ្ឋអាមេរិក លើអាវុធនុយក្លេអ៊ែរ បានកើនឡើង ២២% ក្នុងឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ ដែលឈានដល់ ៦៩.២ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ហៅកាត់ ICAN។ អង្គការនេះបាននិយាយ នៅក្នុងរបាយការណ៍របស់ខ្លួនថា «ជាថ្មីម្តងទៀត សហរដ្ឋអាមេរិកបានចំណាយច្រើនជាងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀតទាំងអស់រួមបញ្ចូលគ្នា ពោលគឺ ៦៩.២ ពាន់លានដុល្លារ»។ យោងតាម ICAN, ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការចំណាយអាវុធនុយក្លេអ៊ែរ។ បន្ទាប់មក គឺចក្រភពអង់គ្លេស និង រុស្ស៊ី ។ បើតាម Tass, យុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺជាសម្ព័ន្ធនៃអង្គការមិនមែនរដ្ឋាភិបាលដែលបានបង្កើតឡើង ក្នុងឆ្នាំ២០០៧ ក្នុងគោលបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ហើយបានទទួលរង្វាន់ណូបែលសន្តិភាព នៅឆ្នាំ ២០១៧៕ ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

  • លោក ត្រាំ ថា ពីរ ឬបីថ្ងៃទៀត អ្នកចរចានឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាពមជ្ឈិមបូព៌ា

    លោក ត្រាំ ថា ពីរ ឬបីថ្ងៃទៀត អ្នកចរចានឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាពមជ្ឈិមបូព៌ា

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងជាថ្មីកាលពីថ្ងៃ អង្គារ ថា អ្នកចរចាកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា ហើយថា វាអាចនឹងចំណាយពេល ពីរឬបីថ្ងៃទៀតប៉ុណ្ណោះ ។ លោក Trump បាននិយាយម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ គឺជិតមកដល់ហើយ ប៉ុន្តែការពិតជាក់ស្តែង អ្នកវិភាគមើលឃើញថា ការចរចាការទូតបានជាប់គាំង ហើយភាគីទាំងពីរនៅតែបន្តវាយប្រហារគ្នាឥតឈប់ឈរ បើទោះបីជាមានបទឈប់បាញ់ចាប់តាំងពីថ្ងៃទី៨ ខែមេសាក៏ដោយ ។ យ៉ាងណា មេដឹកនាំអាមេរិករូបនេះ បានអះអាងជាថ្មីនៅចំពោះអ្នកយកព័ត៌មាន បន្ទាប់ពីវិលត្រឡប់មកពីទស្សនាការប្រកួតបាល់បោះ NBA វគ្គផ្តាច់ព្រ័ត្រ ថា អ៊ីរ៉ង់ និងអ៊ីស្រាអែលកំពុងវិលត្រឡប់មករកតុចរចាវិញហើយឥឡូវនេះ បន្ទាប់ពីភាគីទាំងពីរយល់ព្រមបញ្ឈប់អរិភាពថ្មីៗទៀត ។ លោកថា ភាគីទាំងពីរបានយល់ព្រមតាមខ្ញុំ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ហើយអ្នកចរចាយើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃអ្វីដែលនឹងក្លាយជាកិច្ចព្រមព្រៀងសន្តិភាពដ៏ល្អមួយ ដែលទំនងជាចំណាយពេលត្រឹម ២ ឬ ៣ថ្ងៃប៉ុណ្ណោះ ។ គួរបញ្ជាក់ថា សម្រាប់សង្គ្រាមនៅមជ្ឈិមបូព៌ា, បទឈប់បាញ់មួយត្រូវបានសម្រេច កាលពីថ្ងៃទី៨ ខែមេសា តាមរយៈការសម្រុះសម្រួលពីប្រទេសប៉ាគីស្ថាន…

  • យោធាអាមេរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់

    យោធាអាមេរិកបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបើកការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ជាថ្មី បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា ទីក្រុងតេហេរ៉ង់ បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz។ លោក Trump បានប្រាប់ ABC News ថា «ខ្ញុំជឿថា ការឆ្លើយតបគួរតែខ្លាំង ហើយ មានឥទ្ធិពលខ្លាំង»។ បើតាម CNA, ការវាយប្រហារជាថ្មីនេះ ធ្វើឱ្យមានការសង្ស័យយ៉ាងស៊ីជម្រៅ លើកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពល និង ការរឹតបន្តឹងបទឈប់បាញ់ដ៏ផុយស្រួយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា កោះ Qeshm នៅច្រកសមុទ្រ Hormuz ត្រូវបានវាយប្រហារ ហើយការបាញ់កាំជ្រួច ត្រូវបានបញ្ជាក់ នៅក្នុងទីក្រុងកំពង់ផែ Sirik នៅលើច្រកសមុទ្រ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ ដោយដកស្រង់ប្រភពក្នុងស្រុក និងអ្នកស្រុកថា សំឡេងនៃការផ្ទុះត្រូវបានគេឮ នៅក្នុងតំបន់ Bandar Abbas នៅក្បែរនោះ ហើយក្រោយមកទៀត…

  • មហាអំណាចនុយក្លេអ៊ែរទាំង ៩ ចាយលុយ ១១៩ ពាន់លានដុល្លារ លើកម្មវិធីអាវុធបរមាណូ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន

    មហាអំណាចនុយក្លេអ៊ែរទាំង ៩ ចាយលុយ ១១៩ ពាន់លានដុល្លារ លើកម្មវិធីអាវុធបរមាណូ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន

    វ៉ាស៊ីនតោន ៖ មហាអំណាចនុយក្លេអ៊ែរទាំង ៩ របស់ពិភពលោក បានចំណាយលុយសរុបលើកម្មវិធីអាវុធបរមាណូរបស់ពួកគេ រហូតដល់ ១១៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ដែលនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ។ តួលេខនេះ ស្ទុះឡើងចំនួន ១៩ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ដែលមានត្រឹមតែជាង ១០០ ពាន់លានដុល្លារប៉ុណ្ណោះ ។ បច្ចុប្បន្នប្រទេសមានអាវុធនុយក្លេអ៊ែរក្នុងដៃ រួមមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស ឥណ្ឌា កូរ៉េខាងជើង អ៊ីស្រាអែល និងប៉ាគីស្ថាន ។ យោងតាមរបាយការណ៍ថ្មីមួយ របស់យុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ហៅកាត់ ICAN បានឱ្យដឹងថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរទាំងនេះ បានបង្កើនការចំណាយលើឃ្លាំងអាវុធប្រល័យលោកក្នុងម្នាក់ជិត ១៧ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៥ ។ របាយការណ៍ដដែលបញ្ជាក់ថា សហរដ្ឋអាមេរិកបានចំណាយខ្ពស់ជាងមហាអំណាចនុយក្លេអ៊ែរដទៃទៀតទាំងអស់រួមបញ្ចូលគ្នា ពោលគឺចំនួន ៦៩.២ ពាន់លានដុល្លារ កើនឡើង ២២ ភាគរយ…

  • បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងផលិតយន្តហោះចម្បាំងរួមគ្នាតម្លៃ ១១៦ ពាន់លានដុល្លារ

    បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងផលិតយន្តហោះចម្បាំងរួមគ្នាតម្លៃ ១១៦ ពាន់លានដុល្លារ

    ប៉ារីស ៖ ប្រទេសបារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃ អង្គារ បានសម្រេចចិត្តបំផ្លាញចោលជាផ្លូវការ នូវគម្រោងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី ៦ រួមគ្នា ដែលជាផ្នែកមួយនៃគម្រោង Future Combat Air System ហៅកាត់ថា FCAS ដែលមានតម្លៃរហូតដល់ ១១៦ ពាន់លានដុល្លារ ។ បើតាម Aljazeera, គំនិតផ្តួចផ្តើមផលិតយន្តហោះចម្បាំងជាប្រវត្តិសាស្រ្តនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron និងអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ។ គម្រោង FCAS បង្កើតឡើងមានគោលបំណងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី ដើម្បីជំនួសយន្តហោះចម្បាំង Rafale របស់បារាំង និងយន្តហោះចម្បាំង Eurofighter របស់អង់គ្លេស អាល្លឺម៉ង់ និងអេស្ប៉ាញនៅឆ្នាំ ២០៤០ ។ ប៉ុន្តែមហិច្ឆតាការពារជាតិដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះ បានរលាយសូន្យត្រឹមតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់បច្ចុប្បន្ន គឺលោក Friedrich Merz…