-
អ៊ីរ៉ង់ ថា ដៃម្ខាងអាមេរិក ធ្វើជាអ្នកសម្របសម្រួល ដៃម្ខាងជួយអ៊ីស្រាអែលវាយប្រហារខ្លួន

តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ បានបង្ហាញពីការជឿជាក់ កាលពីថ្ងៃចន្ទថា អាមេរិក ពិតជាបានបន្តស្រាក់ដៃគ្នា យ៉ាងពេញលេញ ជាមួយអ៊ីស្រាអែល អំឡុងសកម្មភាពវាយប្រហារដោយមីស៊ីល មកលើខ្លួន នារយៈពេលចុងក្រោយនេះ។ ការអះអាងយ៉ាងដូច្នេះ ធ្វើឡើង បន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកបានសម្របសម្រួលទាំងភាគីទីក្រុងតេហេរ៉ង់ និង ទីក្រុងហ៊្សេរុយសាឡិម ឲ្យឈប់វាយប្រហារគ្នា ដើម្បីទុកផ្លូវចរចា ស្វែងរកការបញ្ចប់សង្គ្រាម។ មេដឹកនាំអាមេរិក រូបនេះ ថែមទាំងព្រមានថា នឹងអាចទុកឲ្យអ៊ីស្រាអែលធ្វើសង្គ្រាមតែម្នាក់ឯង ជាមួយអ៊ីរ៉ង់ទៀតផង បើនៅតែគឃ្លើញ មិនស្តាប់តាម។ បើតាម Anadolu, ការមិនទុកចិត្តរបស់អ៊ីរ៉ង់នេះទៀតសោត ត្រូវបានបង្ហាញចេញ បើទោះបីជាអ៊ីស្រាអែល អះអាងថា ការវាយប្រហារសងសឹកចុងក្រោយនេះ មិនពាក់ព័ន្ធនឹងអាមេរិក ក៏ដោយ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានប្រាប់សន្និសីទសារព័ត៌មានថា «ទីក្រុងតេហេរ៉ង់ ជឿថា ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ នាពេលថ្មីៗនេះ ត្រូវបានសម្របសម្រួលទាំងស្រុង ជាមួយបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក…
-
ជប៉ុន ផ្តើមបញ្ជូនឧបករណ៍បាញ់មីស៊ីល និងបរិក្ខារយោធាទៅកាន់កោះខាងកើត ត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតឆ្នាំក្រោយ

តូក្យូ ៖ ប្រទេសជប៉ុន កាលពីថ្ងៃ ចន្ទ បានចាប់ផ្តើមដឹកជញ្ជូនឧបករណ៍បាញ់មីស៊ីល និងបរិក្ខារយោធាផ្សេងទៀតទៅកាន់កោះ មីណាមីតូរីស៊ីម៉ា ដែលជាកោះស្ថិតនៅចុងខាងកើតបំផុតរបស់ប្រទេសនេះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅឆ្នាំ ២០២៧ ។ មូលហេតុដែលជប៉ុនបញ្ជូនសម្ភារៈសឹកសង្គ្រាមទៅកាន់កោះ មានចម្ងាយប្រហែល ២,០០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងតូក្យូមួយនេះ គឺស្ថិតក្នុងគោលបំណងពង្រឹងសមត្ថភាពយោធានៅតំបន់ប៉ាស៊ីហ្វិក ឆ្លើយតបការកើនឡើងសកម្មភាពកងទ័ពជើងទឹកចិននៅក្នុងតំបន់ ។ បើតាម ឆៃណា ដេលី, ក្រសួងការពារជាតិជប៉ុន បានប្រើប្រាស់នាវាដឹកជញ្ជូនឯកជនចេញដំណើរពីកំពង់ផែ ឈីបបា ក្បែរទីក្រុងតូក្យូ ដើម្បីដឹកជញ្ជូនឧបករណ៍បាញ់មីស៊ីល និងបរិក្ខារយោធាទាំងនោះ ទៅកាន់កោះ មីណាមីតូរីស៊ីម៉ា ។ ឧបករណ៍ដែលត្រូវបានដឹកជញ្ជូន រួមមាន ឧបករណ៍បាញ់មីស៊ីលប្រឆាំងនាវាចម្បាំងប្រភេទ ថាយ-១២ រួមជាមួយយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ខ្នាតមធ្យម សម្រាប់ការឃ្លាំមើល និងកំណត់ទីតាំងគោលដៅ ។ សម្រាប់កោះ មីណាមីតូរីស៊ីម៉ា ប្រទេសជប៉ុនមានគម្រោងសាងសង់ទីលានហ្វឹកហាត់បាញ់មីស៊ីលនៅលើកោះដាច់ស្រយាលគ្មានមនុស្សរស់នៅមួយនេះ ។ តួយ៉ាង ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូង គ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៧ ៕ ប្រភព ៖ China Daily ប្រែសម្រួល ៖…
-
ហ្វីលីពីន រញ្ជួយដី ជាង១,០០០ទៀត បន្ទាប់ពីកើតមានកម្រិត ៧.៨រ៉ិចទ័រ

ម៉ានីល ៖ ការរញ្ជួយដីជាង ១,០០០លើក ត្រូវបានកត់ត្រាបន្ថែមទៀត នៅក្នុងប្រទេសហ្វីលីពីន ពោលគឺបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង កម្រិត ៧.៨ រ៉ិចទ័រ ។ យោងតាមក្រុមមន្ត្រី តាមដានការរញ្ជួយដី, គិតចាប់ពីថ្ងៃទី ៨ ខែមិថុនា ដល់ ព្រឹក ថ្ងៃទី ៩ ខែមិថុនា, ចំនួនរញ្ជួយដី ១,១០០លើក ត្រូវបានកត់ត្រា។ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន ហៅកាត់ Phivolcs បាននិយាយថា ការរញ្ជួយដីមានកម្រិត ពី ១.៣ ដល់ ៦.៧ រ៉ិចទ័រ ដែលបង្ហាញពីសកម្មភាពរញ្ជួយជាបន្តបន្ទាប់ នៅជិតប្រភពដើម នៃការរញ្ជួយដី កម្រិត ៧.៨ រ៉ិចទ័រ។ បើតាម the star, ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រ Maasim នៃទីក្រុង Sarangani នៅម៉ោង ជាង៧ព្រឹកថ្ងៃទី៨ ខែមិថុនា ដោយបង្កជារលកយក្សស៊ូណាមិ…
-
រុស្ស៊ីប្រាប់ពលរដ្ឋខ្លួន កុំធ្វើដំណើរទៅអ៊ីស្រាអែល ចំពេលតានតឹងជាមួយអ៊ីរ៉ង់

ហ៊្សេរុយសាឡិម ៖ ស្ថានទូតរុស្ស៊ី នៅទីក្រុង Tel Aviv កាលពីថ្ងៃច័ន្ទ ណែនាំពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅអ៊ីស្រាអែល ចំពេលមានស្ថានភាពសន្តិសុខកើនឡើង ពោលគឺបន្ទាប់ពី ប្រទេសនេះបានផ្ទុះអាវុធជាមួយអ៊ីរ៉ង់ឡើងវិញ ទោះបីស្ថិតក្នុងបទឈប់បាញ់។ សេចក្តីថ្លែងការណ៍ របស់ស្ថានទូត បានលើកឡើងពី ស្ថានភាពសន្តិសុខកើនឡើងនៅក្នុង និងជុំវិញអ៊ីស្រាអែល ដែលជាហេតុផលសម្រាប់ការព្រមានអំពីការធ្វើដំណើរ និងបានណែនាំពលរដ្ឋរុស្ស៊ី ឱ្យបដិសេធការធ្វើដំណើរ រហូតដល់ស្ថានភាព ត្រូវបានបញ្ជាក់ ជាថ្មី។ បើតាមសេចក្តីថ្លែងការណ៍, ពលរដ្ឋរុស្ស៊ីក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានជំរុញឱ្យរក្សាភាពស្ងប់ស្ងាត់ និងប្រុងប្រយ័ត្ន ដោយប្រកាន់ខ្ជាប់នូវការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ទាក់ទងនឹងវិធានការសន្តិសុខ ។ បើតាម Anadolu, ភាពតានតឹងបានកើនឡើង កាលពីថ្ងៃអាទិត្យ នៅពេលដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែក លើរដ្ឋធានី Beirut របស់ប្រទេសលីបង់ បើទោះបីជាមានបទឈប់បាញ់ ដែលកំពុងបន្ត ដោយជំរុញឱ្យអ៊ីរ៉ង់បាញ់មីស៊ីល នៅភាគខាងជើងអ៊ីស្រាអែល ក្នុងការសងសឹក ហើយអ៊ីស្រាអែល បានឆ្លើយតបជាមួយនឹងរលកនៃការវាយប្រហារ តាមអាកាសជាច្រើន ប្រឆាំងនឹងអ៊ីរ៉ង់៕ ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត
-
ប្រធានាធិបតីលីបង់ អំពាវនាវដ៏កម្រដល់ អ៊ីស្រាអែល ឱ្យបន្តចរចា ជាជាងធ្វើសង្គ្រាម

បេរូត ៖ ប្រធានាធិបតីលីបង់ លោក Joseph Aoun បានធ្វើការអំពាវនាវដ៏កម្រដោយផ្ទាល់មួយ ទៅកាន់រដ្ឋាភិបាល និងប្រជាជនអ៊ីស្រាអែល ឱ្យវិលមករកតុចរចា ជាជាងការប្រើប្រាស់កម្លាំងយោធា ដើម្បីបញ្ចប់សង្គ្រាម ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយ CNN ដែលចាក់ផ្សាយកាលពីថ្ងៃ ចន្ទ លោកប្រធានាធិបតី Aoun បាននិយាយថា ដំណោះស្រាយយោធា នឹងមិនអាចផ្តល់សន្តិសុខ និងសុវត្ថិភាពយូរអង្វែងដល់ប្រជាជនអ៊ីស្រាអែលនៅភាគខាងជើងបានឡើយ ។ បន្ថែមលើនេះ លោកបានប្រកាសពីជំហររបស់លីបង់ច្បាស់ៗថា យើងបានត្រៀមខ្លួនរួចរាល់ហើយ យើងមានឆន្ទៈ និងមានការប្តេជ្ញាចិត្ត ។ ចុះអ្នកវិញ? ប្រសិនបើអ្នករួចរាល់ហើយ តោះ! យើងមកអង្គុយជជែកគ្នា ។ យ៉ាងណា លោកប្រធានាធិបតី Aoun បានបដិសេធមិនជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឡើយ រហូតទាល់តែមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ត្រូវបានចុះហត្ថលេខាជាមុនសិន ។ មេដឹកនាំលីបង់រូបនេះ បានសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងដែលនឹងអាចកើតមានឡើង គឺជាសន្ធិសញ្ញាមិនឈ្លានពានគ្នាទៅវិញទៅមក ។ មិនមែនជាសន្ធិសញ្ញាសន្តិភាពពេញលេញនោះទេ ប៉ុន្តែវាជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏យូរអង្វែង ។ បើតាម…
-
លោក ណេតាន់យ៉ាហ៊ូ ប្រាប់លោក ត្រាំ ថា អ៊ីស្រាអែល នឹងប្រើសិទ្ធិការពារខ្លួនប្រឆាំងនឹង អ៊ីរ៉ង់

ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃ ចន្ទ ថា រូបលោកបានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីស្រាអែលនឹងរក្សាសិទ្ធិការពារខ្លួន ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់នៅពេលណាក៏បាន ទោះបីជាមានការជំទាស់ជាសាធារណៈរបស់លោក ត្រាំ ក៏ដោយ ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានថ្លែងអះអាងក្នុងសេចក្តីថ្លែងការណ៍មួយ ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ថា អ៊ីស្រាអែលមានសិទ្ធិពេញលេញ ក្នុងការការពារខ្លួន ហើយអ៊ីស្រាអែលកំពុងអនុវត្តវាទៅតាមតម្រូវការ ។ លោក ណេតាន់យ៉ាហ៊ូ បន្ថែមថា ខ្ញុំនិយាយបែបនេះទៅកាន់អ្នករាល់គ្នា ដូចដែលខ្ញុំនិយាយពីវា ដោយការកោតសរសើរ និងការគោរពនៅក្នុងការសន្ទនាដ៏ល្អរបស់ខ្ញុំជាមួយមិត្តរបស់ខ្ញុំ គឺលោកប្រធានាធិបតី ត្រាំ ។ ទន្ទឹមគ្នា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលមានវ័យ ៧៥ឆ្នាំរូបនេះ ក៏បានព្រមានផងដែរថា ប្រសិនបើអ៊ីរ៉ង់បង្កកំហុសឆ្គងម្តងទៀត ហើយនៅតែបន្តវាយប្រហារមកលើអ៊ីស្រាអែល នោះពួកគេនឹងទទួលបានការសងសឹកយ៉ាងចាស់ដៃបំផុត ។ ការព្រមានរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើងបន្ទាប់ពីអ៊ីរ៉ង់ កាលពីថ្ងៃ អាទិត្យ សប្តាហ៍មុន បានបាញ់ស្រោចមីស៊ីលចូលទៅក្នុងទឹកដីអ៊ីស្រាអែល ។ នេះជាលើកដំបូងហើយ ដែលអ៊ីរ៉ង់បានវាយលុកលើអ៊ីស្រាអែល…
-
លោក ស៊ី និងលោក គីម ព្រមព្រៀងជំរុញទំនាក់ទំនង ចិន-កូរ៉េខាងជើង កាន់តែស៊ីជម្រៅ

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗឱ្យកាន់តែស៊ីជម្រៅ នៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃ ចន្ទ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង, លោក គីម បានប្រាប់លោក ស៊ី ថា រូបលោកនឹងគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលការណ៍ចិនតែមួយ ដែលទីក្រុងប៉េកាំងចាត់ទុកថា ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ ជាកម្មសិទ្ធិរបស់ប្រទេសតែមួយ ដោយមិនគិតពីស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ ។ លោក ស៊ី ដែលកំពុងបំពេញទស្សនកិច្ចលើកដំបូងមកកាន់កូរ៉េខាងជើងក្នុងពេល ៧ ឆ្នាំ បានប្រាប់លោក គីម វិញថា លោកនឹងប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ជាឱកាសមួយ ដើម្បីសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងទ្វេភាគី ។ យោងតាម KCNA, មេដឹកនាំទាំងពីរក៏បានយល់ព្រមធ្វើឱ្យទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ តាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមន្ត្រីជាន់ខ្ពស់ផងដែរ ។ យ៉ាងណា KCNA មិនបានចេញផ្សាយថាតើមេដឹកនាំទាំងពីរបានពិភាក្សាអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែរឬអត់ ក៏ដូចជាទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនោះទេ ។ បើតាម Straits times,…
-
លោក ត្រាំ ថា នឹងប្រកាសឈ្នះសង្គ្រាមអ៊ីរ៉ង់ពេញលេញ ២សប្តាហ៍ទៀត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហាញពីការជឿជាក់ កាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោននឹងប្រកាសជ័យជំនះពេញលេញ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងរយៈពេល ពីរ សប្តាហ៍ខាងមុខ។ បើតាម Anadolu, លោក Trump ក៏បានធ្វើអត្ថាធិប្បាយ លើភាពតានតឹងកាន់តែខ្លាំងឡើង រវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ផងដែរ។ លោកបានអំពាវនាវឱ្យអ៊ីស្រាអែលនិងអ៊ីរ៉ង់ បញ្ឈប់ការបាញ់ប្រហារ ជាបន្ទាន់។ ការអះអាងនេះ ធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើអ៊ីស្រាអែលជាលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់ ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដែលបានដាក់ចេញ កាលពីថ្ងៃទី៨ ខែមេសា។ ថ្លែងក្នុងពេលចូលរួម ក្នុងសន្និសីទទូរគមនាគមន៍ ដែលរៀបចំឡើងសម្រាប់សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃទី៨ ខែមិថុនា, លោក Trump បានសង្កត់ធ្ងន់ថា ពេលនេះស្ថិតក្នុងជំហរដ៏ល្អមួយទាក់ទងនឹងប្រទេសអ៊ីរ៉ង់ ហើយដំណើរការទាក់ទងនឹងកិច្ចព្រមព្រៀង កំពុងដំណើរការល្អ ដោយបន្ថែមថា បញ្ហានេះ នឹងត្រូវបិទបញ្ចប់ ក្នុងពេលឆាប់ៗនេះ។ លោកបញ្ជាក់ថា «យើងមានក្រុមខ្លាំងមួយ ហើយខ្ញុំគិតថា យើងកំពុងឈ្នះសង្រ្គាមនេះ យើងពិតជានឹងឈ្នះ នៅពេលដែលយើងប្រកាសជ័យជម្នះពេញលេញ ក្នុងរយៈពេល…
-
អ៊ីរ៉ង់ និងអ៊ីស្រាអែលផ្អាកប្រយុទ្ធគ្នា ទៅវិញទៅមក

តេហេរ៉ង់, ហ៊្សេរុយសាឡិម ៖ អ៊ីរ៉ង់ និង អ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃច័ន្ទថា អរិភាពត្រូវបានផ្អាក បន្ទាប់ពីមានការវាយប្រហារជាលើកដំបូង តាំងពីមានបទឈប់បាញ់ កាលពីខែមេសា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា សកម្មភាពវាយប្រហារ ពេលខាងមុខ ត្រូវបានបញ្ឈប់វិញ ពោលគឺនៅប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុង Tehran បាននិយាយថា អ៊ីរ៉ង់បានបញ្ឈប់សកម្មភាពយោធារបស់ខ្លួន ដូចគ្នា។ ក្រុងតេហេរ៉ង់ បានបាញ់មីស៊ីល ទៅកាន់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ជុំវិញសង្គ្រាមដែលកំពុងបន្តរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា នៅលីបង់។ បន្ទាប់មក អ៊ីស្រាអែលបានវាយបកវិញ បើទោះជាមានការប្រឹងប្រែង ពីសំណាក់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការរារាំងលោក Netanyahu កុំឲ្យសងសឹក ក៏ដោយ។ ការណ៍នោះបានបង្កឱ្យមានការបាញ់កាំជ្រួចអ៊ីរ៉ង់ មួយជុំទៀត មុនពេលដែលទីក្រុងតេហេរ៉ង់ប្រកាសថា ខ្លួននឹងឈប់បាញ់។ យ៉ាងណា ទីក្រុងតេហេរ៉ង់ បាននិយាយ កាលពីថ្ងៃចន្ទថា ខ្លួននឹងវាយប្រហារម្តងទៀត ប្រសិនបើអ៊ីស្រាអែល នៅតែបន្តការវាយប្រហារនៅក្នុងប្រទេសលីបង់…
-
ចិន ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មី ចំពីមុខកោះតៃវ៉ាន់

ប៉េកាំង ៖ មហាយក្សចិន បានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មី ម៉ូដែល HQ-16F នៅចំពីមុខកោះតៃវ៉ាន់តែម្តង ខណៈអ្នកវិភាគយោធាយល់ឃើញថា ប្រព័ន្ធនេះមានសមត្ថភាពខ្ពស់ និងមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រព័ន្ធមីស៊ីល Patriot របស់សហរដ្ឋអាមេរិក ។ បើតាមទូរទស្សន៍រដ្ឋចិន CCTV, កងពលធំទី ៧៣ នៃកងទ័ពរំដោះប្រជាជនចិន ដែលឈរជើងនៅខេត្ត Fujian ពោលគឺនៅចំពីមុខកោះតៃវ៉ាន់ បានទទួលប្រព័ន្ធអាវុធថ្មីនេះ និងបានបាញ់សាកល្បងគ្រាប់ពិតដោយជោគជ័យនៅឯវាលខ្សាច់ Gobi កាលពីពេលថ្មីៗនេះ ។ ការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស HQ-16F ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងបណ្តាញការពារដែនអាកាសរបស់ប្រទេសចិន នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ។ បើតាម South China Morning Post, HQ-16F ជាប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតមធ្យម មានសមត្ថភាពស្ទាក់ចាប់គោលដៅក្នុងចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ឆ្ងាយជាងម៉ូដែល HQ-16A ជំនាន់មុនរហូតដល់ ៤ ដង ។ ជាមួយគ្នានេះ វាមានសមត្ថភាពបាញ់កម្ទេចយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក មីស៊ីលនាំផ្លូវលឿនជាងសំឡេង និងមីស៊ីលផ្លោងយុទ្ធសាស្ត្រ ក្នុងរយៈកម្ពស់រហូតដល់ទៅ ២៧ គីឡូម៉ែត្រផងដែរ…