-
យន្តហោះ X-59 របស់ NASA បញ្ចប់ការហោះហើរសាកល្បងលើកដំបូងក្នុងល្បឿនលឿនជាងសំឡេង ១.១ ដង

ឡូស អាន់ជីលេស ៖ យន្តហោះពិសោធន៍ X-59 របស់អង្គការ NASA បានបញ្ចប់ដោយជោគជ័យ ក្នុងការហោះហើរសាកល្បងជាមួយនឹងល្បឿនលឿនជាងសំឡេង ១.១ ដង ជាលើកដំបូងជាផ្លូវការ កាលពីថ្ងៃទី៥ ខែមិថុនា ដើម្បីបើកផ្លូវសម្រាប់ការហោះហើរពាណិជ្ជកម្មល្បឿនលឿននាពេលអនាគត ។ ការហោះហើរសាកល្បងជាប្រវត្តិសាស្ត្រនេះ គឺជាផ្នែកមួយនៃបេសកកម្ម Quesst របស់ NASA ក្នុងគោលបំណងកាត់បន្ថយសំឡេងផ្ទុះដ៏ខ្លាំង ឱ្យមកត្រឹមសំឡេងប៉ះទង្គិចស្រាលៗ ឬស្ងាត់ឈឹងតែម្តង នៅពេលយន្តហោះបំបែករបាំងសំឡេង ។ ការធ្វើតេស្តហោះហើរលឿនជាងសំឡេងនេះ ធ្វើឡើងនៅមូលដ្ឋានទ័ពអាកាស Edwards ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រោមការបញ្ជាពីពីឡុត Jim Clue Less ដែលជាអ្នកបើកយន្តហោះរបស់ NASA ។ ក្រោយបញ្ចប់ការហោះហើរ យន្តហោះ X-59 សម្រេចបានល្បឿនលឿនជាងសំលេង ១.១ ដង ដែលប្រហែល ១,១៤៧ គីឡូម៉ែត្រក្នុងមួយម៉ោង ។ កម្ពស់ហោះហើរប្រហែល ១៣ គីឡូម៉ែត្រ និងចំណាយពេលសំកាំងខ្លួនលើអាកាសសរុប ៨១នាទី ។ សម្រាប់គោលដៅនាពេលអនាគត ក្រុមការងារអភិវឌ្ឍគ្រោងនឹងពង្រីកល្បឿនហោះហើរឱ្យកើនឡើងជាលំដាប់រហូតដល់ល្បឿនគោលដៅ…
-
កាណាដា ចាយ ១,៩ ពាន់លានដុល្លារ ទិញប្រព័ន្ធបាញ់រ៉ុក្តែតចំនួន ២៦ គ្រឿង ពី សហរដ្ឋអាមេរិក

អូតាវ៉ា ៖ ប្រទេសកាណាដា បានប្រកាសទិញប្រព័ន្ធបាញ់រ៉ុក្កែតច្រើនប្រភេទ M142 HIMARS ចំនួន ២៦ គ្រឿង ក្នុងតម្លៃជិត ១,៩ ពាន់លានដុល្លារ ពីក្រុមហ៊ុនម៉ៅការការពារជាតិយក្ស Lockheed Martin របស់សហរដ្ឋអាមេរិក ។ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងខែមករា ឆ្នាំ ២០២៦ ក្រោមកម្មវិធីលក់អាវុធបរទេសនេះ នឹងផ្តល់ឱ្យកងទ័ពកាណាដា នូវអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយជាលើកដំបូង ។ បន្ថែមពីលើប្រព័ន្ធបាញ់រ៉ុក្កែត កិច្ចសន្យានេះក៏រួមបញ្ចូលគ្រាប់មីស៊ីល គ្រឿងបន្លាស់ ការបណ្តុះបណ្តាល និងសេវាកម្មគាំទ្រជាដើម ខណៈការដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅឆ្នាំ ២០២៩ ។ បើតាម Defense post, ប្រព័ន្ធ HIMARS មានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយជាង ៣០០ គីឡូម៉ែត្រ ដោយប្រើមីស៊ីល GMLRS និង PrSM ដែលកាណាដា ក៏គ្រោងនឹងបញ្ជាទិញផងដែរ ។ នាពេលអនាគត កងទ័ពកាណាដា នឹងដាក់ឱ្យប្រព័ន្ធបាញ់រ៉ុក្កែត HIMARS ដើរតួសំខាន់ សម្រាប់ការការពារអធិបតេយ្យភាពតំបន់អាក់ទិក ការពារតំបន់ឆ្នេរ និងបង្កើនសមត្ថភាពធ្វើការរួមគ្នាជាមួយសម្ព័ន្ធមិត្តណាតួ ។ ជាផ្នែកមួយនៃកិច្ចសន្យាខាងលើនេះ ក្រុមហ៊ុន Lockheed…
-
រុស្ស៊ី អួតឧបករណ៍ជិះកំសាន្តថ្មី ដាក់ឈ្មោះ និងរចនារូបរាងដូចមីស៊ីលលឿនជាងសំឡេងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ

មូស្គូ ៖ រុស្ស៊ី បានបង្អួតឧបករណ៍ជិះកំសាន្តថ្មីមួយ ដែលមានឈ្មោះ និងរូបរាងដូចមីស៊ីលបាលិស្ទីគ Oreshnik ដែលជាមីស៊ីលមានល្បឿនលឿនជាងសំលេងដល់ទៅ ១០ ដង និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។ ឧបករណ៍ជិះកំសាន្តថ្មីនេះ ត្រូវបានដាក់ដំណើរការឱ្យប្រជាជនរុស្ស៊ីជិះលេងនៅក្នុងសួនកម្សាន្តកុមារ Divo Ostrov ស្ថិតនៅក្នុងទីក្រុង St. Petersburg ។ មីស៊ីល Oreshnik ជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ មានល្បឿនលឿនជាងសំលេងពី ១០ ទៅ ១១ដង មានន័យថា វាអាចវាយប្រហារលើគោលដៅស្ថិតនៅចម្ងាយចន្លោះពី ១២,៣០០ ទៅ ១៣,៦០០គីឡូម៉ែត្រ ។ យោងតាមការលើកឡើងរបស់មេបញ្ជាកងកម្លាំងរ៉ុក្កែតយុទ្ធសាស្ត្ររបស់រុស្ស៉ី ជាអង្គភាពមួយគ្រប់គ្រងលើឃ្លាំងអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM), មីស៊ីល Oreshnik នេះ អាចវាយប្រហារលើគោលដៅស្ថិតនៅទូទាំងតំបន់អឺរ៉ុប ។ កន្លងមក រុស្ស៉ីបានប្រើប្រាស់មីស៊ីលដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ Oreshnik ចំនួន ៣ លើករួចមកហើយ ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ។ បើតាមវិមានក្រឹមឡាំង, Oreshnik ជាមីស៊ីលដ៏ទំនើបបំផុតមួយរបស់រុស្ស៊ី ដែលបច្ចុប្បន្នគ្មានប្រព័ន្ធការពារអាវុធណាមួយអាចស្ទាក់ចាប់បាននោះទេ ៕…
-
ប្រមុខការពារជាតិអាមេរិក ៖ អឺរ៉ុប ប្រឈមនឹងការឈ្លានពាន នៃមនោគមវិជ្ជាដ៏គ្រោះថ្នាក់

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានថ្លែងព្រមានធ្ងន់ៗថា ទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹង “ការឈ្លានពាននៃមនោគមវិជ្ជាដ៏គ្រោះថ្នាក់” ដោយសារតែការហូរចូលនៃលំហូរអន្តោប្រវេសន៍ខុសច្បាប់តាមផ្លូវទឹក ។ ការលើកឡើងដ៏ចម្រូងចម្រាសនេះ ត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថាផ្លូវការរបស់លោក កាលពីថ្ងៃ សៅរ៍ ក្នុងឱកាសរំលឹកខួបទី ៨២ នៃទិវាប្រវត្តិសាស្ត្រ D-Day ជាថ្ងៃដែលកងទ័ពសម្ព័ន្ធមិត្តវាយលុកឡើងគោកនៅឆ្នេរ Normandy ប្រទេសបារាំង ដើម្បីរំដោះអឺរ៉ុបពីពួកណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២ ។ លោក Hegseth បានថ្លែងនៅឯវាលកប់សពអាមេរិកក្នុងតំបន់ Normandy ថា បច្ចុប្បន្ននេះ ឆ្នេរសមុទ្រនានារបស់អឺរ៉ុប ដូចជា នៅអេស្ប៉ាញ អ៊ីតាលី ក្រិក និងប៊ុលហ្ការី កំពុងត្រូវបានវាយលុក និងសម្រុកឡើងគោកដោយទូក និងក្រុមមនុស្សដែលនាំមកនូវមនោគមវិជ្ជាផ្សេងៗដ៏គ្រោះថ្នាក់ ។ លោកបានចោទសួរជាសាធារណៈ ថាតើពេលណាទើបបណ្តារដ្ឋធានីក្នុងទ្វីបអឺរ៉ុប ចាត់វិធានការចំពោះការឈ្លានពាននេះ ? ឬមួយក៏វាហួសពេលទៅហើយ? ។ លោក Hegseth បន្ថែមថា បណ្តាប្រទេសលោកខាងលិចមួយចំនួន កំពុងស្ថិតក្នុងភាពស្ពឹកស្រពន់ប្រកបដោយភាពសុខស្រួល និងបានភ្លេចថា សេរីភាពមិនមែនបានមកដោយទទេៗនោះឡើយ ។ សុន្ទរកថារបស់ប្រមុខមន្ទីរបញ្ចកោណរូបនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំហររឹងត្អឹងរបស់រដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលតែងតែរិះគន់អឺរ៉ុបថា មានប្រព័ន្ធការពារទន់ជ្រាយ…
-
អ៊ុយក្រែន ថា លោក ពូទីន បោះបង់ឱកាសចុងក្រោយ ដើម្បីចាកចេញពីសង្គ្រាមដែលបរាជ័យ

កៀវ ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយកាលពីថ្ងៃ សៅរ៍ ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបាត់បង់ឱកាសចុងយកក្រោយ ដើម្បីចាកចេញពីសង្គ្រាមដែលបរាជ័យរបស់លោក ។ ការអត្ថាធិប្បាយនេះ គឺជាការបញ្ចេញប្រតិកម្មផ្លូវការរបស់អ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតី Putin បានបដិសេធសំណើចរចាសន្តិភាពដោយផ្ទាល់ ដែលផ្ញើដោយលោកប្រធានាធិបតី Volodymyr Zelensky កាលពីដើមខែមិថុនានេះ ។ លោក Andrii បានបង្ហោះសារលើបណ្តាញសង្គម X ថា ការខាតបង់នៅសមរភូមិរបស់រុស្ស៊ី នឹងបន្តកើនឡើង ហើយការបរាជ័យ នឹងកាន់តែអាម៉ាស់ សម្រាប់ទីក្រុងមូស្គូ បន្ទាប់ពីការសម្រេចចិត្ត ។ លោកបានព្រមានថា គ្មានកន្លែងណាដែលមានសុវត្ថិភាពនៅក្នុងប្រទេសរុស្ស៊ី ដែលអាចគេចផុតពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែននោះទេ ។ ប្រមុខការទូតអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា សម្ពាធពីបរទេស នឹងមិនថយចុះឡើយ ដោយរួមបញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ និងការទាមទារឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ។ ហើយនៅទីបំផុត រុស្ស៊ីនៅតែត្រូវទទួលយកដំណោះស្រាយការទូត ប៉ុន្តែលក្ខខណ្ឌចរចានៅពេលនោះ នឹងកាន់តែអាក្រក់ខ្លាំង សម្រាប់ខាងភាគីរុស្ស៊ី…
-
អ៊ីរ៉ង់ ជំរុញឱ្យលោក ត្រាំ បំបែកការចរចាដែលជាប់គាំង

តេហេរ៉ង់ ៖ ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើការសម្រេចចិត្តដោយឯករាជ្យពីអ៊ីស្រាអែល ដើម្បីបំបែកការចរចាដែលជាប់គាំង បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសម្បត្តិបង្កករបស់អ៊ីរ៉ង់ ។ លោក Mohsen Rezaei ដែលជាទីប្រឹក្សាយោធាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei បានជំរុញបែបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN កាលពីថ្ងៃទី៥ ខែមិថុនា ។ នៅក្នុងបទសម្ភាសន៍នោះ លោកបានបញ្ជាក់ច្បាស់ៗថា កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់ភាពទាល់ច្រក ហើយលោកប្រធានាធិបតី ត្រាំ ត្រូវតែជាអ្នកបំបែកភាពជាប់គាំងនេះ ។ ក្រៅពីការអំពាវនាវ លោក Rezaei ក៏បានព្រមានធ្ងន់ៗថា ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារយោធាទ្រង់ទ្រាយធំឡើងវិញ នោះអ៊ីរ៉ង់នឹងត្រូវបង្ខំចិត្តពង្រីកសង្គ្រាមឱ្យហួសពីឈូងសមុទ្រពែរ្ស ។ ម្យ៉ាងវិញទៀត ទោះបីជាលោក ត្រាំ បានបង្ហើបពីបំណងចង់ជួបពិភាក្សាជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ក៏ដោយ ក៏ទីប្រឹក្សារូបនេះបានទាត់ចោលលទ្ធភាពនេះ ដោយសារកិច្ចចរចាស្ថិតក្នុងស្ថានភាពជាប់គាំងនៅឡើយ ។ បើតាម AFP, ទោះបីជាមានការចរចាដោយប្រយោល និងកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាបទឈប់បាញ់ក៏ដោយ ក៏ការឈានទៅដល់ជំនួបរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ នៅតែជារឿងលំបាក និងមិនទាន់អាចទៅរួចឡើយទេក្នុងពេលនេះ…
-
លោក គីម ជុងអ៊ុន ដឹកដៃកូនស្រី ចុះពិនិត្យនាវាចម្បាំងទម្ងន់ ៥,០០០ តោន

ព្យុងយ៉ាង ៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងថ្ងៃសៅរ៍ នេះ បានដឹកដៃកូនស្រី គឺកញ្ញា គីម ជូអេ ចុះត្រួតពិនិត្យ នាវាចម្បាំងថ្មីឈ្មោះថា Kang Kon ដែលមានទម្ងន់ប្រមាណ ៥,០០០ តោន ។ នាវាចម្បាំងដ៏ទំនើបនេះ ត្រូវបានរចនាឡើងដើម្បីបំពាក់ប្រព័ន្ធអាវុធចម្រុះ រួមមានអាវុធប្រឆាំងយន្តហោះ អាវុធប្រឆាំងនាវាចម្បាំង មីស៊ីលបាលិស្ទីគ និងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ។ នៅពេលចុះត្រួតពិនិត្យនោះ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ការកសាងកងទ័ពជើងទឹកឱ្យមានសមត្ថភាពខ្លាំងក្លា គឺជាកិច្ចការស្នូលដ៏សំខាន់បំផុត ក្នុងផែនការការពារជាតិ ៥ ឆ្នាំ ដើម្បីបង្កើនកម្លាំងទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ ទាំងនៅលើផ្ទៃទឹក និងក្រោមផ្ទៃទឹក ។ បន្ថែមលើនេះ លោក គីម ក៏បានបញ្ជាឱ្យកងទ័ពជើងទឹកពន្លឿនការដាក់បញ្ចូលនាវាចម្បាំង Kang Kon និងនាវាពិឃាតមួយគ្រឿងទៀតឈ្មោះ Choe Hyon ទៅក្នុងកងនាវាចម្បាំងផងដែរ ដើម្បីត្រៀមខ្លួនប្រយុទ្ធឱ្យបានឆាប់រហ័សបំផុត ។ ទន្ទឹមគ្នា…
-
អាមេរិក លក់ឧទ្ធម្ភាគចក្រយោធាតម្លៃ ១,៥ ពាន់លានដុល្លារ ទៅឱ្យ នូវែលសេឡង់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានអនុម័តជាផ្លូវការលើការលក់ឧទ្ធម្ភាគចក្រល្បាតដែនសមុទ្រ ប្រភេទ MH-60R Seahawk ចំនួន ៥ គ្រឿង ក្នុងតម្លៃប្រមាណ ១,៥ ពាន់លានដុល្លារ ទៅឱ្យប្រទេសនូវែលសេឡង់ ។ បើតាម Straits Times, មូលហេតុដែលនូវែលសេឡង់ទិញឧទ្ធម្ភាគចក្រទាំងនេះពីសហរដ្ឋអាមេរិក គឺមានគោលបំណងយកពួកវាមកជំនួសហ្វូងឧទ្ធម្ភាគចក្រចាស់ៗប្រភេទ Seasprite ។ ឧទ្ធម្ភាគចក្រ MH-60R Seahawk ត្រូវបានគេរំពឹងថា នឹងក្លាយជាឆ្អឹងខ្នងជួយពង្រឹងសមត្ថភាពការពារដែនកោះ និងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនានាលើផ្ទៃទឹក និងក្រោមទឹក ជាពិសេសការប្រមាញ់នាវាមុជទឹក។ បើតាម New Zealand Herald, ក្រៅពីលក់ឧទ្ធម្ភាគចក្រតម្លៃ ១,៥ ពាន់លានដុល្លារនេះ អាមេរិកក៏បានអនុម័តការលក់គ្រាប់បែកក្រោមទឹក Torpedoes ប្រភេទ MK 54 ចំនួន ២០ គ្រាប់ថែមទៀត ក្នុងតម្លៃប្រមាណ ៦៩ លានដុល្លារទៅឱ្យនូវែលសេឡង់ផងដែរ ។ ការបញ្ជាទិញឧទ្ធម្ភាគចក្រ Seahawk ដែលផលិតដោយក្រុមហ៊ុន Sikorsky ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនការពារជាតិយក្ស Lockheed…
-
លោក ត្រាំ ៖ អ៊ីរ៉ង់ សល់ស្តុកមីស៊ីលត្រឹមតែ ២១% ទៅ ២២% ប៉ុណ្ណោះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និយាយថា ប្រទេសអ៊ីរ៉ង់បានបាត់បង់សមត្ថភាពផលិតគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកភាគច្រើនរបស់ពួកគេ ពោលគឺនៅសល់ឃ្លាំងមីស៊ីលសរុបត្រឹមតែ ២១% ទៅ ២២% ប៉ុណ្ណោះ ។ លោក Trump បានអះអាងក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC News ដែលចាក់ផ្សាយក្នុងថ្ងៃ សុក្រ ថា រោងចក្រផលិតដ្រូន ភាគច្រើន ទីតាំងបាញ់បង្ហោះ និងតំបន់ផលិតមីស៊ីលរបស់អ៊ីរ៉ង់ ត្រូវបានកម្ទេចចោលស្ទើរតែទាំងស្រុង បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អាមេរិក ។ បើតាម អាណាឌូលូ, ទោះបីជាស្តុកមីស៊ីលរបស់អ៊ីរ៉ង់ ធ្លាក់ចុះមកត្រឹម ២១% ទៅ ២២% ក៏ដោយ ក៏លោកទទួលស្គាល់ថា ចំនួនដែលនៅសល់នេះ នៅតែមានច្រើន និងអាចបង្កការគំរាមកំហែងបាន ប៉ុន្តែវាមិនដូចកាលពីមុនពេលអាមេរិកចាប់ផ្តើមវាយប្រហារនោះឡើយ ។ ជុំវិញមូលហេតុទាន់ឈានដល់កិច្ចព្រមព្រៀងសន្តិភាព លោកប្រធានាធិបតី ត្រាំ បានបកស្រាយថា មេដឹកនាំអ៊ីរ៉ង់កំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក និងចង់បានកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែដោយសារតែ “ភាពមានះ និងមានមោទនភាពជាតិខ្ពស់” ទើបធ្វើឱ្យការចរចាអូសបន្លាយ…
-
អង្គការ WHO បញ្ចេញផែនការ ៦ ខែ ចាយលុយជាង ៥០០ លានដុល្លារ ប្រយុទ្ធនឹងជំងឺអេបូឡា

ណៃរ៉ូប៊ី ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃ សុក្រ បានប្រកាសបញ្ចេញផែនការរយៈពេល ៦ខែ ជាមួយនឹងការចំណាយលុយរហូតដល់ ៥១៨ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា ។ផែនការសកម្មភាពបន្ទាន់នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងវិបត្តិរាតត្បាតនៃជំងឺអេបូឡា ដែលបានផ្ទុះឡើងយ៉ាងគំហកនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរីករាលដាលដល់ប្រទេសជិតខាង ដូចជាអ៊ូហ្គង់ដា ។ថវិកាចំនួន ៥១៨ លានដុល្លារនេះ នឹងត្រូវយកទៅប្រើប្រាស់លើកិច្ចការអាទិភាពជាច្រើន រួមមាន ការពង្រឹងការសម្របសម្រួលក្នុងគ្រាអាសន្ន ការតាមដាន និងស្វែងរកអ្នកជំងឺ ។ ការធ្វើតេស្តមន្ទីរពិសោធន៍ ការគ្រប់គ្រង និងបង្ការការឆ្លងមេរោគ ការព្យាបាលតាមគ្លីនិក និងការចូលរួមបំផុសគំនិតក្នុងសហគមន៍ជាដើម ។ បើតាមការលើកឡើងរបស់ប្រមុខអង្គការ WHO រូបនេះ, ផែនការប្រយុទ្ធនឹងជំងឺអេបូឡា នឹងចាប់ផ្តើមដំណើរការចាប់ពីខែមិថុនាដល់ខែវិច្ឆិកាខាងមុខ ហើយយុទ្ធសាស្ត្រនេះ នឹងធ្វើឡើងរួមគ្នាជាមួយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក ។ ប៉ុន្តែលោកថា ការទប់ស្កាត់ជំងឺអេបូឡា ក៏ត្រូវទាមទារឲ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងទំនុកចិត្តក្នុងការចូលរួមពីសហគមន៍ផងដែរ ។ អង្គការ WHO បានដំឡើងកម្រិតហានិភ័យសុខភាពសាធារណៈសម្រាប់ជំងឺអេបូឡានេះ ដល់កម្រិតខ្ពស់ខ្លាំងនៅកុងហ្គោ…