-
លោក ពូទីន បដិសេធជួបតទល់ជាមួយលោក ហ្សេលេនស្គី ដើម្បីបញ្ចប់សង្គ្រាម

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃ សុក្រ ថា បច្ចុប្បន្ន រូបលោកមើលមិនឃើញមានហេតុផល ឬចំណុចសំខាន់ណាមួយ ដែលត្រូវជួបតទល់ជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky នោះទេ ។ ការអះអាងនេះ កើតឡើងបន្ទាប់ពីលោក Zelensky បានផ្ញើលិខិតចំហមួយច្បាប់ទៅកាន់លោក Putin ដើម្បីស្នើសុំជួបចរចាដោយផ្ទាល់ ក្នុងគោលបំណងបញ្ចប់សង្គ្រាម ដែលបានអូសបន្លាយជិត ៥ ឆ្នាំកន្លងមកនេះ ។ បើតាម Straits Times, លោកប្រធានាធិបតី Putin និយាយថា លិខិតចំហរបស់លោក ហ្សេឡិនស្គី មានផ្ទុកនូវសម្តីមិនសមរម្យ និងគំរាមកំហែងជាច្រើន ដែលបង្ហាញថាវាមិនមែនជាសំណើស្មោះត្រង់ក្នុងការចរចាសន្តិភាពនោះទេ។ ផ្ទុយទៅវិញ លោក Putin លោក ពូទីន ចង់ឲ្យក្រុមអ្នកជំនាញ និងមន្ត្រីការទូតនៃប្រទេសទាំងពីរ ធ្វើការសម្របសម្រួល និងស្វែងរកដំណោះស្រាយឲ្យចេញជារូបរាងជាមុនសិន ទើបថ្នាក់ដឹកនាំកំពូលជួបគ្នាជាក្រោយ ។ ជាការឆ្លើយតប លោកប្រធានាធិបតី Zelensky បានបញ្ជាក់ថា…
-
ប្រមុខការទូតអ៊ីរ៉ង់ ច្រានចោលលទ្ធភាពជួបមុខគ្នារវាងលោក ត្រាំ និងមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសបដិសេធជាផ្លូវការ នូវលទ្ធភាពជួបតទល់រវាងមេដឹកនាំកំពូលរបស់ខ្លួន លោក Mojtaba Khamenei និងប្រធានាធិបតីអាមេរិក លោក Donald Trump ដោយហៅគំនិតនេះថា “មិនឆ្លុះបញ្ចាំងពីការពិត” ។ ការបដិសេធភ្លាមៗនេះ បានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកមានបំណង និងបើកចំហក្នុងការជួបពិភាក្សាដោយផ្ទាល់ជាមួយមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ប្រសិនបើភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយ ។ លោក Araghchi បានថ្លែងប្រាប់ទូរទស្សន៍ Al Mayadeen ថា ភាគីទាំងអស់គួរតែមានភាពប្រាកដនិយម និងរស់នៅក្នុងពិភពពិតជាក់ស្តែង ។ លោកបានបញ្ជាក់ថា មេដឹកនាំកំពូលថ្មីកំពុងគ្រប់គ្រងកិច្ចការជាតិយ៉ាងដិតដល់ ប៉ុន្តែការមិនបង្ហាញខ្លួនជាសាធារណៈកន្លងមក គឺដោយសារតែហេតុផលសន្តិសុខ ។ បើតាម AFP, ទោះបីជាមានការចរចាដោយប្រយោល និងកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាបទឈប់បាញ់ក៏ដោយ ក៏ការឈានទៅដល់ជំនួបរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ នៅតែជារឿងលំបាក និងមិនទាន់អាចទៅរួចឡើយទេក្នុងពេលនេះ ។ ម្យ៉ាងវិញទៀត ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ក៏ស្ថិតក្នុងស្ថានភាពតានតឹងខ្លាំង បន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់មុន គឺលោក Ali…
-
លោក ស៊ី ជីនពីង ទៅកូរ៉េទាំងពីរចន្លោះពេលជាងកន្លះឆ្នាំ , អ្នកវិភាគថា ជាជ័យជម្នះដ៏ធំសម្រាប់ឧបទ្វីបនេះ

បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងអញ្ជើញបំពេញទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ។ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូង របស់លោក ស៊ី ជីនពីង ទៅកាន់កូរ៉េខាងជើងក្នុងរយៈពេលជិត ៧ ឆ្នាំ និងមានរយៈពេលជាងកន្លះឆ្នាំ បន្ទាប់ពីលោក ស៊ី ជីនពីង បានធ្វើដំណើរ ទៅដល់ទីក្រុងសេអ៊ូល កាលពីចុងខែតុលា ឆ្នាំ២០២៥ ។ អ្នកវិភាគជឿថា ដំណើរទៅទីក្រុងព្យុងយ៉ាងលើកនេះ ផ្តល់ជ័យជម្នះដ៏ធំ សម្រាប់តំបន់ឧបទ្វីបកូរ៉េ ដោយសារតែ មេដឹកនាំចិន រូបនេះ ទើបតែបានទៅបំពេញបេសកកម្ម នៅកូរ៉េខាងត្បូង កាលពីជាងកន្លះឆ្នាំមុន ។ លោក John Delury មន្ត្រីជាន់ខ្ពស់ នៃសមាគមអាស៊ី Asia Societyនិយាយថា សម្រាប់ លោក ស៊ី ជីនពីង ដែលចេញទៅក្រៅប្រទេស មិនសូវញឹកញាប់ ហើយត្រូវធ្វើទស្សនកិច្ច នៅកូរ៉េទាំងពីរ ក្នុងរយៈពេល មិនដល់មួយឆ្នាំនេះ នឹងក្លាយជា ជ័យជម្នះដ៏ធំ…
-
រុស្ស៊ី គំរាមប្រើអាវុធនុយក្លេអ៊ែរសងសឹកប្រទេសណាហ៊ានវាយប្រហារលើបូរណភាពទឹកដីរបស់ខ្លួន

មូស្គូ ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov កាលពីថ្ងៃព្រហស្បតិ៍បានគំរាមធ្ងន់ៗថា រាល់សកម្មភាពវាយប្រហារប្រឆាំងនឹងបូរណភាពទឹកដីរបស់ប្រទេសរុស្ស៊ី នោះទីក្រុងមូស្គូនឹងត្រូវបង្ខំចិត្តប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីជាការសងសឹកទៅវិញ ។ ការគំរាមនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបានបំបាក់មុខមាត់រុស្ស៊ីនៅលើឆាកអន្តរជាតិ តាមរយៈការប្រើប្រាស់យន្តហោះដ្រូនទ្រង់ទ្រាយធំ ទម្លុះប្រព័ន្ធខែលការពារដែនអាកាសវាយលុកលើទីក្រុង St. Petersburg របស់រុស្ស៊ីកាលពីថ្ងៃ ពុធ ។ ការវាយប្រហារនោះ កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បើកវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំដ៏ធំ SPIEF ដែលមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់មកពី ១៣០ ប្រទេសទូទាំងពិភពលោក ។ ថ្លែងក្នុងទឹកមុខពោលពេញដោយកំហឹង លោក Sergey Ryabkov និយាយថា ការបញ្ចេញអាវុធនុយក្លេអ៊ែរ នឹងកើតឡើងភ្លាមៗ ក្នុងសេណារីយ៉ូដ៏ធ្ងន់ធ្ងរបំផុតណាមួយ ។ លោក Ryabkov សង្កត់ធ្ងន់ថា ការបង្ខំចិត្តប្រើអាវុធប្រល័យលោកនេះ ត្រូវបានចែងយ៉ាងលម្អិតរួចរាល់ហើយ នៅក្នុងគោលលទ្ធិយោធា និងគោលនយោបាយរារាំងនុយក្លេអ៊ែររបស់រុស្ស៊ី ។ លោកថា គោលលទ្ធិយោធានេះ គឺជាការផ្ញើសញ្ញាមួយថា ការបំពានលើបូរណភាពទឹកដីរបស់រុស្ស៊ី ពីសំណាក់ប្រទេសដទៃ មិនថា គ្មាន ឬមានអាវុធនុយក្លេអ៊ែរនោះទេ វានឹងជំរុញឱ្យទីក្រុងមូស្គូបង្ខំចិត្តប្រើប្រាស់អាវុធប្រល័យលោក ។ ដើមឡើយ គោលលទ្ធិយោធារុស្ស៊ីចែងថា អាចប្រើអាវុធនុយក្លេអ៊ែរ លុះត្រាតែមានការវាយប្រហារដែលគំរាមកំហែងដល់អស្ថិរភាពនៃរដ្ឋ…
-
លោក ហ្សេលែនស្គី ដាក់លិខិតសុំជួបលោក ពូទីន, វិមានក្រឹមឡាំងថា ទ្វារទីក្រុងមូស្គូបើកចំហរចាំទទួលជានិច្ច

កៀវ ៖ លោក Volodymyr Zelenskyy ប្រធានាធិបតី ទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ បានផ្ញើលិខិតចំហរដ៏កម្រមួយទៅកាន់ភាគីរុស្ស៊ី ដើម្បីស្នើសុំជួបចរចាទល់មុខគ្នាដោយផ្ទាល់ ជាមួយលោកប្រធានាធិបតី Vladimir Putin ។ នៅក្នុងសំបុត្រមួយច្បាប់នោះ, លោក Zelensky រៀបរាប់ថា «អ៊ុយក្រែនស្នើឱ្យបញ្ចប់សង្រ្គាមនេះ តាមរយៈការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ រវាងពួកយើង គឺ រូបខ្ញុំ និង លោក ពូទីន»។ លោកបន្តថា «លោកបានស្នើឲ្យកំណត់កាលបរិច្ឆេទច្បាស់លាស់ សម្រាប់កិច្ចប្រជុំបែបនេះ ហើយ អ៊ុយក្រែនបានត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់ពេញលេញ អំឡុងរយៈពេល នៃ ការចរចានោះ»។ ឆ្លើយតបនឹងរឿងនេះ វិមានក្រឹមឡាំង និយាយថា លោក Vladimir Putin មិនទាន់ទទួលបានលិខិតមួយច្បាប់នេះនៅឡើយទេ ប៉ុន្តែវិមានក្រឹមឡាំងបញ្ចាក់ថា ទ្វារទីក្រុងមូស្គូបើកចំហរចាំទទួលមេដឹកនាំអ៊ុយក្រែនរូបនេះជានិច្ច ហើយជួបនៅពេលណាក៏បានឲ្យតែនៅក្នុងទីក្រុងមូស្គូ ។ យ៉ាងណា មេដឹកនាំអ៊ុយក្រែន បានបដិសេធទុកជាមុន នៅក្នុងលិខិតនេះថា មិនអាចជួបនៅមូស្គូ តាមសំណើរបស់រុស្ស៊ី នោះឡើយ ។ ក្រោយពីបានដឹងដំណឹងនេះ, ប្រធានាធិបតីអាមេរិក លោក Donald…
-
អាមេរិក ចង់ចរចាជាមួយ កូរ៉េខាងជើង ក្រោយសម្ញែងរោងចក្រផលិតគ្រាប់បែកនុយក្លេអ៊ែរថ្មី

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានអះអាងជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ដើម្បីបោះជំហានឈានដល់គោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ ។ នេះបើតាម Korea Times ។ ការបង្ហាញជំហរចរចារបស់អាមេរិក ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un កាលពីថ្ងៃ ពុធ បានចុះត្រួតពិនិត្យរោងចក្រផលិតសារធាតុផ្សំគ្រាប់បែកនុយក្លេអ៊ែរដ៏ថ្មីសន្លាងមួយ និងបានដាក់មហិច្ឆតាពង្រឹងកងកម្លាំងនុយក្លេអ៊ែរក្នុងល្បឿនលឿនបំផុត ។ យោងតាម DW, នៅពេលចុះពិនិត្យមើលរោងចក្រនេះផ្ទាល់ លោក Kim បានអះអាងថា បច្ចុប្បន្នសមត្ថភាពផលិតសារធាតុនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានកើនឡើងទ្វេដង បើធៀបនឹង ៥ ឆ្នាំមុន ។ ជាមួយគ្នានេះ លោក Kim ក៏បានប្រកាសពីផែនការជំរុញ និងពង្រីកកម្លាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ឱ្យកើនឡើងយ៉ាងលឿនបំផុត ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងការគំរាមកំហែងផ្នែកយោធារបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។ ការសម្ញែងរោងចក្រថ្មីនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងធ្លាប់បានបង្ហាញរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមសម្ងាត់ដំបូងរបស់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២៤ ។ យោងតាមមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង, មកទល់ពេលនេះ កូរ៉េខាងជើងកំពុងដំណើរការរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលជាធាតុផ្សំសំខាន់សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរសរុបចំនួន ៤ កន្លែងជារៀងរាល់ថ្ងៃ ។ ចាប់តាំងពីកិច្ចចរចាជាមួយអាមេរិកបានបរាជ័យកាលពីឆ្នាំ២០១៩ មក កូរ៉េខាងជើង បានបដិសេធរាល់ការចរចា ហើយងាកមកផ្តោតលើការធ្វើទំនើបកម្មអាវុធខ្លួនយ៉ាងខ្លាំងក្លា ។ តួយ៉ាង…
-
អ៊ីរ៉ង់ ចង់ចាប់ដៃ អូម៉ង់ គ្រប់គ្រងច្រកសមុទ្រ Hormuz រួមគ្នា

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសក្តែងៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសអ៊ីរ៉ង់ នឹងចាប់ដៃសហការជាមួយអូម៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz រួមគ្នា ស្របតាមច្បាប់អន្តរជាតិ ។ នៅក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB លោក Araghchi បានអះអាងច្បាស់ៗថា អ៊ីរ៉ង់ និងអូម៉ង់ មាន “សិទ្ធិពីធម្មជាតិ” ក្នុងការសម្រេចចិត្ត និងសម្របសម្រួលលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ពីព្រោះប្រទេសទាំងពីរមានព្រំប្រទល់ជាប់នឹងផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ ។ យោងតាម Anadolu, លោក Araghchi បានសង្កត់ធ្ងន់ថា ទោះបីជាអ៊ីរ៉ង់ត្រៀមខ្លួនពិភាក្សាជាមួយប្រទេសដទៃក្នុងតំបន់ឈូងសមុទ្រក៏ដោយ ក៏ការសម្រេចចិត្តចុងក្រោយលើច្រកសមុទ្រនេះ ត្រូវតែស្ថិតក្រោមដៃអ៊ីរ៉ង់ និងអូម៉ង់តែប៉ុណ្ណោះ ។ ប្រមុខការទូតអ៊ីរ៉ង់មានវ័យ៦៣ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់-អូម៉ង់ គឺមានគោលបំណងធានាសុវត្ថិភាពដល់ការធ្វើនាវាចរណ៍របស់កប៉ាល់ដឹកទំនិញទាំងអស់ ឆ្លងកាត់ច្រកសមុទ្រ Hormuz ស្របតាមច្បាប់អន្តរជាតិ ។ បើតាម Aljazeera, ការអត្ថាធិប្បាយរបស់លោក Araghchi កើតឡើងស្របពេលរដ្ឋសភាអ៊ីរ៉ង់កំពុងជំរុញសេចក្តីព្រាងច្បាប់ ដែលនឹងអនុញ្ញាតឱ្យទីក្រុងតេហេរ៉ង់អាចត្រួតត្រាលើច្រកសមុទ្រ Hormuz…
-
ប្រេស៊ីលអាចទិញយន្តហោះចម្បាំងស៊ុយអែត២០គ្រឿងបន្ថែម

ស្តុកខុម ៖ លោក Pal Jonson រដ្ឋមន្ត្រីការពារជាតិស៊ុយអែត បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប្រេស៊ីល ចង់ទិញយន្តហោះចម្បាំង Gripen បន្ថែម ចំនួន២០គ្រឿង ដែលផលិតដោយក្រុមហ៊ុនការពារជាតិ Saab ក្នុងចំណោម ៣៦គ្រឿង ដែលទីក្រុង ប្រាស៊ីលីយ៉ា មានរួចហើយ។ លោកអះអាងបែបនេះ បន្ទាប់ពីចុះហត្ថលេខា លើសេចក្តីប្រកាសអំពីចេតនាទិញ ជាមួយរដ្ឋមន្ត្រីការពារជាតិប្រេស៊ីល លោក Jose Mucio នៅទីក្រុង Stockholm។ ថ្លែងប្រាប់សន្និសីទសារព័ត៌មាន, លោក Pal Jonson បានប្រកាសថា «យើងពិតជាមានមោទនភាព ដែលប្រេស៊ីល បង្ហាញពីចេតនា និងការចាប់អារម្មណ៍ ក្នុងការទិញ Gripen ២០គ្រឿង ផ្សេងទៀត»។ លោក Jonson បានបន្ថែមថា យន្តហោះបន្ថែមនេះ នឹងត្រូវផលិត នៅក្នុងប្រទេសប្រេស៊ីល។ រដ្ឋមន្ត្រីការពារជាតិប្រេស៊ីល លោក Mucio បាននិយាយថា «ការបញ្ជាទិញថ្មីនេះ មានន័យថា ភាពជាដៃគូរបស់យើងដំណើរការបានល្អ»។…
-
លោក ត្រាំ ថា នឹងមើលថែគុយបា បន្ទាប់ពីហ៊ុមព័ទ្ធសេដ្ឋកិច្ច

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមើលថែ ប្រទេសគុយបា បន្ទាប់ពីរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ហ៊ុមព័ទ្ធសេដ្ឋកិច្ច ប្រទេសជាកោះមួយនេះ។ អំឡុងការថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval នាសេតវិមាន, លោក ប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងយកចិត្តទុកដាក់ លើប្រទេសគុយបា ប៉ុន្តែ មេដឹកនាំរូបនេះ ហៅរដ្ឋាភិបាលប្រទេសគុយបាថា «តឹងតែង និង អាក្រក់ខ្លាំងណាស់»។ បើតាម Al Jazeera , ចាប់តាំងពីដើមឆ្នាំមក, រដ្ឋបាលរបស់ លោក Trump បានបិទការនាំចេញប្រេង ទ្រង់ទ្រាយធំទៅកាន់ប្រទេសគុយបា បន្ទាប់ពីអាមេរិកចាប់ផ្តើមប្រតិបត្តិការយោធាដើម្បីចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមឆ្នាំ ។ លោក Trump បានលើកឡើង បន្ទាប់ពីប្រតិបត្តិការនោះថា នឹងមិនមានការផ្ទេរប្រេង ឬ មូលនិធិ ពីវេណេស៊ុយអេឡា ទៅ គុយបា…
-
លោក ពូទីន ថា រុស្ស៊ី មិនបដិសេធការចរចាការទូតជាមួយ អឺរ៉ុប ទេ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ជាថ្មីនៅថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសរុស្ស៊ីមិនដែលបដិសេធ ឬបិទផ្លូវក្នុងការសន្ទនាកម្រិតការទូតជាមួយបណ្តាប្រទេសនៅតំបន់អឺរ៉ុបនោះឡើយ ។ ការអះអាងបែបនេះរបស់លោក Putin ត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ ក្នុងឱកាសនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុងសង់ភីតស្បឺគ ហៅកាត់ថា SPIEF ។ ទាក់ទិនបញ្ហាសង្គ្រាមអ៊ុយក្រែន លោក Putin បានលើកឡើងថា អឺរ៉ុបមិនអាចដើរតួជា “អ្នកសម្របសម្រួលអព្យាក្រឹត” ក្នុងរឿងជម្លោះនេះបានទេ ដោយសារតែអឺរ៉ុបកំពុងផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុដោយផ្ទាល់ទៅឱ្យភាគីម្ខាងទៀត ។ ប៉ុន្តែទោះបីជាយ៉ាងណា មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហានេះមិនមែនមានន័យថា រុស្ស៊ីបដិសេធការប្រាស្រ័យទាក់ទង ឬច្រានចោលការពិភាក្សាជាមួយអឺរ៉ុបនោះទេ ។ ក្រៅពីសង្គ្រាមអ៊ុយក្រែន លោក Putin មានវ័យ៧៣ឆ្នាំរូបនេះ ក៏បានបដិសេធ ចំពោះការចោទប្រកាន់ដែលថា រុស្ស៊ីជាអ្នកកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទៅអឺរ៉ុប ។ លោកបានបកស្រាយថា តាមពិតទៅ គឺភាគីអឺរ៉ុបខ្លួនឯងទៅវិញទេ ដែលបដិសេធមិនព្រមទិញថាមពលពីរុស្ស៊ី ដោយរំពឹងថា សេដ្ឋកិច្ចរបស់រុស្ស៊ី នឹងដួលរលំដោយសារតែការធ្វើបែបនេះ ។ គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងអឺរ៉ុប…