Category: ព័ត៌មានអន្តរជាតិ

  • ប្រេស៊ីលអាចទិញយន្តហោះចម្បាំងស៊ុយអែត២០គ្រឿងបន្ថែម

    ប្រេស៊ីលអាចទិញយន្តហោះចម្បាំងស៊ុយអែត២០គ្រឿងបន្ថែម

    ស្តុកខុម ៖ លោក Pal Jonson រដ្ឋមន្ត្រីការពារជាតិស៊ុយអែត បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប្រេស៊ីល ចង់ទិញយន្តហោះចម្បាំង Gripen បន្ថែម ចំនួន២០គ្រឿង ដែលផលិតដោយក្រុមហ៊ុនការពារជាតិ Saab ក្នុងចំណោម ៣៦គ្រឿង ដែលទីក្រុង ប្រាស៊ីលីយ៉ា មានរួចហើយ។ លោកអះអាងបែបនេះ បន្ទាប់ពីចុះហត្ថលេខា លើសេចក្តីប្រកាសអំពីចេតនាទិញ ជាមួយរដ្ឋមន្ត្រីការពារជាតិប្រេស៊ីល លោក Jose Mucio នៅទីក្រុង Stockholm។ ថ្លែងប្រាប់សន្និសីទសារព័ត៌មាន, លោក Pal Jonson បានប្រកាសថា «យើងពិតជាមានមោទនភាព ដែលប្រេស៊ីល បង្ហាញពីចេតនា និងការចាប់អារម្មណ៍ ក្នុងការទិញ Gripen ២០គ្រឿង ផ្សេងទៀត»។ លោក Jonson បានបន្ថែមថា យន្តហោះបន្ថែមនេះ នឹងត្រូវផលិត នៅក្នុងប្រទេសប្រេស៊ីល។ រដ្ឋមន្ត្រីការពារជាតិប្រេស៊ីល លោក Mucio បាននិយាយថា «ការបញ្ជាទិញថ្មីនេះ មានន័យថា ភាពជាដៃគូរបស់យើងដំណើរការបានល្អ»។…

  • លោក ត្រាំ ថា នឹងមើលថែគុយបា បន្ទាប់ពីហ៊ុមព័ទ្ធសេដ្ឋកិច្ច

    លោក ត្រាំ ថា នឹងមើលថែគុយបា បន្ទាប់ពីហ៊ុមព័ទ្ធសេដ្ឋកិច្ច

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមើលថែ ប្រទេសគុយបា បន្ទាប់ពីរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ហ៊ុមព័ទ្ធសេដ្ឋកិច្ច ប្រទេសជាកោះមួយនេះ។ អំឡុងការថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval នាសេតវិមាន, លោក ប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងយកចិត្តទុកដាក់ លើប្រទេសគុយបា ប៉ុន្តែ មេដឹកនាំរូបនេះ ហៅរដ្ឋាភិបាលប្រទេសគុយបាថា «តឹងតែង និង អាក្រក់ខ្លាំងណាស់»។ បើតាម Al Jazeera , ចាប់តាំងពីដើមឆ្នាំមក, រដ្ឋបាលរបស់ លោក Trump បានបិទការនាំចេញប្រេង ទ្រង់ទ្រាយធំទៅកាន់ប្រទេសគុយបា បន្ទាប់ពីអាមេរិកចាប់ផ្តើមប្រតិបត្តិការយោធាដើម្បីចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីដើមឆ្នាំ ។ លោក Trump បានលើកឡើង បន្ទាប់ពីប្រតិបត្តិការនោះថា នឹងមិនមានការផ្ទេរប្រេង ឬ មូលនិធិ ពីវេណេស៊ុយអេឡា ទៅ គុយបា…

  • លោក ពូទីន ថា រុស្ស៊ី មិនបដិសេធការចរចាការទូតជាមួយ អឺរ៉ុប ទេ

    លោក ពូទីន ថា រុស្ស៊ី មិនបដិសេធការចរចាការទូតជាមួយ អឺរ៉ុប ទេ

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាក់ជាថ្មីនៅថ្ងៃ ព្រហស្បតិ៍ ថា ប្រទេសរុស្ស៊ីមិនដែលបដិសេធ ឬបិទផ្លូវក្នុងការសន្ទនាកម្រិតការទូតជាមួយបណ្តាប្រទេសនៅតំបន់អឺរ៉ុបនោះឡើយ ។ ការអះអាងបែបនេះរបស់លោក Putin ត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ ក្នុងឱកាសនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុងសង់ភីតស្បឺគ ហៅកាត់ថា SPIEF ។ ទាក់ទិនបញ្ហាសង្គ្រាមអ៊ុយក្រែន លោក Putin បានលើកឡើងថា អឺរ៉ុបមិនអាចដើរតួជា “អ្នកសម្របសម្រួលអព្យាក្រឹត” ក្នុងរឿងជម្លោះនេះបានទេ ដោយសារតែអឺរ៉ុបកំពុងផ្តល់ជំនួយយោធា និងហិរញ្ញវត្ថុដោយផ្ទាល់ទៅឱ្យភាគីម្ខាងទៀត ។ ប៉ុន្តែទោះបីជាយ៉ាងណា មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហានេះមិនមែនមានន័យថា រុស្ស៊ីបដិសេធការប្រាស្រ័យទាក់ទង ឬច្រានចោលការពិភាក្សាជាមួយអឺរ៉ុបនោះទេ ។ ក្រៅពីសង្គ្រាមអ៊ុយក្រែន លោក Putin មានវ័យ៧៣ឆ្នាំរូបនេះ ក៏បានបដិសេធ ចំពោះការចោទប្រកាន់ដែលថា រុស្ស៊ីជាអ្នកកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទៅអឺរ៉ុប ។ លោកបានបកស្រាយថា តាមពិតទៅ គឺភាគីអឺរ៉ុបខ្លួនឯងទៅវិញទេ ដែលបដិសេធមិនព្រមទិញថាមពលពីរុស្ស៊ី ដោយរំពឹងថា សេដ្ឋកិច្ចរបស់រុស្ស៊ី នឹងដួលរលំដោយសារតែការធ្វើបែបនេះ ។ គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងអឺរ៉ុប…

  • លោក ត្រាំ ប្រកាសបើកចំហ ជួបទល់មុខផ្ទាល់ជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់

    លោក ត្រាំ ប្រកាសបើកចំហ ជួបទល់មុខផ្ទាល់ជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអះអាងថា រូបលោកនឹងបើកចំហ ក្នុងការជួបទល់មុខផ្ទាល់ជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ប្រសិនបើភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងសន្តិភាព ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន កាលពីថ្ងៃ ព្រហស្បតិ៍ យ៉ាងដូច្នេះថា ខ្ញុំមិនចង់ជួបគាត់ទេ ប៉ុន្តែប្រសិនបើខ្ញុំអាចជួបគាត់មែន នោះខ្ញុំនឹងមានកិត្តិយសណាស់ដែលបានជួបគាត់ ។ ខ្ញុំពិតជាចង់ឃើញ ពួកយើងធ្វើកិច្ចព្រមព្រៀង ហើយប្រសិនបើពួកយើងមានកិច្ចព្រមព្រៀង នោះវាអាចទៅរួច ដែលខ្ញុំនឹងជួបគាត់… ខ្ញុំនឹងយល់ព្រមចំពោះរឿងនេះ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំមិនមែនជាមនុស្សដែលគាត់ចូលចិត្តទេ ។ នៅពេលត្រូវបានសួរនាំថាតើកិច្ចប្រជុំបែបនេះ អាចកើតឡើងនៅសហរដ្ឋអាមេរិកដែរឬទេ ? លោក Trump បានឆ្លើយតបយ៉ាងខ្លីថា ខ្ញុំមិនបានស្នើឱ្យធ្វើបែបនេះទេ ប៉ុន្តែមនុស្សមួយចំនួនគាំទ្រការធ្វើបែបនេះ ។ ចំណែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានអះអាងកាលពីថ្ងៃ អង្គារ ដែរថា លោកជឿជាក់ថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់នៅមានជីវិត ហើយកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលកំពុងដំណើរការ ។ គួរកត់សម្គាល់ ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា បានចាប់កក្រើកឡើងវិញ…

  • លោក ពូទីន ថា សង្គ្រាមអ៊ីរ៉ង់ នាំឲ្យអាមេរិកមិនសូវខ្វល់លើអ៊ុយក្រែន

    លោក ពូទីន ថា សង្គ្រាមអ៊ីរ៉ង់ នាំឲ្យអាមេរិកមិនសូវខ្វល់លើអ៊ុយក្រែន

    មូស្គូ ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីប្រទេសរុស្ស៊ី បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា សង្គ្រាមអ៊ីរ៉ង់ បានជំរុញឲ្យអាមេរិក ផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន លើអ៊ុយក្រែន។ លោក ពូទីន ប្រាប់អ្នកកាសែតបរទេស រួមទាំង AFP នៅទីក្រុង Saint Petersburg ថា សហរដ្ឋអាមេរិកបានផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន ចេញពីការព្យាយាមបញ្ចប់ជម្លោះអ៊ុយក្រែន ចាប់តាំងពីប្រទេសមួយនេះ បានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់។ លោករៀបរាប់ថា «តាមធម្មជាតិ យើងទាំងអស់គ្នាអាចមើលឃើញ និងយល់បានថា រដ្ឋបាលសហរដ្ឋអាមេរិក កំពុងត្រូវបានបង្ខំឱ្យផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួន និងដោះស្រាយបញ្ហានេះ លើសពីអ្វីផ្សេងទៀត» ។ ការអះអាងរបស់មេដឹកនាំរុស្ស៊ីរូបនេះ បានធ្វើឡើង ចំពេលដែលសង្គ្រាម ដែលអូសបន្លាយពេលចូលដល់ឆ្នាំទី ៥ មួយនេះ បាននិងកំពុងកក្រើកឡើងវិញ។ ជាក់ស្តែង កាលពីថ្ងៃអង្គារ រុស្ស៊ីបានប្រើប្រាស់មីស៊ីលចំនួន ៧៣គ្រាប់ និងយន្តហោះគ្មានមនុស្សបើករហូតដល់ ៦៥៦គ្រឿងវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន បណ្តាលឱ្យមនុស្ស ១៧នាក់ស្លាប់ និង១០០នាក់ទៀតរបួស ។ ការវាយប្រហារទ្រង់ទ្រាយធំនេះ បានកើតឡើងក្រោយរុស្ស៊ីចោទអ៊ុយក្រែន ថាបានប្រើប្រាស់ដ្រូនវាយប្រហារអគារស្នាក់នៅរបស់និសិ្សត ក្នុងតំបន់…

  • ស្ទង់មតិ ៖ មនុស្សភាគច្រើននៅ៣៦ប្រទេសអវិជ្ជមានលើអ៊ីស្រាអែល ព្រោះតែលោក Netanyahu

    ស្ទង់មតិ ៖ មនុស្សភាគច្រើននៅ៣៦ប្រទេសអវិជ្ជមានលើអ៊ីស្រាអែល ព្រោះតែលោក Netanyahu

    បរទេស ៖ មនុស្សភាគច្រើន នៅក្នុង៣៦ប្រទេស មានទស្សនៈអវិជ្ជមាន ចំពោះអ៊ីស្រាអែល ព្រោះតែមិនទុកចិត្តលើលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ។ នេះបើតាមការស្ទង់មតិ របស់មជ្ឈមណ្ឌលស្រាវជ្រាវអាមេរិក ព្យូ (Pew) ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍។ បើតាម Anadolu , ការស្ទង់មតិ ដែលបានធ្វើឡើង នៅថ្ងៃទី៨ ខែកុម្ភៈ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៦ បានរកឃើញថា ជាមធ្យម ៦៧% នៃមនុស្សពេញវ័យ ក្នុងប្រទេសទាំងនោះ មើលអ៊ីស្រាអែលថា ជាប្រទេសមិនអំណោយផល ខណៈដែល ២៥% មានទស្សនៈអំណោយផល។ យ៉ាងណា ទិដ្ឋភាពមានលក្ខណៈអវិជ្ជមានជាពិសេសនេះ មាននៅក្នុងប្រទេស ដែលសម្បូរជនជាតិមូស្លីមភាគច្រើន ដោយបានស្ទង់មតិ រួមមានទាំង នៅបង់ក្លាដែស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន តួកគី ភាគខាងលិច និង ហ្សេរុយសាឡឹម ខាងកើត។ ការស្រាវជ្រាវបង្ហាញថា ភាគច្រើននៅក្នុងប្រទេស ដែលត្រូវបានស្ទង់មតិ…

  • ឥណ្ឌា ត្រៀមចាយ ២ ពាន់លានដុល្លារ ទិញយន្តហោះគ្មានមនុស្សបើកយោធាក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្ត

    ឥណ្ឌា ត្រៀមចាយ ២ ពាន់លានដុល្លារ ទិញយន្តហោះគ្មានមនុស្សបើកយោធាក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្រ្ត

    ញូវដែលី ៖ រដ្ឋាភិបាលឥណ្ឌា ត្រៀមដកលុយចេញពីហោប៉ៅដល់ទៅ ២ ពាន់លានដុល្លារ យកទៅបញ្ជាទិញយន្តហោះគ្មានមនុស្សបើកយោធា ពីក្រុមហ៊ុនផលិតក្នុងស្រុក នៅឆ្នាំ ២០២៦ នេះ ។ វាគឺជាការបញ្ជាទិញយន្តហោះគ្មានមនុស្សបើកយោធាដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌា ស្របពេលមានការប្រែប្រួលផ្នែកភូមិសាស្រ្តនយោបាយ បង្កឡើងពីជម្លោះសកល និងក្នុងតំបន់ ។ ការសម្រេចចិត្តរបស់ឥណ្ឌានេះដែរ កើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាផ្នែកយោធាជាមួយប៉ាគីស្ថាន និងការមើលឃើញពីប្រសិទ្ធភាពដ្រូនតម្លៃថោក ដែលប្រើក្នុងសង្គ្រាមសម័យទំនើបនៅអ៊ុយក្រែន និងអ៊ីរ៉ង់ ។ បើតាម Economic Times, ការបញ្ជាទិញដ៏ធំនេះ ផ្ដោតសំខាន់លើប្រភេទដ្រូនយុទ្ធសាស្ត្រ និងដ្រូនប្រយុទ្ធ ដែលមានសមត្ថភាពខ្ពស់ ក្នុងការឈ្លបយកការណ៍ និងវាយប្រហារចំគោលដៅជាក់លាក់ ។ យោងតាមសហព័ន្ធយន្តហោះគ្មានមនុស្សរបស់ឥណ្ឌា , គម្រោងនេះនឹងត្រូវពន្លឿនបន្ទាន់ ដើម្បីឆ្លើយតបនឹងតម្រូវការប្រតិបត្តិការការពារជាតិឱ្យទាន់ពេលវេលា ខណៈការចែកចាយដ្រូនទាំងនោះ ត្រូវបានរំពឹងថា នឹងបញ្ចប់នៅចន្លោះពី ១៨ ទៅ ២៤ ខែ ។ គួរកត់សម្គាល់ រដ្ឋាភិបាលឥណ្ឌា បានផ្តល់អាទិភាពខ្ពស់ដល់យុទ្ធសាស្ត្រ “Make in India” ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនផលិតដ្រូន និងគ្រឿងបន្លាស់ក្នុងស្រុកជាង ៦០០ក្រុមហ៊ុន ។ យុទ្ធសាស្រ្តនេះ ផ្តោតសំខាន់លើការបញ្ជាទិញដោយផ្ទាល់ពីក្រុមហ៊ុនផលិត និងក្រុមហ៊ុនធុរកិច្ចបង្កើតថ្មីក្នុងស្រុក ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីការពារជាតិរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ៕  ប្រភព ៖…

  • អ៊ីរ៉ង់ ថាគ្រាប់ដែលបំផ្លាញព្រលានយន្តហោះគុយវ៉ែត ជាម៊ីស៊ីល Patriot របស់អាមេរិក

    អ៊ីរ៉ង់ ថាគ្រាប់ដែលបំផ្លាញព្រលានយន្តហោះគុយវ៉ែត ជាម៊ីស៊ីល Patriot របស់អាមេរិក

    តេហេរ៉ង់ ៖ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃពុធ បានបដិសេធការទទួលខុសត្រូវ ចំពោះការវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិ ប្រទេស គុយវ៉ែត ដោយអះអាងថា ជាស្នាដៃរបស់មីស៊ីលអាមេរិក Patriot ដែលមានបញ្ហាបច្ចេកទេស ពោលគឺក្នុងអំឡុងពេល មិនអាចស្ទាក់ចាប់មីស៊ីលរបស់អ៊ីរ៉ង់បាន ទើបហោះជ្រុលទៅកម្ទេចព្រលាន្តយន្តហោះមួយនេះ។ បើតាម AFP, ជនជាតិឥណ្ឌា ដែលជាអ្នកដំណើរម្នាក់បានស្លាប់ ហើយ មនុស្ស៦៣នាក់ ទៀតរងរបួស ដោយត្រូវចំក្បាលភាគច្រើន ព្រោះបណ្តាលមកពីការផ្ទុះ អំឡុងការវាយប្រហារ លើព្រលាន្តយន្តហោះ គុយវ៉ែត នាពេលនោះ។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC បាននិយាយតាមរយៈបណ្តាញសង្គម Telegram ផ្លូវការថា «ការស៊ើបអង្កេត និងការពិនិត្យរបស់យើង លើការវាយប្រហារ ចំលើស្ថានីយអ្នកដំណើរ គុយវ៉ែត បង្ហាញថា កងកម្លាំងអាកាស IRGC មិនបានបាញ់ប្រហារទៅលើគោលដៅនេះទេ» ។ ប្រភពបន្ត «ការបំផ្លិចបំផ្លាញ លើចំណត របស់អ្នកដំណើរ នៅអាកាសយានដ្ឋាន គឺបណ្តាលមកពីកំហុសនៃប្រព័ន្ធមីស៊ីល Patriot របស់អាមេរិក ដែលបានហោះទៅបុកចំស្ថានីយ បន្ទាប់ពីបរាជ័យ ក្នុងការស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់»។ ជាមួយគ្នា,…

  • សភា អាមេរិក បោះឆ្នោតដកសិទ្ធិលោក Trump លែងឲ្យបញ្ជាទ័ពបង្កសង្គ្រាមជាមួយអ៊ីរ៉ង់

    សភា អាមេរិក បោះឆ្នោតដកសិទ្ធិលោក Trump លែងឲ្យបញ្ជាទ័ពបង្កសង្គ្រាមជាមួយអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ សភាអាមេរិកកាលពីថ្ងៃពុធបានសម្រេចបោះឆ្នោតដកសិទ្ធិលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនឲ្យបញ្ជូនទាហានទៅធ្វើសឹកសង្គ្រាមជាមួយអ៊ីរ៉ង់ទៀតនោះឡើយ ។ សភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោតឯកភាពលើវិធានការនេះ ជាមួយនឹងសំឡេងគាំទ្រ ចំនួន ២១៥ ទល់នឹង ២០៨ សំឡេង ខណៈដែលសមាជិកគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ចំនួន ៤ នាក់ក៏បានចូលរួមបោះឆ្នោតគាំទ្រដ៏កម្រជាមួយនឹងគណបក្សប្រជាធិបតេយ្យចំពោះដំណោះស្រាយនេះផងដែរ ។ បើតាមខ្លឹមសារនៃសេចក្ដីសម្រេចនោះ, លោក Trump ត្រូវតែដកកងម្លាំងអាមេរិក ចេញពីតំបន់ ជុំវិញប្រទេសអ៊ីរ៉ង់ ហើយបើលោក Trump ចង់ប្រកាសបន្តសង្គ្រាម ឬប្រើប្រាស់កម្លាំងយោធាណាមួយនោះ លុះត្រាតែមានការអនុញ្ញាតពីសភាជាមុនសិន ។ បើតាម Straitstimes , ច្បាប់នេះត្រូវតែឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភា ដើម្បីឱ្យមានប្រសិទ្ធភាព ហើយនឹងមានការជជែកដេញដោលគ្នាថា តើ «ដំណោះស្រាយអំណាចសង្រ្គាម» នេះ មានលក្ខណៈស្របតាមរដ្ឋធម្មនុញ្ញ ឬ យ៉ាងណា បើទោះបីជាត្រូវបានអនុម័ត ដោយសភាក៏ដោយ ។ ជាការកត់សម្គាល់ ដំណោះស្រាយអំណាចសង្រ្គាម ចំនួន ៣ លើកមុន បានបរាជ័យ ក្នុងស្ថាប័ននីតិបញ្ញទាំងនេះ…

  • បេឡារុស គំរាមលូកដៃចូលសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ប្រសិនបើប្រទេសខ្លួនរងការវាយប្រហារ

    បេឡារុស គំរាមលូកដៃចូលសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ប្រសិនបើប្រទេសខ្លួនរងការវាយប្រហារ

    មីនស្កិ៍ ៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ថ្មីៗនេះ បានស្រែកគំរាមខ្លាំងៗថា បេឡារុសនឹងលូកដៃដោយផ្ទាល់ ចូលទៅក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើប្រទេសខ្លួនទទួលរងការវាយប្រហារណាមួយ ។ ការព្រមាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែនបាននិយាយថា ខ្លួនបានកំណត់គោលដៅចំនួន ៥០០ កន្លែងនៅទូទាំងប្រទេសបេឡារុស សម្រាប់ការវាយប្រហារដែលអាចកើតមាន ក្នុងករណីជម្លោះផ្ទុះឡើង ។ ប្រភពបានទម្លាយឱ្យដឹងថា ទីតាំងទាំង ៥០០ កន្លែងនោះ ជារោងចក្រឧស្សាហកម្មរបស់បេឡារុស ដែលកំពុងសំងំផលិតគ្រឿងបង្គុំអាវុធ គ្រាប់រំសេវ និងជួសជុលគ្រឿងសម្ភារយោធា ដើម្បីជួយទ្រទ្រង់ដល់ម៉ាស៊ីនបញ្ឆេះសង្គ្រាមរបស់រុស្ស៊ី ។   ឆ្លើយតបការស្លុតគំរាមរបស់អ៊ុយក្រែន, លោកប្រធានាធិបតី Lukashenko បានអះអាងថា ទីក្រុងកៀវប្រហែលជាបានកំណត់គោលដៅវាយប្រហារទីតាំងចំនួន ៥០០ កន្លែងរបស់បេឡារុស ។ ប៉ុន្តែបេឡារុសក៏បានកំណត់គោលសំខាន់មួយរបស់អ៊ុយក្រែនវិញដែរ ដែលមានកូអរដោនេច្បាស់លាស់ ហើយទីតាំងនោះស្ថិតនៅជិតបេឡារុសខ្លាំងណាស់ ។ ដូច្នេះអ៊ុយក្រែនគួរតែយល់ច្បាស់ពីរឿងនោះដែរ ។ មេដឹកនាំផ្តាច់ការបេឡារុសរូបនេះ ថែមទាំងបានប្រើពាក្យសម្តីចាក់ដោតថា កងទ័ពអ៊ុយក្រែនដែលឈរជើងនៅតាមព្រំដែនបេឡារុស គឺគ្រាន់តែជាចំណីកាំភ្លើងធំប៉ុណ្ណោះ ។ យ៉ាងណា លោកជឿជាក់ថា យោធាអ៊ុយក្រែនពិតជាមិនចង់បានសង្គ្រាមជាមួយបេឡារុសទេ ពីព្រោះពួកគេដឹងច្បាស់ថា ប្រសិនបើមានការវាយប្រហារលើបេឡារុស នោះជម្លោះនឹងរីករាលដាលកាន់តែធំ ។ បើតាម Kyiv independent, ទំនាក់ទំនងបេឡារុស…