-
លោក គីម ជុងអ៊ុន ប្តេជ្ញាបង្កើនអាវុធនុយក្លេអ៊ែរ

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយ កាលពីថ្ងៃពុធថា ការផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសលោកបានកើនឡើងទ្វេដង ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ដោយប្តេជ្ញាថា នឹងបង្កើនកម្លាំងអាវុធប្រល័យលោក ប្រភេទនេះ បន្ថែមទៀត។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ច ទៅកាន់រោងចក្រផលិតសម្ភារៈនុយក្លេអ៊ែរថ្មី, លោក គីម បាននិយាយថា «កូរ៉េខាងជើងបានបញ្ជាក់ផែនការអនាគត ដ៏មានមហិច្ឆតាមួយ ដែលត្រូវបានរចនាឡើងដើម្បីពង្រឹងកម្លាំងនុយក្លេអ៊ែររបស់រដ្ឋយើង ដោយនឹងបង្កើនល្បឿន តាមពេលវេលា»។ លោកអះអាងថា «នេះបង្ហាញពីការផ្លាស់ប្តូរដ៏ជោគជ័យ និងអស្ចារ្យ ដែលហួសពីការពិពណ៌នាត្រឹម វោហាសាស្ត្រ ហើយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបានកំណត់ពេលវេលាដ៏សំខាន់មួយក្នុងការធ្វើឱ្យប្រសើរឡើង យ៉ាងឆាប់រហ័ស នូវសមត្ថភាពនុយក្លេអ៊ែររបស់យើង» ។ បើតាម CNA, កូរ៉េខាងជើងមើលឃើញឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាការការពារ ទប់ស្កាត់ការវាយប្រហារពីកូរ៉េខាងត្បូង និង កងកម្លាំងអាមេរិក ដែលឈរជើង នៅទីនោះ។ ដោយបដិសេធសម្ពាធពីសហរដ្ឋអាមេរិក, កូរ៉េខាងជើងបានទទូចថា ខ្លួននឹងមិនបោះបង់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ដោយពណ៌នាផ្លូវរបស់ខ្លួនថា ជាការមិនអាចត្រឡប់វិញបាន។ ទីក្រុង ព្យុងយ៉ាង បានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅក្នុងឆ្នាំ ១៩៩៣ ហើយចាប់តាំងពីពេលនោះមក…
-
លោក ត្រាំ បង្ហើបផែនការណាត់ជួបមេដឹកនាំថ្មីអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ លោក Donald Trump ប្រធានាធិបតីអាមេរិក អះអាងថា អ៊ីរ៉ង់ព្រមព្រៀងមិនផលិតអាវុធនុយក្លេអ៊ែរ ហើយលើកឡើងទៀតថា លោកអាចនឹងជួបតទល់ជាមួយមេដឹកនាំថ្មី គឺ លោក Mojtaba Khamenei។ លោក Trump បានប្រាប់ Pod Force One នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃពុធថា «ពួកគេបានយល់ព្រមរួចហើយថា ពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ»។ នៅពេលសួរអំពី ការចូលរួម របស់លោក Mojtaba Khamenei ក្នុងកិច្ចពិភាក្សា ជាមួយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់អរិភាព, លោក Trump បាននិយាយថា «គាត់មានការពាក់ព័ន្ធជាដាច់ខាត… ខ្ញុំគិតថា ពួកគេមានការគោរពច្រើនចំពោះគាត់»។ លោក Trump បាននិយាយទៀតថា «ខ្ញុំចង់ជួបគាត់…យើងប្រហែលជានឹងជួបគ្នា នៅពេលណាមួយ អាស្រ័យលើរបៀបដែលវាដំណើរការទាំងអស់» ។ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បាននិយាយថា លោកបានចាត់ទុកសង្រ្គាមអ៊ីរ៉ង់ថា ជាជោគជ័យ ព្រោះយោធារបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានបំផ្លាញ។ ជម្លោះដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ…
-
ឥណ្ឌា ជោគជ័យបាញ់សាកល្បងមីស៊ីលលឿនជាងសំឡង ៥.៥ ដង

ញូវដែលី ៖ ក្រសួងការពារជាតិឥណ្ឌាកាលពីថ្ងៃអង្គារបានប្រកាសទទួលជោគជ័យទាំងស្រុងក្នុងការបាញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេងដល់ទៅ ៥.៥ ដង ។ បើតាម Times of india, មីស៊ីលល្បឿនលឿនជាងសំឡេងដល់ទៅ ៥.៥ ដងនេះមានឈ្មោះថា RudraM-II ជាប្រភេទមីស៊ីលប្រឆាំងរ៉ាដា និងវាយប្រហារគោលដៅពីអាកាសទៅដីគោក ដែលបង្កើតឡើងដោយស្នាដៃឥណ្ឌាផ្ទាល់ ។ វាត្រូវបានធ្វើតេស្តឡើងនៅឆ្នេរសមុទ្រ Odisha ដោយបាញ់ចេញពីយន្តហោះចម្បាំងប្រភេទ Su-30MK របស់រុស្ស៊ី ។ ការបាញ់សាកល្បងនេះ ផ្តួចផ្តើមឡើងដោយអង្គភាពស្រាវជ្រាវ និងអភិវឌ្ឍអាវុធការពារជាតិ ហៅកាត់ (DRDO) និងកងទ័ពអាកាស ហៅកាត់ IAF របស់ប្រទេសឥណ្ឌា ។ មីស៊ីល RudraM-II អាចកម្ទេចគោលដៅសត្រូវក្នុងចម្ងាយពី ៣០០ ទៅ ៣៥០ គីឡូម៉ែត្រ ។ វាអាចផ្ទុកក្បាលគ្រាប់សង្រ្គាមក្នុងទម្ងន់រហូតដល់ ២០០ គីឡូក្រាម ។ វាត្រូវបានរចនាឡើងជាពិសេស សម្រាប់បេសកកម្មកម្ទេចប្រព័ន្ធការពារដែនអាកាសសត្រូវ ដោយផ្តោតលើការបំផ្លាញស្ថានីយរ៉ាដា និងមជ្ឈមណ្ឌលទំនាក់ទំនង ។ បន្ទាប់បាញ់សាកល្បងដោយជោគជ័យហើយ មីស៊ីលដ៏ទំនើបនេះ នឹងត្រូវយកទៅជំនួសមីស៊ីលប្រឆាំងរ៉ាដាប្រភេទ Kh-31 ដែលទិញពីប្រទេសរុស្ស៊ី ។ បច្ចុប្បន្ន មីស៊ីល RudraM-II…
-
អាមេរិក និងកូរ៉េខាងត្បូង ចរចាផ្លូវការលើកដំបូង ផ្តោតសំខាន់លើផែនការសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ

សេអ៊ូល ៖ អាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃ អង្គារ បានចាប់ផ្តើមបើកកិច្ចចរចាផ្លូវការជាលើកដំបូង នៅទីក្រុងសេអ៊ូល ដែលផ្តោតសំខាន់លើការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងការប្តេជ្ញាចិត្តវិនិយោគរហូតដល់ ៣៥០ ពាន់លានដុល្លាររបស់កូរ៉េខាងត្បូងនៅក្នុងទឹកដីសហរដ្ឋអាមេរិក ។ កិច្ចពិភាក្សាចំនួនពីរថ្ងៃនេះ ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសទី១កូរ៉េខាងត្បូង លោក Park Yoon-joo និងអនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Allison Hooker ។ ហើយការចរចាផ្លូវការនេះដែរ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានយល់ព្រមលើសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក្នុងអំឡុងជំនួបកំពូលកាលពីខែតុលា ឆ្នាំ២០២៥ ។ បើតាម Korea Times, របៀបវារៈកំពូលនៃកិច្ចប្រជុំនេះ គឺជជែកពីមហិច្ឆតារបស់កូរ៉េខាងត្បូង ដែលមានគោលបំណងដាក់ពង្រាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងបង្អស់របស់ខ្លួន នៅត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ។ នាវាមុជទឹកជំនាន់ថ្មីនេះ នឹងត្រូវរចនា អភិវឌ្ឍ និងសាងសង់នៅកូរ៉េខាងត្បូងផ្ទាល់ ដោយទាញយកសក្តានុពលពីក្រុមហ៊ុនផលិតនាវាយក្សក្នុងស្រុក ដូចជា Hanwha Ocean ជាដើម ។ បន្ថែមលើនេះ ភាគីទាំងពីរក៏នឹងពិភាក្សាលើការកែសម្រួលលក្ខខណ្ឌ ដើម្បីអនុញ្ញាតឱ្យកូរ៉េខាងត្បូងមានសិទ្ធិចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតទាប ក្រោម…
-
អ៊ីស្រាអែល បន្តក់គ្រាប់ចំមណ្ឌលសុខភាពនៅ លីបង់ ចំនួន ១៩០ លើក ស្លាប់អ្នកជំងឺ និងពេទ្យជិត ១៣០ នាក់

លោក Tedros Adhanom Ghebreyesus ប្រធាន អង្គការសុខភាពពិភពលោកអះអាងនៅថ្ងៃពុធនេះថា អ៊ីស្រាអែលបានបន្តក់គ្រាប់ចំនួន ១៩១ លើកទៅលើមណ្ឌលសុខភាពនៅក្នុងប្រទេសលីបង់ បណ្តាលឱ្យ ស្លាប់បុគ្គលិកសុខាភិបាល និងអ្នកជំងឺចំនួន ១២៨ នាក់ ខណៈដែល ៣៧១ នាក់ផ្សេងទៀតរងរបួស ។ ការអះអាងរបស់លោក Ghebreyesus កើតមានឡើង អំឡុងការធ្វើសេចក្តីថ្លែងការណ៍ជុំវិញស្ថានភាពលីបង់ ក្រោយផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី២ ខែមីនាមក ។ ទោះបីជាមានបទឈប់បាញ់ក៏ដោយ, កងទ័ពអ៊ីស្រាអែល នៅតែបន្តការវាយប្រហារ នៅភាគខាងត្បូង ប្រទេសលីបង់ ខណៈដែលក្រុមហេសបូឡា កំពុងធ្វើការវាយប្រហារប្រឆាំងនឹងកងទ័ពអ៊ីស្រាអែលវិញ ដោយចោទប្រកាន់ពួកគេថា បានរំលោភលើបទឈប់បាញ់ ។ បើតាម Anadolu, ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលីបង់ក៏បណ្ដាលឲ្យបុគ្គលិកថែទាំសុខភាពនៅមន្ទីរពេទ្យ Jebel Amil ចំនួន ៣៩ នាក់ បានរងរបួសផងដែរ ខណៈបន្ទប់សង្គ្រោះបន្ទាន់ និង អគារថែទាំអ្នកជំងឺ ដែលជាតម្រូវការចាំបាច់ខ្លាំង សុទ្ធតែបានរងការខូចខាតយ៉ាងដំណំដូចគ្នា ។ ឆ្លើយតបនឹងរឿងនេះ លោក Ghebreyesus ក៏បានអំពាវនាវឲ្យមានការការពារទីតាំងផ្តល់សេវាសុខភាព,…
-
អាមេរិក ថា ចិន ជួយ អ៊ីរ៉ង់ ត្រឹមសមរភូមិការទូត តែមិនដែលហ៊ានផ្តល់អាវុធធ្វើសង្គ្រាមជាមួយខ្លួនទេ

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio អះអាងថា ប្រទេសចិនជួយអ៊ីរ៉ង់បានត្រឹមតែសមរភូមិការទូតប៉ុណ្ណោះ ប៉ុន្តែទីក្រុងប៉េកាំងមិនដែលហ៊ានផ្តល់សព្វាវុធឲ្យទីក្រុងតេហេរ៉ង់យកមកធ្វើសង្គ្រាម ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ។ បើតាម Tass, ការគូសបញ្ជាក់របស់លោក Marco Rubio ត្រូវបានធ្វើឡើងនៅក្នុងសវនាការសួរដេញដោល ពីសំណាក់គណៈកម្មការជំនាញរបស់សភាអាមេរិក កាលពីថ្ងៃអង្គារ ។ លោក Marco Rubio អះអាងទាំងភាពជឿជាក់ថា ប្រទេសចិនមិនបានជួយគាំទ្រដល់ប្រទេសអ៊ីរ៉ង់ ដែលធ្វើឱ្យមានការលំបាក សម្រាប់សហរដ្ឋអាមេរិក ក្នុងការធ្វើប្រតិបត្តិការយោធា ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះនោះឡើយ ។ លោក ថ្លែងទទួលស្គាល់ថា អ៊ីរ៉ង់ ពិតជាមានឧបករណ៍យោធា ផលិតនៅប្រទេសចិន ប៉ុន្តែ អ្វីដែលទីក្រុងប៉េកាំង ផ្តល់ដល់ប្រទេសអ៊ីរ៉ង់ មិនបានរារាំងប្រតិបត្តិការ ឬ សមត្ថភាពយោធាអាមេរិក អំឡុងពេលផ្ទុះសង្គ្រាម នាពេលថ្មីៗ នេះទេ ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏រកមិនឃើញពីសញ្ញាណាមួយ ដែលថា ប្រព័ន្ធអាវុធរបស់ចិន ត្រូវបានចល័តក្នុងសមរភូមិរយៈពេលខ្លី នោះដែរ ។ លោក Marco Rubio…
-
ចិន ប្រាប់អាមេរិក និងអ៊ីរ៉ង់ ឲ្យងាកមកគោរពបទឈប់បាញ់ ហើយចេះស្រឡាញ់សន្តិភាព

ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យ ទាំងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ងាកមកគោរពបទឈប់បាញ់ឡើងវិញ ហើយបានណែនាំ ឲ្យចេះស្រឡាញ់សន្តិភាព ដោយជំរុញដល់ភាគីគូជម្លោះ ធ្វើយ៉ាងណា ត្រូវតែបញ្ចៀស កុំឲ្យកើតមានសង្គ្រាម ទ្រង់ទ្រាយធំ ជាថ្មី ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៉េកាំងថា «ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ន»។ លោកស្រី និយាយថា «សង្គ្រាមជាថ្មី មិនបម្រើផលប្រយោជន៍ របស់នរណាម្នាក់ទេ» ។ លោកស្រី បានបន្ថែមថា «យើងសង្ឃឹមថា ភាគីពាក់ព័ន្ធ ចេះស្រឡាញ់ឱកាស នៃសន្តិភាព គោរពការប្តេជ្ញាចិត្តបទឈប់បាញ់ និង រក្សាសន្ទុះនៃការចរចា, ប្រកាន់ខ្ជាប់នូវការដោះស្រាយវិវាទ តាមរយៈមធ្យោបាយនយោបាយ និង ការទូត ហើយសម្រេចបាននូវបទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ព្រមទាំង បង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការស្ដារឡើងវិញ នូវសន្តិភាព និងសន្តិភាព នៅមជ្ឈិមបូព៌ា»។ បើតាម Anadolu,…
-
កូរ៉េខាងជើង រិះគន់ ក្រោយ អាមេរិក សរសើរ កូរ៉េខាងត្បូង ជា “កាំបិតចាក់បេះដូងអាស៊ី”

សេអ៊ូល ៖ កូរ៉េខាងជើង នៅថ្ងៃ ពុធ នេះ បានចេញមុខរិះគន់ធ្ងន់ៗ ចំពោះការលើកឡើងរបស់មេបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង ដែលបានប្រៀបធៀបកូរ៉េខាងត្បូង ទៅនឹង “កាំបិតចាក់បេះដូងអាស៊ី” ។ ក្នុងន័យនេះ ទំនងជាចង់សំដៅដល់យុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក នៅក្នុងការទប់ទល់ប្រឆាំងនឹងឥទ្ធិពលរបស់ចិន ដែលប្រទេសមហាយក្សនៅអាស៊ី ។ លោកឧត្តមសេនីយ៍ឯក ហ្សាវីយើ ប្រ៊ុនស៊ុន មេបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង បាននិយាយបែបនេះក្នុងកម្មវិធី Podcast មួយរបស់វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ នៃមហាវិទ្យាល័យសង្គ្រាមកងទ័ពអាមេរិក កាលពីចុងខែឧសភា ។ ជាការឆ្លើយតប កាសែតរដ្ឋ KCNA របស់កូរ៉េខាងជើង ផ្អែកតាមសម្តីអ្នកវិភាគឈ្មោះ គីម ម្យុង ឆុល បានចេញផ្សាយចោទប្រកាន់ចំៗថា សហរដ្ឋអាមេរិក ជា “មេក្លោងរំខានសន្តិភាព និងជាចក្រភពសង្គ្រាមដ៏អាក្រក់បំផុតរបស់ពិភពលោក ។ កូរ៉េខាងជើងបានរិះគន់មិនសំចៃមាត់ទៀតថា ការអះអាងរបស់អាមេរិកបានលាតត្រដាងជាថ្មីម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនគ្រាន់តែប្រើប្រាស់កូរ៉េខាងត្បូងជា “ឧបករណ៍ភូមិសាស្ត្រនយោបាយ” និងជា “មូលដ្ឋានទ័ពជួរមុខ” ដើម្បីអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីបង្ក្រាប និងទប់ទល់ឥទ្ធិពលចិនតែប៉ុណ្ណោះ ។ បន្ថែមលើនេះ កូរ៉េខាងជើងបានព្រមានថា ការខិតខំប្រឹងប្រែងរបស់អាមេរិក ក្នុងការទប់ទល់ចិន…
-
រុស្ស៊ី ចោទ អ៊ុយក្រែន បង្កើតសង្គ្រាមទម្រង់ថ្មី និងប្រព្រឹត្តអំពើភេវរកម្ម

មូស្គូ ៖ វិមានក្រឹមឡាំង នៅថ្ងៃ អង្គារ និយាយថា សង្គ្រាមនៅអ៊ុយក្រែនបានឈានជើងចូលដល់ទម្រង់ថ្មី ឬខុសប្លែកពីមុនហើយ ដោយសារតែយោធារបស់ទីក្រុងកៀវ បានប្រព្រឹត្តអំពើភេរវកម្មអមនុស្សធម៌ប្រឆាំងនឹងជនស៊ីវិល ។ ការអះអាងរបស់វិមានក្រឹមឡាំង ធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានប្រើប្រាស់មីស៊ីលចំនួន ៧៣គ្រាប់ និងយន្តហោះគ្មានមនុស្សបើករហូតដល់ ៦៥៦គ្រឿងវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន កាលពីថ្ងៃ អង្គារ បណ្តាលឱ្យមនុស្ស ១៧នាក់ស្លាប់ និង១០០នាក់ទៀតរបួស ។ ការវាយប្រហារទ្រង់ទ្រាយធំនេះ កើតឡើងក្រោយរុស្ស៊ីចោទអ៊ុយក្រែន ថាបានប្រើប្រាស់ដ្រូនវាយប្រហារអគារស្នាក់នៅរបស់និសិ្សត ក្នុងតំបន់ លូហាន់ ដែលគ្រប់គ្រងដោយរុស្ស៊ី កាលពីខែឧសភា ដែលបណ្តាលឱ្យមានជនស៊ីវិលជាច្រើនស្លាប់ និងរបួស ។ ប៉ុន្តែអ៊ុយក្រែនបានបដិសេធ និងថា ខ្លួនបានវាយប្រហារលើគោលដៅមជ្ឈមណ្ឌលបញ្ជាដ្រូនរបស់ទាហានរុស្ស៊ីនោះទេ ។ យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី បេសកូវ និយាយថា សង្គ្រាមបានឈានចូលដល់គំរូខុសគ្នា ឬទម្រង់ថ្មី ហើយរុស្ស៊ីនឹងចាត់វិធានការសងសឹកទៅនឹងអ្វីដែលខ្លួនហៅថា ជា “អំពើភេរវកម្ម” របស់អ៊ុយក្រែន ។ បើតាម ស្ត្រេតស៍ ថាមស៍, វិមានក្រឹមឡាំងនៅតែប្រកាន់ជំហរថា សង្គ្រាមអាចនឹងបញ្ចប់ភ្លាមៗ ប្រសិនបើអ៊ុយក្រែនព្រមដកទ័ពចេញពីតំបន់ទាំង៤…
-
រុស្ស៊ី ប្រកាសត្រៀមខ្លួនធ្វើឲ្យមានទំនាក់ទំនងធម្មតា ជាមួយអាមេរិកវិញ

មូស្គូ ៖ ទីក្រុងមូស្គូ ប្រកាសត្រៀមខ្លួនជាស្រេច សម្រាប់ការធ្វើឱ្យមានទំនាក់ទំនងធម្មតា ជាមួយសហរដ្ឋអាមេរិក ដោយផលប្រយោជន៍របស់ខ្លួន ត្រូវបានគោរព។ នេះបើតាមការបញ្ជាក់ ពីសំណាក់មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃអង្គារ។ ប្រធាននាយកដ្ឋាន អាត្លង់ទិកខាងជើង នៃ ក្រសួងការបរទេសរុស្ស៊ី លោក Alexander Gusarov បាននិយាយថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេច ដើម្បីឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងធម្មតា ជាមួយទីក្រុងវ៉ាស៊ីនតោន ប្រសិនបើផលប្រយោជន៍របស់ខ្លួន ត្រូវបានគោរព ហើយកិច្ចការផ្ទៃក្នុងរបស់ខ្លួន មិនត្រូវបានជ្រៀតជ្រែកឡើយ។ ក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយទស្សនាវដ្ដី International Affairs, លោក Gusarov រៀបរាប់ទៀតថា ចាប់តាំងពីឡើងកាន់អំណាចមក, មេដឹកនាំអាមេរិក បច្ចុប្បន្ន បានប្រកាសពីចេតនា ពិនិត្យឡើងវិញ នូវអាកប្បកិរិយាប្រឈមមុខ និង មនោគមវិជ្ជា ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden ។ លោក Gusarov បានបន្ថែមថា «ការសន្ទនាប្រកបដោយតុល្យភាព និងជាក់ស្តែង បានក្លាយជាបទដ្ឋាន ទោះបីជាមានការខ្វែងគំនិតគ្នា ជាច្រើនក៏ដោយ។…