Category: ព័ត៌មានអន្តរជាតិ

  • លោក ត្រាំ ៖ ការចរចាជាមួយអ៊ីរ៉ង់ដំណើរលឿន ទោះបីផ្ទុះអាវុធដាក់គ្នាជាថ្មី

    លោក ត្រាំ ៖ ការចរចាជាមួយអ៊ីរ៉ង់ដំណើរលឿន ទោះបីផ្ទុះអាវុធដាក់គ្នាជាថ្មី

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃចន្ទថា កិច្ចចរចាជាមួយ អ៊ីរ៉ង់ កំពុងដំណើរការយ៉ាងលឿន បើទោះបីជាមានការគំរាមកំហែង ដល់ការពង្រីកសង្រ្គាម ក្រោយការផ្ទុះអាវុធដាក់គ្នា ជាថ្មី ក៏ដោយ។ ការអះអាងនេះ ធ្វើឡើង បន្ទាប់ពីសារព័ត៌មានរដ្ឋ អ៊ីរ៉ង់ រាយការណ៍ថា ទីក្រុងតេហេរ៉ង់ បានផ្អាកការសន្ទនា ជាមួយអ្នកសម្រុះសម្រួលអាមេរិក ក្នុងការតវ៉ាចំពោះការពង្រីកការវាយលុក របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ជាកន្លែងដែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ បានគំរាមកំហែងម្តងទៀត នូវការវាយប្រហារ លើតំបន់ជាយក្រុងភាគខាងត្បូង នៃ រដ្ឋធានី បេរូត របស់ប្រទេសលីបង់។ ក្រោយមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានបញ្ចុះបញ្ចូល អ៊ីស្រាអែល និង ក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ ឱ្យបន្ថយភាពតានតឹង ខណៈដែលស្ថានទូតប្រទេសលីបង់ ប្រចាំនៅអាមេរិក បាននិយាយថា ក្រុមសកម្មប្រយុទ្ធ Hezbollah បានទទួលយកសំណើ របស់សហរដ្ឋអាមេរិក…

  • ក្រុម ហេសបូឡា ព្រមតាមលោក ត្រាំ ឈប់វាយអ៊ីស្រាអែល

    ក្រុម ហេសបូឡា ព្រមតាមលោក ត្រាំ ឈប់វាយអ៊ីស្រាអែល

    បេរូត ៖ ក្រុម ហេសបូឡា ប្រកាសទទួលយកសំណើរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការវាយប្រហារទៅលើអ៊ីស្រាអែល។ ជាការព្រមព្រៀង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញមុខសម្របសម្រួល ឲ្យមានបទឈប់បាញ់ជាថ្មី និងនៅបន្ទាប់ពីអ៊ីស្រាអែល ព្រមានវាយលុកចូលជ្រៅដល់រដ្ឋធានី របស់ប្រទេសលីបង់។ ប្រទេស លីបង់ បាននិយាយ កាលពីថ្ងៃចន្ទថា ក្រុមហេសបូឡា បានទទួលយកសំណើនេះ ជាថ្នូរនឹងការបញ្ឈប់ការវាយប្រហារលើទីក្រុងបេរូត ភាគខាងត្បូង ពីសំណាក់អ៊ីស្រាអែល ពោលគឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានរាយការណ៍ថា លោកមានការហៅទូរស័ព្ទដ៏ល្អខ្លាំង ជាមួយ ហេសបូឡា ជាក្រុមប្រដាប់អាវុធ ដែលមានអ៊ីរ៉ង់ នៅពីក្រោយខ្នង។ យោងតាមសេចក្តីថ្លែងការណ៍មួយ របស់ស្ថានទូតលីបង់ នៅទីក្រុងវ៉ាស៊ីនតោន ដែលចែករំលែកដោយប្រធានាធិបតីលីបង់ បង្ហាញថា ផែនការអ៊ីស្រាអែល ប៉ុនប៉ងវាយប្រហារលើតំបន់ Dahiyeh ជាយក្រុងភាគខាងត្បូង នៃរដ្ឋធានី Beirut នឹងត្រូវឈប់វិញ ជាថ្នូរនឹងការបដិសេធចំពោះការបើកការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ពីសំណាក់ហេសបូឡា។ បើតាម CNA, គូជម្លោះចាស់ទាំងពីរ បានផ្ទុះសង្គ្រាមដាក់គ្នា ជាថ្មី ចាប់តាំងពីថ្ងៃទី២…

  • រុស្ស៊ី វាយប្រហារ អ៊ុយក្រែន ទ្រង់ទ្រាយធំជាថ្មី ស្លាប់ ៥ នាក់ របួស ៦៤ នាក់

    រុស្ស៊ី វាយប្រហារ អ៊ុយក្រែន ទ្រង់ទ្រាយធំជាថ្មី ស្លាប់ ៥ នាក់ របួស ៦៤ នាក់

    កៀវ ៖ មន្រ្តីអ៊ុយក្រែននិយាយថា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី នៅព្រឹកព្រលឹមថ្ងៃ អង្គារ នេះ ដោយកំណត់គោលដៅទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និង៦៤នាក់រងរបួស ។ ការវាយប្រហារចុងក្រោយនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានទុកជាមុនកាលពីថ្ងៃ ចន្ទ ថា រុស្ស៊ីបានត្រៀមលក្ខណៈវាយលុកខ្នាតធំជាថ្មី និងបានជំរុញឱ្យប្រជាជនរត់រកទីកន្លែងមានសុវត្ថិភាពជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ ។ បើតាម CNN, ការវាយប្រហារនេះ បានធ្វើឱ្យអគារស្នាក់នៅមួយកន្លែងក្នុងខណ្ឌ Podilsky បាក់ស្រុតមួយផ្នែក បន្ទាប់ពីរងការទម្លាក់គ្រាប់បែកពីរដងផ្ទួនៗ ដែលធ្វើឱ្យមន្ត្រីយោធាក្រុងកៀវ បារម្ភថា មានប្រជាពលរដ្ឋកំពុងជាប់គាំងក្រោមគំនរបាក់បែក ។ មិនត្រឹមតែប៉ុណ្ណោះ មីស៊ីលរបស់រុស្ស៊ីក៏បានធ្វើឱ្យឆេះអគារស្នាក់នៅកម្ពស់ ២៤ជាន់មួយកន្លែងទៀត ក្នុងខណ្ឌ Shevchenkivskyi និងឆេះអគារកម្ពស់ ៩ជាន់មួយកន្លែងទៀត ដោយសារអំបែងមីស៊ីលធ្លាក់ចំដំបូល ។ យោងតាម Kyiv independent, ការវាយប្រហារទ្រង់ទ្រាយធំនេះ កើតឡើង បន្ទាប់ពីការគំរាមកំហែងជាសាធារណៈរបស់រុស្ស៊ី អំពីការវាយប្រហារថ្មីលើរដ្ឋធានីរបស់អ៊ុយក្រែន ។…

  • ជប៉ុន ជំរុញឱ្យ អ៊ីរ៉ង់ ប្រញាប់ធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

    ជប៉ុន ជំរុញឱ្យ អ៊ីរ៉ង់ ប្រញាប់ធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

    តូក្យូ ៖ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បានចេញមុខអំពាវនាវដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ឱ្យរួតរះចុះកិច្ចព្រមព្រៀងសន្តិភាពឱ្យបានឆាប់បំផុត ដើម្បីបញ្ឈប់សង្គ្រាមដែលកំពុងអូសបន្លាយនៅមជ្ឈិមបូព៌ា ។ ការអំពាវនាវនេះ ធ្វើឡើងតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃ ចន្ទ ចំពេលដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត កំពុងប្រឈមនឹងភាពរកាំរកូសខ្លាំងឡើង ក្រោយកងកម្លាំងអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមវាយប្រហារគ្នាទៅវិញទៅមកឡើងវិញ ។ នាឱកាសនោះ លោកស្រី Takaichi បានជំរុញដោយផ្ទាល់ទៅកាន់លោក Pezeshkian ឱ្យបង្ហាញភាពបត់បែនកម្រិតអតិបរមា ដើម្បីឈានទៅរកការចុះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអាមេរិកឱ្យបានឆាប់រហ័ស ។ បន្ថែមលើនេះ លោកស្រីថែមទាំងបានសង្កត់ធ្ងន់ និងទាមទារដាច់ខាត ឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញឱ្យបានឆាប់ ដើម្បីធានាដល់សេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ សម្រាប់កប៉ាល់ដឹកជញ្ជូនមកពីអាស៊ី និងបណ្តាប្រទេសនានាលើពិភពលោក ។ ជាការឆ្លើយតប លោក Pezeshkian បាននិយាយថា ទោះបីជាអ៊ីរ៉ង់ចាត់ទុកផ្លូវការទូត ជាមធ្យោបាយដោះស្រាយជម្លោះដ៏មានប្រសិទ្ធភាពបំផុតក៏ដោយ ប៉ុន្តែកិច្ចប្រឹងប្រែងសន្តិភាពត្រូវបានរំខាន ។ បញ្ហានេះ ក៏ព្រោះតែការរំលោភលើការប្តេជ្ញាចិត្តពីសំណាក់អាមេរិក និងការបន្តគាំទ្រផ្នែកយោធារបស់ទីក្រុងវ៉ាស៊ីនតោនទៅលើអ៊ីស្រាអែល ។ បន្ថែមលើនេះ លោកក៏បានស្តីបន្ទោសផងដែរថា…

  • លោក ត្រាំ ៖ អ៊ីរ៉ង់ ពិតជាចង់ធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយ សហរដ្ឋអាមេរិក

    លោក ត្រាំ ៖ អ៊ីរ៉ង់ ពិតជាចង់ធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយ សហរដ្ឋអាមេរិក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងក្តែងៗថា ប្រទេសអ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ល្អមួយ សម្រាប់ទាំងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ។ សេចក្តីថ្លែងការណ៍របស់លោក Trump កើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងទ័ពអាមេរិកបានវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់ ហើយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានវាយបកលើមូលដ្ឋានទ័ពអាមេរិកវិញ កាលពីសប្តាហ៍មុន ។ មេដឹកនាំអាមេរិករូបនេះ បានបង្ហើរសំណេរតាម Truth Social កាលពីយប់ថ្ងៃ ចន្ទ ថា អ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងមួយ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ល្អមួយ សម្រាប់សហរដ្ឋអាមេរិក និងអ្នកដែលនៅជាមួយយើង ។ ទោះបីជាលោកប្រធានាធិបតី Trump មើលឃើញថា អ៊ីរ៉ង់ពិតចាចង់ចរចាក៏ដោយ តែលោកបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ ត្រូវតែធ្វើឡើងតាមលក្ខខណ្ឌដ៏តឹងរឹងរបស់សហរដ្ឋអាមេរិក ។ បើតាម Straits Times, លក្ខខណ្ឌទាំងនោះ មានដូចជាអ៊ីរ៉ង់ត្រូវតែប្រគល់ស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចកម្រិតខ្ពស់ទៅឱ្យសហរដ្ឋអាមេរិក ដើម្បីកម្ទេចចោល ។ ហើយច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ត្រូវតែបើកឡើងវិញជាបន្ទាន់ សម្រាប់ការដឹកជញ្ជូនអន្តរជាតិដោយសេរី និងគ្មានការទារថ្លៃសេវា ។ យ៉ាងណា ភាគីទាំងពីរហាក់បង្ហាញសញ្ញាឈានទៅរកការចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នា សម្រាប់បទឈប់បាញ់រយៈពេល…

  • កម្លាំងរក្សាសន្តិភាព UN ជិតផុតអាណ្តិតនៅលីបង់ ខណៈជម្លោះជាមួយអ៊ីស្រាអែលកាន់តែរីកធំ

    កម្លាំងរក្សាសន្តិភាព UN ជិតផុតអាណ្តិតនៅលីបង់ ខណៈជម្លោះជាមួយអ៊ីស្រាអែលកាន់តែរីកធំ

    អ.ស.ប ៖ ប្រមុខ UN និយាយថា មានសារៈសំខាន់ណាស់ ក្នុងបន្តវត្តមានរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលីបង់ ពោលគឺបន្ទាប់ពីក្រុម បច្ចុប្បន្ន ត្រូវចាកចេញពីប្រទេសនេះ ព្រោះផុតអាណត្តិ នៅចុងឆ្នាំ២០២៦។ ជាការលើកឡើង ចំពេលដែល លីបង់ កំពុងប្រឈមជម្លោះប្រដាប់អាវុធដ៏ស្រួចស្រាវ ជាមួយអ៊ីស្រាអែល។ បើតាម CNA, ការបញ្ជាក់ពីតួនាទីចាំបាច់នេះ ធ្វើឡើង នៅថ្ងៃតែមួយ ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាឲ្យកងទ័ពរបស់ខ្លួន វាយលុកចូលជ្រៅដល់រដ្ឋធានីរបស់ប្រទេសលីបង់។ គូជម្លោះចាស់ទាំងពីរ បានផ្ទុះសង្គ្រាមដាក់គ្នា ជាថ្មី ចាប់តាំងពីថ្ងៃទី២ ខែមីនា ពោលគឺនៅពេលដែលក្រុម Hezbollah បានចាប់ផ្តើមបាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រសម្ព័ន្ធមិត្ត អ៊ីរ៉ង់ ដែលរងការវាយប្រហារស្រាក់ដៃគ្នា រវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នៅក្នុងរបាយការណ៍មួយ ផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃចន្ទ, ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្នើជម្រើស ៣ ដែលមានចាប់ពីចន្លោះជិត ២ពាន់នាក់ ទៅ…

  • វៀតណាម ចាយជាង ៦០០ លានដុល្លារទិញមីស៊ីលលឿនជាងសំឡេងពី ឥណ្ឌា

    វៀតណាម ចាយជាង ៦០០ លានដុល្លារទិញមីស៊ីលលឿនជាងសំឡេងពី ឥណ្ឌា

    សិង្ហបុរី ៖ ប្រទេសវៀតណាម កាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីលល្បឿនលឿនជាងសំលេង BrahMos ពីប្រទេសឥណ្ឌាក្នុងតម្លៃប្រមាណ ៦២៩ លានដុល្លារ ។ មីស៊ីល BrahMos គឺជាប្រភេទមីស៊ីលនាំផ្លូវមានល្បឿនលឿនជាងសំឡេងពី ២.៨ ទៅ ៣ ដងដែលអភិវឌ្ឍឡើងរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី ។ វាអាចហោះហើរក្នុងចម្ងាយពី ២៩០ ទៅ ៤៥០គីឡូម៉ែត្រ ជាមួយនឹងសមត្ថភាពផ្ទុកក្បាលគ្រាប់ទម្ងន់ពី ២០០ ទៅ ៣០០ គីឡូក្រាម ។ បើតាម The Star, ការបញ្ជាទិញប្រព័ន្ធមីស៊ីលនេះ កើតឡើងក្នុងបរិបទដែលវៀតណាមចង់ពង្រឹងសមត្ថភាពការពារជាតិ និងបង្កើតកម្លាំងរារាំងប្រឆាំងការកើនឡើងឥទ្ធិពល និងសកម្មភាពយោធារបស់មហាយក្សចិននៅតំបន់សមុទ្រចិនខាងត្បូង ។ កិច្ចសន្យាទិញលក់ប្រព័ន្ធមីស៊ីលរវាងឥណ្ឌ-វៀតណាម ក៏រួមបញ្ចូលទាំងការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល ជាប្រភេទមីស៊ីលបាញ់ពីឆ្នេរសមុទ្រប្រឆាំងនាវាចម្បាំង ការបណ្តុះបណ្តាលយោធា និងការគាំទ្រផ្នែកភស្តុភារផងដែរ ។ យោងតាម NDTV, វៀតណាមបានក្លាយជាប្រទេសទីពីរនៅក្នុងតំបន់អាស៊ាន ដែលបានទិញប្រព័ន្ធមីស៊ីល BrahMos របស់ឥណ្ឌា បន្ទាប់ពីហ្វីលីពីនដែលបានចុះកិច្ចសន្យាតម្លៃ ៣៧៥ លានដុល្លារកាលពីឆ្នាំ ២០២២ ។ ទន្ទឹមគ្នា…

  • អ៊ីរ៉ង់ គ្រោងប្រមូលថ្លៃបរិស្ថានមួយទៀតនៅច្រកសមុទ្រហ័រមូស

    អ៊ីរ៉ង់ គ្រោងប្រមូលថ្លៃបរិស្ថានមួយទៀតនៅច្រកសមុទ្រហ័រមូស

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនគ្រោងនឹងប្រមូលថ្លៃបរិស្ថានមួយទៀតពីកប៉ាល់នានា ដែលបើកឆ្លងកាត់ នៅច្រកសមុទ្រ Hormuz ។ បើតាម Al Jazeera, ផែនការនេះត្រូវបានដាក់ចេញនៅក្នុងសេចក្ដីព្រាងច្បាប់ស្តីពីការគិតថ្លៃការពារនាវា បើកឆ្លងកាត់ច្រកហ័រមូស ដើម្បីឈានទៅដល់ការគ្រប់គ្រងលើផ្លូវទឹកដ៏សំខាន់របស់ពិភពលោកមួយនេះជាផ្លូវការតែម្ដង ។ លោក Arman Khorsand ប្រធានមជ្ឈមណ្ឌលកិច្ចការអន្តរជាតិ និង អនុសញ្ញាបរិស្ថាន របស់ប្រទេសអ៊ីរ៉ង់និយាយថា ផែនការយកថ្លៃនេះគឺនឹងធ្វើឡើងចំពោះនាវាណាដែលធ្វើឲ្យកំពប់ប្រេងចូលសមុទ្រ, សកម្មភាពកងនាវាយោធាបរទេសដែលធ្វើឲ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីជាដើម ។ លោកថា ថ្លៃសេវាកម្មដែលអ៊ីរ៉ង់ប្រមូលបានអាចត្រូវបានប្រើប្រាស់ដើម្បីទូទាត់សងការខូចខាត ក៏ដូចជាស្ដារឡើងវិញនូវការបំពុលបរិស្ថាននៅឈូងសមុទ្រ ។ លោកអះអាងទៀតថា ប្រទេសដែលនៅជាប់នឹងច្រកសមុទ្រ ក៏អាចប្រមូលថ្លៃសេវាសម្រាប់ដែនសមុទ្រ និងសំណងសម្រាប់ការខូចខាត ដែលមានចែងច្បាស់ ក្នុងច្បាប់អន្តរជាតិផងដែរ ព្រោះថា វិធានការនេះ គឺមិនខុសច្បាប់នោះទេ ប៉ុន្តែវាជាសកម្មភាព ដែលអាចត្រូវបានអនុវត្ត នៅក្នុងក្របខ័ណ្ឌជាសកល ។ ច្រកសមុទ្រហ័រមូស គឺជាផ្លូវដឹកជញ្ជូនថាមពល និងប្រេងប្រហែល ២០ ភាគរយរបស់ពិភពលោក ។ យ៉ាងណា អ៊ីរ៉ង់បានបិទច្រកសមុទ្រមួយនេះ ចាប់តាំងពីចុងខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារមកលើប្រទេសឥស្លាមនេះ ។ សកម្មភាពរបស់ទីក្រុងតេហេរ៉ង់បានបណ្តាលឲ្យតម្លៃប្រេងឥន្ធនៈសកលកើនឡើងយ៉ាងគំហុក…

  • លោក Netanyahu បញ្ជាឲ្យកងទ័ពអ៊ីស្រាអែល វាយឱ្យដល់រដ្ឋធានី របស់លីបង់

    លោក Netanyahu បញ្ជាឲ្យកងទ័ពអ៊ីស្រាអែល វាយឱ្យដល់រដ្ឋធានី របស់លីបង់

    ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃចន្ទនេះ បានបញ្ជាឱ្យយោធាប្រទេសរបស់លោក វាយប្រហារទៅលើគោលដៅនានា ស្ថិតនៅភាគខាងត្បូង រដ្ឋធានី Beirut នៃ ប្រទេសលីបង់ ដែលជាទីតាំងរឹងមាំ របស់ក្រុម Hezbollah។ សេចក្តីថ្លែងការណ៍មួយ ចេញពីការិយាល័យ របស់លោក Netanyahu បាននិយាយថា «បន្ទាប់ពីការរំលោភ ម្តងហើយម្តងទៀត នៃ បទឈប់បាញ់ នៅក្នុងប្រទេសលីបង់ ដោយក្រុម Hezbollah និង ការវាយប្រហារប្រឆាំងនឹងទីក្រុង និងប្រជាពលរដ្ឋរបស់យើង, នាយករដ្ឋមន្រ្តី Benjamin Netanyahu និង រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានបញ្ជាឱ្យ កងកម្លាំង IDF វាយប្រហារគោលដៅភេរវករ នៅក្នុងសង្កាត់ Dahiyeh ក្នុងទីក្រុង Beirut»។ បើតាម CNA, កងទ័ពអ៊ីស្រាអែល និង ក្រុម Hezbollah បានបន្តការប្រយុទ្ធគ្នា ទោះបីជាមានបទឈប់បាញ់…

  • ចិន ល្បាតដែនទឹកភាគខាងកើត តៃវ៉ាន់ ឆ្លើយតបគម្រោងចរចាព្រំដែនសមុទ្ររវាងជប៉ុន និងហ្វីលីពីន

    ចិន ល្បាតដែនទឹកភាគខាងកើត តៃវ៉ាន់ ឆ្លើយតបគម្រោងចរចាព្រំដែនសមុទ្ររវាងជប៉ុន និងហ្វីលីពីន

    ប៉េកាំង ៖ ឆ្មាំឆ្នេរសមុទ្រចិន បានបើកប្រតិបត្តិការល្បាត “អនុវត្តច្បាប់” នៅដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងផែនការចរចាកំណត់ព្រំដែនសមុទ្ររវាងប្រទេសជប៉ុន និងហ្វីលីពីន ។ ដែនទឹកដែលជប៉ុន និងហ្វីលីពីន គ្រោងនឹងកំណត់ព្រំដែនសមុទ្រសម្រាប់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នោះ ត្រូវបានទីក្រុងប៉េកាំងអះអាងថា បានកាត់ចូលទៅក្នុងតំបន់ ដែលស្ថិតនៅក្រោមអធិបតេយ្យភាព និងសិទ្ធិសេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសចិន ។ ឆ្មាំសមុទ្រចិនបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការល្បាតនេះ គឺជាសកម្មភាពចាំបាច់មួយ ធ្វើឡើងឆ្លើយតបការដែលជប៉ុន និងហ្វីលីពីន ប្រកាសជាឯកតោភាគី អំពីការចាប់ផ្តើមការចរចាកំណត់ព្រំដែនសមុទ្រ នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់របស់ប្រទេសចិន ។ ដូច្នេះ យើងសូមអំពាវនាវដល់ជប៉ុន និងហ្វីលីពីន ឱ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពខុសច្បាប់ទាំងអស់ ដែលរំលោភលើសិទ្ធិ និងផលប្រយោជន៍អធិបតេយ្យភាពរបស់ចិន ។ ភ្លាមៗ ឆ្មាំសមុទ្រតៃវ៉ាន់មិនទាន់មានមតិប្រតិកម្មនៅឡើយទេ ខណៈដែលស្ថានទូតហ្វីលីពីន និងជប៉ុនប្រចាំទីក្រុងប៉េកាំង ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ ។ គួរកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ហ្វីលីពីន និង ជប៉ុន កាន់តែខិតជិតគ្នា ព្រោះតែក្តីបារម្ភរួម ចំពោះសកម្មភាពយោធាវាតទីនិយមរបស់មហាយក្សចិន នៅលើដែនសមុទ្រ ។ ដោយមានការព្រួយបារម្ភជារួម ទើបជប៉ុន និងហ្វីលីពីន…