-
ព្យុះ ចាងមី វាយលុកជប៉ុន ,ដាច់ចរន្តអគ្គិសនីដល់ផ្ទះ ៦ម៉ឺនខ្នង

តូក្យូ ៖ ព្យុះត្រូពិច ចាងមី (Jangmi) វាយលុកប្រទេសជប៉ុន នៅព្រឹកថ្ងៃពុធនេះ ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនី ដល់ផ្ទះ ចំនួន៦ម៉ឺនខ្នង ខណៈប្រជាជនរាប់សែននាក់ ត្រូវបានប្រាប់ឲ្យភៀសខ្លួន។ បើតាម CNA, ព្យុះដ៏ខ្លាំងក្លាមួយនេះវាយប្រហារពាសពេញ ប្រទេសជប៉ុន ជាមួយនឹងខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានរំខានដល់ការដឹកជញ្ជូន និង អាជីវកម្មនានា។ ការណែនាំអំពីការជម្លៀស ត្រូវបានចេញការព្រមាន ដល់ប្រជាជន រាប់សែននាក់ នៅក្នុងខេត្ត-ក្រុង ចំនួន ៨ នៅទូទាំងភាគនិរតី កណ្តាល និង ភាគខាងកើត ប្រទេសជប៉ុន។ ក្រុមហ៊ុនអាកាសចរណ៍ ដែលរួមមានទាំង Japan Airlines និង All Nippon Airways បានលុបចោលសេវាកម្មអន្តរជាតិ និង ជើងហោះហើរក្នុងស្រុកជិត ៩០០ លើក កាលពីព្រឹកមិញនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Minoru Kihara បាននិយាយ ក្នុងអំឡុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា «ព្យុះ បានកាត់ផ្តាច់ថាមពលអគ្គិសនី…
-
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់ គំរាមកំហែងដល់ការដឹកជញ្ជូនសម្ភារៈសង្គ្រោះជីវិតកុមារ

ហ្សឺណែវ ៖ មូលនិធិកុមារអន្តរជាតិនៃអង្គការសហប្រជាជាតិ ហៅកាត់ UNICEF បានចេញការព្រមានធ្ងន់ៗមួយ នៅថ្ងៃ អង្គារ ថា ការហក់ឡើងខ្ពស់ថ្លៃដឹកជញ្ជូន និងការបង្អាក់ខ្សែចង្វាក់ផ្គត់ផ្គង់ បង្កឡើងដោយសារតែសង្គ្រាមអ៊ីរ៉ង់ កំពុងគំរាមកំហែងដល់ការចែកចាយជំនួយសង្រ្គោះជីវិតកុមារ ។ ការព្រមាននេះ កើតឡើងបន្ទាប់ពីតំបន់មជ្ឈិមបូព៌ាបានធ្លាក់ចូលទៅក្នុងវិបត្តិអស់រយៈពេលជិត ១០០ថ្ងៃហើយ ។ បញ្ហានេះ បានធ្វើឲ្យអសន្តិសុខកើនឡើង ពាក់ព័ន្ធនឹងផ្លូវដឹកជញ្ជូនសំខាន់ៗនៅតំបន់ឈូងសមុទ្រ រួមទាំងច្រកសមុទ្រ Hormuz ។ ហើយវិបត្តិទាំងនេះ គឺជាដើមចង ជំរុញឲ្យតម្លៃប្រេង និងបុព្វលាភធានារ៉ាប់រងកើនឡើងយ៉ាងគំហុក ខណៈការកកស្ទះខ្លាំងនៅតាមកំពង់ផែនានា ក៏នាំឲ្យរំខានកាន់តែធ្ងន់ធ្ងរ និងរារាំងដល់ការចែកចាយជំនួយមនុស្សធម៌ ។ ការដឹកជញ្ជូនជំនួយមួយចំនួន ត្រូវពន្យារពេលរហូតដល់ទៅ ៦ ខែឯណោះ ។ មូលហេតុទាំងនេះ បានជំរុញឱ្យអង្គការ UNICEF ត្រូវបង្ខំចិត្តប្រើប្រាស់សេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលមានតម្លៃថ្លៃ ។ ជាក់ស្តែង ថវិកាដឹកជញ្ជូននៅប្រទេសម៉ាលីបានកើនឡើងដល់ទៅ ៣៦ភាគរយ ដែលបង្ខំឱ្យមានការកាត់បន្ថយការទិញអាហាររូបត្ថម្ភសង្គ្រោះជីវិតកុមារ កាត់បន្ថយចំនួនថ្នាំព្យាបាលសង្រ្គោះជីវិត និងចំនួនកុមារដែលត្រូវព្យាបាល ។ ជុំវិញបញ្ហានេះ ប្រធានផ្នែកដឹកជញ្ជូន និងភស្តុភារសកលរបស់អង្គការ UNICEF លោក…
-
សហរដ្ឋអាមេរិកចាប់ដៃសម្ព័ន្ធមិត្តណាតូ នឹងបញ្ចេញសាច់ដុំយោធានៅសមុទ្របាល់ទិក

រ៉ូស្តុក ៖ កងកម្លាំងមកពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ នឹងបញ្ចេញសាច់ដុំយោធារួមគ្នានៅសមុទ្របាល់ទិក ចាប់ពីថ្ងៃទី៤ ដល់២០ ខែមិថុនា ។ ប៉ុន្តែសមយុទ្ធយោធាឆ្នាំនេះ ធ្វើឡើងក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ។ មូលហេតុដែលល្បែងសង្គ្រាមលើកនេះ មានលក្ខណៈតូចជាងមុន គឺដោយសារតែកងនាវាជាច្រើន កំពុងជាប់ដៃក្នុងតំបន់ជម្លោះផ្សេងៗទៀត ជាពិសេសនៅច្រកសមុទ្រ ហ័រមូស និង តំបន់អាកទិក ។ យ៉ាងណា មន្រ្តីយោធាជាន់ខ្ពស់អាល្លឺម៉ង់ បានអះអាងថា ទោះបីជាទំហំតូចជាងមុន ប៉ុន្តែការបញ្ចេញសាច់ដុំយោធានេះ ធ្វើឡើងគឺដើម្បីផ្ញើសារបង្ហាញពីសាមគ្គីភាព និងភាពរឹងមាំទៅកាន់ប្រទេសរុស្ស៊ី ។ បើតាម Straits Times, សមយុទ្ធកងទ័ពជើងទឹក BALTOPS ដែលនឹងបើកដំណើរការរយៈពេល ១៦ថ្ងៃនេះ នឹងនៅតែជាល្បែងសង្គ្រាមដ៏ធំបំផុតនៅក្នុងសមុទ្របាល់ទិកក្នុងឆ្នាំ ២០២៦ ។ សមយុទ្ធប្រចាំឆ្នាំដែលធ្លាប់បានធ្វើឡើងជាង ៥ទសវត្សរ៍មកនេះទៀតសោត នឹងមានការចូលរួមពីនាវាប្រមាណ ២០គ្រឿង មកពី ១៥ប្រទេស ជាមួយនឹងកម្លាំងទ័ពជិត ៦,០០០នាក់ ដែលទំហំនេះគឺមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ បើធៀបនឹងសមយុទ្ធកាលពីឆ្នាំមុន ៕ ប្រភព ៖ The Straits Times…
-
អ៊ីរ៉ង់ ថា មានដំណើរការលើច្រើនចំណុច ក្នុងការចរចាជាមួយអាមេរិក

តេហេរ៉ង់ ៖ អ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃអង្គារថា មានដំណើរការ លើចំណុចជាច្រើន ក្នុងពេលចរចា ជាមួយអាមេរិក ប៉ុន្តែ កិច្ចព្រមព្រៀងផ្លូវការ នឹងមិនខិតជិតមកដល់ នោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei មានប្រសាសន៍ថា ទីក្រុងតេហេរ៉ង់ និង ទីក្រុងវ៉ាស៊ីនតោនបានឈានដល់ការយោគយល់គ្នា លើបញ្ហាជាច្រើន ក្នុងការផ្លាស់ប្តូរ ជុំវិញកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែ ព្រមានថា កិច្ចព្រមព្រៀងស្ថាពរ មិនទាន់ជិតមកដល់នោះទេ។ ការលើកឡើងនេះ ចំពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បញ្ជាក់បន្ថែមថា «កិច្ចពិភាក្សាកំពុងបន្ត ក្នុងល្បឿនយ៉ាងលឿន ជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់» ។ លោក ដូណាល់ ត្រាំ អះអាងថា កិច្ចចរចាជាមួយ អ៊ីរ៉ង់ កំពុងដំណើរការយ៉ាងលឿន បើទោះបីជាមានការគំរាមកំហែង ដល់ការពង្រីកសង្រ្គាម ក្រោយការផ្ទុះអាវុធដាក់គ្នា ជាថ្មី ក៏ដោយ។ បើតាម…
-
អាមេរិក បាញ់មីស៊ីលដាក់នាវា ដែលប៉ងបើកចូលប្រទេសអ៊ីរ៉ង់

បរទេស ៖ យោធាអាមេរិកអះអាង កាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់មីស៊ីលទៅលើនាវាដឹកប្រេង ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមិនស្តាប់ តាមការព្រមាន។ ជាការបាញ់ប្រហារ ចំពេលដែលអាមេរិក នៅតែបន្តបិទកំពង់ផែ របស់សាធារណរដ្ឋឥស្លាមមួយនេះ។ បើតាម CNA, នេះគឺជាផ្នែកមួយនៃការរារាំង ដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីជំរុញឱ្យទីក្រុង Tehran ចរចាកិច្ចព្រមព្រៀងសន្តិភាព តាមលក្ខខណ្ឌរបស់លោក។ ទីបញ្ជាការកណ្តាលរបស់យោធាអាមេរិកបានបង្ហោះវីដេអូ ដែលបង្ហាញពីកាំជ្រួច វាយប្រហារនាវាដឹកប្រេង ហើយបាននិយាយថា គេបានសំដៅទៅលើបន្ទប់ម៉ាស៊ីន របស់នាវា M/T Lexie ដែលមានទង់ជាតិ ប្រទេស Botswana។ ទីបញ្ជាការកណ្តាល បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា «នាវិករបស់កប៉ាល់ មិនអើពើនឹងការព្រមាន ម្តងហើយម្តងទៀត ដោយមិនបានអនុវត្តតាមការណែនាំពីកងកម្លាំងសហរដ្ឋអាមេរិក ច្រើនដង ក្នុងរយៈពេល ២៤ ម៉ោង…ទីបំផុត យន្តហោះអាមេរិកមួយគ្រឿងបានបិទនាវា ដោយការបាញ់មីស៊ីល Hellfire ចូលទៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា ដោយរារាំងនាវាដឹកប្រេងមួយនេះ មិនឱ្យទៅដល់ប្រទេសអ៊ីរ៉ង់»។ នាវា Lexie គឺជាកប៉ាល់ទី៦…
-
អាមេរិក ត្រៀមដាក់អាវុធនុយក្លេអ៊ែរបន្ថែមនៅ អឺរ៉ុប ចំពេលសង្គ្រាម អ៊ុយក្រែន ឡើងកម្តៅឡើងវិញ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីលទ្ធភាពដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែមទៀតនៅក្នុងបណ្តាប្រទេសអឺរ៉ុបដែលជាសមាជិករបស់អង្គការយោធាណាតូ ។ នេះបើតាមការចេញផ្សាយរបស់កាសែត Financial Times នៅថ្ងៃអង្គារនេះ ។ ប្រភពដដែលបញ្ជាក់ថា អាមេរិកកំពុងសម្លឹងឃើញប្រទេសអឺរ៉ុបចំនួន ៦ បន្ថែមទៀតសម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនេះ ។ ប៉ុន្តែប្រទេសទាំងនោះត្រូវតែអាចផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក ដែលមានសមត្ថភាពទ្វេរដង ទាំងបំពាក់អាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ។ ការសិក្សាអំពីលទ្ធភាពពង្រាយបន្ថែមនូវអាវុធនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោនកើតមានឡើង បន្ទាប់ពីប្រទេសក្នុងប្លុកអឺរ៉ុបកំពុងមានភាពតានតឹងជាមួយរុស្ស៊ីជុំវិញសង្គ្រាមអ៊ុយក្រែន និងចំពេលដែលទីក្រុងមូស្គូបើកការវាយប្រហារឈុតធំទៅលើប្រទេសអ៊ុយក្រែន ដែលបណ្ដាលឲ្យសង្គ្រាមដែលអូសបន្លាយពេលជាង ៤ ឆ្នាំមកនេះ ហាក់បង្កើនកម្តៅខ្លាំងឡើងវិញ ។ យ៉ាងណា ប្រធានគោលនយោបាយ មន្ទីរបញ្ចកោណ លោក Elbridge Colby ធ្លាប់បាននិយាយជាសាធារណៈថា សហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីការពារសមាជិកណាតូ ទោះបីជាសម្ព័ន្ធមិត្ត អឺរ៉ុប ទាំងនេះ នាំមុខ លើកម្លាំងយោធាធម្មតា ក៏ដោយ។ ប៉ុន្តែ កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump និងមនុស្សជំនិតរបស់លោកជាច្រើននាក់បានរិះគន់សម្ព័ន្ធមិត្ត អឺរ៉ុប ចំពោះការមិនចំណាយឲ្យគ្រប់គ្រាន់លើផ្នែកយោធារបស់ប្រទេសទាំងនោះ ដោយចាំតែពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់ការការពារជាតិ របស់ពួកគេ ។ បច្ចុប្បន្ន ប្រទេសស្ថិតនៅប៉ែកខាងកើត របស់អង្គការ…
-
បារាំង ហាមមន្ត្រី អ៊ីស្រាអែល លេចមុខក្នុងពិព័រណ៍អាវុធអន្តរជាតិនៅ ប៉ារីស

ក្រសួងការពារជាតិអ៊ីស្រាអែលនិយាយកាលពីថ្ងៃចន្ទថា ប្រទេសបារាំងបានហាមប្រាមមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល និងបណ្តាក្រុមហ៊ុនមកពីប្រទេសជាប់ដៃធ្វើសង្គ្រាមមួយនេះ មិនឲ្យចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍អាវុធ Eurosatory នៅទីក្រុងប៉ារីសនោះទេ ។ បើតាម Arabnews, ការណ៍ដែលបារាំងរារាំង អ្នកមុខអ្នកការអ៊ីស្រាអែលមិនឲ្យចូលរួមក្នុងការតាំងពិព័រណ៍អាវុធដែលគ្រោងរៀបចំ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ គឺអាចបណ្តាលមកពីបញ្ហាសង្រ្គាមនៅតំបន់ហ្គាហ្សា ។ ក្រសួងការពារជាតិបារាំងបញ្ជាក់ថា សហគ្រាសយោធា ជាង ២,៦០០ ក្រុមហ៊ុន គ្រោងនឹងចូលរួមនៅក្នុងការតាំងបង្ហាញសព្វាវុធកម្រិតអន្តរជាតិមួយនេះ ប៉ុន្តែសម្រាប់ក្រុមហ៊ុនអ៊ីស្រាអែលនឹងកំណត់ចំពោះការបង្ហាញឧបករណ៍ និង សម្ភារៈយោធា ដែលទាក់ទងនឹងការការពារដែនអាកាស ព្រមទាំង ប្រព័ន្ធខែលការពារមីស៊ីល ។ ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យ ក្រសួងការពារជាតិអ៊ីស្រាអែលនិយាយថា «នេះគឺជាការសម្រេចចិត្ត ដ៏គួរឱ្យអាម៉ាស់មួយ ដោយបែងចែករវាងនយោបាយ និងពាណិជ្ជកម្ម»។ ទំនាក់ទំនងរវាងអ៊ីស្រាអែល និងបារាំង កាន់តែយ៉ាប់យ៉ឺន ចាប់តាំងពីចុងឆ្នាំ ២០២៣ ដោយទីក្រុងប៉ារីស បានរិះគន់ការប្រព្រឹត្ត របស់អ៊ីស្រាអែល នៅក្នុងសង្គ្រាមនៅហ្គាហ្សា និង ប្រទេស លីបង់ ព្រមទាំង ករណីអ៊ីស្រាអែល ចាប់ដៃសហរដ្ឋអាមេរិក ក្នុងការធ្វើសង្រ្គាម ប្រឆាំងនឹងអ៊ីរ៉ង់ នៅដើមឆ្នាំនេះ ។ រដ្ឋាភិបាលស្តាំនិយម របស់អ៊ីស្រាអែល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី…
-
វិមានក្រឹមឡាំង ហៅ បារាំង និងអង់គ្លេស “ចោរសមុទ្រ” ក្រោយស្ទាក់ចាប់នាវាដឹកប្រេង រុស្ស៊ី ក្នុងដែនទឹកអន្តរជាតិ

មូស្គូ ៖ វិមានក្រឹមឡាំងបានចង្អុលមុខបារាំង និងចក្រភពអង់គ្លេស ចំៗថាបានធ្វើទង្វើខុសច្បាប់ ដែលប្រៀបបាននឹងអំពើ “ចោរសមុទ្រ” បន្ទាប់ពីកងទ័ពជើងទឹកសម្ព័ន្ធមិត្តអឺរ៉ុបទាំងពីរ បានស្ទាក់ចាប់នាវាដឹកប្រេងដ៏ធំមួយគ្រឿង ឈ្មោះថា Tagor របស់រុស្ស៊ី ក្នុងដែនទឹកអន្តរជាតិ ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃ អង្គារ ថា ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងប៉ារីស បានទាមទារព័ត៌មានពេញលេញ ទាក់ទងនឹងការស្ទាក់ចាប់នាវា ។ លោកស្រី Zakharova ក៏បានព្រមានផងដែរថា ប្រតិបត្តិការនេះ បានរំលោភលើច្បាប់សមុទ្រអន្តរជាតិ ដូច្នេះរុស្ស៊ីកំពុងចាត់វិធានការ ដើម្បីការពារសមាជិកនាវិករុស្ស៊ីនៅលើនាវានោះ ។ យ៉ាងណា បារាំង និងអង់គ្លេស បានប្រាប់មូលហេតុថា ការចាប់ឃាត់នាវា Tagor ពីព្រោះវាគឺជាផ្នែកមួយនៃខ្សែស្រឡាយនាវាស្រមោលរបស់រុស្ស៊ី ដែលប្រើប្រាស់ដើម្បីលួចដឹកជញ្ជូនប្រេងគេចពីទណ្ឌកម្មអន្តរជាតិ ។ រីឯអាជ្ញាធរបារាំងបានបន្ថែមថា នាវាដឹកប្រេងខ្នាតធំ Tagor របស់រុស្ស៊ីមួយគ្រឿងនេះ បានប្រើប្រាស់ទង់ជាតិក្លែងក្លាយ ក្នុងគោលបំណងក្លែងបន្លំ និងគេចវេសពីការតាមដានរបស់អន្តរជាតិ ។ បើតាម RT, នាវាដឹកប្រេង Tagor ត្រូវបានស្ទាក់ចាប់ដោយជោគជ័យ…
-
បារាំង ទទួលបាន ១០០ ពាន់លានដុល្លារ ពីការវិនិយោគលើ AI និងមជ្ឈមណ្ឌលទិន្នន័យ

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និយាយថា បារាំងទទួលបានការសន្យាវិនិយោគពីបរទេសរហូតដល់ ១០៨ ពាន់លានដុល្លារ ។ តួលេខនេះ កើនលើសពីទំហំទឹកប្រាក់វិនិយោគសរុបបញ្ចូលគ្នាក្នុងរយៈពេល ៨ ឆ្នាំកន្លងមក ដែលប្រមូលបានត្រឹមតែ ១០១ ពាន់លានដុល្លារប៉ុណ្ណោះ ។ មូលហេតុចម្បងដែលទាក់ទាញលំហូរទុនដ៏មហិមានេះ គឺដោយសារតែប្រទេសបារាំង មានប្រភពថាមពលអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងតម្លៃប្រកួតប្រជែង និងការបញ្ចេញកាបូនទាប ដែលសមស្របបំផុតសម្រាប់វិស័យបច្ចេកវិទ្យាជំនាន់ថ្មី ។ បើតាម Euronews, ការបោះទុនដ៏ច្រើនសម្បើមនេះ បានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្រ ក្នុងអំឡុងកិច្ចប្រជុំកំពូលធុរកិច្ចប្រចាំឆ្នាំ “Choose France” លើកទី៩ ដែលប្រារព្ធឡើងនៅវិមាន Versailles កាលពីថ្ងៃ ចន្ទ ។ ទុនវិនិយោគបរទេសទាំងនេះ នឹងគ្របដណ្តប់លើគម្រោងធំៗចំនួន ៧១ គម្រោង ដែលផ្តោតសំខាន់លើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ។ ហើយគម្រោងទាំងនោះ ត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសការងារថ្មីៗប្រមាណជាង ១៥.៦០០ កន្លែងជូនដល់ប្រជាជននៅទូទាំងប្រទេសបារាំង ។ បើតាមការលើកឡើងរបស់លោក Macron, ក្រៅពីវិស័យ AI និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ក៏មានការវិនិយោគលើវិស័យផលិតបន្ទះឈីប គ្រឿងអេឡិចត្រូនិក សារធាតុរ៉ែសំខាន់ៗ…
-
អ៊ីរ៉ង់ បំផ្លាញទីតាំងយោធាអាមេរិក ២០កន្លែង ចាប់តាំងពីផ្ទុះសង្គ្រាម

តេហេរ៉ង់ ៖ អ៊ីរ៉ង់ បានបំផ្លាញទីតាំងយោធាអាមេរិក ចំនួន២០កន្លែង ចាប់តាំងពីសង្គ្រាម បានចាប់ផ្តើម នៅក្នុងខែកុម្ភៈ ដោយផ្អែកលើការវិភាគ លើរូបភាព និង វីដេអូ ។ នេះបើតាមប្រព័ន្ធសារព័ត៌មាន BBC ចេញផ្សាយ កាលពីថ្ងៃចន្ទ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ, អ៊ីរ៉ង់បានកំណត់គោលដៅលើមូលដ្ឋានសំខាន់ៗ នៅទូទាំងប្រទេស ចំនួនប្រាំបី នៅមជ្ឈិមបូព៌ា រួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់ អារ៉ាប់រួម កាតា គុយវ៉ែត អ៊ីរ៉ាក់ ហ្ស៊កដានី បារ៉ែន និងអូម៉ង់ ដោយអ្នកវិភាគមួយចំនួន បានដាក់មូលដ្ឋាន ដល់ទៅ ២៨ កន្លែង ។ ជាពិសេស ការវាយប្រហាររបស់អ៊ីរ៉ង់ បានធ្វើឱ្យខូចខាត ដល់ស្ថានីយ Terminal High Altitude Area Defense ឬ THAAD ចំនួន បី នៅអេមីរ៉ាត់ អារ៉ាប់រួម និង ហ្ស៊កដានី។…