-
ប្រមុខ UN ប្រកាសស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់

អ.ស.ប ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអាទិត្យ បានស្វាគមន៍ការប្រកាសកិច្ចព្រមព្រៀងសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយសាទរថា «វាជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបញ្ចប់ជម្លោះ»។ លោក Guterres បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា «ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានឈានដល់កិច្ចព្រមព្រៀងសន្តិភាព ផ្តល់នូវបទឈប់បាញ់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍, ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ក៏ដូចជា ក្របខ័ណ្ឌសម្រាប់ការចរចាបន្ថែមទៀត»។ បើតាម Tass, ការកត់សម្គាល់ របស់លោក Guterres បានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ បន្ទាប់ពីការចរចារដ៏ខ្លាំងក្លា ដោយភាគីទាំងពីរ បានប្រកាសបញ្ចប់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍ ចំពោះប្រតិបត្តិការយោធា នៅគ្រប់មុខទាំងអស់ រួមទាំង នៅក្នុងប្រទេសលីបង់ផងដែរ។ លោក Guterres បាននិយាយថា «នេះតំណាងឱ្យជំហានដ៏សំខាន់មួយ…
-
អ៊ីរ៉ង់ ថា កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នឹងបញ្ឈប់សង្គ្រាមភ្លាមៗ

តេហេរ៉ង់ ៖ មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ បានប្រកាសប្រាប់ពិភពលោកថា កិច្ចព្រមព្រៀងដ៏ថ្មីមួយជាមួយសហរដ្ឋអាមេរិក ដែលនឹងត្រូវប្រកាសឆាប់ៗនេះ នឹងក្លាយជាការបិទបញ្ចប់សង្គ្រាមរបស់ប្រទេសទាំងពីរភ្លាមៗ ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅព្រឹកថ្ងៃ ចន្ទ នេះថា ការបញ្ចប់ជាអចិន្ត្រៃយ៍ និងភ្លាមៗចំពោះភ្លើងសង្គ្រាម ដែលឆេះរោលរាលពាសពេញតំបន់មជ្ឈិមបូព៌ា និងឈូងសមុទ្រ រួមទាំងនៅប្រទេសលីបង់ផងដែរ ។ បើតាម CNA, សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការនៅប្រទេសស្វីស នាថ្ងៃ សុក្រ សប្តាហ៍នេះ ។ ទាំងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃ អាទិត្យ ថា ពួកគេបានព្រមព្រៀងលើក្របខណ្ឌមួយ ដើម្បីបញ្ចប់សង្រ្គាម បញ្ឈប់ការបិទផ្លូវរបស់អាមេរិកលើអ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាកិច្ចព្រមព្រៀងបឋម ដែលបានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ប៉ុន្តែទុកឱ្យជោគវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងការចរចាបន្ថែមទៀត ។ គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាបានចាប់កក្រើកឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រួតគ្នាបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។ អ៊ីរ៉ង់បានសងសឹកភ្លាមៗ…
-
លោក ត្រាំ ៖ ច្រកសមុទ្រ Hormuz នឹងមិនគិតថ្លៃជាអចិន្ត្រៃយ៍ ក្រោមកិច្ចព្រមព្រៀងជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសក្តែងៗថា កិច្ចព្រមព្រៀងដែលលោកសម្រេចបានជាមួយអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ នឹងធានាថា ច្រកសមុទ្រ Hormuz នឹងមិនគិតថ្លៃជាអចិន្ត្រៃយ៍ ។ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។ ការបិទខ្ទប់នេះ បានបង្កការរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធថាមពល និងជំរុញឱ្យតម្លៃប្រេង ឧស្ម័ន និងប្រេងឥន្ធនៈកើនឡើង ដែលបង្កើនការព្រួយបារម្ភអំពីការខ្វះខាត អតិផរណា និងវិបត្តិថ្លៃដើមរស់នៅឡើងវិញ ។ បន្ថែមពីលើការប្រកាសមិនគិតថ្លៃជាអចិន្ត្រៃយ៍ ក្នុងការធ្វើចនាចរណ៍នៅច្រកសមុទ្រ Hormuz លោកប្រធានាធិបតី Trump ថែមទាំងបានអះអាងក្នុងបទសម្ភាសន៍មួយ កាលពីរសៀលថ្ងៃ អាទិត្យ ថា ទោះបីជាកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានការជំទាស់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏ដោយ តែលោកពិតជាបានជួយសង្គ្រោះអ៊ីស្រាអែលពីការបំផ្លាញដោយអាវុធនុយក្លេអ៊ែរ ។ យ៉ាងណា មេដឹកនាំអាមេរិករូបនេះ បានព្រមានទុកមុនថា…
-
លោក ត្រាំ ៖ ច្រកសមុទ្រ Hormuz នឹងមិនគិតថ្លៃជាអចិន្ត្រៃយ៍ ក្រោមកិច្ចព្រមព្រៀងជាមួយ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសក្តែងៗថា កិច្ចព្រមព្រៀងដែលលោកសម្រេចបានជាមួយអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ នឹងធានាថា ច្រកសមុទ្រ Hormuz នឹងមិនគិតថ្លៃជាអចិន្ត្រៃយ៍ ។ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។ ការបិទខ្ទប់នេះ បានបង្កការរំខានដល់ផ្លូវដឹកជញ្ជូនសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធថាមពល និងជំរុញឱ្យតម្លៃប្រេង ឧស្ម័ន និងប្រេងឥន្ធនៈកើនឡើង ដែលបង្កើនការព្រួយបារម្ភអំពីការខ្វះខាត អតិផរណា និងវិបត្តិថ្លៃដើមរស់នៅឡើងវិញ ។ បន្ថែមពីលើការប្រកាសមិនគិតថ្លៃជាអចិន្ត្រៃយ៍ ក្នុងការធ្វើចនាចរណ៍នៅច្រកសមុទ្រ Hormuz លោកប្រធានាធិបតី Trump ថែមទាំងបានអះអាងក្នុងបទសម្ភាសន៍មួយ កាលពីរសៀលថ្ងៃ អាទិត្យ ថា ទោះបីជាកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានការជំទាស់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏ដោយ តែលោកពិតជាបានជួយសង្គ្រោះអ៊ីស្រាអែលពីការបំផ្លាញដោយអាវុធនុយក្លេអ៊ែរ ។ យ៉ាងណា មេដឹកនាំអាមេរិករូបនេះ បានព្រមានទុកមុនថា…
-
អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ត្រៀមដកទណ្ឌកម្មអ៊ីរ៉ង់ សាទរកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

បរទេស ៖ អង់គ្លេស, បារាំង, អាល្លឺម៉ង់ និង អ៊ីតាលី បានអះអាង កាលពីថ្ងៃអាទិត្យថា ប្រទេសទាំង ៤ ត្រៀមខ្លួនដកទណ្ឌកម្ម ចេញពីប្រទេសអ៊ីរ៉ង់ ដោយបានសាទរ ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។ តាមសេចក្តីថ្លែងការណ៍រួម ប្រទេសទាំង៤ បានប្រកាសស្វាគមន៍កិច្ចព្រមព្រៀង ដែលសម្រេចបានបញ្ចប់សង្រ្គាម នៅមជ្ឈិមបូព៌ា។ ប្រភពរៀបរាប់ទៀតថា «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីដកទណ្ឌកម្មពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងជំហានច្បាស់លាស់… យើងនឹងធ្វើការយ៉ាងយកចិត្តទុកដាក់ ជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងដៃគូក្នុងតំបន់ ដើម្បីចាប់យកឱកាសនេះ រក្សាសន្ទុះ និងសម្រេចបាននូវដំណោះស្រាយការទូតរយៈពេលវែង» ។ ប្រភពបញ្ជាក់បន្តថា «អ៊ីរ៉ង់មិនត្រូវទទួលបានអាវុធនុយក្លេអ៊ែរទេ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក អ៊ីរ៉ង់ និង ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA រហូតដល់ទីបញ្ចប់នេះ»។ ការបន្ទន់ឥរិយាបថ របស់ប្រទេសទាំង៤ កើតមានឡើងភ្លាម បន្ទាប់ពីមន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃអាទិត្យថា ពួកគេបានព្រមព្រៀង លើក្របខណ្ឌមួយ ដើម្បីបញ្ចប់សង្រ្គាម, បញ្ឈប់ការបិទផ្លូវរបស់អាមេរិកលើអ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz…
-
អាមេរិក និងអ៊ីរ៉ង់ ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

វ៉ាស៊ីនតោន, តេហេរ៉ង់ ៖ អាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ដែលគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅប្រទេសស្វីស នាថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ របស់ CNA។ មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃអាទិត្យថា ពួកគេបានព្រមព្រៀង លើក្របខណ្ឌមួយ ដើម្បីបញ្ចប់សង្រ្គាម, បញ្ឈប់ការបិទផ្លូវរបស់អាមេរិកលើអ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ជាកិច្ចព្រមព្រៀងបឋម ដែលបានធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ ប៉ុន្តែ ទុកឱ្យជោគវាសនានៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងការចរចាបន្ថែមទៀត។ លោក Trump បានសរសេរ នៅលើវេទិកាសង្គម Truth Social ថា «កិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ឥឡូវនេះ បានបញ្ចប់រួចរាល់»។ ជាការប្រកាសភ្លាមៗ បន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដែលជាអ្នកសម្រុះសម្រួលបានប្រកាសថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច។ លោកបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះ គ្រោងនឹងចុះហត្ថលេខា ជាផ្លូវការ នៅថ្ងៃសុក្រ ក្នុងប្រទេសស្វីស។ លក្ខខណ្ឌច្បាស់លាស់នៃកិច្ចព្រមព្រៀង មិនត្រូវបានគេដឹងភ្លាមៗនោះទេ។ លោក Sharif…
-
ឥណ្ឌា បាញ់សាកល្បងជោគជ័យ នូវប្រព័ន្ធការពារមីស៊ីលផ្លោងច្រើនស្រទាប់ និង កាំជ្រួចប្រឆាំងនាវា

ញូវ ដែល្លី ៖ ឥណ្ឌា បានអះអាង កាលពីថ្ងៃសៅរ៍ ថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវប្រព័ន្ធការពារមីស៊ីលផ្លោងច្រើនស្រទាប់ និង កាំជ្រួចប្រឆាំងនាវារបស់កងទ័ពជើងទឹក។ សេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា «អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិ ទទួលបានជោគជ័យ ដោយបង្ហាញនូវបច្ចេកវិទ្យាសំខាន់ៗជាច្រើន ជំរុញសមត្ថភាពការពាររបស់ប្រទេសប្រឆាំងនឹងប្រភេទផ្សេងៗនៃការគំរាមកំហែងរបស់សត្រូវ»។ ក្រសួងបាននិយាយថា «ការធ្វើតេស្ត ហោះហើរ បីដង ជាប់ៗគ្នា ត្រូវបានធ្វើឡើង នៅថ្ងៃទី ១០, ទី១១ ខែមិថុនា ដើម្បីបង្ហាញពីការការពារពហុស្រទាប់ប្រឆាំងនឹងមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយ និងសមត្ថភាពប្រឆាំងនាវា នៅរយៈចម្ងាយមធ្យម»។ សេចក្តីថ្លែងការណ៍ បានកត់សម្គាល់ថា «ការធ្វើតេស្តបានធ្វើឱ្យប្រទេសនេះស្ថិតនៅក្នុងក្រុមប្រទេស ដែលមានសមត្ថភាព BMD ដើម្បីចូលរួមជាមួយមីស៊ីលផ្លោងអន្តរទ្វីប» ។ បើតាម Anadolu, ឥណ្ឌាស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូច ដែលមានសមត្ថភាពកាំជ្រួចផ្លោង មានប្រព័ន្ធរយៈចម្ងាយខ្លី មធ្យម និងរយៈចម្ងាយឆ្ងាយ រួមជាមួយនឹងការអភិវឌ្ឍ លើការរារាំង នៅលើសមុទ្រ៕ ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត
-
ណាតូ ថា អាមេរិកបន្ថយយោធានៅអឺរ៉ុប ប្លុកនេះនឹងរឹងមាំ រយៈពេលវែង

បរទេស ៖ អង្គការ ណាតូ និយាយថា ការកាត់បន្ថយតួនាទីយោធារបស់អាមេរិក នៅប្លុកអឺរ៉ុប នឹងពង្រឹងសម្ព័ន្ធភាពមួយនេះ ក្នុងរយៈពេលវែង។ បើតាម Anadolu , ការអត្ថាធិប្បាយនេះ បានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍របស់កាសែត The New York Times ស្រង់សម្តីមន្ត្រីជាន់ខ្ពស់អឺរ៉ុប ពីររូប ដែលនិយាយថា សហរដ្ឋអាមេរិកគ្រោងនឹងកាត់បន្ថយយ៉ាងខ្លាំង នូវចំនួនយន្តហោះ និង នាវាចម្បាំង ដែលត្រូវបានប្រគល់ឱ្យប្រតិបត្តិការ ណាតូ នៅអឺរ៉ុប។ នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរ កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរបស់អង្គការណាតូ លោកស្រី Allison Hart បានបញ្ជាក់ថា «ការផ្លាស់ប្តូរនេះ ពង្រឹងផែនការការពារ របស់ណាតូ ដោយកាត់បន្ថយការពឹងផ្អែកខ្លាំង លើសម្ព័ន្ធមិត្តតែមួយ និងជាការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏ទូលំទូលាយដែលកើតឡើង នៅក្នុងសម្ព័ន្ធ»។ លោកស្រីបញ្ជាក់ទៀតថា «នេះគឺអំពីការដាក់ឱ្យ NATO ឈរលើគោលជំហរ ប្រកបដោយនិរន្តរភាពបន្ថែមទៀត សម្រាប់ទសវត្សរ៍ខាងមុខ»។ យោងតាមរបាយការណ៍, ចំនួនយន្តហោះចម្បាំង F-16 និង F-15E…
-
គុយបា បើកសេរីភាពបន្ថែមដល់អាជីវកម្មឯកជន ចំពេលរងសំពាធពីអាមេរិក

ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានប្រកាសបើកសេរីភាព កាន់តែច្រើនបន្ថែមទៀត សម្រាប់អាជីវកម្មខ្នាតតូច ជាលក្ខណៈឯកជន នៅទូទាំងប្រទេស។ ចំណាត់ការនេះ ធ្វើឡើង ចំពេលដែលរដ្ឋាភិបាលចាត់វិធានការ ដើម្បីសេរីភាវូបនីយកម្មសេដ្ឋកិច្ច របស់ប្រទេសជាកោះ ដែលកំពុងប្រឈមនឹងការបិទផ្លូវ របស់អាមេរិក។ នៅក្នុងសុន្ទរកថា ដែលផ្សាយតាមទូរទស្សន៍ជាតិ កាលពីថ្ងៃសុក្រ, លោក Diaz-Canel បាននិយាយថា «ប្រទេសគុយបានឹងបើកវិស័យបន្ថែមទៀត ដល់អាជីវកម្មឯកជន និង សម្រួលដំណើរការអនុម័ត សម្រាប់ការបណ្តាក់ទុនថ្មីៗ»។ លោកប្រធានាធិបតីអះអាងទៀតថា «សម្រាប់ទម្រង់ នៃការគ្រប់គ្រងមិនមែនរដ្ឋ, បញ្ជីនៃសកម្មភាពហាមឃាត់ នឹងត្រូវបានកំណត់ ដូច្នេះ វិសាលភាពនៃប្រតិបត្តិការរបស់ពួកគេ គឺទូលំទូលាយ តាមដែលអាចធ្វើទៅបាន» ។ ក្រោមសម្ពាធពីការបិទផ្លូវប្រេង ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន ក្នុងខែមករា រដ្ឋាភិបាលគុយបាបានបង្ហាញពីកំណែទម្រង់ ជាបន្តបន្ទាប់ ក្នុងគោលបំណងបើកសេដ្ឋកិច្ច។ អាជីវកម្មឯកជននានា ដែលអាចផ្តល់ការងារដល់មនុស្ស ១០០នាក់ ក្នុងមួយអាជីវកម្ម ត្រូវបានអនុញ្ញាត នៅឆ្នាំ២០២១ ហើយបានក្លាយជាផ្នែកសំខាន់កាន់តែខ្លាំងឡើង នៃសេដ្ឋកិច្ចរបស់ប្រទេសគុយបា។ ចាប់តាំងពីខែកុម្ភៈមក អាជីវកម្មទាំងនេះត្រូវបានអនុញ្ញាតឱ្យនាំចូលឥន្ធនៈ ដែលជាវិស័យ គ្រប់គ្រងដោយរដ្ឋ…
-
កូរ៉េខាងជើងតវ៉ាប្រឆាំងក្រុងសេអ៊ូល និងអឺរ៉ុប ដែលស្តីបន្ទោសទំនាក់ទំនងខ្លួនជាមួយរុស្ស៊ី

បរទេស ៖ កូរ៉េខាងជើង ប្រកាសតវ៉ាប្រឆាំងចំពោះ ទីក្រុងសេអ៊ូល និងសហភាពអឺរ៉ុប ដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ទំនាក់ទំនងយោធា រវាងទីក្រុងព្យុងយ៉ាង និង រុស្ស៊ី ជាពិសេស ជុំវិញការពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។ ការជំទាស់នេះ ធ្វើឡើង បន្ទាប់ពីកូរ៉េខាងត្បូង និងទីក្រុងព្រុចសែល បានចេញសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី១០ ខែមិថុនា ដោយបញ្ជាក់ពីការបរិហារលើកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ ដែលពួកគេចោទថា ខុសច្បាប់ ។ ជាការដាក់ចេញ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ទៅកាន់ទីក្រុងព្រុចសែល។ សេចក្តីថ្លែងការណ៍ បញ្ជាក់ថា «យើងថ្កោលទោស ការគាំទ្រ ពីភាគីទីបី ជាពិសេស កូរ៉េខាងជើង ដែលអាចឱ្យ រុស្ស៊ី អាចរក្សាបាននូវសង្រ្គាមឈ្លានពានរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន»។ ជាការឆ្លើយតប, ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា «កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីគឺជា ការអនុវត្តសិទ្ធិអធិបតេយ្យភាព ហើយសេចក្តីថ្លែងការណ៍រួមគឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យភាពនៃរដ្ឋរបស់យើង និងជាអំពើអរិភាពយ៉ាងធ្ងន់ធ្ងរ»។ សេចក្តីថ្លែងការណ៍របស់ក្រសួង ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានបញ្ជាក់ជាថ្មីថា កូរ៉េខាងត្បូងគឺជា…