Category: ព័ត៌មានអន្តរជាតិ

  • លោក ពូទីន ឲ្យបង្ហាញភស្តុតាង រឿងដ្រូនរុស្ស៊ីបុកអគារផ្ទះល្វែងរូម៉ានី

    លោក ពូទីន ឲ្យបង្ហាញភស្តុតាង រឿងដ្រូនរុស្ស៊ីបុកអគារផ្ទះល្វែងរូម៉ានី

    កាហ្សាក់ស្ថាន ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានទទូចឲ្យរូម៉ានី បង្ហាញភស្តុតាង ដែលចោទប្រកាន់ថា មានយន្តហោះគ្មានបើករុស្ស៊ី ហោះទៅបុកអគារផ្ទះល្វែង ក្នុងប្រទេសអឺរ៉ុប និង ជាសមាជិកណាតូ មួយនេះ។ ការស្នើឡើងរបស់ លោក ពូទីន បែបនេះបានធ្វើឡើង បន្ទាប់ពីក្រសួងការពារជាតិ ប្រទេសរូម៉ានី អះអាងថា ក្នុងចំណោមដ្រូនរបស់រុស្ស៊ី ដែលវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ, មានមួយគ្រឿងបានចូលទៅក្នុងដែនអាកាស រូម៉ានី ដែលត្រូវបានតាមដានដោយរ៉ាដា ហើយបានធ្លាក់ ទៅលើដំបូលអគារផ្ទះល្វែងមួយកន្លែង បណ្តាលឲ្យមនុស្ស ពីរនាក់ រងរបួស។ យ៉ាងណា ក្នុងពេលធ្វើទស្សនកិច្ច នៅប្រទេស កាហ្សាក់ស្ថាន កាលពីថ្ងៃទី២៩ ខែឧសភា,លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទូចថា មិនមានភស្តុតាង ដើម្បីស្តីបន្ទោសប្រទេសរបស់លោកនោះទេ។ លោករៀបរាប់ថា «គ្មាននរណាម្នាក់អាចនិយាយពីដើមចម នៃយន្តហោះនេះ ឬ យន្តហោះនោះឡើយ រហូតដល់ការពិនិត្យមើលយន្តហោះដ្រូន ត្រូវបានធ្វើឡើង ជាមុនសិន»។ លោកបន្តថា…

  • ជប៉ុន បញ្ចេញផែនការនាំយកបេតិកភណ្ឌវប្បធម៌មនុស្សជាតិទៅទុកលើភពព្រះចន្ទ នៅឆ្នាំ ២០២៨

    ជប៉ុន បញ្ចេញផែនការនាំយកបេតិកភណ្ឌវប្បធម៌មនុស្សជាតិទៅទុកលើភពព្រះចន្ទ នៅឆ្នាំ ២០២៨

    ប៉េកាំង ៖ ខុសប្លែកពីមហាអំណាចពិភពលោកដទៃទៀត ដែលមានគោលបំណងដណ្តើមគ្នាដាក់អាណានិគមនៅលើភពព្រះចន្ទ ប្រទេសជប៉ុនបែរជាចង់​នាំយកបេតិកភណ្ឌវប្បធម៌មនុស្សជាតិដ៏មានតម្លៃ និងតឹកតានៃសកម្មភាពរបស់មនុស្សជាតិផ្សេងៗ យកទៅរក្សាទុកលើភពយុទ្ធសាស្រ្តមួយនេះនៅឆ្នាំ ២០២៨ ។ គម្រោងប្រកបដោយមហិច្ឆតានេះឈ្មោះថា “ARGO PROJECT” ត្រូវបានផ្តួចផ្តើមឡើងដោយក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូល Japan Airlines របស់ប្រទេសជប៉ុន​ ចាប់ដៃគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអវកាសឯកជនជប៉ុន ispace ។ ផែនការដ៏អស្ចារ្យនេះ មានគោលបំណងចម្បង គឺការពារបេតិកភណ្ឌវប្បធម៌ពីហានិភ័យលើផែនដី ។ ពីព្រោះក្រុមហ៊ុនយល់ឃើញថា ផែនដីកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងជម្លោះផ្សេងៗ ដែលអាចធ្វើឱ្យបាត់បង់វប្បធម៌ និងវត្ថុបុរាណដ៏មានតម្លៃ។ ម្យ៉ាងវិញទៀត ការយកទៅទុកនៅលើភពព្រះចន្ទ គឺប្រៀបដូចជាការបង្កើតឃ្លាំងរក្សាសុវត្ថិភាព ឬធនាគារវប្បធម៌ តម្កល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយៗ ។ គម្រោងនេះទៀតសោត ក៏បើកឱកាសឱ្យរដ្ឋបាលក្នុងស្រុក និងក្រុមហ៊ុនឯកជននានា ទិញកន្លែងដើម្បីផ្ញើរបស់របរតំណាងឱ្យវប្បធម៌សម័យទំនើប ផលិតផលពិសេសប្រចាំតំបន់ និងវត្ថុនិមិត្តរូបផ្សេងៗទៅរក្សាទុកលើភពព្រះចន្ទផងដែរ ។ បើតាម South China Morning Post,  វត្ថុវប្បធម៌ទាំងនោះ នឹងត្រូវដាក់ក្នុងប្រអប់លោហៈពណ៌មាសពិសេសមួយឈ្មោះថា “Möbius Ark” ដែលមានទំហំតូចល្មម គឺបណ្តោយ ២០ សង់ទីម៉ែត្រ ទទឹង ២០ សង់ទីម៉ែត្រ និងកម្ពស់ ១០ សង់ទីម៉ែត្រ…

  • រុស្ស៊ី ថា ៥៦ ប្រទេសកំពុងព្រួតដៃគ្នាប្រយុទ្ធនឹងខ្លួន ក្នុងសង្គ្រាម អ៊ុយក្រែន

    រុស្ស៊ី ថា ៥៦ ប្រទេសកំពុងព្រួតដៃគ្នាប្រយុទ្ធនឹងខ្លួន ក្នុងសង្គ្រាម អ៊ុយក្រែន

    មូស្គូ ៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូកំពុងប្រយុទ្ធទប់ទល់នឹងប្រទេសចំនួន ៥៦ នៅក្នុងសង្គ្រាមអ៊ុយក្រែន ដែលបានអូសបន្លាយពេល ជាង ៤ ឆ្នាំមកនេះ ។ បើតាម Tass, លោក Sergey Shoigu បានបញ្ចេញរបាយការណ៍ដ៏ភ្ញាក់ផ្អើលនេះ អំឡុងវេទិកាសន្តិសុខអន្តរជាតិលើកដំបូង ដែលរៀបចំឡើងដោយ ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ ។ លោក Sergey Shoigu និយាយថា ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី អ៊ុយក្រែនបានប្រើប្រាស់យន្តហោះដ្រូនរយៈចម្ងាយឆ្ងាយ ដែលផលិតរួមគ្នាជាមួយអាល្លឺម៉ង ហើយការផលិតរួមគ្នានេះ មានការរួមបញ្ចូលបច្ចេកវិទ្យាពីប្រទេសជាច្រើនទៀត រួមទាំង ប្រព័ន្ធផ្កាយរណបសម្រាប់កម្មវិធីកែសម្រួលជើងហោះហើរដ្រូន និង ជំនួយបច្ចេកទេសជាច្រើនផ្សេងទៀតដែលមិនមែនមានត្រឹមតែប្រទេស អាឡឺម៉ង់ នោះទេ ។ លោក Sergey Shoigu បញ្ជាក់ថា «សរុបមកមានប្រទេសចំនួន ៥៦ កំពុងប្រយុទ្ធនឹងរុស្ស៊ី »។ សេចក្តីថ្លែងការណ៍ របស់លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនេះទៀតសោត ក៏ធ្វើឡើង ចំពេលដែលមានភាពតានតឹងរវាងរុស្ស៊ី និងលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន,…

  • អាមេរិក ចំណាយដល់ជាង ៩៥ ពាន់លានដុល្លារក្នុងសង្គ្រាម អ៊ីរ៉ង់

    អាមេរិក ចំណាយដល់ជាង ៩៥ ពាន់លានដុល្លារក្នុងសង្គ្រាម អ៊ីរ៉ង់

    បរទេស ៖ ថ្លែចំណាយរបស់សហរដ្ឋអាមេរិក លើប្រតិបត្តិការយោធា នៅក្នុងប្រទេសអ៊ីរ៉ង់ បានកើនដល់លើស ៩៥ពាន់ ២០០ លានដុល្លារអាមេរិកហើយ ។ នេះបើតាមរបាយការណ៍ចំណាយសង្គ្រាមអ៊ីរ៉ង់របស់គេហទំព័រ Iran War Cost Tracker គិតត្រឹមថ្ងៃសុក្រនេះ ។ ការរាប់ទឹកប្រាក់ចំណាយ របស់គេហទំព័រ Iran War Cost Tracker គឺផ្អែកលើរបាយការណ៍របស់មន្ទីរបញ្ចកោណដែលបញ្ជាក់ទៅកាន់សភាអាមេរិកកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។ មន្ទីរបញ្ចកោណអះអាងថា ទីក្រុងវ៉ាស៊ីនតោន បានចំណាយ ១១ ពាន់ ៣០០ លានដុល្លារ ក្នុងអំឡុងពេល ៦ ថ្ងៃដំបូង នៃអរិភាពនៅតំបន់មជ្ឈិមបូព៌ា ហើយគ្រោងនឹងចំណាយបន្ថែម ១ ពាន់លានដុល្លារទៀតក្នុង១ ថ្ងៃ អំឡុងជម្លោះពេលនោះ ។ កំណើនចំណាយ ជាបន្តបន្ទាប់ របស់ទីក្រុងវ៉ាស៊ីនតោន កើតមានឡើង បន្ទាប់ពីអាមេរិកបានផ្តើមវាយប្រហារជាថ្មី លើប្រទេសអ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ បើទោះបីជា គូជម្លោះទាំងពីរ អះអាងពីការព្រមព្រៀងគ្នា លើចំណុចជាច្រើន…

  • អ៊ីស្រាអែល ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយប្រមុខ UN

    អ៊ីស្រាអែល ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយប្រមុខ UN

    ញូវយ៉ក ៖ ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បន្ទាប់ពីប្រមុខស្ថាប័នពិភពលោករូបនេះ ដាក់អ៊ីស្រាអែលចូលទៅក្នុងបញ្ជីខ្មៅជុំវិញការប្រព្រឹត្តអំពើហិង្សាផ្លូវភេទនៅក្នុងតំបន់ជម្លោះ ។ របាយការណ៍នៃបញ្ជីខ្មៅរបស់ UN នេះ ត្រូវបានបញ្ចេញត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកាសែត The New York Times បានចុះផ្សាយការស៊ើបអង្កេតមួយ ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទយ៉ាងទូលំទូលាយ ប្រឆាំងនឹងអ្នកជាប់ឃុំប៉ាឡេស្ទីន ។ បើតាម DW, របាយការណ៍របស់ UN បានចោទប្រកាន់កងទ័ព និងទីភ្នាក់ងារពន្ធនាគារអ៊ីស្រាអែល ពីការប្រើប្រាស់អំពើហិង្សាផ្លូវភេទ រួមមានការចាប់រំលោភ ការបង្ខំឲ្យដោះសម្លៀកបំពាក់ និងការធ្វើទារុណកម្មលើអ្នកជាប់ឃុំឃាំងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និង West Bank ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ UN លោក Danny Danon និយាយថា ការចោទប្រកាន់អ៊ីស្រាអែលពីបទប្រើប្រាស់អំពើហិង្សាផ្លូវភេទ គឺជាអាវុធសង្គ្រាម និងជាការសម្រេចចិត្តដ៏អាក្រក់មួយ ។ លោកថា សកម្មភាពរបស់ UN នៅពេលនេះគឺមិនអាចទទួលយកបានឡើយ ហើយចាប់ពីពេលនេះតទៅ អ៊ីស្រាអែលមិនមានអ្វីពាក់ព័ន្ធនឹងអគ្គលេខាធិការរូបនេះទៀតនោះទេ” ។ ជាឆ្លើយនឹងរឿងនេះ លោក Stephane…

  • ស៊ុយអែត ប្រកាសផ្តល់ជំនួយយោធា ២,៧ ពាន់លានដុល្លារ រួមទាំងយន្តហោះចម្បាំងមួយទឹក ១៦ គ្រឿងដល់ អ៊ុយក្រែន

    ស៊ុយអែត ប្រកាសផ្តល់ជំនួយយោធា ២,៧ ពាន់លានដុល្លារ រួមទាំងយន្តហោះចម្បាំងមួយទឹក ១៦ គ្រឿងដល់ អ៊ុយក្រែន

    ស្តុកខុល ៖ ស៊ុយអែតបានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីធំបំផុតរហូតដល់ ២,៧ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងផែនការបរិច្ចាគយន្តហោះចម្បាំង Gripen ម៉ូដែល C និង D ចាស់ៗ ឬប្រើប្រាស់រួចហើយចំនួន ១៦ គ្រឿង ។ ការប្រកាសពីកញ្ចប់ជំនួយយោធាថ្មីនេះ ធ្វើឡើងស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានហោះមកបំពេញទស្សនកិច្ចនៅប្រទេសស៊ុយអែត កាលពីថ្ងៃ ព្រហស្បតិ៍ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរយៈពេលវែងរវាងប្រទេសទាំងពីរ ។ បើតាម Anadolu, ស៊ុយអែតនឹងផ្តល់ជូនយន្តហោះចម្បាំងប្រភេទ Gripen C/D ចាស់ៗ និងប្រើប្រាស់រួចចំនួន ១៦ គ្រឿង។ ការដឹកជញ្ជូនលើកដំបូងត្រូវបានគ្រោងទុកធ្វើឡើងនៅដើមឆ្នាំ ២០២៧ អាស្រ័យលើការអនុម័តអាជ្ញាប័ណ្ណនាំចេញ ។ កន្លងមក អ៊ុយក្រែន និងស៊ុយអែត ក៏បានចុះហត្ថលេខាលើលិខិតបញ្ជាក់ពីចេតនារួចរាល់ ដើម្បីបញ្ជាក់ពីគោលបំណងរបស់ទីក្រុងកៀវ ក្នុងការបញ្ជាទិញយន្តហោះចម្បាំង Gripen E ជំនាន់ថ្មី ពី ១០០ ដល់ ១៥០ គ្រឿងថែមទៀត ។ នាយករដ្ឋមន្ត្រីស៊ុយអែត…

  • ទីក្រុងមូស្គ ៖ ការពង្រាយមីស៊ីល អាមេរិក នៅ ជប៉ុន ជាការគំរាមកំហែងដល់ រុស្ស៊ី

    ទីក្រុងមូស្គ ៖ ការពង្រាយមីស៊ីល អាមេរិក នៅ ជប៉ុន ជាការគំរាមកំហែងដល់ រុស្ស៊ី

    មូស្គូ ៖ ប្រទេសរុស្ស៊ីបានព្រមានធ្ងន់ៗថា ការបើកដៃឲ្យ​ប្រព័ន្ធមីស៊ីលរបស់សហរដ្ឋអាមេរិក ដាក់ពង្រាយនៅលើទឹកដីប្រទេសជប៉ុន ទោះបី​ជាផ្នែកមួយនៃការធ្វើសមយុទ្ធយោធាក៏ដោយ វាគឺជាការគំរាមកំហែងដល់សន្តិសុខនៃព្រំដែនភាគខាងកើតរបស់ប្រទេស​រុស្ស៊ី​ ។ ការបញ្ចេញប្រតិកម្មខ្លាំងៗរបស់រុស្ស៊ី កើតឡើងបន្ទាប់ពីយោធាអាមេរិកមានគម្រោងដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយមធ្យម Typhon និងប្រព័ន្ធរ៉ុក្កែត Himars ទៅកាន់ភាគនិរតីនៃប្រទេសជប៉ុន នៅខែក្រោយ សម្រាប់ការធ្វើសមយុទ្ធរួមគ្នា ។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសង្កត់ធ្ងន់ថា ការដាក់ពង្រាយមីស៊ីលណាមួយនៅលើទឹកដីជប៉ុន នឹងមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ដល់ស្ថិរភាព និងសន្តិសុខនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសបង្កការគំរាមកំហែងដោយផ្ទាល់ដល់ព្រំដែនចុងបូព៌ារបស់រុស្ស៊ី ។ យ៉ាងណា លោក Kazuyuki Yamazaki បេសកជនអចិន្ត្រៃយ៍ជប៉ុនប្រចាំអង្គការសហប្រជាជាតិ បានប្រកាសច្រានចោលការព្រួយបារម្ភរបស់រុស្ស៊ី ហើយថែមទាំងអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន គឺជាការឆ្លើយតបនឹងបរិយាកាសសន្តិសុខកាន់តែដុនដាបខ្លាំងឡើងៗ ។ លោកថា វាក៏មិនមែនសំដៅទៅលើប្រទេសជាក់លាក់ណាមួយឡើយ ខណៈជប៉ុនបានរក្សាគោលនយោបាយផ្តោតលើការការពារជាតិទាំងស្រុង ក្រោមរដ្ឋធម្មនុញ្ញរបស់ខ្លួនជានិច្ច ៕ ប្រភព ៖ The Straits Times និង Japan Times ប្រែសម្រួល ៖ ឈឹម ទីណា

  • ចិន ប្តេជ្ញាគាំទ្រ គុយបា ប្រឆាំងនឹងសម្ពាធរបស់ សហរដ្ឋអាមេរិក

    ចិន ប្តេជ្ញាគាំទ្រ គុយបា ប្រឆាំងនឹងសម្ពាធរបស់ សហរដ្ឋអាមេរិក

    ញូវយ៉ក ៖ ប្រមុខការទូតចិននិយាយថា ទីក្រុងប៉េកាំងប្តេជ្ញាបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគុយបា ទោះបីជាប្រទេសដីកោះការ៉ាបៀនមួយនេះ កំពុងប្រឈមមុខនឹងសម្ពាធទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ ។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានថ្លែងអះអាងបែបនេះ ក្នុងអំឡុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez នៅទីក្រុង New York ខាងក្រៅកិច្ចប្រជុំកម្រិតខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខយូអិន កាលពីថ្ងៃ ព្រហស្បតិ៍ ។ លោក Wang បានសង្កត់ធ្ងន់ថា វាជារឿងចាំបាច់ ក្នុងការគោរពឱ្យម៉ឺងម៉ាត់ ចំពោះអធិបតេយ្យ និងឯករាជ្យរបស់ប្រទេសនានា ហើយប្រឆាំងរាល់ទម្រង់នៃការអាងអំណាចដាក់សម្ពាធ និងគំរាមកំហែង ។ ចំណែកលោក Rodriguez វិញ បានកោតសរសើរចំពោះការគាំទ្រយ៉ាងមុតមាំរបស់ចិនចំពោះគុយបាក្នុងគ្រាដ៏លំបាកនេះ ។ លោកថា គុយបា នឹងបន្តគាំទ្រជំហរដ៏យុត្តិធម៌របស់ប្រទេសចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ រួមទាំងបញ្ហាផ្សេងៗទៀត ។ បើតាម Anadolu, ចិន ដែលជាមហាយក្សនៅអាស៊ី បានចេញមុខជំទាស់ម្តងហើយម្តងទៀត ចំពោះការដាក់សម្ពាធរបស់អាមេរិកលើគុយបា ហើយថែមទាំងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលទណ្ឌកម្ម…

  • រូម៉ានី ថា ដ្រូនរុស្ស៊ីបុកអគារផ្ទះល្វែង ក្នុងប្រទេសខ្លួន

    រូម៉ានី ថា ដ្រូនរុស្ស៊ីបុកអគារផ្ទះល្វែង ក្នុងប្រទេសខ្លួន

    ប៊ុយការ៉េស ៖ រូម៉ានី និយាយនៅថ្ងៃសុក្រនេះថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានហោះបុកអគារផ្ទះល្វែងមួយកន្លែង ស្ថិតនៅក្នុងទឹកដីរបស់ខ្លួន។ ក្រសួងការពារជាតិ នៃប្រទេស ជាសមាជិកណាតូ មួយនេះ បាននិយាយថា មនុស្សពីរនាក់ រងរបួស នៅកន្លែងកើតហេតុ ដែលស្ថិតក្បែរព្រំដែន ប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិ រូម៉ានី រៀបរាប់ថា «នៅយប់ថ្ងៃទី២៨ និង២៩ ខែឧសភា សហព័ន្ធរុស្ស៊ី បានបន្តការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើគោលដៅជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសអ៊ុយក្រែន នៅជិតព្រំដែនទន្លេ ជាមួយប្រទេសរូម៉ានី» ។ ប្រភពបន្តថា «យន្តហោះគ្មានមនុស្សបើកមួយគ្រឿង បានចូលទៅក្នុងដែនអាកាស រូម៉ានី ដែលត្រូវបានតាមដានដោយរ៉ាដា រហូតដល់ផ្នែកខាងត្បូង នៃទីក្រុង Galati ហើយបានធ្លាក់ ទៅលើដំបូលអគារផ្ទះល្វែងមួយកន្លែង បង្កឱ្យមានអគ្គីភ័យ»។ សេវាសង្គ្រោះបន្ទាន់ បាននិយាយថា មនុស្សពីរនាក់ ដែលមានស្នាមរបួស ត្រូវបានបញ្ជូនទៅព្យាបាល ហើយភ្លើងត្រូវបានពន្លត់វិញ។ បើតាម AFP, សកម្មភាពយន្តហោះគ្មានមនុស្សបើក ត្រូវបានរកឃើញ រាប់សិបដង…

  • កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជាប់ព្រំដែនកូរ៉េខាងជើង

    កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជាប់ព្រំដែនកូរ៉េខាងជើង

    សេអ៊ូល ៖ ទាហានកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជិតព្រំដែន ជាមួយប្រទេសកូរ៉េខាងជើង។ យោងតាមក្រសួងការពារជាតិ, សមយុទ្ធបាញ់គ្រាប់ពិតនេះ បានធ្វើឡើង នៅទីលានហ្វឹកហាត់ Seungjin Fire ស្ថិតក្នុងទីក្រុង Pocheon ចម្ងាយត្រឹមតែ ២៥គីឡូម៉ែត្រ ភាគខាងត្បូងនៃព្រំដែនអន្តរកូរ៉េ។ ទីក្រុង Pocheon ស្ថិតក្បែរនឹងតំបន់គ្មានយោធា ហៅកាត់ DMZ ដែលបែងចែកប្រទេសកូរ៉េខាងត្បូង ពីកូរ៉េខាងជើង។ ប្រភពបន្តថា នៅឆ្នាំនេះ យោធាបានចល័តកងទ័ព ប្រហែល ១,៤០០នាក់ ពីអង្គភាពចំនួន ២៧ ទូទាំងសាខាយោធា រួមមាន កងទ័ពជើងទឹក, កងទ័ពអាកាស និងកងម៉ារីន រួមជាមួយនឹងសម្ភារៈគ្រឿងសឹក ចំនួន ៤៥៧ឈុត រួមមានទាំង ប្រព័ន្ធប្រយុទ្ធគ្មានមនុស្សបើក។ បើតាម Yonhap, នេះគឺជាសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា លើកដំបូង ដែលបានធ្វើឡើង ក្រោមការគ្រប់គ្រង របស់លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះ ក៏មានអ្នកសង្កេតការណ៍ស៊ីវិល…